ឆមាសទី១ឆ្នាំនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារ
មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង
កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជានាំចេញទំទិញមានទំហំទឹកប្រាក់ជាង ១៥ ពាន់លានដុល្លារអាមេរិក

2022/09/14 06:19:44 pm        485
ភ្នំពេញ៖ គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មនាំចេញទំទិញរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណជាង ១៥ ៦៥១ លានដុល្លារ កើនឡើងជាង ២៦% ខណៈការនាំចូលមានទំហំជាង ២១ ៧៦៤ លានដុល្លារ កើនឡើងជាង ១៨% បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២១។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញទូរលេខការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះបើ​គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២២ ការចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់​ប្រមាណ ១៥ ៦៥១ លានដុល្លារអាមេរិក កើនឡើងជាង ២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។ ចំណែកទីផ្សារកម្ពុជានាំចេញ ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់​ប្រមាណ​ជាង ៦ ៤២១ លានដុល្លារ កើនឡើង ៣៧%, វៀតណាម ជាង ១ ៤៦៩ លានដុល្លារ កើនឡើង ជិត ៤%, ជប៉ុន ជាង ៧៨៩ លានដុល្លារ កើនជាង ១០%, អាល្លឺម៉ង់ ជាង ៧៤៧ លានដុល្លារ កើនឡើងជាង ២៩%, អង់គ្លេស ជាង ៦២៧ កើនឡើងជាង ៤២% បើធៀបទៅនឹងឆ្នាំ ២០២១ ក្រៅពីនេះកម្ពុជា​ក៏បាននាំចេញទៅកាន់ប្រទេសជាច្រើនទៀត ​ដោយបន្តកំណើនល្អប្រសើរផងដែរ។ដោយឡែកចំពោះការនាំចូលវិញ, នៅក្នុងរយៈពេល ៨ ខែនេះដែរ កម្ពុជាបាននាំចូលគិតជាទឹក​ប្រាក់មាន​ទំហំប្រមាណជាង ២១ ៧៦៤ ​លានដុល្លារអាមេរិក​ កើនឡើងជាង ១៨% បើធៀប​រយៈពេលដូចគ្នានឹងឆ្នាំ ២០២១។ ចំណែកទីផ្សារដែលនាំចូលសំខាន់ៗ៖ ការនាំចូលពីប្រទេសចិន មានទំហំទឹកប្រាក់ជាង ៧ ១៩៣ លានដុល្លារ កើនឡើងជាង ២០%, ថៃ ជាង ២ ៦១៣ លានដុល្លារ, កើនឡើងជាង ២៨%, វៀតណាម ជាង ២ ៧៧៤ លានដុល្លារ ​កើនជិត ៣៦%, ស្វីស ជាង ១ ៣៣៩ កើនឡើងជិត ២០០% បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១, ក្រៅពីនេះក៏មានប្រទេសជាច្រើន​ទៀត ​បាននាំចូលផលិតផលរបស់ខ្លួនចូលទីផ្សារកម្ពុជាផងដែរ។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិ, ​នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគីរវាងកម្ពុជា-អាមេរិក ​មានកំណើនគួរឲ្យកត់សម្គាល់​ ក្នុងនោះកម្ពុជាភាគច្រើន​បាននាំចេញមុខទំនិញទៅកាន់​សហរដ្ឋអាមេរិកដូចជា៖ ផលិតផល​វាយនភណ្ឌកាត់ដេរ​សំលៀកបំពាក់, ស្បែកជើង​ កាបូបសម្រាប់ធ្វើដំណើរ, គ្រឿងបង្គុំបន្ទះសឡា និងផលិតផល​កសិកម្មជាដើម ខណៈការនាំចូលពីសហរដ្ឋអាមេរិកមានដូចជា៖ គ្រឿងចក្រ, រថយន្ត, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ព្រលានអន្ដរជាតិថ្មីនៅខេត្ដសៀមរាប សាងសង់សម្រេចបានជាង ៤២​ភាគរយ

2022/09/14 12:34:41 am        861
សៀមរាប៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ សម្រេចការសាងសង់បានចំនួន ៤២ភាគរយ គិតត្រឹមខែកញ្ញានេះ។ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅពីថ្ងៃទី១២ខែកញ្ញា បានដឹកនាំក្រុមការងារធ្វើទស្សនកិច្ចព្រលានយន្ដហោះអន្ដរជាតិថ្មី នៅខេត្ដសៀមរាប ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់។ឯកឧត្ដម ជា អូន រដ្ឋលេខាធិការរដ្ឋានប្រចាំការអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ការចុះ​ត្រួតពិនិត្យនេះរួមមាន ឃ្លាំងសាំងយន្ដហោះ ផ្លូវរត់យន្ដហោះ កន្លែងបំពាក់ឧបករណ៍​នាំ​ផ្លូវយន្ដហោះចុះចត ​កន្លែងបំពាក់​ឧបករណ៍នាំផ្លូវហោះពីចំងាយ ពិនិត្យមើលកុងត្រូល Tower ដែលមានកំពស់ ១៧៦ម៉ែត្រស្មើរ១៣ជាន់​ដើម្បី​ត្រូវ​បំពាក់​ឧបរណ៍​ឱ្យត្រូវស្ដង់ដារ​អាកាសចរណ៍​កម្ពុជាផង ​និងអន្ដរជាតិផង ព្រម​ទាំង​ពិនិត្យមើលកន្លែងបំពាក់រ៉ាដាស​ម្រាប់មើលយន្ដហោះ​ឆ្លងកាត់​ប្រទេសកម្ពុជា ពិនិត្យមើលការ​សាងសង់​សំណង់​ និងនៅកន្លែងការដ្ឋានផ្សេងៗទៀត។ឯកឧត្ដម បានបន្ដថា មកដល់ខែកញ្ញាឆ្នាំ២០២២នេះ ​អាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដែលសាងសង់ថ្មី នៅស្រុកសូទ្រនិគម ខេត្ដសៀមរាប ​បានសាងសង់សម្រេចបាន ៤២ភាគរយ​ហើយ ​ក្នុង​ចំណោម​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុងព្រលានយន្ដហោះសរុប ។ឯកឧត្ដម បន្ដថា នៅដំណាច់ឆ្នាំ២០២២នេះ ក្រុមហ៊ុន​នឹង​សាងសង់​សម្រេចឱ្យបានជាង ៧០ភាគរយ​បន្ថែមទៀត ​ដើម្បីឱ្យទាន់ហោះហើរ​ សាកល្បង​នៅពាក់កណ្ដាលឆ្នាំ២០២៣។ ការសាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិថ្មីនៅខេត្តនេះ បានចាប់ពីផ្ដើមបើក​ការ​ដ្ឋាននៅពាក់​កណ្តាល​ខែមីនា ​ឆ្នាំ២០២០ ហើយគ្រោង​នឹងបញ្ចប់នៅឆ្នាំ២០២៣ ​គឺមានរយៈពេលសរុប៣៦ខែ បើគិត។អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E ​មានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ​ទទឹង ​៤៥ម៉ែត្រ មាន ៣៨ចំណតយន្តហោះ ​និងមានក្រឡាផ្ទៃស្ថានីយ​ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ​ដែល​អាច​ទទួល​អ្នក​ដំណើរជាប្រចាំឆ្នាំ​ប្រមាណ ​៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ​ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង គម្រោង​វិនិយោគ BOT រយៈពេល ៥៥ឆ្នាំ ក្រោយពេល​គម្រោងប្រតិបត្តិការនេះ​ត្រូវបានបញ្ចប់ នឹងត្រូវប្រគល់​ជូន​រាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ៖ ឈិត​ សាវី

រោងចក្រស្បែកជើងនៅកំពត គ្រោងពង្រីកខ្លួនទ្វេដង បង្កើតការងារដល់ប្រជាពលរដ្ឋ

2022/09/14 12:19:53 am        1133
កំពត៖ តំណាងក្រុមហ៊ុន ពូចិន (ខេមបូឌា) អ៊ិលធីឌី ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាច​ខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាល​គ្រប់គ្រង​កូវីដ១៩​បានល្អប្រសើរ ក្រុមហ៊ុនបានដាក់ចុះនូវផែកការឆ្នាំ(២០២២-២០២៤)ពង្រីករោងចក្ររបស់​ខ្លួន​ឲ្យធំជាងបច្ចុប្បន្នទ្វេដង ដែលត្រូវការកម្មករនិយោជិតបន្ថែមប្រមាណ១ម៉ឺន៤ពាន់នាក់ ។ តំណាងក្រុមហ៊ុន ពូចិន (ខេមបូឌា) អ៊ិលធីឌី អ្នកស្រី អ៊ិន ស្រីភណ្ឌ ​បានប្រាប់ឲ្យដឹងថា រោងចក្រពូចិន​បានបើកដំណើរការជិត ៦ឆ្នាំហើយ។ បច្ចុប្បន្នក្រុមហ៊ុនមានមានអគារផលិតកម្ម ចំនួន៦អគារ ដែលមានកម្មករនិយោជិតធ្វើការសរុប ៧៩០៩នាក់ ស្រី៦,៦១៦នាក់។ អ្នកស្រីបញ្ជាក់ថា ក្រោយពេលរាជរដ្ឋាភិបាលគ្រប់គ្រងស្ថានភាពកូវីដ១៩ បានប្រសើរ ក្រុមហ៊ុន​បានដាក់ចុះនូវផែកការឆ្នាំ(២០២២-២០២៤) ពង្រីករោងចក្របន្ថែមឲ្យធំទ្វេដង ដែលត្រូវការ​កម្មករនិយោជិតបន្ថែមប្រមាណ១ម៉ឺន៤ពាន់នាក់ ហើយបច្ចុប្បន្នអគារថ្មីបានសាងសង់​រួចជា​បណ្តើរៗ ​ហើយគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ ។ កម្មការិនីរោងចក្រពូចិន បានសម្តែងភាពសប្បាយរីករាយ ចំពោះរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ដែលតែង​យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ​ ពិសេសតាមរយៈការកៀរគរអ្នកវិនិយោគល្អ ឲ្យមក​បើកក្រុមហ៊ុន រោងចក្រនៅតាមមូលដ្ឋាន ​សម្រាប់ផ្តល់ការងារ និងប្រាក់ចំណូលផ្តត់ផ្គង់​ជីវភាព​គ្រួសាររបស់ពួកគាត់ ។ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ឹង ប៉ោហេង បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន ពូចិន (ខេមបូឌា) អ៊ិលធីឌី មានអគារផលិតកម្មចំនួន០៨ អគារ នៅលើផ្ទៃដីប្រមាណជាង​៨៣ហិកតា ដែលមានកម្មករនិយោជិត សរុប ៧,៩០៩ នាក់ ស្រី ៦,៦១៦ នាក់​ រោងចក្រនេះផលិតស្បែកជើង នាំចេញទៅទ្វីបអឺរ៉ុប និងសហរដ្ឋអារិក។ កន្លងមកក្រុមហ៊ុន បានសហការ និងគោរពច្បាប់ការងារបានល្អ គ្មានការកៀបសង្កត់ ឬកេងប្រវ័ញ្ញ​លើកម្លាំងពលកម្ម របស់កម្មករនិយោជិតឡើយ៕អត្ថបទ៖អន សារឹម

ពន្ធដារប្រមូលពន្ធ-អាករ បានជាង ២ ៤៣៩លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែ

2022/09/13 09:03:43 pm        839
ភ្នំពេញ៖ គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករ​គ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ សម្រេចបានជាង ៩ ៨៧៩ ប៊ីលានរៀល ត្រូវជាង ២ ៤៣៩ លានដុល្លារអាមេរិក​ ស្មើរប្រមាណ ​៨៦,៥១% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។លោក ម៉ុង ឡាមី ប្រធានការិយាល័យគោលនយោបាយសារពើពន្ធ ​នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងបទបង្ហាញ​ នៅក្នុងជំនួបពិភាក្សាការងាររវាង លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាន​នីតិកម្ម​ គោលនយោបាយសារពើពន្ធ ​និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ និង លោក Alasdair Scott ​ប្រធានក្រុមបេសកជន ​ទទួលបន្ទុកប្រទេសកម្ពុជា នៃប្រតិភូ (IMF Article IV Mission) នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២។ការប្រមូលចំណូលមានប្រសិទ្ធភាពនេះ ​គឺដោយសារវិធានការដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល រួមមាន៖ ការកែសម្រួលតម្លៃមូលដ្ឋាន​គិតពន្ធ​លើ​អចលនទ្រព្យ និងពន្ធប្រថាប់ត្រា,ការពង្រឹងអនុលោមភាពពន្ធលើដីធ្លីមិនបានប្រើប្រាស់, ការដាក់​ឱ្យអនុវត្តពន្ធលើចំណេញមូលធន, ការពង្រឹងការចុះបញ្ជីសហគ្រាស, ​ការធ្វើទំនើបកម្មប្រព័ន្ធ E-Filing និង E-Payment ជាដើម។ចំណែកការគ្រប់គ្រងប្រមូលចំណូលពន្ធដារសម្រាប់ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូល​ចំណូល​សម្រេចបានជាង​ ១១ ២៦៦ ប៊ីលានរៀល ​ត្រូវប្រមាណជិត ​២ ៧៨២ លានដុល្លារអាមេរិក ស្មើរ ១២៤,២% ​នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការ​គ្រប់គ្រងឆ្នាំ២០២១។ អគ្គនាយកដ្ឋានពន្ធដារ បានរំពឹងថា អាចនឹងសម្រេចបានគ្រប់និងលើសផែនការកំណត់​ក្នុងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ ២០២២។នៅក្នុងបទបង្ហាញនេះ លោក ម៉ុង ឡាមី បានបញ្ជាក់ថា ចំពោះស្ថានភាពនៃការបន្តរក្សាកំណើន​ចំណូល​នេះ អាចសម្រេចបាន​អាស្រ័យ​ដោយកិច្ចខិតខំប្រឹងប្រែ​ង​របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុង​ការកៀរគរចំណូលពីប្រភពនានា ​និងបិទខ្ទប់​នូវការ​លេចធ្លាយ​ចំណូលនានា តាមរយៈការពង្រឹង​អភិបាលកិច្ចល្អ ​និងរដ្ឋបាលកិច្ចល្អ ​ព្រមទាំងការប្រកាន់ខ្ជាប់នូវស្មារតី​បុរេសកម្ម ជាពិសេស​ការ​រៀបចំ​អភិវឌ្ឍន៍ ​និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាច្រើន​ ដើម្បីគាំទ្រ រួមទាំង​សេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីនានា ​ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ និងកម្មវិធីនានាជូនអ្នកជាប់ពន្ធ៕ អត្ថបទ៖ សុន រ៉ាឌី

សម្តេចតេជោ ហ៊ុន សែន គាំទ្រការបង្កើតឡើង មូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

2022/09/12 08:24:54 pm        686
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រការបង្កើតឡើងនូវ មូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Development Fund) ដែលនឹងចូលរួមចំណែក​ក្នុងបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍ​បញ្ញា​សិប្បនិម្មិត និងបំពាក់នូវជំនាញ និង​ឧបករណ៍ចាំបាច់​ដល់កម្លាំងពលកម្មកម្ពុជា ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤។សម្តេចតេជោ ហ៊ុន​សែន​ លើកឡើងក្នុងពិធីបើកវេទិកាភាពជាដៃគូអ្នកដឹកនាំ និងភាពជាដៃគូ​អាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ “ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមូត និងឆ្លើយតបរហ័ស” នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ។ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍​ ស្វាគមន៍​នូវ​គំនិត​ផ្តួចផ្តើម របស់វិទ្យាស្ថានយុទ្ធសាស្រ្តដើម្បីអាស៊ីប៉ាស៊ីហ្វីក ​និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការបង្កើត​ឡើងនូវ បង្កើតឡើងនូវ តំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតង។សូមបញ្ជាក់ថា វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំ​ដោយ​វិទ្យាស្ថានយុទ្ធសាស្ត្រ ដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) ​វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សា​ធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។វេទិកានេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់​អាស៊ាន» ដោយមានការអញ្ជើញចូលរួម​ពី​ឥស្សរជន ​ថ្នាក់ដឹកនាំ​ស្ថាប័ន​អ្នករៀបចំខាងលើ ស្ថាប័ន​ធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ ​វិទ្យាស្ថានសិក្សាស្រាវជ្រាវ ​និង​តំណាង​អង្គទូតនានា៕ អត្ថបទ៖ វណ្ណៈ

ទំហំបរធនក្នុងវិស័យបរធនបាលកិច្ច មានកំណើនកើនឡើងជាបន្តបន្ទាប់

2022/09/12 07:55:21 pm        771
ភ្នំពេញ៖ បរធនបាលកិច្ច នឹងមានទំហំបរធនកើនឡើងក្នុងរង្វង់ប្រមាណជា ៦០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២នេះ ខណៈបច្ចុប្បន្ននិយ័តករបរធនបាលកិច្ច ​កំពុងពិនិត្យ និង​វាយតម្លៃ នៃការចុះបញ្ជីបរធនបាលកិច្ច មានចំនួនប្រមាណជាង ៥០០ សំណើរបន្ថែមទៀត។ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច នៃសេវាហិរញ្ញវត្ថមិនមែនធនាគារ លើកឡើងនៅក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា រវាងនិយ័តករបរធនបាលកិច្ច និង CEO Master Club នាចុងសប្តាហ៍កន្លងមកថា​ មកដល់បច្ចុប្បន្ននិយ័តករបរធនបាលកិច្ច មានរបរធន​បាល​កិច្ចហិរញ្ញវត្ថុចំនួន ៩ ​ដែលក្នុងនោះមានទំហំបរធន ​(គឺទ្រព្យសម្បត្តិ ឬមូលនិធិ)​ មានប្រមាណជាង ១៦៦ លានដុល្លារអាមេរិក។ឯកឧត្តម បន្តថា បន្ទាប់រាជរដ្ឋាភិបាលចាប់ផ្ដើមនៃការបង្កើតនិយ័តករបរធនបាលកិច្ច នៅពាក់​កណ្ដាលឆ្នាំ ២០២១ មកដល់បច្ចុប្បន្ននេះ​ និយ័តករបរធនបាលកិច្ច ទទួលបានការស្នើបង្កើត និង​សុំចុះបញ្ជីរបរធនបាលកិច្ច មានចំនួនប្រមាណជាង ​៥០០ សំណើរ ដែលកំពុងស្ថិតនៅក្នុង​នីតិវិធី​កំពុងវាយតម្លៃ ​ដែលចំនួន ៥០០ សំណើរនេះ បន្ទាប់ពីវាយតម្លៃនិងអនុម័តជាផ្លូវការ និយ័តករបរធន​បាលកិច្ច នឹង​មានទំហំបរធនកើនឡើងទ្វេរដងថែមទៀត។បរធនបាលកិច្ច ​គឺជា​ទំនាក់ទំនង​គតិយុត្តិ ​ដែល​បរធនបាលទាយក ផ្តល់ទ្រព្យសម្បត្តិដល់បរធន​បាល​ក្នុងការមើលថែរក្សា ​និងប្រើប្រាស់ជាប្រយោជន៍ដល់អត្ថគាហកៈ។អត្ថគាហកៈ គឺជាបុគ្គលដែលអចទទួលផលពីបរធនបាលកិច្ច ​ចាប់ពី​កាលបរិច្ឆេទ​ចូលជាធរមាន នៃបរធនបាលកិច្ច​ លើកលែងតែមាន។ចំណែកបរធនបាលទាយក ​គឺជាបុគ្គលដែលបានបង្កើត​ និងកំណត់​លក្ខខណ្ឌ​នៃបរធនបាលកិច្ច និង​ផ្តល់ទ្រព្យសម្បត្តិ ​ឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច ​និង​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រងបរធនបាលកិច្ច ព្រមទាំងតែងតាំង​ និង​បញ្ឈប់បរធនបាល។រីឯបរធនបាល គឺជាបុគ្គលដែលទទួលសិទ្ធិគ្រប់គ្រង ​និង​ចាត់ចែង​បរធនពីបរធនបាលទាយក សម្រាប់​ជាប្រយោជន៍ដល់អត្ថគាហកៈ​ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។សូមបញ្ជាក់ថា​ នាចុងសប្តាហ៍កន្លងមកនេះ និយ័តករបរធនបាលកិច្ច ​បានចុះអនុស្សារណៈជាមួយ និង CEO Master Club ​ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការ ​ដល់សមាជិកគ្រួសារ​ CEO Master Club ដែល​មានម្ចាស់អាជីវកម្មធុនតូច និងមធ្យមជាច្រើន ​ឱ្យមានលទ្ធភាព ​និងសមត្ថភាពសមស្រប ដើម្បី​រៀបចំខ្លួនក្នុងការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា ៕ អត្ថបទ៖ សុន រ៉ាឌី

សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានថា មួយរយៈពេលនេះ មិនសូវមានភ្ញៀវធ្វើដំណើរចុះឡើងតាមកោះទេ

2022/09/10 08:08:17 pm        908
ព្រះសីហនុ៖ «រយៈពេលប៉ុន្មានខែនេះ រហូតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ គឺជារដូវកាលមិនសូវមានភ្ញៀវធ្វើដំណើរ (Low season) និងម្យ៉ាវិញទៀត ដោយមានការប្រកាសឱ្យប្រុងប្រយ័ត្នពីការប្រែប្រួលអាកាសធាតុផងនោះ ទើបមិនសូវមាន ភ្ញៀវធ្វើដំណើរចុះឡើងទៅមកតាមបណ្ដាកោះ នានា លើផ្ទៃសមុទ្រក្នុងដែនសមុទ្រកម្ពុជា ទេ»។ ចំពោះការធ្វើចរាចរណ៍ដឹក​ជញ្ជូន​ភ្ញៀវតាមជលយាន គឺនៅដំណើរការជាធម្មតា តែដោយមានការ​ប្រុង​ប្រយ័ត្នខ្ពស់ ទោះបីស្ថានភាព ធាតុអាកាសមិនសូវ​អាប់អួ​ក្ដី ​គឺខាងសមាគម មានការសហការ​គ្នាល្អ​ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការធ្វើការត្រួតពិនិត្យតាម ដានធាតុអាកាស ដើមទី (នៅដីគោក) និងចុងទី (នៅកោះ) ដោយប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើ មានខ្យលរលកធំៗ គឺត្រូវមានការពន្យាជើង ចេញដំណើររង់ចាំដល់ពេលស្ងប់ទើបចេញដំណើរ។ នេះជាកាបញ្ជាក់ឱ្យដឹងពីលោក ម៉ុត ភារី ជំនួយការសមាគមដឹក​ជញ្ជូន​ ទេសចរណ៍ជលយានខេត្ដព្រះសីហនុ។ទាក់ទិនទៅនឹងការប្រែប្រួលធាតុអាកាសនេះ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ដព្រះសីហនុ ប្រាប់ឱ្យដឹងថា យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីស្ថានភាពធាតុអាកាស (ថ្ងៃទី៧-១៣ ខែកញ្ញា ឆ្នាំ២០២២) កម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធ សម្ពាធទាប (ITCZ) សម្ពាធទាប និងខ្យល់មូសុងនិរតី​បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពចន្លោះពី ២៣-៣៥ºC នឹង​អាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះតំបន់ខ្លះក៏មានភ្លៀងធ្លាក់ច្រើន ដោយ​អន្លើលាយ ឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តំបន់ខ្ពង់រាប មានសីតុណ្ហភាព​ចន្លោះពី២២-៣៤ºC នឹងអាចមាន ភ្លៀងនៅក្នុងកម្រិតពី មធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង​ខ្យល់កន្ត្រាក់។ តំបន់មាត់សមុទ្រ មានសីតុណ្ហភាព ចន្លោះពី២២-៣៣°C នឹងអាច មានភ្លៀងនៅក្នុងកម្រិត​ពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋរស់នៅបណ្តាខេត្តនៅក្នុងភូមិសាស្តជាប់តំបន់ជួរភ្នំទីទំនាប និងជាប់ផ្លូវទឹកសូមបង្កើនការ ប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង និងនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ ដែលនឹងអាចមាន​រលក​សមុទ្រ​ខ្ពស់៕

មុនរដូវ​បុណ្យភ្ជុំបិណ្ឌ​ឆ្នាំនេះ ភ្ញៀវទេសចរណ៍មានការថយចុះនៅក្នុងខេត្តកំពង់ឆ្នាំង

2022/09/10 07:40:32 pm        1184
កំពង់ឆ្នាំង៖ បណ្តារមណីយដ្ឋានទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង បានបង្ហាញនូវសញ្ញាធ្លាក់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ មូលហេតុចម្បងនៃការថយចុះ គឺដោយសាររយៈពេលជារដូវវស្សា ដែលមានភ្លៀងធ្លាក់​ជោកជាំ​រំខានដល់ការធ្វើ​ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។អាជីវករលក់ដូរនៅតាមរមណីដ្ឋានមួយចំនួនក្នុងខេត្ត បានឱ្យដឹងថា ក្រោយពីមានជម្ងឺកូវីដ១៩ បានធ្វើ​អោយ​មានការប៉ះពាល់មកលើមុខរបរពួកគាត់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រហូតមក។ ក៏ប៉ុន្តែមកដល់ពេលនេះ មានភ្លៀវតិចតួចណាស់ដែលបានមកលេង តាមទីតាំងរមណីយដ្ឋាននានា​ក្នុងខេត្តកំពង់ឆ្នាំង។ ទាក់ទងនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍នេះ គឺបណ្តាលមកពីជម្ងឺកូវីដ១៩នាពេលកន្លងមក ក៏ដូចជារដូវភ្លៀងខ្លាំងបណ្តាលអោយភ្ញៀវទេសចរណ៍មិនអាចធ្វើដំណើរមកលេងបាន។លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា រមណីយដ្ឋានធម្មជាតិ និងកន្លែងកម្សាន្តនានានៅក្នុងខេត្តកំពង់ឆ្នាំងរួមមាន សួនច្បារសម្ដេចចៅហ្វាវាំង គង់ សំអុល , រមណីយដ្ឋានធម្មជាតិភ្នំរាប់បាត្រ , រមណីយដ្ឋានធម្មជាតិទំនប់ទឹកគង្គា , រមណីយដ្ឋានធម្មជាតិ​ទឹកធ្លាក់ថ្មក្រាល , រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិល , រមណីយដ្ឋានទំនប់ទឹក២០ឧសភា , រមណីយដ្ឋានទំនប់ទឹកអាចាំង , រមណីយដ្ឋានវត្តព្រះធាតុ , រមណីយដ្ឋានឈ្វាំងសែនជ័យ , សង្ក្រាន្តស្រុកកំពង់លែង , រមណីយដ្ឋានវត្តក្រឡែងកែង និងវត្តទំព័រស្រុកសាមគ្គីមានជ័យ ។ រមណីយដ្ឋានទាំងអស់សុទ្ធតែជារមណីយដ្ឋានធម្មជាតិ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន​ចូលមកកម្សាន្តទាំងរដូវចូលឆ្នាំខ្មែរ ចូលឆ្នាំចិន រដូវបុណ្យភ្ជុំបិណ្ឌជាដើម ។ រមណីយដ្ឋានទាំងនេះ ត្រូវបានដំណើរដោយសហគមន៍ទេសចរណ៍ធម្មជាតិ ដែលមានការយកចិត្ត​ទុកដាក់ការពារ ពីក្រុមសន្តិសុខនៅទីនោះសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលមកកម្សាន្ត ។ រយៈពេលប៉ុន្មានខែចុងក្រោយនេះ ចំនួនភ្ញៀវទេសចរណ៍បានថយចុះ ប៉ុន្តែការការធ្លាក់ចុះដោយ​សាររដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ច្រើនដែលរំខានដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍ ។ ជាក់ស្តែងនៅចុងសប្តាហ៍ទី១នៃខែកញ្ញា ឆ្នាំ២០២២នេះ ចំនួនភ្ញៀវទេសចរណ៍ដែល​មកកម្សាន្ត​នៅរមណីយដ្ឋាននានា​នៃខេត្តកំពង់ឆ្នាំង មានចំនួន១.៦៧៦នាក់ ក្នុងនោះទេសចរបរទេស១៧នាក់ ។ អភិបាលខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ភ្ញៀវ​ទេសចរណ៍​ដែលចូលមកកម្សាន្តនៅក្នុងរមណីយដ្ឋានធម្មជាតិទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង សូមចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ៕ អត្ថបទ៖ ហុង វាស្នា

មៀនប៉ៃលិន ឬតាង៉ែន ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនជាផ្លូវការ

2022/09/09 07:20:16 pm        677
ប៉ៃលិន៖ រដ្ឋបាលគយប្រទេសចិន បានអនុម័តបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន ខណៈការនាំចេញអាចនឹងធ្វើនៅចុងខែកញ្ញា ឬដើមខែតុលា។មៀនប៉ៃលិន ឬតាង៉ែន ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ប្រទេសចិន បន្ទាប់ពីរដ្ឋបាល​គយប្រទេសចិន​អនុម័តបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រ​វេចខ្ចប់ផ្លែឈើក្នុងការនាំចេញ​ទៅកាន់​ប្រទេសចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា ​នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។យោងតាមបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន ដែល​ចេញផ្សាយដោយរដ្ឋបាលគយប្រទេសចិន ​បានឱ្យដឹងថា ក្នុងបញ្ជីរាយឈ្មោះខាងលើបាន​បន្ថែមឈ្មោះចម្ការ ​និងរោងចក្រវេចខ្ចប់ផ្លែមៀនកម្ពុជា ដែលត្រូវបាន​អនុញ្ញាត​ឱ្យនាំចេញទៅកាន់​ប្រទេសចិនហើយ មានន័យថា ដំណាំមៀនកម្ពុជាបានបញ្ចប់នីតិវិធីទាំងស្រុង​ក្នុងការ​នាំចេញ​ទៅកាន់ប្រទេសចិន​ និងអាចនាំចេញទៅទីផ្សារចិនបាន។ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា ​ចម្ការផ្លែឈើដែលបានចុះបញ្ជីចំនួន ៧៤កន្លែង និង​រោងចក្រ​វេចខ្ចប់ចំនួន ០៨កន្លែង ​ត្រូវបាន​អនុញ្ញាតដោយភាគីចិន ក្នុងការនាំចេញផ្លែមៀនទៅកាន់​ប្រទេសចិន។ លើសពីនេះ ចម្ការដំណាំស្វាយចំនួន ៧៥កន្លែង និងរោងចក្រវេចខ្ចប់ដំណាំស្វាយ​ចំនួន ​០២កន្លែងផ្សេងទៀត ​ក៏ត្រូវបានបន្ថែមផងដែរ។ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ការនាំចេញផ្លែមៀន ​ទៅកាន់ប្រទេសចិន ​អាចនឹងត្រូវធ្វើឡើង​នៅចុង​ខែកញ្ញា ឬដើមខែតុលា។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើធំៗចំនួន០៣ប្រភេទហើយ ដែលអាចនាំចេញ​ទៅ​កាន់​ប្រទេសចិន រួមមាន ដំណាំចេក ស្វាយ​ និងមៀន។ក្នុងឆ្នាំ២០២១ ​ដំណាំមៀននៅទូទាំងប្រទេស​ មានផ្ទៃដីដាំដុះសរុបចំនួន ​១២ ៨៣៧ហិចតា ផ្ទៃដីប្រមូល​ផលមានចំនួន១០ ៥៦៥ហិចតា​ ដោយទទួលទិន្នផលជាមធ្យម​ចំនួន​ជាង ១២តោន​ក្នុងមួយហិចតា ​ដែលមានបរិមាណ​ផលិផលសរុបប្រមាណ ១៣១ ៤៩៨តោន៕អត្ថបទ៖ ជា វណ្ណៈ

ក្រសួងការងារ ប្រើប្រាស់ប្រាក់បុរេប្រទានរបស់រដ្ឋ បើកប្រាក់ខែដល់កម្មកររោងចក្រដែលថៅកែរត់ចោល

2022/09/08 08:58:29 pm        605
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រើប្រាស់ប្រាក់បុរេប្រទាន របស់រដ្ឋាភិបាល លើការបើកប្រាក់ខែដល់កម្មករ កម្មការិនីរោងចក្រ យ៉ៅ ថៃ ស៊ូ ខូអិលធីដី ចំនួនជាង ១០០នាក់ ដែលថៅកែរត់ចោល។ការដោះស្រាយបើកប្រាក់ខែនេះ ត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ដោយមានការសម្របសម្រួលដោយមន្រ្តីជាន់ខ្ពស់ក្រសួងការងារ និង​កម្មករកម្មការិនីរោងចក្រ ខាងលើនេះ ដែលមានទីតាំងស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។មានកម្មករនិយោជិតចំនួនសរុបជាង ១០០នាក់ បានមកបើក និងទទួលប្រាក់បុរេប្រទានរបស់​រដ្ឋាភិបាល​គ្រប់ចំនួនហើយ ក្នុងនោះនៅសល់ចំនួនតែជាង ១០នាក់ប៉ុណ្ណោះដែលមិនទាន់​បានមកទាក់ទងក្រសួង ។ក្រោយទទួលបានប្រាក់ខែក្រោមយន្តការរបស់ក្រសួងការងារ ក្រុមកម្មករកម្មការិនី បានបង្ហាញ​នូវទឹកមុខ​សប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះប្រមុខថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ​ដោយលើកឡើងថា ​ក្រៅពីការផ្តល់ជូននូវដំណោះស្រាយហើយ ពួកគាត់​ក៏​ទទួល​បាន​ព័ត៌មានអំពីទីផ្សារការងារ ​ក៏ដូចជាតម្រូវការកម្លាំងពលកម្មផ្សេងៗទៀត​នៅតាមបណ្តារោងចក្រ​គ្រប់​រាជធានីខេត្តពីក្រសួងការងារ។ពាក់ព័ន្ធដំណោះស្រាយបញ្ហាខាងលើនេះ រវាងរដ្ឋាភិបាល និងកម្មករនិយោជិត លោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសំឡេងយុវជនខ្មែរ យល់ឃើញថា ករណីនេះ អាចនឹងជារឿងទម្លាប់មិនល្អ​សម្រាប់និយោជកខិលខូចមួយចំនួន ដែលបានកំពុងមានគំនិតកេងប្រវ័ញ្ចលើរាជរដ្ឋាភិបាល ជា​ពិសេសកេងប្រវ័ញ្ចកម្មករនិយោជិត។ លោក បន្តថា នៅពេលកម្មករនិយោជិតមានអតីតភាពច្រើន​ និយោជកមួយចំនួន អាចមាន​គំនិតខិលខូចរត់ចោលកម្មករតទៅទៀត ​ដោយសំអាងថា​ រាជរដ្ឋាភិបាល ប្រាកដនឹងផ្តល់ប្រាក់បុរេ​ប្រទាន​ជំនួសទៅឲ្យកម្មករ៕ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំហ៊ូទីព្រមានថា ភាពតានតឹងនឹងកើនឡើងកាន់តែខ្លាំង បើអារ៉ាប៊ីសាអ៊ូឌីតបង្កើនប្រតិបត្តិការយោធារបស់ខ្លួន
07/31/2026 03:07 PM
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
07/31/2026 02:07 PM
ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ
07/31/2026 02:07 PM
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
07/31/2026 02:07 PM
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?
07/31/2026 01:07 PM
អ្នកស្វែងរកការងារជាង ១០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារ និងកិច្ចសម្ភាសន៍ការងាររបស់ NEA
07/31/2026 01:07 PM
អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ចុះចែក និងផ្តល់សម្ភារៈសិក្សាដល់សិស្សមានជីវភាពខ្វះខាត និងកុមារកំព្រាចំនួន ៥៤នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
07/31/2026 01:07 PM
កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ជួយឱ្យយុវជនក្រីក្រ និងពលរដ្ឋជាង ២ពាន់នាក់នៅតាកែវ មានជំនាញ និងចំណូលសមរម្យ
07/31/2026 01:07 PM
មន្រ្តីឧទ្យានុរក្ស ប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស
07/31/2026 12:07 PM
ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
07/31/2026 12:07 PM