គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ
រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

កសិករសប្បាយចិត្តនឹងការងារសម្របសម្រួលទីផ្សារស្រូវដោយមន្រ្តីកសិកម្មនៅមូលដ្ឋាន

2025/11/19 09:07:40 am        822
ឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បណ្ដា​កសិករសប្បាយចិត្តនឹងការងារសម្របសម្រួលទីផ្សារស្រូវដោយមន្រ្តីកសិកម្មសង្កាត់ផ្ទះព្រៃ ខណៈ​គិតត្រឹមថ្ងៃទី ៣០ ខែតុលា ដល់ ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ មន្រ្តីកសិកម្មសង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានជួយសម្របសម្រួលទីផ្សារស្រូវឲ្យកសិករបានចំនួន ២៦ គ្រួសារ មានបរិមាណស្រូវសរុប ជាង ៧៤ តោន។ក្នុងនោះ​មាន​បរិមាណស្រូវតាមប្រភេទពូជ៖ ផ្ការំដួល: ៤៨,៩៣៥ គីឡូ, សូម៉ាលី: ២,៦០៩ គីឡូ, ស្រង៉ែ: ៧,៨៧០គីឡូ, អូអ៊ឹម (OM): ៤,៩២៣ គីឡូ, ក្រវ៉ាន់: ១០,០០០ គីឡូ។ឯកឧត្តម យ៉ង់ សាំងកុមារ បានឱ្យដឹងថា តម្លៃស្រូវដែលកសិករទទួលបាន (អាស្រ័យ​លើ​គុណ​ភាព​ និងប្រភេទពូជ) ក្នុងនោះប្រភេទផ្ការំដួលតម្លៃមធ្យម៖ ៩៣០ រៀល/គីឡូ (គុណ​ភាព​លេខ​២)​, សូម៉ាលី ស្រូវល្អមធ្យម៖ ៨០០ រៀល/គីឡូ, ស្រង៉ែ ស្រូវល្អមធ្យម៖ ៦៤០រៀល/គីឡូ, អូអ៊ឹម (OM) ស្រូវលាយ៖៦០០ រៀល/គីឡូ, ក្រវ៉ាន់ ស្រូវល្អមធ្យម៖ ៧៤០ រៀល/គីឡូឯកឧត្តម យ៉ង់ សាំងកុមារ បានឱ្យដឹងថា តាមរយៈការ​សម្រប​សម្រួល​របស់​​មន្រ្ដី​កសិកម្ម​នៅ​មូល​ដ្ឋាន​នេះ កសិករបានបង្ហាញពី ការសប្បាយចិត្តខ្លាំង ពេលបានមន្រ្តី​កសិកម្ម​ឃុំ​ចុះ​ជួយ​សម្រប​សម្រួល​ក្នុង​ការ​ស្វែងរកអ្នកទិញស្រូវផ្ទាល់។ មានករណីខ្លះ កសិករ រកអ្នកទិញមិនបាន ប៉ុន្តែ​បាន​មន្រ្តី​កសិកម្មជួយដោះស្រាយ និងរកទីផ្សារឲ្យទាន់ពេល។ឯកឧត្តម យ៉ង់ សាំងកុមារ បញ្ជាក់ថា ទោះបីតម្លៃ​ស្រូវ​មិន​ត្រឹម​ត្រូវ​តាម​បំណង​កសិករ​ខ្លះ​ៗ​ក៏​ដោយ​កសិករ​នៅ​តែពេញ​ចិត្ត និង​អរគុណ​ចំពោះ​ការ​ខិតខំ​របស់​មន្រ្តី​កសិកម្ម​ដែល​ជួយ​អោយ​ពួក​គាត់​លក់​ស្រូវ​បាន​ទាន់ពេលវេលា៕

ផលិតផលសក្តានុពលកម្ពុជាចំនួន២០ ត្រូវបានចុះបញ្ជីជាផលិតផលអត្តសញ្ញាណជាតិ

2025/11/18 04:23:33 pm        326
មន្រ្តីនាយកដ្ឋានកម្មសិទ្ធបញ្ញានៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២៥ មានផលិតផលចំនួន ២០ ត្រូវបានចុះបញ្ជីជាផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះមានផលិតផលសមូហភាពចំនួន ១១ ផលិតផលសម្គាល់ភូមិសាស្រ្តចំនួន ៨ និងម៉ាកវិញ្ញាតិកម្មចំនួន ១។ ផលិតផលម៉ាកសមូហភាពដែលត្រូវបានចុះបញ្ជីរួមមាន៖ ១.ដូងខ្ទិះបាត់ដំបង ២. នំបញ្ចុកសៀមរាប ៣. ក្រូចថ្លុងកោះពីរ ៤. គុយទាវភ្នំពេញ ៥. អំបុកកំពង់ធំ ៦. អង្ករដំណើប DSMK ៧). អង្ករសែនក្រអូប SKO ៨. អង្ករព្រះវិហារ ៩. ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ១០. ថ្នាំជក់កម្ពុជា និង១១. សំបុកត្រចៀកកាំ។ ចំណែកផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តមាន៖ ១. ម្រេចកំពត ២. ស្ករត្នោតកំពង់ស្ពឺ ៣. ក្រូចថ្លុងកោះទ្រង់ ៤. ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥. ទឹកត្រីកំពតកែប ៦. អំបិលកំពតកែប ៧. បង្កងតាកែវ និង ៨. ប្រហុកសៀមរាប និង ផលិតផលម៉ាកវិញ្ញាតកម្មចំនួន ០១ គឺ MALYS ANGKOR។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចូលរួមវេទិកានិងពិព័រណ៍កសិកម្មឆ្នាំ ២០២៥ បានលើកឡើងពីការធ្វើពិពិធកម្មមុខទំនិញយុទ្ធសាស្រ្តរបស់កម្ពុជា រួមទាំងដំណាំកសិកម្មមានសក្ដានុពលដូចជា ស្រូវ អង្ករ ស្វាយចន្ទី ដំឡូងមី ស្វាយ ម្រេច និងមៀនប៉ៃលិនជាដើម ដើម្បីពង្រីកទីផ្សារនាំចេញ៕

មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម ទទួលជួបសំណេះសំណាល​ជាមួយ​គណៈប្រតិភូ​សមាគម​នាវាយុវជន​អាស៊ីអាគ្នេយ៍ និងជប៉ុន( SSEAYP)

2025/11/18 03:46:45 pm        538
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ ដែលមាន ឯកឧត្តម សួន សេរី លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការ លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឈន៍ធនធានមនុស្ស បានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយ លោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SSEAYP) និងប្រតិភូយុវជនចំនួន១៧រូប ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាចំនួន២រូប។ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម ក្នុងគោលបំណង ដើម្បីសុំបទពិសោធន៍ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុននឹងចេញដំណើរចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) ដែលជាកម្មវិធីផ្លាស់ប្តូរយុវជនអន្តរជាតិដ៏ធំបំផុតមួយ ក្នុងតំបន់អាស៊ីកម្មវិធី នឹងប្រព្រឹត្តទៅរយៈពេល៣៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ខែមករា ដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយធ្វើដំណើរតាមនាវានឹងចូលចតនៅប្រទេសចំនួន៣ គឺប្រទេសជប៉ុន ប្រទេសសឹង្ហបុរី និងប្រទេស ថៃ។ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ ក៏បានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្អូនៗ រហូតទទួលបានលទ្ធផលចូលរួមជាលក្ខណៈអន្តរជាតិ ៣ប្រទេស ជប៉ុន សិង្ហបុរី និងថៃ ។ ជាមួយនឹងការចូលរួមជួបប្រទេសថៃ ឯកឧត្តមបានសង្កត់ធ្ងន់ក្នុងនាមតំណាងពីប្រទេសកម្ពុជា មិនអាចយករឿងនយោបាយទៅជជែកវែកញែកនាឱកាសនោះទេ ប៉ុន្តែយើងត្រូវតែមានឆន្ទៈការពារជាតិ ការពារទឹកដីរបស់ខ្លួនក្នុងនាមខ្មែរតែមួយ។ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរចំពោះការបំពេញភារកិច្ច កាតព្វកិច្ចរបស់ប្អូនៗ ទទួលបានជោគជ័យ ជាមួយនឹងការស្វែងយល់នូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីបណ្តាប្រទេសផ្សេងៗ ដើម្បីកសាងសមត្ថភាពជំនាញបន្ថែម បំរើដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាក្នុងពេលបច្ចុប្បន្ន ជាពិសេសក្នុងពេលអនាគតឱ្យកាន់តែប្រសើរ៕

ធនាគារជាតិ ប្ដូរប្រាក់រៀលថ្មីជូនប្រជាពលរដ្ឋរងគ្រោះអគ្គិភ័យជាង ៦លានរៀល

2025/11/18 03:26:49 pm        115
ធនាគារជាតិនៃកម្ពុជា សាខាខេត្តបាត់ដំបង បានប្តូរប្រាក់រៀលថ្មី ជូនម្ចាស់ហាងលក់ទំនិញ ហេង ឆាយលី ក្នុងបុរីព្រែកមហាទេព ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលប្រាក់របស់គាត់បានឆេះខូចខាត ដោយសារគ្រោះអគ្គិភ័យ សរុបចំនួន ៦ ៣៨៨ ៥០០ រៀលគត់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការប្តូរជូននេះធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%។គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បន្តប្តូរប្រាក់រៀលចាស់ ទក់ ឬរហែក ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ទូទាំងប្រទេស។ សាធារណជនអាចបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកប្រាក់រៀលថ្មីដោយមិនគិតកម្រៃសេវា នៅតាមសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ដែលនៅជិតផ្ទះ រៀងរាល់ម៉ោងធ្វើការ៕

អ្នកជំនាញស្រូវអង្ករ អំពាវនាវកសិករបន្ថយចំណាយថ្លៃដើមផលិត និងងាកពង្រឹងគុណភាព ដើម្បីប្រកួតប្រជែងទីផ្សារ

2025/11/18 01:06:12 pm        552
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកជំនាញវិស័យស្រូវអង្ករ បាន​អំពាវ​នាវ​ដល់​ប្រជា​កសិករ​ផលិត​ផល​ស្រូវ​គួរ​តែកាត់បន្ថយថ្លៃដើមផលិត និងងាកមកដាំដុះ​ពូជ​ស្រូវ​ដែល​មាន​គុណ​ភាព​ខ្ពស់ និងលើកកម្រិតស្តង់ដារសុវត្ថិភាពអង្ករ ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ និង​ខណៈ​រាជ​រដ្ឋាភិបាលក្នុងអាណត្តិនេះ ចង់បានគុណភាពច្រើនជាងបរិមាណ។ឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ដើម្បីជួយ​ទ្រទ្រង់​ដល់​ការ​ផលិត និងជំរុញឱ្យការផលិតនៅកម្ពុជាកាន់តែភាពប្រកួតប្រជែងខ្ពស់។ សកម្មភាពធំៗ ដែល​ក្រសួង​កសិកម្ម ជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺបានដាក់ចេញ រួមមាន ការក​សាង​សហគមន៍​កសិកម្មទំនើប និងជំរុញឱ្យកសិករដាំដុះ នូវពូជស្រូវដែលមានគុណភាព ដើម្បីឆ្លើយ​តប​ទៅ​តម្រូវការនៃទីផ្សារ។ពាក់ព័ន្ធទៅនឹងស្ថានភាពទីផ្សារតម្លៃស្រូវក្នុងពេលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា រឿង​ដែលត្រូវដោះស្រាយ ទី១.កន្លែងណាដែលអត់មានអ្នកទិញ នឹងតម្រង់ទិសទៅជួយទិញ ទី២. នឹង​ការពារតម្លៃ កុំឱ្យមានការក្រឡុក​ទីផ្សារ​ឬ​ការ​ទម្លាក់​តម្លៃ​ស្រូវ​ជាដើម​ដោយ​ចេតនា​ក្នុង​ការ​យក​កេង​ចំណេញ យើងនឹងធ្វើការងារនេះគ្រប់ទីកន្លែង ទី៣.នឹងបន្តពង្រឹងកសិករ ពិសេសទៅ​លើ​គុណភាព និងការសហការគ្នាក្នុងការច្រូត ក្នុងការលក់ ដើម្បីឱ្យកសិករងាយស្រួលលក់ ហើយ​អ្នក​ទិញ​ក៏ងាយស្រួលទិញ ប្រសិនបើនៅរាយប៉ាយ មិនសហការគ្នា មិនប្រមូលផ្តុំគ្នា នោះនឹង​ពិបាក​ដល់​ការទិញ និងការលក់ ខណៈការងារទាំងនេះ មន្រ្តីកសិកម្មឃុំទូទាំងប្រទេសបានកំពុងធ្វើការយ៉ាងសកម្មទាំងថ្ងៃ ទាំងយប់។ឧកញ៉ា សុង សារ៉ន ម្ចាស់រោងម៉ាស៊ីនស្រូវ និងជាអ្នកនាំចេញ នៃក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) បានឱ្យ ប៊ីធីវី ដឹងដែរថា ជាការលើកទឹកចិត្តដល់បងប្អូនកសិករ គឺឱ្យធ្វើការប្រយ័ត្នប្រយែងក្នុងការដាំដុះ ជាពិសេសទៅលើការប្រើប្រាស់ថ្នាំពុល និងជីដើម្បីកាត់បន្ថយចំណាយ ដោយសារនៅឆ្នាំ២០២៦ ស្ថានភាពក៏មិនទាន់ស្រួលទេ តាមមើលតម្លៃស្រូវអង្ករនឹងបន្តចុះទៀតនៅឆ្នាំ២០២៦ ដូច្នេះធ្វើម៉េចព្យាយាមកាត់បន្ថយចំណាយទៅលើការប្រើប្រាស់ជី ថ្នាំពុល និងចំណាយផ្សេងៗដែលខ្ជះខ្ជាយក្នុងការដាំដុះស្រូវ។ លោកសង្ឃឹមថា នៅចុងឆ្នាំ២០២៦ ស្ថានភាពនឹងល្អប្រសើរត្រឡប់មកវិញ និងមិនដូចឆ្នាំ២០២២ ប៉ុន្តែសង្ឃឹមថា នឹងងាកមកប្រក្រតីឡើងវិញ។ពាក់ព័ន្ធវិស័យស្រូវអង្ករនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យកសិករ ក៏ដូចជាសហគមន៍យកចិត្តទុកដាក់ ការប្រើប្រាស់ពូជក្នុងស្រុក ក្នុងនោះមានពូជផ្ការំដួល និងសែនក្រអូប។ ចំពោះផ្ការំដួល មានការទទួលស្គាល់ច្រើន ពីប្រជាពលរដ្ឋដោយសារមានលក្ខណៈធន់ទៅនឹងអាកាសធាតុ និងជាពូជប្រកាន់រដូវ។ ដោយឡែក ពូជសែនក្រអូប នៅត្រូវការឱ្យប្រជាពលរដ្ឋយើងចូលរួម ដើម្បីទ្រទ្រង់ដល់ទីផ្សារនាំចេញ។សូមបញ្ជាក់ថា គិតក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា រោងម៉ាស៊ីនកិនស្រូវជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តប្រមូលទិញស្រូវក្នុងចំនួនកើនឡើងប្រមាណជាង ១៥ម៉ឺនតោន ពីប្រជាកសិករនៅទូទាំងប្រទេស។ ដោយឡែក គិតក្នុងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រោងម៉ាស៊ីនកិនស្រូវជាដៃគូរបស់ក្រសួង បានបន្តប្រមូលទិញស្រូវពីប្រជាកសិករទូទាំងប្រទេស មានចំនួនប្រមាណជាង ១ម៉ឺន ៧ពាន់តោន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បន្លែ ផ្លែឈើ អង្ករ និងគ្រឿងទេសជាច្រើនបាននិងកំពុងដាក់លក់នៅស្តង់ផ្សារផលិតផលខ្មែរខេត្តត្បូងឃ្មុំ

2025/11/16 02:25:18 pm        328
ត្បូងឃ្មុំ៖ ផ្សារផលិតផលខ្មែរខេត្តត្បូងឃ្មុំ បាននឹងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែររួមមាន៖ បន្លែ ផ្លែឈើ អង្ករ និងគ្រឿងទេសជាច្រើនមុខដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តត្បូងឃ្មុំ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ ចាប់ពីម៉ោង ៥ព្រឹក ដល់ ១១ថ្ងៃត្រង់ ដែលមានទីតាំងនៅបរិវេណអតីតឃ្លាំងមន្ទីរពាណិជ្ជកម្ម ជាប់របងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

គ្រឿងទេសអាហារកែច្នៃ បន្លែ ផ្លែឈើ ត្រីសាច់ ជាច្រើនមុខជាផលិត​នៅក្នុង​ស្រុក​កំពុង​ដាក់លក់​ក្នុងស្តង់ ផ្សារផលិតផលខ្មែរខេត្តតាកែវ

2025/11/16 02:20:35 pm        252
ផ្សារផលិតផលខ្មែរខេត្តតាកែវ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តតាកែវ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យចាប់ពីម៉ោង ៦៖៣០ព្រឹក ដល់ម៉ោង១៨៖០០ល្ងាច ដែលមានទីតាំងនៅបរិវេនសួនច្បារមាត់បឹងតាកែវ ទល់មុខមហោស្រពខេត្តតាកែវ។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

១០ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានទឹកប្រាក់កើនដល់ជាង ១០ពាន់លានដុល្លារ

2025/11/14 11:57:44 am        177
នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញទំនិញសំខាន់ៗ ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជាង ១០ ពាន់លានដុល្លារអាមេរិកបាន​បន្ត​គាំទ្រ​កំណើន​ខ្ពស់​ឈរ​ក្នុង​លំដាប់ទី១ នៃការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា។អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម ​នៃការធ្វើពាណិជ្ជកម្ម លើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុង​នោះ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា-អាមេរិក ឃើញថា នៅក្នុងរយៈពេល ១០ខែ ឆ្នាំ ២០២៥ នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ១០ ពាន់ ៧២៨ លានដុល្លារអាម៉េរិក បានកើនឡើងប្រមាណ ២៧ ភាគរយ ធៀប​រយៈពេលដូចគ្នានិងឆ្នាំ២០២៤ (ដែលមានត្រឹមជាង ៨ ៤០០ លាន​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ)​ ក្នុងនោះកម្ពុជាបាននាំចេញ មានទឹកប្រាក់ជាង១០ពាន់ ៤០០ លានដុល្លារអាមេរិក បាន​កើន​ឡើងជាង ២៦ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ៣២៦ លាន​ដុល្លារ​អាម៉េរិក​ កើនឡើងជិត ៥០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន។ឯកឧត្តម​បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូ កម្ពុជា លើកឡើងថា ជុំវិញ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​កម្ពុជា-អាមេរិកនេះឃើញថា បានកំពុងបន្តកំណើនកើនឡើងជាលំដាប់ និងជា​ទីផ្សារ​ធំ​គាំទ្រ​ដល់​ការនាំចេញទំនិញរបស់កម្ពុជា ជាក់ស្តែងទោះមានបញ្ហា ខ្លះៗនាពេលកន្លងមកដូចជា ការ​ដាក់​កំណត់ពន្ធបដិការបស់សហរដ្ឋអាមេរិក និងជម្លោះព្រំដែន​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ជិត​ខាង​ក៏​ការដោះដូរពាណិជ្ជកម្ម ជាពិសេសការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក នៅ​តែ​ឈរ​ក្នុងលំដាប់ទី១ដ៏ដែល។ ចំណែកការនាំចេញសរុបរបស់កម្ពុជានៅតែបន្តកើនឡើងផងដែរ ប្រការ​ទាំងនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ ចំពោះផលិតកម្ម ដែលកំពុង​ដំណើរ​ក្នុង​ស្រុក​របស់រាជរដ្ឋាភិបាល និងការពង្រីកកិច្ចសហប្រតិបត្តិការ និងកិច្ចព្រម​ព្រៀង​សម្រាប់​ទីផ្សារ​នាំ​ចេញ​ជា​ដើម។សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានៅក្នុងរយៈពេល ១០ ខែ ឆ្នាំ​២០២៥​នេះ ​មានទំហំទឹកប្រាក់សរុបជាង ៥២ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៦ ភាគរយ ក្នុង​នោះ​កម្ពុជា​បាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជិត ២៥ ពាន់លាន ដុល្លារ កើនឡើងជាង ១៥ ភាគរយ ខណៈការនាំចូលទំនិញ មានទឹកប្រាក់ជិត ២៧ ពាន់លានដុល្លារ កើនឡើងជិត ១៨ ភាគរយ ធៀប និងរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីជាន់ខ្ពស់នៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងប្រមាណ៥ភាគរយ នៅឆ្នាំ២០២៦​ខាងមុខ

2025/11/14 09:31:06 am        193
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និង​ជនបទ បានលើកឡើងថា នៅឆ្នាំ២០២៦ខាងមុខ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹង​បន្ត​រក្សា​បាន​នូវកំណើនប្រមាណ ៥ភាគរយ ដែលគាំទ្រដោយវិស័យធំៗចំនួន៣ មានដូចជា៖ ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកាកន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា តាម​រយៈ​គោល​នយោបាយ យុទ្ធសាស្រ្ត និងកម្មវីធីកំណែទម្រង់នានាជាបន្តបន្ទាប់ ក្រោមការ​ដឹក​នាំ​ជា​ច្រើន​អាណត្តិ​ប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងដំណាក់កាលមុនវិបត្តិកូវីដ១៩ និង​បន្ត​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ចល្អប្រសើរ ទោះបីស្ថិតក្នុងស្ថានភាព​នៃ​ភាពតាន​តឹង​ផ្នែក​ភូមិ​សាស្រ្ត​នយោបាយ ​ទាំងក្នុងតំបន់ និងពិភពលោកក្តី។ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានលើកឡើងបន្តទៀតថា តាមការវាយតម្លៃ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បានព្យាករថា នឹងសម្រេចបាននូវកំណើន ៥,២ភាគរយ ក្នុងឆ្នាំ២០២៥នេះ ស្រប​ពេល​ដែល​ផលិត​ផលសរុបក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗត្រូវបានរំពឹងថា នឹងកើនឡើងដល់ជាង ៣ ០០០​ដុល្លារ​។កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ក្នុងឱកាសអញ្ជើញចូលរួមសិក្ខាសាលា ស្តីពី​ការ​ស្វែង​យល់​អំពី​ការកសាងក្របខណ្ឌនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោល​នយោបាយ​ហិរញ្ញ​វត្ថុ​សាធារណៈ ​សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅ​វិមានរដ្ឋសភា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋម​ន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឱ្យដឹងថា ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ​២០២៦ ត្រូវបានរៀបចំឡើង ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជាបន្តត្រូវបានហ៊ុមព័ទ្ធ ដោយ​អន្តរកាល​នៃ​ពហុវិបត្តិ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជានោះឡើយ ជាអាទិ៍៖ ការ​ប្រែ​ប្រួល​យ៉ាង​រហ័ស នៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែលកាន់​តែ​មាន​ទំនោ​រ​ទៅ​រ​ក​ចរន្ត​គាំពារ​និយម និងឯកតោនិយម តាមរយៈគោលនយោបាយ ពន្ធគយបដិការ, ការបន្ត​បិទ​ខ្ទប់​ព្រំដែន​គោក ​រវាងកម្ពុជា-ថៃ -ល-៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រយៈពេល១០ខែឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់កើនជិត ៦ ៦០០ លានដុល្លារ

2025/11/11 02:47:58 pm        307
ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ មាន​ទំហំទឹកប្រាក់សរុបជិត ៦៦០០លានដុល្លារអាម៉េរិក កើនឡើងប្រមាណជាង ១ភាគរយ បើ​ធៀប​រយៈពេលដូចគ្នានិងឆ្នាំមុន ដោយទីផ្សារទាំងពីរមានសមតុល្យពាណិជ្ជកម្មប្រហាក់ ប្រហែល​គ្នា​។ជុំវិញការដោះដូរពាណិជ្ជកម្មនៅក្នុងអាស៊ាន ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម ​នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ បាន​កើនឡើងជាបន្តបន្ទាប់ និងមានសមតុល្យពាណិជ្ជកម្មប្រហាក់ប្រហែលគ្នា ដោយ បាន​ឈរ​ក្នុង​លំដាប់​ទី៣ នៃការធ្វើពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ចិន និងកម្ពុជា-អាម៉េរិក។ជាក់ស្តែងនៅក្នុងរយពេល១០ ខែ ឆ្នាំ២០២៥នេះ បើយោង​តាមរយៈ​បាយការណ៍​របស់​អគ្គ​នាយក​ដ្ឋាន​គយ និងរដ្ឋាករកម្ពុជា នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យដឹងថា ការ​ធ្វើ​ពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់សរុបជិត ៦ ៦០០ លានដុល្លារ អាម៉េរិក កើន​ឡើងជិត ៧ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារវៀតណាម មានទឹក​ប្រាក់​ជាង ៣១០០លានដុល្លារអាម៉េរិក កើនឡើងជាង ៣ភាគរយ ខណៈ​ការ​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម​មក​កម្ពុជា មានទឹកប្រាក់ជាង ២ ៣០០ លានដុល្លារអាម៉េរិក ថមថយបន្តិច បន្ទួច បើធៀប​រយៈ​ពេល​ដូចគ្នានិងឆ្នាំ២០២៤។ចំពោះប្រភេទទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញទៅប្រទេសវៀតណាមរួមមាន៖ ស្រូវ កៅស៊ូ ស្វាយ​ចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ជាដើម។ ចំណែកវៀតណាមនាំមកវិញមានដូចជា សម្ភារៈ​សំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿង​ទេស និងបន្លែ ផ្លែឈើជាដើម។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ប្រទេស​ទាំង​ពីរ​នឹង​ជំរុ​ញ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង ដោយ​គាំទ្រដល់​យុទ្ធសាស្ត្រនៃប្រទេសទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឱ្យ​កើន​ឡើង​ដល់​ប្រមាណ ២០ពាន់លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមសេចក្តីស្លាប់ក្នុងសមុទ្រ ដើម្បីស្វែងរកជីវិតល្អប្រសើរ
04/21/2026 09:04 PM
ជនអន្តោប្រវេសន៍ចង់បានភាពស្របច្បាប់ចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុងអេស្ប៉ាញ
04/21/2026 09:04 PM
EU រំពឹងថានឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែននៅថ្ងៃពុធស្អែកនេះ
04/21/2026 09:04 PM
ខ្មាន់កាំភ្លើងសម្លាប់ស្រ្តីជនជាតិកាណាដាម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួសនៅពីរ៉ាមីត Teotihuacan
04/21/2026 09:04 PM
នាយអគ្គលេនាធិការកងទ័ពរុស្ស៊ី៖ កងកម្លាំងទីក្រុងមូស្គូ ដណ្តើមបានទឹកដី ១.៧០០គ.មក្រឡារបស់អ៊ុយក្រែនក្នុងឆ្នាំនេះ
04/21/2026 09:04 PM
ប្រភព៖ នាវាអ៊ីរ៉ង់ដែលរឹបអូសបានទំនងជាដឹកទំនិញប្រើបានទាំងយោធា និងស៊ីវិល
04/21/2026 09:04 PM
ឈីលី និងសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្តិសុខ
04/21/2026 09:04 PM
ក្រុមអ្នកវិទ្យាសាស្រ្តរចនាកម្មវិធីលើកដំបូងរបស់អាហ្វ្រិកខាងត្បូង ដើម្បីព្រមានពលរដ្ឋពីកម្រិតកង្វក់បរិយាកាស
04/21/2026 09:04 PM
ប្រេសិតក្រុមប្រឹក្សាសន្តិភាពមានសុទិដ្ឋិនិយមចំពោះការអនុវត្តផែនការតំបន់ហ្កាហ្សា
04/21/2026 09:04 PM
អាមេរិកមានជំនឿចិត្តថា កិច្ចប្រជុំសន្តិភាពជាមួយអ៊ីរ៉ង់នឹងបន្ត ខណៈឱសានវាទបទឈប់បាញ់ជិតមកដល់
04/21/2026 09:04 PM