សម្ដេចតេជោប្រាប់មេដឹកនាំ ISC-2 ថា ជោគវាសនាប្រជាជាតិយើងមិនត្រូវស្ថិតលើចុងប៊ិចមហាអំណាចទេ
សម្តេចតេជោ ហ៊ុន សែន ថ្លែង​ទៅកាន់ ISC-2 ថា ស្ថាប័ននីតិប្បញ្ញត្តិត្រូវរួមគ្នាប្រឆាំង «ច្បាប់ព្រៃ» អ្នកខ្លាំងឈ្នះ
សម្តេចតេជោ ៖ អង្គុយមើលសង្គ្រាមផ្សែងហុយក៏ធ្វើឱ្យថប់ដង្ហើមដែរ ព្រោះមិនមែនជាបញ្ហាដាច់ដោយឡែក
សម្ដេចតេជោ ហ៊ុន សែន បង្ហាញនិន្នាការជារចនាសម្ព័ន្ធធំៗជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ និងបង្កសង្គ្រាម

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរជាតិអប្សរា កំពុងយកចិត្តទុកដាក់ថែទាំប្រាសាទលលៃ ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង

2022/02/09 06:13:19 pm        938
ភ្នំពេញ៖ ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលថែទាំប្រាសាទលលៃ ដែលកំពុងមានសភាពទ្រុឌទ្រោមប្រឈម និងគ្រោះថ្នាក់ខ្លាំង ដោយសារសម្ភារសំណង់ដែលមានអាយុកាលជាង ១ ០០០ឆ្នាំមកហើយនោះ មានការបែកបាក់ និងពុកផុយច្រើន។លោក សារ៉ាយ គឹមហួល មន្រ្តីបច្ចេកទេសអភិរក្សក្រុមប្រាសាទរលួស បានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះថា ​ក្នុងការ​ជួសជុល​ថែទាំ​ប្រាសាទលលៃនេះ ​ក្រុម​ការ​ងារ​កំពុង​យក​ចិត្តទុក​ដាក់​ជួសជុល​ពង្រឹង​រចនា​សម្ព័ន្ធខ្លោងទ្វារ​ដែលធ្វើកំណាយឃើញនៅមុខប្រាសាទ​ផ្នែកខាងកើត ជួសជុល​ពង្រឹង​រចនា​សម្ព័ន្ធជើងក្រោម​របស់​តួប្រាសាទ និង​ចាប់ផ្តើមធ្វើកំណាយ​យក​គំនរថ្ម​ដែល​បាក់​លុប​តួ​ប្រាង្គនិរតី របស់ប្រាសាទចេញ ​ដើម្បីត្រៀម​ធ្វើការ​ជួសជុល​បន្ត​នាពេលខាងមុខ។លោក បន្តថា ចំពោះការងារ​ជួសជុល​ និងថែទាំនេះ ​ក្រុមមន្ត្រីជំនាញ​បានអនុវត្តជាប្រចាំ នៅ​តាមចំណុច​ដែល​មាន​ហានិភ័យ ។ប្រាសាទលលៃ​ ស្ថិតក្នុងភូមិលលៃ​ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះមានតួប៉ម៤ ធ្វើអំពីឥដ្ឋ សង់រៀងជា២ជួរមុខក្រោយនៅលើជើងគ្រឹះដែលមាន​ទទឹង ៨០ម៉ែត្រ និងបណ្តោយ៩០ម៉ែត្រ។ ​ប្រាសាទលលៃបានកសាងនៅចុង​សតវត្សទី៩ នៃគ្រឹសករាជ ៨៩៣ ដោយព្រះបាទយសោវរ័ន្មទី១ ដើម្បី​ឧទ្ទិស​ថ្វាយព្រះឥសូរ ក្នុង​សាសនាព្រាហ្មណ៍៕

អ្នកជាពីជំងឺកូវីដដែលធ្លាប់ចាក់វ៉ាក់សាំងរួចហើយ អាចចាក់ដូសជំរុញបានចាប់ពី ៤ខែឡើងទៅ

2022/02/09 12:08:58 am        678
ក្រចេះ៖ មន្រ្តីជំនាញនៃក្រសួងសុខាភិបាល បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសជំរុញដល់អ្នកជាពីជំងឺកូវីដ-១៩ ធ្លាប់ចាក់ដូសទី២ ឫទី៣ គឺអាចចាក់ដូសជំរុញបាន ក្នុងរយៈពេល៤ខែឡើង បន្ទាប់ពីពួកគាត់ជាពីជំងឺកូវីដ។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន​គណៈកម្មការ​ចំពោះកិច្ចចាក់​វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ​និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ រួមជាមួយក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត​ នៅថ្ងៃទី៨ ខែកុម្ភៈនេះ បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ​ជូនពលរដ្ឋនៅមណ្ឌលសុខភាពមួយចំនួន ស្ថិតនៅខេត្តក្រចេះ។បន្ទាប់ពីបញ្ចាប់ការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ​លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន និងឯកឧត្តម​អភិបាលខេត្ត ​បានបន្តពិភាក្សាការងារមួយចំនួនពាក់ព័ន្ធ នឹងដំណើរការចាក់វ៉ាក់សាំងកូវីដ ជាពិសេសការ​ជំរុញពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញទី៣។ ការពិភាក្សានេះ ធ្វើនៅ​សាលាខេត្តក្រចេះ ​ដែលមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។នៅក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ​បានណែនាំដល់អាជ្ញាធរនៅខេត្តក្រចេះ សហការ​ជាមួយមន្រ្តីសុខាភិបាល ​ដើម្បីជំរុញដល់ពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងកូវីដ ជា​ពិសេសដូសជំរុស ដើម្បីបង្កើនអង់ទីគ័រ ​ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ​បំប្លែងថ្មី អូមីក្រុង។ ក្រៅពីនេះលោកជំទាវ បានលើកថា អ្នកជាពីជំងឺកូវីដ-១៩ ​ដែលធ្លាប់ចាក់វ៉ាក់សាំងដូសទី២ ឫទី៣ អាចទៅចាក់វ៉ាក់សាំងដូសជំរុញ ​បានក្នុងរយៈពេល៤ឡើង ​គិតរាប់ចាប់ពីពេលពួកគាត់ជាពីជំងឺកូវីដ-១៩។បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងបានជាង​ ៤៣លានដូស រាប់បញ្ជូល​ទាំងការបញ្ជាទិញពីមិត្តចិន ជំនួយ​ពីយន្តការកូវ៉ាក់​ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងកូវីដ ​អាចទៅទទួលការចាក់វ៉ាក់សាំងបានចាប់ពីដូសទី១ ដល់ទី៤ ​នៅមន្ទីរសុខាភិបាលសាធារណៈ​ ក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ដោយភ្ជាប់​ទៅ​ជាមួយកាត់ចាក់វ៉ាក់សាំង ​អត្តសញ្ញាណប័ណ្ណ ​និងឯកសារពាក់ព័ន្ធផ្សេងៗ មួយចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ

អាមេរិកសន្យា ជួយលើកកម្ពស់សុខភាពសាធារណៈ និងវិស័យអាទិភាពមួយចំនួនក្នុងខេត្តបាត់ដំបង

2022/02/09 12:03:28 am        602
បាត់ដំបង៖ លោកស្រី ណែនស៊ី អ៊ីសលីក នាយិកាបេសកកម្មភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរ ជាតិ (USAID) បានសន្យាបន្តជួយលើកកម្ពស់សេវាសុខភាពសាធារណៈ និងវិស័យអាទិភាពសំខាន់ៗ មួយចំនួនក្នុងខេត្តបាត់ដំបង។ក្នុងជំនួបពិភាក្សារការងារជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២២ លោកស្រី ណែនស៊ី អ៊ីសលីក បានរាយការណ៍អំពីលទ្ធផលការងារជាច្រើន ដែលអង្គការUSAIDបានសម្រេចកន្លងមក និងលើកទិសដៅសម្រាប់កិច្ចការបន្ទាប់ទៀតក្នុងការ​ចូលរួមអភិវឌ្ឍខេត្តបាត់ដំបង ។លោកស្រី គូសបញ្ជាក់ថា អង្គការUSAID នឹងបន្តជួយទៅលើគម្រោងនានា ដូចជាលើវិស័យ កសិកម្ម ជួយការបណ្តុះបណ្តាល និងរកទីផ្សារដល់កសិករក្នុងការនាំចេញ វិស័យសុខាភិបាល វិស័យបរិស្ថាន និងវិស័យអប់រំ ក៏ដូចជាគម្រោងទប់ស្កាត់ការជួញដូរមនុស្ស នៅក្នុងខេត្តបាត់ដំបង ។បន្ថែមពីនេះលោកស្រី ណែនស៊ី អ៊ីសលីក បានសម្ដែងការអបអរសាទរ ដែលក្រុងបាត់ដំបង នៃខេត្តបាត់ដំបង បានទទួលពាន់រង្វាន់ទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) ។ ជាការឆ្លើយតបឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់អង្គការUSAID ​ដែលកន្លងមក បានខិតខំប្រឹងក្នុងការចូលរួមអភិវឌ្ឍខេត្តបាត់ដំបង លើវិស័យសំខាន់ៗជាច្រើន ជាពិសេស​វិស័យសុខាភិបាល។ ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្ននេះ ខេត្តបាត់ដំបង ជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹង បញ្ហាបរិស្ថាន ជាទុក្ខកង្វល់ ដែលរដ្ឋបាលខេត្តត្រូវដោះស្រាយជាបន្ទាន់ ដូច្នេះ ឯកឧត្តម ក៏បាន​ស្នើ​ដល់អង្គ ការUSAID ជួយដល់ខេត្តបាត់ដំបង និងជាពិសេសស្នើជួយឡដុតសំរាម ដើម្បី​ពន្លឿន​ដល់ការដុតសំរាម​ឱ្យកាន់តែឆាប់រហ័ស និងឈានទៅដោះស្រាយបញ្ហា​សំរាមឱ្យបានល្អ​ប្រសើរ​ឡើង៕អត្ថបទ៖ នឿត សុភ័ក្ត្រ

អាជ្ញាធរខេត្តកោះកុងស្ថាបនាផ្លូវបេតុងកៅស៊ូចំនួនពីរខ្សែ ក្នុងក្រុងខេមរភូមិន្ទ

2022/02/08 11:39:02 pm        459
កោះកុង៖ អាជ្ញាធរខេត្តកោះកុង បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្ថាបនាផ្លូវបេតុង កៅស៊ូប្រភេទAC ចំនួន២ខ្សែក្នុងក្រុងខេមរភូមិន្ទ ដើម្បីលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យពលរដ្ឋមានការសប្បាយរីករាយជាខ្លាំង។ផ្លូវចំនួន២ខ្សែ ដែលផ្តើមចេញពីកែងមុខអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ឆ្ពោះទៅកាន់ផ្លូវ សិរីកា សង្កាត់ស្ទឹងវែង លែងមានពាក្យថា លំបាកធ្វើចរាចរដូចពេលមុនហើយ ដោយមន្រ្តីជំនាញ កំពុងមមាញឹកអ៊ុតផ្លូវបេតុងកៅស៊ូប្រវែងជិត៤គីឡូម៉ែត្រ។ នេះបើតាមការឱ្យដឹងពីលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង ។លោក បានបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចរាចរណ៍លើកំណាត់ផ្លូវបេតុងដ៏មាន សារសំខាន់ចំនួនពីរខ្សែនេះ ត្រៀមនឹងបញ្ចប់នៅដំណាច់ខែកុម្ភៈនេះ ប្រសិនគ្មានអ្វីប្រែប្រួល​ទេនោះ។លោកបានបញ្ជាក់ទៀតថា កន្លងទៅ ពលរដ្ឋជួបប្រទះការលំបាកធ្វើដំណើរជាខ្លាំង ដោយសារតែ គុណភាពផ្លូវហួសសុពភាពប្រើប្រាស់ ភ្លៀងធ្លាក់ជនលិច និងមិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹក​ទំនិញធ្ងន់ៗបាន។ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវកៅស៊ូ ដែលកំពុងត្រូវបានកែលម្អជាថ្មីនេះ ​បានបង្ហាញក្តីរីករាយ ជាខ្លាំងពេលមានផ្លូវងាយស្រួលធ្វើដំណើរ ​ព្រោះពួកគេលំបាកធ្វើដំណើរជាង២ឆ្នាំមកហើយ។ ពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរខេត្តក្រុង ព្រមទាំងមន្ទីរជំនាញ ​ជួយដំឡើងបង្គោលភ្លើង អគ្គិសនី​បំភ្លឺបន្ថែមទៀត ​ដើម្បីផ្តល់ភាពកាន់តែងាយស្រួលធ្វើដំណើរពេលយប់ងងឹត។លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង លើកឡើងដែរថា ក្រោយ បញ្ចប់ការស្ថាបនាផ្លូវបេតុងទាំង២ខ្សែនេះរួច​ រដ្ឋបាលខេត្តកោះកុង បានដាក់គម្រោង​អភិវឌ្ឍន៍​បន្ថែមលើ ការអ៊ុតផ្លូវបេតុងកៅស៊ូជុំវិញស្តូបក្បែរចំណតរថយន្តខេត្ត ដែលផ្តើមចេញមុខបញ្ជាការ​ដ្ឋាន​ការរាជអាវុធ ​ហត្ថខេត្ត ​និងមុខវិទ្យាល័យកោះកុង៕អត្ថបទ៖ ឈឹម មករា

ពលរដ្ឋខេត្តក្រចេះ សម្រុកទៅចាក់វ៉ាក់សាំងដូសទី៣ ខណៈអូមីក្រុងមិនទាន់ឆ្លងចូលសហគមន៍

2022/02/08 11:28:28 pm        399
ក្រចេះ៖ ពលរដ្ឋរស់នៅក្នុងខេត្តក្រចេះ នៅថ្ងៃទី៨ ខែកុម្ភៈនេះ សម្រុកទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ក្នុង មូលដ្ឋានសុខាភិបាលរស់នៅរបស់ពួកគេ ខណៈមេរោគបំប្លែងថ្មី អូមីក្រុង មិនទាន់ឆ្លងចូលក្នុងសហគមន៍ ខេត្តក្រចេះ។ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពគោ លាប់ ស្ថិតនៅខេត្តក្រចេះ នៅថ្ងៃនេះ បានប្រាប់BTVឲ្យដឹងថា ពួកគេបានយល់ដឹងថា ការចាក់វ៉ាក់​សាំង ដូសជំរុញដូសទី៣ គឺមានសារសំខាន់ណាស់ ក្នុងការរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ ជាពិសេសទប់ទល់នឹងជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង។ ពួកគេបានសំដែងការអគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្ត​ទុក​ចំពោះសុខុមាលភាពប្រជាពលរដ្ឋ។បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តក្រចេះ បានបង្ហាញថា គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈនេះ ពលរដ្ឋមានអាយុពី១៨ឆ្នាំឡើងទៅ ទទួលបានការចាក់វ៉កា់សាំងដូសទី៣ មានចំនួនជាង៤ម៉ឺននាក់ ស្មើ ជាង២០ភាគរយ។នៅកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានកំណត់ជាមធ្យោបាយអាទិភាព បូកនឹងវិធានការ សុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយ​ផលប៉ះពាល់ ដោយសារជំងឺនេះទៅលើវិស័យសេដ្ឋកិច្ចនិងសង្គម។បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ពីទទួលបានជោគជ័យ​លើនយោបាយចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត ៩០ភាគរយ ធៀបពលរដ្ឋ១៦លាននាក់៕អត្ថបទ៖ ទូច សោភ័ណ

ក្រសួងទេសចរណ៍ ជំរុញភាគីពាក់ព័ន្ធអនុវត្តស្តង់ដារសុវត្ថិទេសចរណ៍ ​អំឡុង​បុណ្យ​ចូលឆ្នំា​ខ្មែរ​ខាង​មុខ

2022/02/08 10:04:49 pm        911
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានអំពាវនាវឲ្យគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភ្ញៀវទេសចរក្នុងស្រុកត្រូវរួមគ្នា អនុវត្តគោលការណ៍ណែនាំរាជរដ្ឋាភិបាលទប់ស្កាត់កូវីដអូមីក្រុន ចាប់ពីឥឡូវទៅ ដើម្បីជំរុញការរៀបចំ និងការដើរកម្សាន្តថ្ងៃចូលឆ្នាំថ្មីមានសុវត្ថិភាព។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី៨ ខែកុម្ភៈនេះ ថា នៅពេលបច្ចុប្បន្នស្ថានភាគ្រប់គ្រងចលនាទេសចរណ៍​ក្នុងស្រុក​គឺយើង​មានគ្រប់គ្រងបានល្អប្រសើរ ​និងមាន​សុវត្ថិភាព​ ខណៈនៅរៀងរាល់ថ្ងៃឈប់សម្រាក​ចុង​សប្តាហ៍សៅរ៍-អាទិត្យ​ គឺមានទេសចរក្នុងស្រុកចេញដើរកម្សាន្តមានការកើនឡើង ជាបន្តបន្ទាប់ ហើយ​ជាមធ្យមគឺមានប្រមាណជាង ២០ម៉ឺននាក់។ នេះជាសញ្ញាវិជ្ជមាន​ដ៏ល្អសម្រាប់​វិស័យ​ទេសចរណ៍ ក៏ដូចជា​បុរេលក្ខខ័ណ្ឌមួយក្នុងទាក់ទាញភ្ញៀវ​ទេសចរវ៉ាក់សំាំង​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ផងដែរ។ដើម្បីជំរុញការរៀបចំ និងជំរុញការដើរកម្សាន្តនៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​អោយ​កាន់​តែមានសុវត្ថិភាពថែមទៀតនោះ ​ឯកឧត្តម តុប សុភ័ក ​បានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំង​អស់​ជាពិសេស ​មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភ្ញៀវទេសចរ ​គឺត្រូវរួមអនុវត្តគោលការណែនាំ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធប្រឆាំង នឹងការរាតត្បាតមេរោគកូវីដ១៩ និងអូមីក្រុង​ចាប់​ពី​ពេលនេះតទៅ ​ជាពិសេសអនុវត្តវិធានសុខាភិបាល ​ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង​ការ​អនុវត្តនីតិប្រតិបត្តិ​ស្តង់ដារ​អប្បបរមាSOP ​ដើម្បីការឆ្លងកូវីដមានការធ្លាក់ចុះចាប់ពីពេលនេះតទៅ។ការត្រៀមរៀបចំកម្មវិធីបុណ្យចូលឆ្នាំ និងការត្រៀម​ដើរកម្សាន្តថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​នេះដែរ ​ព្រះសង្ឈ ក៏ដូចជាប្រជាពលរដ្ឋ សំដែងការអបអរសាទរចំពោះប្រមុខថ្នាក់ដឹកនាំ​រាជ​រដ្ឋា​ភិបាល ដែលបានប្តេជ្ញាចិត្តរៀបចំពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដលថ្ងៃទី១៦ ​ខែមេសា ឆ្នាំ២០២២នេះ ឲ្យ​មានភាពពេញលេញវិញ ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរ​នេះ​មាន​ការអកខានរៀបចំចំនួន ២ឆ្នាំមកហើយ។សូមបញ្ជាក់ថា នៅក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះអោយបានជោគជ័យ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​បន្តអំពាវនាវដល់ជនរួមជាតិឱ្យបន្តចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩ ​និងសូមអំពាវនាវចំពោះប្រជាពលរដ្ឋប្រឹងប្រែង ធ្វើយ៉ាងណាកុំឱ្យដើរថយក្រោយ​ខកខាន​ការរៀបចំ​បុណ្យចូលឆ្នាំ​ និងនាំគ្នារាំលេងសប្បាយទៅ​ តែរាំឃ្លាតពីគ្នាបន្តិច នៅថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ​ឆ្នាំ២០២២នេះ៕ អត្ថបទ ស៊ុម សុខជា

មណ្ឌលព្យាបាល និងយកសំណាកកូវីដ-១៩ ចំនួន០៥ទីតាំង ក្នុងរាជធានីភ្នំពេញ បន្តសង្រ្គោះពលរដ្ឋ

2022/02/08 09:55:22 pm        604
ភ្នំពេញ៖ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា មណ្ឌលព្យាបាលកូវីដ-១៩ របស់រដ្ឋចំនួន២ទីតាំង និងទីតាំងយកសំណាកចំនួន៣ទីតាំង ក្នុងរាជធានីភ្នំពេញ នៅបន្តដំណើរការយ៉ាងសកម្ម ក្នុងការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា ជំងឺកូវីដ-១៩បច្ចុប្បន្ននេះ មិនថាតែនៅ​តាម​បណ្តាខេត្ត ​និងរាជធានីភ្នំពេញនោះទេ ​ទាំងករណីឆ្លង ​និងករណីស្លាប់ ​មានការធ្លាក់ចុះខ្លាំង។ ដូច្នេះមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មួយចំនួនដែលជារបស់រដ្ឋ ត្រូវបានផ្អាក​ដំណើរ​ការដោយ​សារ​តែអ្នក​ជំងឺកូវីដ-១៩ ​មានចំនួនតិច​ ដូចជានៅមនី្ទរពេទ្យហ្លួងម៉ែ ​មណ្ឌលព្យាបាលកូវីដ-១៩​ ចាក់អង្រែ និង​អគារព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ​និងទីតាំងឯកជន ក៏បានប្រគល់ជូនម្ចាស់ដើមវិញអស់ហើយដែរ។ នៅសល់តែមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្តាតអូឡាំពិក និងទីតាំង​សម្រាប់យកសំណាកកូវីដ-១៩ ​មាននៅកោះពេជ្រ វិហារយេស៊ូគ្រឹះស្ទឹងមានជ័យ និងក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត។ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា ការដែលប្រជាពលរដ្ឋបានចាក់វ៉ាក់សាំង​បង្កា​រជំងឺកូវីដ-១៩គ្រប់ដូសនេះ មានន័យថា​បងប្អូនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់​ដូសមូលដ្ឋាន យ៉ាងហោចណាស់២-៣ដង ឬ៣ដូស។ ដូច្នេះក៏សូមអំពាវនាវដល់កុមារ យុវវ័យ ប្រជាពលរដ្ឋ ដល់វេណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនទាន់ចាក់វ៉ាក់សាំង ​និងអ្នកត្រូវចាក់វ៉ាក់សាំងដូសជំរុញ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ​ត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ​ត្រូវបន្តការពាក់ម៉ាស លាង​ដៃជាមួយអាកុល​ ជែល ឬសាប៊ូ ​រក្សាគម្លាតសុវត្ថិភាព ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត គឺ៣កុំ ៣ការពារ ឲ្យបានគ្រប់ៗគ្នា ៕ អត្ថបទ រដ្ឋា

ឯកឧត្តម ប៉ែន កុសល្យ៖ ស្រ្តីគឺ​ជាឆ្អឹងខ្នងដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍសង្គមជាតិ

2022/02/08 07:51:09 pm        336
ឧត្តរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ គណៈអភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា បច្ចុប្បន្ននេះ ស្រ្តីគឺជាឆ្អឹងខ្នង និងមានតួរនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍ និងរួមចំណែកដ៏សំខាន់ ក្នុងការចុះពង្រឹងការផ្សព្វផ្សាយការងារនៅតាមមូលដ្ឋាន ដើម្បីពង្រឹងសមត្ថិភាពការងារផ្សេងៗ ជួយដល់សង្គមដូចបុរសៗផងដែរ។មានប្រសាសន៍បែបនេះ ខណៈឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈអភិបាលខេត្ត​ឧត្តរមានជ័យ ​នឹងជាប្រធានគណៈកម្មាធិការគណបក្សខេត្តឧត្តរមានជ័យ អញ្ជើញ​ចូលរួម​បើកវគ្គបំប៉នពង្រឹងសមត្ថភាពដល់ស្រ្តី ដែលជាថ្នាក់ដឹកនាំមកពីបណ្តា ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តឧត្តរមានជ័យ នាថ្ងៃទី៨កុម្ភៈនេះ។ឯកឧត្តម ប៉ែន កុសល្យ បានបន្ថែមទៀតថា ស្ដ្រីបានដើរតួនាទីជួយ ផ្សព្វផ្សាយ​បញ្ជ្រាប​​នូវ​វិស័យ​យេនឌ័រ​ និង​ទប់ស្កាត់​នូវ​រាល់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នានា​ដែល​កើត​មានឡើង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​ផងដែរ។ជាមួយគ្នានោះដែរលោកជំទាវ មៀច សុធារី អគ្គលេខាធិការសមាគមនារីកម្ពុជា​ដើម្បី​សន្តិភាព​និងអភិវឌ្ឍន៍ បាន​កោតសសើរ​យ៉ាងខ្លាំង​ចំពោះបងប្អូនស្រ្តីយើងដែលកន្លងមក​ តែងតែ​ខិតខំ​បំពេញ​ភារកិច្ច​ការងារ​ដ៏​មមាញឹក​ទាំង​ការងារ​បក្ស ​និងការងារសង្គម​ក្នុង​ការ​ងារ​សម្របសម្រួល​ផ្សេងៗ នៅ​តាមមូលដ្ឋានជូនពលរដ្ឋតាមគោលដៅរបស់ខ្លួន ពិសេសនោះ ជួយ​ទប់ស្កាត់​នូវរាល់បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​និងអំពើហិង្សា​ចំពោះស្រ្តីនៅក្នុងគ្រួសារ​បាន​ល្អប្រសើរ នាពេលកន្លង​មក​​និង​ពេលបច្ចុប្បន្ន​នេះ។លោកជំទាវ បានបន្តថា៖ ហើយអ្វីដែលសំខាន់នោះ ស្រ្តីយើងមានតួនាទីដ៏សំខាន់ក្នុងការជួយ​ការងារ​បោះឆ្នោតនៅពេលខាងមុខនេះ ដើម្បី​ជ្រើសរើស​សមាជិកជាថ្នាក់ដឹកនាំ​នៅ​តាម​បណ្តាក្រុងស្រុក ឃុំ សង្កាត់ ​របស់ខេត្តនៅថ្ងៃខាងមុខទាំងអស់នេះ ហើយ​គឺ​ជាអ្វីដែលស្រ្តី​អាច​ធ្វើបាន​និងជាកម្លាំង​ចលករដ៏​សំខាន់ក្នុង​ជួរ​បក្សផងដែរ។លោកជំទាវ បានបញ្ជាក់ថា៖ ក្នុងឱកាសនាថ្ងៃបោះឆ្នោតខាងមុខនេះស្រ្តីគ្រប់រូប​គឺ​មាន​ភារកិច្ច​តួនាទី​សំខាន់​ណាស់​សំរាប់​បំពេញការងារសម្របសម្រួលក្នុងកិច្ចការ​ផ្សេងៗ​​សំរាប់សង្គមជាតិទាំង​មូល​ព្រោះ​សន្លឹកឆ្នោត១ សន្លឹកគឺមានតម្លៃណាស់​សំរាប់​ជោគ​វាសនា​របស់បងប្អូន​ក៏​ដូចជាប្រទេស​ជាតិ​ទាំងមូល៕អត្ថបទ៖ ឃិន សារិទ្ធ

រាជរដ្ឋាភិបាល ផ្ដល់ថវិកាជូនស្រ្តីមានផ្ទៃពោះ និងកុមារ ២៥ម៉ឺននាក់ និងគ្រួសារក្រីក្រ៧០ម៉ឺនគ្រួសារ

2022/02/08 07:00:28 pm        384
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវីនីតិសម្បទា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងឧបត្ថម្ភថវិកាជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្រីក្រ ចំនួន ២៥ម៉ឺននាក់ និងគ្រួសារក្រីក្រប្រមាណ ៧០ម៉ឺនគ្រួសារ។ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវីនីតិសម្បទា ជាសេនាធិការ បាននឹងកំពុងបន្តផ្ដល់ថវិកាជួយដល់ជនងាយ​គ្រោះគោលដៅជាច្រើន។ ជាក់ស្ដែងតាមការលើកឡើងរបស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក្នុងឱកាស សន្និបាទ​បូកសរុបការងារប្រចាំឆ្នាំនាព្រឹកថ្ងៃទី៨នេះថា ក្រសួងបាននឹងបន្តអនុវត្តកម្មវិធី​ឧបត្ថម្ភសាច់ប្រាក់​ជូន​ស្រ្តីមានផ្ទៃពោះ និង​កុមារអាយុក្រោម ​២ឆ្នាំដែលមានជីវភាពក្រីក្រ ​ជាកម្មវិធី​អចិន្ត្រៃយ៍តាំងពីខែ មិថុនាឆ្នាំ ២០១៩មកម្លេះ។ ការអនុវត្តកម្មវិធីនេះ ​គឺបានផ្ដល់ជាថិការដល់ស្រ្តីមានផ្ទៃពោះ និង​កុមារប្រមាណ ២៥ម៉ឺននាក់ ​ដោយចំណាយថវិកាសរុបប្រមាណ ១៧លានដុល្លារ។ក្រោមកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ សម្រាប់ស្រ្តីមានផ្ទៃពោះ ​និងកុមារអាយុអាយុក្រោម២ឆ្នាំ ទទួល​បាន​ថវិកាសរុបចំនួន ៧៦ម៉ឺនរៀល ដែលធ្វើឡើងតាមដំណាក់កាល គឺចាប់ពីកំឡុងពេលទទួលសេវា​ថែទាំ​ផ្ទៃពោះ ​មុនសម្រាល ពេលសម្រាលកូន ក្រោយពេលសម្រាល និងកំឡុងពេលចាក់វ៉ាក់សាំង​នៅ​មណ្ឌល​សុខភាពឬមន្ទីរពេទ្យរដ្ឋ។ ក្រសួងសង្គមកិច្ច ក៏កំពុងបំពេញភារកិច្ចធំ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង​ងាយរង​គ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។ កម្មវិធីនេះ ជាកម្មវិធីមិនអចិន្រ្តៃយ៍ ដោយបាន​ចាប់ផ្ដើម​អនុវត្តកាលពីខែ មិថុនាឆ្នាំ ២០២០។ ​ចាប់ពីការអនុវត្តកម្មវិធីរហូត​ដល់ពេលបច្ចុប្បន្ន គឺមាន​គ្រួសារ​ទទួលផលក្នុងរង្វង់ ៧០ម៉ឺនគ្រួសារ​ ដោយចំណាយថវិកាសរុបប្រមាណ ៥៦២ លានដុល្លារ។ ថ្មីៗកន្លងទៅនេះ ​រាជរដ្ឋាភិបាលក៏បានប្រកាសបន្តអនុវត្តកម្មវិធីមួយនេះ​ សម្រាប់ជុំទី ៨ ដែល​មាន​រយៈពេល ៣ខែ​ គឺសម្រាប់ខែ មករា កម្ភៈ និងខែមីនា ឆ្នាំ ២០២២ ​សម្រាប់ជួយគ្រួសារក្រីក្រ ដែល​មានបណ្ណសមធ៌ម(បណ្ណក្រីក្រ) តែប៉ុណ្ណោះ៕អត្ថបទ៖ គឹមហុក

គណបក្សនយោបាយទាំងអស់ នឹងត្រូវបានធានាសុវត្ថិភាពបង្ករលក្ខណៈងាយស្រួល ក្នុងពេល​ចុះ​មូលដ្ឋាន

2022/02/08 06:38:56 pm        450
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើ​ដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ នៃរាជធានី-ខេត្តទាំងអស់ត្រូវធានាសុវត្ថិភាព និងបង្ករ​លក្ខណៈ​ងាយ​ស្រួល​ដល់គ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជី​នៅក្នុងក្រសួងមហាផ្ទៃ ដើម្បី​ធ្វើយ៉ាង​ណា​ស្របតាមគោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។យោងតាមសេចក្តីណែនាំរបស់សម្តេចក្រឡាហោ ស ខេង ជូនដល់អភិបាលនៃគណៈអភិបាលរាជ​ធានី-ខេត្ត ដែលទូរទស្សន៍BTV ទទួលបាននាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងថា ដើម្បី បង្ករលក្ខណៈងាយស្រួលដល់គណកប្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ចូលរួម​ប្រកួតប្រជែង​ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ និង​ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៧ឆ្នាំ២០២៣ ខាងមុខ ប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ សម្របតាមគោលការណ៍លទ្ធិប្រជាធបតេយ្យ សេរីពហុបក្ស និង​ដើម្បី​ធានា​ការ​អនុវត្តឲ្យបានត្រឹមត្រូវតាម ​ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ និងសកលនោះ ក្រសួងមហាផ្ទៃ«សូមស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត និង​អាជ្ញាធរ​មានសមត្ថកិច្ចពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ត្រូវបង្ករលក្ខណៈងាយស្រួល​ដល់គ្រប់គណបក្ស​នយោបាយ​ដែល​បានចុះបញ្ជីរួចហើយនៅក្រសួងមហាផ្ទៃ ក្នុងការធ្វើសកម្មភាពនានាស្របតាម​ច្បាប់​ដែលបានអនុញ្ញាត»។តាមរយៈសេចក្តីណែនាំនេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការបើកទីស្នាក់ការ គណបក្សការលើកផ្លាកសញ្ញាគណបក្ស ការជួបប្រជុំនយោបាយ ឬការជួបជុំមន្រ្តីគណបក្ស នៅ​តាមមូលដ្ឋានឯកជន ឬក៏ទីតាំងឯកជននានា​ ត្រូវមានការយល់ព្រមជាមុនពីម្ចាស់កម្មសិទ្ធទាំងនោះ ដោយមានកិច្ចសន្យាជួល ឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ។ទន្ទឹមនេះសាមីគណបក្សនយោបាយនីមួយៗគ្រាន់ តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ​អាជ្ញាធរ​ឃុំ សង្កាត់អំពីការបើកទីស្នាក់ការ ការដាក់តាំងផ្លាក់សញ្ញា គណបក្ស ឬការប្រជុំតែប៉ុណ្ណោះ ដោយ​មិនតម្រូវ​ឲ្យ​សុំការ​អនុញ្ញាត​ជាមុនពីអាជ្ញាធរនោះឡើយ។ បន្ទាប់ពីទទួលបានលិខិតជាលាយ​លក្ខណ៍​អក្សររបស់​គណបណបក្សរួចហើយ ​អាជ្ញាធរឃុំ សង្កាត់ ត្រូវ​រាយការណ៍ ជូនអាជ្ញាធរក្រុង ​ខណ្ឌ រាជធានី ​ខេត្តដើម្បី​សម្របសម្រួល​ជាមួយ​សមត្ថកិច្ចពាក់ព័ន្ធ​ក្នុង​ការគាំទ្រ និងសហការអនុវត្តតាមសមត្ថកិច្ចរៀងៗខ្លួន។យ៉ាងណាក៏ដោយគ្រប់គណបក្សនយោបាយ ​ម្ចាស់លំនៅដ្ឋាន ឬម្ចាស់ទីតាំងឯកជន ត្រូវផ្តល់​នូវ​កិច្ច​សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចប្រកបដោយការយោគយល់អំពីវិធានការសន្តិសុខ សណ្តាប់​ធ្នាប់ ​និងសុវត្ថិភាពសាធារណៈ ដោយគ្រប់គណបក្សនយោបាយទាំងអស់ត្រូវ​ពិគ្រោះយោបល់​ជា​មួយអាជ្ញាធរដោយមានការយោគយល់គ្នាទៅវិញទៅមក អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ និងអនាម័យសាធារណៈ ​រួមទំាង​វិធាន​ការ​សុខាភិបាល​ជាដើម៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អវត្តមានរបស់មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់ ក្លាយជាទំនួលខុសត្រូវសម្រាប់សាធារណរដ្ឋអ៊ិស្លាម
08/27/2026 08:08 PM
ក្រសួងអប់រំ កំណត់វិស័យអាទិភាពចំនួន ៤សម្រាប់ ឆ្នាំ ២០២៧ខាងមុខ
08/27/2026 08:08 PM
នាយករដ្ឋមន្រ្តីកាតាបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេអេរ៉ង់ ដើម្បីបន្តកិច្ចខិតខំសម្របសម្រួល
08/27/2026 08:08 PM
ភ្លៀងធ្លាក់ខ្លាំង និងការជន់លិចនៅតំបន់ភាគកណ្តាល និងភាគខាងជើងជប៉ុន បណ្តាលឲ្យជាប់ខ្លួនមនុស្ស និងរថយន្ត
08/27/2026 08:08 PM
អង្គការ​ណាតូ អំពាវនាវជាថ្មី​ឱ្យអឺរ៉ុប និងកាណាដាកាន់តែរឹងមាំ នៅក្នុង​រង្វង់​សម្ព័ន្ធភាព
08/27/2026 08:08 PM
[UPDATE] អ្នក​ស្លាប់​ នៅនេប៉ាល់ កើន​ឡើង​ដល់​ជាង ៣៥០នាក់ ខណៈអ្នកជំនាញព្រមានពីលទ្ធភាព​​មាន​ទឹកជំនន់ទី២
08/27/2026 08:08 PM
មេដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ បណ្ដាប្រទេសនានា វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា រៀបចំសន្និសីទ ISC-2
08/27/2026 08:08 PM
រលកកម្ដៅ ក្លាយជាកត្តា​ឆក់យកជីវិតមនុស្សចំនួន ១៥.៨០០នាក់ នៅអាល្លឺម៉ង់
08/27/2026 08:08 PM
យោធិនរុស្ស៊ីម្នាក់បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះរថយន្តនៅទីក្រុង St. Petersburg
08/27/2026 07:08 PM
កូរ៉េខាងជើងរិះគន់ការលក់អាវុធរបស់​អាមេរិកទៅកូរ៉េខាងត្បូង និងព្រមានពីផលអវិជ្ជមាន លើ​សន្តិសុខក្នុងតំបន់
08/27/2026 07:08 PM