ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ​ ហ៊ុន សែន៖ កត្តា២ នាំអោយផ្អាកព្រះរាជពិធីបុណ្យថ្នាក់ជាតិឆ្នាំនេះ គឺកត្តាកូវីដ-១៩មិនទាន់ចប់ និងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា

2022/09/15 02:39:07 pm        519
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះស្តីពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិ នៅឆ្នាំ២០២២ តែអនុញ្ញតិឲ្យមានការរៀបចំនៅថ្នាក់ខេត្ត- ក្រុង និងមូលដ្ឋាននីមួយៗជាធម្មតា។សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅក្រុមអ្នកវិភាគដ៏ឆ្កួតលីលាមួយចំនួន ដែលបានរិះគន់សម្តេច និងរាជរដ្ឋាភិបាលពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិផងដែរ ដោយសម្តេចបញ្ជាក់ថា ការផ្អាកនេះ ដោយសាររាជរដ្ឋាភិបាលមើលឃើញពីចំណុចជាច្រើន ក្នុងនោះក៏មានការមិនទាន់ចប់ នៃករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាផងដែរ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រមូលផ្តុំប្រជាជនដ៏ច្រើនរាប់លាននាក់នៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក គឺជាហានិភ័យខ្ពស នៃការចម្លង និងឆ្លង ជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរចូលទៅក្នុងសហគមន៍ប្រជាជនជាថ្មីនិងនាំផលលំបាក ដែលយើងមនអាចនឹកស្មានដល់។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការគិតគូរមួយទៀតនោះ អំពីការផ្អាកព្រះពិធីបុណ្យអុំទូកនៅថ្នាក់ជាតិ គឺមិនចង់រំខានដល់ប្រជាពលរដ្ឋដែលត្រូវចំណាយពេលនាំទូកពីបណ្តាខេត្តនានា មកកាន់រាជធានីភ្នំពេញ ក្នុងពេលវេលាដែលត្រូវបង្កបង្កើនផលនោះទេ។  នេះមូលហេតុងាយយល់ ដែលប្រជាជនកម្ពុជា បានឆ្លងកាត់នារយៈកាលកន្លងមក។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្អាកព្រះរាជបុណ្យអុំទូកនៅថ្នាក់ជាតិឆ្នាំ២០២២នេះ គឺដើម្បីត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធ​ ដែលចាប់ផ្តើមពីថ្ងទី១០ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ ក្នុងនោះ ពីថ្ងៃទី០៧,០៨,០៩​ ខែវិច្ឆិកា នឹងមានទស្សកិច្ចផ្លូវការជាបន្តបន្ទាប់រួមមាន៖ នាយករដ្ឋមន្ត្រីវៀតណាម, នាយករដ្ឋមន្ត្រីចិននិងប្រធានាធិបតីហ្វីលីពីនផងដែរ។សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់អ្នកវិភាគទាំងឡាយដែលវិភាគថា រដ្ឋាភិបាល ហ៊ុន សែន អស់លុយទើបមិនហ៊ានរៀបចំព្រះរាជពិធីបុណ្យអុំទូក សូមអោយបន្តវិភាគតទៅទៀតចុះ ។ សម្តេចជឿជាក់ថា ប្រជាពលរដ្ឋនឹងយល់ពីគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិឆ្នាំ២០២២នេះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងមិនខ្វះលុយគ្រាន់តែរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេ តែអ្វីដែលកម្ពុជាផ្អាកព្រះរាជពិធីអុំទូកនៅថ្នាក់ជាតិនាពេលនេះ គឺយោងលើកត្តាធំៗចំនួន២ ដែលសម្តេចបានរៀបរាប់រួមមកហើយរួមមាន៖កត្តាកូវីដ-១៩ និងកិច្ច ប្រជុំកំពូលអាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសធំៗ និងមហាអំណាចនានា នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃនោះ៕

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសឡាវ

2022/09/14 06:52:57 pm        621
ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសឡាវ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។នៅពេលអញ្ជើញដល់រដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានទទួលការស្វាគមន៍​យ៉ាងក្តៅបំផុតពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសឡាវ។ បន្ទាប់មកសម្តេចប្រធានរដ្ឋសភា បាន​ជួប​ពិភាក្សា​ការងារទ្វេភាគី ​ជាមួយឯកឧត្តមបណ្ឌិត សាយ សំផន ភូមិវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ៕

AFTA បើកកិច្ចប្រជុំពិភាក្សាគ្នាលើកទី៣ ស្ដីពីស្ថានភាពពាណិជ្ជកម្មរបស់អាស៊ាន

2022/09/14 05:55:44 pm        864
សៀមរាប៖ រដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ហៅកាត់ថា AFTA នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិភាក្សាគ្នាលើកទី ៣៦ ស្តីពី​ស្ថាន​ភាព​ពាណិជ្ជ​កម្ម​របស់​អាស៊ាន​។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ និង​ជា​រដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានសម្រាប់កម្ពុជា។គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជា​ប្រធាន​អាស៊ាន បានថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ច​ប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ប្រារព្ធធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​ខេត្ត​សៀមរាប។ក្នុងនាម​ជាប្រធានអាស៊ានឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីអាទិភាពលើការ​ធានាឲ្យបាននូវប្រសិទ្ធភាពរបស់អាស៊ាន ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យ ជាពិសេសពន្លឿនការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ក្នុងពេលដែលពិភពលោកកំពុងប្រឈមឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍន៍។សម្តេចបញ្ជាក់ថា អាស៊ានត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀតដល់ការរក្សាឲ្យបាននូវ​ប្រព័ន្ធពាណិជ្ជកម្មឈរលើវិធានច្បាប់គោលការណ៍ សកលភាវូបនីយកម្ម និងយន្តការ​ពហុភាគី​និយម​៕

កម្ពុជា-វៀតណាម ប្ដេជ្ញាបំពេញចំណុចខ្វះខាត នៃកិច្ចព្រមព្រៀងមួយចំនួនឲ្យកាន់តែល្អប្រសើរ

2022/09/14 05:25:19 pm        635
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងឯកឧត្តម ផាម ម៉ិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានប្ដេជ្ញារួមគ្នា ខិតខំបំពេញនូវចំណុចខ្វះខាតមួយចំនួននៃកិច្ចព្រមព្រៀមនានា រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ដើម្បីបម្រើដល់ផលប្រយោជន៍ ប្រជាជនទាំងសងខាង ។ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជួបពិភាក្សាការងារជាមួយឯកឧត្ដម ផាម ម៉ិញជិញ ដោយភាគីទាំងពីរ បានលើកឡើងពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម  បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនទំាងសងខាង ។ ជាមួយនេះភាគីទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នាជំរុញទំនាក់ទំនងរវាងបក្សរដ្ឋ និងប្រជាជន នៃប្រទេសទំាងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេសរួមគ្នាក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀមដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាព ហើយចំណុចណាបានអនុវត្តល្អ បន្តខិតខំឲ្យកាន់តែល្អ ចំណុចណាពុំទាន់មានលទ្ធផលល្អ នឹងខិតខំធ្វើឲ្យប្រសើរឡើង ។ ក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីវៀតណាម ស្នើសម្តេចប្រធានរដ្ឋសភា បន្តគំាទ្រ និងជំរុញដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រទេសទំាងពីរឲ្យកាន់តែមានកំណើនឡើង ខណៈនៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារ ហើយនៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មសម្រេចបានប្រមាណ ៧ពាន់លានដុល្លារទៅហើយ ហើយបច្ចុប្បន្ននេះ មានគម្រោងវិនិយោគរបស់ប្រទេសវៀតណាមចំនួន ១៨៨ កំពុងវិនិយោគនៅកម្ពុជា ។ សម្តេចមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ថា បើទោះបីស្ថិតក្នុងដំណាក់កាលប្រឈមវិបត្តិជំងឺកូវីដ-១៩ ក្តី កម្ពុជា-វៀតណាម ក៏នៅតែបន្តអនុវត្តយ៉ាងមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាអាទិ៍ វិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វប្បធម៌ ជាដើម ៕ ដោយ៖ បាន សុខរិទ្ធិ

លោក ហ៊ុន ម៉ាណែត ចំអកឲ្យទណ្ឌិត សម រង្ស៊ីថាធ្វើនយោបាយតាមបែបស៊ីអារម្មណ៍​ម្តងទៅលិចម្តងទៅកើត

2022/09/14 05:22:12 pm        528
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ហើយ​ក៏​ជា​បេក្ខភាព​នាយករដ្ឋ​មន្រ្តី​នាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា បានចំអកឲ្យទណ្ឌិត សម រង្ស៊ី ដែល​បច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះថា ធ្វើនយោបាយតាមបែបស៊ីអារម្មណ៍ ហើយចូលចិត្តនិយាយដើមក្មេងដោយគ្មានភាពខ្មាស់អៀន ខណៈទណ្ឌិតរូបនេះធ្វើការវាយប្រហារ​ដល់លោកម្តងហើយម្តងទៀត ដោយគ្មានទឡ្ហីករណ៍ច្បាស់លាស់នោះ។យោងតាមវិដេអូខ្លីបលោក ប្រហែលជិត១២នាទី ដែលបានបង្ហោះនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា លោកអ៊ុំម្នាក់គឺចង់សំដៅដល់(ទណ្ឌិត សម រង្ស៊ី)ដែលចូលចិត្តធ្វើបាបក្មេង និងវាយប្រហារកូនក្មេងនោះ ជា​អ្នក​នយោបាយ​ជើង​ចាស់​គ្មាន​ចក្ខុវិស័យ និងគ្មានគោលដៅច្បាស់លាស់នោះទេ ម្តង​ទៅ​លិច​ម្តង​ទៅ​កើត​តាម​តែ​អារម្មណ៍​របស់​ខ្លួន​ដូច្នេះហើយបានជាគណបក្សរបស់ខ្លួនកាន់តែថយទៅៗនោះ។លោកហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់បន្ថែមទៀតថា« លោកអ៊ុំ (ទណ្ឌិតសម រង្ស៊ី) តែងតែវាយ​ប្រហារ​មើល​ងាយ​រូបខ្ញុំ ដែលជាក្មេងជំនាន់ក្រោយជាច្រើនលើកច្រើនសារមកហើយ ហើយកាល​ពី​ម្សិល​មិញ​ក៏​ចេញមកមើលងាយខ្ញុំទៀត បន្ទាប់ពីឪពុក​របស់​ខ្ញុំ​មាន​ប្រសាសន៍​ពាក់​ព័ន្ធ​នឹង​រឿង​បេក្ខភាព​បន្តវេន។ កន្លងមកខ្ញុំគ្មានពេលឆ្លើយតបជាមួយលោកអ៊ុច្រើនទេ ដោយសារ​ពេល​វេលា​របស់​ខ្ញុំ​គឺ​ត្រូវចំណាយទៅលើការងារដែលមានប្រយោជន៍សម្រាប់ជាតិ និងប្រជាជន​ជាង​ការ​ស្តាប់​សម្តី​អត់​មាន​ហេតុ​ផលរបស់លោកអ៊ុំ។ ប៉ុន្តែលើកនេះខ្ញុំសូមយកឱកាសនេះ​និយាយ​បន្តិច​ពាក់ព័ន្ធ​នឹង​ចំណុច​មួយចំនួនដែលលោកអ៊ុំ បានលើកយកមកវាយប្រហារ និងមើលងាយ​ខ្ញុំ​ដដែល​ជា​ដដែល​មិន​ចេះចប់ ដើម្បីអោយលោកតា លោកយាយ អ៊ុំពូមីងបងប្អូន បានស្តាប់ទាំងអស់គ្នា»។ លោកហ៊ុន ម៉ាណែត បានបន្ថែមទៀតថា លោកមិនចង់ធ្វើការវាយប្រហារដល់នណាម្នាក់នោះទេ ប៉ុន្តែ​លោកក៏មានសិទ្ធឆ្លើយតប និងបញ្ជាក់​ហេតុ​ផល​ទៅ​វិញ​ចំពោះ​អ្នក​ដែល​បាន​វាយ​ប្រហារ​ដល់​លោក ដើម្បីឲ្យជនរួមជាតិធ្វើការវិនិឆ័យ ខណៈទណ្ឌិត សម រង្ស៊ី ធ្វើការ​ចោទ​ប្រកាន់​ម្តង​ហើយ​ម្តង​ទៀត​ថា កាលដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជ្រើសរើស​យក​រូប​លោក​ជា​បេក្ខភាព​នាយ​ករដ្ឋ​មន្ត្រី​នាពេលអនាគត គឺធ្វើអោយបាត់ឱកាសយុវជនផ្សេងទៀតជាច្រើន, ជាមនុស្ស​មាន​អាយុ​ក្មេង​មិន​ដឹង​អី, ជាមនុស្សមិនរីកចម្រើនព្រោះនិយាយតែពីអតីតកាល និង​ជា​មនុស្ស​គ្មាន​ស្នាដៃ​អ្វី​ជា​ដើ​ម​នោះ៕  សូមស្ដាប់ប្រសាសន៍លោក ហ៊ុន ម៉ាណែតតាមរយៈ៖ https://t.me/btvnewscambodia/55079

សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ាន​ត្រូវ​តែផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត​ដល់ការរក្សាបានប្រព័ន្ធ​ពាណិជ្ជកម្មឈរ​លើវិធាន​ច្បាប់

2022/09/14 04:59:12 pm        505
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានផ្តល់​ជាយោបល់​ជូន​មេដឹកនាំ​អាស៊ាន​ត្រូវតែ​ផ្តល់​សារៈ​សំខាន់កាន់តែខ្លាំង​ថែម​ទៀត​ដល់​ការ​រក្សាបាន​នូវ​ប្រព័ន្ធពាណិជ្ជកម្មឈរ​លើវិធានច្បាប់។សម្ដេចតេជោ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បាន​​ផ្តល់​ជាយោបល់​យ៉ាង​ដូច្នេះ​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៥៤​ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នៅ​ខេត្តសៀមរាប​ទឹក​ដី​អង្គរ​នា​ព្រឹក​ថ្ងៃ​ទី​១៤​កញ្ញា​នេះ។​ សម្ដេចបានមានប្រសាដន៍ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាមួយ​មូល​បទ​«អាស៊ាន​រួម​គ្នា​ធ្វើ​ដោះ​ស្រាយ​បញ្ហា​ប្រឈ​ម​ទាំង​អស់​គ្នា​»​ បាន​ផ្ដោត​អាទិភាព​លើ​ការ​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធ​ភាព​របស់​អាស៊ាន​ក្នុង​ការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យ ជាពិសេស​ពន្លឿន​ការ​ស្ដារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​ប្រកប​ដោយ​ចីរភាព បរិយាប័ន្ន និងភាពធន់ ហើយ​ក្នុង​ពេល​ដែល​ពិភព​លោក​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍន៍​ អាស៊ាន​ត្រូវ​តែ​ផ្ដល់​សារៈ​សំខាន់​កាន់​តែខ្លាំង​ថែម​ទៀត​ដល់​ការ​រក្សា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ឈរ​លើវិធាន​ច្បាប់ គោលការណ៍​សកលភាវូបនីយកម្ម និងយន្តការពហុភាគីនិយម។ សម្ដេចតេជោមានប្រសាសន៍ថា “ ក្នុងពេលដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ឧបសគ្គជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ, អាស៊ាន ត្រូវតែផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការក្សា​ឱ្យ​បាន​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម ឈរលើវិធានច្បាប់, គោលការណ៍សកលភាវូបនីយកម្ម, យន្តការ​ពហុភាគី​និយម និង សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់, ការប្រឆាំង​នឹង​ការ​គាំពារ​និយម, ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល, ការតភ្ជាប់ និង​ភ័ស្តុ​ភារ​កម្ម, ការកសាងសេដ្ឋកិច្ចឌីជីថល, កិច្ចការពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាត និងការ អភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុន ក្នុងការស្តារឡើងវិញសេដ្ឋកិច្ច តំបន់ និងសកលលោកដែលមានភាពធន់ និងចីរភាព។សម្ដេចបានបន្ថែមទៀតថា “ ចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូជាយុទ្ធសាស្ត្រលើ បញ្ហាថ្មីៗ រួមមាន៖ ការវិវត្តរីកចម្រើននៃវិស័យ​សេដ្ឋកិច្ច​ឌីជីថល និងការកាត់បន្ថយគម្លាត ឌីជីថលក្នុងតំបន់, ការ​ពង្រឹង​ភាពធន់​អាស៊ាន​ទៅ​នឹង​គ្រោះ​មហន្តរាយ និងជំងឺឆ្លងរាតត្បាត នានា, ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង, ការ​ការពារ​ពលករ​ចំណាកស្រុក, ការ អភិវឌ្ឍពលកម្មជំនាញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាដើម។”សម្ដេចបន្តថា អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើ​គោលការណ៍​សមភាព និង​ការ​ផ្ដល់ផល​ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក តាមរយៈ​ការ​ទាញ​យក​ផល​ទៅវិញ​ទៅមក​ជាអតិបរមា​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីតំបន់​អាស៊ាន​ និង​អាស៊ាន​បូក១​ដែល​មាន​ស្រាប់​ដោយ​ការដំ​ឡើង​កម្រិ​ត​បន្ថែម​ ជាពិសេស​ការ​អនុវត្ត​អោយ​បាន​ពេញ​លេញ​ និង​មាន​សិទ្ធភាព​នូវ​កិច្ច​ព្រមព្រៀង​ស្ដីពីភា​ពជា​ដៃ​គូ​សេដ្ឋកិ​ច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(អាសិប)ដែលបានចូលជាធរមានកាលពីថ្ងៃទី១ខែមករាឆ្នាំ ២០២២កន្លងទៅនេះ​។​ សម្ដេច​សង្ឃឹម​ជឿជាក់ថា អាស៊ាន​នឹង​បន្ត​ធ្វើដំ​ណើរ​ទៅមុ​ខប្រ​កបដោ​យភាពរឹងមាំ សាមគ្គី​ភាព​ និង​មិត្តភាព ដើម្បីជំនះរា​ល់​បញ្ហា​ប្រឈម​នានា​ និង​ការ​កសាង​សហគមន៍​អាស៊ាន​ប្រកប​ដោយ​បរិយាប័ន្ន​យ៉ាង​ពិត​ប្រាកដ​ស្រប​តាម​ស្មារតី​ស្នូល​រប​ស់អា​ស៊ានគឺ"ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និង សហគមន៍តែមួយ"និងឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ ហ្នឹង​ដើម្បី​ផល​ប្រយោជន៍ទៅវិញទៅមកជាពិសេសប្រយោជន៍រួមរបស់ប្រជាជននិងតំបន់របស់យើង៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

2022/09/14 03:42:05 pm        638
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប​ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមានលើសាកលលោកនាពេលបច្ចុប្បន្នបណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ ការរាតត្បាតជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានថ្លែងសុន្ទរកថាគន្លឹះក៏ដូចជាផ្តល់នូវទស្សនទានមួយចំនួន ដើម្បីជាធាតុចូលសម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូ យកទៅជជែកស្វែងរកកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងដោះស្រាយវិបត្តិ៕

កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌G20 នៅទីក្រុងBorobudur, Yogyakarta, Indonesia

2022/09/14 03:21:32 pm        621
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនាមជាប្រធានប្តូរវេនអាស៊ានផ្នែកវប្បធម៌ និងសិល្បៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ G20 ក្រោមប្រធានបទស្ដីពី “វប្បធម៌ដើម្បីការរស់នៅប្រកបដោយចីរភាព” (Culture for Sustainable Living) នៅទីក្រុងវប្បធម៌Borobudur នៃប្រទេសឥណ្ឌូនេស៊ី។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្តារដ្ឋមន្ត្រីវប្បធម៌នៃបណ្ដាប្រទេសG20, តំណាងសហគមន៍អាស៊ាន (កម្ពុជា), តំណាង EU, UNESCO និងបណ្តាប្រទេសដៃគូសន្ទនាមួយចំនួនទៀត។កិច្ចប្រជុំពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន ដូចតទៅ៖• បទអន្តរាគមន៍នៃគោលនយោបាយអទិភាពក្នុងវិស័យវប្បធម៌នៃបណ្តាប្រទេសG20 ក៏ដូចជាការស្តារឡើងវិញនូវវិស័យវប្បធម៌បន្ទាប់ពីជំងឺរាតត្បាតសកលកូវីត-១៩ បម្រែបម្រួលអាកាសធាតុ ផលវិបាកនៃសង្គ្រាម និងវិបតិ្តសកលមួយចំនួនទៀតដែលប៉ះពាល់ដល់វិស័យវប្បធម៌• បទអន្តរាគមន៍រដ្ឋមន្ត្រីវប្បធម៌នៃបណ្តាប្រទេសG20 និងប្រទេសនានា បានសង្កត់ធ្ងន់ទៅលើតួនាទីវប្បធម៌ក្នុងការរួមចំណែកពង្រឹងដល់ការរស់នៅប្រកបដោយចីរភាព (Culture for Sustainable Living)  • កិច្ចពិភាក្សាលើគំនិតផ្តួចផ្តើមរបស់ឥណ្ឌូនេស៊ី ស្តីពីការបង្កើតមូលនិធិសម្រាប់ស្តារវិស័យសិល្បៈ និងវប្បធម៌ សកល(Global Arts and Culture Recovery Fund) ដែលបង្ហាញពីសារសំខាន់ក្នុងការរៀបចំមូលនិធិអន្តរជាតិមួយដើម្បីជួយអន្តរាគមន៍លើវិស័យវប្បធម៌ដល់ប្រទេសនានាក្រោយវិបត្តិសកល។ នៅក្នុងបទអន្តរាគមន៍ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគាំទ្រដល់សកម្មភាពនានាទាក់ទងទៅនឹងវិស័យវប្បធម៌ ដែលបានលើកឡើងក្នុងបទអន្តរាគមន៍នៃសមាជិកនៃកិច្ចប្រជុំដែលឆ្លើយតបយ៉ាងសមស្របទៅនឹងសភាពការណ៌បច្ចុប្បន្ន ពិសេសគឺការអំពាវនាវឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជ្រាបវប្បធម៌នៅក្នុងសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព ការលើកទឹកចិត្តឱ្យមានការវិនិយោគប្រកបដោយចីរភាព ដែលផ្តល់តម្លៃនិងរួមចំណែកក្នុងកិច្ចការពារធនធានវប្បធម៌ ដល់អ្នកបម្រើការក្នុងវិស័យវប្បធម៌ សិល្បៈ និងបេតិកភណ្ឌ ព្រមទាំងលើកទឹកចិត្តដល់ការផ្លាស់ប្តូររបៀបរស់នៅថ្មីក្នុងសង្គម ដោយឈរលើមូលដ្ឋាននៃវិញ្ញាតិ្តវប្បធម៌ សមធម៌ និងបរិយាប័ន។ ស្មារតីនេះ ក៏ស្របគ្នាទៅនឹងខ្លឹមសារសំខាន់នៃសេចក្តីថ្លែងការណ៍សៀមរាបទីក្រុងវប្បធម៌អាស៊ាន (Siem Reap – ASEAN City of Culture) ដែលបានអនុម័តនាពេលថ្មីៗកន្លងទៅនេះ ក៏បានផ្តោតសំខាន់ស្តីពីការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយការច្នៃប្រឌិត និងការសម្របខ្លួនដើម្បីគាំទ្រដល់ចរន្តសេដ្ឋកិច្ចវប្បធម៌ក្នុងបរិបទថ្មី។លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានជម្រាបជូនអង្គប្រជុំអោយបានជ្រាបផងដែរ អំពីការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បតិ្តវប្បធម៌ខុសច្បាប់ - ទស្សនៈពីអាស៊ាន នៅទីក្រុងសៀមរាប កាលពីសប្តាហ៍កន្លងទៅ ដែលបានទទួលលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីពេញចិត្ត។ លោកជំទាវបណ្ឌិតសភាចារ្យ បានផ្តល់ការគាំទ្រដល់ប្រទេសឥណ្ឌូនេស៊ី និងបណ្ដាប្រទេសG20 ដែលបានផ្តួចផ្តើមគំនិតក្នុងការបង្កើតមូលនិធិសកលក្នុងការស្តារវិស័យសិល្បៈ និងវប្បធម៌សកលដើម្បីជួយគាំទ្រដល់បណ្តាប្រទេសនានា សំដៅធ្វើអោយវិស័យវប្បធម៌ក្លាយជាកម្លាំងចលករមួយសំខាន់ ក្នុងការស្ថាបនាសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌G20នេះ លោកជំទាវបណ្ឌិតសភាចារ្យ បានឆ្លៀតទទួលជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីវប្បធម៌នៃប្រទេសសឹង្ហបុរី និងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងកិច្ចសហប្រតិបតិ្កការទ្វេភាគី និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធលើវិស័យសិល្បៈវប្បធម៌ ដែលជាអទិភាពនៃការផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងសងខាង៕ ដោយ៖ រដ្ឋា

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

2022/09/14 02:12:25 pm        146
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមានលើសាកលលោកនាពេលបច្ចុប្បន្នបណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ ការរាតត្បាតជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន នឹងថ្លែងសុន្ទរកថាគន្លឹះក៏ដូចជាផ្តល់នូវទស្សនទានមួយចំនួន ដើម្បីជាធាតុចូលសម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូ យកទៅជជែកស្វែងរកកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងដោះស្រាយវិបត្តិ៕

សម្តេចតេជោ៖ លោក ខឹម វាសនា គួរចេញឆ្លើយតប ខណៈមានការចោទបង្កើតព្រឹត្តិការណ៍តាមការបញ្ជា

2022/09/13 08:48:32 pm        592
សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា លោក ខឹម វាសនា ប្រធានគណបក្ស​សម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) គួរចេញបកស្រាយចំពោះការចោទប្រកាន់ថា​បានបង្កើតព្រឹត្តិការណ៍ កៀរគរមនុស្សទៅប្រមូលផ្ដុំនៅ​ក្នុង​ចម្ការជិតភ្នំគូលែន ដើម្បីគ្របរឿង​រ៉ាវភ្នំតាម៉ៅ ដែលកំពុងមានការចាប់អារម្មណ៍ តាមការបញ្ជារបស់សម្ដេច។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ​ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយ ដ្ឋានអង្គរ ​ទៅរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ​ សម្ដេចតេជោ ​ហ៊ុន សែន បានឆ្លៀតថ្លែងលើកឡើងពីបញ្ហានយោបាយ និងបញ្ហាលោក ខឹម វាសនា ដែលបានបង្កើត​ព្រឹត្តិការណ៍ ​កៀរគរអ្នកគាំទ្រទៅរស់នៅប្រមូលផ្តុំនៅចម្ការក្បែរជើងភ្នំគូលែន​ ក្នុងស្រុកបន្ទាយស្រី កាលពីពេលកន្លងទៅថ្មីៗនេះ។ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ បានផ្តាំទៅលោក ខឹម វាសនា គួរចេញឆ្លើយតបចំពោះ ការ លើកឡើងថា​ ការបង្កើតព្រឹត្តិការណ៍ជើងភ្នំគូលែន ​របស់លោក ខឹម វាសនា គឺធ្វើតាមបញ្ជា​របស់​សម្តេច ដើម្បី​បន្សាប​បញ្ហា​ភ្នំតាម៉ៅ ​ដូច្នេះដើម្បីកុំឱ្យក្លាយជាអាយ៉ង​សម្ដេច ​គឺលោក ខឹម វាសនា ត្រូវតែចេញបកស្រាយចំពោះបញ្ហានេះ ។លោក ខឹម វាសនា កាលពីចុងខែមុន បានឃោសនាកៀរគរឱ្យអ្នកគាំទ្រខ្លួនទៅប្រមូលផ្ដុំគ្នានៅដី ចម្ការ​របស់ខ្លួន​ នៅក្បែរជើងភ្នំគូលែន ​ដោយបាននិយាយថា នឹងមានទឹកលិចផែនដី តែទោះជាយ៉ាងណា ​ការប្រមូលផ្ដុំនោះ ត្រូវបានរំសាយវិញ​អស់ហើយ បន្ទាប់ពីអាជ្ញាធរ​ព្រមាន​ចាត់វិធានការ៕អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម៤នាក់សង្ស័យប្រព្រឹត្តបទល្មើសកម្ចី​អនឡាញខុសច្បាប់
08/23/2026 09:08 AM
«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
08/22/2026 09:08 PM
ហ្វីលីពីន បញ្ជាក់​ថា កតិកាសញ្ញាភស្តុភារកម្ម​យោធាជាមួយជប៉ុន ចូលជាធរមាន
08/22/2026 06:08 PM
អ៊ីរ៉ង់អនុញ្ញាតឱ្យនាវាដឹកប្រេងអ៊ីរ៉ាក់មួយចំនួន ឆ្លងកាត់ច្រកសមុទ្រ Hormuz
08/22/2026 06:08 PM
នគរបាល៖ មនុស្ស​ជាច្រើននាក់ បាន​បាត់បង់ជីវិត ក្រោយ​រថយន្តនគរបាល​ និងរថយន្ត ១គ្រឿង​ទៀត ​​បុកគ្នា​
08/22/2026 06:08 PM
នាវាកូរ៉េខាងត្បូង នឹងសាកល្បងផ្លូវពាណិជ្ជកម្មតំបន់​អាក់ទិក ស្រពពេលមានក្ដី​បារម្ភ នៅ​លោកខាងលិច
08/22/2026 06:08 PM
ប្រធានាធិបតីថ្មីរបស់បង់ក្លាដែស លោក Mirza Fakhrul ចាប់​ផ្ដើម​បំពេញ​តួនាទី​ផ្លូវ​ការ​
08/22/2026 05:08 PM
អ៊ុយក្រែន៖ អ្នកស្លាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី នៅទីក្រុង​ Kryvyi Rih កើនឡើងដល់ ១៦នាក់
08/22/2026 05:08 PM
ប៉េរូបំផ្លាញគ្រឿងញៀនទម្ងន់ ៩,៣តោនដែលរឹបអូសបានអំឡុងប្រតិបត្តិការប្រឆាំងការជួញដូរខុសច្បាប់
08/22/2026 05:08 PM
លោក Trumpនិយាយថា អ៊ីរ៉ង់ពុំទាន់ត្រៀមខ្លួនរួចរាល់នោះទេ សម្រាប់កិច្ចព្រមព្រៀងដ៏ត្រឹមត្រូវ
08/22/2026 05:08 PM