គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ
រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

អតិផរណាឆ្នាំ២០២៦ ស្ថិតក្នុងអត្រា ២,៣% ខណៈម្ហូបអាហារ មុខទំនិញ និង​ប្រេង​ឥន្ធនៈ​រំពឹង​ធ្លាក់​ចុះ

2026/02/02 11:49:59 am        207
ធនាគារជាតិនៃកម្ពុជា ព្យាករថា អត្រាអតិផរណានៅឆ្នាំ២០២៦ នឹងស្ថិតក្នុងរង្វង់ ២,៣% ទាប​ជាង​ឆ្នាំ​២០២៥ ក្នុងនោះកំណើន ថ្លៃក្រុមម្ហូបអាហារនឹងថមថយមក ៣,៣%, ថ្លៃស្នូល ១,៧%, ស្រប​ពេល​ដែលក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈនឹងបន្តធ្លាក់ ថ្លៃ -២,២% បើ​ធៀប​និ​ងឆ្នាំ​២០២៥។ទស្សនវិស័យសេដ្ឋកិច្ច, យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៦ ត្រូវ​បាន​ព្យាករថា មានកំណើន ៣,១% ទាបជាងឆ្នាំ២០២៥ (៣,២%) ដោយសារភា​ព​តាន​តឹង​ភូមិ​សាស្ត្រនយោបាយនិងសេដ្ឋកិច្ច ភាពផុយស្រួយនៅក្នុងទីផ្សារ ហិរញ្ញវត្ថុអន្តរជាតិ ការព្រួយ​បារម្ភ​ពី​ចីរភាពសារពើពន្ធ និងការកើនឡើងហានិភ័យពីការប្រែប្រួលអាកាសធាតុ។ ចំពោះ​អត្រា​អតិផរណាពិភពលោក ព្យាករថា ថយចុះមក ៣,៧% នាឆ្នាំ២០២៦ (ធៀបនឹង ៤,២% ឆ្នាំ​២០២៥​) ដោយសារតម្រូវការសកលបាន ថមថយ ការថយចុះថ្លៃទំនិញសកល និងឥទ្ធិពល​បន្សល់​ទុ​កនៃការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត របស់ធនាគារកណ្តាលធំៗ។ ចំពោះសេដ្ឋកិច្ចកម្ពុជា, ទស្សនវិស័យនៅឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹង​អាច​សម្រេច​បាន​ក្នុង​អត្រា ៥% កំណើននេះត្រូវ បានគាំទ្រជាចម្បងដោយ៖ កំណើនវិស័យកម្មន្តសាល, វិស័យ​ទេសចរណ៍, កំណើនវិស័យកសិកម្ម និងការងើបឡើងសន្សឹមៗនៃវិស័យ សំណង់​និង​អចលន​ទ្រព្យ។​ ទន្ទឹមនេះសេដ្ឋកិច្ចកម្ពុជាអាចបន្តប្រឈមនឹងហានិភ័យមួយចំនួន ជាពិសេ​ស​ហានិភ័យ​ខាង​ក្រៅដូ​ចជា៖ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ដែលធ្វើឱ្យប៉ះពាល់​ដល់​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់​, ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ, និងការឆបោក តាមប្រព័ន្ធអនឡាញ។ ចំពោះ​ហានីភ័យ​ខាង​ក្នុង​រួមមាន៖ ភាពទន់ខ្សោយនៃវិស័យសំណង់និងអចលនទ្រព្យ, ផលប៉ះពាល់ពីការអូស បន្លាយ​នៃ​ជម្លោះព្រំដែនកម្ពុជា-ថៃ និងការកើនឡើងឥណទានមិនដំណើរការ។ចំណែកអត្រាអតិផរណានៅឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងថមថយបន្តិចមក ២,៣% (ធៀប​នឹង ២,៥% នៅឆ្នាំ២០២៥) ដែលក្នុងនោះកំណើនថ្លៃក្រុមម្ហូបអាហារនឹងថមថយមក ៣,៣% (ធៀប​នឹង ៣,៧%) និងអតិផរណាស្នូលនឹងថមថយមក ១,៧% (ធៀបនឹង ១,៩%) ស្រប​ពេល​ដែល​ក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈនឹងបន្តធ្លាក់ថ្លៃ -២,២% (ធៀបនឹង -១,៧%)។ ការ ថមថយនេះត្រូវបានព្យាករក្រោមកត្តាសន្មតដូចជា៖ ភាពប្រសើរ​ឡើង​នៃ​វិស័យ​កសិកម្ម និងការស្ដារឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់ ក្រោយការផ្ទុះអាវុធកម្ពុជា-ថៃលើកទី២, ប្រាក់​រៀល​នឹង​មានស្ថិរភាពធៀបនឹងដុល្លារអាមេរិក, និងថ្លៃប្រេងឆៅពិភពលោកនឹងបន្តធ្លាក់ ចុះ ដោយ​សារ​កំណើន​ផលិតកម្មប្រេង ជាពិសេសពីបណ្តាប្រទេសក្រៅពី OPEC+។ ទោះយ៉ាងណា កត្តា​មួយចំនួននឹងចូលរួមបង្កើន សម្ពាធអតិផរណាមួយផ្នែកដែលរួមមាន៖ ការងើប​ឡើង​វិញ​នៃ​សកម្ម​ភាព​សេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល ដែលនឹងជំរុញតម្រូវការ ការ​កើន​ឡើង​នៃកម្លាំងទិញរបស់ពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ បន្ទាប់ពីទទួល​បាន​ការ​ងា​រ​ធ្វើ និងការរំពឹងទុកនៃការទម្លាក់អត្រា ការប្រាក់គោលរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែល​អាចជំរុញកំណើនឥណទាន៕ អត្ថបទ៖ សុន រ៉ាឌី

៦ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានជួយកសិករជាច្រើនខាងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បី​អភិវឌ្ឍន៍វិស័យកសិកម្ម

2026/01/30 11:09:58 am        140
កឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​នាយក​គម្រោង បានបញ្ជាក់ថា គិតក្នុងរយៈពេលជិត ៦ឆ្នាំកន្លងមកនេះ តាមរយៈ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា (CASDP) រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវឱកាសជាច្រើនដល់ប្រជាកសិករ ទាំង​ផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ ជាពិសេសផ្សាភ្ជាប់ទីផ្សារជូនប្រជាកសិករ តាមរយៈ​ការ​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍ ដែលជាការវិនិយោគសាធារណៈរបស់រដ្ឋ ដើម្បីរួម​ចំណែក​អភិវឌ្ឍន៍​វិស័យកសិកម្មនៅកម្ពុជា។ការលើកឡើងដូច្នេះរបស់ ឯកឧត្តម ឃឹម ហ្វីណង់ ខណៈដែលគម្រោងពិពិធកម្មកសិកម្មកម្ពុជា និង​សហគមន៍កសិកម្មចំនួន១៧ មកពី៨ខេត្តផ្សេងៗគ្នា មានដូចជា៖ សៀមរាប កំពង់ចាម ឧត្តរមាន​ជ័យ បន្ទាយមានជ័យ បាត់ដំបង តាកែវ ព្រៃវែង និងពោធិ៍សាត់ បានចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងក្នុ​ងការទទួលបានហិរញ្ញប្បទានសរុបជាទឹកប្រាក់ចំនួនជិត ៩លានដុល្លារ ក្នុងនោះ ២,៧លានដុល្លារ ជាជំនួយឥតសំណង និងប្រមាណ ៦លានដុល្លារទៀត ជាកម្ចីដើមទុនការប្រាក់ទាប កាលពីថ្មីៗកន្លងទៅនេះ នៅទីស្តីការក្រសួងកសិកម្ម។ឯកឧត្តម បានលើកឡើងថា អ្វីដែលឃើញក្នុងពេលនេះ មិនថាតែ ១៧សហគមន៍ ឬក៏អ្វីដែលមើលរូបភាពជារួមក្នុងអំឡុងពេលដែលគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានអនុវត្តពេញ ៦ឆ្នាំកន្លងមកនេះ គឺជាភស្តុតាងមួយដ៏សំខាន់បង្ហាញថា ក្រសួងកសិកម្ម ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ច្រើនជាមួយប្រជាកសិករទាំងអស់។ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានអនុម័តបូកទាំង១៧សហគមន៍ខាងលើនេះ សម្រេចបានចំនួន ១០១ផែនការអាជីវកម្មហើយ ក្នុងនោះប្រមាណជាង៦០ផែនការអាជីវកម្ម ជូនដល់សហគមន៍កសិកម្មទូទៅ និងជាង៤០ផ្សេងទៀត ជូនដល់សហគមន៍កសិកម្មទំនើប។ សូមបញ្ជាក់ថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានត្រៀមថវិកាសរុបចំនួន ១០០លានដុល្លារ ក្នុងនោះ ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ជាថវិកាទទួលបានហរិញ្ញប្បទានកម្ចីយោគយល់ពីធនាគារពិភពលោក (World Bank) ដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍ដល់ប្រជាកសិករ។ សូមជម្រាបជូនទៀតថា ការជួយដល់ប្រជាកសិករទាំងនេះ ដោយសារកង្វះទុនវិនិយោគ ខណៈពីមុនប្រជាកសិករដាំបន្លែនៅទីវាល ដែលធ្វើឱ្យមានការពិបាកក្នុងការដាំនៅរដូវក្ដៅ ពិបាកក្នុងការដាំខែភ្លៀង។ ហើយការដាំដុះភាគច្រើនស្ថិតនៅក្នុងខែត្រជាក់ ដែលនាំឱ្យការប្រមូលផលដំណាលគ្នា ធ្វើឱ្យតម្លៃមិនសូវល្អ។ ដូច្នេះ តាមរយៈគម្រោងនេះ បានផ្ដល់ទុនជាសម្ភារៈ តួយ៉ាងដូចជាការវិនិយោគលើផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រពជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជា-កូរ៉េ គ្រោងរៀបចំបេសកកម្មទាក់ទាញវិនិយោគិននៅកូរ៉េ មកវិនិយោគនៅកម្ពុជា

2026/01/30 09:12:17 am        313
កម្ពុជា-កូរ៉េ គ្រោងរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគិននៅកូរ៉េ មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ និងគ្រោងរៀបចំកម្មវិធី "អាហារពេលព្រឹកការងារ" មួយខែម្តង ជាមួយ​បណ្តា​សភាពាណិជ្ជ​កម្ម​នៅ​កម្ពុជា ដើម្បីពង្រឹងបណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មាន សេដ្ឋកិច្ចនានា។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ២០២៦ នេះ ទទួលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈ​ប្រតិភូ​នៃស​មាគមធុរកិច្ច នៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) ដឹកនាំដោយលោក Sungsoo Kim អគ្គនាយកប្រតិបត្តិ នៃគ្រឹស្ថានមីក្រូហិរញ្ញវត្ថុព្រែម (Prime MFI) ដើម្បីព​ង្រឹង​ទំនាក់​ទំនង សេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង។ ជំនួប​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ រវាងកម្ពុជា និងកូរ៉េ ព្រមទាំងដាក់​ចេញ​នូវ​យន្តការ​ថ្មីៗ​ ដើម្បី​ដោះ​ស្រាយបញ្ហាប្រឈម និងក្តាប់យកឱកាសវិនិយោគ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ "កិច្ច​សន្ទនា​រវាង​វិស័យ​សាធារណៈ ​និងវិស័យឯកជន កម្ពុជា-កូរ៉េ" ដែលជាវេទិកាដ៏មានប្រសិទ្ធភាពក្នុងការស្តាប់ និង​ដោះ​ស្រាយ​បញ្ហាប្រឈមរបស់វិនិយោគិន និងបានលើកទឹកចិត្តឱ្យ KOCHAM ក៏​ដូច​ជា​ក្រុម​ហ៊ុន​កូរ៉េ​ទាំង​អស់ រាយការណ៍រាល់បញ្ហា ឬឧបសគ្គនានាដែលបានជួបប្រទះ តាមរយៈយន្តការនេះ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចជួយសម្របសម្រួលបានទាន់ពេលវេលា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ ក.អ.ក. ក្នុងនាម​ជា​ស្ថាប័ន​ផ្តល់​ការ​សម្រប​សម្រួល​រាល់​ការ​វិនិយោគពីបរទេស ផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងការអនុវត្ត គម្រោង ដោយ​កម្ពុជា​មាន​បំណង​ចង់ឃើញវត្តមានវិនិយោគិនកូរ៉េ នៅកម្ពុជាកាន់តែច្រើន និងបានជំរុញឱ្យ KOCHAM ជួយ​ស្វែងរក គម្រោងវិនិយោគដែលមានសក្ដានុពល និងគុណភាព ខ្ពស់ដែល​ស័ក្តិសម​សម្រា​ប់​ក្រុម​ហ៊ុន​ធំៗពីប្រទេសកូរ៉េ។លោក Sungsoo Kim បានជម្រាបជូនថា វិនិយោគិន​កូរ៉េ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ទីផ្សារ​កម្ពុជា ដោយសារកំណើន នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នាពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។ លោកបានបញ្ជាក់បន្ថែមថា KOCHAM នឹងដើរតួនាទីជាស្ពាន ចម្លងដ៏សំខាន់ ក្នុងការ​នាំ​យក​កង្វល់ និងសំណូមពររបស់ធុរជនកូរ៉េ មកកាន់យន្តការពិភាក្សាផ្លូវការ ដើម្បីរួមចំណែក​ដល់​ការ​អភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ភាគីទាំងពីរ ក៏បានពិភាក្សាបន្ថែមលើសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីបង្កើនទំនុកចិត្ត និង​ពង្រីក​បណ្តាញ​ធុរកិច្ចរួមមាន៖ ការ ត្រៀមរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅកូរ៉េ ដែល​គ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦ ដោយរំពឹងថា នឹងមានការ​ចូល​រួម​យ៉ាង​សកម្ម​ពី​សំណាក់ KOCHAM ផងដែរ សំដៅទាក់ទាញអ្ន​កវិនិយោគ​ថ្មីៗ​បន្ថែម​ពី​កូរ៉េ​មក​កាន់​កម្ពុជា​។ បន្ថែមពីនោះ ភាគីទាំងពីរបានលើកឡើងពីគំនិតផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធី "អាហារ​ពេល​ព្រឹក​ការងារ" (Working Breakfast) រៀងរាល់មួយខែម្តង ជាមួយ​បណ្តា​សភាពាណិជ្ជ​កម្ម​ទាំង​អស់​នៅ​កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានសេដ្ឋកិច្ចនានា៕ អត្ថបទ៖ សុន រ៉ាឌី

សហគមន៍កសិកម្មចំនួន១៧ ទទួលបានហិរញ្ញប្បទានជិត ៩លានដុល្លារ របស់​រាជរដ្ឋាភិបាល ដើម្បី​ពង្រីក​ដើម​ទុន

2026/01/29 01:06:43 pm        170
គម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយនឹងសហគមន៍កសិកម្មទំនើប និងសហគមន៍កសិកម្មចំនួន១៧ ក្នុងការទទួល​បាន​ហិរញ្ញប្ប​ទាន​សរុប​ជាទឹកប្រាក់ជិត ៩លានដុល្លារ ក្នុងនោះ ២,៧លានដុល្លារ ជាជំនួយឥតសំណង និងជាង ៦​លាន​ដុល្លារទៀត ជាកម្ចីដើមទុនការប្រាក់ទាប។ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាល​ពី​រសៀល​ថ្ងៃ​ទី២៨ មករា ឆ្នាំ២០២៦កន្លងទៅថា ហិរញ្ញប្បទាននេះ មានគោលបំណង​ពង្រឹង​សមត្ថភាព​ផលិត​កម្ម​កសិកម្ម កែលម្អខ្សែសង្វាក់តម្លៃ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែល​រួម​ចំណែក​ដល់កា​រធ្វើពិពិធកម្ម និងនិរន្តរភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ឯកឧត្តម លើកឡើងបន្តថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ជាគម្រោងរបស់ក្រសួងកសិកម្ម ហើយ​ទទួលបានថវិកាពីធនាគារពិភពលោក។ ការចុះកិច្ចព្រមព្រៀងឥណទានបំពេញបន្ថែមទុនវិនិយោគ ដែល​ជាការជួយគាំទ្រដល់សហគមន៍ដើម្បីទទួលបាននូវជំនួយឥតសំណងផង និងទ​ទួល​បាន​នូវ​កម្ចី​ឥណ​ទាន​ការ​ប្រាក់ទាបផងសម្រាប់ការវិនិយោគរបស់គាត់នៅក្នុងសហគមន៍។ ឯកឧត្តម បានបន្តទៀតថា កិច្ច​ព្រម​ព្រៀងនេះបានចុះជាមួយសហគមន៍ចំនួន១៧ មកពី៨ខេត្ត ដូចជា សៀមរាប កំពង់ចាម តាកែវ និង​ឧត្តរមានជ័យ...។ អ្វីដែលក្រសួងជួយនេះ គឺជួយទៅលើការវិនិយោគ មានន័យថា ជួយទៅលើទុនបង្វិល ប៉ុន្តែ​យើងចែកជាពីររូបភាព ដែលមួយ​ជ្រុង​យើង​ហៅ​ថា​ជំនួយ​ឥត​សំណង​ដែល​ជំនួយ​នេះ​ជួយ​ទៅ​លើ​ការ​វិនិយោគ​លើ​អ្វីដែលជាទ្រព្យ ដូចជាផ្ទះសំណាក់ ម៉ាស៊ីន គ្រឿងចាក់ ឃ្លាំង ទីលានហាលសម្ងួតជាដើម។លោក គង់ វ៉ុង ប្រធានសហគមន៍ចំប៉ាសែនជ័យ ខេត្តតាកែវ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា លោកពិត​ជា​សប្បាយ​រីករាយខ្លាំង ដោយសារជា​ឱកាសទី១​ដែល​សហគមន៍​របស់​លោក​បាន​ទទួល​នូវ​ហិរញ្ញ​ប្បទាន​សំណង​​រហូតដល់ ៤០ភាគរយ ដែលជួយឱ្យសហគមន៍​របស់​លោក​រុញ​ការ​ផលិត​ឱ្យកាន់​តែ​ប្រសើរ​បន្ថែម​ទៀត។លោកឱ្យដឹងថា ការផលិតបន្លែនៅក្នុងសហគមន៍របស់លោក សម្រាប់ឆ្នាំនេះការផលិតបានទិន្នផលល្អ និង​តម្លៃមានលំនឹងល្អដែលកសិករអាចទទួលយកបាន ដោយ១ថ្ងៃសហគមន៍អាចប្រមូលបានពី ៤ទៅ៥​តោន​។ លោកបានបន្ថែមថាពិតជាសប្បាយ​ចិត្ត ហើយក៏អរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​កសិកម្ម ដែលបានផ្តល់ឱកាសដល់សហគមន៍របស់លោក បានចូល​រួម​និង​ទទួ​ល​បាន​ហិរញ្ញប្បទាន​ឥត​សំណង​នេះ។ លោកបានប្តេជ្ញាធ្វើកិច្ចការនេះឱ្យបានកាន់តែប្រសើរ និងពង្រឹងសេដ្ឋកិច្ច​នៅ​ក្នុង​មូល​ដ្ឋាន​កាន់​តែ​រីកចម្រើនទៅមុខបន្ថែមទៀត។សូមជម្រាបជូនថា សហគមន៍ទាំងនេះ គឺជាក្រុមចុងក្រោយដែលទទួលបានការអនុម័តគាំទ្រការវិនិយោគ មុន​នឹង​គម្រោង​ដែល​ដឹកនាំ​ដោយ​ក្រសួង​កសិកម្ម និង​គាំទ្រ​ហិរញ្ញប្បទាន​ដោយ​ធនាគារ​ពិភព​លោក​មួយ​នេះ​ត្រូវ​បានបិទបញ្ចប់ជាផ្លូវការនៅក្នុងអំឡុងពេល៦ខែទៀត។ ដោយ​ហេតុ​ផល​នេះ​ហើយ​ទើប​ក្រុម​ការ​ងារ​សម្រេច​រៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាតែម្តងនៅក្រសួងកសិកម្ម ដើម្បីចំណេញ​ពេល​វេលា និង​បង្កើន​ល្បឿន​អនុវត្ត​ផែន​ការ​វិនិយោគ​នៅ​តាម​សហគមន៍​នីមួយ​ៗ​ឱ្យ​បាន​ទាន់​ពេល​និង​ត្រឹម​ត្រូវទៅ​តាម​នីតិវិធីតម្រូវ៕ អត្ថបទ៖ ឈិត បូរ៉ាវី

វិស័យឯកជន៖ ជម្លោះព្រំដែនមិនប៉ះពាល់ដល់ការស្រូបយកឱកាសវិនិយោគ និងការនាំចេញរបស់កម្ពុជា

2026/01/29 11:37:23 am        174
វិស័យឯកជនថា បញ្ហាប្រឈមនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បាន​ធ្វើ​ឱ្យ​ពិភព​លោក​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់ ​និងកាន់តែច្រើន បន្ទាប់ពីមានការ​សម្របសម្រួលពីប្រទេសមហាអំណាច ដោយ​បាន​បង្កើននូ​វ​ទំនុក​ចិត្ត​កាន់​តែខ្លាំងដល់វិនិយោគិនមកបណ្តាក់ទុន និងការនាំចេញរបស់កម្ពុជា។អ្នកឧកញ៉ា លឹម ហេង លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅ​ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែ​មករា​ ឆ្នាំ២០២៦ម្សិលមិញនេះថា ជុំវិញបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កម្ពុជាពិតជាចៀសមិន​ផុត​ពី​បញ្ហា​ប្រឈម​នោះ​ឡើយ ជាពិសេសការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ នេះឯង ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​កម្ពុជា​ក៏​មិន​មែន​ពឹង​ផ្អែក​តែ​លើ​ទីផ្សារមួយនេះឡើយ ដោយកម្ពុជាបាននិងកំពុងស្វែងរកទីផ្សារថ្មីៗ ក៏ដូច ពង្រីក​ទីផ្សារ​ដែល​មាន​ស្រាប់​បន្ថែម​ដូចជា ទីផ្សារវៀតណាមជាដើម ដើម្បីនាំចេញកសិផល ឬផលិត​ផល​ពាក់​កណ្តាល​សម្រេច ខណៈការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផ្សេងៗ កម្ពុជាមិនមានការបារម្ភនោះឡើយ ព្រោះ​យើង​នាំចេញជាផលិតផលសម្រេច ហើយការនាំចេញផលិតផលសម្រេចនេះ ក៏កម្ពុជា​បាន​កំពុង​ពង្រីក​បន្ថែម​ផងដែរ។អ្នកឧកញ៉ា បន្តថា ទាក់ទងការនាំចេញវិញ, កម្ពុជាក៏មិនមែនពឹង​ផ្អែក​លើកា​រ​នំា​ចេញ​ផលិត​ផល​កម្មន្ត​សាល​​មាន​ដូចជា៖ សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរប៉ុណ្ណោះ ជាក់​ស្តែង​​នាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការ ចុះបញ្ជីវិនិយោគ ដែល​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គឺមានការវិនិយោគនៅគ្រប់វិស័យ ដែលសុទ្ធតែផលិតសម្រាប់ទីផ្សារនាំ ចេញ ខណៈ​ដែល​ការ​វិនិយោគ​ក៏កម្ពុជានៅតែស្រូបយកជាបន្តបន្ទាប់ ទោះបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅ​ប្រឈម​ក៏​ដោយ​។លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងផងដែរថា ស្ថិតក្នុងបរិបថនេះ កម្ពុជា​មិន​នៅ​ស្ងៀម​នៅ​ឡើយ បច្ចុប្បន្នបាននិងកំពុងខិតខំប្រឹងប្រែង ក្នុងកាបន្តធ្វើនូវ​សមាហរណ​​កម្មសេដ្ឋ​កិច្ច​ស៊ី​ជម្រៅទៅ​ក្នុងតំបន់ និងសកល ជាពិសេសការបន្តការចរចា​បើកទីផ្សារសក្តានុពលថ្មីៗ ទាំង​ទ្វេ​ភាគី និង​ពហុ​ភាគី ​ដោយក្នុងនោះវិស័យឯកជនពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ ជំរុញ​ពាណិជ្ជ​កម្ម​កម្ពុជា​ ដើម្បីរុញច្រានកំណើនពាណិជ្ជកម្មជាតិ តាមរយៈការបង្កើតនៃការវិនិយោគ ការ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំ​ចេញ​ចូល​ ការលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើននៃការចូលរួមក្នុងខ្សែច្រវាក់តម្លៃ សម្រាប់​ផ្គត់​ផ្គង់​ក្នុង​តំបន់ និងសកលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារជាតិ៖ វិស័យចម្បងៗចំនួន៣ នឹងគាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦

2026/01/28 02:11:54 pm        247
ធនាគារជាតិនៃកម្ពុជា ព្យាករថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ នឹងអាចសម្រេចបានក្នុងអត្រា ៥% គាំទ្រ​ជាចម្បងដោយវិស័យ កម្មន្តសាល, កំណើនវិស័យទេសចរណ៍, កំណើនវិស័យកសិកម្ម និង​ការ​ងើបឡើងសន្សឹមៗនៃវិស័យសំណង់ និងអចលនទ្រព្យ។ជុំវិញស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០២៦, ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា បើ​យោង​តាម​មូល​និធិ​រូបិយ​​វត្ថុអន្តរជាតិ សេដ្ឋកិច្ច ពិភពលោកឆ្នាំ២០២៦ ត្រូវបានព្យាករថា មានកំណើន ៣,១% ទាប​ជាង​ឆ្នាំ​២០២៥ ៣,២% ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយនិងដ្ឋកិច្ច ភាពផុយ​ស្រួយ​នៅក្នុ​ងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ការព្រួយបារម្ភពីចីរភាពសារពើពន្ធ និងការកើនឡើ​ង​ហានិភ័យ ពីការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ប្រទេសអភិវឌ្ឍន៍មានកំណើន ១,៦% ប្រទេស​កំពុងលូតលាស់ និងកំពុងអភិវឌ្ឍ ៤% និងបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ១,២%។ ចំណែក​អត្រាអតិផរណាពិភពលោក ត្រូវបានព្យាករថា ថយចុះមក ៣,៧% នៅឆ្នាំ ២០២៦ ធៀប​នឹង ៤,២% នៅឆ្នាំ២០២៥ ដោយសារតម្រូវការសកលបានថមថយ ការ​ថយ​ចុះ​ថ្លៃ​ទំនិញ​សកល និងឥទ្ធិពលបន្សល់ ទុកនៃការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត របស់​ធនាគារ​កណ្ដាល​ធំៗ​។ ចំពោះសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៦នេះ ត្រូវបានព្យាករថា នឹងអាចសម្រេចបានក្នុងអត្រា ៥% ដូចឆ្នាំ២០២៥, កំណើន នេះត្រូវបានគាំទ្រជាចម្បងដោយ៖ កំណើនវិស័យកម្មន្តសាល, ដែល​គាំទ្រដោយតម្រូវការខាងក្រៅរបស់ដៃគូពាណិជ្ជកម្ម ជាពិសេស សហរដ្ឋអាមេរិក ការ​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែងដោយសារអត្រាពន្ធគយបដិការ ១៩% ដែលមានកម្រិត​ប្រហាក់​ប្រហែល​នឹង​ដៃគូ ប្រកួតប្រជែង និងការធ្វើពិពិធកម្មផលិតផលនិងទីផ្សារ។ កំណើនវិស័យ​ទេសចរណ៍​, ដែលគាំទ្រដោយគោលនយោបាយជំរុញវិស័យ ទេសចរណ៍របស់​រាជ​រដ្ឋាភិបាល​ដូច​ជា ​ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន នៅពាក់កណ្តាលខែមិថុនាឆ្នាំ២០២៦ ការធ្វើពិពិធ- កម្ម ទិសដៅទេសចរណ៍ និងការ​បន្ត​ជំរុ​ញ​កិច្ច​សហ​ប្រតិបត្តិការ​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅ​តំបន់​។ កំណើនវិស័យកសិកម្ម, ដែលគាំទ្រ ដោយគោលនយោបាយ និង​វិធាន​ការ​គាំទ្រ​របស់​រាជ​រដ្ឋាភិបាល​រួមមាន ការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម និងការរៀបចំ អភិវឌ្ឍ​សហគមន៍​កសិកម្មទំនើប ក្នុងគោលដៅប្រែក្លាយកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារ ឱ្យទៅ​ជា​សហ​គ្រាស​សេដ្ឋកិច្ច​កសិកម្មរឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមាន​សមត្ថភាព​ប្រកួត​ប្រជែង​ទាំងបរិមាណនិងគុណភាព និងការរងើបឡើង សន្សឹមៗនៃវិស័យសំ​ណង់​និង​អចលន​ទ្រព្យ​។ទន្ទឹមនេះសេដ្ឋកិច្ចកម្ពុជា អាចបន្តប្រឈមនឹងហានិភ័យមួយចំនួន ជាពិសេស​ហានិភ័យ​ក្រៅ​ដូចជា​៖ ភាពតានតឹងនៃភូមិ សាស្ត្រនយោបាយ ធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់, ឥទ្ធិពល​នៃ​ការ​ប្រែ​ប្រួលអាកាសធាតុ, និងការឆបោកតាមប្រព័ន្ធអនឡាញ។ ចំណែកហានិភ័យខាងក្នុងមាន៖ ភាព​ទន់ខ្សោយនៃវិស័យសំណង់ និងអចលនទ្រព្យ, ផលប៉ះពាល់ពីការអូស​បន្លាយ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ និងការកើនឡើងឥណទានមិនដំណើរការ។អត្រាអតិផរណានៅឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងថមថយបន្តិចមក ២,៣% (ធៀបនឹង ២,៥% នៅឆ្នាំ២០២៥) ដែល ក្នុងនោះ កំណើនថ្លៃក្រុមម្ហូបអាហារនឹងថមថយមក ៣,៣% (ធៀបនឹង ៣,៧%) និងអតិផរណាស្នូលនឹងថមថយមក ១,៧% (ធៀបនឹង ១,៩%) ស្រប​ពេល​ដែល​ក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ នឹងបន្តធ្លាក់ថ្លៃ -២,២% (ធៀបនឹង -១,៧%)។ ការថមថយនេះត្រូវបានព្យាករក្រោមកត្តាសន្មតដូចជា៖ ភាពប្រសើរ​ឡើង​នៃ​វិស័យ​កសិកម្ម និងការស្ដារឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់ ក្រោយការផ្ទុះអាវុធកម្ពុជា-ថៃលើកទី២, ប្រាក់​រៀល​នឹង​មានស្ថិរភាពធៀបនឹងដុល្លារអាមេរិក, និងថ្លៃប្រេងឆៅពិភពលោកនឹងបន្តធ្លាក់ ចុះ ដោយសារ​កំណើន​ផលិតកម្មប្រេង ជាពិសេសពីបណ្តាប្រទេសក្រៅពី OPEC+៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២៥ សម្រេចបានជាង ៣ ៥៧៧ លានដុល្លារ

2026/01/27 10:02:44 am        242
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទពេញមួយឆ្នាំ នៅក្នុងឆ្នាំ២០២៥ បានចំនួនជាង ១៤ ៣៤៥ ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ៥៧៧ លានដុល្លារអាម៉េរិក កើនឡើងជាង ៣ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២៥ ព្រមទាំងទិសដៅ អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងនោះចំពោះលទ្ធផលប្រមូលពន្ធក្នុងខែធ្នូ ឆ្នាំ២០២៥, ចំណូលពន្ធអាករគ្រប់ប្រភេទ ដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួនជាង ៩៧៦ ប៊ីលានរៀល ត្រូវ ប្រមាណជាង ២៤៣ លានដុល្លារ ស្មើជាង ៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ បានថយចុះជិត ៣ ភាគរយ ប្រមាណជាង ៣០ ប៊ីលានរៀល ត្រូវជាង ៧ លានដុល្លារ។ចំពោះការប្រមូលចំណូលពេញមួយឆ្នាំ ក្នុងឆ្នាំ២០២៥, អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទ បានជាង ១៤ ៣៤៥ ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ៥៧៧ លានដុល្លារ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤ កើនឡើងជាង ៣ ភាគរយ ត្រូវប្រមាណ ៤៥១ ប៊ីលានរៀល ស្មើជាង ១១២ លានដុល្លារ។ទាក់ទិនការប្រមូលចំណូលពន្ធនេះ សម្រាប់ផែនការនៅក្នុងឆ្នាំ២០២៦ បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ចំពោះចំណូលពន្ធដារត្រូវបានគ្រោងចំនួន ១៣ ២៩២ ប៊ីលានរៀល ត្រូវប្រមាណ ៦,១២ ភាគរយ នៃ ផ.ស.ស. ឬថយចំនួន ៥,៤ ភាគរយ ធៀបនិងច្បាប់ហិរញ្ញឆ្នាំ២០២៥។ សូមបញ្ជាក់ថា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលមិនដាក់ចេញនូវប្រភេទពន្ធថ្មី ឬបង្កើនអត្រា ពន្ធនោះទេ។ យ៉ាងណាមិញរាជរដ្ឋាភិបាលមានតម្រូវការក្នុងការធ្វើនិយ័តភាវូបនីយកម្ម តាមរយៈឆ្នាំហិរញ្ញវត្ថុឆ្នាំ២០២៦ នូវបណ្តាវិធាន ការពាក់ព័ន្ធ ការអនុគ្រោះ និងការលើកលែងពន្ធអាករនានា ដែលត្រូវបានសម្រេចដាក់ឱ្យអនុវត្តឆ្នាំ២០២៥ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងប្រទេស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕ អត្ថបទ៖ សុន រ៉ាឌី

ទុនបម្រុងអន្តរជាតិកម្ពុជាឆ្នាំ២០២៥ បានបន្តក្នុងកម្រិតខ្ពស់ធានា​ដល់​ការ​នាំ​ចូល​ទំនិញ​ក្នុង​គ្រា​បន្ទាប់

2026/01/26 02:46:12 pm        165
ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥ បានបន្តរក្សាស្ថិតក្នុងកម្រិតខ្ពស់ ឆ្លុះ​បញ្ចាំង​នូវ​ភាព​រឹងមាំ ​នៃលទ្ធផលសងបំណុលក្រៅប្រទេស ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និង​ប្រព័ន្ធ​ទូទាត់​ជាតិ​ ការទប់ស្កាត់និងវិបត្តិ ជាពិសេសធានាដល់ការនាំចូលទំនិញក្នុង គ្រាបន្ទាប់។ ទាក់ទងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ យោងតាមរបាយការណ៍ត្រួតពិនិត្យប្រឆ្នាំ២០២៥ របស់​ធនាគារ​ជាតិ​នៃកម្ពុជា បានបង្ហាញឱ្យដឹងថា ទុនបម្រុងអន្តរជាតិបន្តរក្សាបាននៅកម្រិតខ្ពស់ ដែល​ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃលទ្ធភាពសងបំណុលក្រៅប្រទេស ការ រក្សាស្ថិរភាពអត្រាប្តូរប្រាក់ និង​ប្រព័ន្ធ​ទូទាត់ជាតិ ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការសន្ទនីយភាព ទប់​ទល់នឹងវិបត្តិខាងក្រៅ។ជុំវិញទុនបម្រុងនេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើក​ឡើង​ឱ្យ​ដឹង​នៅក្នុងសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ នាចុងសប្តាហ៍កន្លងមកថា ទុន​បម្រុងអន្តរជាតិនៅក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ ២៧,៥ ប៊ីលានដុល្លារអាមេរិក ក្នុងអត្រា ២២,៣% ធៀបនឹងឆ្នាំ២០២៤ (២២,៥ ប៊ីលានដុល្លារអាមេរិក) ឬស្មើនឹង ៨ ខែ នៃ​ការ​នាំ​ចូល​ទំនិញ ​និងសេវាគ្រាបន្ទាប់ ដែលជាកម្រិតខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ ការកើនឡើងនេះ ជា​ចម្បងបណ្ដាលមកពីការកើនឡើងដូចជា៖ តម្លៃមាស, ចំណូលពីការវិនិយោគក្រៅប្រទេស,កា​រ​​ប្រែប្រួលអត្រាប្តូរប្រាក់, និងប្រាក់បញ្ញើពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាល និង​ប្រាក់​បម្រុង​កាតព្វកិច្ច។ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ ត្រូវបានអនុវត្តដោយការប្រុងប្រយ័ត្ន និងប្រកបដោយវិជ្ជាជីវៈ ដោយ​រចនាសម្ព័ន្ធគ្រប់គ្រង ទុនបម្រុងអន្តរជាតិ ត្រូវបាន​រៀបចំ​ឡើង​ស្រប​តាម​ឧត្ត​មា​នុវត្ត​ន៍​អន្តរជាតិ ដើម្បីធានាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងប្រុង ប្រយ័ត្នខ្ពស់។ ការ​កំណត់​ទិស​ដៅ​យុទ្ធសាស្រ្ត និងកម្រិតហានិភ័យទទួលយកបាន ត្រូវធ្វើឡើងដោយក្រុមប្រឹក្សាភិបាល តាម​រ​យៈការ អនុម័តលើគោលនយោបាយវិនិយោគជាប្រចាំឆ្នាំ ឬតាមការចាំបាច់។ រីឯ​ការ​តាម​ដាន​ជា​ប្រចាំខែ គឺត្រូវអនុវត្តដោយគណៈកម្មការ វិនិយោគទុនបម្រុង ដែលមាន​ទេសា​ភិបាល​ជា​ប្រធាន​គណៈកម្មការ ដើម្បីពិនិត្យលទ្ធផលនៃការវិនិយោគ វិភាគលក្ខខណ្ឌទីផ្សារ និង ផ្ដល់​អនុ​សាសន៍​កែ​សម្រួលចាំបាច់ ដើម្បីធានាថា យុទ្ធសាស្ត្រគ្រប់​គ្រង​ទុន​បម្រុង​ត្រូវ​បាន​ផ្ដោត​លើ​សុវត្ថិភាព សន្ទនីយភាព និងទទួល បានចំណូលសមស្រប។ នៅឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជាបានធ្វើបច្ចុប្បន្នកម្ម លើសេចក្ដីណែនាំការវិនិយោគ, បទ​បញ្ជា​ផ្ទៃ​ក្នុង​ស្តីពី, សេចក្ដីណែ នាំលើការងារជ្រើសរើសនិងគ្រប់គ្រងអ្នកចាត់ការខាងក្រៅ និង​ភ្នាក់​ងារ​រក្សា​មូលបត្រ “ក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីបុគ្គលិកនាយកដ្ឋាន គ្រប់គ្រងទុនបម្រុង”, ប្រព័ន្ធ​គ្រប់​គ្រង​ទុនបម្រុង និងការធ្វើពិពិធកម្មភ្នាក់ងាររក្សាមូលបត្របន្ថែម សំដៅក្នុងការធានាសុវត្ថិភាព និង​ប្រសិទ្ធភាពនៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារជាតិបោះផ្សាយមូលបត្ររដ្ឋឆ្នាំ២០២៥ បានចំនួនសរុប ៧០លានដុល្លារអាម៉េរិក

2026/01/26 12:17:29 pm        225
ធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ២០២៥ បានបោះផ្សាយមូលបត្ររដ្ឋចំនួន ១១ លើក មាន​ទំហំ​ទឹក​ប្រាក់​សរុបជាង ៤១០ ប៊ីលានរៀល ត្រូវប្រមាណ ៧០ លានដុល្លារអាម៉េរិក ក្នុងផែន​ការ​ដែល​បាន​កំណត់ ១២៣លានដុល្លារអាម៉េរិក។ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០២៥ បានបន្តចូលរួមអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ដោយ​បាន​សម្រប​សម្រួលដល់ការ បោះផ្សាយមូលបត្ររដ្ឋ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាន​ចំនួន​១១​លើក ក្នុងទំហំទឹកប្រាក់សរុបជាង ៤១០ ប៊ីលានរៀល និង ៧០ លានដុល្លារអាមេរិក ក្នុង​ផែន​ការ​ដែល​បានកំណត់ ១២៣ លានដុល្លារអាម៉េរិក, ក្នុងនោះទូទាត់គូប៉ុងសរុបមានចំនួន ៤០ លើក និង​ទូទាត់ប្រាក់ដើមចំនួន ៦ លើក, នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រឆ្នាំ២០២៥ របស់​ធនាគារជាតិនៃកម្ពុជា។ចំពោះមូលបត្ររដ្ឋឥណប្រតិទាន ១ ឆ្នាំ, មានអត្រាគូប៉ុងជាមធ្យម ២,៧៥% និង​អត្រា​ចំណូល​ដេញ​ថ្លៃ​ឈ្នះជា​មធ្យម ៣,១៥%, ឥណប្រតិទាន ២ ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៣,២០%, ឥណ​ប្រតិទាន ៣ ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៣,៤៨% និង អត្រាចំណូល​ដេញ​ថ្លៃ​ឈ្នះជា​មធ្យម ៣,៩៩%, ឥណប្រតិទាន៥ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៤,២១% និងអត្រា​ចំណូល​ដេញ​ថ្លៃ ឈ្នះជាមធ្យម ៤,៥% ហើយឥណប្រតិទាន ១០ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៤,៦០%។លើសពី​នេះ ធនាគារជាតិនៃកម្ពុជា បានសម្របសម្រួលឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដែល​ជាអន្តរការីមូលបត្ររដ្ឋ ចំនួន១ (ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ស៊ីឃ្យូរីធី ម.ក) ចូលជា​សមាជិក​ថ្នាល ​NBCP ហើយបានចូលរួមដេញថ្លៃមូលបត្ររដ្ឋ ដោយជោគជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២៥ នៃការបោះផ្សាយលក់មូលបត្ររដ្ឋលើកទី៣៩។ ទន្ទឹមនេះ, ក្រុមការងារមូលបត្ររដ្ឋ ធនាគារ​ជាតិ នៃកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយអន្តរការីមូលបត្ររដ្ឋចំនួន ១ និងបាន​ចូល​រួម​សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកម្មវិធី​ផ្សព្វផ្សាយ​លក់​មូល​បត្រ​រដ្ឋ​ដល់​វិនិយោគិន​សក្ដានុពលចំនួន ២ដង ដើម្បីបន្តជំរុញការចូលរួមបន្ថែមពីបណ្តវិនិយោគិន។ចំណែក​នៅ​ក្នុងឆ្នាំ២០២៦នេះ, រាជរដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំ​ទឹក​ប្រាក់ ២ ១១៤ ប៊ីលានរៀល សមមូល នឹងប្រមាណ ៥២៤ លានដុល្លារអាម៉េរិក ដើម្បីផ្តល់​ចំណូល​ដោយ​ត្រង់មករាជរដ្ឋាភិបាល ក្នុងគោលដៅធានាដល់ការវិនិយោគ និង ចីរភាព នៃ​ការ​គ្រប់​គ្រង​បំណុល និងថវិកាជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញជូនអតិថិជនមានចំនួន ៥,៣ ប៊ីលាន​ដុល្លារ

2026/01/26 12:08:32 pm        214
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានបន្តរៀបចំឥណទានឡើងវិញជូនអតិថិជន ក្នុង​ឆ្នាំ២០២៥ មាន​ចំនួន ៥,៣ ប៊ីលានដុល្លារអាម៉េ រិក ស្មើប្រមាណ ៨,៣ ភាគរយ នៃឥណទានសរុប និង​បាន​លុប​ចោល​ឥណទាន ៨០លានរៀល សម្រាប់យោធិនពលី និង ១០ លានរៀល សម្រា​ប់​យោធិន​ពិការ​ក្នុង​សមរភូមិ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើក​ឡើង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា នៅ​ចុង​សប្តាហ៍​កន្លង​មកថា នៅក្នុងស្មារតីសាមគ្គីភាពមនុស្សធម៌ និងស្រប តាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការជួយសម្រួលបន្ទុកដល់យោធិនសមរភូមិ និងប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែនកម្ពុជា-ថៃ, ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ណែនាំ​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ ឱ្យរៀបចំឥណទានឡើងវិញ និងផ្តល់ អនុគ្រោះផ្សេងៗទៀតសម្រាប់អតិថិនទូទៅ ជន​ភៀសសឹក ពលករប្រឡប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ ក្នុង​សមរភូមិ​ប្រយុទ្ធ​ជាដើម។ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៥, គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានបន្តរៀបចំ​ឥណទាន​ឡើង​វិញ​ជូន​អតិថិជនមានចំនួន ប្រមាណ ៥,៣ ប៊ីលានដុល្លារអាម៉េរិក ស្មើប្រមាណ ៨,៣ ភាគរយ នៃ​ឥណទាន​សរុប ត្រូវជាង ២៥ ពាន់គណនី និងបានលុបចោល ឥណទានរហូតដល់ ៨០ លាន​រៀល សម្រាប់អតិថិជន ឬអ្នកកម្ចីជាយោធិនពលី និងលុបចោលឥណទានប្រមាណ ១០ លាន​រៀល សម្រាប់អតិថិជនដែលជាយោធិនពិកាក្នុងសមរភូមិ។ជុំវិញបញ្ហាខាងលើនេះ, គ្រឹះស្ថានដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បា​ន​អនុវត្ត​វិធាន​ការ​បន្ធូរបន្ថយ ផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីជួយ​សម្រាល​បន្ទុក​ដល់​សហគមន៍​ដែលរងគ្រោះក្នុងនោះរួមមាន៖ លើកលែងការ ប្រាក់សរុបមានចំនួន ១០,៦ លាន​ដុល្លារ​អាម៉េរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក ដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុ ក្នុង​អំឡុងពេលភៀសសឹក និងការរំខានដល់ការរស់នៅ។ លុបចោលបំណុល (ទាំង​ប្រាក់​ដើម​និង​ការ​ប្រាក់) ចំនួនប្រមាណ ១ លាន ដុល្លារអាមេរិក សម្រាប់យោធិនជួរមុខ យោធិនរងរបួស និង​គ្រួសារ​របស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ និងការ បាត់បង់ចំណូល​របស់​ពួក​គេ ​និងរៀបចំឥណទានមានចំនួនប្រមាណ ៥០០ លានដុល្លាអាម៉េរិក ដើម្បីសំរាល​សំពាធ​ហិរញ្ញ​វត្ថុ ជូនដល់ ជនភៀសសឹក និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ចោទប្រកាន់អ៊ីរ៉ង់ថា បានរំលោភលើបទឈប់បាញ់ «ច្រើនដង»
04/21/2026 07:04 PM
មនុស្សជិត ៨.០០០នាក់ ស្លាប់ ឬបាត់ខ្លួន ពេលធ្វើដំណើរលើផ្លូវអន្តោប្រវេសន៍ នៅឆ្នាំ២០២៥
04/21/2026 07:04 PM
ជប៉ុនលុបចោលបទបញ្ជាជម្លៀសចេញ ក្រោយរញ្ជួយដីនៅថ្ងៃទី២០ ខែមេសា
04/21/2026 07:04 PM
គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
04/21/2026 07:04 PM
អ៊ីរ៉ង់បញ្ជាក់ថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពអរិភាពកើតឡើងថ្មីណាមួយ
04/21/2026 06:04 PM
អាល្លឺម៉ង់បដិសេធការជំរុញឲ្យផ្អាកកិច្ចព្រមព្រៀងសហប្រតិបត្តិការ EU-អ៊ីស្រាអែល
04/21/2026 06:04 PM
ការវាយប្រហារដោយដ្រូនបានសម្លាប់ទាហានកូឡុំប៊ី ៣នាក់ ខណៈដែលក្រុមឧទ្ទាមបង្កើតសមត្ថភាពប្រយុទ្ធថ្មី
04/21/2026 06:04 PM
វិមានក្រឹមឡាំង៖ អឺរ៉ុបកំពុងធ្វើយោធានិយមក្រោយសេចក្តីរាយការណ៍ពីលទ្ធភាពនៃសមយុទ្ធនុយក្លេអ៊ែររបស់បារាំង-ប៉ូឡូញ
04/21/2026 06:04 PM
មនុស្ស ៣នាក់ស្លាប់ នៅក្នុងឧបទ្ទេវហេតុហ្វឹកហ្វឺនយោធាជប៉ុន នៅថ្ងៃដែលការទប់ស្កាត់ការនាំចេញអាវុធត្រូវបានលុបចោល
04/21/2026 06:04 PM
ទីភ្នាក់ងារ UN រៀបចំផែនការជម្លៀសនាវារាប់រយគ្រឿងចេញពីច្រកសមុទ្រ Hormuz
04/21/2026 06:04 PM