គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ
រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាកំពុងពង្រឹងកិច្ចសហការលើការប្រយុទ្ធប្រឆាំង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/01/24 11:26:18 am        337
ធនាគារជាតិនៃកម្ពុជា កំពុងពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រទេសនានា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បី​ចៀស​វាងជាប់ក្នុងបញ្ជីប្រផេះ និងដើម្បីបង្កើនទំនុកចិត្តដល់សាធារណៈជន វិនិយោគិនជាតិ និង​អន្តរជាតិ​មកលើកម្ពុជា។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះថា ជុំវិញប្រព័ន្ធបច្ចេកវិទ្យានេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឱ្យកាន់តែទំនើប សម្បូរបែប និងសុវត្ថិភាព ទាំងការទូទាត់ឆ្លង គ្រឹះស្ថានក្នុងស្រុក និងការទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសនានា និងក្រុមហ៊ុនទូទាត់អន្តរជាតិផ្សេងៗ ដើម្បីបង្កើនជម្រើសក្នុងការ ទូទាត់ឆ្លងដែន ព្រមទាំងចូលរួមគាំទ្រពាណិជ្ជកម្មអន្តរជាតិ និងការផ្ទេរប្រាក់អន្តោប្រវេសន៍។លោកជំទាវបណ្ឌិត បន្តថា ទន្ទឹមនិងការទទួលបានអត្ថប្រយោន៍ពីបច្ចេកវិទ្យា, ការឆបោកតាមប្រព័ន្ធអនឡាញបានកំពុងជា បញ្ហាប្រឈមស្មុគស្មាញ និងគួរឱ្យបារម្ភសម្រាប់តំបន់និងពិភពលោក, ក្នុងនោះប្រសិនការផ្សព្វផ្សាយអវិជ្ជមានពីកម្ពុជា ពាក់ព័ន្ធការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបង្កជាហានីភ័យកេរ្តិ៍របស់ប្រទេស ដែលអាចប៉ះពាល់មួយកម្រិតដល់វិស័យទេសចរណ៍ ទំនុកចិត្ត របស់វិនិយោគិន និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែនជាដើម។ ការណ៍នេះអាចធ្វើឱ្យប្រទេសកម្ពុជាប្រឈមការដាក់បញ្ជូលក្នុងបញ្ជី ប្រផេះសារជាថ្មី ឬធ្ងន់ធ្ងរជាងនេះ។ ក្នុងន័យនេះ, រាជររដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីកសាយនៃ សកម្មភាពទាំងនេះ តាមរយៈការចុះបង្រ្កាបតាមអគារកាស៊ីណូខុសច្បាប់ ទីតាំងជម្រកសម្មភាពឆបោកអនឡាញ និងមានវិធានការ តឹងរឹងលើជនឧក្រិដ្ឋ។ ដើម្បីប្រយុទ្ធប្រឆាំងកាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម អង្គភាពស៊ើប ការណ៍ហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រទេសដៃគូរនានា តាមរយៈនៃសហការ ជាមួយអាជ្ញាធរ និងការដកហូតអាជ្ញាប័ណ្ណគ្រឹះស្ថានពាក់ព័ន្ធ ព្រមទាំងការបង្កកទ្រព្យសម្បត្តិបុគ្គលពាក់ព័ន្ធតាមអំណាចតុលាកា។ចំពោះទិសដៅក្នុងឆ្នាំ២០២៦នេះ ទាក់ទិនការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម, ធនាគារជាតិនៃកម្ពុជា នឹងបន្តសម្របសម្រួល ផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃហានីភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្មលើកទី២។ ការសម្របសម្រួល យុទ្ធសាស្រ្តជាតិស្តីពីការសម្អាតប្រាក់ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានភេវរកម្ម ដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ការ បន្តតាមដានអនុវត្តកាតព្វកិច្ចរបស់បុគ្គលរាយការណ៍ ស្របតាមច្បាប់និងបទប្បញ្ញាត្តិ ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទាន ភេវរកម្ម។ បន្តរៀបចំឧបករណ៍ត្រួតពិនិត្យ ផ្អែកលើហានីភ័យសម្រាប់វិស័យអចលនវត្ថុ កាស៊ីណូ និងវិជ្ជាជីរៈច្បាប់, បន្តអភិវឌ្ឍប្រព័ន្ធ បច្ចេកវិទ្យា ដើម្បីសម្រួលដល់ការវិភាគ និងការងារត្រួតពិនិត្យ និងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និង អន្តរជាតិ លើការងារប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មនេះជាដើម៕ អត្ថបទ៖ រ៉ាឌី

ក្រុមការងារមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពការប្រើប្រាស់​ទឹកស្រោចស្រព​ស្រូវ​រដូវប្រាំង​របស់ពលរដ្ឋ នៅតាមប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល

2026/01/23 03:26:15 pm        353
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្រ្តីជំនាញមន្ទីរ សហការណ៍ជាមួយអាជ្ញាធរស្រុក បានចុះពិនិត្យ​ស្ថានភា​ព​នៃការប្រើប្រាស់ទឹកស្រោចស្រពស្រូវរដូវប្រាំង នៅតាមប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ។សូមជម្រាបថា មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានបន្តទម្លាក់ទឹកពីទំនប់ទី៣ និងបន្តទម្លាក់​តាមប្រព័ន្ធ​ធារាសាស្រ្តដំណាក់អំពិល ដើម្បីជួយសង្រ្គោះទឹកជូនផ្នែកខាងស្រុកបាកាន ។ លោកអនុប្រធានក្តាប់រួម បានទៅដល់ស្ថានីយ៍បាក់ត្រកួន តាមដងស្ទឹង មើលពីលំហូរ​ទឹកធ្លាក់​ពីទំនប់ទី៣ និងស្នើសុំការយោគយល់ដល់ប្រជាកសិករ​មេត្តាប្រើប្រាស់​ទឹកក្នុង​លក្ខណៈសន្សំសំចៃ​ខ្ពស់ ក្នុងវិធានការរក្សា និងប្រើប្រាស់ទឹកដោយនិរន្តភាពទៅលើ​ការ​ស្រោច​ស្រព និងប្រើប្រាស់ប្រចាំថ្ងៃរបស់ មនុស្ស-សត្វពាហនៈ៕

ការរាំងខ្ទប់ព្រំដែនកម្ពុជា-ថៃ រយៈពេលជាង៦ខែ ជំរុញឱ្យផលិតខ្មែរក្នុងស្រុកកើនឡើង

2026/01/23 02:46:27 pm        316
ក្នុងរយៈពេលជាង៦ខែ នៃការបិទព្រំដែនគោកជាឯកតោកភាគីរបស់ប្រទេសថៃ ជាមួយប្រទេស កម្ពុជា បានជំរុញឱ្យផលិតផលក្នុងស្រុកមានកើនឡើង និងការផ្គត់ផ្គង់ បន្លែ សាច់ និងផ្លែឈើជាដើមនោះ គឺ កម្ពុជាអាចបំពេញតំរូវបានគ្រប់គ្រាន់ ដោយមិនចំបាច់នាំចូលពីប្រទេសថៃ។ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅថ្ងៃទី២៣ខែមករានេះ បានប្រាប់BTVឲ្យដឹងថា បន្ទាប់ពីប្រទេសថៃធ្វើសង្គ្រាមជាមួយប្រទេសកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរផុលផុសងាកមកគាំទ្រផលិតក្នុងស្រុក ព្រោះពលរដ្ឋខ្មែរឈឺចាប់ ណាស់ នៅពេលដែលប្រទេសថៃចង់បានទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់អន្តរជាតិ។ ឧកញ៉ា តែ តាំងប៉ បានបន្តទៀត សម្រាប់រយៈពេល៦ខែនៃការបិទព្រំដែនគោកកម្ពុជា-ថៃ បានជំ រុញឱ្យផលិតក្នុងស្រុកមានកើនឡើងគួរឲ្យកត់សំគាល់ ហើយផលិតដែលខ្វះខាតមួយចំនួនទៀតគឺនាំចូល ពីប្រទេសដទៃទៀត ក្រៅពីប្រទេសថៃ។ ម្យ៉ាងវិញទៀត អ្នកផលិតក្នុងស្រុកក៏បានពង្រីកការផលិត និងពង្រឹងគុណភាពផលិតផលផងដែរ។កន្លងទៅ ប្រជាជនកម្ពុជា មានទំនុកចិត្តលើផលិតផលថៃខ្ពស់ ប៉ុន្តែ នៅពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឈប់ប្រើប្រាស់ទំនិញថៃ ជំនួសមកវិញផលិតផលខ្មែរ និងផលិតផ្សេងៗទៀតក្រៅពីប្រទេសថៃ។ យ៉ាងណាក្តី ការសម្រេចចិត្តមិនប្រើប្រាស់ទំនិញថៃនេះ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលកម្ពុជាមិនបានហាមប្រជាពលរដ្ឋឱ្យឈប់ប្រើប្រាស់ផលិតផលថៃនោះទេ។គួរបញ្ជាក់ដែរថា ប្រទេសថៃបានបិទព្រំដែនគោកជាឯកតោភាគីជាមួយប្រទេសកម្ពុជា ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ខែមករា ឆ្នាំ២០២៦នេះ នៅតែបន្តបិទ។ ការបិទព្រំដែននេះ មិនបានធ្វើឲ្យប្រទេសកម្ពុជាខ្វះខាត សាច់បន្លែ ផ្លែឈើ និងទំនិញប្រើប្រាស់ផ្សេងៗទៀត ដែលនាំចូលពីប្រទេសថៃនោះ ផ្ទុយទៅវិញបានធ្វើឲ្យផលិតនៅក្នុងប្រទេសកម្ពុជារីកចំរើនជាងមុន៕ អត្ថបទ៖ ទូច សោភ័ណ 

វិនិយោគិនចិន បានសម្រេចចិត្តភ្លាមៗលើការវិនិយោគបន្ទាប់ពីមកទស្សនកិច្ចផ្ទាល់នៅកម្ពុជា

2026/01/22 11:41:35 am        175
ក្រុមហ៊ុនមកពីប្រទេសចិន ជាសមាជិកសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ បាន​ស​ម្រេចចិត្តភ្លាមៗលើបណ្តាក់ទុនវិនិយោគភ្លាមៗ បន្ទាប់ពីមក​ទស្សន​កិច្ច​ឈ្វេង​យល់​ដោយ​ផ្ទាល់​លើ​ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ។លោក លាំង សុងស៊ូ (Liang Songshou) ប្រធាន​សហព័ន្ធ​សិក្សា​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​ឧស្សា​ហ​កម្ម​តំបន់​ឆ្នេរ ក្វាងតុង-ហុងកុង-ម៉ាកាវ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គ​លេខា​ធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ​២០២៦, លោកបានថ្លែងអំណរគុណ ចំពោះឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយ ពេល​វេលា​ដ៏មានតម្លៃ ទទួលជួបពិភាក្សាការងារ និងបានជម្រាប​ជូន​ថា​គណៈប្រ​តិភូដែ​ល​អញ្ជើញម​ក​កម្ពុជានាពេលនេះ សុទ្ធតែមាន បំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។លោក លាំង សុងស៊ូ បន្ថែមថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ សហព័ន្ធ​សិក្សា​ស្រាវ​ជ្រាវ​សេដ្ឋកិ​ច្ច​ឧ​ស្សាហកម្មតំបន់ឆ្នេរ បាន ដឹកនាំក្រុមហ៊ុនជាច្រើន មកធ្វើទស្សនកិច្ចសិក្សា និង​ស្វែង​យល់​ពី​បរិស្ថាន​វិនិយោគនៅកម្ពុជា។ ចំណែកនាពេលនេះ ក្រុមហ៊ុនដែលជា សមាជិកសហព័ន្ធ បាន​សម្រេច​ចិត្ត​បណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងគម្រោងបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារៈ ការិយាល័យ និងថាមពលកកើតឡើងវិញ។ជាការឆ្លើយតប, ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ និងស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ដែល​លោក លាំង សុងស៊ូ បានលើកឡើង និងបានស្នើឱ្យមានការយកទុកដាក់ខ្ពស់ លើ​វិធានការការពារបរិស្ថាន និងបានផ្តល់ អនុសាសន៍ណែនាំដល់ ប្រតិភូ គិតគូរ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលផ្តោតលើការផលិតក្រដាស និងសម្ភារៈការិយាល័យ នៅទីតាំងជាក់លាក់ណាមួយ ហើយ​ក្រុមហ៊ុនអាចផលិតថាមពលកកើតឡើងវិញ ដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មក្នុងតំបន់នោះ។ ម្សាង​ទៀត, ដើម្បីធានាដល់ខ្សែច្រវាក់ ផ្គត់ផ្គង់ ក្រុមហ៊ុន​ក៏​ត្រូវ​មាន​ការ​គិត​គូរ​ពី​ការ​រៀប​ចំ​មូល​ដ្ឋាន​ផលិត​ ឬខ្សែច្រវាក់ផលិតកម្មផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាល សម្រេចនៅកម្ពុជា ដើម្បី​ផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។ លើសពី នេះ គឺការវិនិយោគកែច្នៃកសិផលនៅកម្ពុជា ដែល​កំពុង​មានសក្តានុពលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម នៅក្នុងឆ្នាំ២០២៥ មានទំហំទឹកប្រាក់ជិត ៧៨០០ លាន​ដុល្លារ

2026/01/21 11:21:01 am        242
ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នៅក្នុងដំណាច់ឆ្នាំ២០២៥ មាន​ទំហំ​ទឹក​ប្រាក់​សរុបជិត ៧៨០០លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញមុខទំនិញរបស់កម្ពុជា នៅ​តែ​បន្ត​ហក់​ឡើង ខណៈការនាំចូលថមថយបន្តិចបន្ទួច បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ជុំវិញការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម ឃើញថា នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ការផ្លាស់ប្តូរពាណិជ្ជកម្មនៃ ប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ និង​មាន​សមតុល្យ​ពាណិជ្ជកម្មប្រហាក់ប្រហែលគ្នា និងបានឈរក្នុងលំដាប់ទី៣ បន្ទាប់ពីការធ្វើ ពាណិជ្ជ​កម្ម​ទ្វេភា​គី រវាងកម្ពុជា-ចិន និងកម្ពុជា-អាម៉េរិក។ជាក់ស្តែងនៅក្នុងបំណាច់ឆ្នាំ២០២៥, បើយោងតាមរយបាយការណ៍របស់អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថា ការធ្វើពាណិជ្ជ​កម្ម​ទ្វេរ​ភាគី​កម្ពុជា​-វៀតណាម មានទំហំទឹកប្រាក់សរុបជិត ៧ ៨០០ លានដុល្លារអាម៉េរិក ថមថយ​ប្រមាណ ​១ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅទីផ្សារវៀតណាម មានទឹកប្រាក់ជាង ៣ ៧០០ លានដុល្លារអាម៉េរិក កើនឡើងជិត ១ ភាគរយ ខណៈការ​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា មានទឹកប្រាក់ជាង ៤ ០០០ លានដុល្លារអាម៉េរិក ថយចុះ ជាង ២ ភាគរយ បើ​ធៀប​រយៈពេលដូចគ្នានិងឆ្នាំ២០២៤។ចំពោះប្រភេទទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញទៅប្រទេសវៀតណាមរួមមាន៖ ស្រូវ កៅស៊ូ ស្វាយ​ចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ជាដើម។ ចំណែកការនាំចូលពីវៀតណាមមានដូចជា សម្ភារៈ​សំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿង​ទេស ​និងបន្លែ-ផ្លែឈើជាដើម។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ប្រទេស​ទាំង​ពីរ​នឹង​ជំរុញ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង គាំទ្រ​ដល់យុទ្ធសាស្ត្រទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើង ដល់ ២០ ពាន់​លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី 

អ្នកជំនាញ៖ ឆ្នាំ២០២៦នេះ ការលក់ដូរអចលនទ្រព្យ និង​សំណង់​បន្ត​មាន​កំណើន​ទោះ​បី​តម្រូវ​ការ​តិចតួច

2026/01/21 10:50:15 am        119
អ្នកជំនាញអចលនវត្ថុ យល់ឃើញថា នៅដើមឆ្នាំ២០២៦នេះ ការលក់ដូរក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅបន្តមានកំណើន ខណៈអ្នកទិញនៅមានតម្រូវការតិចតួច។ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាថា ជុំវិញ​បញ្ហា​សេដ្ឋកិច្ច សកល បច្ចុប្បន្ននៅតែបន្តហ៊ំព័ទ្ធដោយហានីភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ក្នុង​នោះ​ក៏​មាន​កម្ពុជាផងដែរ ដែលកំពុងរងនូវហានីភ័យទាំងនោះ ជាពិសេស​ភា​ព​មិន​ទាន់​ប្រាកដ​ប្រជារវាងជម្លោះព្រំដែនដែលបង្កដោយភាគីថៃ, ក៏ប៉ុន្តែប្រសិនស្ថានភាពដែល កំពុងកើតឡើង មាន​ភាពល្អប្រសើរក្នុងរយៈពេលខ្លី, សេដ្ឋកិច្ចពិភពលោក ក៏ដូច​កម្ពុជា​នឹង​ប្រួល​ប្រែ​ទៅ​តាម​នោះ​ផង​ដែរ​។ឧកញ៉ា បន្តថា ចំណែកទាក់ទងវិស័យអចលទ្រព្យ ឃើញថា នៅដើមឆ្នាំ២០២៦នេះ ការ​លក់​ដូរ​ក្នុង​វិស័យ​អចលនទ្រព្យ និង សំណង់នៅបន្តមានកំណើន ខណៈ​អ្នក​ទិញ​នៅ​មាន​តម្រូវ​ការ​តិច​តូច​។​ ឧកញ៉ាក៏បន្ថែមថា ស្របពេលការរំពឹងទុកនេះដែរ ឃើញថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​វិធាន​ការ​ក្តៅ បោសសម្អាតក្រុមឧក្រិដ្ឋកម្មជនអនឡាញ ដែលរកស៊ីខុសច្បាប់ទាំងអស់នៅកម្ពុជា ដើម្បី​ស្វែង​រកដៃគូវិនិយោគ និងទាក់ទាញវិនិយោគិនដែលមានកេរ្តិ៍ឈ្មោះល្អ មកធ្វើការ​បណ្តាក់​ទុន​នៅ​កម្ពុជា​ឱ្យ​បាន​កាន់​តែច្រើន។សូមបញ្ជាក់ថា ទោះបីមកដល់ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា ក៏ដូចជាសកលលោក កំពុង​ប្រឈម​នឹង​ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភាពគ្មានសណ្ដាប់​ធ្នាប់​នៃ​នយោបាយ​ពិភព​លោក ​ប៉ុន្ដែប្រទេសកម្ពុជានៅបន្តទទួលបានវិនិយោគិនបរទេស និងក្នុងស្រុក បណ្ដាក់​ទុន​វិនិយោគ​បន្តមានការកើនឡើង។ ក្នុងនោះ មានបានចុះបញ្ជីក្រុមហ៊ុន និងរោចក្រវិនិយោគសរុប ៦៣០ គម្រោង កើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ៥២% ខណៈទំហំទុនវិនិយោគ មាន​ការ​កើន​ឡើង​ប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៤៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុ​ង​ឆ្នាំ​២០២៤។ក្នុងឆ្នាំ២០២៥ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗបានទាក់ទាញការវិនិយោគចំនួន ៣ ៨០០​លាន​ដុល្លារ​, វិស័យឧស្សាហកម្មចំនួន ៥ ៦០០លានដុល្លារ, វិស័យកសិកម្ម កសិ-ឧស្សាហ​កម្ម​ចំនួន​ ៤៣៦លានដុល្លារ និងវិស័យទេសចរណ៍ចំនួន ១៧៥លានដុល្លារ៕ អត្ថបទ៖ រ៉ាឌី 

ក្រសួងកសិកម្មចុះ MoU ជាមួយដៃគូវិស័យឯកជន ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ក្នុង​វិស័យ​កសិកម្ម

2026/01/21 10:16:22 am        195
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារ ស្ថាបនា​ ភីអិលស៊ី និងក្រុមហ៊ុន ខាបូន ខេភីថល ឯ.ក។ តាមរយៈ MoU នេះ នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុងការបង្កើនការអភិវឌ្ឍវិស័យកសិកម្ម លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើន​និរន្តភាព​។នៅក្រោយចប់ពិធីចុះ MoU កាលរសៀលថ្ងៃទី២០ មករា ឆ្នាំ២០២៦នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និងនេសាទ បានឱ្យដឹងថា ធនាគារ ស្ថាបនា បានក្លាយធនាគារដៃគូទី៥ ដែលបានចុះ MoU ជាមួយក្រសួងកសិកម្ម ដើម្បីផ្ដល់ទុនកម្ចីការប្រាក់ទាបជូនដល់សហគមន៍កសិកម្មទំនើប ដោយ​ធនាគារ ស្ថាបនា នឹងត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣លានដុល្លារ​អាម៉េរិក​សម្រាប់​ផ្តល់​ជា​ឥណទាន​ជូនដល់សហគមន៍ក្នុងលក្ខខណ្ឌសមស្របមួយ។ចំណែកឯក្រុមហ៊ុន ខាបូន ខេភីថល គឺជាក្រុមហ៊ុន​ដែល​ធ្វើកា​រ​ប្រមូល​កាក​សំណល់​លាម​ក​ពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូកមកធ្វើផលិតកម្មជីកំប៉ុស ក្នុងបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូន ផ្គត់​ផ្គង់​ជី​កំប៉ុស​គុណ​ភាពខ្ពស់ បង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ព្រមទាំងធ្វើ​អាជីវកម្ម​ឥណទានកាបូនផងដែរ។ តាមរយៈ MoUនេះ ក្រុមហ៊ុន ខានបូន នឹងធ្វើវិភាគទាន​ប្រាក់​ចំណូល​មួយ​ផ្នែក សម្រាប់គាំទ្រដល់មូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណធនាគារ ស្ថាបនា ចំពោះការបង្ហាញ​ទំនុក​ចិត្ត​ផ្ដល់​ទុន​កម្ចីដើម្បីគាំទ្រសហគមន៍កសិកម្មទំនើប និងថ្លែងអំណរគុណក្រុមហ៊ុន ខាបូន ខេភីថល ចំពោះការវិនិយោគប្រកបដោយទំនួលខុសត្រូវខ្ពស់ ដែលមាន​ការ​ចែក​រំលែក​ចំណូល​ដើម្បី​គាំទ្រផ​លប្រយោជន៍រួមរបស់សង្គម ជាពិសេសការ​គាំទ្រ​មូល​និធិ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម ​ហើយបាន​លើក​ទឹក​ចិត្ត​ឱ្យ​ស្ថាប័ន​វិស័យ​ឯកជន​ដទៃ​ទៀត​ចូល​រួម​លើក​ស្ទួយ​វិស័យ​កសិកម្ម​តាម​គំរូរបស់ដៃគូទាំងពីរនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

តំណាងសមាគមស្វាយចន្ទី៖ ការប្រមូលគ្រាប់ស្វាយចន្ទីឆ្នាំនេះ អាចបានផលច្រើន បើអាកាសធាតុល្អ

2026/01/20 03:19:46 pm        344
តំណាងសមាគមស្វាយចន្ទីកម្ពុជា ព្រួយបារម្ភរណ៍ទាក់ទិននិងការប្រែប្រួលអាកាសធាតុកំពុងអូសបន្លាយ ដែលនឹង អាចធ្វើឱ្យ ប៉ះពាល់នៅក្នុងរដូវស្វាយចន្ទីចេញផ្កា ប៉ុន្តែប្រសិនបើអាកាសធាតុនឹងបញ្ចប់ក្នុងយៈពេលខ្លី ការប្រមូលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៦នេះនឹងទទួលបានផលច្រើន ។លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការដាំដុះ និងការនាំចេញគ្រាប់ស្វាយចន្ទី នេះថា ជុំវិញការដាំដុះស្វាយចន្ទី កម្ពុជាគឺជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីឆៅធំទី២ នៅលើ ពិភពលោក ជាក់ស្តែងនៅក្នុងឆ្នាំកន្លងមកនេះ កម្ពុជាទទួលបានការបញ្ជាទិញពីក្រៅប្រទេសជាច្រើន ដែលធ្វើការនាំចេញបានចំនួន ក្នុងរង្វង់ ១ លានតោន បើគិតជាទឹកប្រាក់ក្នុងរង្វង់ប្រមាណ ១,៥ ពាន់លានដុល្លាអាម៉េរិក ចំណែកទីផ្សារធំៗដែលបាននាំចេញរួមមាន ប្រទេសវៀតណាម, ឥណ្ឌា, ចិន និងការនាំចេញទៅបណ្តាលប្រទេសមួយចំនួនផ្សេងទៀត។លោក បន្តឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ យើងទទួលបានជោគជ័យល្អប្រសើរ ទាំងកំណើនការប្រមូលផល និងមានតម្លៃ ល្អ ប៉ុន្តែចំពោះអ្នកកែច្នៃក្នុងស្រុកជួបបញ្ហាខ្លះៗ អំពីការកើនឡើងនៃវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ក្នុងការកែច្នៃ ព្រោះការកែច្នៃគឺយើង ត្រូវប្រកួតប្រជែងទាំងទីផ្សារក្នុងនិងក្រៅស្រុក ក្នុងនោះសម្រាប់អ្វីដែលជាបញ្ហានៅក្នុងឆ្នាំ២០២៦នេះវិញ គឺបញ្ហាអាកាសធាតុ ដែល បាននិងកំពុងអូសបន្លាយ អាចនឹងធ្វើឱ្យមានការប៉ះពាល់ដល់ស្វាយចន្ទីដែលកំពុងចេញផ្កា ក្នុងនោះប្រសិនអាកាសធាតុនៅតែអូស បន្លាយ វានឹងអាចធ្វើឱ្យប៉ះពាល់ក្នុងការប្រមូលផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះ។លោក ស៊ុយ កុកធាន លើកឡើងបន្តថា ជុំវិញស្វាយចន្ទីនេះ គោលនយោបាយជាតិស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នៅក្នុងរយៈពេលខាងមុខ, កម្ពុជានឹងអាចនាំចេញគ្រាប់ស្វាយចន្ទីកាន់តែច្រើន ខណៈដែលរាជ- រដ្ឋាភិបាលបានកំពុងពន្លឿនក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី (CIP) មានផ្ទៃដីជាង ៤០០ ហិចតា។ ហើយក្រោយពីដាក់ឱ្យ ដំណើរ គម្រោងនេះនឹងអាចស្រូបយកវិនិយោគមកបណ្តាក់ទុនបន្ថែមទៀតផងដែរ។សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ធំមានរោងចក្រមួយកំពុងដំណើរ ដែលមានឈ្មោះថា MIRARTH Agritech ដោយរោងចក្រនោះ កែច្នៃគ្រាប់ស្វាយចន្ទី និងបានកំពុងស្រូបយកគ្រាប់ស្វាយចន្ទីស្រស់ក្នុងស្រុកប្រមាណ ៦ តោន នៅក្នុង១ថ្ងៃៗ សម្រាប់ការកែច្នៃ ហើយ ក្រុមហ៊ុនមួយនេះក៏មានមហិច្ឆិតា ពង្រីកសមត្ថភាពកែច្នៃបន្ថែមទៀតឱ្យបានជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់បម្រើទីផ្សារនាំចេញ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី, 

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបានប័ណ្ណតម្លៃ ៦០ ម៉ឺនរៀល សម្រាប់​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ

2026/01/20 10:55:26 am        173
កម្ពុជាចេញប័ណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមួយប័ណ្ណមានតម្លៃ ៦០ ម៉ឺនរៀល ស្មើនឹង ១៥០ ដុល្លារអាម៉េរិក សម្រាប់ផ្តល់ជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបាន​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​ថ្នាល​ឌីជីថល Cam-IE សម្រាប់រៀននូវវគ្គបណ្តុះបណ្តាល ជំនាញ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃ១៩ ខែមករា ម្សិលមិញនេះ អញ្ជើញចូលរួមការដាក់សម្ពោធជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិស្តីពី "ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ" ក្រោម ប្រធានបទ "បង្កើនជំនាញ បង្កើនឱកាស និងបង្កើនចំណូល" ក្នុងនោះកម្មវិធីនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា ក្នុងបរិបទសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសសរទ្រូងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលបានបង្កើតការងារជាង ៨៥% នៃការងារសរុបសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ហើយកម្មវិធីថ្នាក់ជាតិថ្មីនេះនឹងជួយពង្រឹងសមត្ថភាព ចំណេះជំនាញ និងផលិត ភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីមានភាពរីកចម្រើន ភាពធន់ និងរឹងមាំ ស្របតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ច ក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាភិបាលបរធនបាល នៃ​មូល​និធិ​អភិវឌ្ឍន៍​ជំនាញ បានបញ្ជាក់ថា កម្មវិធីប័ណ្ណជំនាញ មានគោលបំណងសំខាន់ ក្នុង​ការ​ផ្តល់​ឱកាស​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និងបងប្អូនដែលត្រឡប់ពីក្រៅប្រទេស អាចចូលរួមវគ្គប​ណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និងជំនាញទន់សំខាន់ៗ ដែលស្របតាមតម្រូវការទីផ្សារការងារ ដើម្បីពង្រឹង សមត្ថភាព និងបង្កើនការប្រកួតប្រជែងក្នុងវិស័យការងារ និងអាជីវកម្ម។ ឯកឧត្តម បន្ថែមថា ប័ណ្ណជំនាញ​នេះ មួយសន្លឹកមានតម្លៃ ៦០ ម៉ឺនរៀល ឬស្មើនឹង ១៥០ ដុល្លារអាម៉េរិក នឹង​ផ្តល់​ជូន​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះក្នុងប្រព័ន្ធថ្នាលឌីជីថល Cam-IE ដើម្បីប្រើប្រាស់​សម្រាប់​ការ​ចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលដែលត្រូវបានវាយតម្លៃ និងជ្រើសរើស​រួច​ជា​ស្រេច ​ពីមូលនិធិ អភិវឌ្ឍន៍ជំនាញ ដោយធានាបាននូវគុណភាព និងតម្លៃនៃលុយ។គួរបញ្ជាក់ថា ប័ណ្ណជំនាញ មិនមែនគ្រាន់តែជាក្រដាសប័ណ្ណធម្មតា ប៉ុន្តែជា​លិខិត​ឆ្លង​ដែន​ដ៏​មាន​តម្លៃ សម្រាប់បងប្អូនសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ និងបងប្អូនដែលត្រឡប់ពីក្រៅប្រទេស ក្នុងការ​ឈាន​ទៅ​ចាប់​យក​ឱកាសថ្មី និងចំណូលបន្ថែម ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយ​ទទួលបានពីប្រជានេសាទ

2026/01/19 03:38:43 pm        239
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានធ្វើការលែង ត្រីរាជ ទម្ងន់ ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ វិញ ក្រោយទទួលពត៌មានពីប្រជាពលរដ្ឋនេសាទបាន ដោយ​ប្រើ​ប្រាស់​ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្ត​កំពង់ចាម។បើតាមមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមករ ឆ្នាំ២០២៦ ខណ្ឌ​រដ្ឋបាលជលផលកំពង់ចាម បានទទួលព័ត៌មានពីប្រជានេសាទឈ្មោះ ឆាយ សេងឃុន ដែល​នេសាទបាន ត្រីរាជ ទម្ងន់ប្រហែល ៧០គីឡូជាង ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅ​ចំណុច​តាម​ដងទន្លេមេគង្គ ភូមិថ្មី (ក) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ បន្ទាប់​មក​ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះត្រួតពិនិត្យ និងទំនាក់ទំនង​ផ្តល់​ព័ត៌មាន​ជូន​វិទ្យាស្ថាន​ស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាព នៃ​ទន្លេមេគង្គ ដើម្បីកំណត់ទិន្នន័យត្រីរាជ និងមានវិធានការបន្ត ក្រុមការងារ​បច្ចេក​ទេស​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល​បាន​កំណត់​ទិន្នន័យ​ដូច​ខាង​ក្រោម​៖ត្រីរាជ ភេទ ញី ប្រវែង ១៨៧ សង់ទីម៉ែត្រ ទម្ងន់សរុប ៧៨ គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខ​កូដ ៣១៦ ។ ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារ​មាន​អាជ្ញាធរ​ស្រុក​កង​មាស​ មន្ត្រីនៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងក្រុមការងារ​គម្រោង​អច្ឆរិ​យ​ភាព​នៃទន្លេមេគង្គ និងប្រជានេសាទ បានលែងត្រីរាជនោះចូលក្នុងទន្លេមេគង្គវិញ។ខណ្ឌ​រដ្ឋបាលជលផលកំពង់ចាម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូម​អំពាវ​នាវ​ដល់ប្រជានេសាទទាំងអស់ សូមផ្តល់ដំណឹងមកមន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផល នៅ​ពេ​លនេសាទបានដោយចៃដន្យ ប្រភេទត្រីកម្រ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ជាដើម ដើម្បី​លែង​ចូលទន្លេវិញ ក្នុងគោលបំណងអភិរក្សប្រភេទត្រីកម្រទាំងនេះឱ្យបានគង់វង្ស តទៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមសេចក្តីស្លាប់ក្នុងសមុទ្រ ដើម្បីស្វែងរកជីវិតល្អប្រសើរ
04/21/2026 09:04 PM
ជនអន្តោប្រវេសន៍ចង់បានភាពស្របច្បាប់ចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុងអេស្ប៉ាញ
04/21/2026 09:04 PM
EU រំពឹងថានឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែននៅថ្ងៃពុធស្អែកនេះ
04/21/2026 09:04 PM
ខ្មាន់កាំភ្លើងសម្លាប់ស្រ្តីជនជាតិកាណាដាម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួសនៅពីរ៉ាមីត Teotihuacan
04/21/2026 09:04 PM
នាយអគ្គលេនាធិការកងទ័ពរុស្ស៊ី៖ កងកម្លាំងទីក្រុងមូស្គូ ដណ្តើមបានទឹកដី ១.៧០០គ.មក្រឡារបស់អ៊ុយក្រែនក្នុងឆ្នាំនេះ
04/21/2026 09:04 PM
ប្រភព៖ នាវាអ៊ីរ៉ង់ដែលរឹបអូសបានទំនងជាដឹកទំនិញប្រើបានទាំងយោធា និងស៊ីវិល
04/21/2026 09:04 PM
ឈីលី និងសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្តិសុខ
04/21/2026 09:04 PM
ក្រុមអ្នកវិទ្យាសាស្រ្តរចនាកម្មវិធីលើកដំបូងរបស់អាហ្វ្រិកខាងត្បូង ដើម្បីព្រមានពលរដ្ឋពីកម្រិតកង្វក់បរិយាកាស
04/21/2026 09:04 PM
ប្រេសិតក្រុមប្រឹក្សាសន្តិភាពមានសុទិដ្ឋិនិយមចំពោះការអនុវត្តផែនការតំបន់ហ្កាហ្សា
04/21/2026 09:04 PM
អាមេរិកមានជំនឿចិត្តថា កិច្ចប្រជុំសន្តិភាពជាមួយអ៊ីរ៉ង់នឹងបន្ត ខណៈឱសានវាទបទឈប់បាញ់ជិតមកដល់
04/21/2026 09:04 PM