ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូ RCEP មានទំហំទឹកប្រាក់ជាង ៣,៧៦ ពាន់​លាន​ដុល្លារ​កើនជិត ១៥ភាគរយក្នុងខែមករាឆ្នាំនេះ
ក្នុងខែមករាឆ្នាំនេះ​ ប្រទេសអាស៊ានចំនួន៥ ស្រូបយកទំនិញពីកម្ពុជា មានទឹកប្រាក់សរុបជាង ៤៣៣លានដុល្លារ
ឧស្សាហកម្មកៅស៊ូកម្ពុជា រីកចម្រើនលឿន​នាំឱ្យតម្រូវ​ការផ្គត់ផ្គងកៅស៊ូ​ក្នុង​ស្រុក​កើន​ឡើង​ខ្ពស់​ចន្លោះ​ពី ២០ទៅ២៥​ម៉ឺនតោន​ក្នុងមួយឆ្នាំ
ខែមករាឆ្នាំនេះ កម្ពុជានាំទំនិញទៅចិនមានទឹកប្រាក់ជាង ១៦៤លានដុល្លារ កើនជាង ៥៩ភាគរយ

សេដ្ឋកិច្ច និង កសិកម្ម

ប្រភិភូកម្ពុជាជាង ៣០ក្រុមហ៊ុន អញ្ជើញចូលរួមប្រជុំនៃគម្រោងតភ្ជាប់ផ្លូវរថភ្លើង​ល្បឿនលឿន​ក្នុងអាស៊ាន

2022/06/21 04:54:08 pm        615
ភ្នំពេញ៖ ប្រតិភូកម្ពុជានៅក្នុងវិស័យឡូជីស្ទិកប្រមាណជាង ៣០ ក្រុមហ៊ុន នឹងអញ្ជើញចូលរួមប្រជុំនៅប្រទេសឡាវ លើគម្រោងពិភាក្សា នៃការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរួមមាន៖ ប្រទេសចិន វៀតណាម ឡាវ ថៃ និងកម្ពុជា ដើម្បីសម្រួលដល់ការដឹកជញ្ជូន ក្នុងប្រទេសជាប់តំបន់ទន្លេមេគង្គ។លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ឱ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ប្រតិភូក្នុងវិស័យឡូជីស្ទិកនៃវិស័យឯកជននៅកម្ពុជា មានជាង ៣០ ក្រុមហ៊ុន ដែលដឹកនាំដោយលោកឧកញ៉ាផ្ទាល់ បានអញ្ជើញទៅចូលប្រជុំនៅ​ប្រទេស​ឡាវ ដោយក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីប្រតិភូប្រាទេសវៀតណាម ថៃ និងប្រទេសឡាវ ខ្លួនឯងដោយផ្ទាល់ ដើម្បីប្រជុំពិភាក្សា នៃគម្រោងការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿន (ប្រទេសជាប់តំបន់ទន្លេមេគង្គ) រវាងប្រទេសចិន វៀតណាម ឡាវ ថៃ និងកម្ពុជា។លោកឧកញ៉ា បន្តឲ្យថា ជុំវិញការប្រជុំពិភាក្សានៃគម្រោងតភ្ជាប់ផ្លូវរថភ្លើងឆ្លងកាត់អាស៊ាននេះ ពិតជា​មានសារៈសំខាន់ណាស់ ប្រសិនការ​អនុវត្តប្រព្រឹត្តិទៅដោយរលូន ​វានឹងផ្តល់ផលប្រយោជន៍ នឹង​សម្រួលដល់ការដឹកជញ្ជូន ​ជាពិសេសការដឹកជញ្ជូនទំនិញឆ្លងកាត់ពីកម្ពុជាទៅកាន់ប្រទេសចិន, ខណៈបច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវទឹករវាងកម្ពុជា-ចិន បានប្រើប្រាស់រយៈពេលយូរ ចន្លោះពី ១០ ថ្ងៃ ទៅ១៥ថ្ងៃ ។ ចំណែកជុំវិញការដឹកជញ្ជូនតាមផ្លូវរថភ្លើងនេះ​ បើយើងគិតរយៈពេលនៃការដឹកជញ្ជូន ពីគុណមិញ​ប្រទេសចិន ​មកដលប្រទេសឡាវ​ គឺប្រើប្រាស់រយៈពេលត្រឹម ៧២ ម៉ោងប៉ុណ្ណោះ ​ដែលបញ្ហានេះ យើងត្រូវពិភាក្សាឲ្យបានច្បាស់លាស់សម្រាប់ការតភ្ជាប់ ​ជាពិសេសតម្លៃនៃការដឹកជញ្ជូនតែម្តង។សូមបញ្ជាក់ថា ជុំវិញវិស័យដឹកជញ្ជូន, បច្ចុប្បន្នផលប៉ះពាល់បានកើតឡើង គឺការរឹតត្បិត​នៃការ​ទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ១៩, ការឡើងថ្លៃប្រេង​ ដោយសារសង្គ្រាមនៅរុស្សី-អ៊ុយក្រែន​ជាដើម ដែលការងារនេះបានជះឥទ្ធិពលដល់ការឡើងថ្លៃនៃសេវាដឹកជញ្ជូន ក្នុងនោះចំពោះថ្លៃ​សេវាដឹកជញ្ជូនតាមកប៉ាល់វិញ បានប្រែប្រួលយ៉ាងខ្លាំងផងដែរ ខណៈតម្លៃនៃការដឹកជញ្ជូនពីមុន ថ្លៃមួយកុងតេន័រ ចន្លាះពី ២ ៥០០ ទៅ ៣ ០០០ ដុល្លារអាមេរិក ​បច្ចុប្បន្នបានហក់ជាង ៨ ០០០ ដុល្លារក្នុងមួយទូរ ៕ អត្ថបទ៖ សុន រ៉ាឌី

មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅជប៉ុន នឹងចូលរួមផ្សព្វផ្សាយសក្តានុពលវិនិយោគ និងធុរកិច្ចនៅកម្ពុជា

2022/06/21 01:06:18 pm        280
​ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (Cambodia Private Commercial Center) នៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ ដែលនឹងក្លាយជាស្ពានសម្រាប់ផ្សារភ្ជាប់កាន់តែល្អប្រសើរថែមទៀតនូវទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរ។ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ មិថុនា ឆ្នាំ២០២២ ពិធីសម្ពោធជាផ្លូវការ នេះ មានការចូលរួមជាភ្ញៀវកត្តិយសដោយផ្ទាល់ និងផ្ញើរសារជូនពរពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូបពីភាគីជប៉ុន ព្រមទាំងភ្ញៀវកិត្តិយសជាឥស្សរជន នយោបាយ, សមាជិករដ្ឋសភា, សមាជិកសភាខេត្ត, អ្នកការទូត, អភិបាលក្រុង ស្រុក តំណាងស្ថាប័នគាំ​ទ្រពាណិជ្ជកម្ម សភាពាណិជ្ជកម្ម សមាគមអាជីវកម្ម ក្រុមហ៊ុនជាច្រើនផ្សេងទៀត។ក្នុងឱកាសនោះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ​សមត្ថភាព​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំប្រទេសជប៉ុន មានប្រសាសន៍ថា ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្មឯកជនកម្ពុជា នៅ​ប្រទេសជប៉ុន គឺជា​សមិទ្ធផល​ថ្មីស្រឡាង ​បានមកពីការរួមសហការរបស់វិស័យឯកជននៅជប៉ុន និងស្ថាប័នជំនាញនៅកម្ពុជា ​ដោយមានស្ថានទូតនៃប្រទេសទាំងពីរ ​ជាស្ពានសម្របសម្រួល។មជ្ឈមណ្ឌលនេះ គឺជាស្ពាន និងជាកន្លែងសម្រាប់​ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជន​ទូទៅ​មកទំនាក់ទំនងដោយផ្ទាល់​ ពិនិត្យផលិតផល​សក្តានុពល​កម្ពុជា​ ដែលមានតាំងបង្ហាញ សាកសួរព័ត៌មាន​ច្បាប់បញ្ញត្តិ និងស្រាយ​ចម្ងល់​នានា ដើម្បីមាន​មូលដ្នាន​សម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន។ឯកឧត្តម បានជម្រាបជូនអង្គពិធី អំពីសមិទ្ធិផលថ្មីៗដែលកម្ពុជាសម្រេចបាន ក្នុងការលើកកម្ពស់​បរិយាកាសធុរកិច្ច និងការស្ដារសេដ្ចកិច្ចឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ រួមមាន៖ ភាព​ជោគជ័យ​លើការគ្រប់គ្រងកូវីដ១៩ តាមការចាក់វ៉ាក់សាំងការពារបានយ៉ាងទូលំទូលាយជូន​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ក្រោម​ការ​ដឹ​កនាំ​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី, ការសម្រេច​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀតក្នុងកាលៈទេសៈកូវីដ១៩​ គឺការសាងសង់ព្រលានយន្តហោះថ្មី​ចំនួន៣ (ភ្នំពេញថ្មី សៀមរាប​ និងកោះកុង) ​និងការសាងសង់ផ្លូវល្បឿនលឿនថ្មី១ខ្សែភ្នំពេញ-ខេត្តព្រះសីហនុ។ឯកឧត្តម ​ក៏បានលើកឡើងពីច្បាប់ស្តីពីការវិនិយោគថ្មី ដែលត្រូវបានអនុម័ត ​នាខែតុលា ឆ្នាំ២០២១ និង​ការចូលជាធរមាននៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ​ (RCEP) ដែលជប៉ុន​ជាសមាជិកដ៏សំខាន់មួយ, និងចំណងមិត្តភាពភាតរភាព ​និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង​ជប៉ុន នៅតែស្ថិតស្ថេរ ​និងបន្តរីកចម្រើន ​ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសកម្ពុជា និងជប៉ុន​ ក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី​ ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តម បានថ្លែងអំណគុណចំពោះ ​ក្រុមហ៊ុន Kojima Holding Co., Ltd សហគមន៍​ខ្មែរនៅជប៉ុន, ក្រសួងស្ថាប័នជំនាញ ​បានគាំទ្រជាកំលាំងកាយ កំលាំងចិត្ត ​ស្មារតី ឯកសារ ​សម្ភារៈ និងការសម្របសម្រួលគ្រប់ទំរង់ ​រួមចំណែកធ្វើឲ្យកើតជារូបរាងឡើង មជ្ឈមណ្ឌល​ពាណិជ្ជកម្មឯកជនកម្ពុជាដ៏ស្រស់ល្អ ​ដំបូងគេលើទឹកដីជប៉ុននៅពេលនេះ៕ អត្ថបទ៖ បូរ៉ាវី 

តម្លៃប្រេងម៉ាស៊ូតឡើងបន្ថែម ២០០រៀល ខណៈប្រេងសាំងធម្មតារក្សាតម្លៃដដែល រហូតដល់បំណាច់ខែមិថុនា

2022/06/21 12:27:35 pm        259
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយ​ប្រេងឥន្ធនៈ តាមស្ថាបនីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី២១-៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.៨០០រៀល/លីត្រ(តម្លៃដដែល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៦.៣០០រៀល/លីត្រ(ឡើង ២០០រៀល)។

អ្នកជំនាញសេដ្ឋកិច្ច ជំរុញការផលិតក្នុងស្រុក ជំនួសការប្រើប្រាស់ទំនិញនាំចូល ដើម្បីទប់ទល់​នឹង​អតិផរណា

2022/06/21 12:15:06 pm        330
ភ្នំពេញ៖ តម្លៃប្រេងកើនឡើងខ្ពស់ បានជះឥទ្ធិពលទៅលើតម្លៃមុខទំនិញជាទូទៅឡើង ដែលបង្ក​ទៅជាអតិផរណានៃមុខទំនិញ។ អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា វិស័យរដ្ឋ និងឯកជន អាច​បង្កើន​ការគ្រប់គ្រង ផលិត និងបង្កើនខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុកផ្គត់ផ្គង់ទីផ្សារ និង​កាត់​បន្ថយ​ការ​នាំចូលទំនិញអតិបរមា​ ដើម្បីចូលរួមកាត់បន្ថយអតិផរណានៃការកើនថ្លៃម្ហូបអាហារ។លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជ​បណ្ឌិត​សភាកម្ពុជា ​លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ នេះថា វិបត្តិជំងឺកូវីដ ​១៩ និងវិបត្តិសកលថ្មីរវាងរុស្សី-អ៊ុយក្រែន ​បាននិងកំពុងធ្វើថ្លៃទំនិញ​ជា​ទូទៅកើនឡើង។លោកបណ្ឌិត បន្តថា ដើម្បីរក្សាអតិផរណាក្នុងកម្រិតមួយអាចគ្រប់គ្រងបាន អ្នកពាក់ព័ន្ធទាំងក្នុង​វិស័យរដ្ឋ ​និងឯកជន ​ត្រូវ​ចូលរួម​សហការ​គ្រប់គ្រង ផលិត ​និងបង្កើនខ្សែច្រវ៉ាក់ផលិតកម្មក្នុង​ស្រុក​ជំនួស​ការ​នាំចូលឲ្យបានជាអតិបរមា។ចំណែក លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា​ លើកឡើងថា​ នៅកម្ពុជា វិស័យ​ម្ហូបអាហារនេះ​ មានការប្រែប្រួល​បន្តិចបន្ទួចផងដែរ​ តែចំពោះស្រូវ-អង្ករ ដែលជាចំណែក​នៃ​ការ​ផ្គត់ផ្គង់​ធំជាងគេ ​មិនទាន់មានការប្រែប្រួលគួរឱ្យកត់សម្គាល់ឡើយ។ ​លោករំពឹងថា នៅក្នុងរយៈពេលខ្លីឆ្នាំ២០២២-២០២៣​ កម្ពុជានឹងអាចទប់ស្កាត់បាន។សូមបញ្ជាក់ថា ជុំវិញអតិផរណាថ្លៃម្ហូបអាហារនៅកម្ពុជា ​ថ្មីៗនេះ ​មន្រ្តីជំនាញហិរញ្ញវត្ថុ ធនាគារជាតិ​នៃកម្ពុជា​ បានបង្ហាញនូវការព្រួយបារម្មណ៍ផងដែរ ​ចំពោះបញ្ហាកើតឡើងជាសកល នៃភាព​មិន​ច្បាប់លាស់រុស្សី-អ៊ុយក្រែន ​និងការអូសបន្លាយនៃវិបត្តិកូវីដ ១៩ ដែលអាច​នឹងធ្វើឲ្យមានការប៉ះពាល់​ដល់​អតិផរណាថ្លៃម្ហូបអាហារ ​និងមុខទំនិញផ្សេងៗ ​ប្រសិនវិបត្តិទាំងនេះនៅតែអូសបន្លាយ៕អត្ថបទ៖ សុន រ៉ាឌី

ទុនបម្រុងអន្តរជាតិ ធានាឱ្យកម្ពុជានាំចូលទំនិញ សម្រាប់គ្រាបន្ទាប់បានដល់ជាង​ ៨ខែ

2022/06/20 02:24:45 pm        814
ភ្នំពេញ៖ ប្រឈមនឹងសម្ពោធសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែនក៏ពិតមែន ទុន​បម្រុង​អន្តរជាតិ​របស់​កម្ពុជា​ នៅតែមាន​កម្រិត​ខ្ពស់​ ដែលអាចធានា​ការ​នាំចូល​ទំនិញ និង​សេវា​សម្រាប់​គ្រា​បន្ទាប់​បានរហូតដល់ ៨ខែ។នេះជាការលើកឡើងរបស់លោកជំទាវ ជា សិរី ឧបការី និង​ជា​អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​សិក្ខាសាលា​ស្តីពី «ការ​ផ្សព្វផ្សាយ​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ ២០២១» ដែល​រៀបចំ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុង​ថ្ងៃទី ១៧ខែមិថុនា ឆ្នាំ២០២២ នៅ​ទីស្នាក់ការ​ធនាគាជាតិ​នៃ​កម្ពុជា។លោកជំទាវ ជា សិរី បាននិយាយថា ​សកម្មភាព​សេដ្ឋកិច្ចក្នុងស្រុកនិងពិភពលោកនៅក្នុងឆ្នាំ២០២១ បាន​បន្តងើបឡើង ​បើទោះ​ជាប្រឈមនឹងការលេចឡើង​នូវប្រភេទមេរោគ​បំប្លែង​ថ្មីនៃជំងឺកូវីដ-១៩ និងការកើនឡើង​នៃអត្រាអ្នកឆ្លងក៏ដោយ។ ប៉ុន្តែ ការងើបឡើងវិញនេះមានភាពខុសគ្នា​ទៅតាម​ប្រទេសនីមួយៗ និងនៅមានភាពផុយស្រួយនៅឡើយ។ចំពោះកម្ពុជា ភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងជោគជ័យ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទូទាំងប្រទេស បានជំរុញដល់ការងើបឡើងវិញ​នៃ​កំណើន​សេដ្ឋកិច្ច​ ជាមួយនឹងអត្រាកំណើន ៣ភាគរយ នៅឆ្នាំ២០២១ ​បន្ទាប់ពីបានធ្លាក់ចុះ -៣,១ភាគរយក្នុងឆ្នាំ២០២០។បើតាមលោកជំទាវ ជា សិរី កំណើននេះត្រូវបានគាំទ្រជាចម្បងដោយកំណើននាំចេញ​សំលៀកបំពាក់ ​និងផលិតផលកសិកម្ម ​និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ក៏ដូចជាពាណិជ្ជកម្មលក់ដុំនិងរាយ។លោកជំទាវ ជា សិរី បានបន្តនិយាយថា ​ទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់ ដែល​អាចធានា​ការ​នាំចូលទំនិញ ​និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង៨ខែ ខ្ពស់ជាង​កម្រិត​អប្បបរមា ៣ខែដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។តាមអ្នកជំនាញ ទុនបម្រុងអន្តរជាតិដែលកម្ពុជាកំពុងមានបច្ចុប្បន្ន ​បើធៀបនឹងស្តង់ដារអន្តរជាតិ គឺមាន​ទំហំខ្ពស់ ខណៈកន្លង​មកកម្ពុជាប្រើប្រាស់​ទុននេះភាគច្រើន​ ទៅលើការសង់ម្ចាស់បំណុល​នៅ​តាមបណ្តាលប្រទេសផ្សេងៗប៉ុណ្ណោះ។រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន រូបិយវត្ថុ និង​សារពើពន្ធ ប្រកប​ដោយ​ប្រសិទ្ធភាព ​ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ​ជាពិសេស​វិធានការ​អន្តរាគមន៍ ​ដើម្បី​ជួយ​ដល់​គ្រួសារក្រីក្រ និង​អាជីវកម្ម​ដែល​ងាយ​រងគ្រោះ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ១៩។យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ឡើង​ក្នុង​រង្វង់ ៥ ភាគរយ នៅ​ឆ្នាំ ២០២២ ដែល​គាំទ្រ​ជា​ចម្បង​ដោយ​ការ​នាំចេញ​នៃ​ផលិតផល​កម្មន្តសាល កសិកម្ម ការ​ដឹក​ជញ្ជូន ទូរគមនាគមន៍ ​និង​ភាព​ប្រសើរ​ឡើង​នៃ​លំហូរ​វិនិយោគ ​និង​ប្រាក់​បង្វែរ​របស់​ពលករ​ពី​ក្រៅប្រទេស៕ អត្ថបទ៖ វណ្ណៈ

កិច្ចសហប្រតិបត្តិការល្អលើផ្នែកពាណិជ្ជកម្មកម្ពុជា-អាមេរិក ធ្វើឲ្យការនាំចេញរបស់កម្ពុជា ហក់ឡើងខ្ពស់

2022/06/20 12:31:35 pm        523
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លើកឡើងថា កិច្ចសហប្រតិបត្តិការល្អលើផ្នែកពាណិជ្ជកម្ម ជាពិសេសការអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក សម្រាប់កម្ពុជា បានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ទៅដល់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស និងជំរុញទំហំពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា បានកំពុងហក់ឡើងខ្ពស់គួរទីកត់សម្គាល់។ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងកិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មាន ​ស្តីពីការអនុគ្រោះពន្ធ និងការនាំចេញទៅកាន់សហរដ្ឋអាមេរិក ថា ពាណិជ្ជកម្ម​រវាងកម្ពុជា-អាមេរិក​ គឺជាកិច្ចសហប្រតិបត្តិការមួយយ៉ាងល្អ ដែលបច្ចុប្បន្នកំពុងបង្ហាញ​ពីភាពជោគជ័យនៃការនាំចេញទំនិញរបស់កម្ពុជា ​ជាពិសេសបានផ្តល់​នូវ​អត្ថប្រយោជន៍​ដល់អ្នក​វិនិយោគ​ទាំង​អ្នកវិនិយោគខ្មែរ​ និងបរទេស ដោយពួកគេមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ហើយអាចនាំចេញទៅកាន់ទីផ្សារអាមរិក។ចំណែកទីផ្សារនាំចេញ, ឯកឧត្តម បន្តថា ក្រោយពីមានកិច្ចសហប្រតិបត្តិការល្អ, ជាពិសេសមានការ​អនុគ្រោះពន្ធរបស់​សហរដ្ឋអាមេរិក​សម្រាប់កម្ពុជា ​ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-អាមេរិក ​ក្នុងឆ្នាំ ២០២១ សរុបមានចំនួនជិត ៨ ០០០ លានដុល្លារអាមេរិក ​ដោយឡែកកនៅក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ នេះ ​ការនាំចេញទៅកាន់សហរដ្ឋអាមេរិក មានកំណើនជាង ៥៧ ភាគរយ ដែលជាកំណើនធំបំផុតនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជាបាននាំចេញទំនិញ ក្នុងអំឡុង​ខែមករា ដល់ខែ ឧសភា ឆ្នាំ ២០២២ នេះ មានតម្លៃជាង ៩ ៤១២ លានដុល្លារ ​កើនឡើង ៣៤,៥ ភាគរយ បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ​សម្រាប់ការនាំចេញ ផលិតកម្ម​សំលៀកបំពាក់​ស្បែកជើង និងកាបូបធ្វើដំណើរមានតម្លៃសរុបចំនួន ៤ ៤៨៣ ដុល្លារ ស្មើនឹង ៤៧,៧ ភាគរយនៃតម្លៃនាំចេញសរុប។សហរដ្ឋអាមេរិក នៅតែជាទីផ្សារធំបំផុត សម្រាប់ផលិតផលរបស់កម្ពុជា ដែលក្នុងរយៈពេល​ប្រាំខែ​នេះ មានទឹកប្រាក់សរុប ៣ ៧២៩ លានដុល្លារ ឬ ស្មើនឹង៥៧,៧ ភាគរយ នៃការនាំចេញសរុបរបស់​កម្ពុជា​ ចំណែការនាំចេញ​ទៅវៀតណាម​ និងចិនជាប់ចំណាត់ថ្នាក់លេខ២ និងទី៣ ​ជាមួយនឹង​បរិមាណនាំចូល​ពីកម្ពុជា ១ ០៧៩លានដុល្លារ និង ៥១៩លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី

កសិករ សង្កាត់សំរោង កំពុងមមាញឹកប្រមូលផលបន្លែសុវត្ថិភាព ខណៈតម្លៃមានទីផ្សារល្អ

2022/06/18 02:59:28 pm        1117
ឧត្ដរមានជ័យ៖ កសិករភូមិអូរឬក្សី សង្កាត់សំរោង ក្រុងសំរោង ឧត្ដរមានជ័យ ប្រកបរបរដាំដុះបន្លែសុវត្ថិភាព កំពុងមមាញឹកក្នុងការប្រមូលផល ដើម្បីតម្រូវការលើទីផ្សារ ខណៈតម្លៃបន្លែមានទីផ្សារល្អ។កសិករឈ្មោះ ថុង ដែលប្រកបមុខរបរដាំដំណាំបន្លែ បានឲ្យដឹងថា ការដាំដំណាំបន្លែ គឺវាតម្រូវ​ឲ្យ​មានការធ្វើដីពូនរោង មើលថែដាក់ជីធម្មជាតិឲ្យបានទៀងទាត់ នឹងត្រូវ​មាន​ការពិនិត្យ​មើលបាញ់ថ្នាំ​សម្លាប់សត្វល្អិតនៅលើបន្លែឲ្យបានគ្រប់ពេល ​ដើម្បីឲ្យបន្លែមាន​សុខភាពរីក​លូតលាស់​បានល្អប្រកប​ដោយសុវត្ថិភាព មានគុណភាពល្អ សំរាប់អ្នកបរិភោគ។កសិកររូបនេះ បានបន្តថា បន្លែខ្លះការរីកលូតលាស់មាន​រយៈពេលខ្លី​អាច​ប្រមូលផល​បាន​លឿន​ រីឯ​បន្លែខ្លះទៀត ​ការ​លូតលាស់​របស់​វា​មានរយៈពេល​យូរចាប់​ពីរខែទៅបីខែ ​ទើប​អាច​កាត់​បេះប្រមូល​ផលបាន ប៉ុន្តែការប្រមូលផលនេះដែរ នៅពេលបន្លែទាំងអស់នេះ​ដុះលូតលាស់ធំស្មើរៗគ្នា​ហើយ​នោះ គឺយើងអាចបេះកាត់យក​បានជា​បន្តបន្ទាប់​ ដើម្បីទាន់តម្រូវការផ្គត់ផ្គង់​លក់លើទីផ្សារ​បាន​ដោយស្រួលផងដែរ។លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តឧត្តរមានជ័យ បាន​បញ្ជាក់ថា បច្ចុប្បន្ន​ ការដាំដំណាំរួមផ្សំរបស់បងប្អូន​ប្រជាកសិករ​ នៅតាមមូលដ្ឋាន​ជាលក្ខណៈបណ្តុំ​អាជីវកម្មរបស់ពួកគាត់ខាងមន្ទីរ ក៏ដូចអង្គការនានា បាន​យក​ចិត្តទុកដាក់ជួយផ្តល់នូវ​គ្រប់ពូជ​ក៏​ដូចជា​ស្បៃមុង​សុវត្ថិភាព​ នឹងផ្តល់​ការប្រឹក្សា​យោបល់​ពីវិធីសាស្រ្តផ្សេងៗ ក្នុងការ​ដាំដុះបន្លែធម្មជាតិ​ដល់ពួកគាត់ដើម្បីឲ្យការធ្វើកសិកម្មទទួលជោគជ័យផងដែរ។លោក បន្តទៀតថា បច្ចុប្បន្ននេះ តម្លៃបន្លែនៅលើទីផ្សារហាក់បីដូចជាមានតម្លៃហក់​ឡើង​ខ្ពស់ជាង​មុន​នឹងមានតម្រូវការច្រើននៅលើទីផ្សារច្រើន​ ដោយសារតែមិនសូវ​មាន​ក្រុម​ឈ្មួញ​នាំ​បន្លែចូល​ពីក្រៅប្រទេសជិតខាងនោះឡើយ ធ្វើឲ្យកសិករយើងប្រកប​មុខ​របរ​ដាំ​បន្លែ​មាន​ជីវភាព​ធូរធារ​បាន​ប្រសើរច្រើន​ជាងមុន ៕ អត្ថបទ៖ ឃិន សារិទ្ធ

រដ្ឋមន្ត្រីពាណិជ្ជកម្ម និងក្រុមហ៊ុននៅប្រទេសស្វីស ពិភាក្សាឱកាសវិនិយោគបន្ថែមនៅកម្ពុជា

2022/06/18 01:06:33 pm        621
ភ្នំពេញ៖ តាមរយៈការអញ្ជើញរបស់ក្រុមហ៊ុន ណេសស្លេ ស្វីសហ្សឺឡេន (Nestlé Switzerland) ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចផ្ទាល់នៅក្រុមហ៊ុន ដែលមានទីតាំងនៅទីក្រុង Vevey ប្រទេសស្វីស ដើម្បីពិភាក្សាការងារ ផ្លាស់ប្ដូរព័ត៌មាន និងស្តាប់នូវបទបង្ហាញរបស់ក្រុមហ៊ុន ក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម លើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា ព្រមទាំងដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។ក្រសួងពាណិជ្ជកម្ម កាលល្ងាចថ្ងៃទី១៧ មិថុនា ឆ្នាំ២០២២នេះ បានឲ្យដឹងនៅក្រោយបញ្ចប់​ទស្សនកិច្ច​ថា ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនភាគីជំនួប អំពីវឌ្ឍនភាព និងការអភិវឌ្ឍរបស់​ប្រទេសកម្ពុជា​ក្រោមការដឹកនាំ​របស់សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ដែលបានដាក់ចេញ​នូវយុទ្ធនាការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស​ រហូតសម្រេចបានប្រមាណ ៩៥% នៃប្រជាពលរដ្ឋទាំងអស់ ​និងបានប្រកាសបើកប្រទេសសារជាថ្មីតាំងដើមខែវិច្ឆិកា ឆ្នាំ២០២១មកម្លេះ។ ឯកឧត្តម បានជម្រាបជូនបន្ថែម អំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដោយបានលើកឡើងថា ថ្មីៗនេះ កម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ​ដែលមានប្រទេសអាស៊ាន១០ និងដៃគូ​មាន៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវ៉ែលហ្សេឡង់។ឯកឧត្តម បន្តទៀតថា កម្ពុជាបានខិតខំប្រឹងប្រែងក្នុងការងារកសាងបទដ្ឋានគតិយុទ្ធ និង​ធ្វើ​វិសោធនកម្មច្បាប់សំខាន់ៗជាច្រើន ដើម្បី​ធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគ ប្រកប​ដោយសុច្ចរិតភាព ​និងកាន់តែល្អប្រសើបន្ថែមទៀត ​ជាក់ស្ដែងដូចជា៖ ច្បាប់ស្តីពីការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព ផលិតផលទំនិញ និងសេវា, ច្បាប់ស្តីកិច្ចការពារ អ្នកប្រើប្រាស់, ច្បាប់​ស្តីពីកិច្ចការប្រកួតប្រជែង, និងច្បាប់ស្តីសុវត្ថិភាពម្ហូបអាហារ ​ដែលច្បាប់ទាំងនេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគបន្ថែមទៀតនៅកម្ពុជា។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានការពារ​អ្នក​ប្រើប្រាស់ កិច្ចការប្រកួតប្រជែង​ និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីរួមគ្នាដោះស្រាយ​អំពីក្ដី​ព្រួយ​បារម្ភ​របស់ប្រជាពលរដ្ឋលើបញ្ហា​អាហាររូបត្ថម្ភ​ និងការដាក់សារធាតុអាហាររូបត្ថម្ភក្នុងអាហារ បញ្ហា​សុវត្ថិភាពម្ហូបអាហារ ​និងការក្លែងបន្លំផលិតផលជាដើម។បន្ថែមពីនេះ ឯកឧត្តមបានណែនាំឱ្យភាគីក្រុមហ៊ុន ​និងអគ្គនាយកដ្ឋាន ក.ប.ប. ពិនិត្យលទ្ធភាពក្នុងការរៀបចំ​ជាអនុស្សានៈនៃការយោគយល់គ្នា (MOU) នាពេលខាងមុខផងដែរ។ជាការឆ្លើយតប ​ភាគីតំណាងក្រុមហ៊ុន Nestlé Switzerland ​បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណ​ចំពោះវត្តមានរបស់ ​ឯកឧត្តមរដ្ឋមន្ត្រី ​និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចំពោះដំណើរ​ទស្សនកិច្ចនេះ ព្រមទាំងបានបង្ហាញ​ពីការប្ដេជ្ញាចិត្តសហការយ៉ាងជិតស្និត​ជាមួយ​ក្រសួងពាណិជ្ជកម្ម ក្នុងការដោះស្រាយបញ្ហាខាងលើ ឱ្យមានប្រសិទ្ធភាពបំផុត៕អត្ថបទ៖ ឈិត បូរ៉ាវី 

ទីផ្សារដំឡូងមីបច្ចុប្បន្នមានតម្លៃល្អប្រសើរជាងឆ្នាំកន្លងទៅ

2022/06/18 12:55:50 pm        642
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម អះអាងថា តម្លៃដំឡូងមីក្នុងឆ្នាំ២០២២នេះ សម្រាប់ដំឡូងមីស្រស់ មានតម្លៃចន្លោះពី ២០០-២៨០រៀល ក្នុង១គីឡូ និងដំឡូងមីក្រៀម តម្លៃចន្លោះពី ៧០០-៧៨០រៀល ក្នុង១គីឡូដែលតម្លៃទំាងនេះ មានលក្ខណៈល្អប្រសើរ ធៀបនឹងឆ្នាំកន្លងទៅ។នៅក្នុងបណ្តាញសង្គម ក្រោយសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីដំឡូងមី​២០២០-២០២៥ កាលពីថ្ងៃទី១៧ មិថុនា ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍​នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់​ពិនិត្យតាមដាន វាយតម្លៃការអនុវត្តន៍គោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ បាន​លើកឡើងថា កាលពីខែកុម្ភៈកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាល​ស្វយ័ត​ខេត្តក្វាងស៊ី​ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញការនាំចេញដំឡូងមីក្រៀមឱ្យបាន ៤០ម៉ឺនតោន ក្នុងមួយឆ្នាំ ​និងផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម ​ពន្លឿននីតិវិធីនៃការនាំចេញ មិនធ្វើ ស៊ីអូ (CO) បើប្រទេសនាំចូលមិនត្រូវការវិមជ្ឈការឱ្យមន្ទីរពាណិជ្ជកម្ម នៅតាមបណ្តាខេត្ត​ជាប់ព្រំដែន​អាចចេញ CO ទម្រង់ D នាំចេញទំនិញកសិផលបាន។ឯកឧត្តម បានបញ្ជាក់ថា ទាក់ទងនិងដំណាំដំឡូងមី នៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប មានផ្ទៃដីដាំដុះសរុបទំហំប្រមាណជាង ២១ម៉ឺនហិចតា ជាមួយនិងបរិមាណផលប្រមាណជាង ១៨,៩តោន។ ឯកឧត្តម បានឲ្យដឹងថា នៅឆ្នាំ២០២១ កន្លងទៅ កម្ពុជានាំចេញដំឡូងមីស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសថៃ និងវៀតណាម។សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តនូវគោល​នយោបាយ​ជាតិ ​ស្តីពីដំឡូងមី២០២០-២០២៥ ដោយបានបង្កើតបន្ថែមនូវក្រុមការងារអន្តរស្ថាប័ន ​សម្រាប់ពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយនេះឲ្យកាន់តែមានប្រសិទ្ធិភាព។ លើសពីនេះទៀត ​ជំរុញឲ្យប្រទេសកម្ពុជា ​ក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផល​ដំឡូងមីមួយ​ ប្រកបដោយភាពជឿទុកចិត្តសម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក៕ អត្ថបទ៖ ឈិត បូរ៉ាវី

លោក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចចំពោះគម្រោងវិនិយោគិនទាំងអស់

2022/06/16 03:53:00 pm        1065
ពោធិ៍សាត់៖ លោក ហ៊ុន ម៉ាណែត បានអំពាវនាវដល់វិនិយោគិនទាំងអស់ ឱ្យជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ ដោយយោងទៅលើអំណោយផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា។លោក ហ៊ុន ម៉ាណែត បានអះអាងបន្ដថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្វាគមន៍ និងផ្តល់កិច្ច​សហប្រតិបត្តិការជានិច្ច ចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគ ដែល​នឹងជួយ​ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ដើម្បី​សម្រេច​បាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០នាពេលអនាគត។លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងពិធីបើក​សម្ពោធ​ជាផ្លូវការនៃ រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់នៅព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២នេះ។ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ថ្លែងអរគុណចំពោះក្រុមហ៊ុនអន្តរជាតិ RMA Group ជាក្រុមហ៊ុននាំមុខមួយក្នុងការផ្គត់ផ្គង់ផលិតផល និងសេវាកម្មជូនដល់ប្រជាពលរដ្ឋកម្ពុជា និង​ក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាម៉េរិក ដែលបានផ្តល់ទំនុកចិត្ត​ជ្រើសរើស​ប្រទេស​កម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តដើម្បី​ចែកចាយ​នៅលើទីផ្សារក្នុងស្រុកប្រកបដោយសក្តានុពល ​ដោយយោងទៅលើស្ថានភាពនៃការអភិវឌ្ឍ​រីក​ចម្រើន​របស់​ប្រទេសកម្ពុជា ​និងកំណើន​ជីវភាពរបស់ប្រជាពលរដ្ឋដូចពេលបច្ចុប្បន្ន។លោកបានបញ្ជាក់ថា ការបង្កើតរោងចក្រដំឡើងរថយន្ត Ford នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ប្រទេស​កម្ពុជាជាពេលនេះ គឺជាមោទនភាពមួយសម្រាប់អ្នកមូលដ្ឋាននៅទីនេះ​ ក៏ដូចជាប្រជាជន​នៅ​ទូទាំងប្រទេស​ ក្នុងការ​ទទួលស្វាគមន៍វត្តមានរបស់ឧស្សាហកម្មធុនធ្ងន់​ដ៏ទំនើបមួយនេះ​ ដែល​ពិតជា​បាន​ចូលរួមបង្កើនឱកាសការងារ​ និងកំណើនប្រាក់​បៀវត្សរ៍, ការ​អភិវឌ្ឍធនធាន​មនុស្ស​តាមរយៈការបណ្តុះបណ្តាលជំនាញ ​និងបែបបទស្តង់ការងារលើគ្រប់កម្រិត ព្រមទាំងការផ្ទេរ​បច្ចេកវិទ្យា​ដោយការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែច្រវាក់ផលិតកម្ម ​ដោយមិនមែនត្រឹមតែជាការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតួលេខមួយមុខនោះឡើយ ​ហើយទាំងនេះ​ក៏សុទ្ធសឹងជាមូលដ្ឋាន ដើម្បី​ជាការត្រៀម​ខ្លួនចូលរួមប្រកួតប្រជែង ​ទាញយកផលប្រយោជន៍ពីដំណើរការសេដ្ឋកិច្ចទីផ្សារសេរី នៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ ។លោក បានរំលេចផងដែរថា រោងចក្រនេះ គឺជាគំរូនៃឱកាសជោគជ័យមួយ ដែលនឹងដើរតួនាទី​ជា​អ្នកត្រួសត្រាយផ្លូវ និងលើកទឹកចិត្តដល់ការវិនិយោគទ្រង់ទ្រាយធំជាបន្តបន្ទាប់ទៀត ជាពិសេសការ​វិនិយោគនៅក្នុងវិស័យយានយន្ត ក្នុងពេលអនាគតទៀត។អគ្គនាយកក្រុមហ៊ុន RMA Cambodia លោក ងន សាំង បានលើកឡើងថា រោងចក្រដំឡើងរថយន្ត FORD នេះ នឹងចូលរួមចំណែកអភិវឌ្ឍន៍វិស័យឧសហ្សាកម្មយានយន្ត និងជំរុញសេដ្ឋកិច្ចជាតិ​តាម​រយៈការបង្កើនខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ​ស្របតាមស្តង់ដារអន្តរជាតិ ក្នុងសម័យ​សាកល​ភាវូបនីយកម្មបច្ចេកវិទ្យា។ ក្រុមហ៊ុន RMA Cambodia ​មិនត្រឹមតែផ្ដល់នូវឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋាន​ប្រមាណជាង ៥០០ កន្លែងប៉ុណ្ណោះទេ​ ប៉ុន្តែវត្តមានរបស់រោងចក្រនេះ ​ក៏បានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច​ក្នុង​តំបន់​ តាមរយៈការជំរុញសន្ទុះអាជីវកម្ម ​និងការបង្កើតឱកាសការងារដោយប្រយោលផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំពិតជាមានមោទនភាពចំពោះគំរូវីរភាព និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ
02/22/2026 01:02 PM
សំរាមប្រមាណបួនពាន់មួយរយតោនត្រូវបានប្រមូលក្នុងមួយថ្ងៃនៅភ្នំពេញ
02/22/2026 12:02 PM
មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម អញ្ជើញចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ
02/22/2026 12:02 PM
អ្នកនាំពាក្យ៖ បេសកកម្មការទូត​របស់​សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ច​ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ​
02/22/2026 12:02 PM
ឆ្នាំនេះ កម្ពុជា-ចិន នឹងរួមគ្នារៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ដើម្បីទាញភ្ញៀវទេសចរចិនមកលេងកម្ពុជាកាន់តែច្រើន
02/22/2026 11:02 AM
ជនអន្តោប្រវេសន៍ដែលត្រូវបានជួយសង្រ្គោះបានចុះនៅកំពុងផែកោះ Crete របស់ក្រិក ក្រោយទូកពួកគេលិច
02/22/2026 11:02 AM
មនុស្សរាប់ពាន់នាក់ជួបជុំគ្នានៅទីក្រុង Lyon ក្រោយសកម្មជនស្នាំនិយមជ្រុលបារាំងម្នាក់ ត្រូវបានសម្លាប់
02/22/2026 11:02 AM
ប្រធានសភា៖វេណេស៊ុយអេឡា ទទួលបានសំណើជាង ១.៥៥០ ក្រោមច្បាប់លើកលែងទោសថ្មី
02/22/2026 11:02 AM
ការវាយប្រហារអ៊ីស្រាអែលលើលីបង់សម្លាប់មនុស្ស ១០នាក់ រួមទាំងមន្រ្តីជាន់ខ្ពស់ហេសបូឡាម្នាក់ផងដែរ
02/22/2026 11:02 AM
«ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ គឺជាឧបករណ៍ដ៏សំខាន់ ក្នុងការកំណត់ទិសដៅរួមសម្រាប់ការពង្រឹង ស.ស.យ.ក. ឱ្យកាន់តែមានភាពរឹងមាំ ធន់ និងធានាបាននូវនិរន្តរភាព ឆ្លើយតបទៅនឹងបរិការណ៍ពិភពលោកដែលកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស»
02/22/2026 11:02 AM