រដ្ឋមន្រ្តី៖ ផ្លូវ៣ខ្សែជិត ១០០គីឡូម៉ែត្រនៅខេត្តក្រចេះ បើកច្រកថ្មីសម្រាប់ការតភ្ជាប់ និង​ជំរុញ​សេដ្ឋកិច្ច​-សង្គម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម
ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី​ ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត
កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

ស.ស.យ.ក កំពុងចូលរួមអភិវឌ្ឍន៍ផ្នែកឌីជីថល ដល់​សិស្ស​និស្សិត​នៅ​គ្រឹះស្ថាន​ឧត្តមសិក្សា

2022/03/25 06:07:48 pm        584
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន បាននឹងកំពុងចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធិភាពផ្នែកឌីជីថល ដល់សិស្សនិស្សិត ​នៅតាមគ្រឹះស្ថានឧត្តមសិក្សា​ ឆ្លើយតបតម្រូវការទីផ្សារការងារ រួមទាំងកា​របណ្ដុះយុវជនឲ្យចូលរួមក្នុងសកម្មភាពនយោបាយ ​និងអភិវឌ្ឍន៍​ប្រទេសជាតិ ។នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) ​នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា ប្រធាន ក.យ.គ និងជាអនុប្រធាន ស.ស.យ.ក មានប្រសាសន៍ថា​ ក.យ.គ ​បានរិះរកគ្រប់មធ្យោបាយ​ បំពេញបេសកកម្មរបស់ខ្លួន ឱ្យសម្រេច​បាន​ជោគជ័យ ​ដូចជាប្រជុំ ​និងដោះស្រាយបញ្ហាតាមប្រព័ន្ធអនឡាញ ការបង្កើតឱ្យមានរចនា​សម្ព័ន្ធ​មួយ​ច្បាស់លាស់ ​ការបង្កើតឱ្យមានបទប្បញ្ញត្តិ និងឯកសារផ្លូវការនានាជាមូលដ្ឋាន នៃការដឹកនាំ​គ្រប់គ្រង ការប្រមូលផ្តុំនូវធនធានមនុស្សដែលមានគុណវុឌ្ឍសមត្ថភាព និងបទពិសោធល្អៗ ដើម្បី​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ ។ឯកឧត្តម បន្តថា ក.យ.គ បានដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដែលមានលក្ខណៈ​ជាក់លាក់​ អាចអនុវត្តបាន​ស្របទៅតាមធនធានដែលមាន ​សម្រាប់ជាត្រីវិស័យតម្រង់ទិសការងារ ហើយ​នឹងបន្តពិភាក្សា ​និងអនុវត្តលើកកម្ពស់​ប្រសិទ្ធិភាពការងារ របស់ក្រុមប្រឹក្សាយុវជន​គ្រឹះស្ថាន​ឧត្តមសិក្សា, ការចូលរួមរបស់យុវជន​ នៅក្នុងការងារនយោបាយ ការងារដឹកនាំ និងការអភិវឌ្ឍន៍​ប្រទេសជាតិ, ការអភិវឌ្ឍសមត្ថភាពយុវជនក្នុងសម័យឌីជីថល ឲ្យឆ្លើយតបទៅនឹងតម្រូវការ​ទីផ្សារ​ការងារ, ជំរុញ​និងលើកទឹកចិត្តយុវជន​ ឲ្យចូលរួមគ្រប់សកម្មភាព របស់សហភាពសហព័ន្ធ​យុវជន​កម្ពុជា ។ ឯកឧត្តម ឯក មនោសែន អនុប្រធាន ក.យ.គ លើកឡើងថា ឆ្នាំ២០២១ ក.យ.គ ទោះជួបបញ្ហាវិបត្តិ​ជំងឺកូវីដ-១៩ បានអនុវត្តសម្រេចនូវលទ្ធផលការងារសំខាន់ៗមួយចំនួន ក្នុងនោះបានបង្កើត​កិច្ច​សហការល្អ ​និងទទួលការគាំទ្រយ៉ាងខ្លាំង​ពីក្រសួងអាណាព្យាបាល នៃគ្រឹះស្ថានឧត្តមសិក្សា​ទាំង​អស់, បានសហការល្អ និងទទួល​ការគាំទ្រយ៉ាងសកម្ម ​ពីគណៈគ្រប់គ្រង​គ្រឹះស្ថានសិក្សារដ្ឋ និង​ឯកជន​ ព្រមទាំងគ្រឹះស្ថានសិក្សាផ្នែកគរុកោសល្យ ។ឯកឧត្តម បន្តថា បានសម្រេច និងប្រកាសទទួលស្គាល់ជាផ្លូវការសមាសភាព​គណៈដឹកនាំ​ចលនា​យុវជនស្ម័គ្រចិត្ត និង​ក្រុមការងារយុវជន ស.ស.យ.ក ប្រចាំគ្រឹះស្ថាន​ឧត្តមសិក្សារដ្ឋ ​និងឯកជន ចំនួន១១៤ ស្មើនឹង៩៦% នៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលមានធនធានមនុស្ស​ជាកម្លាំង​ប្រតិបត្តិករសរុបជាង ២ពាន់នាក់ ដោយយុវជនទាំងនោះ ​ក៏បានចាប់ផ្ដើមធ្វើសកម្មភាពជាបណ្តើរៗ ផ្សព្វផ្សាយ ​និង​បញ្ជ្រាប​ដល់​យុវជនជានិស្សិត ​និងគរុសិស្សឱ្យបានយល់ដឹងអំពីគោល​បំណង​បេសកកម្ម ​និង​អត្ថប្រយោជន៍​ការចូលរួមធ្វើសកម្មភាព ​និង​ជាសមាជិក ស.ស.យ.ក ៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្តេចតេជោ អំពាវនាវដល់អាជ្ញាធរកុំមើលបំណាំគ្នា​ចំពោះ​បទល្មើស​ដែល​កើត​ឡើងចំ​ព្រំប្រទល់​រដ្ឋបាល

2022/03/25 05:49:34 pm        570
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវឲ្យអាជ្ញាធរទាំងអស់ កុំឲ្យមើលបំណាំគ្នា ពេលកើតបទល្មើសនានា ជាពិសេសបញ្ហាគ្រឿងញៀន និងចោរកម្ម នៅចំព្រំប្រទល់រដ្ឋបាលរបស់ខ្លួន ដែលបញ្ហានេះ តែងតែកើតឡើង ហើយគ្មានវិធានការ។ថ្លែងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោម​ហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាល​ នៃសាធារណរដ្ឋប្រជាមានិតចិន​ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ​សម្តេចតេជោ ហ៊ុន សែន បាន​លើកឡើងថា​ អាជ្ញាធរ​គប្បី​មាន​ការប្រុងប្រយ័ត្នឲ្យ​មែនទែន​ចំពោះតំបន់ព្រំប្រទល់រដ្ឋបាលនៃការគ្រប់គ្រង ​ដែលអាជ្ញាធរតែងមើលបំណាំគ្នា ហើយ​បទល្មើស​គ្រឿងញៀន ​និងចោរកម្មតែងតែ​កើតមាន ហើយពុំមានវិធានការ ដែលបញ្ហានេះ​នឹងនាំឲ្យ​ប៉ះពាល់ខ្លាំង​ដល់​សន្តិសុខសង្គម ដោយសារតែអាជ្ញាធររៀងៗ​គ្នាន​ការ​សហការគ្នា​ឲ្យ​បាន​ច្បាស់លាស់៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ឆ្នាំ២០២៣តទៅទៀត

2022/03/25 05:12:24 pm        3051
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ​ផ្លូវជាតិលេខ៥១ប្រវែងជាង៣០ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៥មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសជាសាធារណៈថា សម្ដេចនឹងនៅធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី​សម្រាប់ឆ្នាំ២០២៣ ជាបន្តទៀត ដើម្បីធានានាដល់ការការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឲ្យបានគង់វង្ស និងរីកចម្រើនរុងរឿង។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដែលសម្ដេចបានប្រកាសបន្តធ្វើជានាយករដ្ឋមន្ត្រី​សម្រាប់អាណត្តិឆ្នាំ ២០២៣ជាបន្តទៅទៀតនេះ មិនបានសេចក្តីថា សម្ដេចមិនទុកចិត្តសម្រាប់អ្នកបន្តវេនតំណែងជានាយករដ្ឋមន្ត្រីវ័យក្មេង ដែលសម្តេចបានមានប្រសាសន៍ចង់សំដៅទៅលើកូនប្រុសរបស់សម្តេចនោះឡើយ។សម្ដេចបញ្ជាក់ដែរ សម្រាប់ការរៀបចំមន្ត្រីបន្តវេនទៅមុខទៀត កុំចាំបាច់សួរថាអាយុប៉ុន្មាន? សំខាន់បំផុតនៅត្រង់ថាតើគេធ្វើបានឬអត់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្មេងក៏ត្រូវតែយល់អំពី​មនុស្សចាស់។ ក្មេងមានចំណេះដឹង ក៏ប៉ុន្តែខ្វះបទពិសោធន៍ ឯមនុស្សចាស់ខ្វះចំណេះដឹង ប៉ុន្តែសម្បូរពិសោធន៍៕​

សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាពគឺជាឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍ

2022/03/25 09:24:31 am        397
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សន្តិភាព គឺជាឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍ ដូច្នេះត្រូវតែនាំគ្នាថែរក្សាសន្តិភាព​ដែលរកបានដោយលំបាកនេះឱ្យគង់វង្ស។ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែងជាង៣០គីឡូម៉ែត្រ តភ្ជាប់ពីឧត្តុង្គទៅថ្នល់ទទឹងផ្លូវជាតិលេខ៤ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បន្ទាប់ពីសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន លោកប្រធានាធិបតី អ៊ុយក្រែន បាននិយាយថា សន្តិភាព គឺជាអាទិភាពខ្ពស់បំផុត ដោយពាក្យពេចន៍នេះ ក៏ជាអ្វីដែលសម្តេចដែលតែងតែនិយាយជាញយៗថា សន្តិភាព គឺជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប្រហែលជានឹងមិនឆាប់ចប់​នោះទេ បើទោះបីជាសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការ​សហប្រជាជាតិ​បានសម្រេចម្ដងហើយ​ម្ដងទៀតក៏ដោយ ។សម្រាប់កម្ពុជារបស់យើងមកដល់ពេលនេះហើយ យើងមិនទាន់បំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះអស់នៅឡើយទេ។ ចំណុចអស់ទាំងនេះហើយបានជាសម្ដេចនៅតែនិយាយម្ដងហើយម្ដងទៀតដោយគ្មានញញើតញញើម ហើយគ្មានអ្វីដែលត្រូវខ្លាចក្នុងការនិយាយនោះទេ អ្នកដែលចង់បង្កសង្គ្រាម គឺសង្រ្គាមនឹងងាយផ្ទុះ ប៉ុន្តែការពន្លត់សង្គ្រាមជារឿងលំបាកព្រោះសម្ដេចបានប្រើប្រាស់ជីវិតរបស់សម្ដេចជាងពាក់កណ្ដាលជីវិតហើយដើម្បីបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន អំពាវដល់អាជ្ញាធរ និងកម្លាំមានសមត្ថកិច្ច បង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋកម្សាន្ត សប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

2022/03/25 04:16:25 pm        341
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ការពារសន្តិសុខ សុវត្ថិភាព និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋបានកម្សាន្ត សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខមុខនេះ។ថ្លែងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីឧដុង្គ(ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ពលរដ្ឋរួមគ្នារក្សាវិធានការ ៣កុំ និង ៣ការពារ កាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានប្រកាសដែរថា សម្តេចបានចុះហត្ថលេខារួចហើយ លើកញ្ចប់ថវិកាសម្រាប់ជូនបងប្អូន មន្រ្តីរាជការ​កងកម្លាំងប្រដាប់អាវុធ ដើម្បីឧបត្ថម្ភពួកគាត់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥១ ចាប់​ពី​ឧដុង្គ​ ដល់ថ្នល់ទទឹង

2022/03/25 04:06:30 pm        655
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យប្រើប្រាស់​ជាផ្លូវការ ផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់​ពី​ឧដុង្គ​(ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោម​ហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ផ្លូវជាតិលេខ៥១ បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារនៅតំបន់នេះ សម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវជាតលេខ៥១ គឺជាផ្លូវវាងក្រុងដ៏សំខាន់ ចំណេញពេលវេលា និងចំណេញថវិកា ព្រមទាំងមានទិសដៅទៅតំបន់ស្ទើរពាក់កណ្តាលប្រទេស ហើយជាផ្លូវជាតិ ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះផងដែរ។- សម្តេចតេជោ ហ៊ុន  សែន បានបញ្ជាក់ថា ផ្លូវជាតិលេខ៥១ គឺជាផ្លូវឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលមាននៅកម្ពុជានៅពេលនេះ គឺបានកើតមានដោយសារកម្ពុជាមានសុខសន្តិភាព ហើយសុខសន្តិភាពនេះ គឺជាកត្តាចម្បងជាងអ្វីៗទាំងអស់ មុននឹងយើងនិយាយដល់សិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត និងសិទ្ធិមនុស្ស។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិភពលោកកំពុងអោយតម្លៃខ្ពស់ និងភាពចាំបាច់លើកត្តាសុខសន្តិភាព ដូចអ្វីដែលប្រធានាធិបតី អ៊ុយក្រែន បានប្រកាសទៅកាន់ពិភពលោកថា អ្វីដែលចាំបាច់ និងមានតម្លៃបំផុតសម្រាប់អ៊ុយក្រែននៅពេលនេះ គឺសន្តិភាព។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីវិនាសកម្មដោយសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលជាការខូចខាតមានទំហំធំ មិនងាយនឹងស្តារឡើងវិញបានឡើយ នេះមិនរាប់ដល់​ភាពដែលអាចទៅរួច ដើម្បីរកសន្តិភាព ចរចាបញ្ចប់សង្គ្រាមផងទេ។ ជាក់ស្តែងនៅកម្ពុជា ភ្លើងសង្គ្រាមបានរលត់មែន តែផលលំបាកដោយបញ្ហានេះ រួមទាំងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅកប់ក្នុងដីតែងបំផ្លាញអាយុជីវិតមនុស្សស្ទើរគ្មានលុះពេល។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយអាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះតំបន់ព្រំប្រទល់រដ្ឋបាល នៃការគ្រប់គ្រង ដែលអាជ្ញាធរតែងមើលបំណាំគ្នា ហើយបទល្មើសគ្រឿងញៀន និងចោរកម្ម តែងតែកើតមានចំពោះការឆកល្វែងទាំងនោះ។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅក្នុងឆ្នាំ២០២៣ខាងមុខនេះសម្តេចនឹងបន្តឈរឈ្មោះជាបេក្ខជនធ្វើជានាយករដ្ឋមន្រ្តីដដែល- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងការតែងតាំងមន្ត្រី សូមកុំគិតពីអាយុពេក សំខាន់តើគេអាចបំពេញកិច្ចការនោះបានឬទេ? អ្វីដែលសំខាន់ គឺការគោរព និងអោយតម្លៃគ្នារវាងមនុស្សចាស់ និងក្មេង។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា សម្តេចបានចុះហត្ថលេខារួចហើយ ចំពោះថវិកាសម្រាប់ជូនបងប្អូន មន្រ្តីរាជកា កងកម្លាំងប្រដាប់អាវុធ ដើម្បីឧបត្ថម្ភពួកគាត់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីម្តងទៀតថា ឆ្នាំនេះត្រូវតែប្រារព្ធពិធីចូលឆ្នាំឲ្យបាន ប៉ុន្តែនៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិឲ្យមានការប្រុងប្រយ័ត្នផងដែរ ចំពោះវិធានការសុខាភិបាល បើទោះបីជាស្ថានការណ៍នៃការរីករាលដាលនូវមេរោគកូវីដ១៩មានលក្ខណៈធូស្រាលក៏ដោយនោះ- សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រាកលំហែកាយរយៈពេល៣ថ្ងៃជាប់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ នៅខេត្តព្រះសីហនុ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តម្លៃប្រេងឥន្ធនៈ យើងលែងគ្រប់គ្រងបានទៀតហើយ ហើយយើងក៏មិនដឹងថា នៅពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ប្រេងសាំងនឹងឡើងដល់តម្លៃប៉ុន្មាននោះដែរ។ សម្តេចបញ្ជាក់ថា បញ្ហាប្រេងសាំងនេះ ក៏វាពាក់ព័ន្ធនឹងការសប្បាយរីករាយរបស់ប្រជាពលរដ្ឋផងដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អាជ្ញាធរការពារសន្តិសុខ សុវត្ថិភាព និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋបានកម្សាន្ត សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខមុខនេះ ព្រមទាំងរក្សាវិធានការ ៣កុំ និង ៣ការពារ កាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។ សង្កថាសម្តេចចប់នៅវេលាម៉ោង ៨ និង ៥៥នាទី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ អញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១

2022/03/25 08:50:22 am        600
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីឧដុង្គ(ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ។គម្រោងសាងសង់ផ្លូវជាតិលេខ៥១ បានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ។ ក្នុងនោះផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍មាន ២គន្លង(១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្តមាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ១.៧៥ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមទទឹង ០.៥០ម៉ែត្រ។ គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានប្រើប្រាស់រយៈពេលសាងសង់ចំនួន២៧ខែ គិតចាប់ពី ខែមិថុនា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ បានចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិលេខ៥១ គឺជាខ្សែផ្លូវស្ថិតនៅក្នុងភូមិសាស្រ្តរវាងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ រួមមានដូចជា៖ ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៤១ និងតភ្ជាប់ទៅផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤២ ទៅរាជធានីភ្នំពេញ, និងផ្លូវលេខ១៤៤០ ទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារនៅតំបន់នេះ សម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដូចជា លំនៅឋាន និងបុរីជាច្រើន ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។ផ្លូវជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េ លេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា៕

គ.ជ.ប បើកសវនាការលើបណ្តឹងរបស់បក្សភ្លើងទៀនជុំវិញបញ្ជីបេក្ខជនរបស់ខ្លួន

2022/03/24 10:22:22 pm        1105
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គជប) បានបើកសវនាលើបណ្តឹងរបស់គណបក្សភ្លើងទៀន ប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនរបស់ខ្លួន។ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គជប) និង​ជា​ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ បាន​បើកសវនាការជាសាធារណៈជំនុំជម្រះលើ​បណ្តឹង​របស់​គណបក្សភ្លើងទៀន ប្តឹងតវ៉ា​នឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត​ខេត្តកំពង់ចាម ​ពាក់ព័ន្ធពាក្យសុំចុះបញ្ជីបេក្ខជនរបស់ខ្លួន ​ដែល​មានដើម​បណ្តឹងឈ្មោះ វ៉ាត់ ធារិត។ ក្នុងដំណើរការសួរដេញដោលអស់រយៈពេលមួយព្រឹកនេះពីប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានផ្តោត​ទៅលើបេក្ខជនដែលបានចុះបញ្ជី ​ទាំង​អត្ដសញ្ញាណផ្ទាល់ខ្លួន​ ចំណេះដឹង និង​ភាព​ជាម្ចាស់​ដែល​សម្រេចចិត្តចុះឈ្មោះជាបេក្ខជនចូលរួមការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២។ យ៉ាងណាមិញ ក្នុងដំណើរការជំនុំជម្រះ មានបេក្ខរបស់គណបក្សភ្លើងទៀន មួយចំនួន​បាន​អវត្តមាន​ក្នុងសវនាការ ​ដោយ​សារហេតុផលបញ្ហាសុខភាព។ ​ទន្ទឹមគ្នានោះ​ ក្រោយពីការសាកសួរ​បានបញ្ចប់​ ឯកឧត្តម ប្រាជ្ញ ចន្ទ បានប្រកាសថា សេចក្តីសម្រេច​របស់ក្រុមប្រឹក្សាជំនុំជម្រះទៅលើបណ្តឹងគណបក្សភ្លើងទៀន​ នឹងប្រកាស​នៅរសៀល ថ្ងៃទី២៤ ខែមីនានេះ។កាលពីថ្មីៗនេះ គ.ជ.ប បានសម្រេច​លុបបេក្ខជនឈរឈ្មោះបោះឆ្នោត​នៃ​គណបក្សភ្លើងទៀន នៅ​សង្កាត់ទួលស្វាយព្រៃ១ ​ខណ្ឌបឹងកេងកង ​ពាក់ព័ន្ធករណីក្លែងឯកសារ ​ដែល​ឲ្យអ្នកផ្សេងបំពេញ និង​ចុះហត្ថលេខាជំនួស។ការរៀចចំបញ្ជីចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយធ្វើឡើង ដើម្បីឈានទៅរកការប្រកាស​អំពី​សុពលភាព​របស់បញ្ជីបេក្ខជនផ្លូវការ​ នាថ្ងៃទី២៤​ ខែមេសា ខាងមុខ ខណៈការបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ​នឹងប្រព្រឹត្តទៅ នាថ្ងៃទី៥​ ខែមិថុនា ឆ្នាំ២០២២ ៕ អត្ថបទ សេក ឧត្តម 

ក្រុមគ្រូពេទ្យខេត្តកណ្តាល អំពាវនាវអាណាព្យាបាលនាំកូនអាយុ៣ទៅក្រោម៥ឆ្នាំ ចាក់វ៉ាក់សាំងដូសទី២

2022/03/24 09:55:09 pm        699
កណ្ដាល៖ នៅថ្ងៃទី២៤ ខែមីនានេះ គឺថ្ងៃទី២ ដែលក្រុមពេទ្យនៅខេត្តកណ្តាល បាននឹងកំពុងបើកដំណើរការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី២ ជូនកុមារអាយុ៣ឆ្នាំទៅក្រោម៥ឆ្នាំ។ សម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះ សង្កេតឃើញថា នៅតាមមន្ទីរពេទ្យបង្អែក និង​តាម​មណ្ឌលសុខភាពនានា ​នៅខេត្តកណ្តាល មានពលរដ្ឋនាំកូនក្មួយទៅចាក់វ៉ាក់សាំងជាហូរហែរ តែហាក់មិនសូវមានភាព​មមាញឹក​ ដូចការចាក់ដូសទី១នោះទេ។លោក ប្រាក់ វិរក្ស ប្រធានមណ្ឌលសុខភាពស្វាយរលំ​ បានថ្លែងថា នៅក្នុងដំណើរការចាក់វ៉ាក់សាំង​ដូសទី២ ​ជូនក្មេងអាយុ៣ឆ្នាំទៅអាយុក្រោម៥ឆ្នំានេះ អាណាព្យាបាល​ហាក់​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការនាំកូនតូចមកចាក់វ៉ាក់សាំង ​ដោយសារខ្លះអាចជាប់​រវល់ការងារ និងខ្លះទៀតអាចភ្លេច​ដែល​បញ្ហានេះ ​លោក ក៏សូមអំពាវនាវឲ្យគ្រប់អាណាព្យាបាលដែលបាននាំកូនមកចាក់វ៉ាក់សាំងដូសទី១ បានគ្រប់ចំនួនពី ២៨ថ្ងៃទៅ៣០ថ្ងៃ ​ត្រូវនាំកូនតូចនោះមក​ចាក់​ដូស​ទី​ ២ទៀត។ពលរដ្ឋដែលនាំកូនទៅចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពនៅថ្ងៃនេះ​ បានថ្លែងថា ការនាំកូន​មក​ចាក់វ៉ាក់សាំងកូវីដដូសទី២​ គឺដូសសំខាន់ ​ដែល​ត្រូវតែចាក់​ដើម្បី​ពង្រឹង​ភាព​ស៊ាំការពារ​មេរោគ​កូវីដ១៩ ជាពិសេសមេរោគអូមីក្រុងដែលកំពុងរាតត្បាត​និងមានឆ្លងលឿន​នៅក្នុងសហគមន៍ ហើយ​ក្រោយ​ការចាក់វ៉ាក់សំាងនេះ ​យើងក៏ត្រូវបន្តប្រុងប្រយ័ត្ន អនាម័យ​ការពារ​ខ្លួនដោយ​ត្រូវ​អនុវត្តវិធាន៣កុំ ៣ការពារ ដើម្បីការពារមេរោគកូវីដផង និងមេរោគឆ្លងនានាទៀត។សូមបញ្ជាក់ថា នៅទូទាំងខេត្តកណ្តាល ​មានកុមារអាយុចាប់ពី៣ឆ្នាំ​ ដល់អាយុក្រោម៥ឆ្នាំ ត្រូវចាក់វ៉ាក់សំាងការពារកូវីដ១៩នេះ ​មានប្រមាណ៤ម៉ឺន៤ពាន់នាក់ ​រហូតដល់ថ្ងៃនេះ ការចាក់ដូសទី១​ បានចលើសពីកម្រិត១០០% ។ ​បើតាមប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បច្ចុប្បន្ននៅតាមបណ្តាមន្ទីរពេទ្យបង្អែក និង​មណ្ឌលសុខភាពឃុំសង្កាត់ទូទាំងខេត្តកណ្តាលជា ១០០កន្លែង គឺបានបើកដំណើរការ​ការ​ចាក់​ជូនក្មេងៗ​ និងពលរដ្ឋទូទៅចាប់ពីដូសទី១ រហូតដល់ដូសទី៤ជាធម្មតា៕ អត្ថបទ ស៊ុម សុខជា

ក្រសួងសាធារណការ និងដឹកជញ្ជូន និងសម្ព័ន្ធក្រុមហ៊ុនម៉ៅការសាងសង់ ចុះហត្ថលេខាលើកកិច្ចសន្យាសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាល

2022/03/24 03:07:04 pm        986
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងសម្ព័ន្ធក្រុមហ៊ុនម៉ៅការសាងសង់ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បាន ចុះហត្ថលេខាលើកកិច្ចសន្យាសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាល(ធ្លាម្អម-បាត់ដំបង និងសិរិសោភ័ណ-ប៉ោយប៉ែត)កញ្ចប់ការងារទី៤។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋបាលលោក Trump មានផែនការលុបចោលទិដ្ឋាការរបស់អ្នកស្វែងរកសិទ្ធិជ្រកកោន២សែននាក់
08/25/2026 04:08 PM
ប្រមុខUN៖ សង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន បង្ហាញថាទំនាក់ទំនងប្រទេសមហាអំណាចសកលបានផ្លាស់ប្តូរ
08/25/2026 04:08 PM
បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល ក្លាយជាគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល
08/25/2026 04:08 PM
ពានសម្ដេចតេជោ-ថ្នាក់ខេត្ដ នឹងបន្ដការប្រកួតបញ្ចប់ជុំទី១ ពូលD និងពូលE ក្នុងសប្ដាហ៍នេះ
08/25/2026 04:08 PM
អាមេរិក​ពិចារណា​បន្ថែម​អត្រា​ពន្ធ ​លើ​ទំនិញលើស​តម្រូវ​ការ​របស់​​ចិន  មុន​​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២ ជួបគ្នា
08/25/2026 04:08 PM
អនុប្រធានទ១ CDC៖ រាជរដ្ឋាភិបាលនៅតែចាត់ទុក​វិស័យឯកជនជាដៃគូ​ដ៏សំខាន់​ក្នុង​ការ​អភិវឌ្ឍប្រទេស
08/25/2026 04:08 PM
​IMO៖ មនុស្ស ២០នាក់ស្លាប់ក្នុងឧប្បត្តិហេតុ ៦៨លើក នៅជិតច្រក​សមុទ្រ Hormuz អំឡុង​សង្គ្រាម ៦ខែ ​
08/25/2026 03:08 PM
ចិនអភិវឌ្ឍមីស៊ីលកំណត់គោលដៅយន្តហោះ នៅ​ចម្ងាយ​រាប់ពាន់គីឡូម៉ែត្រ
08/25/2026 03:08 PM
កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព និង​ស្ថិរភាព​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ
08/25/2026 03:08 PM
នាយករដ្ឋមន្ត្រីអង់គ្លេស គ្រោងធ្វើ​ដំណើរ​ទៅ​បញ្ចុះបញ្ចូលលោក Trump ទាក់ទងនឹង​​​តម្រូវការអ៊ុយក្រែន
08/25/2026 03:08 PM