ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

គ.ជ.ប ប្រកាសឱ្យអ្នកសារព័ត៌មានចុះឈ្មោះដើម្បីពិនិត្យបញ្ជី និងការចុះឈ្មោះបោះឆ្នោត

2022/08/11 08:13:34 pm        427
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ត្រៀមចុះឈ្មោះសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដើម្បីឆ្ពោះទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ ២០២៣ ខាងមុខ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២។ សេចក្តីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងទៀតថា ដើម្បីចូលរួមយកព័ត៌មានអំពីដំណើរ​ការ​ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គ.ជ.ប តម្រូវឱ្យអ្នកសារព័ត៌មានជាតិ និង​អន្តរជាតិទាំងអស់ត្រូវប្រើប្រាស់ប័ណ្ណយកព័ត៌មានដែលចេញដោយ គ.ជ.ប។សេចក្តីជូនដំណឹងដដែល បន្តថា ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ តម្រូវផ្តល់នូវច្បាប់ចម្លងនៃប័ណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម, ច្បាប់​ចម្លងនៃលិខិតឆ្លងដែន (សម្រាប់ជនបរទេស)។ដោយឡែកការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិ ដែលពុំមានការិយាល័យ​អចិន្រ្តៃយ៍​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា ​តម្រូវឱ្យនូវច្បាប់ចម្លងនៃលិខិតឆ្លងដែន, ប័ណ្ណ​សម្គាល់​ខ្លួន​ជា​អ្នកសារព័ត៌មាន​របស់សាមីអង្គភាព, ខណៈការដាក់ពាក្យសុំចុះឈ្មោះជា​អ្នកសារព័ត៌មាន​ឯករាជ្យ ត្រូវភ្ជាប់មកជាមួយនូវច្បាប់ចម្លងនៃប័ណ្ណអ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម និងអត្ថបទចុងក្រោយដែលបានសរសេរចុះផ្សាយក្នុងសារព័ត៌មានស្របច្បាប់អំឡុង​ឆ្នាំចុងក្រោយ ចំនួន ៣ អត្ថបទ។ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ​ការចូលរួមពីអ្នកសារព័ត៌មានគឺតួអង្គសំខាន់​ក្នុងកា​រ​ផ្សព្វផ្សាយ​បន្តដល់​សាធារណជន ​ហើយពួកគេក៏ជាក្រុមកណ្តាលដើម្បីផ្តល់​ប្រភពព័ត៌មាន​ត្រឹមត្រូវ​ដែល​ទទួល​ពី​ច្បាប់ផងដែរ។សម្រាប់ការទទួលចុះឈ្មោះ អ្នកសារព័ត៌មានជាតិ ​គឺនឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ​ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈការចុះឈ្មោះអ្នកសារព័ត៌មាន​អន្តរជាតិពីថ្ងៃទី ២០ ដល់​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២៕ អត្ថបទ សេក ឧត្តម

ដំណឹងល្អ..! តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាបន្តធ្លាក់ចុះ បើធៀបនឹងសន្ទស្សន៍ចាស់

2022/08/11 06:58:41 pm        748
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងរាយប្រេងឥន្ធនៈតាមស្ថានីយប្រេងនានាទូទាំងប្រទេស ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៦៥០រៀល/លីត្រ(ចុះ ១០០រៀល) និងប្រេងម៉ាស៊ុតត្រូវលក់តម្លៃ ៥.០០០រៀល/លីត្រ(ចុះ ១៥០រៀល)។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសព និងពិនិត្យសំណង់ចេតិយសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/08/11 05:53:58 pm        564
កំពង់ចាម៖ មុនពិធីបុណ្យខួបគម្រប់១០០ថ្ងៃប្រារព្ធធ្វើឡើងនៅរសៀលនេះ នាព្រឹកថ្ងៃទី១១ សីហានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញធ្វើដំណើរទៅកាន់ទីកន្លែងបញ្ចុះសពដើម្បីគោរពវិញ្ញាណក្ខ័ន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងពិនិត្យមើលសំណង់ចេតិយសម្តេចទេពញាណដែលកំពុងដំណើរការសាងសង់យ៉ាងសក្តិសម នៅក្នុងបរិវេណវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។សូមបញ្ជាក់ថា ចេតិយតម្កល់សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានកសាងឡើងក្រោមរចនាបថសម័យទំនើបមានទំហំ ១១ម៉ែត្របួនជ្រុង និងកម្ពស់ ៣៣ម៉ែត្រ បំពាក់ទៅដោយគ្រឿងរចនាបថខ្មែរ និងការស្ថាបនាសួនឧទ្យានភ្លើងបំពាក់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។ មកដល់ពេលនេះ ចេតិយនេះ ស្ថាបនាហើយប្រមាណ ៣០ភារយ ដោយគ្រោងបញ្ចប់រយៈពេល១ឆ្នាំ។ ពិធីបុណ្យទក្ខិណានុបទានគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រារព្ធឡើងនៅ១៤កើត ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងសារចូលរួមរំលែកមរណទុក្ខពីគ្រប់មជ្ឍដ្ឋាន បានចាត់ទុកការបាត់បង់សម្តេចឧត្តមទេពញាណ គឺជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេស ក៏ជាការបាត់បង់ ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិកា ក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនីតិរដ្ឋ ប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការរហូតមក។សម្តេចឧត្តមទេពញាណ ហ៊ុន ណេង មានស្នាដៃ និងបទពិសោធន៍ចូលរួមកសាង និងការពារជាតិ ប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សម្តេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងចូលរួមកសាងប្រទេសជាតិឡើងវិញ រហូតទទួលបានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។ ដោយសារគុណបំណាច់ទាំងអស់នេះហើយ ភ្លាមៗបន្ទាប់ពីទទួលមរណភាព ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់ឯកឧត្តម ហ៊ុន ណេង ជា«សម្តេចឧត្តមទេពញាណ ហ៊ុន ណេង»។ ក្នុងព្រះរាជសាររបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជប្រទាននេះ ឆ្លើយតបយ៉ាងប្រត្យក្សទៅនឹងការចូលរួមរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារគ្រប់ជំនាន់ ក្នុងបុព្វហេតុរួមនៃការធានាកិច្ចការពាររបបរាជានិយម ការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្ក ដែលនេះជាភាពស្មោះត្រង់ក្នុងនាមប្រជាជនខ្មែរដែលគោរពចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្ក និងរបបរាជានិយមឥតងាករ៉េ។ ការត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង គឺជាមហាកិត្តិយស ដ៏ខ្ពង់ខ្ពស់ក្រៃលែងសម្រាប់ក្រុមគ្រួសារនៃសព៕

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ការចែកការងារជូនក្រុមប្រឹក្សាឃុំ-សង្កាត់អនុវត្តដូចគ្នា ដោយគ្មាននិន្នាការ

2022/08/10 07:45:44 pm        576
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ការបែងចែក​ការងារ​ជូនក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសទទួលបានភារកិច្ចដូចគ្នា និងមិនគិត​អំពី​និន្នាការ​របស់គណបក្សនយោបាយឡើយ។ថ្លែងប្រាប់BTV News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ​បានឲ្យដឹងថា​ បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់បញ្ចប់ និងបានប្រកាសអំពី​អាសនៈ​គណបក្សនយោបាយដែល​ទទួលបានសំឡេងក្នុងមូលដ្ឋានឃុំ-សង្កាត់នីមួយៗរួចរាល់ ក្រសួង​មហាផ្ទៃតាមរយៈរដ្ឋបាលខេត្ត ​បានប្រកាសអំពីការចូលកាន់តំណែងរបស់គណបក្សនយោបាយ ដោយបែងចែក​ទៅតួនាទីអាស្រ័យអាសនៈរបស់គណបក្សនយោបាយនោះទទួលបាន។នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្តថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ​នៅទូទាំងរាជធានីខេត្ត បានកំពុង​បំពេញតួនាទី​ និងភារកិច្ចរបស់ខ្លួនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ បានយ៉ាងល្អ។ ជុំវិញការលើកឡើងអំពីការប្រកាន់និន្នាការគណបក្សនយោបាយរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចៅសង្កាត់រង និងជំទប់ ​របស់គណបក្សភ្លើងទៀន ​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អះអាងថា ​ក្រសួងមហាផ្ទៃបានបែងចែកតួនាទីទៅតាមស្តង់ដា ​និងគោលការណ៍ច្បាប់ ដោយ​មិនកំណត់បុគ្គលណាមួយមាននិន្នាការនយោបាយមកពីគណបក្សណាមួយនោះឡើយ។ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ មាត្រាទី១៩ ចែងថា ក្នុងអំឡុងពេល១៤ថ្ងៃ ក្រោយ​ការប្រកាស​លទ្ធផលជាផ្លូវការនៃការបោះឆ្នោតត្រូវចាត់ឱ្យមានការប្រជុំជាលើក​ដំបូង​នៃក្រុមប្រឹក្សា​ឃុំ-សង្កាត់ ក្រោមអធិបតីភាព​មន្រ្តីម្នាក់ដែលចាត់តាំងដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីប្រកាស​សុពលភាព​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ ​និងចៅសង្កាត់រង ខណៈមាត្រាទី២៤ ​គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មាន​សេរីភាព​ក្នុងការបញ្ចេញមតិក្នុងអង្គប្រជុំក្រុមប្រឹក្សាឃុំ-សង្កាត់។នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្ថែមថា ​ក្នុងតំណែងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និង​តំណែង​ផ្សេងទៀត​ត្រូវមានការជួបប្រជុំទៀងទាត់ ​ដើម្បីឱ្យការអនុវត្តលក្ខន្តិកៈផ្ទៃក្នុង​ និង​ភារកិច្ចរបស់​ខ្លួនត្រឹមត្រូវ​ស្របតាមច្បាប់៕អត្ថ៖ បទសេក ឧត្តម

អនុប្រធានទី១រដ្ឋសភាកម្ពុជា បានដឹកនាំប្រតិភូទៅទស្សនកិច្ចនៅឥណ្ឌារយៈពេល០៦ថ្ងៃ

2022/08/10 07:04:42 pm        389
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ ​បានដឹកនាំគណៈប្រតិភូអន្តរសភា​អាស៊ាន ទៅ​បំពេញ​ទស្សនកិច្ចផ្លូវការ ​និងមិត្តភាពនៅសាធារណរដ្ឋឥណ្ឌារយៈពេលប្រាំមួយថ្ងៃ គឺចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី​១៥ ​ខែសីហាឆ្នាំ២០២២នេះ តាមការអញ្ជើញរបស់ប្រធានព្រឹទ្ធសភា និង ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ-ឥណ្ឌា។នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ ​និងមិត្តភាពនៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាប្រធានអន្តរសភា​អាស៊ាន(AIPA) លើកទី៤៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា នឹង​ដឹកនាំ​សមាជិកអន្តរសភាអាស៊ានដទៃទៀត ចូលរួមកម្មវិធីសំខាន់ៗមួយចំនួន​ ដូចជា៖ ជួបសវនាការ និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ ​នៃសាធារណរដ្ឋឥណ្ឌា ដែលមានជាអាទិ៍ ឯកឧត្តមអនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភា (Rajya Sabha) ឯកឧត្តមរដ្ឋមន្ត្រីកិច្ចការបរទេស ឯកឧត្តមប្រធានរដ្ឋសភា (Lok Sabha) ​និងជួបពិភាក្សាការងារទ្វេរភាគី(Bilateral Talk) ជាមួយ​ឯកឧត្តម​អនុប្រធានព្រឹទ្ធសភា​។ ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាល​សភា​សម្រាប់​លទ្ធិប្រជាធិបតេយ្យ (PRIDE) ​ចូលរួមកិច្ចសម្ភាសន៍​ជាមួយទូរទស្សន៍ SANSAD ។ គោរពវិញ្ញាណក្ខន្ធ ​នៅវិមានបញ្ចុះសព​ Humayun និងទស្សនាទីកន្លែង និងប្រាសាទ​សំខាន់​មួយចំនួនដូចជា វិមានជ័យជំនះ Qutab Minar សម័យប្រជុំរដ្ឋសភា និងព្រឹទ្ធសភា ​មជ្ឈមណ្ឌល និងសាលអាន​របស់សមាជិកសភា បណ្ណាល័យសភា​ និងសារមន្ទីរសភា ប្រាសាទតាជីម៉ាហាល់ (Taj Mahal) និងប្រាសាទបន្ទាយអាហ្ក្រា (Agra Fort)។សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា(AIPA) មិនត្រឹមតែជាដៃគូយ៉ាងសំខាន់​របស់​អាស៊ានប៉ុណ្ណោះទេ ​ពោលគឺជាដៃគូនៃសភាប្រទេសសង្កេតការណ៍ចំនួន១៦ទៀត ដែលដំណើរ​ទស្សនកិច្ចរបស់អាយប៉ានៅសាធារណរដ្ឋឥណ្ឌានៅពេលនេះ ​ក៏ដូចនៅពេលកន្លងមក ពិតជា​ទទួល​កិត្តិយស ​ជាមួយនឹងអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់សភាប្រទេសសមាជិក​អាយប៉ាទាំងមូល និង​បន្តធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ឥណ្ឌា ​ក៏ដូចជា អាយប៉ា​ និងសភាឥណ្ឌា កាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេសក្នុងឱកាសខួប​អនុស្សាវរីយ៍​៣០ឆ្នាំអាស៊ាន-ឥណ្ឌា ក្នុងជំហានឆ្ពោះទៅកាន់វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការនៅលើវេទិកា​អន្តរសភា ​នៅក្នុងតំបន់ និងសកលលោក៕អត្ថបទ៖ បាន ចក់

កម្ពុជា ប្តេជ្ញា​ចិត្ត​យ៉ាងម៉ុត​មាំ​ប្រកប​ដោយ​ឆន្ទៈ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ទោះ​អាមេរិក​ដាក់​ចូល​បញ្ជីខ្មៅក្តី

2022/08/10 06:30:46 pm        602
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំងការជួញដូរមនុស្ស បានថ្លែង​អះអាងថា​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាសេនាធិការ បាន​ខិតខំ​ប្រឹងប្រែង​ប្រក​បដោយ​ឆន្ទៈក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទោះ​បី​អាមេរិក​ដាក់​ចំណាត់​ថ្នាក់​បែប​ណាក៏ដោយ ក៏​កម្ពុជា​ចាត់​ទុក​ចំណាត់​ថ្នាក់​នេះ​ជា​មូលដ្ឋាន​មួយ​ក្នុង​ការ​បន្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្សរបស់ខ្លួនដែរ។ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃ​អំពើ​ជួញ​ដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅទីស្ដីការក្រសួងមហាផ្ទៃ កាល​ពី​រសៀល​ម្សិល​មិញ នេះសម្តេចក្រឡាហោម ស ខេង បាន​សង្កត់​ធ្ងន់​ថា​ «យោង​តាម​ផែន​ការ​ប្រតិបត្តិការ​បង្កើន​ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ រហូត​ដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាលនៃកម្ពុជា បានប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ុត​មាំ​ប្រកប​ដោយ​ឆន្ទៈ​មោះមុត​ក្នុង​ការ​តស៊ូ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ជាពិសេស​លើ​ស្ត្រី និងកុមារ ដើម្បីការពារជោគវាសនាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏​ដូច​ជា​ជន​បរទេស ដែលរស់​នៅ​កម្ពុជា​មិន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​គ្រោះភ័យ​អន្តរាយ​ដោយ​អំពើ​ទាសភា​ព​សម័យ​ថ្មី​នេះ​បាន​ឡើយ»។សម្តេចក្រឡាហោមប្រមុខក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមទៀតថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​អំពើជួញដូរមនុស្ស បានដាក់ចេញនូវបណ្តាគោលការណ៍ ផែនការ និង​វិធានការ​ជា​អាទិភាព ព្រមទាំងដឹកនាំអនុវត្តកិច្ចការនេះទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ក្នុងនោះបានលើកកម្ពស់ការយល់ដឹងរបស់សាធារណជនគ្រប់ស្រទាប់ឲ្យបានជ្រួតជ្រាបអំពីគ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស កលល្បិចជនល្មើស ព្រម​ទាំង​បាន​បើក​កិច្ច​ប្រតិបត្តិការ​យ៉ាង​សកម្ម​ក្នុង​ការ​បង្ក្រាបអំពើជួញដូរមនុស្សជាច្រើនករណី រំដោះជនរងគ្រោះច្រើនពាន់នាក់ និង​បាន​ឧបត្ថម្ភ គាំទ្រក្នុងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍ដោយជោគជ័យផងដែរ។សម្តេចក្រឡាហោម ក៏បានឲ្យដឹងផងដែរថា ផ្ដើមពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និង​ការ​ធ្វើ​ពលីកម្ម​យ៉ាងសកម្មរបស់ក្រសួង ស្ថាប័នមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្ម​ផ្លូវ​ភេទ​បាន​ញ៉ាំង​ឱ្យ​អំពើ​ល្មើស​ទាំង​នេះ​កាត់​បន្ថយ និងធ្វើឲ្យសង្គមកម្ពុជា មានសុខសុវត្ថិភាព សន្តិសុខ មានការវិវត្តរីកចម្រើន មា​ន​ភាព​ស៊ីវិល័យ​សមស្របតាមគន្លងប្រពៃណី និងទំនៀមទម្លាប់ដ៏ថ្លៃថ្នូររបស់ជាតិខ្មែរ ប្រជាពលរដ្ឋ​មាន​ជីវភាព​សមរម្យ ដោយបានចៀសផុតពីហានិភ័យ និងគ្រោះថ្នាក់​ដែល​បង្ក​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ ជួញ​ដូរពលកម្ម និងជួញដូរផ្លូវភេទជាបន្តបន្ទាប់នោះ។តែទោះជាយ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា កម្ពុជា​នៅ​មាន​សេស​សល់​បញ្ហាប្រឈមដោយអន្លើដែលបង្កឡើងដោយមហិច្ឆតារបស់ឧក្រិដ្ឋជន រួមទាំង​កត្តា​សត្យានុម័តិ អត្តនោម័តិ កត្តាសេដ្ឋកិច្ច និងកត្តានយោបាយផងដែរ ហើយបញ្ហាទាំងអស់នេះ បាន​ជះ​ឥទ្ធិពលដល់កិត្យានុភាពជាតិ ប៉ះពាល់​ដល់​គោល​នយោបាយ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម ថែមទាំងបង្កឱ្យមានផលប៉ះពាល់ដល់សិទ្ធិ សុខុមាលភាព និងជីវភាព ជាក់ស្ដែង របស់ប្រជាពលរដ្ឋមួយចំនួនទៀតផង។ អាស្រ័យហេតុនេះ ដើម្បី​ជំរុញ​ឱ្យ​បាន​ខ្លាំង​ក្លា​ថែម​ទៀត​នូវសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា​ឱ្យកាន់តែមានប្រសិទ្ធភាព គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញនូវផែនការប្រតិបត្តិការ មានខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំ ការអនុវត្តវិធានការរដ្ឋបាល ការអនុវត្តវិធានការច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម៕ អត្ថបទ៖ បាន ចក់

គ.ជ.ប ផ្តើមបណ្តុះបណ្តាលមន្រ្តីឲ្យស្របតាមបច្ចេកវិទ្យា ខណៈការចុះឈ្មោះបោះឆ្នោតមកដល់នៅខែតុលា

2022/08/09 07:03:55 pm        537
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ការរៀបចំបណ្តុះបណ្តាលមន្រ្តី ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋឱ្យស្របតាមបច្ចេកវិទ្យា ខណៈការពិនិត្យនិងការចុះឈ្មោះបោះឆ្នោត នឹងមកដល់នៅខែតុលា។ថ្លែងប្រាប់ BTV NEWS នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំ​ពាក្យ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គជប បានឲ្យដឹងថា យោងតាមប្រក្រីភាព​នៃការវិវឌ្ឍលើការបោះឆ្នោតនៅកម្ពជា ជារៀងរាល់ឆ្នាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានតួនាទីធ្វើបច្ចុប្បន្នភាពតាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ ឯកឧត្តម បន្តថា គ.ជ.ប ចាប់ផ្តើមកិច្ចការ បន្ទាប់ពីប្រតិទិនត្រូវបានសម្រេចនោះ គឺការជ្រើសរើស​មន្រ្តីថ្នាក់ស្រុក រហូតដល់ជ្រើសរើសមន្រ្តីថ្នាក់ឃុំ ​ដើម្បីមានលទ្ធភាពធ្វើការការជ្រើសរើស​មន្រ្តីដែល​មាន​គុណភាព​ឱ្យបម្រើការបោះឆ្នោត។ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប មានតួនាទីក្នុងការបណ្តុះបណ្តាលមន្រ្តីដើម្បីមាន​សមត្ថភាព​ទៅជ្រើសសរើសអ្នកមានសមត្ថភាពឱ្យមកបំពេញការងារក្នុងដំណាក់​កាល​ពិនិត្យបញ្ជី និង​ការ​ចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ សំដៅការអនុវត្តរបស់មន្រ្តីទាំងអស់ពីមួយឆ្នាំទៅមួយឆ្នាំ​ស្របតាម​បច្ចេកវិទ្យា។ឯកឧត្តម ហង្ស ពុទ្ធា សង្កត់ធ្ងន់ថា បើមិនមានការបណ្តុះបណ្តាលបែបនេះទេ នោះនឹងអាចមានផល​អវិជ្ជមាន​រហូតប៉ះពាល់ដល់ដំណើរការបោះឆ្នោត ខណៈការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្ត​នឹង​ប្រព្រឹត្ត​ទៅនាថ្ងៃទី២៣ ​ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ឯកឧត្តម ហង្ស ពុទ្ធា បន្ថែមថា មកទល់ពេលបច្ចុប្បន្ន គ.ជ.ប មិនទាន់មានការធ្វើទំនើបកម្មនៃការ​ចុះ​ឈ្មោះបោះឆ្នោត​តាមប្រព័ន្ធ​បច្ចេកវិទ្យា ​ឬអនឡាញឡើយ លើកលែង​តែករណីបងប្អូនប្រជាពលរដ្ឋ​មាន​តម្រូវការកែតម្រូវព័ត៌មានរបស់ខ្លួនក្នុង​បញ្ជី​ឈ្មោះបោះឆ្នោតដែល​មានស្រាប់​លើ​ប្រព័ន្ធ​គ្រប់គ្រង​របស់គ.ជ.ប តែប៉ុណ្ណោះ។ ការបើកវគ្គ​បណ្តុះបណ្តាលជូនគ្រូបង្ហាត់​ និងមន្រ្តីគជបស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះ​បោះឆ្នោតឆ្នាំ២០២២ ​មានរយៈពេល៥ថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ​ខែសីហា ឆ្នាំ២០២២ ខណៈការ​ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ​និងការ​ចុះឈ្មោះ​បោះឆ្នោត​នឹងប្រព្រឹត្តទៅ​ នាថ្ងៃទី២០ ខែតុលា​ខាងមុខ​៕អត្ថបទ៖ សេក ឧត្តម

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល៖ ករណីបាត់ប្រេងកាតកាលពីពេលកន្លងទៅ មិនមានជាប់ពាក់ព័ន្ធនឹងមន្ត្រីសាធារណៈណាមួយនោះទេ

2022/08/09 06:31:54 pm        499
ភ្នំពេញ៖ ឯកឧត្តម ម៉េង ស័ក្តធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងថា ករណីបាត់ប្រេងកាតកាលពីពេលកន្លងទៅ មិនមានជាប់ពាក់ព័ន្ធនឹងមន្ត្រីសាធារណៈណាមួយនោះទេ ។ទន្ទឹមនឹងនោះ ឯកឧត្តម ជៀប សួរ អគ្គនាយក អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា កម្ពុជាកំពុងមានចំណុចវិជ្ជមាន ក្នុងដំណើរការ នៃការនាំប្រេង ដែលបានបាត់បង់យកមកវិញ ។ការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចរយ:ពេល៥ឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

កម្ពុជាផលិតបានស៊ីម៉ងត៍ជាង ៩លានតោន ប្រមូលពន្ធសួយសារបានជិត ៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ

2022/08/09 06:05:04 pm        705
ភ្នំពេញ៖ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា បច្ចុប្បន្នកម្ពុជា មានរោចក្រស៊ីម៉ងត៍ចំនួន៥ នៅខេត្តកំពតចំនួន៤ និងខេត្តបាត់ដំបងចំនួន១ ដែលមួយឆ្នាំៗ ផលិតបានស៊ីម៉ងត៍ជាង ៩លានតោន ដោយប្រមូលព័ន្ធសួយសារបានចំណូល ជិត៧លានដុល្លារក្នុងមួយឆ្នាំ ។ការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចរយ:ពេល៥ឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី៕ 

អនុប្រធានទី១ ​នៃរដ្ឋសភាកម្ពុជា​នឹងបំពេញទស្សនកិច្ច​នៅឥណ្ឌា​៦ថ្ងៃចាប់ពីថ្ងៃទី១០ដល់ទី១៥ខែនេះ

2022/08/09 05:35:26 pm        379
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន​អន្តរ​សភា​អាស៊ាន(AIPA) លើកទី៤៣ នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​អន្តរ​សភា​អាស៊ាន ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​ និង​មិត្តភាព​នៅ​សាធារណ​រដ្ឋ​ឥណ្ឌា ​ចាប់​ពី​ថ្ងៃ​ទី១០​ដល់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ២០២២ តាម​ការ​អញ្ជើញ​របស់​ប្រធាន​ព្រឹទ្ធសភា​ និង​ប្រធាន​រដ្ឋសភា ​នៃ​សាធារណរដ្ឋ-​ឥណ្ឌា។​យោង​តាម​សេច​ក្តី​ជូន​ដំណឹង​របស់​រដ្ឋសភា ដែលបានចេញនៅព្រឹកថ្ងៃ​ទី៩ ខែសីហា ឆ្នាំ២០២២នេះ​បាន​ឲ្យដឹង​ថា ​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ចជា​ផ្លូវការ​ និង​មិត្តភាព​នៅ​សាធារណរដ្ឋ​ឥណ្ឌា ​ក្នុង​នាម​ជា​ប្រធាន​អន្តរ​សភា​អាស៊ាន​(AIPA) លើកទី៤៣ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា នឹង​ដឹក​នាំ​សមាជិក​អន្តរសភា​អាស៊ាន​ដទៃ​ទៀត​ ចូលរួម​កម្ម​វិធី​សំខាន់​ៗ​មួយចំនួន ដូចជា​ ជួបសវនាការ និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសាធារណរដ្ឋឥណ្ឌា ដែលមានជាអាទិ៍ ឯកឧត្តមអនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភា (Rajya Sabha) ឯកឧត្តមរដ្ឋមន្ត្រីកិច្ចការបរទេស ឯកឧត្តមប្រធានរដ្ឋសភា(Lok Sabha) និងជួបពិភាក្សាការងារទ្វេរភាគី(Bilateral Talk) ជាមួយឯកឧត្តមអនុប្រធានព្រឹទ្ធសភា។ ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលសភាសម្រាប់លទ្ធិប្រជាធិបតេយ្យ (PRIDE) ចូលរួមកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ SANSAD ។ គោរពវិញ្ញាណក្ខន្ធ នៅវិមានបញ្ចុះសព Humayun និងទស្សនាទីកន្លែង និងប្រាសាទសំខាន់មួយចំនួនដូចជា: វិមានជ័យជំនះ Qutab Minar សម័យប្រជុំរដ្ឋសភា និងព្រឹទ្ធសភា មជ្ឈមណ្ឌល និងសាលអានរបស់សមាជិកសភា បណ្ណាល័យសភា និងសារមន្ទីរសភា ប្រាសាទតាជីម៉ាហាល់ (Taj Mahal) និងប្រាសាទបន្ទាយអាហ្ក្រា (Agra Fort)។ សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា(AIPA) មិនត្រឹមតែជាដៃគូយ៉ាង​សំខាន់​របស់​អាស៊ាន​ប៉ុណ្ណោះទេ​ ពោលគឺជាដៃគូនៃសភាប្រទេសសង្កេតការណ៍ចំនួន១៦ទៀត ដែល​ដំណើរ​ទស្សនកិច្ច​របស់​អាយប៉ានៅសាធារណរដ្ឋឥណ្ឌានៅពេលនេះ ក៏ដូចនៅពេលកន្លងមក ពិត​ជា​ទទួល​កិត្តិយស ជាមួយនឹងអត្ថន័យ​ជា​ប្រវត្តិសាស្រ្ត​សម្រាប់​សភា​ប្រទេស​សមាជិក​អាយ​ប៉ា​ទាំង​មូល​ និងបន្តធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ឥណ្ឌា ក៏ដូចជា អាយប៉ា និងសភាឥណ្ឌា កាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេសក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​៣០​ឆ្នាំអាស៊ាន-ឥណ្ឌា ក្នុងជំហានឆ្ពោះទៅកាន់វឌ្ឍនភាព នៃកិច្ច​សហប្រតិបត្តិការ​នៅ​លើ​វេទិកាអន្តរសភា នៅក្នុងតំបន់ និងសកលលោក៕ អត្ថបទ៖ បាន ចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
08/23/2026 04:08 PM
ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 04:08 PM
ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
08/23/2026 04:08 PM
ACU នឹងបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅតុលាការនៅរសៀលនេះ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ២ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
មនុស្ស ២នាក់ ត្រូវបានសង្រ្គោះ និងមនុស្ស ២២នាក់ បាត់ខ្លួន ក្រោយនាវាដឹកទំនិញលិចនៅជិតតំបន់ឆ្នេរប្រទេសឥណ្ឌា
08/23/2026 03:08 PM
ជនជាតិម៉ិកស៊ិក ៣៦៥នាក់ ត្រូវបាននិរទេសចេញពីអាមេរិកទៅកាន់ហុងឌូរ៉ាស
08/23/2026 03:08 PM
កុងហ្គោងទទួលបានវ៉ាក់សាំងបង្ការជំងឺអេបូឡាខណៈការរីករាលដាលឆ្លងលើសពី ៥ពាន់ករណី
08/23/2026 03:08 PM
កាណាដាប្រកាសពន្ធសងសឹកសហរដ្ឋអាមេរិក ស្របពេលសង្រ្គាមពាណិជ្ជកម្មកើនឡើង
08/23/2026 03:08 PM