រយៈពេល៤ខែឆ្នាំនេះ CDC ទទួលបានការវិនិយោគ ១៨៤ គម្រោង មានទុនសរុប ២,៦ ពាន់លានដុល្លារ
អនុប្រធានទី១ CDC ៖ វិស័យភស្ភុភារកម្មជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងការទាក់ទាញ​វិនិយោគិន​ពីបរទេស
រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦
កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%

សេដ្ឋកិច្ច និង កសិកម្ម

មន្រ្តីកសិកម្មខេត្តឧត្ដរមានជ័យ ជំរុញកសិករឱ្យបង្កើនការដាំដុះបន្លែដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ

2022/04/21 04:39:17 pm        946
ឧត្ដរមានជ័យ៖ មន្ត្រីកសិកម្មខេត្ដឧត្ដរមានជ័យ បានជំរុញកសិករឱ្យបង្កើនការដាំដុះបន្លែឱ្យបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ។លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា បច្ចុប្បន្ននៅលើទីផ្សារ បន្លែ មានតម្រូវការខ្ពស់ ដែលជាឱកាសសម្រាប់កសិករបង្កើន​ការ​ដាំដុះ ដើម្បីបំពេញតម្រូវការទីផ្សារ។លោក បានឱ្យដឹងថា ប្រសិនបើប្រជាកសិករ ចង់ដាំដុះដំណាំ មន្ទីរកសិកម្ម​ នឹងផ្ដល់ពូជ និង បង្រៀន​ពី​បច្ចេកទេសដាំដុះឱ្យបន្លែទទួលបានទិន្នផលល្អដោយមិនប្រើប្រាស់សារធាតុគីមី។ លោក បានបញ្ជាក់ថា មន្ទីរកសិកម្ម និងអង្គការដៃគូនានា នឹងខិតខំជួយជ្រោមជ្រែងកសិករដើម្បីឱ្យ ការដាំដុះរបស់ពួកគេទទួលបានជោគជ័យ។ប្រជាសហគមន៍អូរឫស្សី ក្នុងខេត្តឧត្ដរមានជ័យ ដែលបានដាំដុះបន្លែច្រើនឆ្នាំហើយ ​បានឱ្យដឹងថា ក្នុង​ពេលបច្ចុប្បន្ន បន្លែ​ពិតជា​មានទីផ្សារល្អមែន ​មានការបញ្ជាទិញច្រើន ​ដើម្បីយកទៅផ្គត់ផ្គង់​នៅ​តាម​ភោជនីយដ្ឋាន​ អាហារដ្ឋាននានា ។ប្រជាសហគមន៍ បានឱ្យដឹងទៀតថា ដំណាំបន្លែ ​បានផ្ដល់ចំណូលដល់គ្រួសាររបស់ពួកគេល្អ​សមរម្យ​ និង​បាន​បញ្ចប់ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការងារ​នៅ​ឯប្រទេសថៃ ៕អត្ថបទ៖ ឃិន សារិទ្ធ

ការនាំចេញ​ផលិតផល​មិនមែន​កាត់ដេរ ​មាន​កំណើនខ្ពស់ក្នុងត្រីមាសទី១

2022/04/21 01:56:42 pm        724
ភ្នំពេញ៖ កម្ពុជាបាននាំចេញផលិតផលមែនមែនកាត់ដេរ ​មានតម្លៃជាង ១,២ ប៊ីលានដុល្លារ ក្នុង​ត្រីមាសទី១ ឆ្នាំ២០២២នេះ ​កើនឡើង ៣៨,២ភាគរយ ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំមុន។ កំណើននេះ ​គឺខ្ពស់ជាងកំណើននៃការនាំចេញផលិតផលកាត់ដេរ និងផលិតកសិកម្ម។យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល៣ខែ ឆ្នាំ២០២២នេះ ​កម្ពុជារកចំណូលបានជាង ១,២១២លានដុល្លារ ពីការនាំចេញផលិតផលមិនមែន​កាត់ដេរ ​ដែលតួលេខនេះ​កើនឡើង ៣៨,២ភាគរយ។ផលិតផលវិនិយោគដែលមិនមែនកាត់ដេរ មានដូចជា៖ កង់ គ្រឿងបង្គុំអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក និងផលិតផល​ស្បែកសត្វកែច្នៃជាដើម។កំណើននៃការនាំចេញផលិតផលមិនមែនកាត់​ដេរនេះ​ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្តរៀបចំធ្វើ​សេចក្តី​ព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍ ​និងទាក់ទាញ​វិនិយោគ​លើវិស័យយានយន្ត និង​អេឡិចត្រូនិក​ផងដែរ​។គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំ «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត ​និងអេឡិចត្រូនិកនៅកម្ពុជា សម្រាប់ការផលិតផ្គត់ផ្គង់​ទីផ្សារអន្តរជាតិ។ ​ការរៀបចំផែនទីបង្ហាញផ្លូវនេះ ​គឺធ្វើឡើងបន្ទាប់ពីវិស័យយានយន្ត និងវិស័យ​អេឡិចត្រូនិកនៅកម្ពុជា នារយៈពេលចុងក្រោយនេះមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។រាជរដ្ឋាភិបាល ​បានកំណត់យកវិស័យយានយន្ត ​និងវិស័យអេឡិចត្រូនិក ជាវិស័យអាទិភាព​ដែល​មានសក្តានុពល ​សម្រាប់​ជំរុញការចូលរួមរបស់កម្ពុជា​ ទៅក្នុងខ្សែច្រវាក់តម្លៃសកល ក៏ដូចជាការ​លើក​កម្ពស់ ​ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ជាពិសេសវិស័យនេះ ​នឹងចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្រប​តាម​ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តា ​និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ​ជាមួយកូវីដ-១៩​ តាមគន្លងប្រក្រតីភាពថ្មី ​សម្រាប់ឆ្នាំ២០២១-២០២៣» ៕ អត្ថបទ៖ វណ្ណៈ 

ប្រេងសាំងឡើង១០០រៀល,ប្រេងម៉ាស៊ូតឡើង៤០០រៀល ចាប់ពីថ្ងៃទី២១-៣០ ខែមេសា បើធៀបនឹងសន្ទស្សន៍ចាស់

2022/04/21 06:45:26 am        802
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់ថ្ងៃទី២១-៣០​ ខែមេសា ឆ្នាំ២០២២ ​ ដោយប្រេងសាំង​ធម្មតាត្រូវលក់តម្លៃ ៥.១៥០រៀល/លីត្រ​ (ឡើង ១០០រៀល) និងប្រេងម៉ាស៊ូតតម្លៃ ៥.៥០០រៀល/លីត្រ(ឡើង ៤០០រៀល)។

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម សរសើរសហគ្រិនស្រ្តីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

2022/04/21 11:46:04 am        511
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កោតសរសើរចំពោះភាពរីកចម្រើន និងធនធានមនុស្សជាស្ត្រី ដែលមានសហគ្រិនភាពដ៏ឆ្នើមនៅក្នុងក្រុមហ៊ុន ឬសហគ្រាសរបស់ខ្លួន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំត្រីមាសទី១ រវាងសមាគមសហគ្រិនស្ត្រីកម្ពុជា និង​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា​ នៅក្នុងវិបត្តិកូវីដ-១៩ ផល​ប៉ះពាល់​បានកើតឡើង​ជាច្រើន ជាពិសេសការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ចសង្គម ​ស្ថិតក្នុងស្ថានភាពនេះ ​សហគ្រិន​ជាស្រ្តី​ជាច្រើន​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ នៅក្នុងដំណើរការអាជីវកម្ម ​ដែលមកដល់​បច្ចុប្បន្ន​យើង​ឃើញថា ​អាជីវកម្ម​មួយចំនួន​បានកំពុងងើប​ឡើងវិញ។ឯកឧត្តមទេសរដ្ឋមន្រ្តី ​បានកោតសរសើរចំពោះភាពរីកចម្រើន​ ជាពិសេសធនធានមនុស្សជាស្ត្រី ដែល​មាន​សហគ្រិនភាពដ៏ឆ្នើមនៅក្នុងក្រុមហ៊ុន ​ឬសហគ្រាសរបស់ខ្លួន ដែលបានជម្រុញឲ្យសង្វាក់​ផលិតកម្ម​របស់ខ្លួន​បានដំណើរ ​នៅក្នុងស្ថានភាពដ៏លំបាក ​ដែលកត្តាទាំងអស់នេះ ​ជាការបង្ហាញនូវ​ស្នាដៃ​ធំធេងមួយ នៃសកម្មភាពអភិវឌ្ឍ និងជាការចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។សូមបញ្ជាកថា នៅក្នុងកិច្ចប្រជុំសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលដឹកនាំដោយលោកជំទាវ កែវ មុំ បានធ្វើបទបង្ហាញនូវបញ្ហាចំនួន ៣ចំណុច ដែលមានចែងក្នុងសៀវភៅស ទី២ និងទី៣ របស់សមាគម ក្នុងនោះរួមមាន៖ បុគ្គលិកខ្វះជំនាញ និងប្រាក់ឈ្នួលខ្ពស់, ការលំបាកក្នុងការ​ទទួលកម្ចីពីធនាគារ និងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ-១៩ មកលើអាជីវកម្ម ។ ជាការឆ្លើយតប, ​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងថ្នាក់ដឹកនាំទទួលបន្ទុក​បានផ្តល់អនុសាសន៍ និងដំណោះស្រាយជាក់ស្តែងជាច្រើន ដោយសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍ​អាជីវកម្មតាមបទដ្ឋានបច្ចេកទេស ការសន្សំសំចៃថាមពល អនុវត្តឧស្សាហកម្មបៃតង ជាពិសេស​ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់បុគ្គលិក និងនិយោជិក ឲ្យមានចំណេះជំនាញស្រប នឹងមុខសញ្ញាការងាររបស់ខ្លួន។ ចំណែកទាក់ទងនឹងការលំបាកទទួលបានប្រាក់កម្ចីពីធនាគារ ថ្នាក់ដឹកនាំ​បានលើកឡើងពី​ការ​ខិតខំ​របស់រាជរដ្ឋាភិបាល និងក្រសួង​ ស្ថាប័នពាក់ព័ន្ធ ​បង្កើតឲ្យមានធនាគារ SME ធនាគារអភិវឌ្ឍជនបទ​ជាដើម ដើម្បីសហគ្រាសទទួលបានប្រាក់កម្ចីដែលមានការប្រាក់ទាប៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាកំណត់យកវិស័យយានយន្ត និងអេឡិចត្រូនិក សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ

2022/04/20 01:44:57 pm        664
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់យកវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក ជាវិស័យអាទិភាពដែលមានសក្តានុពល សម្រាប់ជំរុញការចូលរួមរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់តម្លៃសកល ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជាពិសេសចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ “ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញ​វិនិយោគលើ​វិស័យ​យានយន្ត និងអេឡិចត្រូនិក តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ នេះ ដោយមានការចូលរួមដោយក្រុមការងារអន្តរក្រសួង-ស្ថាប័ន បានសហការជាមួយ​ការិយាល័យ​បរទេស, សហធនរដ្ឋ និងការអភិវឌ្ឍ ​នៃចក្រភពអង់គ្លេស និងក្រុមហ៊ុន BCG។កិច្ចប្រជុំបានរៀបចំឯកសារចំនួនពីរ ដើម្បីបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ជាពិសេសគំនិត​ផ្តួចផ្តើម ​សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត ​និងអេឡិចត្រូនិក។ឯកសារទី១ គឺ “ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ ​និងទាក់ទាញវិនិយោគលើវិស័យយានយន្ត” មានគោល​បំណង​អភិវឌ្ឍន៍ និងផ្សារភ្ជាប់វិស័យយានយន្តនៃប្រទេសកម្ពុជា ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និង​សកល និងជាពិសេសប្រែក្លាយកម្ពុជា​ទៅជាមជ្ឈមណ្ឌលផលិត​គ្រឿងផ្គុំ​យានយន្ត ព្រមទាំង​ជំរុញការផលិតគ្រឿងផ្គុំយានយន្ត ​ដែលមានលក្ខណៈ​ស្មុគស្មាញ​ និងតម្លៃបន្ថែមខ្ពស់ជាងមុន ។ចំណែកឯកសារទី២ គឺ “ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យ​អេឡិចត្រូនិក» មានគោលបំណងប្រែក្លាយប្រទេសកម្ពុជា​ទៅ​ជាមជ្ឈមណ្ឌល​ផលិតគ្រឿង​អេឡិចត្រូនិក ​ដែលមានសមាហរណកម្មខ្ពស់ ដែលផលិតគ្រឿងបន្លាស់អេឡិចត្រូនិកជាច្រើន​ប្រភេទ, ផលិតគ្រឿងបង្គុំពាក់​កណ្តាលសម្រេច​ និងផលិតផលសម្រេច ដើម្បីបម្រើទីផ្សារនាំចេញ​ក្នុងតំបន់ និងពិភពលោក ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ​ប្រធានអង្គប្រជុំ ​បានស្នើឱ្យក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការជាមួយបក្រុមហ៊ុន BCG និងកែសម្រួលសេចក្តីព្រាងផែនទី​បង្ហាញផ្លូវនេះ​ ស្របតាមស្មារតី​នៃអង្គប្រជុំ ​ឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងបន្តនីតិវិធីគោរព​ស្នើសុំ​ការអនុម័តពីប្រមុខរាជរដ្ឋាភិបាល ៕អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករ បានចំនួនជាង ១ ២៦៣ លានដុល្លារ ក្នុងត្រីមាសទី១

2022/04/20 11:43:05 am        639
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២២ បានចំនួនជាង ៥ ១១៥ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ២៦៣ លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ចំណូលនេះកើនឡើងជាង ២២%។ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឲ្យដឹងនៅក្នុងកិច្ចប្រជូំបូកសរុបលទ្ធផលប្រមូលចំណូលខែ មីនា និងត្រីមាសទី១ ឆ្នាំ ២០២២ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នេះ។ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងខែ មីនា ឆ្នាំ២០២២, ចំណូលពន្ធអាករ​គ្រប់​ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល​អនឡាញ មានចំនួនជាង ៣ ០៤០ ប៊ីលានរៀល​ ត្រូវប្រមាណជាង ៧៥០ លានដុល្លារអាមេរិក ស្មើជាង ២៦% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បើប្រៀបធៀបនឹងចំណូល​ពន្ធ​​អាករ​ប្រចាំខែ មីនា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួនជាង ៥៤៧ ប៊ីលានរៀល ប្រមាណជាង ១៣៥ លានដុល្លារអាមេរិក ស្មើជិត ២២%។ដោយឡែកសម្រាប់រយៈពេល ៣ខែ ដើមឆ្នាំ ២០២២ នេះវិញ, ចំណូលពន្ធ-អាករ ដែលអគ្គនាយក​ដ្ឋាន​​ពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួនជាង ៥ ១១៥ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ២៦៣ លានដុល្លារអាមេរិក ស្មើជិត ៤៥% នៃផែនការច្បាប់​ហិរញ្ញវត្ថុប្រចាំឆ្នាំ ក្នុងនោះបើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ ២០២១ ឃើញថា​កើនឡើងជិត ៩៣១ ប៊ីលានរៀល ត្រូវជាង ២២៩ ​លានដុល្លារអាមេរិក ស្មើជាង ២២%។ ចំណែកចំណូលប្រភេទពន្ធសំខាន់ៗ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ​ក្នុងរយៈពេលនេះដែរ គឺមានប្រភេទពន្ធចំនួន​ ៥ បានរក្សាកំណើនឡើង​គួរឱ្យកត់សម្គាល់ ​ធៀបនឹងខែរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូល អាករលើតម្លៃបន្ថែម អាករពិសេស ពន្ធលើប្រាក់បៀវត្ស និងលើពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាមានទំហំជញ្ជីងពាណិជ្ជកម្មជាង ១៣ប៊ីលានដុល្លារ​ ក្នុងត្រីមាសទី១

2022/04/19 05:55:09 am        1021
ភ្នំពេញ៖ កម្ពុជាមានទំហំជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសដៃគូពាណិជ្ជកម្មជាង ១៣ ប៊ីលានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កើនឡើង ៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ការកើនឡើងនេះ គឺដោយសារកម្ពុជា ទទួលបានជោគជ័យលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ អនុញ្ញាតឱ្យមានការបើកសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញ។យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាប់ពីខែមករា ដល់មីនា ឆ្នាំ២០២២កម្ពុជា មានទំហំពាណិជ្ជកម្មរហូតប្រមាណ ១៣,១៦ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជា​នាំចេញទំនិញ​ទៅកាន់ទីផ្សារពិភពលោក​ ជាង៥,៧ពាន់លានដុល្លារ ​ខណៈនាំចូលវិញ មាន៧,៤ពាន់លានដុល្លារ។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​យល់ឃើញថា ភាពស៊ាំ​ក្នុង​សង្គម​នឹង​ជំងឺកូវីដ ដោយសារយុទ្ធសាស្រ្តចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល​ ធ្វើឱ្យកម្ពុជា អាច​ដំណើរការសកម្មសង្គមសេដ្ឋកិច្ចបានយ៉ាងលឿន ​ធៀប​នឹងប្រទេសដៃទៀត អំណោយ​ផលដល់​ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។ស្ថិតិជញ្ជីងពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងត្រីមាស​ទីមួយ​នេះ ប្រទេសចិនមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា​ ដែលមាន​តម្លៃរហូតដល់ជិត ២,៩ពាន់លានដុល្លារ។ចំណែក ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក សម្រេចបាន ក្នុងរង្វង់ ២,២ពាន់ដុល្លារ។ ដៃគូពាណិជ្ជកម្មបន្ទាប់គឺប្រទេសវៀតណាមមាន ១,៧ពាន់ដុល្លារ ប្រទេសថៃ មាន ១,១ពាន់ដុល្លារ​ និងប្រទេស​សិង្ហបុរី ជិត៩៨០លានដុល្លារ។សូមជម្រាបថា កាលឆ្នាំ២០២១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម​ជាមួយប្រទេស-តំបន់​នៅ​លើពិភព​លោក​បានជាង ៤៨​ពាន់ល្លានដុល្លារ។ ក្នុងនោះ​ការនាំចេញរបស់កម្ពុជា​ គឺមាន ១៩,៣ពាន់លានដុល្លារ។​ រីឯការនាំចូលវិញគឺមាន ២៨,៧​ ពាន់លានដុល្លារ។ នេះបើយោង​តាម​ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​​​៕ អត្ថបទ៖ វណ្ណៈ

កម្ពុជាទទួលចំណូលជាង ៩៩លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅត្រីមាសទី១ ឆ្នាំ២០២២

2022/04/18 10:27:04 am        922
ភ្នំពេញ៖ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានចំណូលជាង ៩៩លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៩៩,១៤៦,៩៧០ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៩៨,៥៦០,២៧០ដុល្លារ និង​ចំណូល​ពីការនាំចេញឈើកៅស៊ូ ចំនួន៥៨៦,៧០០ដុល្លារ។ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ៦១,៨៣៩តោន កើនឡើងចំនួន៧៨៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៨៣៦ម៉ែត្រគូប កើនឡើង៣.៤៧%។សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ​គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ថ្លៃ១,៥៩៤ដុល្លារ ​ក្នុងមួយតោន បាន​ថយចុះចំនួន៤២ដុល្លារ ក្នុងមួយតោន ​ស្មើនឹង០.៣% ធៀប​នឹងរយៈពេលដូចគ្នានៃឆ្នាំមុន។គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ​ផ្ទៃដីកៅស៊ូសរុបមានចំនួន ​៤០៤,០៤៤ហិកតា ​ក្នុងនោះ ផ្ទៃដីចៀរជ័រ​មានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ​៩៣,៨៥១ហិកតា ស្មើនឹង២៣%។ គូស​បញ្ជាក់​ថា​ នៅឆ្នាំ២០២១ កម្ពុជា​រក​ចំណូល​បានជាង ៦១១លានដុល្លារ ​ពីការនាំចេញជ័រកៅស៊ូ និង​ឈើកៅស៊ូ ។ ក្នុងនោះ​ នាំចេញជ័រកៅស៊ូ​ ចំនួន៣៦៦,៣០០តោន និង​នាំចេញឈើកៅស៊ូ ចំនួន ៤៥៤ម៉ែត្រគូប៕

កម្ពុជានាំចេញវិស័យកាត់ដេរ មានទំហំទឹកប្រាក់ជាង ៣,១ ប៊ីលានដុល្លារអាមេរិក

2022/04/18 11:01:12 am        531
ភ្នំពេញ៖ ទំហំនៃការនាំចេញផលិតផលកាត់ដេរ ក្នុងត្រីមាសដំបូងឆ្នាំ ២០២២ មានចំនួនទឹកប្រាក់ប្រមាណជា ៣ ១៥៥ លានដុល្លារអាមេរិក កើនឡើងជាង ៦២៧ លានដុល្លារអាមេរិក ស្មើនឹង ២៤.៨% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២១។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​តួរលេខ​បាន​ឲ្យដឹងថា ​នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ​ការពាណិជ្ជកម្មក្រៅប្រទេស ក្នុងនោះទំហំនៃការនាំ​ចេញ​ផលិតផលកាត់ដេរ ស្បែកជើង​ និងផលិផលការបូប គិតជាទឹកប្រាក់សរុប​ មានចំនួន ៣ ១៥៥ លានដុល្លារអាមេរិក​ ដោយបានកើនឡើង​ប្រមាណជាង ​៦២៧ ​លានដុល្លារអាមេរិក បើប្រៀបធៀប​ទៅ​រយៈពេលដូចគ្នាក្នុងឆ្នាំ ​២០២១ ​ចំនួននេះ​បានកើនឡើងជិត ២៥%។ជុំវិញការនាំចេញផលិតផលកាត់ដេរ, លោកកាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោង​ចក្រកាត់​ដេរនៅកម្ពុជា GMAC លើកឡើងឲ្យដឹងថា ​នៅក្នុងរយៈពេលកន្លងមកនេះ ការបញ្ជាទិញពីទីផ្សារ​ខាង​ក្រៅ ​បានកើនឡើងគួរជាទីកត់សម្គាល់ ​ក្នុងនោះទីផ្សារ​ដែលលេចធ្លោជាងគេ គឺការនាំចេញនាំ​ទៅ​កាន់ទីផ្សារអាមេរិក​ ។ ទាក់ទងនឹងការនាំចេញនេះដែរ ​លោក បានរំពឹងថា ការនាំចេញ​ផលិតផល​កាត់ដេរ ​នឹង​មាន​និន្នាការ​បន្តល្អប្រសើរ​រហូត​ដល់ដំណាច់ឆ្នាំ។លោក បានបន្តថា បន្ទាប់ពីស្ថានភាពនៃការរីល​រាលដាល​ជំងឺ​កូវីដ ១៩ ​នៅកម្ពុជា មាន​ស្ថិរភាពល្អ​ជាបណ្តើរៗ នឹង​ស្របពេល​កម្ពុជា​ទទួល​បាន​ទទួលបានក្រុមហ៊ុន​វិនិយោគលើវិស័យកាត់ដេរជា​បន្តបន្ទាប់ ​ក្នុងនោះសម្រាប់ការផលិត​នៅទីផ្សារក្នុងស្រុក អាចឆ្លើយតបទៅនិងតម្រូវការ​នាំចេញ​បាន ​តែទោះបីយ៉ាងណា យើងបានជួបបញ្ហាបន្តិចបន្តួច ​ក្នុងការរើសកម្មករថែម ជាពិសេសសម្រាប់​តំបន់ភ្នំពេញ​ជាដើម។ចំណែកលោកឧកញ៉ា លឹម ហេង​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ថ្លែងថា ស្របពេលដែលរាជ​រដ្ឋាភិបាល​បានដាក់ចេញច្បាប់ស្តីពីគារវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា​ នឹងថ្មីៗនេះ រាជ​រដ្ឋាភិបាលបាននូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ​ ផលិតស្បែកជើង និងកាបូបកម្ពុជាបន្ថែម​ទៀត​នោះ, ដែលផែនការសកម្មភាពទាំងអស់នេះ ​គឺជាផែនទីបង្ហាញផ្លូវ សម្រាប់ជម្រុញអភិវឌ្ឍន៍​លើក​វិស័យកាត់ដេរ ​ស្បែកជើង ​និងកាបូបនៅកម្ពុជា ដែលវិស័យនេះ​បានផ្តល់អត្ថប្រយោជន៍យ៉ា​ង​សំខាន់ ​សម្រាប់វិស័យការងារ​ និងកំណើនសេដ្ឋកិច្ច។សូមបញ្ជាក់ថា​ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ​ផលិតស្បែកជើង ​និងកាបូបកម្ពុជា២០២២-២០២៧​ មានចក្ខុវិស័យអភិវឌ្ឍវិស័យកាត់ដេរ, ​ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ឱ្យទៅ​ជា​ឧស្សាហកម្មដែលមានចីរភាពបរិស្ថាន, មានភាពធន់,​ មានតម្លៃបន្ថែមខ្ពស់,​​ ផ្តោតលើផលិតផល​ដែល​លក់បានថ្លៃ មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច​នៅ​ឆ្នាំ២០២៧។យុទ្ធសាស្រ្ត នេះក៏មាន​គោលបំណង​កំណត់ទិសដៅអភិវឌ្ឍន៍រួម, ​បង្កើន​ភាពឯករាជ្យ, ពង្រឹងភាព​ប៉ាន់ប្រមាណបាន​ និង​ស្ថិរភាព ​ដើម្បី​បន្ត​លើក​កម្ពស់ការ​អភិវឌ្ឍវិស័យនេះ​ ប្រកប​ដោយចីរភាព និង​បរិយាប័ន្ន ៕អត្ថបទ៖ សុន រ៉ាឌី

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានចំនួន ៩ប៊ីលានដុល្លារក្នុងឆ្នាំ២០២១

2022/04/13 01:05:27 pm        465
ភ្នំពេញ៖ ទោះបីមានផលប៉ះពាល់ពីជំងឺរាតត្បាតសកលកូវីដ-១៩ ក្ដី ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងប្រទេស​វៀតណាម ក្នុងឆ្នាំ២០២១ មានទំហំជាង៩ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ៨០ភាគរយ ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២០។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម ផាម ម៉ិញជីង នាយក​រដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ​បានសម្តែងនូវក្តី សោមនស្ស​រីករាយ​ អំពីដំណើរ​វិវត្ដន៍ជាវិជ្ជ ​មាន​ក្នុងទំនាក់ទំនង​សហប្រតិបត្តិ ការរវាង​ព្រះរាជាណា​ចក្រកម្ពុជា ​និងសាធារណរដ្ឋសង្គមនិយមវៀតណាម​ ក្នុង​រយៈពេល​កន្លងមក។ទំហំពាណិជ្ជកម្មទ្វេភាគីនេះ ​នៅបន្តរក្សាបាននូវសន្ទុះកំណើន​ ជាវិជ្ជមានក្នុងត្រីមាសទី១ ឆ្នាំ២០២២​។ សាធារណរដ្ឋ​សង្គមនិយមវៀតណាម ​បន្តឈរលំដាប់ទី១​ ក្នុងចំណោមប្រទេសអាស៊ាន ចំពោះការ​វិនិយោគ ដោយ​ផ្ទាល់​ ក្នុងព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមសេចក្តីព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី១២។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ផាម ប៊ិញជីង បានសម្តែងនូវក្តី សោមនស្ស​រីករាយ ​អំពី​ដំណើរ​វិវឌ្ឍ​ជា​វិជ្ជមាន​ក្នុង​ទំនាក់ទំនង​សហប្រតិបត្តិការរវាង​ព្រះរាជាណា​ចក្រកម្ពុជា និង​សាធារណៈរដ្ឋ​សង្គម​និយម​វៀតណាម​ ក្នុងរយៈពេលកន្លងមក ជាពិសេសទោះបី​មានផល ប៉ះពាល់ពីជំងឺរាតត្បាតសកលកូវីដ-១៩ ក្តីក៏ទំហំ​ពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ​ក្នុង​ឆ្នាំ២០២១ មានទំហំជាង ៩ កោដដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ ៨០ភាគរយ ប្រៀបធៀប​នឹងឆ្នាំ២០២០ ​និងបន្តរក្សាបាននូវសន្ទុះកំណើនជាវិជ្ជមានក្នុងត្រីមាសទី១ ឆ្នាំ ២០២២។ សាធារណៈសង្គមនិយម វៀតណាម បន្តឈរលំដាប់ទី១ ក្នុង​ចំណោម​ប្រទេសអាស៊ាន ​ចំពោះការ​វិនិយោគ​ដោយ​ផ្ទាល់ ក្នុងព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM