ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូ RCEP មានទំហំទឹកប្រាក់ជាង ៣,៧៦ ពាន់​លាន​ដុល្លារ​កើនជិត ១៥ភាគរយក្នុងខែមករាឆ្នាំនេះ
ក្នុងខែមករាឆ្នាំនេះ​ ប្រទេសអាស៊ានចំនួន៥ ស្រូបយកទំនិញពីកម្ពុជា មានទឹកប្រាក់សរុបជាង ៤៣៣លានដុល្លារ
ឧស្សាហកម្មកៅស៊ូកម្ពុជា រីកចម្រើនលឿន​នាំឱ្យតម្រូវ​ការផ្គត់ផ្គងកៅស៊ូ​ក្នុង​ស្រុក​កើន​ឡើង​ខ្ពស់​ចន្លោះ​ពី ២០ទៅ២៥​ម៉ឺនតោន​ក្នុងមួយឆ្នាំ
ខែមករាឆ្នាំនេះ កម្ពុជានាំទំនិញទៅចិនមានទឹកប្រាក់ជាង ១៦៤លានដុល្លារ កើនជាង ៥៩ភាគរយ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជារំពឹង នឹងទទួលបានភ្ញៀវទេសចរណ៍ផ្ទៃក្នុង១៤ លាននាក់នៅឆ្នាំក្រោយ

2022/11/23 01:41:13 pm        304
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រំពឹងថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជានឹងទទួលបាន​ភ្ញៀវទេសចរណ៍​ផ្ទៃក្នុងប្រមាណ ១៤ លាននាក់ ​តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរ​អន្តរជាតិប្រមាណ ៣ លាននាក់ ​រហូតដល់ឆ្នាំ ២០២៧។ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងនៅក្នុងពិធីបិទ «វេទិកាជាតិ​អេកូ​ទេសចរណ៍លើកទី៣» នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា កម្ពុជាត្រូវបានទទួលស្គាល់​ជា​លក្ខណៈអន្តរជាតិលើការងារសហគមន៍ ​និងអេកូទេសចរណ៍ ​ពិសេសក្នុងក្របខណ្ឌអាស៊ាន តាម​រយៈការអនុវត្តគំរូអភិវឌ្ឍន៍សហគមន៍​ទេសចរណ៍ ​ក្រោមរូបភាពជាដៃគូរ រដ្ឋ ​និងប្រជាជន ក្នុងការ​ផ្តល់​សិទ្ធអំណាច​ដល់សហគមន៍​ ដល់ជាប្រយោជន៍អតិប្បរមាក្នុងមូលដ្ឋាន​ កាត់បន្ថយភាពក្រីក្រ និង​គោរពតាមគោលការណ៍​ជាជំហាន​ និងទទួលខុសត្រូវស្របតាមទស្សនទាន ការអភិរក្ស​បម្រើ​ដល់ការអភិវឌ្ឍ និងស្របតាមគៅលការណ៍នៃការបែងចែកផលប្រយោជន៍ ​ប្រកបដោយសមធម៌។ឈរលើមូលដ្ឋានទាំងអស់នេះ ​រាជរដ្ឋាភិបាលបានអនុវត្តដាក់ឲ្យប្រើប្រាស់​ផែនទីចង្អុលផ្លូវ ស្តីពីផែន​ការស្តារ ​និងលើកស្ទួយវិស័យទេសចរណ៍ ​កម្ពុជាក្រោយវិបត្តិជំងឺកូវីដ ១៩ ដោយក្នុងនោះ​អនុវិស័យ​អេកូទេសចេណ៍ គឺជាសរស្តម្ភមួយ ​ក្នុងចំណោមសរស្តម្ភទាំង៤ ​គឺទេសចរណ៍វប្បធម៌, ទេសចរណ៍​ឆ្នេរ, អេកូទេសចរណ៍ និងភាពជាខ្មែរ ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជ។ បញ្ហានេះ ​ឯកឧត្តមរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ផ្ទៃក្នុង ​ប្រមាណ ១៤ លាននាក់ នៅ​ក្នុងឆ្នាំ២០២៣ ​តាមផែនការដែលបានដាក់ចេញ ​និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣​លាននាក់ ​រហូតដល់ឆ្នាំ​ ២០២៦ ឬឆ្នាំ២០២៧ ​ជាមួយភាពប្រកដប្រជានៃវិបត្តិកូវីដ ១៩ និងវិបត្តិសកលលោក​នានា ខណៈដែល ​១០ ខែ ឆ្នាំ ២០២២ នេះ ​កម្ពុជាទទួលបានភ្ញៀវទេសចរណ៍​ ប្រមាណ ១,៥ លាននាក់​រួចហើយ ​និងរំពឹងថា​ ក្នុងឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរណ៍ប្រមាណ ២ លាននាក់ផងដែរ។ទាក់ទងបញ្ហាទេសចរណ៍នេះ, លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេស​ចរណ៍​កម្ពុជា លើកឡើងថា ជុំវិញការរំពឹងទុក​ នៃការកើនឡើងភ្ញៀវទេសចរណ៍នេះ បើយើងក្រឡែកមើល​បច្ចុប្បន្ន ​ភ្ញៀវទេសចរណ៍បានចេញកម្សាន្តជាហូរហែរ ​បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ ​១៩ បានធូរស្រាល ដែលក្នុង​នោះអនុវិស័យអេកូទេសចរណ៍ រួមជាមួយសេវាកម្មសហគមន៍ភ្ញៀវទេសចរណ៍​បាន​កំពុង​ទាក់ទាញ​ផងដែរ ​ខណៈវិបត្តិនៃជំងឺកូវីដ ១៩ ហាក់ដូចជាបណ្តុះគំនិតឲ្យពួកគាត់កាន់តែ​ស្រឡាញ់ ​និងគាំទ្រ ​អភិរក្សធនធានធម្មជាតិ ​អេកូទេសចរណ៍កាន់តែខ្លាំង ដូច្នេះរបត់នៃការកើន​ឡើង​ភ្ញៀវទេសចរណ៍នេះ កម្ពុជានឹងអាចសម្រេចបានតាមការគ្រោងទុក។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ​ចំពោះការបន្តអភិវឌ្ឍសហគមន៍ទេសចរណ៍ និង​អេកូទេសចរណ៍ ​ប្រកបដោយចីរភាព ​និងបរិយាប័ន្ន ​សម្រាប់វិស័យទេសចរណ៍ទាំងមូល សម្រាប់​បញ្ហានេះ ឯកឧត្តមស្នើរបន្តពង្រឹង ​និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និង​អេកូទេសចរណ៍ជាច្រើនទៀត ​ជាពិសេសការដោះស្រាយបញ្ហាក្នុងសហគមន៍ដូចជា ការកសាង​ហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ ​និងការផ្តល់សេវាសាធារណៈនានា, ការបន្តសិក្សារៀបចំបញ្ជីសហគមន៍​អាទិភាព ដើម្បីដាក់​បញ្ចូល​ក្នុងផែនការអាទិភាពរបស់ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ និងការ​គាំទ្រ​ឱ្យមានការរៀបចំពិធីបុណ្យអេកូទេសចរណ៍ប្រចាំឆ្នាំ នៅតាមតំបន់អេកូទេសចរណ៍​អាទិភាព​ជាដើម៕អត្ថបទ៖ សុន រ៉ាឌី

គម្រោងសហហិរញ្ញប្បទានលើវិស័យទេសចណ៍ នៅមានកញ្ចប់ថវិការជាច្រើន​សម្រាប់គាំទ្រអាជីវកម្ម

2022/11/22 02:17:18 pm        652
ភ្នំពេញ៖ គម្រោងសហហិរញ្ញប្បទានរវាងធនាគារដៃគូរ និងធនាគារសហគ្រាសធុនតូច និង​មធ្យមកម្ពុជា សម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ គិតមកដល់ពេលនេះ បាន​បញ្ចេញឥណទានក្នុងរង្វង់ ២២ ភាគរយ នៃទំហំថវិការសហហិរញ្ញប្បទានសរុប ដោយនៅ​មាន​កញ្ចប់ថវិកាជាច្រើនទៀត ​សម្រាប់គាំទ្រ ​និងជួយជ្រោមជ្រែងដល់ម្ចាស់អាជីវកម្ម។លោក នៀវ សុគន្ធ នាយកប្រតិបត្តិនៃធនាគារសហគ្រាសធុនតូច​ និងមធ្យមកម្ពុជា លើកឡើង​ក្នុង​កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ​BTV ស្តីពីបង្ហាញ ស្តីពីការផ្តល់កម្ចីក្នុង​គម្រោង​សហហិរញ្ញប្បទាន សម្រាប់ការស្តារ ​និងជម្រុញកំណើនក្នុងវិស័យទេសចរណ៍ ​នៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះថា ​រាជរដ្ឋាភិបាល​ បានសម្រេចដាក់អនុវត្តគម្រោងសហហិរញ្ញប្បទាន សម្រាប់​វិស័យទេសចរណ៍នេះ ​គឺជួយដោះស្រាយបញ្ហាប្រឈម នៃការកង្វះហិរញ្ញប្បទាន សម្រាប់​អាជីវកម្មក្នុងវិស័យទេសចរណ៍ ​ដែលទទួលរងផលប៉ះពាល់ ​ការរៀបចំដំណើរការអាជីវកម្មឡើងវិញ និងធ្វើទំនើបកម្ម ពិពិធកម្ម សេវាកម្ម និងផលិតផលផ្សេងៗ គិតមកដល់ពេលនេះ គម្រោងជួយ​ជ្រោមជ្រែង​ក្នុងវិស័យទេសចរណ៍​ បានដំណើរជិតកន្លះឆ្នាំហើយ​ ក្នុងនោះបើធៀបទៅគម្រោងទី ១ និង ២ ឃើញថា ​មានល្បឿនយឺតយ៉ាវបន្តិចបន្តួច។ជាក់ស្តែងគិតមកដល់​ពេលនេះ គម្រោងសហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើន​ក្នុង​វិស័យទេសចរណ៍​ ទើបទម្លាក់ថវិការអស់ប្រមាណ ​២២ ភាគរយ ​ក្នុងទំហំសហហិរញ្ញប្បទានសរុប ១៥០ ​លានដុល្លារ ដោយនៅមានកញ្ចប់ថវិកា​ជាច្រើនទៀត ​ក្នុងនោះប្រសិនម្ចាស់អាជីវកម្ម សេវាកម្ម មាន​តម្រូវការ អាចទាក់ទងមកធនាគារដៃគូរ​ ឬធនាគារសហគ្រាសធុនតូច​ និងមធ្យមកម្ពុជាផ្ទាល់ ដែលមានលក្ខណៈងាយៗ ​និងមានអត្រាការប្រាក់សមរម្យ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសហការជាមួយ​ធនាគារ​ជាដៃគូរ ​បានបង្កើតគម្រោងសហហិរញ្ញប្បទានជំហានបន្ទាប់នេះឡើង ដើម្បីផ្តល់ជូននូវ​អត្រាការប្រាក់​ពិសេស​ ជូនដល់សហគ្រាស ​ឬអាជីវកម្មដែលកំពុងរងនូវផលប៉ះពាល់ ដោយបាន​សម្រេចផ្តល់ការប្រាក់អតិបរមា ​៦.៥ ភាគរយ ក្នុងមួយឆ្នាំ ក្នុងនោះម្ចាស់អាជីវកម្មអាចកម្ចី​ទំហំ​ឥណទានត្រឹម ៤០ ម៉ឺនដុល្លារ ​សម្រាប់ជាទុកបង្វឹលក្នុងអាជីវកម្ម ។ចំណែកការការសង់ត្រឡប់ឥណទានមកវិញ​ រាជរដ្ឋាភិវបាលបានកំណត់ការកម្ចីមានរយៈពេល ៧ឆ្នាំ, ​ចំពោះគោលដៅដែលផ្តល់ជូន គឺផ្តោតទៅលើអាជីវកម្មដែលទាក់ទងទៅលើវិស័យ​ទេសចរណ៍​ដូចជា៖ វិស័យ​សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍​ជាដើម ក្នុងនោះចំពោះអាជីវកម្មបើកថ្មីក្នុងវិស័យទេសចរណ៍ គឺមិន​អនុញ្ញាត​ផ្តល់​គម្រោងនេះជូនឡើយ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជារកចំណូលបាន ៣ ពាន់លានដុល្លារពីការនាំចេញកសិផលក្នុងរយៈពេល ១០ ខែដំបូង

2022/11/21 12:49:03 pm        868
ភ្នំពេញ៖ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ៧,៦២ លានតោនក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២២ ដោយទទួលបានប្រាក់ចំណូលចំនួន ​៣,០៧ ពាន់លានដុល្លារអាមេរិក។យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ កាលពីថ្ងៃសៅរ៍​ទី១៩ ខែវិច្ឆិកានេះ ​បានឱ្យដឹងថា ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញរួមមាន អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច និងថ្នាំជក់​ ក្នុងចំណោមផលិតផលផ្សេងទៀត។ របាយការណ៍ បានបន្ថែមថា ប្រទេសចិនគឺជាអ្នកទិញដ៏សំខាន់មួយនៃផលិតផលរបស់​ព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ងិន ឆាយ អគ្គនាយក​នៃ​អគ្គ​​នាយកដ្ឋាន​កសិកម្ម ​លើកឡើងកាលពីថ្មីៗនេះថា ​​កំណើន​នៃ​ការនាំចេញ​កសិផល​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ​មានការ​​កើន​ឡើង​គួរ​ឱ្យកត់សម្គាល់​។ឯកឧត្តម ​បន្តថា ក្រៅពី​ការអនុវត្ត​វិធានការ​អនាម័យ ​និង​ភូតគាម​អនាម័យ​ នៅ​មាន​បញ្ហា​ប្រឈម​សំខាន់ៗ​មួយ​ចំនួន​ដូចជា កង្វះ​ហេដ្ឋា​រចនាសម្ព័ន្ធ​គាំទ្រ​សម្រាប់​មន្ទីរ​ពិសោធន៍​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ ​ស្ថានីយ​ពិសោធន៍​ស្រាវជ្រាវ ហេ​ដ្ឋា​រចនាសម្ព័ន្ធ​កសាង​ទិន្នន័យ​វិទ្យាសាស្ត្រ វិទ្យាស្ថាន​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​ជាដើម​។ កសិកម្ម​គឺជាសសរស្តម្ភមួយក្នុងចំណោម​សសរស្តម្ភទាំងបួន​ដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។ យោងតាម​ក្រសួង បានឱ្យដឹងថា​ វិស័យនេះ​បានរួមចំណែក ២៤,៤ ភាគរយដល់​ផលិតផលក្នុង​ស្រុកសរុប ក្នុងឆ្នាំ២០២១ ។ស្រូវគឺជាដំណាំ​សាច់ប្រាក់​ដ៏សំខាន់នៅក្នុងប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ដែល​អង្ករប្រហែល ១២,២ លាន​តោន​ត្រូវបាន​ផលិតនៅឆ្នាំ ២០២១ ​កើនឡើង ១១,៦ ​ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕ អត្ថបទ៖ វណ្ណៈ 

ប្រធានសមាគមម្រេចកំពត រំពឹងថា ការនាំចេញម្រេចមានកំណើនល្អនៅឆ្នាំក្រោយ

2022/11/21 12:39:32 pm        654
ភ្នំពេញ៖ ប្រធានសមាគមលើកស្ទួយម្រេចកំពត រំពឹងថា នៅក្នុងឆ្នាំ ២០២៣ ការនាំចេញ​ផលិតផល​ម្រេចនឹងងើបឡើងល្អប្រសើរវិញ ​ដោយការរំពឹងទុកនៃការប្រមូលផលម្រេចឆ្នាំក្រោយ នឹងទទួល​បាន​ទិន្នផល​ខ្ពស់ជាងឆ្នាំនេះ ​ព្រមទាំងមានទីផ្សារថ្មីៗបន្ថែមទៀត ជួយគាំទ្រដល់ការនាំចេញ​ម្រេច​កម្ពុជា។លោក ងួន ឡាយ ប្រធានសមាគមលើកស្ទួយម្រេចកំពត លើកឡើងនៅថ្ងៃទី ​២១ ខែ វិច្ឆិកា​នេះថា នៅក្នុងឆ្នាំនេះ ​ការប្រមូលផលម្រេចរបស់កសិករទទួលបានទិន្នផលទាបជាងឆ្នាំ ​២០២១ ចំណែក​ទីផ្សារ​នាំចេញក៏ជួបបញ្ហាខ្លះៗផងដែរ​ ដោយសារការកើនឡើងនៃប្រាក់ដុល្លារ ខណៈការនាំចេញ​ម្រេច​ភាគច្រើន​គិតជាតម្លៃអឺរ៉ូ ​ហើយបច្ចុប្បន្នអត្រាប្តូរប្រាក់អឺរ៉ូនេះកំពុងធ្លាក់ចុះ​ ដែលបញ្ហាទាំងនេះ ធ្វើឲ្យអ្នកបញ្ជាទិញមានការស្ទាក់ស្ទើរ។ទោះបីឆ្នាំនេះមានការធ្លាក់ចុះ​ តែនៅឆ្នាំ ២០២៣ លោក រំពឹងថា ​ទីផ្សារនាំចេញម្រេចរបស់កម្ពុជា នឹង​អាចងើបល្អប្រសើរឡើងវិញ ​និងស្របពេលកម្ពុជាក៏មានទីផ្សារថ្មីខ្លះៗបន្ថែម ដែលជាការរួមចំណែក​ដល់ការនាំចេញ ​លើទីផ្សារដែលមានស្រាប់ផងដែរ។ ជុំវិញការនាំចេញម្រេច, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បង្ហាញឲ្យដឹងថា​ នៅក្នុងរយៈពេល ១០ ឆ្នាំ២០២២ នេះ ​ការនាំចេញ ម្រេច ​សម្រេចបានមានចំនួនជាង​ ៧,៧ ពាន់តោន ​ថយចុះ ៧២ ភាគរយ ​ក្នុងនោះ​នាំចេញទៅប្រទេសវៀតណាមជាង ៦,៦ ពាន់តោន៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ជា ចាន់តូ ដឹកនាំគណៈប្រតិភូកម្ពុជាសន្និសីទអន្តរជាតិលើកទី៣នៅប្រទេសឥណ្ឌា

2022/11/17 01:33:12 pm        324
ភ្នំពេញ៖ សន្និសីទអន្តរជាតិលើកទី៣ ស្តីពី ការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្មដែល​ប្រារព្ធ​ធ្វើ​នៅរដ្ឋ​ធានីញូវដេលី ​នៃសាធារណរដ្ឋឥណ្ឌាមានគណៈប្រតិភូមកពីបណ្តាប្រទេស និង​អង្គការ​អន្តរជាតិ​នានាជាង ១០០ ប្រទេសចូលរួមក្នុងនោះក៏វត្តមានរបស់ប្រតិភូប្រទេស​កម្ពុជា​ផងដែរ។នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ ធនាគារជាតិនៃកម្ពុជា និង​ជាអនុប្រធានប្រចំាការ​គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ​ប្រឆាំង​ការ​សម្អាតប្រាក់ និង​ហិរញ្ញប្បទានភេរវកម្ម​ និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហៅ​កាត់ថា៖ (គ.ស.ហ.) ​តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ និងជាប្រធាន គ.ស.ហ. បានដឹកនាំ​គណៈ​ប្រតិភូអញ្ជើញ​ទៅចូលរួមសន្និសីទអន្តរជាតិ​លើក​ទី៣ ស្តីពី ការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម “No Money for Terro” ។មន្ត្រីជាន់ខ្ពស់ក្នុងគណៈប្រតិភូប្រទេសកម្ពុជាដែលត្រូវទៅចូលរួមសន្និសីទអន្តរជាតិលើកទី៣​ ស្តីពី ការប្រឆាំងការ​ផ្តល់ហិរញ្ញប្បទានភេរវកម្ម “No Money for Terro” នេះបានឲ្យដឹងថា សន្និសីទ្ធនេះនឹង​ចាប់​ដំណើរ​រ​យៈពេល២ថ្ងៃគឺនៅថ្ងៃទី១៨ ​និងថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២២ ​នៅក្នុងរដ្ឋធានីញូវដេលី នៃសាធារណរដ្ឋឥណ្ឌា។មន្រ្តីរូបនេះ បានឲ្យដឹងទៀតថា តាមការគ្រោងទុកសន្និសីទអន្តរជាតិលើកទី៣ ​ស្តីពី ការប្រឆាំង​ការ​ផ្តល់ហិរញ្ញប្បទានភេរវកម្ម “No Money for Terro”នេះ ​នឹងមានគណៈប្រតិភូមកពីបណ្តាប្រទេស និង​អង្គការអន្តរជាតិនានាសរុប​ចំនួនប្រមាណជាង ​១០០ ប្រទេស៕អត្ថបទ៖ ធនាគារ​ជាតិ

វិស័យសេវាកម្មនៅឆ្នាំ២០២៣ រំពឹងនឹងហក់ឡើងខ្ពស់លើសការរំពឹងទុក

2022/11/17 01:22:42 pm        492
​ភ្នំពេញ៖ វិស័យសេវាកម្មកម្ពុជា រំពឹងថានឹងហក់ឡើងខ្ពស់លើសការរំពឹងទុករបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៣​ ដោយគាំទ្រដល់សេវាដឹកជញ្ជូន ​ការងើបឡើងវិញនៃវិស័យសេវាកម្មទេសចរ សណ្ឋាគារ និងភោជនីយដ្ឋាន។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើងក្នុង​កិច្ច​សម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីវិស័យសេវាកម្ម ឆ្នាំ ២០២៣ នៃព្រះរាជា​ណា​ចក្រកម្ពុជាថា វិស័យសេវាកម្ម ​ដែលរំពឹងជួយជ្រោមជ្រែង ដល់ការងើបឡើង​វិញនៅឆ្នាំ ២០២៣ មានអនុវិស័យឡូជីស្ទិក បានកំពុងរីកលូតលាស់ដូចជា ការសាងសង់កំពង់ផែទឹកជ្រៅបាន​ជិត​រួចរាល់, ការបង្កើតនូវប្រព័ន្ធឡូជីស្ទិកនៃក្រវ៉ាត់ក្រុងទី៣ ជាការតភ្ជាប់ពីតំបន់នានាចូលមករាជធានី​ភ្នំពេញ, គម្រោងបង្កើតផ្លូវល្បឿនលឿន​បន្ថែមរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យសេវាកម្មលើផ្នែកនេះ​នឹងរីកចម្រើន។ ចំណែកសេវាកម្មទេសចរ បន្ទាប់ពីកម្ពុជាបានបើកដំណើការជាងមួយឆ្នាំមកនេះ ភ្ញៀវទេសចរ​បរទេស​ចូលមកកម្ពុជានៅមានកម្រិតក៏ពិតមែន ​តែភ្ញៀវទេសចរក្នុងស្រុកបានកើនឡើងវិញ ស្របពេលអាជីវកម្ម ​សេវាកម្មជាច្រើនក៏បានដំណើរជាប្រក្រតីផងដែរ។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងកាល​ពី​ពេលថ្មីៗនេះថា ​ស្របពេលជំងឺកូវីដ ១៩ ​មានស្ថានភាពល្អប្រសើរ និងស្របពេលកម្ពុជាបើកឲ្យ​ប្រើប្រាស់​ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហុន មិនត្រឹមតែមានការចាប់អារម្មណ៍ភ្ញៀវទេសចរក្នុង​ស្រុក​ប៉ុណ្ណោះទេ ​ចំពោះភ្ញៀវទេសចរបរទេស ក៏បានចាប់អារម្ភណ៍​យ៉ាងខ្លាំងផងដែរ លើការកក់​សំបុត្រ​បន្តទៅទស្សនាកម្សាន្តនៅខេត្តព្រះសីហុន ​និងតំបន់ផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា៖ វិស័យសេវាកម្ម ត្រូវបានរាជរដ្ឋាភិបាល ព្យាករថា ​នឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣% ក្នុងឆ្នាំ ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ច​ក្នុង​ស្រុកសណ្ឋាគារ ​និងភោជនីយដ្ឋាន ​និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនចុះបញ្ជីតាមថ្នាលជាតិ មានទុនវិនិយោគសរុប ៥.៥១ ទ្រីលានដុល្លារ

2022/11/17 01:05:46 pm        462
ភ្នំពេញ៖ កម្ពុជាទទួលបានក្រុមហ៊ុននិងសហគ្រាសដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអនុម័តរួច មានចំនួនជិត ២០ ពាន់ក្រុមហ៊ុន​ គិតជាដើមទុនសរុប មានចំនួន ៥.៥១ ទ្រីលានដុល្លារអាមេរិក គិតត្រឹមពាក់កណ្តាល ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ ។ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន​ របស់រាជរដ្ឋាភិបាល បានបង្ហាញទូរលេខ​នៃ​ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ​គិតត្រឹមថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ ក្រុមហ៊ុនដែលបានចុះបញ្ជីប្រព័ន្ធចុះបញ្ជីអាជីវកម្ម ​តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់​រាជររដ្ឋាភិបាល ​ទទួលបានអនុម័តរួចជាផ្លូវការ ​មានចំនួនជិត ២០ ពាន់ក្រុមហ៊ុន ដោយមានដើម​ទុន​ក្នុងរង្វង់ប្រមាណ ជាង ៥.៥១ ទ្រីលានដុល្លារអាមេរិក និងនាមករណ៍បម្រុងទុកប្រមាណជាង ១២ ពាន់ក្រុមហ៊ុន​ សហគ្រាសផ្សេងទៀត ដែលនឹងធ្វើការអនុម័តជាបន្តបន្ទាប់។សកម្មភាពអាជីវកម្មធំៗចំនួន ៥ ប្រភេទ ​ទទួលបានការចុះបញ្ជី និងមានដើមទុនច្រើនជាង​គេរួម​មាន៖ ការវិនិយោគលើការសាងសង់អគារ​ សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យ​ផ្ទាល់ខ្លួន ​សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ​កម្មន្តសាល​សំលៀកបំពាក់ (លើកលែង​សំលៀកបំពាក់​ធ្វើពី​រោមសត្វ) ​អន្តរការីរូបិយវត្ថុ ​និងការចុះបញ្ជីរបស់ក្រុមហ៊ុនផ្សេងៗទៀត។ សូមរំលឹកថា ការបើកប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន​របស់រាជរដ្ឋាភិបាល ក្នុង​ជំហានទី១ បានដាក់ឲ្យប្រើប្រាស់ ​កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ រួមមាន​ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងមហាផ្ទៃ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ចំណែកជំហានទី២ បានអនុវត្តនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ប្រព័ន្ធនេះបានពង្រីកវិសាលភាព​ដល់ការ​ស្នើសុំអាជ្ញាបណ្ណ ​ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញ​ ទៅតាមសកម្មភាពអាជីវកម្ម ពី​ក្រសួង-ស្ថាប័នជំនាញរួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ​និង​និយ័តករ​អាជីវកម្មអចលនវត្ថុ និង​បញ្ចាំ​នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕អត្ថបទ៖ សុន រ៉ាឌី

កសិករក្នុងខេត្តក្រចេះបំបៅដើមត្រប់ជាមួយដើមប៉េងប៉ោះ ទទួលបានទិន្នផលល្អ

2022/11/16 04:52:43 pm        640
ក្រចេះ៖ ក្រចេះកសិករ ក្នុងខេត្តក្រចេះ បានអនុវត្តវិធីសាស្ត្របំបៅដើមត្រប់ជាមួយដើមប៉េងប៉ោះ ទទួលបានជោគជ័យ និងទទួលបានទិន្នផលល្អ។ ស្ត្រីជាកសិករម្នាក់ឈ្មោះ សាន្ត ទេវី នៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ​ខេត្តក្រចេះ បានចាប់​យករបរដាំបន្លែធម្មជាតិ និងបន្លែហូបផ្លែ អស់រយៈពេលជិត១០ឆ្នាំមកហើយ ​ក្រៅពីធ្វើស្រែ ដោយ​អនុវត្តតាមរបៀបធម្មតា គឺពុំមានបច្ចេកទេស ​ធ្វើឱ្យការដាំដុះប្រឈម នឹងជំងឺជាច្រើន និងពុំទទួលបានផលល្អ។នៅក្នុងឆ្នាំ២០១៦​ ក្រោយទទួលបានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស​ ពីគម្រោង ឆេន និងកម្មវិធី អាស្ពាយ ធ្វើឲ្យគាត់មានចំណេះដឹងថ្មីក្នុងការដាំដុះដំណាំបែបថ្មី ប្តូរពីការដាំ​ដុះបន្លែហូបផ្លែ តាមបែបទម្លាប់ចាស់បុរាណ ​មកជាបច្ចេកទេសបំបៅដើមត្រប់​ ជាមួយដើមប៉េងប៉ោះ រហូត​ទទួលបានជោគជ័យ ​ដែលធន់ទៅនឹងអាកាសធាតុ ​ជំងឺ​ហ៊្វុយសារ៉ាយូម (ស្រពោន) និងទទួល​បានទិន្នផលច្រើន ។ បច្ចេកទេសយុទ្ធសាស្ត្រដាំដុះដំណាំប៉េងប៉ោះបែបថ្មីនេះ​ ធ្វើឲ្យទិន្នផលទទួលបានច្រើនជាងមុន ជា​ពិសេសកាត់បន្ថយការស្រោចស្រពទឹក​ ហើយអាចរកប្រាក់ចំណូល ​ចន្លោះពី១លាន ៦សែនរៀល ទៅ២លានរៀល ក្នុង១ខែ ។ឆ្លើយតបទៅនឹងទំនុកចិត្តរបស់កសិករអ្នកដាំដុះ និងអ្នកទទួលទិញលក់បន្ត ​ជាពិសេសអ្នកទទួល ទាន​ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ​មានមន្ទីរពិសោធន៍បឋម ១ន្លែង ​ដើម្បីពិសោធន៍ ស្រាវជ្រាវ​រកសារធាតុគីមី​ ដែលអាចផ្តល់សញ្ញាឲ្យដឹងពីកម្រិតសារធតុគីមី ដែលប្រើប្រាស់​មកលើបន្លែ ទៅតាមកម្រិត ​និងអនុលោម ​អាចឲ្យប្រជាពលរដ្ឋ ​យកទៅបរិភោគ និងប្រើប្រាស់​បានប្រកបដោយសុវត្ថិភាព ៕អត្ថបទ៖ សេង ម័រ 

កសិករក្នុងខេត្តបាត់ដំបង នៅតែប្រមូលផលស្រូវបានច្រើន បើទោះរងផលប៉ះពាល់ដោយទឹកជំនន់

2022/11/16 04:38:29 pm        811
បាត់ដំបង៖ ការប្រមូលផលស្រូវវស្សាលើកទី២ក្នុងខេត្តបាត់ដំបងនៅឆ្នាំនេះ ទទួលបាន​ទិន្នផលខ្ពស់គួរសម ប៉ុន្តែកំពុងប្រឈមបញ្ហាតម្លៃចុះថោកជាបន្តបន្ទាប់ ខណៈជី ថ្នាំកសិកម្ម មានតម្លៃខ្ពស់។ ឆ្លើយតបនឹងកង្វល់របស់ប្រជាកសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងពីការចាត់បញ្ជូនមន្រ្តី និងក្រុមការងារ នៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះពិនិត្យ​ជាក់ស្ដែង និងរកដំណោះស្រាយសមស្របនៅនឹងកន្លែងជូនប្រជាកសិករ។កសិករក្នុងភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ​បានថ្លែងឱ្យដឹងថា ការបង្កបង្កើន ផលស្រូវឆ្នាំនេះ ​មានលក្ខណៈងាយស្រួលជាងបណ្ដាឆ្នាំមុនៗ ដោយសារកត្តាអាកាសធាតុ​អំណោយ​ផលមានភ្លៀងធ្លាក់ច្រើន ​មានទឹកធ្វើស្រែគ្រប់គ្រាន់ ប៉ុន្តែព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះបញ្ហា​តម្លៃស្រូវធ្លាក់ចុះជាបន្តបន្ទាប់។ឆ្លើយតបការព្រួយបារម្ភរបស់ប្រជាកសិករ​ ក្រសួងកសិកម្ម កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា នេះ បាន ចេញសេចក្ដីប្រកាសព័ត៌មាន ​អំពាវនាវដល់ប្រជាកសិករ ដែលជួបបញ្ហាជាក់ស្ដែងទាក់ទង​ទៅ​ផ្ទាល់ក្រុមការងាររបស់ក្រសួង តាមរយៈលេខទូរសព្ទ ០៩៥ ៩៥ ១១១១ ​សម្រាប់ខេត្តបាត់ដំបង ដើម្បីឱ្យក្រុមការងារក្រសួង ​អាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួល​ជាមួយ​រោងម៉ាស៊ីនកិនស្រូវក្នុងតំបន់។សូមបញ្ជាក់ថា តម្លៃស្រូវសើម ក្នុងស្រុកមោងឫស្សី ​បច្ចុប្បន្នប្រភេទស្រូវសែនក្រអូប ​ដែលពីមុន មានតម្លៃចន្លោះពី១២០០រៀលទៅ១៣០០រៀល ​បានធ្លាក់ចុះមកនៅត្រឹមចន្លោះ១០០០រៀល ទៅ ១១០០រៀល​ ចំណែកស្រូវប្រភេទស្រងែ ​ពីមុន ​តម្លៃចន្លោះពីជាង ១០០០រៀល បានធ្លាក់​ចុះមកនៅត្រឹម ជាង៨០០រៀល​ ទៅដល់ក្រោម ១០០០រៀល ក្នុងមួយគីឡូក្រាម ៕អត្ថបទ៖ នឿត សុភក្ត្រ 

១០ខែឆ្នាំ២០២២ខេត្តកំពត ស្រូបទាញភ្ញៀវទេសចរប្រមាណជាង ១លាន៥សែននាក់

2022/11/16 03:59:08 pm        609
កំពត៖ មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ បន្ទាប់ពីបើកប្រទេសឡើងវិញ ចំនួនភ្ញៀវទេសចរ ដែលបានទៅសម្រាកកម្សាន្តនៅខេត្តកំពត សរុបប្រមាណជាង ១លាន ៥សែននាក់។ មន្ត្រីនិងអ្នកជំនាញ បានធ្វើការព្យាករណ៍ថា សម្ទុះ​ភ្ញៀវទេសចរ ​នឹងបន្តកើនឡើងច្រើន អាច​ប្រហាក់ប្រហែល ឬលើសពេលមិនទាន់មានជំងឺកូវីដ១៩ផ្ទុះឡើង ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតលោក សយ ស៊ីណុល បានឲ្យដឹងថា ក្រោយពេលបើកប្រទេស ឡើងវិញ ​ចំនួនភ្ញៀវទេសចរ ចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់​ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ហើយនៅក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០២២នេះ ខេត្តកំពត បានស្រូបទាញភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ចំនួនជាង១.៥លាននាក់ ​មានការកើនឡើង ១០៧.១៧% ធៀបនឹងរយៈពេលដូចគ្នា​នៅ​ឆ្នាំ២០២១ ដែលភ្ញៀវទេសចរមានចំនួនតែជាង៧៤ម៉ឺននាក់។លោកប្រធានមន្ទីរបានធ្វើការព្យាករណ៍ថា ចំនួនភ្ញៀងនឹងបន្តកើនឡើង ដោយសារកិច្ចខិតខំ របស់ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពល​វិស័យទេសចរណ៍ ការអភិវឌ្ឍ សន្តិភាព ស្ថិរភាព ​និងភាព​សុខដុមរម្យនា​របស់ពលរដ្ឋកម្ពុជា ​ទៅកាន់ឆាកអន្តរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ជាដើម។អ្នកគ្រប់គ្រង់ទូទៅ នៃ ម៉ូលី រីស៊ត ស្ថិតនៅក្នុងក្រុងកំពត លោក គឹម សាន បានប្រាប់ឲ្យដឹងថា ចាប់ តាំងពីបើក​សេដ្ឋកិច្ច​ប្រទេសឡើងវិញ ​ចំនួនភ្ញៀវបានកើនឡើងច្រើន វិលត្រឡប់មករកភាព​ប្រក្រតី​ឡើងវិញហើយ ។ លោកព្យាករថា ចំនួនភ្ញៀវទេសចរ​ នឹងបន្តកើនឡើងទ្វេរដង ​នៅឆ្នាំ២០២៣ ​ព្រោះស្ថានភាព កូវីដ-១៩ក៏ល្អប្រសើរ​សមិទ្ធផល​ទេសចរណ៍ក្នុងខេត្ត ​ក៏ចាប់ផ្តើមបើកដំណើរការ ​ការផ្សព្វផ្សាយ ក៏បានទូលំទូលាយ។ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត ​ចំនួនភ្ញៀវទេសចរឆ្នាំនេះ​ អាចប្រហាក់​ប្រហែល ឬច្រើនជាងពេលមិនទាន់មានការផ្ទុះជំងឺកូវីដ-១៩ ព្រោះនៅឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរ មាន ជាង១លាន៦សែន ២ម៉ឺននាក់ ហើយនៅឆ្នាំ២០១៩ មានចំនួនជាង ១លាន ៦សែន ៦ម៉ឺននាក់ ៕អត្ថបទ៖ អន សារឹម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក៖ អាម៉េរិកកំពុងស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា
02/20/2026 09:02 PM
អាមេរិកកំពុងចរចាជាមួយឥណ្ឌា រឿងនាំចេញប្រេងវេណេស៊ុយអេឡាទៅកាន់ទីនោះ
02/20/2026 08:02 PM
ការរកឃើញផ្លូវរូងក្រោមដីសម្ងាត់ផ្តល់ពន្លឺពីទីផ្សារប្រេងងងឹងរបស់ម៉ិកស៊ិក
02/20/2026 08:02 PM
វិចិត្រករខ្មែរនិងបរទេសគូរផ្ទាំងគំនូរបង្ហាញពីសោកនាដកម្មដោយសារសង្គ្រាមព្រំដែនកម្ពុជា-ថៃ
02/20/2026 08:02 PM
ទីក្រុងគីវ៖ គម្រោងផែនការសម្លាប់មន្ត្រីជាន់ខ្ពស់រៀបចំដោយរុស្ស៊ី ត្រូវបានបំផ្លាញ
02/20/2026 07:02 PM
លោក Trumpបញ្ជាឲ្យទីភ្នាក់ងារកំណត់អត្តសញ្ញាណ និងបញ្ចេញឯកសាររដ្ឋាភិបាលស្តីពីមនុស្សពិភពផ្កាយ
02/20/2026 07:02 PM
រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងជួបលោក Rubio អំឡុងភាពតានតឹង ជុំវិញមូលដ្ឋានទ័ពអាកាសរួមគ្នា
02/20/2026 07:02 PM
មនុស្ស ៨នាក់ ត្រូវបានបារម្ភថា ស្លាប់ ក្រោយរថយន្តក្រុងដឹកអ្នកទេសចរចិនលិចក្នុងបឹង នៅរុស្ស៊ី
02/20/2026 07:02 PM
UNលម្អិតករណីប្រហារជីវិតស្រ្តីនៅស៊ូដង់ និងជំរុញឲ្យមានវិធានការបន្ទាន់
02/20/2026 07:02 PM
UNលម្អិតករណីប្រហារជីវិតស្រ្តីនៅស៊ូដង់ និងជំរុញឲ្យមានវិធានការបន្ទាន់
02/20/2026 07:02 PM