ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមការងារគណបក្សចុះមូលដ្ឋាន បង្រៀនរបៀបគូសសន្លឹកឆ្នោតដល់ពលរដ្ឋ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប

2022/06/01 04:43:51 pm        446
សៀមរាប៖ ក្រុមការងារ និងសមាជិកសមាជិកាគណបក្សមូលដ្ឋានអាជ្ញាធរជាតិអប្សរា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានរួមគ្នាបន្ដចុះឃោសនារកសម្លេងឆ្នោត បង្រៀន​ពីរបៀបគូសសន្លឹកឆ្នោត ចែកខិត្តប័ណ្ណ ព្រមទាំងជួយសម្របសម្រួលឯកសារ​បញ្ជាក់​អត្ដសញ្ញាណ​សម្រាប់ការបោះឆ្នោត ដល់ប្រជាពលរដ្ឋនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្ដសៀមរាប។ឯកឧត្តម ហង់ ពៅ ប្រធានគណៈអចិន្រ្ដៃយ៍គណបក្សមូលដ្ឋាន នៃអាជ្ញាធរជាតិអប្សរា និង​ជាប្រធានក្រុមការងារ ចុះមូលដ្ឋានសង្កាត់ក្របីរៀល មានប្រសាសន៍ថា ការចុះធ្វើសកម្មភាព​ឃោសនាស្វែងរកសំឡេងគាំទ្រពីសមាជិក និងប្រជាពលរដ្ឋក្នុងសង្កាត់ក្របីរៀលនេះ បាន​ចំនួន​៤០០ខ្នងផ្ទះ ស្មើរនឹងខិត្ដប័ណ្ណជាង៤០០សន្លឹក ។ ការធ្វើសកម្មភាពនេះ ដើម្បីឱ្យពួកគាត់​យល់ដឹង​កាន់តែច្បាស់ក្នុងការចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាលឱ្យមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ៕

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ «វេទិកាធុរកិច្ចបារាំង-កម្ពុជា» ជាលើកដំបូង

2022/06/01 04:36:18 pm        556
ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា ( CCIFC) និងគណៈកម្មាធិការ​ទីប្រឹក្សា​ពាណិជ្ជកម្មបរទេសនៃប្រទេសបារាំងប្រចាំកម្ពុជា (CCE) នឹងរៀបចំកម្មវិធី «វេទិកាធុរកិច្ចបារាំង-កម្ពុជា» ជាលើកដំបូងបង្អស់ នៅថ្ងៃទី ៩ និងទី១០ ខែមិថុនា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។  គោលបំណងនៃវេទិកានេះ គឺបង្ហាញពីបរិបទអំណោយផលរបស់កម្ពុជាសម្រាប់ធុរកិច្ច ហើយ​ក៏​ដូច​ជាបង្ហាញថា កម្ពុជាជាច្រកដែលមានភាពងាយស្រួល មានភាពប្រកួតប្រជែងខ្ពស់ និង​មាន​ប្រសិទ្ធភាព​សម្រាប់ក្រុមហ៊ុនក្នុងការនាំចេញទៅកាន់ទីផ្សារអាស៊ី និងពិភពលោក។  ឆ្ពោះទៅវេទិកាដ៏មានសារៈសំខាន់នេះ នៅព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ នេះ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា ( CCIFC) និងគណៈកម្មាធិការ​ទី​ប្រឹក្សា​ពាណិជ្ជកម្ម​បរទេស​នៃប្រទេសបារាំងប្រចាំកម្ពុជា (CCE) បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វេទិកាធុរកិច្ចបារាំង-កម្ពុជា» ដើម្បីឱ្យអ្នកសារព័ត៌មានបានឈ្វេងយល់ពីគោលបំណង និងសារសំខាន់នៃវេទិកាធុរកិច្ចបារាំងកម្ពុជានេះ។  នៅក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ជាលើកដំបូងននេះ នឹងមានក្រុមហ៊ុនប្រមាណ២៥០ មកពីប្រទេសអាស៊ាន និងបារាំង ត្រូវបានរំពឹងថានឹងមកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ៕

សារលិខិតសម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិក្នុងឧ៌កាសទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា

2022/06/01 04:16:16 pm        353
ភ្នំពេញ៖ សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២២។

អាជីវករលក់ដូរនៅតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញ ត្រៀមរួចរាល់ទៅបោះឆ្នោត

2022/05/31 08:25:46 pm        936
ភ្នំពេញ៖ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ខិតជិតចូលមកដល់ អាជីវករលក់​ដូរនៅតាម បណ្តាផ្សារក្នុងរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ដោយរៀបចំ​អត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត ដើម្បីបម្រើដល់ការបោះឆ្នោត។អាជីករលក់ដូរនៅតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញ បានប្រាប់BTVឲ្យដឹងថា ការបោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ/សង្កាត់ ​មាន​សារសំខាន់ណាស់ ​ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ដែលមាន​សមត្ថភាព​យកចិត្តទុកដាក់លើប្រជាពលរដ្ឋ​ និង​អភិវឌ្ឍន៍​នៅក្នុងមូលដ្ឋាន​មានការរីកចម្រើន។ ពួកគេ បានបញ្ជាក់ថា ​បានត្រៀមលក្ខណៈរួចរាល់ហើយ​ ដើម្បីទៅបោះឆ្នោត។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។ ការបោះឆ្នោតក្នុងអាណត្តិនេះ មានគណបក្សនយោបាយចំនួន១៧​ ចូលរួម​ប្រកួតប្រជែង​ក្នុង​ចំណោមនេះ​ មានតែគណបក្សប្រជាជនកម្ពុជា​តែមួយគត់​ ដែល បានដាក់បេក្ខជន​នៅ​ទូទាំងឃុំ/សង្កាត់ទាំងអស់៕អត្ថបទ៖ ទូច សោភ័ណ

អនិកជនខ្មែរ ជាប់ឆ្នោតជាប្រធានតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសកាណាដា

2022/05/31 07:43:37 pm        666
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ឆ្លងកាត់ការបោះឆ្នោតយ៉ាងត្រឹមត្រូវ ជាលទ្ធផលលោក ឡេននី វង់ ជាជនជាតិខ្មែរ-កាណាដា បានជាប់ឆ្នោតជាប្រធាន និង៨រូបផ្សេងទៀត ជាប់ជាសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១។ប្រភពពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយចប់ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្ម​កម្ពុជា​នៅ​ប្រទេសកាណាដា ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ការិយាល័យ​តំណាងនេះ ​នឹង​ដើរតួនាទីយ៉ាង​សំខាន់ នៅ​ក្នុងការ​សម្របសម្រួល​កិច្ច​ពាណិជ្ជកម្ម រវាងកម្ពុជា​ និងកាណាដា ក៏ដូចជា​ជួយជំរុញ និងទាក់ទាញវិនិយោគិនកាណាដាមកវិនិយោគនៅកម្ពុជា​ឱ្យកាន់តែច្រើនឡើង។នៅក្នុងពិធីបោះឆ្នោតនេះ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោតបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​នៅ​ប្រទេស​កាណាដា ​បានបញ្ជាក់ឲ្យដឹងថា ​កម្មវិធីបោះឆ្នោតនេះ គឺដើម្បីជ្រើសរើសបេក្ខភាពចំនួន ៩រូប ដែល​នឹងត្រូវក្លាយទៅជាសមាជិក ហើយក៏ជាការិយាល័យតំណាងឱ្យសភាពាណិជ្ជកម្មកម្ពុជាទី១ ដែលមានស្នាក់ការនៅក្រៅប្រទេសផងដែរ។ឯកឧត្តម បានបន្តថា ចំពោះការបោះឆ្នោតនេះដែរ​ បានដំណើការប្រកបដោយរលូន និងស្របតាម​នីតិវិធី​ដោយបានរៀបចំជា២ដំណាក់កាល ដូចជាទី១៖ ការរៀបចំបោះឆ្នោតជ្រើសរើស​សមាជិក​ការិយាល័យ​តំណាង​ចំនួន ៩រូប និងទី២៖ ការរៀបចំបោះឆ្នោតជ្រើសរើសប្រធានក្នុងចំណាម​សមាជិក​ដែលបានជាប់ឆ្នោតចំនួន ៩រូប។ សូមបញ្ជាក់បន្ថែមថា លោក ឡេននី វង់ ជាជនជាតិខ្មែរ-កាណាដា ​គឺជាអគ្គនាយកក្រុមហ៊ុន Ocean Packers Inc ( Canada), TG Fishery Holdings Corporation ( Viet Nam) និង Canson Canada Investments (Canada) Ltd៕អត្ថបទ៖ ឈិត បូរ៉ាវី

ប្រមុខការទូតកម្ពុជា៖ អាស៊ានត្រូវប្តេជ្ញាចិត្តចំពោះភាពជាកណ្តាល ដើម្បីសន្តិភាព និងសន្តិសុខ

2022/05/31 07:22:41 pm        520
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការរួមចំណែករបស់កម្ពុជាចំពោះអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថ្លែងថា អាស៊ានត្រូវប្តេជ្ញាចិត្តរួមគ្នាចំពោះភាពជាកណ្តាល ដើម្បីសន្តិភាព និងសន្តិសុខ។នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា​សាលា​ស្តីពី​ការរួមចំណែករបស់កម្ពុជាចំពោះអាស៊ាន រៀបចំដោយក្រសួងការបរទេសកម្ពុជា សហការ​ជាមួយ​វិទ្យាស្ថានចក្ខុវិស័យអាស៊ី និងមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងស្ថាប័ន រួមជាមួយ​តំណាងឯកអគ្គរដ្ឋ និងរាជទូតនានាប្រចាំកម្ពុជា។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានប្រសាសន៍ថា គោលបំណង​នៃសិក្ខាសាលានា​ពេលនេះ គឺដើម្បីជំរុញការយល់ដឹងជាសាធារណៈកាន់តែច្រើនអំពីអាស៊ាន រួមទាំងបង្ហាញពីការរួម​ចំណែករបស់កម្ពុជា​ចំពោះសមាហរណកម្មអាស៊ាន និងការកសាងសហគមន៍ សំដៅ​ជាប្រយោជន៍​សម្រាប់ប្រជាជន​ដើម្បីស្ថិរភាព និងសន្តិភាពក្នុងតំបន់។ឯកឧត្តម ប្រាក់ សុខុន ថ្លែងថា សិក្ខាសាលាក្រោមប្រធានបទ ​ការរួមចំណែករបស់​កម្ពុជា​ចំពោះ​អាស៊ាន កម្ពុជាមានទស្សនៈថា បរិបទក្នុងតំបន់ និងអន្តរជាតិបច្ចុប្បន្ន ត្រូវពង្រឹងការប្តេជ្ញាចិត្តរួមគ្នា​ចំពោះភាពជាកណ្តាល ឯកភាព​ និងសាមគ្គីភាពរបស់អាស៊ាន ដោយសារការពង្រឹងស្មារតី “រួមគ្នា” គឺសំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ​ដើម្បីធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាពក្នុងតំបន់ ​និងពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញឲ្យមានការប្តេជ្ញាចិត្តរបស់អាស៊ាន និងសមត្ថភាព ដើម្បីពង្រឹង និងលើកកម្ពស់​បន្ថែមទៀតនូវសន្តិភាព ស្ថិរភាព សន្តិសុខ ​និងវិបុលភាពក្នុងតំបន់ ដើម្បី​សុខុមាលភាព​របស់ប្រជាជន។សិក្ខាសាលាស្តីពី "ការចូលរួមចំណែករបស់កម្ពុជាទៅកាន់អាស៊ាន ​មានគោលបំណង លើកឡើងពី​ការ​ចូលរួម​ចំណែករបស់កម្ពុជាទៅអាស៊ាន​ កាលពីឆ្នាំ១៩៩៩ និង ការពិភាក្សាអំពីមធ្យោបាយ​ឆ្ពោះទៅ​មុខក្នុងការកសាងសហគមន៍អាស៊ាន​ និងសមាហរណកម្មតំបន់ ដោយមាន​អនុសាសន៍​គោលនយោបាយ ​និងបញ្ហាប្រឈមតំបន់។នាឱកាសនោះ ដែរ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីផែនការរៀបចំព្រឹត្តិការណ៍​នាពេល​ខាងមុខនោះ ទី១ កិច្ចសន្ទនាសកលអាស៊ានលើកទី២ ស្តីពីការស្តារឡើងវិញ​ក្រោយកូវីដ១៩ និងទី២ កិច្ចប្រជុំកំពូលស្ត្រីមេដឹកនាំអាស៊ាន​លើកទី២​ ក្រោមប្រធានបទ “ការកសាង​អនាគត​ប្រកប​ដោយចីរភាព រួមបញ្ចូល និងធន់ជាងមុន៖ ការដោះសោភាពជាសហគ្រិនរបស់ស្ត្រីក្នុងអាស៊ាន” ដើម្បី​លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ របស់អាស៊ាន៕ អត្ថបទ សេក ឧត្តម

ពលរដ្ឋបន្តទៅធ្វើប័ណ្ណ ឯ.អ ត្រៀមចូលរួមការបោះឆ្នោតនាពេលខាងមុខ

2022/05/31 07:02:21 pm        739
ភ្នំពេញ៖ ខណៈនេះ ប្រជាពលរដ្ឋនៅតែបន្តទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត សម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ចំពោះការចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ក៏នឹងបិទបញ្ចប់នៅថ្ងៃទី ៣ខែ មិថុនា ទូទាំងប្រទេសផងដែរ។បច្ចុប្បន្នប្រជាពលរដ្ឋ ដែលមានបញ្ហាបាត់អត្តសញ្ញាណប័ណ្ណ រឺអត្តសញ្ញាណប័ណ្ណមានការកែតម្រូវ រឺហួសសុពលភាព នៅតែបន្តទៅទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោត តាមឃុំសង្កាត់ ដើម្បីស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត។ជាក់ស្ដែងសម្រាប់ព្រឹកថ្ងៃទី ៣១ ខែឧសភា នេះ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ ដែលបានស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត លើក​ឡើងថា នេះជាឯកសារសំខាន់ សម្រាប់បំពេញកាតព្វកិច្ចជាពលរដ្ឋចូលរួមការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ សង្កាត់ដែលខ្លួនពេញចិត្ត ​និងជឿជាក់ថាអាចអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។ពាក់ព័ន្ធនឹងការចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ជូនប្រជាពលរដ្ឋនេះ លោក លឹម សារិន ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត នៅសង្កាត់ព្រែកកំពឹស លើកឡើងថា ការចេញឯកសារជូនប្រជាពលរដ្ឋ ដែលត្រូវស្នើសុំឯកសារ បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យការបោះឆ្នោត សម្រេចបានជាង ​៩០ភាគរយហើយ។លោកក៏អំពាវដល់ពលរដ្ឋដែលនៅសល់ ត្រូវរួសរាន់មកធ្វើឯកសារបញ្ជាក់ ព្រោះការចេញ​ឯកសារ​ជូន នឹងបិទបញ្ចប់ថ្ងៃទី ៣ មិថុនាខាងមុខ។សម្រាប់ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ​ក្នុងក្របខណ្ឌ ​ទូទាំងប្រទេស គឺ គជប ​បានចេញឯកសារជូនប្រជាពលរដ្ឋ ​បានចំនួនជាង១៦ម៉ឺននាក់។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប៕ អត្ថបទ៖ គឹមហុក 

ដំណឹងល្អ..! ថ្ងៃនេះ កម្ពុជាមានអ្នកជាសះស្បើយ ៣នាក់ និងមិនមានករណីស្លាប់ថ្មី និងករណីឆ្លងថ្មីជំងឺកូវីដ-១៩ទេ

2022/05/31 06:40:54 pm        536
(រូបភាព៖ ឯកសារ)ភ្នំពេញ៖ ក្រសួងុសខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់បានជាសះស្បើយ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ខណៈដែលនៅថ្ងៃនេះផងដែរ មិនមានអ្នកឆ្លងថ្មី និងមិនមានករណីស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ទេ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៦២នាក់ ,ជាសះស្បើយសរុបចំនួន ១៣៣.២០៤នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

TYDA យកចិត្តទុកដាក់ថែទាំអ្នកជំងឺជាយោធិន មានបញ្ហាស្ទះសរសៃឈាមខួរក្បាល ស្ពឹកដៃ និងពិបាកដើរ

2022/05/31 06:13:09 pm        856
ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) អ្នកជំងឺឈ្មោះ ឆាយ គឹមអាន ភេទប្រុស អាយុ ៦៤ ឆ្នាំមានបញ្ហាស្ទះសរសៃឈាមខួរក្បាល ស្ពឹកដៃ និងពិបាកដើរ មានទីលំនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយពីសម្រាកព្យាបាល និងតាមដានដោយយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ TYDA អ្នកជំងឺបានធូរស្រាល និងចេញទៅផ្ទះវិញ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លាលោកប្រុស ហ៊ុន ម៉ាណែត និលោកស្រីពេជ ចន្ទមុន្នី ។ សូមបញ្ជាក់ថា អ្នកជំងឺ ឆាយ គឹមអាន បានជួបលោក ហ៊ុន ម៉ាណែត​ ក្នុងពិធីសម្ពោធអគារទីបញ្ជាការបញ្ជាការដ្ឋាន រថក្រោះ កងទ័ពជើងគោក និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២៕

ក្រុមយុវជននៅខេត្តតាកែវ ត្រៀមខ្លួនរួចរាល់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់

2022/05/30 11:47:55 pm        892
តាកែវ៖ ខណៈពេលដែលយុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ កំពុងតែធ្វើឡើងហើយការបោះឆ្នោត កាន់តែខិតជិតមកដល់នោះ ក្រុមយុវជននៅក្នុងខេត្តតាកែវ ដែលគ្រប់អាយុបោះឆ្នោតបានរៀបចំខ្លួនរួចរាល់ហើយ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។ក្រុមយុវជនក្នុងខេត្តតាកែវ បាននិយាយថា ពួកគេ នឹងបោះឆ្នោតជូនគណបក្សដែលខ្លួនពេញចិត្ត និងមើលឃើញពីការដឹកនាំឱ្យមានការរីកចម្រើនស្ទើរគ្រប់មូលដ្ឋានក្នុងខេត្តនេះ។ ពួកគេ បានមើលឃើញ ថាតើគណបក្សណាដែលបម្រើ ​និងនៅរួមសុខរួមទុក្ខជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងត្រូវធ្វើឡើង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ហើយសម្រាប់ខេត្តតាកែវ ​ដែលមានឃុំសង្កាត់ចំនួន១០០ ​មានគណបក្សចំនួន១៣ បាន​ចូលរួមប្រកួតប្រជែងនៅក្នុងបោះឆ្នោតនេះ ៕ អត្ថបទ៖ គុជ វិភាគ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្ដីនាំពាក្យ៖ ពលរដ្ឋជាង ១,៥០០គ្រួសារ ក្នុងខេត្តចំនួន ៤ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពដោយសារជំនន់ទន្លេមេគង្គ
08/24/2026 01:08 PM
អត្តពលិកជឺជីតស៊ូកម្ពុជាដណ្ដើមបានមេដាយជាង១០០គ្រឿង ពីការប្រកួតជើងឯកតំបន់
08/24/2026 01:08 PM
អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
08/24/2026 12:08 PM
កម្ពុជាបន្ដភាពជោគជ័យ ក្នុងការប្រកួតវាយសីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ ខណៈ​អន្ដរជាតិ​ចង់​ឲ្យ​ធ្វើម្ចាស់ផ្ទះទៀត
08/24/2026 12:08 PM
សមិទ្ធផលផ្លូវចំនួន ៣ខ្សែនៅខេត្តក្រចេះនឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែសីហាស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
08/24/2026 12:08 PM
ប្រេងធ្លាក់ថ្លៃ ខណៈលោក Trump សន្យាធ្វើសង្គ្រាមសេដ្ឋកិច្ចលើអ៊ីរ៉ង់
08/24/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ត្រៀមសេណារីយ៉ូសម្រាប់សកម្មភាពអរិភាពរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
08/24/2026 12:08 PM
អឺរ៉ុប ជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ផែនការតាំងលំនៅឋាននៅតំបន់ West Bank ដែលនឹងប៉ះពាល់ដល់ដំណោះស្រាយរដ្ឋពីរ
08/24/2026 12:08 PM
អ៊ីរ៉ាក់ ស្នើសុំការអនុញ្ញាតពីអ៊ីរ៉ង់សម្រាប់នាវាដឹកប្រេងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រ Hormuz
08/24/2026 12:08 PM
លោក Zelenskyy និយាយថា អ៊ុយក្រែននឹងមិនស្វែងរកជម្រើសផ្សេងក្រៅពីសមាជិកភាពភាពណាតូទេ
08/24/2026 12:08 PM