ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

រាជរដ្ឋាភិបាល​ប្រកាសមិនទទួលស្គាល់​ចំពោះម្ចាស់បុរី​ និង​ម្ចាស់សេវាកម្ម​ទូរស័ព្ទចុះហត្ថលេខាផ្តាច់មុខជាមួយគ្នា

2022/08/17 03:55:48 pm        618
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល​មិន​ទទួល​ស្គាល់ ​និង​ទទួល​ខុស​ត្រូវ​ចំពោះ​ម្ចាស់​ផ្ទះបុរី​ និ​ង​ម្ចាស់​សេវា​កម្ម​អ៊ីនធឺណែត​ដែល​បាន​ចុះហត្ថ​លេខា​ផ្តាច់មុខ​ជាមួ​យ​គ្នា​នោះ​ឡើយ​ ខណៈ​សកម្មភាព​បែប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ក្នុង​បុរី​ពិបាក​ទាក់​ទង​គ្នាយ៉ាង​ខ្លាំង​។ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ​ចំនួន ៦២៣​នាក់​ នៅព្រឹ​ក​ថ្ងៃ​ទី​១៧​ ខែ​សីហា ​ឆ្នាំ២​០២២នេះ ​សម្តេ​ច​តេជោ ​ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​សហការ​ផ្តាច់​មុខ​ជា​មួយ​គ្នា​រវាង​ម្ចាស់​សេវាកម្ម​អ៊ីន​ធើណែត ​ និង​ម្ចាស់​ផ្ទះ​បុរី​វា​មិន​បាន​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​នោះ​ឡើយ ​ហើយ​សកម្មភាព​បែប​នេះ​សម្តេច​មិន​គាំ​ទ្រ​នោះ​ទេ​ ដោយ​សារ​តែ​អ្នក​រស់​នៅ​បុរី​ទាំង​នោះពិ​បាក​ទាក់​ទង​គ្នា​យ៉ាង​ខ្លាំង​តាម​រយៈទូរស័ព្ទ​។សូម​បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ​ប្រទេស​កម្ពុជា​មាន​អ្ន​ក​ប្រើ​ទូរស័ព្ទ​ចល័ត​ជាង​១៩​លាន​ស៊ីម​ អ្នក​ប្រើ​អ៊ីន​ធឺណិត​ចល័ត​ជាង​ ១៧​លាន​ស៊ីម,​ អ៊ីនធឺណិត​អចល័ត​ជាង​៣១​ម៉ឺន​, អ្នក​ប្រើ ​Facebook ជាង​១៣លាននាក់ ខណៈអ្នកប្រើ​ប្រាស់​ប្រព័ន្ធ​Messinger ជាង​១១​លាន​នាក់​។ ទាក់​ទង​នឹង​សេវាកម្មទូ​រស័ព្ទ​នេះ​ដែរ​ កាល​ពី​ខែ​កក្កដា​កន្ល​ងទៅ​នេះ ស​ម្ដេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ក៏បាន​ប្រាប់​ដល់​ក្រុមហ៊ុន​ទូរស័ព្ទ​នានា​នៅ​កម្ពុជា​ គ​ប្បី​ពង្រីក​សេវា​អ៊ិនធឺណែត​របស់​ខ្លួន​ ដល់​តំបន់​ទេសចរណ៍​ដាច់​ស្រយាល ​ដើម្បី​ធ្វើ​យ៉ាង​ណាប​ម្រើផ​ល​ប្រយោជន៍​ប្រជាពលរដ្ឋ​ និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត​៕ អត្ថបទ៖ បាន ចក់​

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣នាក់

2022/08/17 02:40:22 pm        637
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររងចំនួន ១១១នាក់ នារី ៧៩នាក់, ថ្នាក់បរិញ្ញាបត្រចំនួន ៤៤២នាក់ នារី ៣៤០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧០នាក់ នារី ១៧នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៦៥នាក់ នារី ៤១៤នាក់ និងនិស្សិតផ្នែកទូទៅក្រៅពីវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៨នាក់ នារី ២២នាក់៕

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ជួបសម្តេចតេជោស្វែងយល់ពីបញ្ហាសិទ្ធិមនុស្ស និងសេដ្ឋកិច្ចនៅកម្ពុជា

2022/08/16 08:54:59 pm        631
ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៦សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេស​ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ​ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា លោក វិទិត មុនតាប៊ន បានសាទរចំពោះកម្ពុជានូវជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ និងបានគោរពសុំស្វែងយល់ពីសម្តេចនូវបញ្ហាសិទ្ធិមនុស្ស និងសេដ្ឋកិច្ចនៅកម្ពុជា។ជាការឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានកំពុងជំរុញ​អនុវត្តគោល​នយោបាយគាំពារសង្គម ជាពិសេសការជួយជនក្រីក្រ​និងជនរងគ្រោះដោយជំងឺកូវីដ១៩ ការដំឡើង​បៀវត្ស​របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ការកែសម្រួលប្រាក់​សោធននិវត្តន៍​មន្ត្រីរាជការ​និងអតីតយុទ្ធជន​ ការអនុវត្ត​សោធននិវត្តន៍​សម្រាប់កម្មករ ​និយោជិត ដែលស្ថិត​ក្រោម​បទប្បញ្ញត្តិ​នៃច្បាប់ស្តីពីការងារ និងការតំឡើងប្រាក់​ឈ្នួល​អប្បបរមារបស់កម្មករនិយោជិត។ ការរីករាលដាលនៃជំងឺកូវីត១៩ បានផ្លាស់ប្ដូរ​សេដ្ឋកិច្ចពិភពលោក ​យ៉ាងខ្លាំងព្រមទាំងបាន​ជះ​ឥទ្ធិពល​លើគ្រប់វិស័យមកលើកម្ពុជា។ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវវិធានការបន្ទាន់​និង​ស៊ីជម្រៅនិងមានប្រសិទ្ធិភាពដើម្បីគាំទ្រវិស័យសេដ្ឋកិច្ចនិងគាំពារសង្គម មានដូចជាការបញ្ចេញ​កញ្ចប់​ថវិកានិងដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ​និងងាយរងគ្រោះដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។នេះជាការធានាដល់សិទ្ធិផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ សិទ្ធិរស់រានជាជីវិតត្រូវបានផ្ដល់ជា​អាទិភាព​និង​សិទ្ធិទទួលបានព័ត៌មានតាមរយៈការផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ​ត្រូវបាន​ជូនដល់ប្រជាពលរដ្ឋ។ យុទ្ធសាស្ត្រផ្ការីករបស់កម្ពុជាក្នុងការចាក់ស្រោចវ៉ាក់សាំង covid-19 ដោយ​ឥតគិតថ្លៃនិងគ្មានការរើសអើងរួមទាំងអ្នកទោស និង​ជនបរទេស​បាន​សម្រេចនូវអត្រាការ​ចាក់វ៉ាក់​សាំងជាង ៩៤ភាគរយនៃចំនួនប្រជាជនសរុប៕

នាយកប្រតិបត្តិក្រុមហ៊ុនឯកជនមួយសុំអនុសាសន៍ពីសម្តេចតេជោស្វែងរកឱកាសវិនិយោគនៅកម្ពុជា

2022/08/16 07:20:27 pm        743
ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៦សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​បាន​អនុញ្ញាតឱ្យលោក ករសាក់ ឆៃរ៉ាមីសាក់ (Korsak chairasmisak ប្រធានគណៈកម្មការ​ប្រតិបត្តិ​ក្រុមហ៊ុន​ស៊ីភីអល (CPALL) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា លោក ករសាក់​បានសាទរ ដែលសម្តេចតេជោបានដឹកនាំកម្ពុជាទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះលោកករសាក់ដែល​បាន​សម្ដែងការ​សាទរចំពោះការអភិវឌ្ឍនៅកម្ពុជា ហើយក៏បានថ្លែងអំណរគុណជូនចំពោះលោកករសាក់ផងដែរ ដែលបានផ្ដល់អាហារូបករណ៍ជូនដល់កុមារកម្ពុជាបានទៅសិក្សាល្បែងយុទ្ធសាស្ត្រនៅប្រទេសថៃ ហើយក៏បានណែនាំឲ្យលោកករសាក់បន្តពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា។ពាក់ព័ន្ធនឹងអាហារូបករណ៍​ល្បែង​យុទ្ធសាស្ត្រនេះ ​សម្ដេច​ក៏បាន​ណែនាំ​ឲ្យពិភាក្សាជាមួយ​ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុន។ពាក់ព័ន្ធនឹងទិសដៅវិនិយោគ សម្ដេចតេជោ​ក៏បានណែនាំឱ្យ លោកករសាក់ពិនិត្យពិចារណា​ធ្វើការ​វិនិយោគលើការផលិតក្រដាសនៅកម្ពុជា ព្រោះថាក្រដាសជាសម្ភារៈដែលត្រូវការចាំបាច់ហើយកំពុងតែមាន​តម្រូវការកើនឡើងជាលំដាប់ និង បានស្នើសុំឱ្យលោកករសាក់ពិនិត្យពិចារណា​លើការ​ពិនិត្យ​បង្កើត​រោងចក្រផលិតជី​ សរីរាង្គ​ព្រោះ​ជាជីមួយ​នេះ​អាច​ប្រើប្រាស់ លើដំណាំដែល​មិន​ប៉ះពាល់​ដល់សុខភាព៕

សម្តេច សាយ ឈុំ៖ សមាជិកបក្សត្រូវវាយបកឲ្យចំគោលដៅទៅពួកអគតិក្នុងសមរភូមិឌីជីថល

2022/08/15 08:16:43 pm        511
ភ្នំពេញ៖ ខណៈពួកអគតិ បានយកប្រព័ន្ធឌីជីថល បំប៉ោងព័ត៌មានក្លែងក្លាយផ្ទុយពីការពិត ចោទប្រកាន់មកលើ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជា សម្តេចវិបុល​សេនាភក្តី សាយ ឈុំ អនុប្រធាន គណបក្សប្រជាជន និងជាប្រធានគណៈប្រចាំការ​នៃ​គណៈអចិន្រ្តៃយ៍​គណៈកម្មាធិការកណ្តាល បានជំរុញដល់សមាជិក-សមាជិកាបក្ស ត្រូវវាយបក​ទៅវិញឲ្យឆាប់រហ័ស និងចំគោលដៅ ដើម្បីកុំឲ្យប្រជាពលរដ្ឋមាន ការភ័ន្តច្រលំមក​លើ​រាជ​រដ្ឋាភិបាល។មានប្រសាសន៍ក្នុងពិធីបិទសិក្ខាសាលាស្តីពី«ការចែករំលែក និងការ​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការងារ​ព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» ​នៅថ្ងៃទី១៤ ​ខែសីហាម្សិលមិញ ស្ថិតក្នុងទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ​សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន​គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍​គណៈកម្មាធិការ​កណ្តាល បានថ្លែងថា តួនាទីដ៏​សំខាន់របស់គណៈចលនាមហាជន​នៃ​គណៈកម្មាធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា ​គ្រប់ជាន់ថ្នាក់ និងយន្តការបក្សនានា​ក្នុងការ​អនុវត្តតួនាទីភារកិច្ចប្រកបដោយឆន្ទះមោះមុត​ និងទទួលខុសត្រូវខ្ពស់ គឺជាការចូលដ៏​មាន​សារៈ​សំខាន់ ក្នុង​ជ័យជំនៈរបស់គណបក្ស​ប្រជាជនកម្ពុជា​ ក្នុងការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់អាណិត្តទី៥ ឆ្នាំ២០២២ ​កាលពីខែមិថុនាកន្លងទៅ ដែលបានធ្វើឱ្យគណបក្ស​ប្រជាជន​កម្ពុជាទទួលបានសំឡេងគាំទ្រស្មើនឹង ៧៤.៣២% ​នៃសន្លឹកឆ្នោតបានការសរុប។​ ជ័យជំនេះ បង្ហាញថា បក្សប្រជាជនកម្ពុជា នៅតែជាគណបក្សនយោបាយតែមួយគត់ ដែល​ប្រជាជពលរដ្ឋ​ជឿទុក​ចិត្តលើការដឹកនាំ​ទាំង​ថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ។យ៉ាងណាក្តី ជាមួយជោគជ័យនេះ មជ្ឈដ្ឋានជនអគិតនៅតែបន្តធ្វើសកម្មភាពជាប្រចាំ​តាម​រយៈការ​ផ្សព្វផ្សាយ វាយប្រហារឥតឈប់ឈរពីចំណុចអវិជ្ជមាន ​បំភ្លៃព័ត៌មានមួលបង្កាច់មកលើ​រាជ​រដ្ឋាភិបាល ​ជាពិសេសធ្វើឡើងតាមប្រព័ន្ធឌីជីថល ​ក្នុងន័យនេះ ​សម្តេចវិបុលសេនាភក្តីសាយ ឈុំ បានជំរុញដល់សមាជិក-សមាជិការបក្សប្រជាជនត្រូវវាយបកទៅឲ្យបានរហ័សក្នុងសមរភូមិឌីជីថល ដោយ​តាក់តែងខ្លឹមសារ ​ដែលមានលក្ខណៈទាក់ទាញ ខ្លីខ្លឹម ​និងច្បាស់លាស់ ដើម្បីងាយ​បញ្ជ្រាប​ដល់ប្រជាជន ជឿទុកចិត្ត ​និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ទូច សោភ័ណ

ឥណ្ឌាជំរុញកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា ដែលនាំឱ្យមានរំហូរទំនិញសេរីក្នុងតំបន់

2022/08/15 07:03:50 pm        554
ភ្នំពេញ៖ ប្រទេសឥណ្ឌា បានលើកទឹកចិត្តដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងការជំរុញកិច្ច​ព្រម​ព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) ដើម្បីសម្រេចបាននូវរំហូរទំនិញ ដោយ​សេរីក្នុងតំបន់ ​ហើយឥណ្ឌាក៏បានប្ដេជ្ញាផ្សារភ្ជាប់ទំនាក់ទំនងជាមួយអាស៊ាន ឲ្យកាន់តែល្អប្រសើរ ។ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូអន្តរសភា​អាស៊ាន ហៅកាត់ថាអាយប៉ា ក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២នៃរដ្ឋសភា មានប្រសាសន៍ថា នៅក្នុងជំនួបជាមួយ​ឯកឧត្តម​កិត្តិសេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានអាយប៉ា លើកទី៤៣ រដ្ឋមន្ត្រីការ​បរទេស​ឥណ្ឌា ឯកឧត្តម ស៊ូប្រាម៉ាន់យ៉ាម ជ័យហ្សាន់ខា បានបញ្ជាក់ថា ដើម្បីក្លាយ​ជាសមាជិក​សង្កេតការណ៍របស់អាយប៉ា មិនមែនគ្រាន់តែជាជំហ៊ានមួយ ដែលមានសារៈសំខាន់សម្រាប់​ទំនាក់ទំនង​រវាងអាយប៉ា និងសភាឥណ្ឌាប៉ុណ្ណោះទេ តែថែមទាំងបានពង្រីកទំនាក់ទំនង​រវាង​អាស៊ាន និងឥណ្ឌាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ។រដ្ឋមន្ត្រីការបរទេសឥណ្ឌា ក៏បានលើកទឹកចិត្តដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងការជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា ដើម្បីសម្រេចបាននូវរំហូរទំនិញដោយ​សេរី​នៅក្នុងតំបន់ ដែលមិនបណ្ដាលឲ្យមាន​ឧបសគ្គ ​ឬមានតិចតួចដល់ពាណិជ្ជកម្ម និងទំនាក់ទំនង​សេដ្ឋកិច្ច​ឲ្យកាន់តែស៊ីជម្រៅ ។ឯកឧត្តម ឈាង វុន បន្ថែមថា ក្នុងដំណើរទស្សនកិច្ចរបស់អាយប៉ានេះ បានជួបជាមួយ អនុប្រធាន​ព្រឹទ្ធសភាឥណ្ឌា ឯកឧត្តម ហារីវ៉ាន់ស៍ ណារ៉ាយ៉ាន ស៊ីង ដោយភាគីទាំងពីបានផ្ដោតលើ​មូលដ្ឋាន​នៃការប្ដេជ្ញាចិត្តក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា តែមិនមានការអន្តរាគមន៍ ។ឯកឧត្តម ឈាង វុន បន្តថា គណៈប្រតិភូអាយប៉ា បានជួបជាមួយអនុប្រធានាធិបតី និងជា​ប្រធាន​ព្រឹទ្ធសភាឥណ្ឌា ​ដោយជំនួបនេះ ភាគីទាំងពីរបានបង្ហាញពីកង្វល់ទៅវិញទៅមក ដែលរួមមាន​ស្ថានភាព​ភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ​និយាយពីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង​ការ​ទូតសភា ​ក៏ដូចជាចេតនាក្នុងការធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ​ ជាមួយនឹងការផ្ដាស់ប្តូរ និង​កិច្ចសន្ទនាសភាជាញឹកញាប់ ។គួរបញ្ជាក់ថា ឯកឧត្តម ជាម យៀប តំណាងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ​សភាជាតិ បានដឹកនាំគណៈប្រតិភូអាយប៉ា ​ទៅធ្វើទស្សនកិច្ចនៅឥណ្ឌា ​ចាប់ពីថ្ងៃទី១១ ដល់១២ ខែសីហា ឆ្នាំ២០២២ ក្នុងនោះមានតំណាងសភាប្រទេសអាស៊ានមួយចំនួន ​ចូលរួមផងដែរ មាន​ដូចជា​សិង្ហបុរី ឥណ្ឌូនេស៊ី ឡាវ វៀតណាមជាដើម​ ខណៈនៅខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា​នឹងរៀបចំ​មហាសន្និបាតអាយប៉ាលើកទី៤៣ ៕ អត្ថបទ បាន សុខរិទ្ធិ

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាចាប់ផ្តើមនៅព្រឹកថ្ងៃនេះ

2022/08/15 04:57:24 pm        571
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ លើកទី២ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងមានការអញ្ជើញចូលរួមតំណាងកម្មករ និយោជិត ភាគីសហជីព តំណាងនិយោជក សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ភាគីរដ្ឋាភិបាល និងមន្រ្តីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សរុបចំនួនប្រមាណ ៥០នាក់ ដើម្បីស្តាប់បទបង្ហាញអំពីការធ្វើបច្ចុប្បន្នភាពស្ថិតិនៃលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច និងសង្គម ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា ដោយឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងការពិភាក្សារបស់សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ពិនិត្យ និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ នឹងពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងជាលក្ខណៈទ្វេភាគី បន្ទាប់មកនឹងចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈត្រីភាគីបន្តទៀត។ ឯកឧត្តមបានបន្តថា កិច្ចប្រជុំនេះដែរ គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។គ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណៈវិនិច្ឆ័យទាំង៧ ដូចដែលបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។ សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២នេះ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១៩៤ដុល្លារអាម៉េរិក ក្នុង១ខែៗ៕

ប្រធាន​គណៈ​ចលនា​មហាជន​បក្ស​ប្រជាជន​រម្លឹក​សមាជិក​ត្រូវ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ និង​វាយបក​ឲ្យ​បាន​រហ័ស​

2022/08/13 06:11:03 pm        691
ភ្នំពេញ៖ ដើម្បី​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ផ្ទុយ​ពី​ការពិត បាន​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​រម្លឹក​ដល់​សមាជិក​-​សមាជិការ​ទាំងអស់​ត្រូវ​ទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ និង​វាយបក​ទៅវិញ​ឲ្យ​បាន​រហ័ស ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័ន្តច្រឡំ​។ ​ការ​រម្លឹក​នេះធ្វើឡើង​នៅ​ក្នុង​សិក្ខាសាលា​មួយ​នៅ​ព្រឹក​នេះ​។ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា អម​ដំណើរ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី អគ្គ​លេខា​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ចលនា​មហាជន និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត​នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែសីហា​នេះបាន​ចូលរួម​ជា​អធិបតី​ភាព​បើក​សិក្ខាសាលា​ស្ដីពី "​ការចែករំលែក និង​ការផ្លាស់ប្ដូរ​បទពិសោធន៍​លើ​ការងារ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​មហាជន​នៅក្នុង​បរិបទ​ឌីជីថល​’’​។ ​សិក្ខា​សិលា​នេះ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សិក្ខាកាម​មកពី​គ្រប់​រចនាសម្ព័ន្ធ​គណបក្ស​ប្រមាណ​ជាង ៧០០​នាក់​។ ​នៅ​ក្នុង​ឱកាស​ខាងលើ​នោះ ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ បាន​ថ្លែង​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជាកំពុង​ស្ថិត​ក្នុង​ស្ថានភាព​ល្អ និង​អំណោយផល ដែល​តាំងពី​ឆ្នាំ​២០១៨ ​មកគណបក្ស​ប្រជាជន​កម្ពុជា​បាន​ក្តាប់​នូវ​អំណាច​ពេញដៃ​ទាំងស្រុង ក្នុង​ការ​ដឹកនាំ​ប្រទេស ចាត់ចែង​កិច្ចការ​ផ្ទៃក្នុង រៀបចំ​កំណែទម្រង់​ផ្សេងៗ ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់​រីកចម្រើន ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់កាលពី​ខែ​មិថុនា​កន្លងទៅនេះ​ក៏បាន​បង្ហាញថា ប្រជាជន​ភាគច្រើន​បាន​គាំទ្រ ជឿជាក់ ទុកចិត្ត​មក​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​លោកជំទាវ​បន្តថា ការពង្រឹង​សមត្ថភាព​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ឌីជីថល​ជាពិសេស​ប្រព័ន្ធ​បណ្តាញ​ព័ត៌មាន​សង្គមដែលមាន​លក្ខណៈ​ងាយស្រួល និង​លឿន​រហ័ស​ទាំង​ក្នុង​ការ​ផ្សព្វ​ផ្សាយ និង​ចែកចាយ​បន្ត គឺ​មាន​សារៈសំខាន់​មិន​គួរ​មើល​រំលងដើម្បី​ឈាន​ទៅ​ពង្រីក​វិសាលភាព ​នៃ​ការ​ផ្សព្វផ្សាយ​មហាជន​ឱ្យ​កាន់តែ​ទូលាយ​ក្នុង​មជ្ឈដ្ឋាន​មហាជន ក៏ដូចជា​ការប្រើប្រាស់​ប្រព័ន្ធ​នេះក្នុង​ការ​ពន្យល់​បកស្រាយ និង​ឆ្លើយតប​បក​ភ្លាមៗ​លើ​ការវាយប្រហារ​ផ្សេងៗឱ្យ​មាន​ភាព​រស់​រវើក និង​ទាន់​សភាពការណ៍ ដើម្បី​បញ្ជ្រាប​ឱ្យ​ប្រជាជន​យល់​ច្បាស់​អំពី​ភាពត្រឹមត្រូវ ការយកចិត្តទុកដាក់​ខ្ពស់ និង​កិច្ចខិតខំ​ប្រែង​ប្រែង​របស់​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ដឹកនាំ ដោះស្រាយ​បញ្ហា​សង្គម​នានា សំដៅ​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ជំរុញ​ការអភិវឌ្ឍ​នៃ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។​​ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ា​នី អគ្គលេខា​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ចលនា​មហាជន​ គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជាមានប្រសាសន៍​ដែរ​ថា ដោយ​សង្កេតឃើញ​ពី​ភាព​ចាំបាច់​ក្នុងការ​សិក្សា​ស្រាវជ្រាវ វាយតម្លៃ​សមរភូមិ​សតិអារម្មណ៍ និង​សិក្សា​ពី​វិធីសាស្ត្រ​ក្នុង​ឆ្លើយតប​ដែល​អាច​ផ្តល់​ជា​ធាតុ​ចូលដល់​គណបក្ស គណៈ​ចលនា​មហាជននៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ជា​ប្រធានបានសម្រេច​កាលពី​ថ្ងៃ​ទី​២០ ​ខែកក្កដា ឆ្នាំ​២០២១ ក្នុង​ការបង្កើត​ក្រុមការងា​ប្រមូល​ព័ត៌មាន វាយតម្លៃ និង​ឆ្លើយតប​សតិអារម្មណ៍​មហាជនចំណុះ​ឲ្យ​គណៈ​ចលនា​មហាជន មាន​ភារៈ​កិច្ច​សំខាន់ៗ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ដើម្បី​វាយតម្លៃ​ពី​សភាពការណ៍​សតិអារម្មណ៍​មហាជន សហការ​តាមដាន​សកម្មភាព​មជ្ឈដ្ឋាន​ប្រឆាំង​នោះ ដើម្បី​ជំរុញ​ឆ្លើយតប​តាម​ករណី​ជាក់ស្តែង ក៏ដូចជា​ការចូល​រួមជាមួយ​យន្តការ​គណបក្ស​គ្រប់​ជាន់ថ្នាក់ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៃ​សម្មតិ​ផល និង​គុណូបការៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​​គួរ​បញ្ជាក់​ដែរ​ថា ការរៀបចំ​សិក្ខាសាលា​ខាងលើ​មាន​គោលបំណង​សំខាន់​ចំនួន ​៤​ រួមមាន​៖​ ទី​១. ​ធ្វើ​បច្ចុប្បន្នភាព​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​ស្វែងយល់​អំពី​តួនាទី​របស់​ការងារ​ផ្សព្វផ្សាយ និង​សាធារណមតិ ទី​២.​ ចែករំលែក​អំពី​វិធីសាស្ត្រ​នៃ​ការ​ផ្សព្វផ្សាយ​មហាជន​ក្នុង​បរិបទ​ឌីជីថល ទី​៣. ​បង្កើត​ឱកាស​ជួបជុំ និង​ពង្រីក​ការទំនាក់ទំនង​ជាមួយ​អង្គការ​ចាត់តាំង ​និង​យន្តការ​ផ្សព្វផ្សាយ​នានា​របស់​គណបក្ស ជាពិសេស​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ភាព​ប្រទាក់​ក្រឡា​គ្នា​ទាំង​យន្តការ​នានា​នៅ​ថ្នាក់​កណ្តាល និង​រវាង​ទំនាក់ទំនង​រវាង​យន្តការ​ថ្នាក់កណ្តាល​ជាមួយ​ថ្នាក់មូលដ្ឋាន និង​ទី​៤.​ បង្កើត​ឱកាស​បាន​រៀន​សូត្រ​ពីគ្នា​ទៅវិញទៅមក​ដកស្រង់​ទស្សនៈ ចែករំលែក​បទពិសោធន៍ និង​ស្វែងយល់​ពី​ការផ្សព្វផ្សាយ​នៅតាម​មូលដ្ឋាន​នីមួយៗ និង​ពី​តម្រូវការ​៕ អត្ថបទ​៖ ​ទូច សោភ័ណ

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីជនខិលខូចក្លែងតេឡេក្រាមសម្តេច និងអំពាវនាវសូមកុំឱ្យចាញ់បោកជនអាក្រក់នោះ

2022/08/12 06:59:23 pm        833
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកជនអាក្រក់ ដែលបានក្លែងតេឡេក្រាមរបស់សម្តេច​ ដោយដាក់ឈ្មោះថា «@HUN SEN 24»។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មានជនខិលខូច បាននឹងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំ ដោយយករូបថតខ្ញុំ និងភរិយា និងដាក់ឈ្មោះ@HUN SEN 24 ដូចមានភ្ជាប់ជាមួយ»។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ សូមប្អូនប្រុងប្រយត្ឋ័ កុំចាញ់បោកជនអាក្រក់នេះ និងសូមលោកអ្នកដែលក្លែងឈ្មោះសម្តេចលុបចោលជាបន្ទាន់ បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ឯកឧត្តម ជាម យៀប ជួបពិភាក្សាការងារជាមួយអនុប្រធានសភាឥណ្ឌា និងស្ថាប័នពាក់ព័ន្ធនានាឥណ្ឌា

2022/08/12 05:15:31 pm        348
ភ្នំពេញ៖ ក្នុងឱកាសបំពេញបេសកកម្មនៅសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ា លើកទី៤៣ បានជួបពិភាក្សាជាមួយអនុប្រធានសភាឥណ្ឌា និងស្ថាប័នពាក់ព័ន្ធនានា នៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ នៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញសារសំខាន់នៃទំនាក់ទំនងកិច្ចសហប្រតិបតិ្តការឥណ្ឌា-អាស៊ាន ដែលឆ្នាំនេះជាខួប៣០ឆ្នាំនៃមិត្តភាពអាស៊ាន-ឥណ្ឌា។ គណៈប្រតិភូអាយប៉ា បានសម្តែងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការទាំងឡាយរបស់ស្ថាប័ននីតិប្រតិបត្តិអាស៊ាន និង រដ្ឋាភិបាលឥណ្ឌា ក្នុងការនំាមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិអាស៊ាន និងឥណ្ឌា ។  កិច្ចជំនួបទ្វេភាគីជាមួយអនុប្រធានសភានៃសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអាយប៉ា បានកោតសរសើរចំពោះភាពសកម្មរបស់សភាឥណ្ឌា ដែលជាសភាសង្កេតការណ៍ដ៏ចំណាស់ របស់អាយប៉ា ក្នុងការរួមចំណែកធ្វើឱ្យអាយប៉ា ក្លាយជាស្ថាប័នអន្តរសភាតំបន់ប្រកបដោយសមាហរណកម្មយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព។ សមភាគីសភាអាយប៉ា និងឥណ្ឌា បានវាយតម្លៃខ្ពស់ពីសារសំខាន់នៃការងារការទូតសភា ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការកសាងសុខដុមនីយកម្ម អាស៊ាន- ឥណ្ឌា។ ឯកឧត្តម ប្រធានគណៈប្រតិភូ បានគោរពអញ្ជើញសមភាគីសភាឥណ្ឌា មកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃ ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។  បន្តមកគណៈប្រតិភូ បានជួបជាមួយវិទ្យាស្ថានប្រជាធិបតេយ្យសភាឥណ្ឌា។ ឯកឧត្តម ជាម យៀប បានថ្លែងអំណរគុណដល់វិទ្យាស្ថាន ក្នុងការផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សដល់និសិ្សតអាស៊ាន តាមរយៈការផ្តល់អាហារូបកណ៍មកសិក្សានៅទីនេះ។ គណៈប្រតិភូអាយប៉ា បានថ្លែងអរគុណចំពោះកម្មវិធីហ្វឹកហ្វឺនដល់មន្រ្តី និងសមាជិកសភា ក្នុងការកសាងសមត្ថភាពខ្ពស់ក្នុងការងារនីតិកម្ម ។ នៅព្រឹកនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ គណៈប្រតិភូអាយប៉ា ក៏បានអញ្ជើញទៅដាក់កូរ៉ោនផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធ លោក មហាត្មៈគន្ធី (Mahatma Gandhi) ដែលជាវីរៈបុរសស និងជាអ្នកនាំមកនូវឯករាជ្យជូនប្រជាជនឥណ្ឌាដោយអហិង្សាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ACU នឹងបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅតុលាការនៅរសៀលនេះ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ២ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
មនុស្ស ២នាក់ ត្រូវបានសង្រ្គោះ និងមនុស្ស ២២នាក់ បាត់ខ្លួន ក្រោយនាវាដឹកទំនិញលិចនៅជិតតំបន់ឆ្នេរប្រទេសឥណ្ឌា
08/23/2026 03:08 PM
ជនជាតិម៉ិកស៊ិក ៣៦៥នាក់ ត្រូវបាននិរទេសចេញពីអាមេរិកទៅកាន់ហុងឌូរ៉ាស
08/23/2026 03:08 PM
កុងហ្គោងទទួលបានវ៉ាក់សាំងបង្ការជំងឺអេបូឡាខណៈការរីករាលដាលឆ្លងលើសពី ៥ពាន់ករណី
08/23/2026 03:08 PM
កាណាដាប្រកាសពន្ធសងសឹកសហរដ្ឋអាមេរិក ស្របពេលសង្រ្គាមពាណិជ្ជកម្មកើនឡើង
08/23/2026 03:08 PM
អ៊ីស្រាអែលបើកការវាយប្រហារថ្មីលើស៊ីរី ក្រោយការរិះគន់របស់អាមេរិក
08/23/2026 02:08 PM
ក្រុម AOT ចុះសង្កេតការណ៍ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ របស់យោធាថៃ នៅទីតាំងចំនួន១៤ ដែលមានទូកុងតឺន័រសរុប ចំនួន៤៤ ស្ថិតនៅចំណុចតំបន់ច្រកបឹងត្រកួន
08/23/2026 01:08 PM
ខណ្ឌរដ្ឋបាលជលផលក្រចេះ លែងត្រីចម្រុះទម្ងន់ ១០០គីឡូក្រាម ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស
08/23/2026 01:08 PM