ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមានការកំណត់ជាថ្មីព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាប ដោយផ្អែកលើភាពចាំបាច់ និងជាក់ស្តែង

2022/05/27 05:39:06 pm        453
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសារពិសេសជូនជនរួមជាតិ ស្តីពីបឹងទន្លេសាប នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដោយបញ្ជាឱ្យមានការកំណត់ជាថ្មីព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាប ដោយផ្អែកលើភាពចាំបាច់ និងជាក់ស្តែង។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បឹងទន្លេសាប មានវិសាលភាពធំទូលាយគ្របដណ្តប់លើខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង,បន្ទាយមានជ័យ,សៀមរាប និងកំពង់ធំ ដែលមានការលំបាកក្នុងគ្រប់គ្រង ទាមទារឱ្យមានកិច្ចសហការខ្ពស់ ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹកបឹងទន្លេសាបធានានិរន្តរភាពជីវចម្រុះ។សម្តេចតេជោ ហ៊ុន សែន បន្តថា ដើម្បីការពារផ្ទៃដីព្រៃលិចទឹកបឹងទន្លេសាប ទាមទារឱ្យមានការបែងចែកជាតំបន់៣,តំបន់២ និងតំបន់១ ដែលតំបន់ទាំងនោះមានកម្រិត នៃការគ្រប់គ្រងដាច់ដោយឡែកពីគ្នា តែមានគោលដៅរួម គឺការពារការទន្ទ្រានកាន់កាប់តំបន់ហាមឃាត់ព្រៃលិចទឹកដោយខុសច្បាប់។សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអាជ្ញាធរដែនដី ធ្វើការកែសម្រួលព្រំប្រទល់ តំបន់៣ និងតំបន់២ ដើម្បីធានាការរស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដែលតាំងទីលំនៅជាច្រើនឆ្នាំមកហើយនៅតំបន់នោះ។សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពិនិត្យស្រាវជ្រាវបន្ថែមទៀតពីការកំណត់ព្រំប្រទល់តំបន់៣ និងតំបន់២ ដោយឈរលើគោការណ៍ចំនួន៣ ក្នុងនោះរួមមាន៖ ១/ ពិនិត្យ និងពិចារណា លើភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៃភូមិសាស្ត្រនីមួយៗ ដូចជា ភូមិដ្ឋាន, សាលារៀន,អគាររដ្ឋបាលឃុំ ឬវត្តអារាមជាដើម ២/ ត្រូវមានការកែសម្រួលតំបន់២ និងតំបន់៣ឡើងវិញ លើស្ថានភាពជាក់ស្តែង និងភាពសមហេតុសមផលដើម្បីការពារតំបន់ព្រៃលិចទឹក ៣/ អាជ្ញាធរបឹងទន្លេសាបត្រូវសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខេត្តទាំង៦ជុំវិញបឹងទន្លេសាប អំពីភាពចាំបាច់ដែលត្រូវបូមស្តារតំបន់ដែលមានការគោករាក់។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទន្ទឹមនឹងការស្រាវជ្រាវជាក់ស្តែងលើការកំណត់ព្រំប្រទល់តំបន់៣ និងតំបន់២ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួល ដោយកាត់ចេញក្បាលដីជាច្រើនហិកតាពីតំបន់៣ មកកាន់តំបន់២ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ,បន្ទាយមានជ័យ និងពោធិ៍សាត់ ជូនដល់ប្រជាពលរដ្ឋអាស្រ័យផល៕

គ.ជ.ប អំពាវនាវវិស័យឯកជន បង្កលក្ខណៈងាយស្រួលដល់កម្មករ បានបោះឆ្នោតឃុំសង្កាត់

2022/05/27 04:58:44 pm        574
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានអំពាវនាវ​ទៅ​កាន់​វិស័យ​ឯក​ជន​នានា ជួយសម្រួល និងបង្កលក្ខណៈងាយស្រួល អនុញ្ញាតឲ្យនិយោជិត កម្មករ កម្មការិនី បាន​ធ្វើ​ដំណើរ​ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅតាម​ឃុំ​-សង្កាត់​របស់​ពួកគេ ដែលបានចុះឈ្មោះបោះឆ្នោត ។យោងតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា អនុលោម​តាមច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បទបញ្ជា និងនីតិ​វិធី​សម្រាប់​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះក្នុ​ងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ មានសិទ្ធិបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់ខ្លួន ។សេចក្តីអំពាវនាវ បន្តថា ដើម្បីឲ្យប្រជាពលរដ្ឋ ប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គ.ជ.ប សូម​គ្រប់​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ក្នុង​ប្រទេស​កម្ពុជា ជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាតឲ្យនិយោជិក កម្មករ កម្មការិនី បាន​ធ្វើ​ដំណើរទៅបោះឆ្នោត នៅក្នុងឃុំសង្កាត់ ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត ។គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថាន​ទាំងអស់ នឹងបង្កលក្ខណៈងាយស្រួលដល់និយោជិត កម្មករ កម្មការិនី បាន​ទៅ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅតាមឃុំសង្កាត់ ជា​កំណត់​។គួរបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់និយោជិត កម្មករ កម្មការិនី បា​ន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បានអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាក១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង​១​ថ្ងៃ​ក្រោយ​ថ្ងៃ​បោះឆ្នោត ​ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ៕ អត្ថបទ បាន សុខរិទ្ធ

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំម្សាក្រង ស្រុកស្ទោង ដឹកនាំសមាជិកជិត ៦០០នាក់ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត

2022/05/27 04:41:44 pm        383
កំពង់ធំ៖ លោក ឃុន ប៊ុនហូ ប្រធានក្រុមការងារបក្ស ចុះមូលដ្ឋានឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារបក្សជិត៦០០នាក់ ចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកaនៅតាមមូលដ្ឋានផងដែរ។នាឱកាសនោះលោក ឃុន ប៊ុនហូ ក៏បានអំពាវនាវដល់សមាជិកទាំងអស់ ដែលគ្រប់អាយុ​បោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលពេញចិត្តដែលអាចថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមានភាពជឿនលឿនបន្តទៀត និងបានផ្សព្វផ្សាយនៅស្នាដៃធំៗជាច្រើនទៀត ដែលជាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា បានកសាងកន្លងមក​ឱ្យសមាជិក​សមាជិកា បានយល់កាន់តែច្បាស់នៅស្នាដៃជាប្រវត្តិសាស្ត្រ និងសមិទ្ធផលធំៗ ដែល​គណបក្សប្រជាជន​កម្ពុជា សម្រេចបានជូនជាតិនិងប្រជាជនកម្ពុជាព្រមទាំងផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍន៍ឃុំ។លោកបានផ្តាំផ្ញើដល់ក្រុមគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំម្សាក្រងទាំងមូល សូមអញ្ជើញទៅបោះឆ្នោតគាំទ្រ បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលមានលេខរៀងទី៣ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា៕

គ.ជ.ប ពន្យាពេលដាក់ និងទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ការបោះឆ្នោតឃុំសង្កាត់

2022/05/27 04:18:28 pm        363
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (.គជ.ប) ប្រកាសពន្យាពេលដាក់ និងទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ព្រោះមានសំណូមពរពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនស្នើសុំ ។ក្នុងសេចក្តីជូនដំណឹងរបស់ គ.ជ.ប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា យោងតាមប្រតិទិន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ត្រូវបញ្ចប់នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ។សេចក្តីជូនដំណឹងបន្តថា អាស្រ័យដោយហេតុថា មានសំណូមពរពីសមាគម និងអង្គការមិនមែន​រដ្ឋាភិបាល​មួយចំនួនស្នើសុំទៅ គ.ជ.ប ឲ្យពន្យាពេល នៃការដាក់ពាក្យសុំចុះឈ្មោះអ្នក​សង្កេត​ការណ៍ជាតិ ដោយមូលហេតុសាមីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រៀបចំអ្នកសង្កេតការណ៍​របស់ខ្លួន មិនបានទាន់ពេលវេលា ។ប្រភពខាងលើ បានបញ្ជាក់ថា ក្នុងគោលបំណងឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមាន​ឱកាស​បានដាក់អ្នកសង្កេតការណ៍របស់ខ្លួន ចូលរួមសង្កេតការណ៍មើលដំណើរការនៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ គ.ជ.ប បានសម្រេចពន្យាពេលនៃការដាក់ និងការ​ទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៥កន្លះល្ងាច ។អាស្រ័យហេតុនេះ សូមសមាគម អង្គការមិនមែនរដ្ឋាភិបាលជ្រាប និងយកចិត្តទុកដាក់​អនុវត្ត​ឲ្យបានទាន់ពេលវេលា ដើម្បីជំរុញឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានប្រព្រឹត្តិ​ទៅប្រកបដោយជោគជ័យ និងមានតម្លាភាព ៕

ឯកឧត្តម ហ៊ុន ម៉ានី បន្តជួបសមាជិកបក្សនៅឃុំចំនួន០២ទៀត ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ

2022/05/26 10:22:48 pm        668
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ បានបន្តជួបសំណេះសំណាលជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងឃុំមនោរម្យ និងឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សរុបជាង ៦០០នាក់ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនមែនស្រលាញ់ប្រជាពលរដ្ឋ តែតាមរដូវកាលនោះទេ តែគណបក្សតែងមានវត្តមានគ្រប់ពេលវេលាជាមួយបងប្អូនប្រជាពលរដ្ឋ មិនថាពេលសុខសន្តិភាព ឬពេលទុក្ខលំបាកនោះទេ។ ឯកឧត្តម បានបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានស្មារតីស្រលាញ់ និងគោរពដល់ប្រជាជនខ្មែរ និងស្ម័គ្រចិត្តបម្រើប្រជាជនអស់ពីចិត្ត ពីថ្លើម ប្រកបដោយគុណធម៌ សាមគ្គីភាព និងស្មារតីជួយគ្នានាគ្រាអាសន្ន ដែលនេះក៏ជាប្រពៃណីទំនៀមទម្លាប់​របស់​ប្រជាជនខ្មែរ​តាំង​ពីបុរាណកាលមកម្លេះ។ ​ មានតែគណបក្សប្រជាជនកម្ពុជាទេ​ ដែលច្បាស់លាស់ និង​អាចធានា​វឌ្ឍនភាព​យ៉ាងពិតប្រាកដរបស់ប្រជាជនកម្ពុជា។ឯកឧត្តម កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់សមាជិក សមាជិកាទាំងអស់​ក្នុងការដណ្តើមជ័យជម្នះ ជូនគណបក្សក្នុងការបោះឆ្នោតក្នុងឃុំរបស់ខ្លួន។ ក្នុងនាមជាសមាជិក សមាជិកា ការចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ​គឺជាភារកិច្ចចាំបាច់ និងសំខាន់បំផុត​ ព្រោះការបោះឆ្នោត គឺជាកត្តាកំណត់សម្រាប់គណបក្សប្រជាជនកម្ពុជា​អាចបន្ត​បម្រើ​ជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ឯកឧត្តម បានធ្វើការក្រើនរំលឹកដល់សមាជិក សមាជិកាថា ទោះបីអ្នកណានិយាយ ឬសន្យា​អ្វីក៏ដោយ​ ដែលមាន​ចេតនា​បំភ័ន្ត​ និងបន្លំមកលើទឹកចិត្តស្រលាញ់ និងគាំទ្រ​គណបក្សប្រជាជន​កម្ពុជា​ក៏ដោយ ​តែយើងត្រូវមានគោលជំហររឹងមាំ ជឿជាក់តែលើការពន្យល់​ពីមន្រ្តីគណបក្ស​តែមួយគត់បានហើយ​ ក៏សូមថ្លែងអំណរគុណចំពោះវត្តមានចូលរួមរបស់សមាជិក សមាជិកា​នៃអង្គពិធី ដែលនេះពិតជាបានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្រ ​ការស្រលាញ់រាប់អាន និង​ការផ្តល់នូវភាពកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំពោះគណបក្សប្រជាជនកម្ពុជា៕

CMAC និងអង្គការ APOPO ចុះMOUគាំទ្រសកម្មភាពសម្អាតមីំនដោយសត្វកណ្តុរ និងសុនខ

2022/05/26 08:24:20 pm        364
ភ្នំពេញ៖ អង្គការ APOPO និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី២៦ ខែឧសភានេះ បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការគាំទ្រការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមដោយក្រុមកណ្តុរហិតមីន និងក្រុមសុនខ ស្រាវជ្រាវបច្ចេកទេស នៅខេត្តព្រះវិហារ។  ឯកឧត្តមហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលហៅកាត់ CMAC បញ្ជាក់ថា ពិធីចុះហត្ថលេខាបោសសម្អាតមីននៅខេត្តព្រះវិហារនេះ គាំទ្រថវិការដោយ ប្រទេសបែលហ្ស៉ិក ដែលមានទំហំទឹកប្រាក់ជាង២៨ម៉ឺនដុល្លាអាមេរិក ក្នុងរយៈពេលពីរឆ្នាំ គិតចាប់ពីថ្ងៃទី០១​ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ លើសពីនេះ ឯកឧត្តម បានលើកឡើងពីគុណសម្បត្តិរបស់សត្វកណ្តុរ និងសុនខ ក្នុងសកម្មភាពបោសសម្អាតគ្រាប់មីនផងដែរ។បើតាមរបាយការណ៍ពីអាជ្ញាធរមីនកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ២៩ឆ្នាំកន្លងទៅ ពោលគិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ ផ្ទៃដីទំហំជាង២ពាន់គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតគ្រាប់មីន និងសំណលល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម ដោយក្រុមប្រតិបត្តិករ។ បច្ចុប្បន្នផ្ទៃដីទាំងអស់នេះ មានប្រជាពលរដ្ឋជាង៧លាននាក់ កំពុងប្រើប្រាស់សង់ជាលំនៅដ្ឋាន សាលារៀន មន្ទីពេទ្យ និងដាំដំណាំជាដើម៕

អ្នកនាំពាក្យ គ.ជ.ប៖ ៦ថ្ងៃនៃដំណើរការឃោសនាបោះឆ្នោតមានបណ្តឹងចំនួន២៥ ករណី

2022/05/26 07:44:44 pm        893
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់​ គ.ជ.ប បានឲ្យដឹងថា រយៈពេល៦ថ្ងៃនៃដំណើរការឃោសនាបោះឆ្នោតមានបណ្តឹងចំនួន២៥ ករណី ពាក់ព័ន្ធនឹងការដង្ហែក្បួនឃោសនា និងការអនុវត្តផ្ទុយពីនីតិវិធី និងការណែនាំ។ថ្លែងប្រាប់ BTV News នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជាអ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា រយៈពេល៦ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សនយោបាយនានា បាន​ធ្វើសកម្មភាពតាមរូបភាពផ្សេងៗគ្នា ដោយក្នុងចំណោមគណបក្សនយោបាយមួយ​ចំនួនបាន​ដង្ហែក្បួនទ្រង់ទ្រាយធំ និងគណបក្សនយោបាយមួយចំនួនទៀត​បាន​រៀបចំ​ចាក់ផ្សាយ​គោល​នយោបាយ​របស់ខ្លួន​តាមរយៈឃោសនស័ព្ទនៅតាមទីស្នាក់ការរបស់ខ្លួន ​ក៏ដូចជា​ចុះចែក​ខិតប័ណ្ណតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។ឯកឧត្តម បន្តថា អំឡុងដំណើរការឃោសនា៦ថ្ងៃនេះមិនមានបញ្ហាប៉ះទង្គិច ឬអំពើហិង្សានោះទេ ប៉ុន្តែ​មានពាក្យបណ្តឹងប្តឹងចូលទៅតាមគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។ឯកឧត្តម​ហង្ស ពុទ្ធា បញ្ជាក់ថា ក្នុងពេលដំណើរការឃោសនាបោះឆ្នោតនេះ មានបណ្តឹងចំនួន២៥ ករណី ក្នុងនោះបណ្តឹងដែលបានប្តឹងច្រើនជាងគេ គឺប្តឹងដោយគណបក្សប្រជាជននកម្ពុជា។អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានអះអាងថា អំឡុងពេលឃោសនាបោះឆ្នោតមាន​សកម្មភាពខ្លះ​ត្រូវ​បាន​អាជ្ញាធរសម្របសម្រួល និង​ពង្វាង​ក្បួនឃោសនារបស់គណបក្សនយោបាយ ពិសេស​តាមទីផ្សារ ដើម្បី​បញ្ចៀស​ការ​រំខានដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារ។ក្នុងដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានគណបក្សចំនួន១៧ បានធ្វើសកម្មភាពដង្ហែក្បួន និងចាក់ផ្សាយគោលនយោបាយរបស់ខ្លួនតាមទីតាំង​ដែលបាន​កំណត់​ដោយអាជ្ញាធរ ដោយការឃោសនាបោះឆ្នោតមានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ៕ អត្ថបទ៖ សេក ឧត្តម 

ក្រុមការងារគណបក្សប្រជាជនឃុំតាសាល បន្តជួបសំណេះសំណាល និងបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតជាងបីរយនាក់

2022/05/26 04:00:19 pm        294
ភ្នំពេញ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅឃុំតាសាល ស្រុកឱរ៉ាល់ តំណាងឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបន្តចុះសំណេះសំណាល និងបង្រៀនអំពីរបៀបគូសន្លឹកឆ្នោតដល់សមាជិក-សមាជិកា និងបងប្អូនប្រជាពលរដ្ឋនៅភូមិដូង ឃុំតាសាលជាងបីរយនាក់ទៀត។នៅក្នុងពិធីសំណេះសំណាលនេះដែរ ក្រុមការងារគណបក្សក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅភូមិដូង និងភូមិផ្សេងៗទៀតស្ថិតនៅក្នុងឃុំតាសាល ទៅបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី០៥ ខែមិថុនា ឲ្យបានគ្រប់ៗគ្នាផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព

2022/05/26 02:35:55 pm        621
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស រយៈពេល៥ថ្ងៃ។ ជាលទ្ធផលនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស គឺទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ដោយក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន” និងប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវេទិកាសេដ្ឋកិច្ចពិភពលោក ឥស្សរជននយោបាយ និងធុរជនពិភពលោកជាច្រើនទៀតផងដែរ។ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបជាច្រើននាក់ផងដែរ ដែលនេះបង្ហាញពីទឹកចិត្តគោរពស្រឡាញ់រាប់អានចំពោះសម្ដេចតេជោ ចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព៕

ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDCs) នៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់ UN ESCAP

2022/05/25 10:28:13 pm        650
ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ក្នុង​កិច្ច​ប្រជុំ​បណ្តា​ប្រទេស​ដែលមាន​ការ​អភិវឌ្ឍតិចតួច(LDCs) ក្នុងតំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គសន្និ​បាតប្រចាំឆ្នាំលើកទី៧៨របស់ UN ESCAP ​។សេចក្តីថ្លែងការណ៍ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីតម្រូវការចំាំបាច់នៃហិរញ្ញប្បទានដើម្បីជំរុញដល់ការស្តារឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខណៈប្រឈមនឹងវិបត្តិដ៏ធំនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតលើការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធានដែលមានកំណត់របស់ខ្លួន និងធានាឱ្យបាននូវចីរភាពនៃហិរញ្ញវត្ថុសាធារណៈ ដោយស្របទៅតាមយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ​ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ ឯកឧត្តម បានបន្ថែមថាការប្រមូលចំណូលពន្ធនៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២២ បានកើនឡើងប្រមាណ ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដែលកត្តានេះអាចបណ្តាលមកពីការពង្រឹងអភិបាលកិច្ចល្អ ជាពិសេសការសម្រួលដល់ការប្រមូលពន្ធតាមរយៈប្រព័ន្ធឌីជីថល ដែលលទ្ធផលនេះបង្ហាញថា កម្ពុជានឹងត្រូវបន្តធ្វើទំនើបកម្មក្នុងប្រព័ន្ធគ្រប់គ្រងពន្ធដារ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន។ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យដៃគូអភិវឌ្ឍន៍ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមានការភិវឌ្ឍតិចតួច ដែលរួមទាំងកម្ពុជាផងដែរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការកៀរគរធនធាន ដោយពិចារណាប្រើប្រាស់គំនិតផ្តួចផ្តើមក្រខ័ណ្ឌហិរញ្ញប្បទានជាតិដែលមានលក្ខណៈបញ្ចូលគ្នា ដាក់ចេញដោយអង្គការសហប្រជាជាតិ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលព្រមានថា នឹងបង្កើនការសម្លាប់ និងបណ្តេញប្រជាជននៅតំបន់ហ្កាហ្សា ជុំវិញការបង្ហោះខ្លែងនិងដ្រូន
08/24/2026 03:08 PM
នគរបាលឥណ្ឌូនេស៊ីចាប់ខ្លួនមនុស្សជាង ៧០នាក់ ដែលសង្ស័យថា បានបង្កអគ្គិភ័យឆេះព្រៃឈើ
08/24/2026 02:08 PM
អ៊ីរ៉ង់និយាយថា នាវាដែលរំលោភបំពាននឹងត្រូវរងការរឹតបន្តឹងលើការឆ្លងកាត់ច្រកសមុទ្រហ័រមូស នាពេលអនាគត
08/24/2026 02:08 PM
ប្រធាន UEFA, Aleksander Ceferin ថា Infantino ប្រឈមគូប្រជែងខ្លាំងៗក្នុងការបោះឆ្នោតប្រធាន FIFA តែមិនមែនរូបលោក
08/24/2026 02:08 PM
មន្រ្ដីនាំពាក្យ៖ ពលរដ្ឋជាង ១,៥០០គ្រួសារត្រូវជម្លៀសទៅទីទួលសុវត្ថិភាព ដោយសារ​ជំនន់​ទន្លេ​មេគង្គ​
08/24/2026 02:08 PM
ACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
08/24/2026 02:08 PM
Man City នឹងសម្រេចការផ្ទេរខ្សែបម្រើម៉ារ៉ុក Bouaddi ពី Lille សប្តាហ៍នេះ
08/24/2026 01:08 PM
ចិនផ្តល់វគ្គបណ្តុះបណ្តាលជំនាញប្រើដ្រូនដល់កម្ពុជាសម្រាប់កិច្ចប្រតិបត្តិការបោសម្អាតមីន និងយុទ្ធភណ្ឌ សង្រ្គាម
08/24/2026 01:08 PM
ប្រជាពលរដ្ឋប្រទះឃើញហ្វូងដំរីព្រៃ ចូលមកក្បែរភូមិអ្នកស្រុកក្នុងខេត្តព្រះវិហារ
08/24/2026 01:08 PM
ប្រធានអូឡាំពិកកម្ពុជាអរគុណសហព័ន្ធជឺជីតស៊ូអាស៊ីជ្រើសរើសកម្ពុជាម្ចាស់ផ្ទះជើងឯកតំបន់ គ្រាប្រទេសចូលរួមសរសើរការរៀបចំ
08/24/2026 01:08 PM