ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូ RCEP មានទំហំទឹកប្រាក់ជាង ៣,៧៦ ពាន់​លាន​ដុល្លារ​កើនជិត ១៥ភាគរយក្នុងខែមករាឆ្នាំនេះ
ក្នុងខែមករាឆ្នាំនេះ​ ប្រទេសអាស៊ានចំនួន៥ ស្រូបយកទំនិញពីកម្ពុជា មានទឹកប្រាក់សរុបជាង ៤៣៣លានដុល្លារ
ឧស្សាហកម្មកៅស៊ូកម្ពុជា រីកចម្រើនលឿន​នាំឱ្យតម្រូវ​ការផ្គត់ផ្គងកៅស៊ូ​ក្នុង​ស្រុក​កើន​ឡើង​ខ្ពស់​ចន្លោះ​ពី ២០ទៅ២៥​ម៉ឺនតោន​ក្នុងមួយឆ្នាំ
ខែមករាឆ្នាំនេះ កម្ពុជានាំទំនិញទៅចិនមានទឹកប្រាក់ជាង ១៦៤លានដុល្លារ កើនជាង ៥៩ភាគរយ

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងពាណិជ្ជកម្ម បន្ថែមពេលបីថ្ងៃទៀត សម្រាប់ការចុះញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

2022/07/01 01:12:01 pm        965
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ ចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី៣ ខែកក្កដា ដើម្បីផ្តល់ពេលវេលាដល់ក្រុមហ៊ុន និងអាជីវកម្ម មកស្នើសុំចុះបញ្ជី ឬលិខិតអនុញ្ញាតអាជីវកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។យោងតាមសេចក្តីជូនដំណឹងស្ដីពី ការពន្យារពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំ​លិខិត​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចុះថ្ងៃទី៣០ ខែមិថុនា ក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា ​ដោយ​សង្កេតឃើញថា អាជីវករ ​សហគ្រាសឯកបុគ្គល និងក្រុមហ៊ុន​ជាច្រើនលើសលប់ បាន​មក​ក្រសួងពាណិជ្ជកម្ម ​ដើម្បីដាក់ពាក់ស្នើសុំលិខិត​អនុញ្ញាត ឬអាជ្ញាប័ណ្ណ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧:00 នាទី។រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនអាចមកទទួលលេខរៀង ដើម្បីដាក់ពាក្យស្នើសុំ​នៅ​នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ឬនៅមន្ទីរពាណិជ្ជកម្មខេត្ត​ដែល​រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល​ ឬក្រុមហ៊ុនតាំងនៅ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូន​ដំណឹង​នេះតទៅ។ក្រសួងពាណិជ្ជកម្ម បញ្ជាក់ផងដែរថា ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក ​ដោយមិនមានការ​អនុញ្ញាត​ពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះនឹងត្រូវ​ទទួល​ការផាក​ពិន័យជាប្រាក់ និងអាចមានការ​ផ្តន្ទាទោស​ដូចមានចែងក្នុងច្បាប់​ស្តីពី​ពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិក។ ក្រសួងពាណិជ្ជកម្ម កាលពីខែមីនា ឆ្នាំ២០២២ បានពន្យាពេលម្តង ​លើការផាកពិន័យចំពោះការ​យឺតយ៉ាវ​សម្រាប់​ការដាក់ពាក្យស្នើសុំលិខិត​អនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិចត្រូនិក ដល់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២៕អត្ថបទ៖ ឈិត បូរ៉ាវី

សាំងធម្មតាតម្លៃ ៥.៨០០រៀល/លីត្ររក្សាតម្លៃដដែល និងម៉ាស៊ូត ចុះថ្លៃ១០០រៀល

2022/07/01 11:58:02 am        39
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយប្រេងនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែកក្កដា ឆ្នាំ២០២២ ដោយតម្លៃប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.៨០០រៀល/លីត្រ(រក្សាតម្លៃដដែល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៦.២០០រៀល/លីត្រ(ចុះថ្លៃ ១០០រៀល។

អាជីវករច្រើនយ៉ាងកុះករទៅចុះបញ្ជីអាជីវកម្មតាមអនឡាញនៅក្រសួងពាណិជ្ជកម្ម

2022/06/30 01:29:23 pm        844
​ភ្នំពេញ៖ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ការអនុវត្តការផាកពិន័យចំពោះអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ) ដែលមិនបានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់ជាមួយក្រសួងពាណិជ្ជកម្ម។ ជាមួយនេះបានកត់សម្គាល់ឃើញថា រយៈពេលចុងក្រោយនេះឃើញមានអាជីវករយ៉ាងច្រើនកុះករ នាំគ្នាដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ ដើម្បីបន្តពាណិជ្ជកម្មដោយស្របច្បាប់។ក្រុមអាជីវករដែលកំពុងរងចាំដាក់ពាក្យស្នើសុំចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម បាននិយាយ​ប្រាប់​ទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីរសៀលថ្ងៃទី២៩ មិថុនា ឆ្នាំ២០២២នេះថា ព័ត៌មាន​ដែលរដ្ឋ​តម្រូវ​ឱ្យចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនេះ​ គឺបានដឹងយូរហើយដែរ ​ប៉ុន្តែពួកគាត់​មិនទាន់​បាន​ត្រៀមខ្លួនទេ​ ព្រោះនៅពេលមានការចុះបញ្ជី ​រដ្ឋនឹងតម្រូវឱ្យមានការបង់ពន្ធផ្សេងៗ ខណៈការលក់​ដូររបស់ពួកគាត់ មិនមានភាពច្បាស់លាស់​ ហើយលក់តែពេលណាទំនេរប៉ុណ្ណោះ។ ដោយឡែក ការសម្រេចមកដាក់ពាក្យស្នើរសុំចុះបញ្ជីក្នុងពេលនេះ ពួកគាត់បានលើកឡើងថា ដោយសារចង់បន្តអាជីវកម្មដោយស្របច្បាប់ និងគ្មានបញ្ហាទើសទាល់ផងដែរ​ចំពោះថ្លៃសេវា​ក្នុងការចុះបញ្ជីនេះ។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍ថា ​ការតម្រូវឲ្យអ្នករកស៊ីតាមប្រព័ន្ធអនឡាញចុះបញ្ជីឈ្មោះនេះ ក្នុងគោលបំណង​គ្រប់គ្រង​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ​(អនឡាញ) ​ក្នុងប្រទេសកម្ពុជា​ និងជាមួយអន្តរជាតិ ក៏ដូចជាដើម្បីបង្កើតភាពប្រាកដប្រជាផ្នែកគតិយុត្តប្រតិបត្តិការពាណិជ្ជកម្ម និងរដ្ឋប្បវេណី​តាម​ប្រព័ន្ធអេឡិចត្រូនិក។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ​ការតម្រូវនេះដែរ ​មិនដាច់ខាតទាំងអស់ទេ ក្នុងនោះក៏មាន​លើកលែង​សម្រាប់​មុខរបរមួយចំនួនផងដែរ​ ដូចជាការលក់ទំនិញជាស្នាដៃសិល្បៈ, ការ​បង្ហាត់​បង្រៀន​សិស្សតាមប្រព័ន្ធអនឡាញជាឯកជន ​ឬការបង្ហាត់បង្រៀនជាសិក្ខាសាលា និងការកក់​បម្រុង​ទុកនូវសេវាដែលមិនមានការកក់ប្រាក់ ​គឺអាចផ្ដល់ព័ត៌មានផ្សេងៗ​សម្រាប់អតិថិជន ឬអ្នកប្រើប្រាស់របស់អ្នកជាដើម។សូមជម្រាបថា ​តម្លៃសេវាចុះបញ្ជីពាណិជ្ជកម្មសម្រាប់អ្នករកស៊ីអនឡាញ មានតម្លៃសេវា​សាធារណៈត្រឹមតែ ២០ម៉ឺនរៀលប៉ុណ្ណោះ ​សម្រាប់រូបវន្តបុគ្គល ​និង៤០ម៉ឺនរៀលសម្រាប់នីតិបុគ្គល ដែល​មានសុពលភាពរយៈពេល២ឆ្នាំ។​ គិតរហូតមកដល់ពេលនេះ ​ជាលើកទី៣ហើយ ដែលក្រសួងពាណិជ្ជកម្ម បាន​សម្រេច​ពន្យារពេលការផាកពិន័យ​ដល់អ្នកប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ក្នុងការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក​ទាំងអស់ ​ដោយកន្លងមកក្រសួងធ្លាប់បានកំណត់ឱ្យមានមុនថ្ងៃទី១​ ខែធ្នូ ឆ្នាំ២០២១, លើកទី២ ឱ្យបានមុនថ្ងៃទី១​ ខែមីនា ឆ្នាំ ២០២២ និងលើកទី៣ ត្រឹមថ្ងៃទី១ ​ខែកក្កដា ឆ្នាំ២០២២។សូមបញ្ជាក់ទៀតថា ​ការអនុវត្តច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចាប់​ផ្តើមក្នុងឆ្នាំ២០១៩មកម្ល៉េះ៕ អត្ថបទ ឈិត បូរ៉ាវី

ការធ្វើទំនើបកម្មវិស័យកសិកម្ម ជួយកាត់បន្ថយថ្លៃដើមផលិត និងអាចប្រកួតប្រជែងលើទីផ្សារ

2022/06/30 01:09:58 pm        596
ភ្នំពេញ៖ អ្នកជំនាញកសិកម្មចង់ឲ្យប្រជាពលរដ្ឋដាំដុះបន្លែ តាមរយៈការធ្វើទំនើបកម្ម ដោយប្រើ​ផ្ទះសំណាញ់ ដោយអាចធ្វើឲ្យកសិករចំណេញពេលក្នុងការដាំដុះ តម្លៃលក់ចេញខ្ពស់ អាចប្រកួត​ប្រែងជែង និងដើម្បីកាត់បន្ថយនៃការនាំចូលបន្លែពីក្រៅប្រទេស។លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Tropicam Fruit and Vegetable លើកឡើងក្នុងសិក្ខា​សាលា​ពិគ្រោះយោបល់ ស្តីពីការតម្រង់ទិសអាទិភាពនយោបាយ សម្រាប់ការស្តារ និងពង្រឹងកិច្ច​អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងប្រក្រតីភាពថ្មីឆ្នាំ ២០២៣ ដោយរៀបចំដោយក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុថា លោកឧកញ៉ា​បាន​រៀបចំ​សាកល្បង មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូនៅ នៅ​ស្ថានីយ​ពិសោធន៍​កសិកម្មបន្ទាយដែក​ ស្របតាមស្តង់ដាការអនុវត្តកសិកម្មល្អ ហៅថា (GAP) ដើម្បីជម្រុញខ្សែសង្វាក់ផលិតកម្មនៃការដាំដុះបន្លែក្នុងស្រុក​ ដោយ​ប្រើផ្ទះសំណាញ់។ តាមរយៈនៃការដាំដុះរបៀបនេះ ​បានបង្ហាញឲ្យឃើញថា ​ក្នុងមួយឆ្នាំការដាំដុះក្នុងផ្ទះសំណាញ់ អាចដាំដុះ​ បាន ៨ ទៅ៩ ដងក្នុងមួយឆ្នាំ ។លោកឧកញ៉ា ​បន្តថា ​ចំណែកការដាំដុះរបស់ប្រជាពលរដ្ឋនៅតាមទីវាល​ កសិករអាចដាំដុះបាន ៣ ទៅ​ ៤ក្នុងមួយឆ្នាំ ​និងជួបបញ្ហា ​ជាច្រើនដូចជា ថ្លៃដើមផលិតខ្ពស់​ បន្លែគ្មានសុវត្ថិភាព និង​ការលក់​តាមទីផ្សារមានតម្លៃថោក។ បញ្ហានេះ​ កសិករ​គួរងាយមកធ្វើទំនើបកម្ម ​គឺការដាំដុះ​ដោយ​ប្រើផ្ទះ​សំណាញ់ គឺអាចជួយឲ្យកសិករធ្វើការដាំដុះបានច្រើនដង​ បន្លែមានសុវត្ថិភាព តម្លៃលក់​ចេញ​ខ្ពស់ និងអាចបំពេញតម្រូវការបន្លែទីផ្សារក្នុងស្រុក ជាពិសេសចូលរួមកាត់បន្ថយនៃការនាំចូល​បន្លែ​ពីក្រៅប្រទេសផងដែរ។ចំណែក, ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានអនុវត្តវិធានការជាច្រើន ​ក្នុងនោះសម្រាប់ការដាំដុះ និងបាន​ជម្រុញលើកទឹកចិត្តដល់អ្នកវិនិយោគ ត្រូវធ្វើទំនើបកម្ម ដើម្បីលើកកម្ពស់ខ្សែច្រវ៉ាក់​ផលិត​កម្ម​ប្រកបដោយភាពប្រកួតប្រជែង ​ដោយ​ផ្តោតលើការ​ប្រើប្រាស់​នូវបច្ចេកវិទ្យាវ័យឆ្លាត​ ក្នុងគោល​ដៅធ្វើឲ្យមានកំណើន​ប្រកបដោយចីរភាព ​និងការបង្កើនភាពធុនទៅនឹងការប្រែប្រួល​អាកាសធាតុ​ជាដើម ដើម្បីគាំទ្រដល់ការដាំដុះប្រកបដោយចីរភាព។សូមបញ្ជាក់ថា ក្នុងរយៈកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចុះ​អនុស្សរណៈយោគយល់​គ្នា (MoU) ជាមួយក្រុមហ៊ុន ​សមាគម ​ឯកជននានាមួយចំនួន លើការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​បន្លែសុវត្ថិភាពគំរូ ​និងជំរុញខ្សែចង្វាក់ តម្លៃ​បន្លែ​សុវត្ថិភាព​តាមស្តង់ដាការអនុវត្ត​កសិកម្មល្អ (GAP) ដើម្បីបំពេញតម្រូវការបន្លែក្នុងស្រុក ​និងឆ្ពោះទៅនាំចេញ ក្នុងនោះចំពោះ គម្រោង​ក្រុមហ៊ុន Tropicam Fruit and Vegetable គឺមាន​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​បន្លែសុវត្ថិភាព ដើម្បី​ជួយជំរុញផលិតកម្មបន្លែ ស្លឹក ផ្លែឈើ មើម ប្រកប​ដោយសុវត្ថិភាព​តាមស្តង់ដា GAP នឹង​គាំទ្រ​ដល់ការប្រើប្រាស់​បច្ចេកវិទ្យាកសិកម្មទំនើបបម្រើឱ្យវិស័យបន្លែសុវត្ថិភាព៕ អត្ថបទ៖ សុន រ៉ាឌី

ការវិនិយោគដោយផ្ទាល់របស់ចិននៅកម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់២០៦លានដុល្លា ត្រីមាសទី១

2022/06/30 12:46:28 pm        852
ភ្នំពេញ៖ ការវិនិយោគដោយផ្ទាល់របស់ចិននៅកម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ ២០៦លានដុល្លា ត្រីមាសទី១ ស្របពេលដែលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-កម្ពុជា មានកំណើនលំនឹងថេរ និងមាន​សុខុមមាលភាព​ជាលំដាប់។ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងសិក្ខាសាលាស្តីពី ការទូតសេដ្ឋកិច្ច​ក្រោម​គន្លងថ្មី ធ្វើឡើង​កាលពីដើមសប្តាហ៍នេះ ថ្លែងថា​ ចាប់តាំងពីដើមឆ្នាំនេះ លទ្ធផល​នៃកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ​និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានលក្ខណៈល្អ​ប្រសើរ។​ឯកឧត្តម វ៉ាង វិនធាន លើកឡើងថា ក្នុងត្រីមាសទី១ ការវិនិយោគផ្ទាល់​មិនមែន​ហិរញ្ញវត្ថុរបស់​ចិន​នៅកម្ពុជា មានចំនួន ២០៦លានដុល្លារ ​មានកំណើន៣៥.២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាល​ពីឆ្នាំ២០២១។​ឯកឧត្តម បន្តទៀត​ថា ទំហំ​ពាណិជ្ជកម្មរវាងចិន ​និងកម្ពុជា ក្នុងរយៈពេល៥ខែដំបូង ​បានឈានដល់ ៤ ៩៩០ ​លានដុល្លារ​ មានកំណើន ២៦.១ភាគរយ ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែល​ឆ្លុះបញ្ចាំង​ថា ​ចិននៅតែបន្តជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់កម្ពុជា។ បន្ទាប់ពីមានការនាំចូលកសិកផលកម្ពុជាចូលទៅកាន់ទីផ្សារចិនដែលក្នុងនោះមានដូចជា ចេក​ ស្វាយ និងជលផលជាដើម ​ត្រីប្រាកម្ពុជា គ្រោងនឹងបញ្ចប់និតីវិធីសម្រាប់ការនាំចេញទៅ​កាន់​ប្រទេស​ចិន​ជាផ្លូវការនាពេលខាងមុខនេះ។ថ្លែងនៅចំពោះមុខអ្នកចូលរួម ​ជាមន្រ្តីរាជរដ្ឋាភិបាល ​វិស័យឯកជន និងមន្រ្តីទូតកម្ពុជា​ប្រចាំនៅ​ប្រទេស​នានា ​ឯកឧត្តម វ៉ាង វិនធាន លើកឡើងថា កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍​ទៅវិញ​ទៅមកក្នុងវិស័យកសិកម្មនៃប្រទេសទាំងពីរ ​ទទួលបានសមិទ្ធផលជាក់ស្តែងថ្មីមួយទៀត ដែល​ឆ្លុះបញ្ជាំង​ពីភាពធន់ដ៏រឹងមាំ ​និងការបំពេញឱ្យគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ​បានក្លាយជាផ្នែកមួយដ៏សំខាន់ និងជាប្រភពកម្លាំងរស់រវើក​ក្នុងការ​ស្តារសេដ្ឋកិច្ចឡើងវិញ ​​និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មររវាងកម្ពុជា​ ចិន ​សម្រេចបាន ១១.១៩ប៊ិលានដុល្លារ កើនឡើង៣៨​ភាគរយធៀបនឹងឆ្នាំ២០២០ ខណៈកម្ពុជា​បានទាក់ទាញការវិនិយោគចិនមានចំនួន ២.៣២ប៊ីលានដុល្លារ ​មានកំណើនជិត៧០ភាគរយ ​ធៀបនឹងឆ្នាំ២០២០​ ដែលការវិនិយោគចិន តំណាងឱ្យ ៥៣.៤ភាគរយនៃការវិនិយោគសរុប ធ្វើឱ្យចិនបន្តក្លាយជាប្រភពវិនិយោគធំ​ជាងគេ​នៅប្រទេសកម្ពុជា៕​អត្ថបទ៖ វណ្ណៈ

ក្រុមប្រឹក្សាធុរកិច្ចអាស៊ានបើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញក្រោយកូវីដ១៩ធូរស្រាល

2022/06/29 02:07:51 pm        610
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ សភាពាណិជ្ជកម្មកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី៩៣ នៅរាជធានីភ្នំពេញ។ នៅក្នុងឱកាសបើកកិច្ចប្រជុំនេះ ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា នៅក្នុងប្រជុំនេះ សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ាននេះ ​គឺមានគោលដៅសំខាន់ ពង្រឹងកិច្ចសហប្រតិបត្តិការធុរជន​អាស៊ានឡើងវិញក្រោយស្ថានការកូវីដ១៩ធូរស្រាលវិញ។អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់​ធុរកិច្ចអាស៊ាន ​បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំនេះ ​សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នឹង​ពិភាក្សាប្រមូលធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់​កិច្ច​ប្រឹងប្រែង​របស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។អ្នកឧកញ៉ា បន្តថា យ៉ាងក៏ដោយ នៅក្នុងប្រជុំធុរកិច្ចអាស៊ានលើកទី៩៣ ដែលមានសមាជិក​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់ធុរកិច្ចទាំង១០ប្រទេស ​ដែលបានអញ្ជើញចូលរួមដោយផ្ទាល់នៅកម្ពុជាផង និង​ចូលរួមតាមប្រព័ន្ធអនឡាញផង ​នឹងធ្វើការពិនិត្យពិភាក្សាលើរបៀបវារៈមួយចំនួន រួមមាន៖ ការធ្វើបច្ចុប្បន្នភាពសមាជិកក្រុមប្រឹក្សាគ្រោះយោបល់​ធុរកិច្ចអាស៊ាន. អនុម័តលើកំណត់​ហេតុកិច្ច​ប្រជុំលើកទី៩២. ធ្វើបច្ចុប្បន្នភាពនៃគម្រោងនានារបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តវិនិយោគគម្រោងថ្មី និងពិនិត្យវឌ្ឍនភាពនៃក្រុមការងារ និង គម្រោងជាកេរ្តិ៍តំណែលជាដើម។ អ្នកឧកញ៉ា គិត ម៉េង បន្តថា ក្រៅពីនេះ ក្រុមប្រឹក្សានេះ ក៏នឹងលើកជាមតិយោបល់​ផងដែរ​អំពីការអនុវត្តកិច្ច​សហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យ​អាទិភាពជូនថ្នាក់ដឹកនាំ​អាស៊ានពិចារណា។ អ្នកឧកញ៉ា បន្តថា នៅក្នុងកិច្ចប្រជុំនេះដែរ ការងារជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច​អាស៊ាន ផ្តោតលើ ការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ច។សូបញ្ជាក់ថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដែលមានសកម្មភាពជាចម្បងៗ ការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា ​សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការនិង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ចូលទៅកាន់​មជ្ឈដ្ឋាន​អន្តរជាតិ៕ អត្ថបទ ស៊ុម សុខជា.

ក្រសួងពាណិជ្ជកម្ម បើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការយល់ដឹងអំពីកិច្ចព្រមព្រៀង អាសិប

2022/06/29 01:31:49 pm        403
ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​នៅថ្ងៃទី២៩ ខែ​​មិថុនានេះ បានបើកសិក្ខាសាលាថ្នាក់ជាតិលើកទីមួយនា ស្តីពី “ការយល់ដឹងអំពីកិច្ចព្រមព្រៀងអាសិប និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីវិស័យ​ឯកជន​តាមវិស័យ ដែលពាក់ព័ន្ធ។សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីនីតិវិធី​នៃការ​នាំចេញ​ដល់​វិស័យឯកជន ​ដើម្បីជំរុញការនាំចេញ ​និង​បញ្ជ្រាប​ការយល់ដឹងអំពីនីតិវិធីនៃការ​ស្នើសុំ​វិញ្ញាបនបត្រ ​ដើមកំណើត​ទំនិញតាមរយៈប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម ​ព្រមទាំង​នីតិវិធីប្រតិបត្តិ​នៃ​ការបញ្ជាក់​ដើម​កំណើតទំនិញ ​(Operational Certification Procedures។ សូមបញ្ជាក់ថា ក្រោយការចរចាអស់រយៈពេល១០ឆ្នាំ កិច្ចព្រមព្រៀង អាសិប​ បានចូលជាធរមាន​នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ​ដែលគ្របដណ្ដប់លើ ២០ជំពូក រួមមាន៖ ពាណិជ្ជកម្មទំនិញ វិធាន​ដើមកំណើតទំនិញ ​ពាណិជ្ជកម្មសេវា ​វិធានអនាម័យ ​និង​ភូតគាម អនាម័យ ស្តង់ដារ បទប្បញ្ញត្តិ​បច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព (STRACAP) ពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។កិច្ចព្រមព្រៀងអាសិបនេះ មានសមាជិកចំនួន ១៥ប្រទេសរួមមាន ប្រទេសទាំង១០ដែល​ជា​សមាជិក​អាស៊ាន បូករួម ជាមួយប្រទេសសេដ្ឋកិច្ចជឿនលឿន​ចំនួន ៥ប្រទេសគឺ ​អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង នូវែលហ្សេឡង់ ​ដែលតំណាងឱ្យ ៣០% ​នៃផលិតផលក្នុងស្រុកសរុបពិភពលោក និង ២៨% ​នៃពាណិជ្ជកម្មពិភពលោក (គិតត្រឹមឆ្នាំ២០១៩)៕ អត្ថបទ៖ បូរ៉ាវី

រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ និងនាំចេញ

2022/06/29 01:08:13 pm        423
ភ្នំពេញ៖ អន្តរក្រសួង បានបើកការពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលពីស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សម្រាប់ការដោះស្រាយ និងជម្រុញការផលិត វិស័យកសិកម្ម ដើម្បីរក្សាស្ថិរភាពសន្តិសុខស្បៀង និងការប្រកួតប្រជែង ខណៈដែលវិបត្តិសកលកំពុងអូសបន្លាយ។ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ ថ្លែងថាលើកឡើង​នៅ​ក្នុង​សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការតម្រង់ទិសអាទិភាព​នយោបាយ​ សម្រាប់ការស្តារ និង​ពង្រឹងកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងប្រក្រតីភាពថ្មីឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះថា ក្រសួងបានកំពុងអនុវត្តគោលនយោបាយសំខាន់ៗ​ជា​ច្រើនដូចជា, ការដាក់វិនិយោគសម្រាប់ការធ្វើទំនើបកម្ម ខ្សែច្រវ៉ាក់តម្លៃនៃកសិកម្ម ដើម្បីលើកកម្ពស់​ខ្សែច្រវ៉ាក់​ផលិតកម្មប្រកដោយភាពប្រកួតប្រជែង ដោយផ្តោតលើការប្រើប្រាស់នូវបច្ចេកវិទ្យាវ័យ​ឆ្លាត, ការវិនិយោគលើវិស័យសាធារណៈនិងវិស័យឯកជន ត្រូវបង្កើន ជាពិសេសការគាំទ្រដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ដើម្បីរុញឲ្យវិស័យកសិកម្មរីកលូតលាស់, ការធ្វើឲ្យមានកំណើនប្រកដោយ​ចីរភាព និងការសម្រួចអនុវត្តច្បាប់​ ការកែទម្រង់ស្ថាប័ន និងការអនុវត្តធនធាន​មនុស្សនៅក្នុងវិស័យ​កសិកម្មមានការរីកចម្រើនទៅមុខ។ឯកឧត្តម បន្តថា បច្ចុប្បន្ន វិស័យកសិកម្មបានកំពុងជួបបញ្ហាលំបាក ដោយសារម្ខាងវិបត្តិជំងឺកូវីដ ១៩ ជាពិសេសការថែមនូវវិបត្តិថ្មីមួយទៀត ដែលបានអូសបន្លាយសង្រ្គាមរុស្សី-អ៊ុយក្រែន បានធ្វើឲ្យ​ទំនិញឡើងថ្លៃ បានធ្វើឲ្យថ្លៃដើមសម្រាប់ការផលិតឡើងថ្លៃខ្ពស់ ដែលបញ្ហានេះត្រូវកញ្ចប់​ថវិកា​ដើម្បីដោះស្រាយ ។ជុំវិញបញ្ហានេះ,ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ជារដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ថ្លែងថា ទាក់ទងសន្តិសុខស្បៀងនេះ ពិភពលោកនឹងជួបវិបត្តិម្អូបអាហារ នឹង​អាចធ្វើឲ្យទំនិញកាន់តែឡើងថ្លៃបន្ថែមទៀតនៅឆ្នាំក្រោយនេះ, ប្រការទាំងនេះយើងត្រូវ​សហការ​អនុវត្តពីពេលនេះតទៅ, ក្នុងនោះរាជរដ្ឋាភិបាល ត្រូវតែជម្រុញការផលិតដើម្បីរក្សាសន្តិសុខស្បៀង ព្រោះបញ្ហាចំណីអាហារជារឿងសំខាន់បំផុត។ឯកឧត្ដម វង្សី វិស្សុត ថ្លែងថា ចំពោះទំនិញឡើងថ្លៃនេះ ​បានធ្វើឲ្យប៉ះពាល់ក៏ពិតមែន ប៉ុន្តែវាក៏ជា​ឱកាស​ផងដែរ ​ដែលបញ្ហានេះ ​កម្ពុជាត្រូវដោះស្រាយច្រើន ​និងត្រូវវិនិយោគកន្លែងដែលមានភាព​ប្រកួតប្រជែង ​ការផលិតសម្រាប់ផ្គត់ផ្គង់ និងការនាំចេញ ។ ឯកឧត្ដម បញ្ជាក់ថា រាជរដ្ឋាភិបាល មានគម្រោងតភ្ជាប់ផ្លូវពីខេត្តបាត់ដំបង ​ទៅខេត្តកោះកុង ខណៈដែល​ខេត្តកោះកុងបានកំពុងសាងសងកំពង់ផែ ​សម្រាប់បម្រើការនាំចេញផលិតផលកសិកម្ម, ចំណែកចំពោះការដឹកជញ្ជូនវិញ​ គឺយើងត្រូវគូរទាំងអស់ ​ដោយចាប់ផ្តើមពីកន្លែងផលិត ដល់​ការនាំចេញផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

CDC អនុម័តគម្រោងវិនិយោគ៤៧មានទុនសរុប ជាង២,៥ប៊ីលានដុល្លារ ក្នុងត្រីមាសទី១

2022/06/29 11:49:35 am        480
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគចំនួន៤៧ ដែលមាន​ទុន​វិនិយោគសរុបជាង ២ ៥០០ លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ​កើន១៤,២ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២១ ។តាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានអនុម័តលើគម្រោងវិនិយោគ​ចំនួន៤៣ គម្រោង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ​ដែលមានទុនវិនិយោគ ​២ ២១៩លានដុល្លារ កើនឡើង ​២១០ភាគរយ ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគស្ថិតនៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេសមានចំនួន ៤គម្រោង ​មានទុន៣០១លានដុល្លារ ​ថយចុះ៧៩ភាគរយធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។របាយការណ៍ដដែលបន្តថា គម្រោងវិនិយោគក្នុងត្រីមាសទី១នេះ​បានបង្កើតការងារ ប្រមាណជាង ៣ម៉ឺន៧ពាន់​កន្លែង​ដល់ប្រជាពលរដ្ឋ។បើតាម CDC ការវិនិយោគទាំងនោះមាន​លើ​មណ្ឌល​ភ័ស្តុភារកម្ម ​និងកំពង់ផែពហុបំណង, វារី​អគ្គិសនី, រោងចក្រផលិតសំបកកង់យានយន្ត, ​សណ្ឋាគារ, រោងចក្រស៊ីម៉ង់ត៍, កសិដ្ឋាន​ដាំដំណាំចេក និងដំណាំហូបផ្លែផ្សេងៗ, រោងចក្រដំឡើងរថយន្ត និងមន្ទីរពេទ្យពហុព្យាបាល។ កំណើននៃគម្រោងវិនិយោគនេះ ​ឆ្លុះបញ្ចាំង​ពីជំនឿជឿទុកចិត្ត របស់​វិនិយោគិ​នមកបណ្តាក់​ទុននៅ​កម្ពុជា នៅគ្រាដែលកម្ពុជា បានប្រកាសបើកប្រទេស និងដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ៕ អត្ថបទ៖ វណ្ណៈ

កម្មករ-និយោជិតសង្ឃឹមថា ប្រាក់ឈ្នួលអប្បបរមា នឹងកើនឡើងថែមទៀតក្នុងឆ្នាំ២០២៣

2022/06/28 01:39:42 pm        459
ភ្នំពេញ៖ ខណៈដែលកិច្ចចចារប្រាក់អប្បបរមាក្នុងវិស័យឧស្សាហ៍កម្មកាត់ដេរសម្រាប់ឆ្នាំ២០២៣ នឹងចាប់ផ្តើមនាខែកក្កដាតទៅ ក្រុមកម្មការិនីតាមរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ បានបង្ហាញក្តីសង្ឃឹមថា ប្រាក់ខែគោលរបស់ពួកគេ នឹងត្រូវតម្លើងថែមទៀត ទោះបីជាក្នុងចំនួនតិច ឬច្រើនក្តី ដោយសារភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ រវាងទូរទស្សន៍ព័ត៌មានប៊ីធីវី កម្មការនីរោងចក្រកាត់ដេរ​សំលៀកបំពាក់ ស្ថិតនៅ​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៨ មិថុនា ឆ្នាំ២០២២នេះ​ បានលើកឡើងថា ​គិតចាប់ពីចូលបំពេញការងារក្នុងវិស័យកាត់ដេរ រហូតមកទល់​បច្ចុប្បន្ននេះ ឃើញថាប្រាក់ឈ្នួលអប្បបរមា ​តែងតែតម្លើងជារៀងរាល់ឆ្នាំ។ពួកគាត់ បានឱ្យដឹងទៀតថា ការដំឡើងប្រាក់ឈ្នួលនេះ មិនថាមុន ​និងក្នុងវិបត្តិនៃការរាតត្បាត​ជំងឺ​កូវីដ១៩ទេ គឺបានកើនឡើងជាបន្តបន្ទាប់​ ទោះបីចំនួននោះមិនច្រើនយ៉ាងណាក៏ដោយ ក៏នៅ​តែពេញចិត្ត ព្រោះក្នុងវិបត្តិកូវីដ១៩ ធ្វើឲ្យរោងចក្រមួយចំនួនបានបង្ខំចិត្តផ្អាកដំណើរការអាជីវកម្ម និង​ជះឥទ្ធិពលដល់កម្មករបាត់បង់ការងារផងដែរ។លោក វង្ស រដ្ឋា រដ្ឋបាលរោងចក្រកាត់ដេរ​សំលៀកបំពាក់ ឌូហឺស្ត ខេមបូឌា ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ​ បានមានប្រសាសន៍ប្រាប់ ប៊ីធីវីថា ការដំឡើង​ប្រាក់ឈ្នួលជូនដល់​កម្មករ​និយោជិត​អាចធ្វើទៅបាន​ អាស្រ័យលើផលិតភាពការងារ​ ក៏ដូចជាផ្អែកលើការបញ្ជាទិញជាដើម ក្នុងករណី​គ្មានការបញ្ជាទិញ ភាគីនិយោជកក៏មិនអាចឆ្លើយតបបានដូចគ្នាដែរ។ លោក បានបន្តថា បច្ចុប្បន្ននេះសម្រាប់ប្រាក់ឈ្នួលដែលកម្មករនិយោជិត​ទទួលបាន គិតទាំង​ប្រាក់​ឈ្នួលអប្បបរមា ប្រាក់ថែមម៉ោងការងារ ​និង​ប្រាក់​ឧបត្ថម្ភ​នានាសរុប ​ចន្លោះពី ៣០០ ដុល្លារ ដល់ ៣៥០ដុល្លារ ក្នុង១ខែ។យោងតាមសេចក្តីជូនដំណឹង ​ស្តីពី​កាលវិភាគ​នៃ​ការ​ចរចា​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ ​ផលិត​ស្បែកជើង​ និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់ថា ​នឹងចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២២ សម្រាប់​ការពិភាក្សា​ជា​លក្ខណៈផ្ទៃ​រវាងភាគី​សហជីព ​និងភាគីនយោជក​ រហូតដល់ខែកញ្ញា ឆ្នាំ២០២២ នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ​ដើម្បីសម្រេច​ប្រាក់ឈ្នួល​អប្បបរមាក្នុង​វិស័យឧស្សាហកម្មកាត់ដេរ សម្រាប់ឆ្នាំ២០២៣។សូមជម្រាបថា គិតត្រឹមឆ្នាំ២០២២ ប្រាក់ឈ្នួលអប្បបរមា​ដែល​កម្មករ​និយោជិត​ទទួល​បាន​មានចំនួន ១៩៤ដុល្លារអាម៉េរិក ក្នុង១ខែ។ប្រាក់ឈ្នួលអប្បបរមា​ គឺជាឈ្នួលការងារ ​ឬឈ្នួលសេវាកំរិតដោយច្បាប់ជាតិ ដែលនិយោជក​ត្រូវ​បើកឱ្យ​កម្មករនិយោជិត។ ប្រាក់ឈ្នួលអប្បបរមាអាចត្រូវបានកំណត់​តាម​កំរិត​ប្រាក់ឈ្នួល ឬប្រាក់​សេវាប្រចាំម៉ោងប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ​ឬប្រចាំខែទាបបំផុត ​ហើយនៅកម្ពុជា ប្រាក់ឈ្នួល​អប្បបរមាត្រូវបានគណនា​តាមកំរិតកំណត់នៃប្រាក់ឈ្នួលប្រចាំខែ ​និងត្រូវបានរៀបចំឡើង​សម្រាប់​កម្មករនិយោជិតទាំងអស់នៅក្រោមច្បាប់ស្តីពីការងារ៕អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy និយាយថា អ៊ុយក្រែនមិនមែនជាឧបសគ្គចំពោះសន្តិភាពនោះទេ
02/22/2026 10:02 AM
លោក Trumpនិយាយថា លោកនឹងដំឡើងអត្រាពន្ធសកលពី ១០ភាគរយ ដល់ ១៥ភាគរយ
02/22/2026 10:02 AM
UN ជំរុញឲ្យមានដំណោះស្រាយការទូតអាមេរិក-អ៊ីរ៉ង់ ស្របពេលវោហាសាស្រ្តដ៏តានតឹង
02/22/2026 10:02 AM
អ៊ីរ៉ង់នឹងមិនចុះញ៉មជាមួយសម្ពាធណាមួយឡើយ ស្របពេលមានកិច្ចប្រជុំនុយក្លេអ៊ែរជាមួយអាមេរិក
02/22/2026 10:02 AM
សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ
02/22/2026 10:02 AM
នាវាផ្ទុកយន្តហោះចម្បាំង USS Gerald R. Ford របស់អាមេរិកត្រូវបានគេប្រទះឃើញនៅជិតដែនដី Gibraltar
02/22/2026 09:02 AM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០
02/22/2026 09:02 AM
ក្រសួងទេសចរណ៍កម្ពុជា និងស្ថានកុងស៊ុលកិត្តិយសកម្ពុជា សហការរួមគ្នាជំរុញទេសចរណ៍កម្ពុជា និងឥណ្ឌាជាមួយការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru (Bangalore)
02/22/2026 08:02 AM
សមាជិកព្រឹទ្ធសភាហ្វីលីពីនអំពាវនាវឲ្យពង្រឹងសម្ព័ន្ធភាពការពារជាតិ អំឡុងទស្សនកិច្ចនៅតំបន់កោះមានជម្លោះជាមួយចិន
02/21/2026 05:02 PM
លោក Macron៖ សេចក្តីសម្រេចពីពន្ធរបស់តុលាការកំពូលអាមេរិក បង្ហាញពីតុល្យភាពអំណាច ក្នុងប្រទេសប្រជាធិបតេយ្យ
02/21/2026 05:02 PM