ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋសភាបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ

2022/07/25 06:06:57 pm        666
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា។ ក្នុងនោះ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ និងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានរបៀបវារៈចំនួន៥ នៅក្នុងនោះ សម័យប្រជុំរដ្ឋសភានឹងធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ក្រៅពីសេចក្តីព្រាងច្បាប់ខាងលើនេះ សម័យប្រជុំរដ្ឋសភានឹងធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ និង កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ចំណែករបៀបវារៈមួយទៀត គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ កម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម។ នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកថ្ងៃទី២៨ កក្កដា ខាងមុខនេះ នឹងប្រកាសការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព ផងដែរ៕

បញ្ជាការដ្ឋានកងទ័ពជើងអាកាស ពង្រឹងស្មារតីចិត្តសាស្ត្រដល់មន្ត្រី ឆ្លើយតបព័ត៌មានផ្សេងៗលើបណ្ដាញសង្គម

2022/07/25 06:00:21 pm        118
ភ្នំពេញ៖ ឆ្លើយតបនឹងព័ត៌មានដ៏សម្បូរបែប នៅលើបណ្ដាញសង្គម មានទាំងព័ត៌មានវិជ្ជមាន និងអវិជ្ជមាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស បានពង្រឹងចិត្តសាស្ត្រដល់មន្ត្រីឲ្យមានភាពម្ចាស់ការ ស្មោះត្រង់នឹងការងារតួនាទីរបស់ខ្លួន ។ ក្នុងពិធីវគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈជំនាញការិយាល័យទី៥ ប្រចាំឆ្នាំ២០២២ រយៈពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី២៥ ដល់ទី២៩ ខែកក្កដា) នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានប្រសាសន៍ថា ប្រព័ន្ធព័ត៌មានវិទ្យាបច្ចុប្បន្ន ទំនើបខ្លាំងណាស់ ដែលពីមុននៅកម្ពុជាព័ត៌មានវិទ្យា មានកម្រិតទាបណាស់ មានត្រឹមវិទ្យុស្ដាប់ ឬទូរទស្សន៍មើល ហើយអ្នកខ្លះការទទួលព័ត៌មានផ្សេងៗ មិនបានជាក់លាក់ ឬច្បាស់លាស់ ។ឯកឧត្តមបន្តថា ឥឡូវបណ្ដាញព័ត៌មានវិទ្យានៅជាប់មនុស្សម្នាក់ៗ ពលរដ្ឋមានទូរស័ព្ទនៅក្នុងដៃ អាចមើលព័ត៌មានបានគ្រប់ពេល ដែលព័ត៌មានទាំងអស់នោះមកពីគ្រប់ទិសទី មានទាំងល្អ អាក្រក់ និងព័ត៌មានបំភ្លៃជាដើម ដែលព័ត៌មានខ្លះធ្វើឲ្យកងកម្លាំងមានភាពច្របូកច្របល់នៅក្នុងអារម្មណ៍ ដោយបញ្ហានេះហើយ ទើបមានវគ្គបំប៉ននេះ ។នាយឧត្តមសេនីយ៍ សឹង សំណាង បន្ថែមថា ការចូលរួមវគ្គបំប៉ននេះបានបង្ហាញឲ្យឃើញអំពីស្មារតីយកចិត្តទុកដាក់ក្នុងភារកិច្ច និងសារៈសំខាន់នៃការងារអប់រំចិត្តសាស្រ្ត ដែលជាកត្តាមិនអាចខ្វះបាន សម្រាប់កងកម្លាំងប្រដាប់អាវុធ និងនិយាយដោយឡែកចំពោះកងយោធពលខេមរភូមិន្ទ ព្រោះជាកម្លាំងចលករមួយដ៏មានឥទ្ធិពល ជាអាវុធដ៏មុតស្រួចផ្តល់នូវកម្លាំងចិត្ត កម្លាំងកាយ ដល់យោធិនគ្រប់រូបឱ្យរឹតតែមានភាពខ្លាំងក្លា រឹងមាំ ជាពិសេសជំរុញនូវគោលជំហរ ស្មារតី សតិអារម្មណ៍របស់យោធិនម្នាក់ៗ ឱ្យមានឆន្ទៈមនសិការស្នេហាជាតិមុតមាំ ឈានទៅអនុវត្តសម្រេចជោគជ័យនូវ ភារកិច្ចធំៗ ។មេបញ្ជាការកងទ័ពជើងអាកាស សង្កត់ធ្ងន់ថា ផ្អែកលើការងារនយោបាយចិត្តសាស្ត្រអប់រំផ្លូវចិត្តវិញ ត្រូវខិតខំឆ្លុះបញ្ចាំង សិក្សាឲ្យបានស៊ីជម្រៅថែមទៀតពីសច្ចៈភាព និងភាពមិនអាចខ្វះបាននៃការងារនេះ ហើយត្រូវត្រងត្រាប់ស្តាប់រាល់ការពន្យល់ បកស្រាយរបស់គ្រូដោយត្រូវមានការកត់ត្រា និងសាកសួរគ្រូរាល់ចំណុចសំខាន់ៗនៃមេរៀនឯកសារ ទុកជាទុនយកទៅផ្សព្វផ្សាយបន្ត ៕(ដោយ៖ បាន សុខរិទ្ធិ)

កម្ពុជា ធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាយុវជនអាស៊ានលេីកដំបូងក្នុងខេត្តសៀមរាប

2022/07/25 05:55:22 pm        440
សៀមរាប៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញក្នុងពិធីបេីកកិច្ចសន្ទនាយុវជនអាស៊ាន លេីកទី១ ក្រោមប្រធានបទ យុវជនក្នុងយុគសម័យបដិវត្តន៍ឧស្សាហ៍កម្ម ៤.០ ដែលកម្ពុជាធ្វេីជាម្ចាស់លេីកដំបូង ខណ:កិច្ចសន្ទនាអាស៊ាននេះមានការអញ្ជេីញចូលរួមពីបណ្តារដ្ឋមន្រ្តីយុវជនអាស៊ាន និងប្រតិភូយុវជនប្រមាណជាង២០០នាក់។ កិច្ចសន្ទនាយុវជនអាស៊ាន ដែលរៀបចំលេីកដំបូងនៅកម្ពុជានាពេលនេះ មានគោលបំណងក្នុងការបង្កេីតវេទិកាសម្រាប់យុវជនអាស៊ាន និងយុវជនមកពីសាធារណរដ្ឋកូរ៉េ ក្នុងការចូលរួមកិច្ចពិភាក្សាគោលនយោបាយដ៏មានអត្ថន័យ ជាមួយនឹងរដ្ឋមន្រ្តីយុវជនអាស៊ាន-សាធារណរដ្ឋកូរ៉េ និងដៃគូសន្ទនាជាន់ខ្ពស់សំខាន់ៗជាច្រេីនរូប៕

ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យចូលរួមជាមួយរាជរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេស

2022/07/25 05:50:50 pm        431
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រោសព្រះរាជទានព្រះរាជទ្រព្យចូលរួមជាមួយរាជរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេស។យោងតាមព្រះរាជសារចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ៥០ម៉ឺនដុល្លារអាមេរិក និងសម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលព្រះរាជទាន ព្រះរាជទ្រព្យ ១លានដុល្លារសហរដ្ឋអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេស៕

សមត្ថកិច្ចកម្ពុជារកឃើញបុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វាហើយ

2022/07/24 01:57:52 am        1738
ភ្នំពេញ៖ ជនជាតិនីហ្សេរីយ៉ាដែលត្រូវបានរកឃើញថាមានជំងឺអុតស្វាដោយអាជ្ញាធរប្រទេសថៃ និងទទួលបានព័ត៌មានថាជនជាតិនីហ្សេរីយ៉ារូបនេះបានរត់គេចខ្លួនពីប្រទេសថៃចូលមកកាន់ប្រទេសកម្ពុជានៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ សមត្ថកិច្ចរាជធានីភ្នំពេញបានរកឃើញនិងឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ានេះហើយ។លោក វរសេនីយ៍ទោ មៀច ឈួនសុីម៉ូលីន អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌចំការមន បានប្រាប់ BTV ឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ានេះនៅត្រង់ចំណុចផ្ទះសំណាក់ពណ៌មាស ផ្លូវ៤៣០កែងផ្លូវ ៤៨០ ក្បែររង្វង់មូលផ្សារដើមថ្កូវ សង្កាត់ទូលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ព្រឹទ្ធសភាកម្ពុជា បដិសេធទាំងស្រុង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀងរបស់ព្រឹទ្ធសភាអាមេរិក

2022/07/23 07:31:37 pm        910
ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង ហើយបានធ្វើការបដិសេធទាំងស្រុង ចំពោះគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តនាពេលថ្មីៗនេះ ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។យោងតាមសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ដែលបានចេញកាល​ពីយប់​ថ្ងៃទី២២ ខែកក្កដា ម្សិលមិញនេះ បានលើកឡើងថា ព្រឹទ្ធសភាកម្ពុជាមានការខកចិត្តយ៉ាងខ្លាំង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង គ្មានមូលដ្ឋាន និងរើសអើងនៃ«ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ (Cambodia Democracy and Human Rights Act of 2022 (S.3052)» ដែលគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តនាពេលថ្មីៗនេះ ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។សេចក្តីថ្លែងការណ៍ បានលើកឡើងទៀតថា ​ការអះអាងដែលថា គ្មានការ​បោះឆ្នោត​ណាមួយ​នៅកម្ពុជា​មានលក្ខណៈសេរី និងយុត្តិធម៌ ​គឺជាការបដិសេធទាំងស្រុងចំពោះការពិត ខណៈក្រុម​អ្នកសង្កេតការណ៍របស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយអតីតសមាជិកសភា លោក Stephen J. Solarz បាន​ពណ៌នា​អំពីការបោះឆ្នោតកាលពីឆ្នាំ ១៩៩៨ ថាជា «អច្ឆរិយ​ហេតុ​លើដងទន្លេមេគង្គ» ។ ការបោះឆ្នោតបន្តបន្ទាប់មកទៀត ក៏ត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ពាន់នាក់​បានវាយតម្លៃថា មានលក្ខណៈសេរី យុត្តិធម៌ ដោយសន្តិវិធី និងមានសណ្តាប់ធ្នាប់ល្អផងដែរ។ ដូចគ្នានេះដែរ អ្នកសង្កេតការណ៍ក្នុងស្រុក និងបរទេសរាប់ពាន់នាក់ បានចាត់ទុកការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមុននេះ​ ដែលមានគណបក្សនយោបាយចំនួន ១៧ បាន​ចូលរួមប្រកួតប្រជែងមានលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ ដោយសន្តិវិធី មានតម្លាភាព គ្មានការ​គំរាមកំហែង ​និងសមស្របតាមស្តង់ដារអន្តរជាតិ។ លទ្ធផលនៃការបោះឆ្នោតនេះ ដែលមានចំនួនអ្នកចូលរួមជាង៨០% និងជិត ៧៥% នៃសន្លឹកឆ្នោត​បាន​ជ្រើសរើសការគាំទ្រគណបក្សកាន់អំណាច ​ពិតជាសក្ខីភាពបង្ហាញ​ឱ្យឃើញពីការបន្តផ្តល់​ទំនុក​ចិត្ត​និងការគាំទ្រ​ចំពោះ​តម្រូវការ​ក្នុងការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយដែលទទួល​បានដោយ​លំបាក និងការ​អភិវឌ្ឍប្រកប​ដោយនិរន្តរភាព។ការជ្រើសរើសនិងសំឡេងរបស់ប្រជាពលរដ្ឋដែលត្រូវបានបាន​ឆ្លុះបញ្ចាំង​តាមរយៈលទ្ធផលនៃការ​បោះឆ្នោត ត្រូវតែគោរពតាម។តាមសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាកម្ពុជាដដែលនេះ បានលើកឡើងទៀតថា សេចក្តីស្នើ​ច្បាប់នេះ ​បានពឹងផ្អែកលើសលប់លើប្រភពព័ត៌មានមិនច្បាស់លាស់ ជាពិសេសអង្គការឃ្លាំមើល​សិទ្ធិមនុស្ស ដែលទំនុកទុកចិត្តលើអង្គការនេះត្រូវបានបាត់បង់តាំងពីឆ្នាំ២០០៤មក ។អតីតឧបការីរងអគ្គលេខាធិការអង្គការសហប្រជាជាតិ ​និងជ័យលាភីណូបែលសន្តិភាពពីររូប រួមជាមួយ​នឹងអ្នក​ស្រាវជ្រាវជាង ១០០នាក់ បានផ្សព្វផ្សាយលិខិតចំហររិះគន់អង្គការនេះ​ដែល​មានចរិតលំអៀង និងពោរពេញដោយស្តង់ដារពីរ។ព្រឹទ្ធសភាកម្ពុជា បញ្ជាក់បន្ថែមទៀតថា វិធីសាស្ត្រដែលគណៈកម្មាធិការព្រឹទ្ធសភានេះប្រកាន់យក គឺជាការ​ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់​រដ្ឋអធិបតេយ្យ និងបង្កឱ្យមានការរាំងស្ទះ​ដល់ការ​ថែ​រក្សាសន្តិភាព ​និងស្ថិរភាពនយោបាយ ​និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ លើសពីនេះ វាផ្ទុយទៅ និងស្មារតី និងបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដែលបាន​ខិតខំប្រឹងប្រែងកសាងទំនាក់ទំនងល្អ ​ក៏ដូចជាលើកកម្ពស់មិត្តភាពនិងកិច្ចសហប្រតិបត្តិការ​ឱ្យកាន់​តែល្អប្រសើរ ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមករវាង​ប្រជាជន និងប្រទេសទាំងពីរ។យ៉ាងណាក៏ដោយអ្នកនាំពាក្យព្រឹទ្ធសភា សូមបញ្ជាក់​សារជាថ្មីនូវការបេ្តជ្ញា​ចិត្តឥតងាករេរបស់​កម្ពុជា​នៅក្នុងការលើកកម្ពស់នីតិរដ្ឋ ​ការគោរពសិទ្ធិមនុស្ស​ ការថែរក្សាសន្តិភាព ​និងស្ថិរភាព ដែលទទួល​បានដោយលំបាករហូតមកដល់ពេលបច្ចុប្បន្ននេះ។ប្រជាជនកម្ពុជាទូទាំងប្រទេសបាន និងកំពុងរីករាយសាទរ​ជាមួយ​នឹង​ផ្លែផ្កានៃសមិទ្ធផលជាច្រើន​ទសវត្សរ៍​សម្រាប់ជីវិតសុខសាន្តរបស់ខ្លួន៕អត្ថបទ៖ បាន ចក់

Update៖ បុរសជនជាតិនីហ្សេរីយ៉ា កេីតជំងឺអុតស្វា ដំបូងនៅប្រទេសថៃ មិនទាន់បានឆ្លងដែនចូលកម្ពុជាឡេីយ

2022/07/23 06:05:56 pm        741
បន្ទាយមានជ័យ៖ បុរសជនជាតិនីហ្សេរីយ៉ា ដែលកេីតជំងឺអុតស្វា ដំបូងគេនៅប្រទេសថៃ មិនទាន់បានឆ្លងដែនចូលកម្ពុជាឡេីយ ខណ:សមត្ថកិច្ចថៃកំពុងតាមស្វែងរកជនបរទេសរូបនេះក្នុងប្រទេសរបស់ខ្លួន។ នេះបេីតាមការអះអាងរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់BTV មុននេះបន្តិច។ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានអំពីការរត់គេច ខ្លួនរបស់បុរសម្នាក់ ជនជាតិនីហ្សេរីយ៉ា មានជំងឺអុតស្វាដំបូងគេនៅប្រទេសថៃ ភ្លាមៗ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានស្នេីសុំកិច្ចសហការពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ដេីម្បីស្វែងរក ជនបរទេសខាងលេី។ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរ និងសមត្ថកិច្ចតាមព្រំដែនទាំងអស់បន្តការតាមដានទៅលេីអត្តសញ្ញាណជនបរទេសរូបនេះ៕

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ ដល់សិស្សានុសិស្សវិទ្យាល័យសិរីសោភ័ណ

2022/07/22 10:04:18 pm        102
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ជូនដល់សិស្សានុសិស្ សនៃវិទ្យាល័យសិរីសោភ័ណ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។កម្មវិធីចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ បានធ្វើឡើងដោយមានការចូលរូមពីឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។ជាមួយនឹងការចូលរួមសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់សិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនេះ ឯកឧត្តមក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ៕

កំណាត់ផ្លូវជាតិលេខ៥ ដែលរងការជន់លិចបានផ្អាកចចារណ៍ជាបណ្តោះអាសន្នហើយ, អ្នកដំណើរអាចវាងទៅផ្លូវជប៉ុនកំពុងសាងសង់ថ្មី

2022/07/22 06:46:39 pm        634
កំពង់ឆ្នាំង៖ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារចំរុះថ្នាក់ខេត្ត បានសម្រេចបិទផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ដោយបិទការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន ដោយសារតែផ្លូវនៅចំណុចនោះបានរងការខូចខាតដោយសារតែជំនន់ទឹកភ្លៀងហូរកាត់។ដោយឡែកការធ្វើរចរាចរណ៍របស់ប្រជាពលរដ្ឋលើផ្លូវជាតិលេខ៥ត្រង់ចំនុចនេះ ត្រូវបានបញ្ចៀសទៅតាមផ្លូវជប៉ុនកំពុងសាងសង់ថ្មី ដោយក្រុមការងារក៏បន្តដំណើរមកពិនិត្យមើលស្ថានភាពអាងទំនប់ទឹកអន្លង់ជ្រៃ ស្ថិតក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ បន្តទៀត៕

ការ​បោសសំអាត​មីន​នៅ​តំបន់​អាង​ត្រពាំងថ្ម ឃុំ​ប៉ោយចារ សម្រេច​បាន​ជាង ៨០​ភាគរយ​

2022/07/22 05:04:43 pm        252
​បន្ទាយមានជ័យ​៖ គិត​រហូតមក​ដល់ពេលនេះ កងកម្លាំង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​បោសសំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​តំបន់​អាង​ត្រពាំងថ្ម ស្ថិត​ក្នុង​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានសម្រេច​បាន​ជាង ៨០​ភាគរយ​ហើយ។​ ​បើ​តាម​លោក ចាន់ ដា​រ៉ុ​ម អនុប្រធាន​កងឯកភាព​កំចាត់មីន​ទទួលបន្ទុក​ប្រតិបត្តិការ នៅ​ទីវាល​នៃ​តំបន់​អាង​ត្រពាំងថ្ម​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ ដោយ​កម្លាំង​ស៊ីម៉ាក់​បោសសំអាត​មីន​បាន​ដល់​ទៅ​ ៨២​ភាគរយ​ស្មើនឹង ​២០​ហិកតា នៅសល់តែ​ ៥​ហិកតា​ទៀត ដោយ​កម្លាំង​ស៊ីម៉ាក់​កំពុង​ខិតខំ​បន្ត​ដោះ​ឲ្យ​រួចរាល់​តាម​ផែនការ។​ ​ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​មានប្រសាសន៍ថា ការងារ​បោសសំអាត​មីន​នៅ​តំបន់​អាង​ត្រពាំងថ្ម ក្នុង​ឃុំ​ប៉ោយចារ​នេះ​ប្រើ​ពេល​វេលា​ត្រឹម ​១​ខែ​ប៉ុណ្ណោះ ហើយ​ផ្ទៃដី​ដែល​ត្រូវ​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ មាន​ចម្ការ​មីន​ចំនួន​៨ ស្មើនឹង​ ២៥​ហិកតា ដោយ​ប្រើ​ប្រាស​កម្លាំង​ស៊ីម៉ាក់​ជាង​ ៥០​នាក់ចែក​ចេញជា​ ២​ក្រុម​ដែល​ប្រើប្រាស់​ធនធាន​ថវិកា​មាន​ស្រាប់ រួមទាំង​ប្រើ​កម្លាំង​គ្រឿងចក្រ កម្លាំង​សុនខ និង​កម្លាំង​បច្ចេកទេស​តាម​ការចាំបាច់។​​ក្នុង​ឱកាស​អញ្ជើញ​អបអរ​ទិវា​មច្ឆជាតិ​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មីន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បោសសំអាត​មីន​នៅ​តំបន់​អាង​ត្រពាំង​ថ្ម ហើយ​ប្រកាស​ថា ​គ្មាន​មីន​នៅ​ចុង​ឆ្នាំនេះ សម្រាប់​ឃុំ​ប៉ោយចារ​ត្រូវ​ធ្វើ​ឱ្យ​បាន​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ។ ជាមួយគ្នា​នោះ សម្ដេច​តេ​ជោ ក៏បាន​អំពាវនាវ​ពលរដ្ឋ និង​សប្បុរសជន​នានា ចូលរួម​ក្នុង​ការងារ​បោសសំអាត​មីន​នៅ​កម្ពុជា ដើម្បី​ឲ្យ​សម្រេច​តាម​ផែនការ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥ ដែល​នឹងធ្វើ​ឲ្យ​ផ្ទៃដី​មាន​សុវត្ថិភាព​នៅ​ទូទាំង​ប្រទេស ខណៈ​សកម្មភាព​ចូលរួម​បរិច្ចាគ​ថវិកា​នេះ កំពុង​ដំណើរការ​យ៉ាង​ផុស​ផុល​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស រួម​ទាំង​ខាង​ផ្នែក​អន្តរជាតិ​ផងដែរ៕ អត្ថបទ៖ បាន សុខ​រិ​ទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
08/23/2026 05:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
08/23/2026 04:08 PM
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
08/23/2026 04:08 PM
ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 04:08 PM
ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
08/23/2026 04:08 PM
ACU នឹងបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅតុលាការនៅរសៀលនេះ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ២ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
មនុស្ស ២នាក់ ត្រូវបានសង្រ្គោះ និងមនុស្ស ២២នាក់ បាត់ខ្លួន ក្រោយនាវាដឹកទំនិញលិចនៅជិតតំបន់ឆ្នេរប្រទេសឥណ្ឌា
08/23/2026 03:08 PM
ជនជាតិម៉ិកស៊ិក ៣៦៥នាក់ ត្រូវបាននិរទេសចេញពីអាមេរិកទៅកាន់ហុងឌូរ៉ាស
08/23/2026 03:08 PM