ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានមូលនិធិ GX នៃសាធារណរដ្ឋប្រជាមានិតចិន មកបំពេញទស្សនកិច្ច និងចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែកនៅកម្ពុជា

2022/09/17 10:16:52 pm        633
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម លឿង ជុនយីង (Leung Chun-Ying) អនុប្រធានគណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX នៃសាធារណរដ្ឋប្រជាមានិតចិន រួមនឹងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់BTV ព័ត៌មានថា ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ប្រធានមូលនិធិGX នៅកម្ពុជា គឺ ដើម្បីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែងឡើងវិញ។ គ្រោងធ្វើនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទីព្រឹក គម្រោងនេះផ្តោត​សំខាន់​លើ០៣ចំនុច គឺទី១.មូលនិធិGX ផ្តល់នូវរថយន្តចល័តបំពាក់ដោយ​សម្ភារៈបរិក្ខារវេជ្ជសាស្រ្តវះកាត់​ភ្នែកគ្រប់មុខ សម្រាប់ធ្វើការវះកាត់ភ្នែកឡើងបាយ(ជំងឺភ្នែកផ្សេងៗ) ចំនួន០២គ្រឿង ប្រគល់​ជូន​ខេត្តព្រៃវែង, ទី២.អញ្ជើញគ្រូពេទ្យភ្នែក និងមន្រី្ត ដើម្បីទៅសិក្សាបំពេញបន្ថែមនៅ​ទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីមានជំនាញច្បាស់លាស់ក្នុងការ​ប្រើប្រាស់​សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត នៅក្នុងរថយន្តចល័តនេះ និងទី៣.ជួយផ្តល់សេវាព្យាបាល វះកាត់ជំងឺភ្នែកដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង ដោយមិនគិតថ្លៃ។ នេះជាគម្រោងទី២ហើយ ដែលគម្រោងទី១ បានអនុវត្តន៍នៅក្នុងខេត្តកំពង់ចាម កាលពីឆ្នាំ២០១៨-២០១៩ ដោយអនុវត្តន៍​គម្រោងបានរយៈពេលជាង១ឆ្នាំ បានធ្វើការវះកាត់ ព្យាបាលភ្នែកជូនប្រជាពលរដ្ឋ នៅក្នុង​ខេត្តកំពង់ចាម ដោយជោគជ័យបានចំនួនជាង ៦០០០នាក់ ហើយពួកគាត់អាចបន្តជីវិតរស់នៅ​ដោយភាពសប្បាយរីករាយ។លើសពីនេះគម្រោងនេះបានចូលរួមចំណែកបង្កើនសមត្ថភាពមន្រី្តសុខាភិបាលផ្នែកចក្ខុរោគ និងបង្កើនការយល់ដឹងពីសារៈសំខាន់ នៃការថែទាំសុខភាពភ្នែក និងការវះកាត់ភ្នែកឡើងបាយ។លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា ក្នុងអន្តរកាលកូវីដ-១៩ ក្រសួងសុខាភិបាល បានទទួលអំណោយឧបករណ៍ បរិក្ខារវេជ្ជសាស្រ្ត សម្រាប់ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ ជាជំនួយរបស់មូលនិធិGX នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ រដ្ឋា

សម្តេចតេជោ ហ៊ុន សែន ព្រមានដកដំណែងអភិបាលរាជធានី-ខេត្តណា ដែលនៅបណ្តែតបណ្តោយឲ្យមានល្បែងស៊ីសងខុសច្បាប់នៅមូលដ្ឋានខ្លួន

2022/09/17 05:53:34 pm        921
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត គ្រប់ទីកន្លែងទាំងអស់ ត្រូវតែបង្រ្កាបល្បែងខុសច្បាប់ឲ្យបានជាដាច់ខាត ហើយប្រសិនអភិបាលរាជធានី-ខេត្តណានៅបណ្តោយឲ្យមាននូវល្បែងទាំងនោះទៀត សម្តេចនឹងមិនរុញរាក្នុងការដកដំណែងរបស់អស់លោកនោះឡើយ។យោងតមសារសំឡេងសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចតេជិ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកំពុងប្រឹងទប់នឹងវិបត្តិនានារួមមានកូវីដ-១៩ និងអតិផរណាផងដែរ ស្រាប់តែយើងមានការរំខានដោយបញ្ហាល្បែងស៊ីសងខុសច្បាប់ ដែលអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានលឿនជាចាំបាច់។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លែងល្បែងស៊ីសងនោះ គឺនៅនឹងភូមិឋានប្រជាពលរដ្ឋ មិនបានដាក់នៅលើមេឃនោះទេ ហើយវាក៏មិនមានចាំចាប់ទាល់តែសោះក្នុងការអន្តរាគមន៍ពីថ្នាក់ជាតិទើបនាំគ្នាបង្ក្រាមនោះដែរ។សម្តេចតេជោបន្តថា៖ «មន្ត្រីមួយចំនួន មិនមែនមិនដឹងថា មូលដ្ឋានខ្លួនឯងមានល្បែងខុសច្បាប់នោះទេ ប៉ុន្តែសំខាន់ តេីចង់បង្រ្កាប ឬអត់? កុំព្រោះតែប្រយោជន៍ខ្លួនឯង...[]....! ត្រីចង្វាចិញ្ចឹមត្រីរ៉ស់»៕

មន្ត្រីជំនាញ៖ ព្រលានយន្តហោះតារាសាគរ បង្កើតឡើងសម្រាប់បម្រើដល់ផ្នែកស៊ីវិល និងទេសចរណ៍

2022/09/17 05:34:49 pm        794
ភ្នំពេញ៖ មន្ត្រីជំនាញ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានតារាសាគរ ស្ថិតក្នុងខេត្តកោះកុង បង្កើតឡើងក្នុងគោលបំណងបម្រើដល់ផ្នែកស៊ីវិល និងវិស័យទេសចរណ៍ មិនមានទាក់ទងនឹងកងទ័ពចិន ដូចអ្វីដែលមជ្ឈដ្ឋានអន្តរជាតិមួយចំនួនចោទប្រកាន់ទេ ។ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ មានប្រសាសន៍ថា តំបន់អភិវឌ្ឍតារាសារគរ ជាគម្រោងមួយ ដែលមានភ្ជាប់គម្រោងជាច្រើនទៀតជាកញ្ចប់ ដោយមានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ និងសាងសង់អាកាសយានដ្ឋានតារាសាគមួយផងដែរ ។ ឯកឧត្តមបានបន្តថា អាកាសយានដ្ឋាននេះបានសាងសង់រួចរាល់ហើយ នៅតែការបំពេញកាតព្វកិច្ចទទួលបាននូវវិញ្ញាបណ្ណប័ត្រ ដើម្បីប្រតិបត្តិការ ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩ ក៏បានប៉ះពាល់ដល់ដំណើរ និងជះឥទ្ធិផលដល់ខ្សែសង្វាក់ផលិតកម្មដឹកជញ្ជូនសម្ភារៈ ការផ្គត់ផ្គង់សម្ភារៈ ការធ្វើដំណើររបស់វិស្វករជំនាញ ទើបធ្វើឲ្យមានការយឺតយ៉ាវក្នុងការអនុវត្តគម្រោងនេះ។ ឯកឧត្តមអនុរដ្ឋលេខាធិការបន្ថែមថា ការអភិវឌ្ឍតំបន់តារាសាគរ និងបង្កើតអាកាសយានដ្ឋាននេះ កម្ពុជារងនូវការចោទប្រកានពីសំណាក់ប្រទេសសេរីមួយចំនួនថា ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពចិន ប៉ុន្តែជាក់ស្ដែង ការអភិវឌ្ឍក្នុងគោលបំណងបម្រើផ្នែកស៊ីវិល និងវិស័យទេសចរណ៍ប៉ុណ្ណោះ ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានតារាសាគរ គ្រោងនឹងដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២៣ ខណៈដែលចំណុចនៅសេសសល់ មានដូចជាការរៀបចំធនធានមនុស្ស ការបណ្ដុះបណ្ដាល និងការបោសសំអាតជាដើម ៕(អត្ថបទ៖ បាន សុខរិទ្ធិ)

ព្រឹទ្ធសមាជិកTim Ayres របស់អូស្ត្រលី ធ្វើទស្សនកិច្ចសកម្មភាពរាវរកគ្រាប់មីនរបស់សត្វកណ្តុរ នៃអង្គការ Apopo ប្រចាំកម្ពុជា

2022/09/16 08:17:22 pm        651
សៀមរាប៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញលោកព្រឹទ្ធសមាជិក Tim Ayres ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តីក្រសួងផលិតកម្មរបស់អូស្ត្រលី ទស្សនកិច្ចសកម្មភាព​រាវរកគ្រាប់មីន​របស់​សត្វកណ្តុរ នៃអង្គការ Apopo ប្រចាំកម្ពុជានៅទីស្នាក់ខេត្តសៀមរាប។ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ដល់រដ្ឋាភិបាល ​និងប្រជាជន​អូស្ត្រាលី​ ដែលបានចូលរួមដល់វិស័យសកម្មភាពមីនមនុស្សធម៌​នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ក្នុងគោលដៅចូលរួមកាត់បន្ថយការគ្រោះថ្នាក់អាយុជីវិត ​និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ​បានស្នើសុំឲ្យប្រទេសអូស្ត្រាលី បន្តជួយគាំទ្រដល់​ការងារ​បោសសម្អាត​មីនរហូតដល់កម្ទេចគ្រាប់មីនចុងក្រោយនៅកម្ពុជា ទោះបីកម្ពុជាមិនបាន​សម្រេច​គោលដៅ​ឆ្នាំ២០២៥ ក៏ដោយ។ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី ​ក៏បានថ្លែងអំណរគុណដល់អង្គការ​ Apopo ប្រចាំនៅកម្ពុជា ដែលបានធ្វើការហ្វឹកហ្វឺនជំនាញរាវមីនដល់សត្វកណ្តុរ ​និងសត្វឆ្កែ ​ចាប់តាំងពីឆ្នាំ២០១៤ ក្នុងការ​ចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ​ដែលគិតត្រឹមឆ្នាំ២០២១​ អង្គការ Apopo បាន​ធ្វើការរំដោះផ្ទៃដីមានមីនប្រមាណជិត ១០គីឡូម៉ែត្រក្រឡា។លោកព្រឹទ្ធសមាជិក Tim Ayres បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារបោសសម្អាតមីន​នៅកម្ពុជា ​ហើយលោកព្រឹទ្ធសមាជិក ​មានសេចក្តីសប្បាយរីករាយចំពោះការរីកចំរើនរបស់កម្ពុជា ព្រមទាំងសង្ឃឹមថា ​កម្ពុជា នឹងរួចផុតពីការ​គម្រាមកំហែង​ដោយ​សារគ្រាប់មីន និងអាចសម្រេចតាម​គោលដៅរ​បស់ខ្លួន។សូមបញ្ជាក់ថា ​ប្រទេសអូស្ត្រាលី ​គឺជាដៃគូអភិវឌ្ឍន៍​ដ៏​លេចធ្លោ​មួយក្នុងការចូលរួមវិស័យ​សកម្មភាព​មនុស្សធម៌នៅកម្ពុជា ​ដែលបានបរិច្ចាគថវិកាប្រមាណជាង ១០០លានដុល្លារអូស្ត្រាលី​ ចាប់តាំងពីឆ្នាំ ១៩៩៤​ និងក្រោយមកបានចូលរួមគាំទ្រ​ដល់គម្រោងបោសសម្អាតមីនចាប់តាំងពីឆ្នាំ២០០៦ ដោយ​ផ្តល់​ដីមានសុវត្ថិភាព និងបានជួយសង្រ្គោះដល់អាយុជីវិតបានរាប់លាននាក់​ឲ្យរួចផុត​ពី​គ្រោះថ្នាក់​ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕ 

កងទ័ពកម្ពុជា ឡាវ និងវៀតណាម បានបញ្ចប់លំហាត់ហ្វឹកហ្វឺន សង្រ្គោះគ្រោះមហន្តរាយដោយជោគជ័យ

2022/09/16 08:06:44 pm        788
ភ្នំពេញ៖ លំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយរវាងកងទ័ពកម្ពុជា-ឡាវ និងវៀតណាម រយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រព្រឹត្តិទៅ នៅទឹកដីឡាវ បានបញ្ចប់ដោយជោគជ័យ ។លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា នៃកងទ័ពទាំង៣ប្រទេសបានដំណើរការ​បាន​យ៉ាងល្អ និងទទួលបានលទ្ធផលជាផ្លែផ្កាតាមគោលដៅ និងផែនការហ្វឹកហ្វឺនដែលបានគ្រោងទុក និងធានាបាននូវសុវត្ថិភាព១០០% ។ថ្លែងនៅក្នុងពិធីបិទលំហាត់ហ្វឹកហ្វឺននេះ ឧត្តមសេនីយទោ ចាន់ថន សនតាក់អាត អនុរដ្ឋមន្ត្រី​ក្រសួងការពារប្រទេសឡាវ ​បានថ្លែងថា ទោះបីជាការហ្វឹកហ្វឺន​សង្រ្គោះគ្រោះ​មហន្តរាយរួមគ្នា​នេះជាលើកដំបូង ប៉ុន្តែបានផ្តល់នូវមេរៀន,ការចែករំលែក និងពិសោធន៍គ្នា​ទៅវិញទៅមក​យ៉ាងច្រើនក្នុងកិច្ចការសង្រ្គោះបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋនៃប្រទេសនីមួយៗ។ លោក បន្តថា ក្រៅធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាក្នុងរៀបវារៈសង្រ្គោះគ្រោះមហន្តរាយប៉ុណ្ណោះទេ ភាគីទាំងបីប្រទេស ក៏បានផ្លាស់ប្ដូរផ្នែកវប្បធម៌, កីឡា និងប្រពៃណី​ទំនៀមទំលាប់​រួមគ្នា​ទាំង​ការពង្រីក សាមគ្គីភាព ទំនាក់ទំនងមិត្តភាព ​និងភាពយល់ចិត្តគ្នាទៅវិញទៅមក និង​ស្និតរមួត​ឡើងបន្ថែមទៀតផងដែរ។លំហាត់ហ្វឹកហ្វឺនរវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាមនេះ ក្រសួងការពារជាតិកម្ពុជា​បាន​បញ្ជូនកងទ័ពរបស់ខ្លួនជិតមួយពាន់នាក់។ នៅក្នុងពិធីលំហាត់ហ្វឹកហ្វឺននេះ ភាគីទាំងបីប្រទេស​បាន​ប្រើប្រាស់​នូវ​ឧទ្ធម្ភាគចក្រ​ ចំនួន ៥ គ្រឿង,ទូកល្បាតចំនួន ៥គ្រឿង,ទូកស្មាច់ចំនួន១៨​ គ្រឿង និង ទូកពង៨គ្រឿង ។ ក្រៅពីនេះ បានប្រើទូកបុកច្រាំង ប្រភេទ PTS គឺជាទូកដែលអាចផ្ទុកកម្លាំង និង ជញ្ជូន​កម្លាំង​បានទាំងផ្លូវទឹក និងផ្លូវគោក ។ ទូកនេះ​មានសមត្ថភាព អាចប្រើប្រាស់​សម្រាប់​ជួយសង្គ្រោះអ្នកដែលជួបគ្រោះថ្នាក់ ​និងអាចដឹក​ជញ្ជូន​ប្រជាជន, សត្វចិញ្ចឹម, យានជំនិះ និង របស់​ផ្សេងៗទៀត ដោយ​អាចបើកបរ​កាត់ខ្សែទឹកហូរខ្លាំង និងឧបសគ្គផ្សេងៗ​បានយ៉ាងងាយ​ស្រួលផងដែរ។សូមបញ្ជាក់ថា​ នៅក្នុងពិធីបិទលំហាត់ហ្វឹកហ្វឺននោះ​គឺបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកត្តម ថងលុន ស៊ីសុលីត ​អគ្គលេខាធិការក្រុមប្រឹក្សាភិបាល​មជ្ឈិម​បក្ស​ប្រជាជន​បដិវត្តឡាវ និង​ជាប្រមុខរដ្ឋឡាវ និង​ សម្តេចពិជ័យសេនាទៀ បាញ់ ​ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងការពារជាតិ​កម្ពុជា និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ឡាវ ​និងវៀតណាមផងដែរ៕ អត្ថបទ៖ បាន ចក់ 

សម្ដេចតេជោ ស្នើអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា

2022/09/16 07:51:38 pm        527
ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៦កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអនុញ្ញាតឱ្យលោកDaren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសំដែងការគួរសម​និងពិភាក្សាការងារផងដែរ។នៅក្នុងជំនួបនេះលោក Daren Tang បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានមកកម្ពុជាជាច្រើនដងហើយ ឃើញកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។លោក Daren Tang សូមសម្ដែងនូវការគោរព និងអបអរសាទរជូនចំពោះសម្ដេចតេជោ និង​ប្រជាជនកម្ពុជា។ លោក ក៏បានគោរពជម្រាបជូនសម្ដេចបន្ថែមថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក​កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស ប៉ុន្តែពេលនេះ បាន​នឹងកំពុងប្រែក្លាយខ្លួនទៅជាអង្គការអភិវឌ្ឍ​គាំទ្រការ​អភិវឌ្ឍរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា នៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានផង និងដើម្បីស្វែងយល់​ និងស្វែងរក​វិធីជួយ​គាំទ្រ​ដល់កម្ពុជាផង។ជាការឆ្លើយតប សម្ដេចតេជោ បានស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក​ជួយដល់កម្ពុជា​ក្នុងការ​ចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា​ ហើយក៏បានជម្រាបជូនលោក និងប្រតិភូអំពីការកត់សម្គាល់​របស់សម្ដេចនោះរួមមាន៖ ពាណិជ្ជកម្មរវាង​ប្រទេស​នៅក្នុងតំបន់​មានការកើនឡើង​នៅអំឡុង​ពេល​កូវីដ១៩ នោះ​ស​បញ្ចាំង​ឲ្យ​ឃើញថា តំបន់ពាណិជ្ជកម្មសេរី អាស៊ាន (AFTA)គឺ​ចាប់ផ្ដើមដំណើរការ​សកម្មភាពនៅពេលមានជំងឺកូវីដ១៩ ។ជាឧទាហរណ៍​ពាណិជ្ជកម្មរវាងកម្ពុជា ​វៀតណាម ,កម្ពុជា ថៃ, កម្ពុជា ឡាវ មា​នការកើនទ្បើងគួរឱ្យកត់សម្គាល់។កំណត់សម្គាល់មួយទៀត​គឺសង្គ្រាមនៅប្រទេសអ៊ុយក្រែន គឺជារឿងមួយ​ ប៉ុន្តែការដាក់​ទណ្ឌកម្ម​ហួសហេតុ​ពេក​នាំ​ទៅ​ដល់វិបត្តិដែល​មិនត្រឹម​តែ​នៅប្រទេស​ អឺរ៉ុប​ទេ​ ប៉ុន្តែវិបត្តិជាពិសេស​វិបត្តិសេដ្ឋកិច្ច​រីករាល​ដាលដល់​ប្រទេសដទៃទៀត​នៅក្រៅទ្វីបអឺរ៉ុបក្នុងនោះរួមមានទាំងកម្ពុជាផង៕

សម្តេច ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបាននិវត្តន៍មកដល់មាតុប្រទេសវិញ

2022/09/16 07:26:54 pm        488
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកកាន់មាតុប្រទេសវិញប្រកកបដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ និងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៅប្រទេសទាំងពីរ ធ្វើឡើងក្នុង​គោល​បំណង​ពង្រឹងពង្រីកចំណងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិក៏ដូចជា នីតិប្រតិបត្តិនៃព្រះរាជាណាចក្រកម្ពុជា​ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជា​ព្រះរាជា​ណាចក្រកម្ពុជា ​និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ​ ឱ្យកាន់តែរឹងមាំឡើង៕

សម្ដេចតេជោរំលឹកថា អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ៊្សូអាបេ បានបន្សល់នូវសមិទ្ធផលយ៉ាងច្រើនដល់កម្ពុជា

2022/09/16 06:35:11 pm        442
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកជូនប្រតិភូមកពីប្រទេសជប៉ុនថា អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ៊្សូអាបេ បានបន្សល់ទុកនូវសមិទ្ធផល​យ៉ាងច្រើនដល់​ប្រទេសកម្ពុជា។ក្នុងឱកាសអនុញ្ញាតឱ្យលោកបណ្ឌិត គីតាអូកា ហ្ស៊ីនអ៊ីឈិ (KITAOKA Shinichi) ​ទីប្រឹក្សាពិសេស​របស់ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (ចៃកា-JICA) ​ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកថា ​ឯកឧត្តម អាបេ គឺជាអ្នកមានគុណសម្រាប់ប្រទេសយើងទាំងពីរ។ឯកឧត្តម បានបន្សល់ទុកនូវ​សមិទ្ធផល​យ៉ាងច្រើន​សម្រាប់ប្រទេសកម្ពុជា​ក្នុងនោះរួមទាំង​ស្ពានគីស៊ូហ៊្សូណា ​ស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ហើយក្រៅពីជួយដល់​កម្ពុជា​តាមរយៈជំនួយរដ្ឋាភិបាល ​ឯកឧត្តម ​អាបេក៏បានជួយកម្ពុជា កសាងសាលារៀនដល់កម្ពុជា​តាមរយៈ​សមាគម​សភាជប៉ុនកម្ពុជាផងដែរ។សម្ដេច បានបន្ថែមថា លោក អាបេ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារតំបន់ក៏ដូចជាការងារ​មនុស្សធម៌ផងដែរ ​ដោយគាត់តែងតែឆ្លៀតប្រជុំ មេគង្គជប៉ុនយ៉ាងទៀងទាត់ទោះមានការបើមាន​ញឹក​យ៉ាងណាក៏ដោយ ​ហើយរាល់ពេលក្នុងកិច្ចប្រជុំ ឯកឧត្តម​តែងតែ​លើកឡើងអំពីសុំការគាំទ្រ​លើ​បញ្ហាការចាប់ជម្រិតជនជាតិជប៉ុន ដោយប្រទេសកូរ៉េខាងជើង។សម្ដេច មានប្រសាសន៍ទៀតថា ការចាកចេញរបស់ឯកឧត្តម អាបេ គឺជាការ បាត់បង់​មិត្តភ័ក្ដិ​ម្នាក់ដែល​បានជួយកម្ពុជាក្នុងគ្រាលំបាក។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា ក្នុងជំនួបនេះលោកបណ្ឌិត គីតាអូកា ហ្ស៊ីនអ៊ីឈិ បានគោរព​និងដឹងគុណយ៉ាង​ជ្រាលជ្រៅចំពោះសម្តេច​ដែលបាន​ផ្ញើសារ​ថ្លែងមរណៈទុក្ខចំពោះការបាត់បង់​លោក អាបេ ស៊ីនហ្សូ។គួរបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (ចៃកា-JICA) ជាទីភ្នាក់ងាររដ្ឋាភិបាល ឯករាជ្យមួយ​ដែសម្របសម្រួល​ ជំនួយអភិវឌ្ឍន៍ផ្លូរការ (ODA) សម្រាប់រដ្ឋាភិបាល ​នៃប្រទេស ជប៉ុន ។ អង្គការនេះ ​ត្រូវបានបង្កើតឡើង ដើម្បីជួយដល់កំណើនសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស​កំពុង​អភិវឌ្ឍន៍​និង លើកកម្ពស់កិច្ចសហប្រតិបត្តិការ អន្តរជាតិ៕

បុគ្គលិកអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកោះនរា

2022/09/15 06:20:22 pm        731
ភ្នំពេញ៖ អគ្គនាយដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដឹកនាំដោយលោក ជែម ម៉ូ នាយកប្រតិបត្តិ និងអ្នកស្រី ស្បោង សំបូរ ប្រធានរដ្ឋបាល នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំបុគ្គលិកគ្រប់ផ្នែកទាំងអស់ ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកោះនរា សង្កាត់និតោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ថ្នាក់ដឹកនាំ និងបុគ្គលិក នៃអគ្គនាយដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន តែងចូលរួមកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងជួបជុំសាច់ញាតិបងប្អូន ។គួរបញ្ជាក់ថា ពិធីកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី១១-២៤ ខែ កញ្ញា ឆ្នាំ២០២២៕

ឡាវស្នើប្រធានសភាកម្ពុជា ជួយជំរុញអ្នកវិនិយោគកម្ពុជាទៅបណ្ដាក់ទុនក្នុងប្រទេសខ្លួន

2022/09/15 05:10:53 pm        466
ភ្នំពេញ៖ ប្រធានរដ្ឋសភាឡាវ ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានស្នើទៅសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួយជំរុញអ្នកវិនិយោគកម្ពុជា ធ្វើការបណ្ដាក់ទុននៅក្នុងប្រទេសឡាវ រួមទាំងបន្តផ្ដល់នូវអាហារូបករណ៍ដល់មន្ត្រីឡាវ បានមកសិក្សានៅកម្ពុជា ។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចមហាពញាចក្រី បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ ដោយភាគីទាំងពីរបានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិកា ឱ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយឡើង តាមរយៈការខិតខំអនុវត្តរាល់កិច្ចព្រមព្រៀង ដែលរដ្ឋសភាប្រទេសទំាងពីរធ្លាប់បានឯកភាពគ្នានាពេលកន្លងមក ។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានឯកភាពគ្នាឱ្យមន្រ្តីជំនាញពិនិត្យសិក្សា ត្រូវធ្វើការកែសម្រួលកិច្ចព្រមព្រៀមចាស់ ឬត្រូវបង្កើតកិច្ចព្រមព្រៀងថ្មីតែម្តង ដើម្បីឱ្យឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែង ក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេសទាំងសងខាង ហើយភាគីទាំងពីរ បានសន្យាខិតខំ ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ឱ្យកាន់តែសកម្មឡើងនៅគ្រប់កម្រិត រួមទំាងថ្នាក់បច្ចេកទេស នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ និងបានសន្យាបន្តថែរក្សាសាមគ្គីជាប្រពៃណី និងបងប្អូនល្អ នៅក្នុងការគំាទ្រគ្នានៅលើវេទិការអន្តរសភានានា។ ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានស្នើសម្តេចប្រធានរដ្ឋសភា ជួយជំរុញអ្នកវិនិយោគទុនកម្ពុជា ឱ្យមកបណ្ដាក់ទុននៅក្នុងប្រទេសឡាវបានច្រើនឡើង និងបានស្នើបន្តផ្តល់អាហារូបករណ៍ ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ តាមរយៈក្រុមមិត្តភាពសភាប្រទេសទំាងពីរ ។ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើនេះ និងលើកឡើងថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងបក្សរដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ គឺជាទ្រព្យដ៏មានតម្លៃមហាសាល ដែលផ្តល់នូវឧត្តមប្រយោជន៍ឧត្តុង្គឧត្តមដល់ការអភិវឌ្ឍសង្គមជាតិ និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន ។ ក្នុងថ្ងៃដដែលនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយរដ្ឋមន្ត្រីឡាវ ។ ក្នុងឱកាសនោះ សម្តេច មានប្រសាសថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមមួយកម្រិតទៀត ៕ (ដោយ៖ បាន សុខរិទ្ធិ)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
08/22/2026 09:08 PM
ហ្វីលីពីន បញ្ជាក់​ថា កតិកាសញ្ញាភស្តុភារកម្ម​យោធាជាមួយជប៉ុន ចូលជាធរមាន
08/22/2026 06:08 PM
អ៊ីរ៉ង់អនុញ្ញាតឱ្យនាវាដឹកប្រេងអ៊ីរ៉ាក់មួយចំនួន ឆ្លងកាត់ច្រកសមុទ្រ Hormuz
08/22/2026 06:08 PM
នគរបាល៖ មនុស្ស​ជាច្រើននាក់ បាន​បាត់បង់ជីវិត ក្រោយ​រថយន្តនគរបាល​ និងរថយន្ត ១គ្រឿង​ទៀត ​​បុកគ្នា​
08/22/2026 06:08 PM
នាវាកូរ៉េខាងត្បូង នឹងសាកល្បងផ្លូវពាណិជ្ជកម្មតំបន់​អាក់ទិក ស្រពពេលមានក្ដី​បារម្ភ នៅ​លោកខាងលិច
08/22/2026 06:08 PM
ប្រធានាធិបតីថ្មីរបស់បង់ក្លាដែស លោក Mirza Fakhrul ចាប់​ផ្ដើម​បំពេញ​តួនាទី​ផ្លូវ​ការ​
08/22/2026 05:08 PM
អ៊ុយក្រែន៖ អ្នកស្លាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី នៅទីក្រុង​ Kryvyi Rih កើនឡើងដល់ ១៦នាក់
08/22/2026 05:08 PM
ប៉េរូបំផ្លាញគ្រឿងញៀនទម្ងន់ ៩,៣តោនដែលរឹបអូសបានអំឡុងប្រតិបត្តិការប្រឆាំងការជួញដូរខុសច្បាប់
08/22/2026 05:08 PM
លោក Trumpនិយាយថា អ៊ីរ៉ង់ពុំទាន់ត្រៀមខ្លួនរួចរាល់នោះទេ សម្រាប់កិច្ចព្រមព្រៀងដ៏ត្រឹមត្រូវ
08/22/2026 05:08 PM
UN ស្វែងរកថវិកា ១៤៨លានដុល្លារ ក្រោយការរញ្ជួយដីសម្លាប់មនុស្ស ៣១៩នាក់នៅកូឡុំប៊ី
08/22/2026 05:08 PM