ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញ ពី Zurich ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ

2022/05/25 10:01:59 pm        829
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជាចាកចេញពី Zurich ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ នៅវេលាម៉ោង ៩.២០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២(ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១៤.២០នាទី(ម៉ោងនៅកម្ពុជា) បន្ទាប់ពីបានបចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) និងកិច្ចប្រជុំនានា ដែលបានធ្វើឡើងនៅក្នុងប្រទេសស្វីស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ៕

សម្តេចក្រឡាហោម ស ខេង អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង

2022/05/25 09:38:11 pm        854
ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជាថ្មីទៀតអំពីគុណតម្លៃ នៃសន្តិភាពដែលទាំងអស់គ្នាប្រើពាក្យថា«អរគុណសន្តិភាព!»។សម្ដេចបានអះអាងថា សន្តិភាពដែលកម្ពុជាដណ្ដើមបានមកនេះ គឺបានមកពីការធ្វើពលីកម្មបង្ហូរឈាមស្រស់ សាច់ស្រស់របស់ប្រជាពលរដ្ឋកម្ពុជា ឥស្សរជន ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងជាសុខសន្តិភាពដែលកម្ពុជាកម្របានជួបប្រទះ ដូច្នេះទាំងអស់គ្នាត្រូវរួមគ្នាអរគុណសន្តិភាព និងការពារសន្តិភាពឱ្យបានដាច់ខាត។សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តព្រៃវែង ដែលតែងគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កើតចេញគណបក្សប្រជាជនកម្ពជា ដោយសម្ដេចចាត់ទុកថាជោគជ័យ និងស្នាដៃដែលកម្ពុជាសម្រេចបានមកនេះគឺមិនអាចកាត់ផ្ដាច់បានឡើយ។សម្ដេចសង្ឃឹមជឿជាក់ថា ជាមួយគ្នានេះសម្ដេចក៏បានអំពាវនាវជាថ្មីទៀតឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ខិតខំរួមចំណែកឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តិទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សានិងការគំរាមកំហែង ដើម្បីពង្រឹង និងលើកស្ទួយដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» តាមប្រព័ន្ធវីដេអូ

2022/05/25 08:39:19 pm        640
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ហាសិបេ ត្សឺយ៉ូហ្ស៊ី ប្រធាន និងជានាយកប្រតិបត្តិ​ក្រុមហ៊ុននីកកេ (Nikkei Inc.) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួម​ជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់​មកពីបណ្ដា​ប្រទេសអាស៊ី​ដទៃទៀត ថ្លែង​សុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ស្ដីពី «អនាគតរបស់អាស៊ី» ក្រោមមូលបទ «ការកំណត់​ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក» ដែលនឹង​ប្រព្រឹត្ត​ទៅក្នុងទម្រង់រូបវ័ន្តផង និងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៦-២៧ ខែ ឧសភា ឆ្នាំ២០២២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ ការបន្តដាក់សម្ពាធ​លើបរិយាកាស សន្តិសុខសកល ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយរវាងមហាអំណាច និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។ សម្តេចតេជោ នឹងគូសបញ្ជាក់ផងដែរអំពី ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងអំពើ​ភេរវកម្ម​ឆ្លងដែន និងតួនាទីរបស់អាស៊ាន រួមទាំងកម្ពុជាក្នុងការកសាង​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​ទ្វីបអាស៊ី និងពិភពលោក។ការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងសន្និសីទ​អន្តរជាតិ​ខាងលើ នឹងឆ្លុះបញ្ចាំង​អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា​ក្នុងការដើរតួនាទីដ៏សកម្ម​នៅក្នុងការកសាង​អនាគតប្រកបដោយនិរន្តរភាពមួយសម្រាប់អាស៊ី និងពិភពលោក ជាពិសេស​នៅក្នុងបុព្វហេតុ​ស្តារឡើងវិញ​ក្រោយវិបត្តិជំងឺកូវីដ-១៩៕

ក្រុមការងារគណបក្សប្រជាជនឃុំតាសាល បន្តចុះជួបសំណេះសំណាល និងបង្រៀនប្រជាជនគូសសន្លឹកឆ្នោត

2022/05/25 08:25:32 pm        256
កំពង់ស្ពឺ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅឃុំតាសាល ស្រុកឱរ៉ាល់ តំណាងឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបន្តចុះសំណេះសំណាល និងបង្រៀនអំពីរបៀបគូសន្លឹកឆ្នោតដល់សមាជិក-សមាជិកា និងបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិដូនជន ឃុំតាសាលចំនួន២២១នាក់។នៅក្នុងពិធីសំណេះសំណាលនេះដែរ ក្រុមការងារគណបក្សក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅភូមិដូនជន និងភូមិផ្សេងៗទៀតស្ថិតនៅក្នុងឃុំតាសាល ទៅបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាផងដែរ៕

ឯកឧត្តម ស៊ុយ ជីហ៊ាង ដឹកនាំក្រុមការងារគណបក្សចុះតាមខ្នងផ្ទះ និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជននៅស្រុកបន្ទាយស្រី

2022/05/25 08:16:46 pm        528
សៀមរាប៖ ឯកឧត្តម ស៊ុយ ជីហ៊ាង តំណាងឯកឧត្តម សែម សុវណ្ណនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារគណបក្ស ចុះតាមខ្នងផ្ទះ និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ឯកឧត្តម ស៊ុយ ជីហ៊ាង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី ជូនដល់ប្រជាពលរដ្ឋ និងបានជំរុញដល់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងក្រុមការងារគណបក្សនៅមូលដ្ឋាន បន្តចុះជួបប្រជាពលរដ្ឋ និងសមាជិកបក្ស ដើម្បីបន្តយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ឯកឧត្តម ស៊ុយ ជីហ៊ាង បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិ តាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ឯកឧត្តម បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋ សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា»៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីដំណើរត្រៀមចាកចេញពីទីក្រុងដាវ៉ូស ប្រទេសស្វីស បន្ទាប់ពីបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២នៅទីនោះ

2022/05/25 06:36:33 pm        139
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារពិសេសជូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ពីដំណើរត្រៀមចាកចេញរបស់សម្តេច និងគណៈប្រតិភូកម្ពុជា ពីទីក្រុងដាវ៉ូស ប្រទេសស្វីស បន្ទាប់ពីបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ រស់នៅប្រទេសស្វីស ក៏ដូចជារស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប និងអង់គ្លេស ដែលបានមកទទួលស្វាគមន៍ដំណើរអញ្ជើញដល់របស់សម្តេច និងគណៈប្រតិភូ ព្រមទាំងបានចូលរួមសំណេះសំណាលជាមួយសម្តេចដោយភាពស្និទ្ធស្នាល រាក់ទាក់ និងក្តីនឹករលឹកជាទីបំផុត។សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ដែលជាកម្លាំងស្មារតីជាតិដ៏ធំមួយជំរុញវឌ្ឍនភាពជាតិកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងអាចធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបជាថ្មី អាចនៅក្នុ្ងងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ ទៅកាន់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដើម្បីចូលរួមអបអរសាទរខួនអនុស្សាវរីយ៍លើកទី ៤៥ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងសហភាពអឺរ៉ុប។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់និន្នាគណបក្សទាំងអស់​ត្រូវប្រកាន់ឥរិយាបទប្រកបដោយភាពថ្លៃថ្នូរ ក្នុងឱកាសធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតអស់រយៈពេលប៉ុន្មានថ្ងៃមកនេះប្រកបដោយភាពរលួន និងស្ងប់ស្ងាត់ ដោយពុំមានបាតុភូតអ្វីកើតឡើងនោះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មកទល់ពេលនេះ មានរយៈពេល១៨ថ្ងៃជាប់ៗគ្នាហើយ ដែលកម្ពុជាមិនមានករណីឆ្លងថ្មី និងមិនមានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ទេ ខណៈដែលតាមមន្ទីរពេទ្យនានាមានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលបន្តត្រឹមចំនួន៧នាក់ប៉ុណ្ណោះ ហើយអ្នកជំងឺទាំងនោះមានជំងឺផ្សេងៗទៀត ដែលពួកគេត្រូវសម្រាកព្យាបាលបន្ត៕

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញចូលរួមរាត្រីសមោលសកម្ពុជា

2022/05/25 04:03:44 pm        558
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ អ្នកឧកញ៉ាសៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានរៀបចំរាត្រីសមោលសកម្ពុជា (Cambodia Night) ដើម្បីបង្ហាញពីផលិតផលខ្មែរ ពិសេសមុខម្ហូបខ្មែរចំនួន១១មុខ ជូនដល់វាគ្មិនអន្តរជាតិ ដែលបានអញ្ជើញចូលរូមកិច្ចប្រជុំកំពូល នៃវេទិការពិភពលោក ឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ពិធីដ៏មានអត្ថន័យនោះត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនរាជរដ្ឋាភិបាលកម្ពុជា និងវាគ្មិននៃវេទិកាពិភពលោកជាច្រើនរូប ។ អ្នកឧកញ៉ាសៀ ឬទ្ធី មានប្រសាសន៍ថា ចាប់តាំងពីប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ២០០៤ ប្រទេសកម្ពុជាបានដើរលើមាគ៌ាយ៉ាងស្វាហាប់ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។អ្នកឧកញ៉ា មានប្រសាសន៍បន្តថា ភាពជាដៃគូគ្រប់ជ្រុងក្នុងតំបន់ (RCEP) ដែលទើបតែចូលជាធរមាននៅឆ្នាំ២០២២នេះ ត្រូវបានរំពឹងថានឹងជំរុញទំនុកចិត្តផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងនាំមកនូវការវិនិយោគដោយផ្ទាល់ ពីបរទេសថ្មីៗ បន្ថែមទៀត។ជាមួយនិងលទ្ធភាពទាំងអស់នោះ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារសេរី រីកចម្រើនក្នុងតំបន់។ អ្នកឧកញ៉ាប្រធានក្រុមហ៊ុនមានប្រសាសន៍បន្តថា ក្នុងនាមធុរជនកម្ពុជា អ្នកឧកញ៉ាពិតជាមានមោទនភាពចំពោះអ្វីៗ ដែលប្រទេសកម្ពុជាសំរេចបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ។ ប្រទេសកម្ពុជាមានស្ថិរភាព មានការគាំទ្រអាជីវកម្ម និងគាំទ្រវិស័យ ឯកជន ពិសេសស្វាគមន៍អ្នកវិនិយោគមកពីជុំវិញពិភពលោក។នៅក្នុងកម្មវិធីរាត្រីសមោលសកម្ពុជា (Cambodia Night) អ្នកឧកញ៉ាសៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានរៀបចំបង្ហាញនូវមុខម្ហូបប្រពៃណីខ្មែរ ចំនួន១១មុខ រួមទាំងផលិតផលខ្មែរជាច្រើនមុខទៀត ដើម្បីបង្ហាញជូនដល់វាគ្មិនអន្តរជាតិ នានា បានភ្លក់នូវរស់ជាតិពិតៗ នៃម្ហូបប្រពៃណីខ្មែរ ដូចជានំបញ្ចុក សម្លកកូរ អាម៉ុក បង្អែម ខ្មែរ និងភេសជ្ជៈផលិតក្នុងប្រទេសកម្ពុជា។សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានភ្លក់នូវរស់ជាតិមុខម្ហូបប្រពៃណីខ្មែរបានសំដែងនូវការកោតសរសើរ ចំពោះអ្នកឧកញ៉ាសៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ដែលបានរៀបចំនូវរាត្រីសមោលសនេះឡើង ដើម្បីបង្ហាញដល់វាគ្មិនអន្តរជាតិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានស្វែងយល់ និងភ្លក់នូវមុខម្ហូបប្រពៃណីជាតិ។សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាអ្នកវិនិយោគទុនរបស់កម្ពុជា ត្រូវតែបង្កើននូវភាពប្រកួត ប្រជែងជាមួយនិងទីផ្សារអន្តរជាតិ អំពីផលិតផលខ្មែរ ពិសេសមុខម្ហូបប្រពៃណីជាតិ លើ គ្រប់វេទិកាអន្តរជាតិនានា ទាំងក្នុងតំបន់ និងពិភពលោក។អ្នកឧកញ៉ា សៀ ឬទ្ធី មានប្រសាសន៍ថា អ្នកឧកញ៉ាពិតជាមានមោទនភាព និងមានកិត្តិយសដ៏ឧត្តុង្គឧត្តម និងសូមណែនាំស្ថាបត្យករ នៃភាពជោគជ័យរបស់កម្ពុជា និងជាប្រមុខនៃរាជរដ្ឋាភិបាល ដែលបានធ្វើឲ្យកម្ពុជាមានការរីកចំរើន អភិវឌ្ឍ និងមានកំណើនដ៏អស្ចារ្យនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២។  

ក្រសួងសុខាភិបាល៖ ជំងឺអុតស្វា (Monkeypox )ត្រូវបានរកឃើញជាបន្តបន្ទាប់លើប្រទេសប្រមាណជា ១៩ ទូទាំងពិភពលោក

2022/05/25 03:46:15 pm        270
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសណែនាំ លើវិធានការមួយចំនួនការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox ) ដែលកំពុងផ្ទុះឡើងនៅតំបន់អឺរ៉ុប និងបន្តឆ្លងយ៉ាងឆាប់រហ័ស នៅបណ្តាប្រទេសប្រមាណ ១៩ជាបន្តបន្ទាប់។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ស្នើឱ្យ​ UN ESCAP ពង្រីកសកម្មភាពគាំទ្រដល់វិស័យឯកជន ផ្តោតជាសំខាន់ទៅលើសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម

2022/05/24 07:27:24 pm        364
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានជួបទេ្វភាគីជាមួយ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN ESCAP នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ដើម្បីសម្តែងការគួរសម និងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើវិស័យមីនដែលជាគោលដៅទី១៨ “កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម” នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ ដែលយើងប្តេជ្ញាចិត្តថា “មិនឲ្យនៅសេសសល់ដីដែលមានការគម្រាមដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម”។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ​ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និង UN ESCAP នៅក្នុងវិស័យជាច្រើន មានដូចជា (១)អភិវឌ្ឍន៍សង្គម (២)ពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ (៣)ស្ថិតិ (៤)បរិស្ថាន និងអភិវឌ្ឍន៍ (៥) គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ (៦)បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងការគ្រប់គ្រងគ្រោះមហន្តរាយ (៧)ដឹកជញ្ជូន និង (៨)ថាមពល ជាដើម។ឯកឧត្តមបានស្នើសុំជាពិសេសឲ្យ UN ESCAP ពង្រីកសកម្មភាពគាំទ្រដល់វិស័យឯកជន ដែលផ្តោតជាសំខាន់ទៅលើសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម, ពិចារណាផ្តល់ ឱកាសដល់មន្រ្តីវ័យក្មេងកម្ពុជា មកហាត់ការនៅអគ្គលេខាធិការដ្ឋាន UN ESCAP ហើយនិងពិចារណាគាំទ្រលើការផ្តល់ជំនួយបច្ចេកទេសដល់វិស័យសកម្មភាពមីននៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានដាក់កំណត់ជាគោលដៅទី១៨ នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដែលយើងប្តេជ្ញាចិត្តថា នឹង“មិនឲ្យនៅសេសសល់ដីដែលមានការគម្រាមដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម”។លោកស្រី Armida Salsiah Alisjahbana សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានថ្លែងសុន្ទរកថាពិសេសក្នុងកម្មវិធីបើកកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) និងបានបញ្ជូនគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនេះ ។ លោកស្រី បានលើកឡើងថា សុន្ទរកថា របស់សម្តេច តេជោ ហ៊ុន សែន គឺជាធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំផែនទីបង្ហាញទិសរបស់ UN ESCAP ជាពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ាន។ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និង UN ESCAP។ លោកស្រី បានបញ្ជាក់ថា UN ESCAP នឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរឡើង ជាមួយប្រទេសកម្ពុជាក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំង វិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ច ហិរញ្ញប្បទានប្រកបដោយចីរភាព ឌីជីថល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រមទាំងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ជាដើម៕

ពលរដ្ឋជាង ១៥ម៉ឺននាក់ ទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោត

2022/05/24 07:06:17 pm        834
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា មានប្រជាពលរដ្ឋនៅទូទាំងប្រទេសចំនួនជាង ១៥ម៉ឺននាក់ បានទទួលឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ។ ថ្លែងប្រាប់ BTV News ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងថា ក្នុងពេលយុទ្ធនាការឃោសនា​បោះឆ្នោត​កំពុងតែដំណើរការ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតក៏កំពុងតែ​មានសកម្មភាព​មមាញឹក​ដូចគ្នា ដើម្បី​រៀបចំ​ចេញ​ជាឯកសារបញ្ជាក់​អត្តសញ្ញាណ​ជូនប្រជាពលរដ្ឋដែលមានបញ្ហាបាត់ ឬ​ខូចអត្តសញ្ញាណប័ណ្ណ ដែលមិនអាចប្រើប្រាស់បានក្នុងពេលបោះឆ្នោត។ ឯកឧត្តម បន្តថា ការស្នើពីប្រជាពលរដ្ឋដម្បីទទួលឯកសារបញ្ជាក់អត្តសញ្ញាណបានធ្វើជាបន្តបន្ទាប់ ជាក់ស្តែង គិតមកទល់ពេលនេះ មានប្រជាពលរដ្ឋជាង ១៥ម៉ឺននាក់ហើយ​ដែលទទួល​បាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ការបោះឆ្នោតឃុំ-សង្កាត់​នាពេលខាងមុខនេះ។សូមជម្រាបជូនថា ដើម្បីបោះឆ្នោត​បានប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ​និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ (អ.ខ)​ ដែលមានសុពលភាព។ ប្រសិនបើប្រជាពលរដ្ឋមិនទាន់មាន ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែ ខូច ​អស់សុពលភាព បាត់ ឬ​កែតម្រូវ ​សាមីខ្លួនអាចស្នើសុំឯកសារបញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យការបោះឆ្នោតពី ​គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ​និងអាជ្ញាធរឃុំ សង្កាត់ នៃឃុំ​ សង្កាត់ដែលខ្លួនត្រូវបោះឆ្នោត ដើម្បី​យក​ទៅប្រើប្រាស់នៅថ្ងៃបោះឆ្នោត​ ខណៈការស្នើសុំនេះមានរយៈពេល៣០ថ្ងៃ ​ចាប់ពីថ្ងៃទី៥ ​ខែឧសភា រហូតដល់ថ្ងៃទី៣ ​ខែមិថុនា ឆ្នាំ២០២២៕ អត្ថបទ៖ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិ៖ «រួមគ្នាការពារជាតិ សាមគ្គីជាតិខ្មែររឹងមាំ គឺ​សមរភូមិ​ក្រោយ​គាំទ្រ​ស​មរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ»
08/24/2026 03:08 PM
អគ្គិភ័យឆាបឆេះនៅមន្ទីរពេទ្យនៅរដ្ឋ Maharashtra ប្រទេសឥណ្ឌា បណ្តាលឲ្យទារកច្រើននាក់ស្លាប់
08/24/2026 03:08 PM
មេដឹកនាំអ៊ុយក្រែន៖ រុស្ស៊ី អាចផលិតមីស៊ីលបាលីស្ទីកបានរហូតដល់១.៣០០គ្រាប់ក្នុងមួយឆ្នាំ
08/24/2026 03:08 PM
ហ្ស៊កដានី សំឡឹងរកកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយប្រទេសចិនដើម្បីជំរុញដំណោះស្រាយរដ្ឋពីរ
08/24/2026 03:08 PM
បេសកជន៖ អ៊ុយក្រែនវាយប្រហារគោលដៅស៊ីវិល ដើម្បីដាក់សម្ពាធនយោបាយលើរុស្ស៊ី
08/24/2026 03:08 PM
រុស្ស៊ីត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រឹងប្រែងសម្របសម្រួល ដើម្បីធ្វើឲ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាមានស្ថិរភាព
08/24/2026 03:08 PM
ក្រុមជួយសង្គ្រោះ៖ ជនអន្តោប្រវេសន៍ និងនាវាជួយសង្គ្រោះ ប្រឈមនឹងការគំរាមកំហែង និងការរំខាន នៅសមុទ្រ
08/24/2026 03:08 PM
រុស្ស៊ីច្រានចោលការចោទប្រកាន់ថា ទីក្រុងមូស្គូមានផែនការកាត់បន្ថយកម្រិតទំនាក់ទំនងជាមួយ ទីក្រុងឡុងដ៍
08/24/2026 03:08 PM
យោធាកូរ៉េខាងត្បូង៖ ពុំទាន់រកឃើញសញ្ញានៃការបញ្ជូនកងទ័ពកូរ៉េខាងជើងបន្ថែមទៅរុស្ស៊ីទេ
08/24/2026 03:08 PM
Lando Norris ឈ្នះការប្រណាំង F1 នៅហូឡង់ ខណៈកីឡាករម្ចាស់ផ្ទះ Max Verstappen សំណាងមិនល្អ
08/24/2026 03:08 PM