សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា (ថ្មី) ចូលជួបសម្តែងការគួរសម
រដ្ឋមន្រ្តី៖ ផ្លូវ៣ខ្សែជិត ១០០គីឡូម៉ែត្រនៅខេត្តក្រចេះ បើកច្រកថ្មីសម្រាប់ការតភ្ជាប់ និង​ជំរុញ​សេដ្ឋកិច្ច​-សង្គម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម
ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី​ ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងសាធារណការ និងដឹកជញ្ជូន និងសម្ព័ន្ធក្រុមហ៊ុនម៉ៅការសាងសង់ ចុះហត្ថលេខាលើកកិច្ចសន្យាសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាល

2022/03/24 03:07:04 pm        986
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងសម្ព័ន្ធក្រុមហ៊ុនម៉ៅការសាងសង់ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បាន ចុះហត្ថលេខាលើកកិច្ចសន្យាសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាល(ធ្លាម្អម-បាត់ដំបង និងសិរិសោភ័ណ-ប៉ោយប៉ែត)កញ្ចប់ការងារទី៤។

CHRC នឹងនាំយកអនុសាសន៍ ៣៨ចំណុចទៅUNពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

2022/03/24 08:08:17 pm        680
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នឹងនាំយកអនុសាសន៍ចំនួន ៣៨ចំណុច ពាក់ព័ន្ធ នឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីធ្វើរបាយការណ៍ទៅអង្គការសហប្រជាជាតិ (UN) ដែលជារបាយការណ៍ ពាក់កណ្ដាលអាណត្តិរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបញ្ចប់ការពិនិត្យជាសាកលនៅឆ្នាំ២០១៩។ក្នុងកិច្ចពិគ្រោះយោបល់លើរបាយការណ៍ពាក់កណ្ដាលអាណត្តិ នៃការត្រួតពិនិត្យជាសាកលតាម កាលកំណត់ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីត្រួតពិនិត្យវដ្ដទី៣ កាលពីម្សិលមិញ ឯកឧត្តម កត្តា អ៊ន សាមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០១៩ រាជ​រដ្ឋាភិបាលកម្ពុជា បានទទួលអនុសាសន៍ចំនួន ១៧៣ចំណុច ​ក្នុងចំណោម ១៩៨ចំណុច ផ្ដល់​ដោយ​ប្រទេសចំនួន ៧៣ ក្នុងការត្រួតពិនិត្យ​ និងបានកត់សម្គាល់អនុសាសន៍ចំនួន២៥ ដែល​ក្នុងរយៈពេល​ពីរឆ្នាំមកនេះ បាន​បែងចែក​អនុសាសន៍ទៅក្រសួង​ស្ថាប័នពាក់ព័ន្ធ ​និងបានប្រមូលចងក្រងធ្វើ​របាយ​កាណ៍​ពាក់​កណ្ដាលអាណត្តិ ។ឯកឧត្តម បានបន្តថា របាយការណ៍ពាក់កណ្ដាលអាណត្តិនេះ ​ជាការផ្សព្វផ្សាយទៅក្រសួងស្ថាប័ន ពាក់ព័ន្ធ ​អំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ​បានអនុវត្តកន្លងមក ​ក៏ដូចជាសាធារណជន អង្គការ​សង្គមស៊ីវិល និងតំណាងអង្គទូតនានា ​ដែលជាម្ចាស់ផ្ដល់អនុសាសន៍ ​បានយល់ បានឃើញ​នូវ​សមិទ្ធផល​ក្នុងការ ​អនុវត្តអនុសាសន៍សិទ្ធិមនុស្ស ​ដែលកម្ពុជា​ទទួលយក ​រយៈពេលពីរឆ្នាំមកនេះ។ឯកឧត្តម ​កត្តា អ៊ន ​បានបញ្ជាក់ថា​ រាជរដ្ឋាភិបាល ​បានអនុវត្តនូវអនុសាសន៍ទាំង១៧៣ ដោយ មួយ​ចំនួន​សម្រេចបានជោគជ័យ​ និងមួយចំនួន​ កំពុងបន្តបំពេញនូវភាពខ្វះខាត ​ហើយកម្ពុជា នឹងធ្វើ របាយ​ការណ៍​អនុសាសន៍ចំនួន ៣៨ចំណុច ទៅUN ។ឧទាហរណ៍​ កិច្ចសហប្រតិបត្តិការជាមួយUN ពាក់ព័ន្ធនឹងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ បញ្ហាដីធ្លី ស្ត្រី កុមារ ជនមានពិការភាព​ ជនជាតដើមភាគតិច ​គ្រោះមហន្តរាយ ប្រឆាំង​អំពើ​ពុករលួយជាដើម ​ហើយនឹងធ្វើការបកស្រាយទៅលើចំណុចទាំងអស់នោះ។ក្នុងកិច្ចពិគ្រោះយោយល់នោះ​ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ​ការធ្វើរបាយការណ៍នេះ​ គឺជាតួនាទីភារកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​ជា​សមាជិក នៃកតិការសញ្ញា ជាសមាជិកUN ​ចាំបាច់ត្រូវតែឡើងទៅការពារ ឬផ្ញើរបាយការណ៍​ជារៀងរាល់​៤ឆ្នាំឬ៥ឆ្នាំម្ដង។ ​សម្រាប់ការទៅការពារនេះ​ គឺធ្វើនៅមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងក្រុងសឺណែ​វ ហើយការធ្វើនេះ មិនមែនតែកម្ពុជាទេ ​គឺគ្រប់ប្រទេសទាំងអស់ ខណៈកម្ពុជា បានឡើងការពារដល់ជុំទី៣​ ដែលលើកទី១​ នៅឆ្នាំ ២០០៩ លើកទី២ ឆ្នាំ២០១៤ និងជុំទី៣ នៅឆ្នាំ២០១៩ ៕ អត្ថបទ៖ បាន សុខរិទ្ធ 

សមាគមវារីវប្បកម្ម សាទរចំណាត់ការប្រមុខរាជរដ្ឋាភិបាល ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​បឹងទន្លេសាប

2022/03/24 12:58:14 pm        1188
ភ្នំពេញ៖ សមាគមវារីប្បកម្ម បានសាទរចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការ​ទប់ស្កាត់ឱ្យមានប្រសិទ្ធភាព បង្ក្រាបបទល្មើសនេសាទ នៅលើបឹងទន្លេសាប។ ការថែរក្សាសម្បត្តិធម្មជាតិ​មច្ឆាជាតិ​នៅបឹង​ទន្លេសាប​ មិនត្រឹមតែរក្សាពូជត្រីធម្មជាតិ សម្រាប់​ប្រជាពលរដ្ឋប៉ុណ្ណោះទេ ​ប៉ុន្តែជា​ការ​រក្សា​មរតក​ដល់​មនុស្សជំនាន់​ក្រោយ​ផងដែរ។​លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បកម្មកម្ពុជា បានថ្លែងនៅថ្ងៃទី២៤នេះថា អ្នក​ចិញ្ចឹម​ត្រី​ទាំង​អស់​បាន​សាទរ​ចំណាត់​ការ​របស់សម្តេចតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី លើការ​បង្រ្កាប​បទល្មើស​នេសាទ​ និងចាប់​ជនល្មើស​នេសាទ​មក​ផ្ដន្ទាទោស​តាមច្បាប់។លោក សុខ រ៉ាដែន ​លើកឡើងថា ​ចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល ​លើការពារធនធាន​ធម្មជាតិ​ និង​មច្ឆាជាតិ​ ក្នុងបឹងធម្មជាតិ គឺជាកាចូលរួម និង​គិតគូរ​ដល់ការអភិរក្សសម្រាប់​ប្រជា​ពលរដ្ឋទូទៅ អាស្រ័យផល​ និងទុកសម្រាប់អ្នកជំនាន់ក្រោយ។សម្ដេច ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្តជាប់បឹងទន្លេសាប និងមន្រ្តីពាក់ព័ន្ធដោះស្រាយ​បញ្ហា​នេសាទ​ខុសច្បាប់ ​ឱ្យបានដាច់ខាត។ ​នាពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និង​លើកទិស​ដៅ​អនុវត្តការងារឆ្នាំ២០២២ ​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ មីនា ​សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម ​បរិស្ថាន និង​អភិបាលខេត្ត ចាប់​ឈ្មួញ​ទុច្ចរិត ​នេសាទត្រីខុសច្បាប់ ​នៅលើបឹងទន្លេសាបទាំងអស់។កន្លងមក ​ក្រុមការងារស្រាវជ្រាវរបស់​រាជបណ្ឌិត្យសភា បាន​ចុះស្រាវជ្រាវបទល្មើស​នៅ​បឹងទន្លេសាប​ជាច្រើនលើក។​ក្រុមការងារស្រាវជ្រាវ ក៏បានផ្ដល់របាយការណ៍ ​ជុំវិញករណីបទល្មើសនេសាទ​ត្រី​ខុសច្បាប់ ដែល​អាចបំផ្លិចបំផ្លាញត្រីក្នុងបឹងទន្លេសាទ ​ជូនសម្ដេច ហ៊ុន សែន៕ អត្ថបទ៖ ឈិត បូរ៉ាវីរូបភាព៖ ឯកសារ

សម្ដេចតេជោ លើកទឹកចិត្តក្រុមហ៊ុន Huawei សហការធ្វើឱ្យកម្ពុជា ទទួល​បាន​បច្ចេកវិទ្យា​ចុងក្រោយ​ខ្ពស់​បំផុត

2022/03/24 07:41:30 pm        503
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្វាគមន៍ និងលើកទឹកចិត្តឲ្យ ប្រធានក្រុមហ៊ុនហួវ៉ៃ សហការជាមួយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា ទទួលបាននូវបច្ចេកវិទ្យាចុងក្រោយដែលខ្ពស់បំផុត។ក្នុងឱកាសអនុញ្ញាតឱ្យលោក លីន បៃហ្វេង (Lin Bai Feng) ប្រធានក្រុមហ៊ុនHuawei ប្រចាំតំបន់​ប៉ាស៊ីហ្វិក ​ចូលជួបសំដែងការគួរសម​ និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២៤ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន ​បានស្នើសុំឲ្យក្រុមហួវ៉ៃ​ បន្តសហការជាមួយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ដើម្បីប្រកួតប្រជែងលើពិភពលោក។លោក បៃហ្វេង បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ចំពោះការគាំទ្រក្រុមហ៊ុនរបស់ លោក ​រយៈពេលជាង២៣ឆ្នាំកន្លងមក ​និងផ្ដល់នូវការទុកចិត្តដល់ក្រុមហ៊ុន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ​ទាំងក្នុងវិស័យសុខាភិបាលប្រយុទ្ធប្រឆាំង​ការ​រីករាលដាលជំងឺកូវីដ-១៩ និងលើវិស័យដទៃទៀត។លោក បានបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ​មានការរីកចម្រើនយ៉ាងខ្លាំង ​ហើយ​កម្ពុជា មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យ។ លោក បានស្នើសូមការគាំទ្រពីសម្ដេចតេជោ ចូលរួមចំណែកអភិវឌ្ឍន៍​វិស័យព័ត៌មានវិទ្យា តាម​រយៈការអភិវឌ្ឍធនធានមនុស្ស ​នាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុត​មកកម្ពុជា និងរៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា ​និងតភ្ជាប់រវាងប្រជាជន ​និងប្រជាជន ប្រកបដោយ​សុវត្ថិភាព​ និងអធិបតេយ្យភាព៕អត្ថបទ៖ មុត សុទ្ធ

កម្មវីធីកម្ចាត់រោគរបេងព្យាបាលអ្នកជំងឺបានជាង ៩០ភាគរយ លើសផែនការកំណត់ក្នុងឆ្នាំ២០២១

2022/03/24 07:01:24 pm        1244
ភ្នំពេញ៖ របាយការណ៍មណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បានបង្ហាញថា កម្មវីធីកម្ចាត់រោគរបេងព្យាបាលអ្នកជំងឺបាន ៩៥.៦ភាគរយ ក្នុងឆ្នាំ២០២១ លើសពីគោលដៅដែលកំណត់ត្រឹមតែ ៩០ភាគរយ។ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនានេះ បានរៀបចំពិធីអបអរសាទរទិវាពិភពលោកកម្ចាត់ រោគរបេង ២៤ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាលជំងឺរបេង គឺសង្គ្រោះជីវិត។លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បានឱ្យដឹងថា គោលបំណងសំខាន់ៗ សម្រាប់ទិវាពិភពលោកកម្ចាត់រោគរបេងរួមមាន៖ ផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃជំងឺរបេងនៅក្នុងប្រទេស និងអន្តរជាតិ ជំរុញការលើកកម្ពស់បន្ថែមពីចលនា​ទាក់​ទាញ​ការគាំទ្រ ​ផ្នែកនយោបាយ ​និងថវិកា​ ក្នុងការប្រយុទ្ធនឹងជំងឺរបេងនៅទូទាំងពិភពលោក រួមទាំង​ប្រទេសកម្ពុជាផងដែរ ​សហការសម្របសម្រួល ដើម្បីឱ្យមានការចូលរួមយ៉ាង​ជិតស្និទ្ធ​ថែមទៀត ពី​សំណាក់គ្រប់ភាគីទាំងអស់ រាប់បញ្ចូលទាំងអ្នកផ្តល់ជំនួយ ​សហគមន៍មូលដ្ឋាន ស្ថាប័ន​សុខាភិបាល​ពាក់ព័ន្ធ ​និងស្ថាប័នមិនមែនសុខាភិបាល ដើម្បីធានានូវកិច្ចខិតខំប្រឹងប្រែងថែមទៀត សំដៅជំរុញ​ការងារ​ប្រយុទ្ធ​នឹងជំងឺរបេង​ឱ្យបានខ្លាំងក្លាថែមទៀត។លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ​នៅក្នុងឆ្នាំ២០២១ ដោយមាន​ជំនួយឧបត្ថម្ភគាំទ្រ​យ៉ាងខ្លាំងក្លាពី រាជរដ្ឋាភិបាល ​អង្គការដៃគូ​ ព្រមទាំងកិច្ចសហប្រតិបត្តិការពីដៃគូពាក់ព័ន្ធផ្សេងៗទៀត កម្មវីធី​កម្ចាត់រោគរបេង ព្យាបាលអ្នកជំងឺ បាន៩៥.៦ភាគរយ ​ក្នុងឆ្នាំ២០២១ ​លើសពីគោលដៅចំណុចប្រចាំ ដែលកំណត់ត្រឹមតែ៩០ភាគរយ។កម្ពុជាប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេង ជាលើកដំបូង នៅឆ្នាំ១៩៩៩ ហើយលើកនេះ គឺជា ឆ្នាំទី២៤ ​ដែលមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង ​និងហង់សិន ​នៃក្រសួងសុខាភិបាល បានរៀបចំ​ប្រារព្ធធ្វើទិវានេះយ៉ាង​អធិកអធម​៕អត្ថបទ៖ ទូច សោភ័ណ

រដ្ឋមន្រ្តីពាណិជ្ជកម្មទទួលជួបការងារជាមួយប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា

2022/03/24 06:41:06 pm        520
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣ មីនា ឆ្នាំ២០២២កន្លងទៅ បានដឹកនាំគណៈប្រតិភូក្រសួង ទទួលជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីស៊ីម៉ូរ៉ា (HIDETOSHI NISHIMURA) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងសហការី តាមប្រព័ន្ធវីដេអូ។ក្នុងជំនួបការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់​ក្តៅចំពោះភ្ញៀវ និង​បាន​ថ្លែង​អំណរគុណសម្រាប់ការគាំទ្ររបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា ដល់​ក្រសួង​នាពេលកន្លងមក ​ក្នុងការពង្រឹងសមត្ថភាពមន្រ្តីរាជការ តាមរយៈការរៀបចំវគ្គ​បណ្តុះ​បណ្តាល​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ព្រឹត្តិកាណ៍​នានា​ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ ​ជាពិសេស​ការ​គាំទ្រ​ដល់​សមិទ្ធផល​អាទិភាពសេដ្ឋកិច្ច ​ក្រោមភាពជាប្រធានអាស៊ាន​របស់កម្ពុជាក្នុងឆ្នាំ២០២២ផងដែរ។ជាការឆ្លើយតប​ លោកសាស្រ្តាចារ្យ​ បានអបអរសាទរឯកឧត្តមរដ្ឋមន្រ្តី ក្នុង​ការ​ទទួល​តួនាទីជា​ប្រធាន​នៃកិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ព្រមទាំងភាពជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨ កាលពីថ្មីៗនេះ។ជាមួយគ្នានេះ ​លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់វិទ្យាស្ថាន ក្នុងការផ្តល់​កិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ ដើម្បីគាំទ្រកម្ពុជា​ឱ្យទទួលបានជោគជ័យ​នាពេលដែលកម្ពុជា​ធ្វើជា​ប្រធានអាស៊ាន​ក្នងឆ្នាំ២០២២។ក្នុងឱកាសនោះ ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី ក្រុមការងារឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន​សម្រាប់កម្ពុជា ​បានធ្វើបទបង្ហាញដោយ​សង្ខេប​អំពី​សមិទ្ធផល​សេដ្ឋកិច្ចអាទិភាព​ក្រោម​សសរស្តម្ភ​សេដ្ឋកិច្ច​របស់កម្ពុជា​ក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនសម្រាប់ឆ្នាំ២០២២ ដែល​ទទួល​បានការ​អនុម័ត ​និងកត់សម្គាល់ក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាស៊ានលើកទី២៨​ កន្លងទៅ។ទន្ទឹមនឹងនេះ ​ក្រុមការងារវិទ្យាស្ថាន​ បានកត់សម្គាល់អំពីគោលបំណងវិទ្យាស្ថានស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន​និងអាស៊ីបូព៌ា ​និងសារៈសំខាន់នៃសមិទ្ធផលសេដ្ឋកិច្ចអាទិភាព​របស់កម្ពុជា ជាពិសេស​គូសបញ្ជាក់​អំពីភាពចាំបាច់ ​និងជំហរគាំទ្រដល់ការសម្រេចបាននូវសមិទ្ធផលទំាងនេះ ក្នុងកិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​សេដ្ឋកិច្ចអាស៊ាន និងស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ​ក្នុងបរិបទ​ជំងឺកូវីដ១៩។ភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត​ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា​ និងព្រឹត្តិកាណ៍នានា​ពាក់ព័ន្ធនឹងការស្រាវជ្រាវ និងជាពិសេសការសម្រេចបាន​នូវសមិទ្ធផល​អាទិភាពសេដ្ឋកិច្ចក្នងឆ្នាំ២០២២ ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២៕អត្ថបទ៖ ឈិត បូរ៉ាវី

ភ្ញៀវទេសចរអន្តរជាតិសម្ដែងការពេញចិត្ត ចំពោះការបើកទូលាយចូលមកកម្ពុជា

2022/03/24 06:26:55 pm        655
ភ្នំពេញ៖ ចំនួនភ្ញៀវទេសចរចាប់ផ្ដើមមានកំណើនជាថ្មី នៅតាមទីគោលដៅទេសចរណ៍ នានាទាំងតាមបណ្ដាខេត្តក៏ដូចជានៅរាជធានីភ្នំពេញ។ ការកើនឡើងជាថ្មី គឺសង្កេតឃើញក្រោយពេលដែលកម្ពុជា សម្រេចដកចេញរាល់រនាំងនានាសម្រាប់ការធ្វើដំណើរចូលកម្ពុជា។ថ្មីៗនេះ កម្ពុជាបានចាប់ផ្ដើមការបើកទទួលភ្ញៀវទេសចរដោយសេរីជាថ្មី ដោយលែងតម្រូវឱ្យ​មាន​ការ​ធ្វើតេស្ត PCR រយៈពេល ៧២ ​ម៉ោងមុនចូលមកកម្ពុជា ​និងការលុបចោលនូវការការធ្វើតេសត្ត​រហ័ស​ពេលមកដល់ ​ទឹកដីកម្ពុជា និងការបើកដំណើរការឡើងវិញនូវទិដ្ឋាការពេលមកដល់កម្ពុជា។បន្ទាប់ពីការបើកទទួលភ្ញៀវទេសចរដោយគ្មានរនាំងរឹតត្បឹតនេះ បានធ្វើឱ្យចំនួនភ្ញៀវបរទេសចាប់​ផ្ដើម​មានកំណើនជាថ្មី។ ​ជាក់ស្ដែងវត្តមានភ្ញៀវទេសចរអន្តរជាតិ បានបង្ហាញវត្តមានច្រើនជាង​មុន​ផងដែរ នៅទីតាំងផ្សារទួលទំពូង ជាទីផ្សារលក់វត្ថុអនុស្សាវរីយ៍ ​ពេញនិយមសម្រាប់ភ្ញៀវ​ទេសចរ​កន្លងមក។អំឡុងពេលដើរកំសាន្តទិញវត្ថុ​អនុស្សាវរីយ៍​ក្នុងផ្សារទួលទំពូងនេះ ​លោក Alex Shepherd ជាអ្នក​ធ្វើការ​ក្នុងវិស័យទេសចរណ៍មួយរូបមកពីប្រទេស ​អង់គ្លេស លើកឡើងថា កម្ពុជាជាប្រទេស​មួយ​ដែល​ផ្ដល់​ភាពងាយស្រួលច្រើនបំផុតសម្រាប់ភ្ញៀវទេសចរអាចធ្វើដំណើរចូល។ លោក បន្តថា តាមការសង្កេតរយៈពេលប៉ុន្មានថ្ងៃនៅកម្ពុជានេះ ​គឺកម្ពុជាពិតជាមានរួចរាល់ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​បរទេស។ចំពោះស្រ្តីជនជាតិ បង់ក្លាដេស ដែលកំពុងដើររកទិញរបស់របរក្នុងផ្សារទួលទំពូង​ដដែលនេះ លើក​ឡើងថា ​កម្ពុជាគឺជាប្រទេសជាប្រទេសដ៏ល្អសម្រាប់ជនបរទេសមកកំសាន្ត។ ជាក់ស្ដែង​គាត់​ពេញចិត្ត គ្រប់យ៉ាងនៅកម្ពុជា​ សម្រាប់កំឡុងពេលកំពុងស្នាក់នៅនេះ។វត្តមានភ្ញៀវទេសចរបរទេសកើនឡើងនេះ ​ក៏ផ្ដល់នូវក្ដីរីករាយ ​ក្ដីសង្ឃឹម ភាពប្រសើរឡើង​សម្រាប់​អាជីវករ ​នៅផ្សារទួលទំពូងផងដែរ។ នេះជាការលើកឡើងរបស់ លោកស្រី នី រតនា ជាអាជីវករលក់ គំនូរ។តាមការលើកឡើងរបស់លោក ចំរើន សុខលីម ​ជាប្រធានផ្សារទួលទំពូង ​លើកឡើងថា កំឡុង​ពេលនេះ ភ្ញៀវទេសចរអន្តរជាតិចាប់ផ្ដើមមានកំណើនជាថ្មី។ ​ជាក់ស្ដែងរៀងរាល់ថ្ងៃ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិប្រមាណ ​ជាង២០០នាក់ ​បានមកផ្សារ ​ទួលទំពូង ​ដែលកន្លងទៅ គឺមានជន​បរទេសប្រមាណតែ ២០ទៅ ៣០នាក់ ប៉ុណ្ណោះចូលមកផ្សារ ហើយពួកគាត់ជាជនបរទេសដែល​រស់​នៅ​ជុំវិញផ្សារប៉ុណ្ណោះ។ លោកសង្ឃឹមដែរថា ថ្ងៃខាងមុខ ​ជនបរទេសនឹងកើនឡើងរហូតដល់​ ចន្លោះពី ​១៥០០នាក់ទៅ ២០០០នាក់​ក្នុងមួយថ្ងៃ​ ដូចពេលមិនទាន់មានកូវីដ៕ អត្ថបទ៖ គឹមហុក

សម្តេចតេជោអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមគ្នាលុបបំបាត់ជំងឺរបេង បើទោះបីសព្វថ្ងៃមានការធ្លាក់ចុះក្តី

2022/03/24 05:46:50 pm        568
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើ​ការអំពាវនាវ​ដល់ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តរួមគ្នាឲ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការលុបបំបាត់នូវជំងឺរបេង បើទោះបីជាបច្ចុប្បន្ននេះប្រទេសកម្ពុជា មានការធ្លាក់ចុះច្រើនជាងប្រទេសដទៃ​ចំពោះអ្នកឆ្លងនូវមេរោគរបេងក៏ដោយ។តាមរយៈសាលិខិតក្នុងឱកាស នៃការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ដែលប្រព្រឹត្តឡើងនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ “វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាតជំងឺរបេង គឺសង្គ្រោះជីវិត” (Invest to End TB. Save Lives) សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមអំពាវនាវ និងជំរុញដល់គ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការស្វែងយល់ និងជ្រួតជ្រាប ព្រមទាំងត្រូវបន្តចូលរួមចំណែក និងគាំទ្រដល់ការលើកកម្ពស់ការងារលុបបំបាត់ជំងឺរបេង ក្នុងបុព្វហេតុ មិនត្រឹមតែរួមចំណែកលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សេដ្ឋកិច្ច សេចក្តីថ្លៃថ្នូរ ឧត្តមភាព និងកិត្យានុភាពរបស់កម្ពុជាទៀតផង។សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាលសម្តេច «សូមសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដោយព្រះរាជាណាចក្រកម្ពុជា​បានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រា អ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោកចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ លទ្ធផលដ៏គាប់ប្រសើរនេះបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាលបាន ពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរនៅទូទាំងប្រទេស»។សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា ខណៈដែលប្រទេសកម្ពុជាធ្វើការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតបង់ថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង​ក្នុងប្រទេសកម្ពុជាយើងមានការធ្លាក់ចុះយ៉ាងខ្លាំង ច្រើនជាងប្រទេសដទៃ ជាក់ស្តែងអត្រាស្លាប់បានថយចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២០ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥២%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះ ពី៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់ ២៧៤ករណី ក្នុងចំណោម ប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២០ ដែលស្មើនឹង ៥៣%។ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍ សហស្សវត្សពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងនេះរួចហើយ នៅមុនកាលកំណត់ ៤ឆ្នាំ។ ជោគជ័យរបស់កម្ពុជាក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះ អាចសម្រេចបាន។ទោះបីជាកម្ពុជាមានអត្រាធ្លាក់ចុះច្រើននូវជំងឺរបេងនេះក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅតែទាមទារឲ្យបងប្អូនជនរួមជាតិទាំងអស់រួមគ្នាបន្ថែមទៀត​ក្នុងការទប់ស្កាត់នៃជំងឺនេះ ខណៈប្រទេសកម្ពុជានៅមានអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេស មួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា។ បញ្ហានេះតម្រូវឱ្យជនរួមជាតិទាំងអស់ ត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបានកាន់តែច្រើនថែមទៀតនូវអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជា ណាចក្រកម្ពុជា និងសកលលោកនោះ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្ញើសារជូនជនរួមជាតិក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង

2022/03/24 04:58:39 pm        593
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “ការវិនិយោគដើម្បីបញ្ចប់ការរាតត្បាតជំងឺរបេង គឺសង្គ្រោះជីវិត”។

UNESCOគ្រោងប្រកាសលទ្ធផល​សំណើរ​សុំចុះបញ្ជីតំបន់ប្រាសាទកោះកេរ នៅពាក់កណ្ដាលឆ្នាំនេះ

2022/03/23 11:48:41 pm        3188
សៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានឱ្យដឹងថា អង្គការយូណេស្កូ គ្រោងនឹងប្រកាសលទ្ធផលនៃសំណើរសុំដាក់ តំបន់ប្រាសាទកោះកេរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងខែមិថុនា ឆ្នាំនេះ ខណៈដែលអាជ្ញាធរជាតិព្រះវិហារ បាននឹងកំពុងយកចិត្ដទុកដាក់ខ្ពស់ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ ក្នុងរមណីយដ្ឋានប្រាសាទ កោះកេរនោះ។លោកជំទាវសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់ពីបញ្ចប់កិច្ច ប្រជុំ អាយស៊ីស៊ីព្រះវិហារ កាលពីល្ងាចថ្ងៃទី២២​ ខែមីនា នេះ បានឱ្យដឹងថា ​អង្គការយូណេស្កូ គ្រោងនឹង ប្រកាសលទ្ធផលសម្រេចនៅក្នុងខែមិថុនា ខាងមុខនេះ ឬលើស​បន្ដិចបន្ដួច អាស្រ័យ​លើ​អង្គការ​យូណេស្កូ ​ប៉ុន្ដែស្ថិតនៅឆ្នាំ២០២២នេះ ។កិច្ចប្រជុំអាយស៊ីស៊ីព្រះវិហានេះ បានធ្វើបទបង្ហាញជាច្រើនអំពីតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីឱ្យអង្គការយូណេស្កូ ​វាយតម្លៃលើការអភិរក្ស ​និងអភិវឌ្ឍន៍​ ដែលអាជ្ញាធរជាតិព្រះវិហារ បានអនុវត្ដកន្លងមក។ បទបង្ហាញត្រូវបានធ្វើលើការងារអភិរក្សប្រាសាទដងទង់ ប្រាសាទតាមែន ប្រាសាទធំ ប្រាសាទចិន ប្រាសាទក្រចាប់ និងប្រាសាទអណ្ដូងគុក ក្នុងតំបន់បេតិកភណ្ឌប្រាសាទកោះកេរ។ ការងារកំ ណាយបុរាណនៅប្រាសាទថ្មបាយក្រៀម ប្រាសាទក្រចាប់ និងប្រាសាទចិន ក្នុងតំបន់បេតិកភណ្ឌប្រាសាទ កោះកេរ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនឯកសារស្នើសុំចុះបញ្ជីតំបន់ប្រាសាទកោះកេរ ទៅអង្គ ការយូណេស្កូកាលពីខែមករា ឆ្នាំ២០២១។ តំបន់ប្រាសាទកោះកេរ ​ដែលស្នើទៅអង្គការយូណេស្កូ មានផ្ទៃ ដីទំហំជាង៨,៧០០ហិកតា ​នៅក្នុងភូមិសាស្ត្រឃុំស្រយ៉ង់ ក្នុងស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨៕ អត្ថបទ៖ ឈិត សាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មការទី៧ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ដើមី្បពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យសាសនា និងសីលធម៌សង្គម
08/25/2026 05:08 PM
នគរបាលរាជធានីភ្នំពេញ ប្រកាសកែសម្រួលផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលរាជធានីភ្នំពេញ ៩៦រូប
08/25/2026 05:08 PM
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
08/25/2026 05:08 PM
លោក Medvedev៖ NATO នៅតែជាប្លុកដែលមានអរិភាពចំពោះរុស្ស៊ី និងកំពុងបន្តពង្រីក
08/25/2026 05:08 PM
សម្តេច ម៉ែន សំអន អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ»
08/25/2026 05:08 PM
ព្យុះកួច នៅភាគនិរតីបារាំង បំផ្លាញផ្ទះជាង ៣០០ខ្នង និងបណ្ដាល​ឱ្យ​មនុស្សរាប់សិបនាក់របួស​
08/25/2026 05:08 PM
សមត្ថកិច្ចរាជធានី បន្តបង្ក្រាបអនឡាញស្គេម ចំនួន ៤ទីតាំង ឃាត់មនុស្សចំនួន ៦នាក់
08/25/2026 05:08 PM
គណៈកម្មការទី២ នៃរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច ពិនិត្យផ្ទៀងផ្ទាត់គម្រោងផែនការថវិកាឆ្នាំ២០២៧ ផ្អែកលើគោលការណ៍សន្សំសំចៃ និងស័ក្តិសិទ្ធិភាពខ្ពស់
08/25/2026 04:08 PM
ចិននិយាយថា កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអ៊ីរ៉ង់ មិនគួរត្រូវបានរំខានឡើយ
08/25/2026 04:08 PM
ប្រតិបត្តិការស្វែងរកបន្តនៅទុយនីស៊ី ស្របពេលហេតុការណ៍លិចទូកជនអន្តោប្រវេសន៍បង្កការតវ៉ា
08/25/2026 04:08 PM