ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

គណៈកម្មការបោះឆោ្នតខេត្តកណ្តាល ស្នើពលរដ្ឋរួសរាន់ធ្វើប័ណ្ណឯ.អ ខណៈការធ្វើនឹងបិទបញ្ចប់ល្ងាចសែ្អកនេះ

2022/06/02 10:23:21 pm        865
កណ្ដាល៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានអំពាវនាវទៅ​ដល់​បណ្តា​ប្រជាពលរដ្ឋ​បានបាត់ ,គ្មាន ឬមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលការប្រើប្រាស់ សូម​អញ្ជើញ​រូតរះទៅទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបំរើឲ្យការបោះឆ្នោត នៅ​តាម​គណៈកម្មការ​រៀបចំការបោះឆ្នោតឃុំសង្កាត់ និងតាមសាលាឃុំសង្កាត់ ខណៈការធ្វើ ឯ.អ នេះ នឹងបិទបញ្ចប់​ឈប់​ធ្វើ នៅល្ងាចវេលាម៉ោង៥ ថ្ងៃទី៣ ខែមិថុនាស្អែកនេះ។លោក ផាន់ រិទ្ធិពល ប្រធាន លេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បាន​ថ្លែង​ប្រាប់BTV នៅថ្ងៃទី២ ខែមិថុនានេះថា ប្រជាពលរដ្ឋគ្រប់រូបមាន​សិទ្ធទៅចូលរួមការ​បោះឆ្នោត​លុះត្រាពលរដ្ឋនៅមានឈ្មោះនៅបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១ ហើយនៅពេលបោះឆ្នោតពលរដ្ឋ ត្រូវយកអត្តសញ្ញាណសញ្ជាតិខ្មែរដែលមិនទាន់សុពលភាពការប្រើប្រាស់ទៅអោយមន្ត្រីការិយាល័យបោះឆ្នោតផ្ទៀងផ្ទាត់ឈ្មោះចូលបោះឆ្នោត ប៉ុន្តែសម្រាប់ពលរដ្ឋដែលបានបាត់​អត្តសញ្ញាណ ឬ​មាន​អត្តសញ្ញាណ​ប័ណ្ណ​ហួសសុពលភាព​ការប្រើប្រាស់​ ត្រូវមាន​ប័ណ្ណ ​ឯកសារបញ្ជាក់​អត្តសញ្ញាណ​បំរើអោយការ​បោះឆ្នោត ​ឬហៅប័ណ្ណ ឯ.អ ទៅ​ឲ្យមន្ត្រីការិយាល័យបោះឆ្នោត​ដើម្បី​ផ្ទៀងផ្ទាត់​ឈ្មោះ​ចូលបោះឆ្នោត។នៅក្នុងដំណើរការបោះឆ្នោតនេះ លោក ផាន់ រិទ្ធិពល​ ក៏បានអំពាវនាវ​អោយពលរដ្ឋដែល​បានបាត់​អត្តសញ្ញាណ ឬមាន​អត្តសញ្ញាប័ណ្ណ​ហួសសុពលភាពការប្រើប្រាស់​ហើយមិនទាន់ទៅធ្វើប័ណ្ណ ឯ.អ នេះសូមរូតរះទៅធ្វើប័ណ្ណ ឯ.អ ខណៈការធ្វើប័ណ្ណ ឯ. អ ដើម្បី​ទទួលបានសិទ្ធបោះឆ្នោតនេះ នឹង​ត្រូវបិទបញ្ចប់ឈប់ធ្វើនៅល្ងាចស្អែកនេះ។លោក ផាន់ រិទ្ធិពល បាន​ប៉ាន់ប្រមាណ​ថា ​នៅទូទាំងខេត្តកណ្តាល​ មានពលរដ្ឋត្រូវធ្វើប័ណ្ណ ឯ.អ ប្រមាណ ២ម៉ឺន៨៤៤៨នាក់ ​ហើយចាប់ពីថ្ងៃទី៥ ​ខែឧសភា រហូតមកដល់ថ្ងៃទី២ ​ខែមិថុនានេះ មានពលរដ្ឋបានទៅធ្វើប័ណ្ណ ឯ.អ មានប្រមាណជាង ១ម៉ឺន៦០០០នាក់ ដែលស្មើ ជាង ៦០%​នៃចំនួនអ្នកធ្វើសរុប ខណៈ នៅទូទាំងខេត្តកណ្តាល​ មានពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះ​បោះឆ្នោត​ចំនួន​សរុប ៧៧ម៉ឺន៥៨០៤នាក់៕ អត្ថបទ៖ ស៊ុម សុខជា 

ឯកឧត្តម ថោង ខុន៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីអភិវឌ្ឍន៍មូលដ្ឋាន

2022/06/02 10:10:25 pm        623
កំពង់ធំ៖ ថ្លែងទៅកាន់សមាជិកគណបក្ស និងអ្នកគាំទ្រជាង៤០០នាក់ ក្នុងភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី២ ខែមិថុនានេះ ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ និងតាំងគោក ថ្លែងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតអោយមូលដ្ឋានខ្លួនបន្តការអភិវឌ្ឍ រីកចំរើន ។ឯកឧត្តម ថោង ខុន ថ្លែងថា ជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង​ក្នុងនាម​ជាប្រធានគណបក្សប្រជាជនកម្ពុជា ​ដែលបានជាប់ឆ្នោតពីមួយ​អាណត្តិ​ទៅមួយអាណត្តិ គឺបានគិតគូខ្លាំងការរៀបចំផ្ទេរធនធាន និងថវិកាពីរដ្ឋបាលថ្នាក់ជាតិទៅឲ្យថ្នាក់រដ្ឋបាលឃុំសង្កាត់ ដើម្បីជម្រុញអោយឃុំសង្កាត់ធ្វើការអភិវឌ្ឍ ស្ថាបនាសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងការផ្តល់សេវាល្អ ជម្រុញជីវភាពពលរដ្ឋមានការរីកចំរើន។ឯកឧត្តម បន្តថា ក្រៅពីការងារជម្រុញឃុំសង្កាត់មានការអភិវឌ្ឍនេះ សម្តេចតេជោក៏បានផ្តោត​យកចិត្ត​ទុកដាក់ខ្លាំងណាស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងទូទាំងប្រទេស ក្នុងនោះសម្រាប់​ខេត្តកំពង់ធំ ​ក៏ដូចខេត្តផ្សេងៗ​ទៀតជុំវិញបឹងទន្លេសាប ទទួល​ទទួលការ​គិតគូរ​ជាខ្លាំង ការ​សម្រេច​កាត់​ឆ្វៀល​ដីតំបន់ទន្លេសាប ដើម្បីជូនប្រជាពលរដ្ឋអាស្រ័យផល ទៅតាមតម្រូវការ ​និងសំណូមពរ ចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដល់ប្រជាពលរដ្ឋមូលដ្ឋានដាច់ស្រយាល។ឯកឧត្តម បន្តថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជា​បន្តបន្ទាប់មកនេះគឺជាការបង្ហាញ​នូវ​សិទ្ធិរបស់ប្រជាពលរដ្ឋក្នុង​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ហើយគ្មាន​ការ​បង្ខិតបង្ខំ​នោះទ្បើយ​ តែជាឆន្ទៈរបស់ប្រជាពលរដ្ឋពិតៗ ហើយការបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជា​គឺបោះឆ្នោតឲ្យខ្លួនឯង ​បោះឆ្នោតដើម្បីទទួលបាន​សន្តិភាព និងការអភិវឌ្ឍ៕ អត្ថបទ ស៊ុម សុខជា

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបជាមួយប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា លើការគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា

2022/06/02 09:40:33 pm        993
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ធមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនាភាពនៃវិស័យសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណជូនចំពោះ លោក Paul Clements ដែលបានបង្ហាញពីបំណង និងចំណាប់អារម្មណ៍ក្នុងការស្វែងយល់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារសកម្មភាពមីនមនុស្សធម៌ ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផល និងការសម្រេចបានជាប្រវិត្តសាស្ត្ររយៈពេល៣០ ឆ្នាំ នៃការងារសកម្មភាពមីននៅកម្ពុជា ក្រោមការយកចិត្តទុកដាក់របស់ពីរាជរដ្ឋាភិបាល និងមានការចូលរួមពីប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលទាំងនេះសម្រេចបានដោយសារកម្ពុជា មានរចនាសម្ព័ន្ធគ្រប់គ្រងវិស័យសកម្មភាពមីនច្បាស់លាស់ ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំអាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល និងជាស្ថាប័នសាធារណៈរបស់រដ្ឋ ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ ដឹកនាំ និងសម្របសម្រួលវិស័យសកម្មភាពទូទាំងប្រទេស។ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះ ក្រៅពីការគាំទ្រពីប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ វិស័យសកម្មភាពមីន ចាប់ផ្តើមមានការយកចិត្តទុកដាក់ និងជួយគាំទ្រពីវិស័យឯកជន និងសប្បុរសជននានា ដែលកំពុងរកស៊ីទទួលទាន និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមដល់ការអនុវត្តយន្តការភូមិអស់មីនរបស់អាជ្ញាធរមីនតាមធនធានរបស់ខ្លួន។លោក Paul Clements បានមានប្រសាសន៍ថា លោកបានមករស់នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៨ ហើយរយៈពេល ១៤ឆ្នាំ នេះ លោកមានការពេញចិត្ត និងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាឲ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដោយបានផ្តល់នូវឱកាសនិងអំណោយផលយ៉ាងច្រើនដល់អ្នកវិនិយោគទុន ជាពិសេសការគោរពស្រឡាញ់វប្បធម៌ ប្រពៃណី និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។ជាមួយគ្នានេះ លោកប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានយ៉ាងធំធេង ក្នុងការងារបោសសម្អាតមីន/គ្រាប់ ដើម្បីជួយសង្រ្គោះអាយុជីវិត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីជនបទ។ក្នុងឱកាសនោះ លោក Paul Clements បានបង្ហាញពីបំណងកៀរគរធនធានពីវិស័យឯកជននានា គាំទ្រដល់ការងារបោសសម្អាតមីន កិច្ចសង្រ្គោះជនពិការ និងការងារយេនឌ័រសកម្មភាពមីននៅកម្ពុជា ជាពិសេសចូលរួមផ្តល់ឱកាសការងារជាអាទិភាព និងលើកកម្ពស់ដល់ជនមានពិការភាព និងក្រុមគ្រួសារ ដែលបានរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។លោកនឹងជម្រុញ និងពិភាក្សាការងារបន្ថែមជាមួយសមាជិកសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា សភាពាណិជ្ជកម្មដទៃទៀត វិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស និងមូលនិធិនៅក្រៅប្រទេស ដើម្បីឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីន និងសង្រ្គោះជនពិការដោយសារមីននៅកម្ពុជាផងដែរ៕

គ.ជ.ប បើកសវនាការជាសាធារណៈដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួនពីរ

2022/06/02 09:34:49 pm        842
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២ខែមិថុនា នេះ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន២ មានលេខ ១៤៨ និងលេខ ១៤៩ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។សមាសភាពក្រុមប្រឹក្សាជំនុំជម្រះរួមមាន៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន ,ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។គ.ជ.ប បានបញ្ជាក់ថា ពាក្យបណ្ដឹងទាំង ២ខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ា និងប្ដឹងជំទាស់​នឹង​សេចក្ដី​សម្រេចរបស់គណៈកម្មការរៀបចំការ​បោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធនឹងសកម្មភាព​របស់​បេក្ខជន​នៃគណបក្ស ភ្លើងទៀន ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកងមាស ខេត្តកំពង់ចាម។សំណុំរឿងចំនួន ២ ដែលគ.ជ.ប យកមកជំនុំជម្រះនេះ គឺពាក់ព័ន្ធបណ្តឹងរបស់មេធាវី គា អ៊ាវ តំណាង​ដោយ​អាណត្តិឲ្យឈ្មោះ ជិន ដាវី សកម្មជនគណបក្សប្រជាជនកម្ពុជា ប្តឹងតវ៉ា​នឹង​សេចក្តី​សម្រេចលេខ ០០៦ ចុះថ្ងៃទី២៨ ​ខែឧសភា ឆ្នាំ២០២២​ របស់គណៈកម្មាការរៀបចំការ​បោះឆ្នោត​ខេត្តកំពង់ចាម ដែលមិនបានលុបឈ្មោះបេក្ខជនទាំង ​១៥នាក់​ ចេញពីបញ្ជីបេក្ខជន​គណបក្ស​ភ្លើងទៀន ​និងមិនបានដកសិទ្ធិបោះឆ្នោតចេញពីស្រុកកងមាស ព្រមទាំងមិនបានផាកពិន័យ​លើ​គណបក្សភ្លើងទៀន៕

គ.ជ.ប ណែនាំគណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពប្រមូលកម្លាំងពីរាជធានី-ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី ឬខេត្តផ្សេង មានចេតនាបង្កចលាចល អសន្តិសុខសង្គមឡើយ

2022/06/02 05:57:24 pm        630
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំគណបក្សនយោបាយ ឬ/និងបេក្ខជន មិនត្រូវធ្វើសកម្មភាព កៀរគរ ប្រមូលកម្លាំងពី រាជធានី-ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្កចលាចល អសន្តិសុខសង្គម ដើម្បីបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ។ទន្ទឹមនឹងនោះគ.ជ.ប អំពាវនាវឱ្យចូលរួមក្នុងកិច្ចការពារ ថែរក្សា បរិយាកាសសន្តិសុខសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតឱ្យបានល្អប្រសើរ ដោយមិនត្រូវធ្វើសកម្មភាពណាមួយ ដែលផ្ទុយពីគោលការណ៍នៃច្បាប់បោះឆ្នោត បទបញ្ជ និងនីតិវិធីនៃការបោះឆ្នោត ក្រមសីលធម៌សម្រាប់គណបក្សនយោបាយ និងបេក្ខជនក្នុង ដំណើរការបោះឆ្នោត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗជាធរមាន៕

មន្ត្រីបដិសេធការចោទប្រកាន់ពីបក្សនយោបាយខ្លះថា អាជ្ញាធរដកប័ណ្ណក្រីក្រពីពលរដ្ឋដែលមិនគាំទ្របក្សប្រជាជន

2022/06/02 04:38:13 pm        846
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបដិសេធដាច់អហង្ការចំពោះគណបក្សនយោបាយមួយចំនួនបានចោទប្រកាន់អាជ្ញាធរថា បានដកប័ណ្ណក្រីក្រពីប្រជាពលនៅតាមមូលដ្ឋាន ដែលមិនបានគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ខណៈការចោទប្រកាន់នេះគឺជាករណីប្រជាភិថុតដើម្បីកេងចំណេញការឃោសនានយោបាយរបស់ពួកគេតែប៉ុណ្ណោះ។ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច ឯកឧត្តម ឈួរ សុបញ្ញា បានថ្លែងតាមរយៈតេលេក្រាមនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះថា កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ មានគណបក្សនយោបាយ និងសារព័ត៌មានមួយក្តាប់តូច ដែលមាននិន្នាការប្រឆាំង និងរាជរដ្ឋាភិបាលបានផ្សព្វផ្សាយ និងឃោសនាអកុសលថា អាជ្ញាធរ ឬក៏មន្រ្តីរាជរដ្ឋាភិបាលបានដកប័ណ្ណក្រីក្រ និងស្ត្រីមានផ្ទៃពោះចេញពីពួកគេ ដោយសារតែពួកគាត់មិនបានគាំទ្រដល់គណបក្សប្រជាជនកម្ពុជានោះ។តាមរយៈសារសំឡេងនេះដែរ ឯកឧត្តម ឈួរ សុបញ្ញា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់កុំចាញ់បោកការឃោសនាអកុសលរបស់ក្រុមប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយអគតិទាំងនោះឲ្យសោះ ខណៈមូលនិធិជាតិជំនួយសង្គមសម្រាប់ជូយដល់បងប្អូនក្រីក្រ នៅបន្តដោយគ្មានគិតអំពីសាសនា និន្នាការនយោបាយនោះទេ ហើយការឃោសនារបស់ពួកអគតិទាំងនេះទៀតសោធ ក៏ដើម្បីធ្វើជានយោបាយប្រជាភិថុត ក្នុងគោលបំណងលុបបំបាត់ប្រជាប្រិយភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ចាប់តាំងពីឆ្នាំ២០២០រហូតដល់ខែឧសភា ឆ្នាំ២០២២នេះ គឺបានចំណាយថវិកាជិត៧០០លានដុល្លារអាមេរិក ដោយប្រជាពលរដ្ឋក្រីក្រប្រមាណ៣លាននាក់ទទួលបានអត្ថប្រយោជន៍ ឧបត្ថម្ភសាច់ប្រាក់ប្រចាំខែនេះ៕(អត្ថបទ៖ បាន ចក់)

លោក ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង-ស្រុក និងក្រុមសកម្មជនយុវជនគណបក្សឃុំ-សង្កាត់ សាខាមន្ទីរ-អង្គភាព វិទ្យាល័យ អនុវិទ្យាល័យ និងសកម្មជនយុវជនភូមិ នៅទូទាំងខេត្តត្បូងឃ្មុំ

2022/06/01 09:32:21 pm        575
ត្បូងឃ្មុំ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង-ស្រុក និងក្រុមសកម្មជនយុវជនគណបក្សឃុំ-សង្កាត់ សាខាមន្ទីរ-អង្គភាព វិទ្យាល័យ អនុវិទ្យាល័យ និងសកម្មជនយុវជនភូមិ នៅទូទាំងខេត្តត្បូងឃ្មុំ​ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២។លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជន និងសកម្មជនយុវជនយ៉ាងច្រើនកុះករជាង ២,០០០ នាក់ ដែលសុទ្ធសឹងជាក្បាលម៉ាស៊ីននៃយន្តការយុវជនរបស់គណបក្សខេត្ត នាឱកាសនេះ គឺជាការបង្ហាញនូវកិត្យានុភាព ជំនឿជឿជាក់ និងកម្លាំងដ៏ស្វាហាប់របស់មហាគ្រួសារគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តត្បូងឃ្មុំ ស្របពេលដែលថ្ងៃនេះ គឺជាថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលត្រូវបិទបញ្ចប់នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ។លោក ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារយុវជន និងសកម្មជនគណបក្សខេត្តត្បូងឃ្មុំ នៅក្នុងការបំពេញតួនាទី និងភារកិច្ច រហូតសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើនគួរទីមោទនៈ ជាអាទិ៍ ការពង្រឹងរចនាសម្ព័ន្ធ-អង្គការចាត់តាំង ស្របទៅនឹងសំណូមពរភារកិច្ចចំពោះមុខរបស់យុវជនគណបក្ស ក្នុងបរិបទបច្ចុប្បន្ននៃវឌ្ឍនភាពទៅមុខរបស់កម្ពុជាទាំងផ្នែកសង្គម និងនយោបាយ, ការងារកសាងកម្លាំងសមាជិកបក្ស ក្នុងនាមជាសេនាធិការឱ្យគណៈកម្មាធិការបក្សខេត្ត និងការចូលរួមបំពេញការងារមនុស្សធម៌ និងការចិញ្ចឹមចលនាសមាជិកនៅមូលដ្ឋាន ជាពិសេសការជំរុញឱ្យសមាជិកបក្ស និងប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានយ៉ាងលើសលប់ រហូតធ្វើឱ្យខេត្តត្បូងឃ្មុំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលសម្រេចបាននូវភាពស៊ាំក្នុងសហគមន៍ ដែលនាំមកដល់ការបើកដំណើរប្រទេសឡើងវិញលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ។ លោកបញ្ជាក់ថា ជាលទ្ធផលនៃការបោះឆ្នោតនីមួយៗ គឺជាការបញ្ជាក់អំពីឥទ្ធិពលរបស់គណបក្ស និងការគោរពស្រឡាញ់ពិតប្រាកដរបស់ប្រជារាស្ត្រមកលើគណបក្សនយោបាយ ដោយហេតុថា ការបោះឆ្នោតដាច់ខាតត្រូវធ្វើឡើងដោយសម្ងាត់ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលពិតជាការឆ្លុះបញ្ចាំងនូវឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់បន្ថែមថា សេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាសេចក្តីសុខរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងន័យនេះ មន្ត្រីបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តែងបានខិតខំប្រែងបម្រើប្រជាពលរដ្ឋទូទៅដោយស្មោះត្រង់ និងដោយគ្មានការរើសអើងបែងចែក ព្រមទាំងបានបើកទូលាយឱ្យមានការចូលរួមពីអង្គការ-សមាគមគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ សំដៅធ្វើយ៉ាងឱ្យប្រជាពលរដ្ឋបានរស់នៅដោយសុខសាន្ត និងមានជីវភាពសម្បូរសប្បាយរុងរឿង។ សមាសភាពជាសមាជិកបក្ស ជាអ្នកគាំទ្រ ឬជាប្រជាលពលរដ្ឋទូទៅ មិនមានអ្វីសំខាន់ឡើយ ពីព្រោះអ្វីសំខាន់ គឺការគាំទ្រ និងចូលរួមក្នុងបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវ គឺការបម្រើ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ក្រោមធ្លុងមហាសាមគ្គីភាពជាតិ និងដំបូលនៃសុខសន្តិភាព៕

ឯកឧត្តម យឿន យឿត អំពាវនាវដល់បងប្អូនពលរដ្ឋខ្មែរទាំងអស់កុំភ្លេច«ដើមឈើសន្តិភាព»

2022/06/01 08:10:55 pm        46
កំពង់ស្ពឺ៖ ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសបងប្អូននៅស្រុកឱរ៉ាល់កុំភ្លេច «ដើមឈើសន្តិ ភាព» ហើយត្រូវថែរក្សាដើមឈើនេះឲ្យបានគង់វង្សជាអមតៈ ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិឲ្យកាន់ តែខ្លាំងក្លាបន្ថែមទៀតនោះ។នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅឃុំតាសាល ស្រុកឱរ៉ាល់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម យឿន យឿត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាប្រៀបបានដូចជាដើមឈើសន្តិភាព ហើយដើម្បីថែរក្សាដើមឈើសន្តិភាពនេះឲ្យបានគង់វង្សជានិរន្ត បងប្អូនទាំងអស់គប្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះកាន់តែខិតជិតមកដល់ហើយនោះ។ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបងប្អូនពលរដ្ឋខ្មែរស្ទើរតែទាំងអស់បានផ្តល់សេចក្តីជឿទុកចិត្ត និងប្រគល់សំឡេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង៣០ឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលជិត៤០ឆ្នាំនេះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍស្ទើគ្រប់វិស័យ ហើយជីវភាពរបស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរកាន់តែរីចំរើនពីមួយឆ្នាំទៅមួយឆ្នាំនោះ។ជាមួយគ្នានោះឯកឧត្តមក៏បានក្រើនរំលឹកអំពីគុណបំណាចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា គឺជាមគ្គុទេសឯកដឹកនាំប្រទេសបានដាំដើមឈើសន្តិភាពនេះ សម្រាប់បងប្អូនជនរួមជាតិទាំងអស់សម្រាប់ជ្រកកោនរហូតដល់សព្វថ្ងៃនេះ។ ដើមឈើសន្តិភាពនេះ និងមិនរំលាយ សាបសូន្យនោះឡើយ ហើយវានឹងធ្វើជាម្លប់សម្រាប់បងប្អូនគ្រប់ៗរូបជារៀងរហូតទៅយូរអង្វែង៕

កិច្ចប្រជុំបូកសរុបលទ្ធិផលការងារឃោសនាបោះឆ្នោះឃុំសង្កាត់​អាណត្តិ​ទី៥ឃុំចំណោមស្រុកមង្គលបូរី

2022/06/01 07:52:13 pm        633
បន្ទាយមានជ័យ៖ ឯកឧត្តម បោន ប៊ិន អនុប្រធានក្រុមការងារចុះពង្រឹងមូលដា្ឋនស្រុកមង្គលបូរី និងជាប្រធានក្រុមការងារចុះជួយឃុំចំណោម ស្រុកមង្គលបូរី នៅថ្ងៃទី០១ ខែមិថុនានេះ បានបើកកិច្ចប្រជុំបូកសរុបលើការវាយតម្លៃលទ្ធផលការងារក្នុងការចុះយុទ្ធនាការឃោសនាបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។ក្នុងឱកាសនោះដែរឯកឧត្តម បោន ប៊ិន ក៏បានថ្លែងនូវ​កោតសរសើរ​ខ្ពស់ចំពោះក្រុមការងារ សមាជិក​សមាជិកា ​គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានឃុំចំណោម ទាំងអស់ដែលបាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំក្នុងការចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនខ្លាចនឿយហត់។ឯកឧត្តម បានបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​ អស់រយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ដោយសារតែមានការជឿទុកចិត្ត និងការគាំទ្រពីប្រជាជនកម្ពុជាទូទាំងប្រទេស ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ ​ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនបានយ៉ាងលឿនលើគ្រប់វិស័យ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ​គណបក្សប្រជាជនកម្ពុជា​នៅតែបន្តពង្រឹងការប្តេជ្ញា​ចំពោះមុខ​ប្រជាជនថា ​នឹងបន្តអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យសំរាប់អាណត្តិទី៥បន្តទៀត ដើម្បីរក្សា សន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ ​សុវត្ថិភាព​សង្គម ឱ្យបានរឹងមាំ និង​លើកកម្ពស់ការផ្តល់សេវាសាធារណៈ​ បង្កើនកិច្ចគាំពារសង្គមជួយដល់ជនក្រីក្រ ​និងអភិវឌ្ឍន៍​ឃុំ សង្កាត់​លើគ្រប់វិស័យឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត​ ដែលជាការឆ្លើយតបទៅនឹងបំណង​ប្រាថ្នា និងផលប្រយោជន៍រួមរបស់ប្រជាជនគ្រប់ៗរូប​នៅគ្រប់មូលដ្ឋានសំរាប់ការ​បោះឆ្នោះ​ជ្រើសរើស​ឃុំសង្កាត់អាណត្តិទី៥ថ្មីនេះ៕

អ្នកនាំពាក្យ គ.ជ.ប៖ អ្នកសង្កេតការណ៍ជាតិបោះឆ្នោតមានជិត ៧ម៉ឺននាក់ ខណៈ៥ពាន់នាក់ទៀតបន្តស្នើ

2022/06/01 07:36:20 pm        752
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )ឲ្យដឹងថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ មានអ្នកសង្កេតការណ៍ជាតិចូលរួមតាមដានការបោះឆ្នោត មានចំនួនជិត ៧ម៉ឺននាក់ ខណៈ ៥ពាន់នាក់ទៀតបន្តស្នើ។ថ្លែងប្រាប់ BTV News ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់​ពីដំណើរការស្នើចុះឈ្មោះអ្នកសង្កេតការណ៍បានបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅ គ.ជ.ប បាន​ទទួល​ការស្នើពីសមាគម​ និងអង្គការ​មិនមែនរដ្ឋាភិបាលចំនួនជិត ៨០ស្ថាប័ន និងមានអ្នក​សង្កេតការណ៍​ចំនួនជាង ៧ម៉ឺននាក់ ស្នើចូលរួមតាមដានការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ ឯកឧត្តម បន្តថា មកទល់ពេលនេះ គ.ជ.ប អនុញ្ញាតឲ្យសមាគមចំនួនជាង ៤០ស្ថាប័ន ស្នើនឹង​ចំនួន​អ្នកសង្កេតការណ៍ជិត ៧ម៉ឺននាក់បានចូលរួមតាមដានការបោះឆ្នោត ដើម្បី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ទាំងដំណើរការបោះឆ្នោត ​និងរាប់សន្លឹកឆ្នោត។លោក ជឹម ភ័ក្រ្តា អនុប្រធានសមាគមបញ្ញាវ័ន្ត និងយុវជនស្ម័គ្រចិត្ត ឲ្យដឹងថា សមាគម​របស់​លោកបានដាក់អ្នកសង្កេតការណ៍តាមបណ្តាខេត្តមួយចំនួន ​ខណៈលោកអះអាងថា​ គ.ជ.ប បាន​ផ្តល់កិច្ចសហការបានយ៉ាងល្អទៅលើការបណ្តុះបណ្តាលអ្នកសង្កេតការណ៍របស់ខ្លួន។ចំពោះតួនាទី ​និងកាតព្វកិច្ចរបស់អ្នកសង្កេតការណ៍ ​ឯកឧត្តម ហង្ស ពុទ្ធា ​លើកឡើងថា អ្នក​សង្កេតការណ៍​ត្រូវបានកំណត់ឲ្យមានចំនួនត្រឹម៤នាក់តែប៉ុណ្ណោះ ក្នុងការិយាល័យបោះឆ្នោតនីមួយៗ ​ជាពិសេសប្រកាន់ខ្ជាប់ដោយអនុវត្តត្រឹមត្រូវតាម​នីតិវិធីរបស់ គ.ជ.ប ​និងមិនត្រូវ​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងរបស់មន្រ្តីការិយាល័យបោះឆ្នោតឡើយ៕ អត្ថបទ៖ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រេងធ្លាក់ថ្លៃ ខណៈលោក Trump សន្យាធ្វើសង្គ្រាមសេដ្ឋកិច្ចលើអ៊ីរ៉ង់
08/24/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ត្រៀមសេណារីយ៉ូសម្រាប់សកម្មភាពអរិភាពរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
08/24/2026 12:08 PM
អឺរ៉ុប ជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ផែនការតាំងលំនៅឋាននៅតំបន់ West Bank ដែលនឹងប៉ះពាល់ដល់ដំណោះស្រាយរដ្ឋពីរ
08/24/2026 12:08 PM
អ៊ីរ៉ាក់ ស្នើសុំការអនុញ្ញាតពីអ៊ីរ៉ង់សម្រាប់នាវាដឹកប្រេងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រ Hormuz
08/24/2026 12:08 PM
លោក Zelenskyy និយាយថា អ៊ុយក្រែននឹងមិនស្វែងរកជម្រើសផ្សេងក្រៅពីសមាជិកភាពភាពណាតូទេ
08/24/2026 12:08 PM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ក្រុម AOT បន្តចុះសង្កេតការណ៍អំពីការដាក់ពង្រាយទូកុងតឺន័ររបស់យោធាថៃខុសច្បាប់លើដីកម្ពុជា គូស​បញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឱ្យបានឆាប់បំផុត
08/24/2026 12:08 PM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គ្រួសារវីរយុទ្ធជនពលី និង​កងកម្លាំង​ជួរ​មុខ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់​ថ្នាក់​ដឹកនាំកម្ពុជា
08/24/2026 12:08 PM
រដ្ឋមន្ត្រីក្រសួងរតនាគារ៖ អាមេរិកមានបំណងកាត់ផ្តាច់ការសង្គ្រោះសេដ្ឋកិច្ចទាំងអស់ដែលជួយដល់អ៊ីរ៉ង់
08/24/2026 11:08 AM
មនុស្ស៦នាក់របួស និងជាង៤ម៉ឺននាក់ ជម្លៀសចេញពីផ្ទះសម្បែង ខណៈភ្លើងឆេះព្រៃជិតព្រំដែនរដ្ឋណេវ៉ាដា-រដ្ឋកាលីហ្វ័រនីញ៉ា
08/24/2026 11:08 AM
សហរដ្ឋអាមេរិក កំពុងពឹងផ្អែកលើសម្ព័ន្ធមិត្តសម្រាប់ភាពជោគជ័យនៃទណ្ឌកម្មថ្មីលើអ៊ីរ៉ង់
08/24/2026 11:08 AM