គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ
រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

អ្នកជំនាញ៖ ទោះបីកម្ពុជាមានជម្លោះជាមួយថៃ ប៉ុន្ដែការធ្វើពាណិជ្ជកម្ម​អន្តរជាតិ​បន្តមាន​កំណើន​ខ្ពស់

2025/10/23 03:40:25 pm        1274
ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា បានមើលឃើញថា​ទោះ​បី​ប្រទេស​កម្ពុជា​មាន​ជម្លោះ​​ព្រំដែនជាមួយថៃមួយរយៈពេលកន្លងមកនេះ ក៏ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​របស់​កម្ពុជា​ជាមួយបណ្តាប្រទេសដៃគូផ្សេងៗ នៅតែបន្តមានកំណើនខ្ពស់ ខណៈ​ដែល​ប្រទេស​ថៃ​បាន​កំពុង​បាត់​បង់នូវសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសផ្សេងៗ ជាពិសេសការធ្វើពាណិជ្ជ កម្ម​ជាមួយកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ការបាត់បង់ដៃគូពាណិជ្ជកម្មរបស់​ភាគីថៃ​នេះ​ដោយសារ​ប្រទេស​ថៃ​មាន​បញ្ហា​ផ្ទៃ​ក្នុង ជាពិសេសរវាងរដ្ឋ និងវិស័យឯកជន និងការបង្ករជម្លោះ​ឥត​ឈប់​ឈរ​ជាមួយ​ប្រទេស​ជិត​ខាង​ដូចកម្ពុជាជាដើមបានធ្វើឱ្យបាត់បង់នូវទំនុកចិត្តដល់វិនិយោគិនជាតិ និង​អន្តរជាតិ​នៅ​ក្នុង​ប្រទេសរបស់ខ្លួន។ទាក់ទងនឹងការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជានេះ លោកបណ្ឌិត ហុង វណ្ណៈ ជំនាញ​សេដ្ឋកិច្ច​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា តាមរយៈ​ការ​ចុះ​ហត្ថ​លេខា​កិច្ច​ព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំលើកទី៤៧ និងកិច្ចប្រជុំកំពូល​ពាក់​ព័ន្ធ​នៅ​ប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៥-២៨ ខែតុលាខាងមុខនេះ ក្រោមអធិបតី​ភាព​វត្ត​មាន ឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ និង​មាន​ភាព​ប្រសើរឡើង ប៉ុន្ដែទំនាក់ទំនងពាណិជ្ជកម្មនៅមិនទាន់អាចល្អឡើងវិញនោះទេ។ បើ​តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ការធ្វើពាណិជ្ជ​កម្ម​អន្តរជាតិ​របស់​កម្ពុជា​រយៈ​ពេល៩ ខែឆ្នាំ២០២៥នេះមានទំហំទឹកប្រាក់សរុបប្រមាណជិត ៤៨ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើងជាង៦ពាន់លានដុល្លារស្មើ១៦% បើប្រៀបធៀបនឹងរយៈពេល៩ខែឆ្នាំ២០២៤ ក្នុង​នោះកម្ពុជាបាននាំចេញទំនិញមានទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារ កើនឡើង ១៥% ខណៈ​ការនាំចូល មានទឹកប្រាក់ជាង ២៤ ពាន់លានដុល្លារអាម៉េរិក កើន ១៦% បើប្រៀប ធៀប​នឹង​រយៈ​ពេលដូចឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

ប្រធាន Asia Bridge បង្ហាញការចូលរួមផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា ដល់​ធុរកិច្ច​អាល្លឺម៉ង់

2025/10/22 03:05:45 pm        844
ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge បានបង្ហាញនូវឆន្ទៈខ្ពស់ ក្នុង​ការ​ចូល​រួម​ផ្សព្វ​ផ្សាយ​ពី​សក្តា​នុពលនានារបស់កម្ពុជា ដល់សហគមន៍ធុរកិច្ច និងពាណិជ្ជកម្មអាល្លឺម៉ង់ និងដៃគូរបស់ Asia Bridge ផ្សេងៗ បានស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។ឯកឧត្តម Andreas Scheuer ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge និង​ជា​អតីត​រដ្ឋ​មន្ត្រី​សាធារណ​រដ្ឋ​សហព័ន្ធ អាល្លឺម៉ង់ ទទួលបន្ទុកវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅ​ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋម​ន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ, ឯកឧត្តម​បានសម្តែងនូវការកត់សម្គាល់ខ្ពស់ ចំពោះកំណែទម្រង់នានា ដែលនាំឱ្យកម្ពុជា​មាន​ការ​ផ្លាស់​ប្តូរ​មុខមាត់ក្នុងរយៈពេលចុង ក្រោយ ព្រមទាំង​បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ខ្ពស់​ចំពោះ​ចក្ខុ​វិស័យ និងឆន្ទៈយ៉ាងមោះមុតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការ ជំរុញកម្ពុជា​ដើរ​ស្រប​តាម​ចក្ខុ​វិស័យ​ឆ្នាំ​២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ឯកឧត្តមប្រធាន បានបង្ហាញនូវការតាំងចិត្តខ្ពស់ ក្នុងការពាំនាំអំពីចំណុចវិជ្ជមាន និង​សក្តានុពល​នានា​របស់កម្ពុជា ដែល ឯកឧត្តមបានស្វែងយល់ក្នុងដំណើរទស្សនកិច្ចនេះ ទៅផ្សព្វផ្សា​យ​បន្ត​ដល់​សហគមន៍​ធុរកិច្ច និងពាណិជ្ជកម្ម ដែលមានទំនាក់ទំនង ជាមួយស្ថាប័ន Asia Bridge ផ្សេង​ៗ បានស្វែងយល់អំពីបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ក៏បានជម្រាបបន្ថែមអំពីការបំបែកកំណត់ត្រា ការ​អនុម័ត​គម្រោង​វិនិយោគ​ក្នុង​ឆ្នាំ២០២៤ និង ការឈានទៅបំបែកកំណត់ត្រាសារជាថ្មីម្តងទៀតក្នុងឆ្នាំ២០២៥ ដែល​លទ្ធផលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការ​លើក​កម្ពស់​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ឱ្យកាន់តែមានភាពអំណោយផល និងជាទីទុកចិត្តសម្រាប់​ការ​វិនិយោគ​ដោយ​ផ្ទាល់ពីបរទេស។នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បាន​ពិភាក្សា​ផ្លាស់​ប្តូរយោបល់ពាក់ព័ន្ធនឹង បទពិសោធន៍ការងារកន្លងមក, បរិយាកាស​វិនិយោគ​នៅ​កម្ពុជា, ពិពិធកម្មសេដ្ឋកិច្ច និងគោលដៅវិនិយោគ, ពាណិជ្ជកម្មអន្តរជាតិ, ការអភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារ លើការវិនិយោគ​ខេត្ត​ព្រះសីហនុ​ដល់​បំណាច់​ឆ្នាំ​២០២៥​នេះ

2025/10/22 11:38:16 am        225
រាជរដ្ឋាភិបាលបន្តការលើកទឹកចិត្តផ្នែកពន្ធដារដល់បំណាច់ឆ្នាំ២០២៥ ក្រោម​កម្ម​វិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុងខេត្តព្រះសីហនុ លើគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោង​វិនិយោគ​ដែលអាចចាប់ផ្តើមអនុវត្តបាននៅឆ្នាំ២០២៤-២០២៥, ការពង្រីក គម្រោង​ដែល​មាន​ស្រាប់​ និងគម្រោងវិនិយោគ ឬធុរកិច្ចដែលមានស្រាប់។អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីណែនាំ ស្តី​ពី​នីតិ​វិធី​នៃ​ការ​អនុវត្ត​ការ​លើកទឹកចិត្តផ្នែកពន្ធ ដារ ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, អនុ​លោមតាមសេចក្តីសម្រេចចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤, របស់ រាជរដ្ឋាភិបាលកម្ពុជា និង​សេចក្តី​ជូន​ដំណឹងជាបន្តបន្ទាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ រាជរដ្ឋាភិបាលកម្ពុជា បាន​ដាក់​ឱ្យ​អនុវត្តនូវកម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ និង​បន្ត​អនុវត្ត​ដល់​ដំណាច់​ឆ្នាំ​២០២៥ ដោយផ្តល់ការលើកទឹកចិត្តការអនុ- គ្រោះ និងសម្រួល​នីតិ​វិធី​ជូន​ដល់​វិនិយោគិន​រួម​មាន៖ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងវិនិយោគដែលអាចចាប់ ផ្តើម​អនុវត្តបាននៅឆ្នាំ២០២៤-២០២៥, ការពង្រីកគម្រោងដែលមានស្រាប់, និង​គម្រោង​វិនិយោគ ឬធុរកិច្ចដែលមានស្រាប់។ អគ្គនាយកដ្ឋានពន្ធដារ បានណែនាំដល់អភិបាល ឬបណ្ណាធិការ និងកម្មសិទ្ធិកររបស់សហគ្រាស អំពី​នីតិវិធីនៃការអនុវត្តការ លើកទឹកចិត្តផ្នែកពន្ធដារក្រោមកម្មវិធីពិសេស ដោយ​បាន​កំណត់​លើ​ការ​អនុ​គ្រោះជាច្រើនដូចជា៖ ការស្នើសុំការលើកទឹកចិត្តនានា ក្រោមកម្មវិធីពិសេស, កាត​ព្វ​កិច្ច​ចុះ​បញ្ជី​ពន្ធដារ, និងនីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារក្រោមកម្មវិធីពិសេស (ដោយ​មានបង្ហាញនូវក្នុងសេចក្តីណែនាំនេះ)។ជុំវិញគម្រោងវិនិយោគលើអចលនទ្រព្យ, ឧកញ៉ា សន សៀប ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និ​ង​ភ្នាក់​ងារ​អចលនវត្ថុកម្ពុជា ថ្មីៗ នេះបានលើកឡើងថា អចលនវត្ថុខេត្តព្រះសីហនុ និ​ង​ស្រូប​យក​សំណង់​ថ្មី​ៗ​បន្ថែម ខណៈអគារជាប់គាំងពីមុនៗបានកំពុងអភិវឌ្ឍន៍ យ៉ាងផុលផុស ជាក់ស្តែង​គិត​មក​ដល់​ពេល​នេះ អគារជាប់គាំងជាច្រើន ត្រូវបានរាជរដ្ឋាភិបាល​បាន​ដោះ​ស្រាយ​នៅ​សល់​បន្តិច​បន្ទួច​ ដែលនេះបានបង្ហាញឱ្យឃើញនូវការអភិវឌ្ឍយ៉ាងលឿន ទោះបីបច្ចុប្បន្ន​ការ​អភិវឌ្ឍ​វិស័យ​អចលន​វត្ថុ​ផ្សេងៗនៅមានកម្រិតក៏ដោយ។ទាក់ទងពន្ធលើអចលនទ្រព្យ ដើម្បីទទួលបានការអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យ ម្ចាស់​កម្ម​សិទ្ធិឬម្ចាស់គម្រោង ឬអ្នកតំណាង ត្រូវអនុវត្តដូចជា៖ ជំហានទី១, ដាក់ពាក្យ​ស្នើ​សុំ​ការ​លើក​ទឹក​ចិ​ត្ត ចំពោះគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ដោយម្ចាស់ គម្រោង​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មានអចលនវត្ថុ ដោយភ្ជាប់​ជាមួយ​នូវ​ឯកសារ​ថត​ចម្លង​ជូន​លេខា​ធិការដ្ឋាន​នៃ​ក្រុម​ការងារ​វិនិយោគ​ ខេត្ត​ព្រះសីហនុ។ ជំហានទី២, បន្ទាប់ពីទទួលបាន​ការ​អនុញ្ញាត​ជា​គោល​ការណ៍​លើក​ទឹក​ចិត្ត​ចំពោះគម្រោងពាក់ព័ន្ធ និងអគារជាប់គាំង លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​វិនិយោគ​ខេត្ត​ព្រះសីហនុ ត្រូវបញ្ជូនសំណុំឯកសារមករដ្ឋបាលសារពើពន្ធ។ ជំហានទី៣, ក្រោយពី រដ្ឋបាល​សារ​ពើ​ពន្ធ​ពិនិត្យ ចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ដែលទទួល​បាន​ការ​លើក​លែង​ពន្ធ​ ក្នុងប្រព័ន្ធគ្រប់គ្រង ទិន្នន័យអចលនទ្រព្យ រដ្ឋបាលសារ​ពើ​ពន្ធ​នឹង​ចេញ​លិខិត​អំពី​ការ​លើក​លែង​ពន្ធ​អំពីអចនទ្រព្យទៅដល់ម្ចាស់កម្មសិទ្ធ៕ អត្ថបទ៖ សុន រ៉ាឌី

គណៈប្រតិភូទីក្រុងអ៊ូស៊ី ចិន ប្តេជ្ញាបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាន់តែរីកចម្រើន

2025/10/17 03:53:14 pm        587
នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី ដោយមានការចូលរួមពីលោក Sun Wei អភិបាលរងទីក្រុងអ៊ូស៊ី និងលោក Chen Jiangang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្នុងឱកាសនោះ គណៈប្រតិភូទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន បានប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែមានការរីកចម្រើន។ឯកឧត្តម Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម Du Xiaogang បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់ការគាំទ្រដល់កិច្ចដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តម Du Xiaogang បានឱ្យដឹងផងដែរថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺឆ្លើយតបនឹងស្មារតី នៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅកាលពី ខែកក្កដា ឆ្នាំ២០២៥ កន្លងមក និងដើម្បីបន្តកិច្ចការមួយចំនួនដែលបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំនាពេលនោះ ជាពិសេស ការត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ ដែលគ្រោងធ្វើនៅប្រទេសចិន។ ឯកឧត្តម Du Xiaogang ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងរបស់ថ្នាក់ដឹកនាំទីក្រុងអ៊ូស៊ីក្នុងការឧបត្ថម្ភគាំទ្រឱ្យមានជើងហោះហើរត្រង់ និងការដឹកជញ្ជូនត្រង់រវាងក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ ដែលការណ៍នេះបានចូលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុទាំងមូល ក៏ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ មុននឹងបញ្ចប់ ឯកឧត្តម Du Xiaogang បានបង្ហាញនូវការប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត ពិសេស ការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីនាំទៅទីផ្សារចិន។ ជាទីបញ្ចប់ឯកឧត្តម Du Xiaogang បានលើកឡើងនូវសំណូមពរមួយចំនួនសំដៅបន្តជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញបន្ថែមទៀត។ឯកឧត្តម ជា វុទ្ធី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ប្រជាជនចិន និងថ្នាក់ដឹកនាំនៃទីក្រុងអ៊ូស៊ី ដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនចិន ពិសេសវិនិយោគិនមកពីទីក្រុងអ៊ូស៊ី ឱ្យមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា និយាយជារួម និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និយាយដោយឡែក។ ឯកឧត្តមអគ្គលេខាធិការ បានលើកទ្បើងពីភាពល្អប្រសើរ នៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុង ឆ្នាំ២០២៤ និងកំណើនវិនិយោគក្នុងរយៈពេល ៩ខែ នៃ ឆ្នាំ២០២៥, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ពិសេសភាពរីកចម្រើន នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីសារៈសំខាន់នៃ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ទំនិញនាំចេញពីកម្ពុជា និងដាក់ចេញនូវវិធានការថ្មីៗសំដៅសម្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគ។  ឯកឧត្តមអគ្គលេខាធិការសង្ឃឹមយ៉ាងមុតមាំថា តាមរយៈជំនួបពិភាក្សាលើកនេះ ថ្នាក់ដឹកនាំរបស់ទីក្រុងអ៊ូស៊ីនឹងបន្តជំរុញវិនិយោគិនពីទីក្រុងអ៊ូស៊ី ជាពិសេសនាំយកនូវឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើបមកកម្ពុជា។ មួយវិញទៀត ឯកឧត្តមអគ្គលេខាធិការក៏បានស្នើសូមឱ្យភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាព នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគបង្កើតតំបន់កែច្នៃកសិផលនៅកម្ពុជា ដើម្បីនាំទៅទីផ្សារចិន៕

ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូល​កម្ពុជាកាន់តែ​ច្រើនជំរុញ​កំណើន​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ

2025/10/17 02:29:10 pm        1968
ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) មានក្តីរំពឹងខ្ពស់ នៃការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នឹងមានកំណើនកាន់តែខ្លាំងក្លា ជាពិសេសទំនិញអាម៉េរិក នឹងហូរចូលមកទីផ្សារកម្ពុជាកាន់តែច្រើន បន្ទាប់ពីការទម្លាក់អត្រាពន្ធនាំចូល សូន្យ (០%) គាំទ្រដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ។លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន ស្តីពីការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នេះថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេនៃប្រទេសទាំងពីរ បាននិងកំពុង បន្តកំណើនកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាម៉េរិក។ ចំណែកការនាំចូលវិញ មកដល់ បច្ចុប្បន្ន ក៏មានការកើនឡើងជាបន្តបន្ទាប់ តែស្ថិតនៅក្នុងកម្រិតទាបមិនទាន់សមតុល្យនិងគ្នានៅឡើយ។ជុំវិញការនាំចូលនេះ លោកមានសុទិដ្ឋិនិយមខ្ពស់ នឹងរំពឹងថា នៅក្នុងរយៈពេលខាងមុខ ការនាំចូលទំនិញពីអាម៉េរិក នឹងបន្ត កើនឡើងកាន់តែខ្លាំងក្លា ខណៈដែលកម្ពុជាបានទម្លាក់អត្រាពន្ធនាំចូល ០% (សូន្យភាគរយ) នៅលើប្រភេទមុខទំនិញជាច្រើន ដែល ប្រការទាំងនេះនឹងគាំទ្រដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ គាំទ្រដល់ការហូរចូលទំនិញពីអាម៉េរិក ស្របពេលប្រជាជនកម្ពុជាមាន ជីវភាពកាន់តែធូរធារ។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤៨ ពាន់លានដុល្លារអាម៉េរិក ដោយកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារ ខណៈតម្លៃនៃការនាំចូល មានទឹកប្រាក់សរុបជិត ២៤ ពាន់លានដុល្លារ, ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិកវិញ ឃើញថា នៅក្នុងរយៈ ពេល ៩ ខែនេះដែរ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់ជាង ៩ ៥៦០ លានដុល្លារអាម៉េរិក កើនឡើងជាង ២២ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន ពោលគឺទីផ្សារមួយនេះបានគាំទ្រដល់កំណើនខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

កិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ផ្ដោតលើរបៀបវារៈសំខាន់ចំនួន៦

2025/10/16 03:05:01 pm        332
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ផ្ដោតលើរបៀបវារៈចំនួន៦។កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖១. របាយការណ៍ ស្តីពី លទ្ធផលនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានី គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី២. របាយការណ៍ ស្ដីពី វឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម  ៣. របាយការណ៍ ស្ដីពី វឌ្ឍនភាពការងាររបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា  ៤. របាយការណ៍ ស្ដីពី វឌ្ឍនភាពការងាររបស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ  ៥. របាយការណ៍ ស្ដីពី វឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ  ៦. បញ្ហាផ្សេងៗ។  គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថានលោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ៕

ក្រុមឧស្សាហករជាតិ-អន្តរជាតិ បង្ហាញមោទនភាពលើខ្សែច្រវាក់ផលិតកម្ម និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា

2025/10/15 11:59:51 am        635
ក្រុមឧស្សាហករជាតិ-អន្តរជាតិ បង្ហាញនូវមោទនភាពរបស់ខ្លួន លើកិច្ចដំណើរការខ្សែច្រវាក់ផលិតកម្ម និងការធ្វើពាណិជ្ជកម្ម សម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ស្របពេលសកម្មភាពអាជីវកម្មបានកំពុងកើតឡើងយ៉ាងផុលផុស និងក៏ដូចជាការនាំចេញ ខណៈ កម្ពុជាមានដៃគូសហការជាច្រើន។ឧស្សាហករដែលចូលរួមក្នុងពិព័រណ៍អន្តរជាតិវិស័យសំណង់ និងឧស្សាហកម្មយានយន្ត នៅសាលពិព័រណ៍និងសន្និបាតកោះ ពេជ្រ ដែលចាប់ផ្តើមពីថ្ងៃទី ១៤-១៦ ខែតុលា ឆ្នាំ២០២៥នេះ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ ឃើញថា សម្ទុះនៃការអភិវឌ្ឍ នៅកម្ពុជា មានសកម្មភាពងើបឡើងវិញ គាំទ្រដល់ទីផ្សារក្នុងស្រុក ជាពិសេសទីផ្សារសម្រាប់នាំចេញ ដោយកំពុងកំណើននាំចេញ យ៉ាងល្អប្រសើរ។ ចំណែកទាក់ទិនការវិនិយោគវិញ ឃើញថា កម្ពុជាបានកំពុងស្រូបយកឱកាសវិនិយោគជាហូហែរផងដែរ ដែលបាន ជំរុញដល់ការប្រកួតប្រជែងកាន់តែខ្លាំងក្លា។ឧស្សាហករ លើកឡើងស្រដៀងគ្នាទៀតថា ចំណែការធ្វើពាណិជ្ជកម្មក្នុងស្រុក បន្ទាប់ពីការផ្ទុះឡើងបញ្ហាជម្លោះព្រំដែនជាមួយ ប្រទេសជិតខាង ឃើញថា ចលនារួបរួមជាតិមានសម្ទុះយ៉ាងខ្លាំងក្លា ក្នុងនោះសម្រាប់ផលិតកម្មក្នុងស្រុក ជាពិសេសសហគ្រាស និងសិប្បកម្ម មិនថាការផលិតរបស់របរប្រើប្រាស់ ការផលិតនំចំណី និងអាហារហូបចុកប្រចាំថ្ងៃនោះឡើយ ចំពោះប្រភេទទំនិញ មួយចំនួន ក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលទាំងនេះបានធ្វើឱ្យចលនាខ្សែច្រវាក់ផលិតកម្មក្នុងស្រុក កំពុងមាន សម្ទុះងើបឡើង គាំទ្រដល់ការអភិវឌ្ឍជាតិដូចជា ការផ្តល់នូវការងារ និងប្រាក់ចំណូលក្នុងសេដ្ឋកិច្ចជាដើម។នៅក្នុងពិព័រណ៍អន្តរជាតិនេះដែរ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានលើកឡើងក្នុងសន្និសីទ និងពិព័រណ៍វិស័យទឹកស្អាតអន្តរជាតិនៅកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិ វិស័យសំណង់ និងឧស្សាហកម្មយានយន្តផងដែរ អំពីសាៈសំខាន់សម្រាប់ក្រុមហ៊ុនជាតិ និងអន្តរជាតិ នៃការដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន ជាពិសេសផលិតផលបម្រើដល់វិស័យទឹកស្អាតជាដើម ខណៈកម្ពុជាកំពុងមានតម្រូវការច្រើន និងត្រូវដើរឱ្យទាន់នវានុវត្តន៍ និង បច្ចេកវិទ្យាថ្មីៗ, ហើយព្រឹត្តិការណ៍នេះដែរ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ៦.១ ដែលកំណត់ថា ទាំងអស់គ្នាត្រូវទទួលបានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ២០៣០។សូមបញ្ជាក់ថា ជុំវិញការពិព័រណ៍អន្តរជាតិវិស័យសំណង់ និងឧស្សាហកម្មយានយន្តនេះ បានទាក់ទាញក្រុមហ៊ុនជាង ១០០ នៅជុំវិញ តំបន់ មកចូលរួមតាំងបង្ហាញនូវផលិតផលររបសខ្លួនរួមមាន៖ វិស័យទឹកស្អាត វិស័យសំណង់, ការរចនាប្រព័ន្ធថាមពលដោយ ប្រសិទ្ធិភាព, បច្ចេកវិទ្យាសំណង់ឌីជីថល, ផែនទីនគរូបនីយកម្ម និងយានយន្តជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ពិព័រណ៍ខ្នាតអន្តរជាតិវិស័យសំណង់និងឧស្សាហកម្មយានយន្ត បើក​ស្វាគមន៍​អ្នក​ជំនួញ​ដើម្បី​រួម​គ្នា​អ​ភិវឌ្ឍន៍ជាតិនៅកម្ពុជា

2025/10/14 01:44:27 pm        826
នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ ពិព័រណ៍អន្តរជាតិដ៏សំខាន់ៗចំនួនពីរ គឺវិស័យសំណង់ និង​ឧស្សាហ​កម្ម​យាន​យន្ត (CAMBUILD & CAMAUTO 2025) បានបើកសម្ពោធ​ជា​ផ្លូវ​ការ​នៅ​អគារ​មជ្ឈ​មណ្ឌល​សន្និបាតកោះពេជ្រ ដែលបង្ហាញស្ដែងឲ្យ​ឃើញពី​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​សំណង់ និងបច្ចេកវិទ្យាថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា។ពិធីបើកសម្ពោធពិព័រណ៍អន្តរជាតិនេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​គណៈ​អធិបតី ឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំវិស័យឧស្សាហកម្មផ្សេងទៀតដូចជា លោក Edmund Lee, នាយកអភិវឌ្ឍន៍អាជីវកម្មនៅកម្ពុជា និង ឯកឧត្ដម បណ្ឌិត តាន់ មុនីវណ្ណ ប្រធាន​សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។ ពិព័រណ៍នេះ មាន​អ្នក​ចូល​រួម​តាំង​បង្ហាញ​ផលិតផល​ប្រមា​ណ​ជាង​ ១០០ក្រុមហ៊ុន មកពីជាង ១៥ប្រទេស ដែលនាំមកនូវសម្ភារៈសំណង់សម័យថ្មី បច្ចេក​វិទ្យា​សំណង់​ទំនើប និងប្រព័ន្ធមេកានិច-អគ្គីសនី ដែលមានសុវត្តិភាពខ្ពស់។លោក Edmund Lee បានលើកឡើងថា ការរៀបចំពិព័រណ៍ទាំងពីរនៅទីតាំងតែមួយនេះ ជាការបង្ហាញនូវសក្តានុពល និងការរួមបញ្ចូលគ្នាដែលមានភាពស៊ីសង្វាក់គ្នា រវាងឧស្សាហកម្មសំណង់ស្តង់ដារពិភពលោក និងឧស្សាហកម្មយានយន្ត ដែលជាគ្រឿងផ្សំមួយដ៏សំខាន់ក្នុងការបង្កើតសហគមន៍ ដែលអាចរស់នៅបាន និងមាននិរន្តរភាព។ លោករំពឹងថា ពិព័រណ៍នេះ នឹងទាក់ទាញអ្នកជំនាញឧស្សាហកម្មច្រើនជាង ៦,០០០នាក់ រួមមានអ្នកសាងសង់ អភិវឌ្ឍន៍អាគារ វិស្វករ ជំនាញយានយន្ត និងអ្នកវិនិយោគជាដើម។-ល-។ ឯកឧត្ដមរដ្ឋលេខាធិការ ឡៅ ទិព្វសីហា បានមានប្រសាសន៍ថា ពិព័រណ៍ទាំងពីរនេះ នឹងក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងដ៏សំខាន់ រវាងព្រះរាជាណាចក្រកម្ពុជា និងសហគមន៍អន្តរជាតិ ដែលនាំមកនូវបច្ចេកវិទ្យា ឯកទេស និងដំណោះស្រាយទំនើបៗ ដែលនឹងស្ថាបនាអនាគតរបស់វិស័យសំណង់ ឧស្សាហកម្ម និងយានយន្តនៅកម្ពុជា។ ឯកឧត្តម បានបន្ថែមថា នេះមិនត្រឹមតែជាឱកាសអាជីវកម្មប៉ុណ្ណោះទេ តែជា​វិថី​នៃ​ការ​អភិវឌ្ឍន៍​ដែល​មាន​និរន្តរ​ភាព និងឯករាជនៃបច្ចេកវិទ្យារបស់ប្រទេសជាតិផងដែរ។ក្រៅពីការ​តាំង​ពិព័រណ៍ នៅក្នុងកម្មវិធីនេះ ក៏នឹងមានរៀបចំជាវេទិកា ដើម្បីបង្ហាញ​ពី​ជំនាញ​បច្ចេក​ទេស​ ដែលផ្តល់ចំណេះដឹងសំខាន់ៗដូចជា៖ និរន្តភាពនៃសំណង់អគារ, ការរចនា​ប្រព័ន្ធ​ថាមពល​ដោយ​ប្រសិទ្ធភាព, បច្ចេកវិទ្យាសំណង់ឌីជីថល, ផែនទីនគរូបនីយកម្មនិរន្តរភាព និងអនាគត​របស់​ «Smart Mobility»។ ព្រឹត្តិការណ៍ដ៏ធំមួយនេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពី ថ្ងៃទី​១៤ ដល់១៦ ខែតុលា ឆ្នាំ២០២៥៕ អត្ថបទ៖ឈិត បូរ៉ាវី 

ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តផលិតករបង្កើនភាពច្នៃប្រឌិតថ្មី និងពង្រឹងគុណភាព ដើម្បីឆ្លើ​យ​តបការកើនឡើងអតិថិជន

2025/10/14 01:13:47 pm        186
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹក​ចិត្ត​ឱ្យ​អ្នក​កែច្នៃ​ទាំង​អស់ពិចារណាធ្វើពិពិធកម្មមករកបរិបទថ្មី ដែលមានសក្តានុពល មានទីផ្សារល្អ ហើយ​សាក​ល្បងកែច្នៃនូវផលិតផលថ្មីៗបន្ថែមទៀត ដែលមានរសជាតិឆ្ងាញ់ ភាពច្នៃប្រឌិត វេចខ្ចប់ ដែល​គិតគូរពីសុខភាពអ្នកប្រើប្រាស់ ពិសេសការធានាអនាម័យ និងសុវត្ថិភាពជូនអតិថិជន។ក្នុងឱកាសអញ្ជើញចូលរួមពិធីបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-CAPTURE) កាលពីរសៀលថ្ងៃទី១៣ តុលា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ក៏បានសំណូមពរដល់សាធារណជន ព្រមទាំងអ្នកប្រើប្រាស់ និងអ្នកបរិភោគទាំងអស់ បង្កើន​ការចូលរួមគាំទ្រផលិតផលក្នុងស្រុក ដែលជា​កត្តា​សំខាន់​ចាំ​បាច់​ជួយលើ​ក​ទឹក​ចិត្ត​អ្នក​ផលិត​ក្នុង​វិស័យម្ហូបអាហារ ក៏ដូចជាវិស័យជលផលឱ្យកាន់តែមានភាពច្នៃប្រឌិត លើក​កម្ពស់​ផលិត​ផល​ខ្មែរ រក្សាបាននូវការផលិតបែបគុណភាពខ្ពស់ សុវត្ថិភាព អនាម័យ និងមាន​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​។ស្ថិតក្រោមមូលបទ «បរិវត្តកម្មជលផលកម្ពុជាដើម្បីកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន» ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរនូវការអនុវត្តការងារគម្រោងពីមន្រ្តីជំនាញ និង​ដៃ​គូ​អភិវឌ្ឍន៍​សហភាព​អឺរ៉ុប ព្រមទាំងអង្គការយូនីដូ ដែលបានជំរុញតួអង្គ​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​វិស័យ​ជល​ផល​កម្ពុជា​ ទទួលបាននូវចំណេះដឹង ចំណេះធ្វើ ក្នុងការកែច្នៃផលិតផលជលផលរួមមាន៖ ត្រីងៀត ប្រហុក ផ្អកជាដើម ប្រកបដោយគុណភាព សុវត្ថិភាព អនាម័យខ្ពស់ និងអាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ ឯកឧត្តម បានវាយតម្លៃខ្ពស់តាមរយៈការអនុវត្តគម្រោងនេះ ដែលនាំឱ្យ​វិស័យ​ឯក​ជន​ទទួលបានទីផ្សារផ្សារភ្ជាប់នឹងការផលិត ការកសាងទំនុកចិត្តជាមួយអ្នកប្រើប្រាស់ រក្សា​បាន​ការ​កែច្នៃតាមស្តង់ដាអន្តរជាតិ មានវិញ្ញាបនបត្រទទួលស្គាល់ច្បាស់លាស់ ជាពិសេស​តម្លៃ​នៃ​ភាព​ជា​ម្ចាស់ ការគិតគូរកែច្នៃម្ហូបដែលជាវប្បធម៌ខ្មែរ រក្សាបាននូវរសជាតិដើមប្រពៃណីខ្មែរ។សូមជម្រាបជូនថា ពិធីបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-CAPTURE) ក៏មានការអញ្ជើញចូលរួមរបស់ ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់(Igor DRIESMANS) ឯក​អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និង លោក ដេហ្សេណេ តេហ្សេរ៉ា (Dejene TEZERA) ប្រធាននាយកដ្ឋាននៃអង្គការយូនីដូ (UNIDO) និ​ង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ផ្សេង​ទៀត​ផង​ដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក ក្នុងរយៈពេល៩ខែឆ្នាំនេះ មានទំហំទឹកប្រាក់ជាង ៩ ៥៦០ លានដុល្លារ

2025/10/14 11:05:58 am        296
ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥នេះ, មាន​ទំហំ​ទឹក​ប្រាក់ប្រមាណជាង ៩ ៥៦០ លាន ដុល្លារអាម៉េរិក កើនឡើងជាង ២២ ភាគរយ ធៀបរយៈ​ពេល​ដូចគ្នាឆ្នាំមុន ពោលគឺទីផ្សារមួយនេះ បានគាំទ្រដល់កំណើនខ្ពស់នៃការនាំចេញទំនិញ របស់​កម្ពុជា។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ជាក់ស្តែងនៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥នេះ ការដោះ​ដូរ​ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤៨ ពាន់ លានដុល្លារអាម៉េរិក កើន​ឡើង​ជិត ១៥ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ២៣ ពាន់​លាន​ដុល្លារ កើនឡើងជិត ១៣ ភាគរយ ខណៈការនាំចូល មានទឹកប្រាក់សរុបជិត ២៤ ពាន់​លាន​ដុល្លារ កើនជាង ១៦ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។ចំណែកការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិកវិញ ឃើញថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ​២០២៥នេះ, ការធ្វើពាណិជ្ជកម្ម ប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ៩ ៥៦០ លាន​ដុល្លារដុល្លារអាម៉េរិក កើនឡើងជាង ២២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា និង​ឆ្នាំ​២០២៤ ក្នុងនោះកម្ពុជាបាននាំចេញទៅអាម៉េរិក មានទឹកប្រាក់ជិត ៩ ៣០០ លាន​ដុល្លារ​អាម៉េរិក កើនឡើង ២២ ភាគរយ ខណៈការចូលពីអាម៉េរិកមកកម្ពុជាវិញ មានទឹកប្រាក់ជាង ២៧៣ លានដុល្លារដុល្លារអាម៉េរិក កើនឡើងជិត ៤៧ ភាគរយ។ សូមបញ្ជាក់ថា ចំពោះប្រភេទទំនិញសំខាន់ៗដែលសហរដ្ឋអាម៉េរិក​បានកំពុង​គាំទ្រ​ដល់​កំណើន​ខ្ពស់ នៃការនាំចេញរបស់កម្ពុជារួមមាន៖ ការនាំ ចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈ​សម្រាប់​ការធ្វើដំណើរ ការនាំចេញផលិតផលពីកសិកម្ម និងផ្សេងៗទៀត។ ដោយឡែកការនាំចូលពី សហ​រដ្ឋ​អាម៉េរិកវិញមានដូចជា៖ យានយន្ត គ្រឿងបង្គុំ គ្រឿងអេឡិចត្រូនិច និងមាន​ប្រភេទ​ទំនិញា​ច្រើន​ផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើង ត្រូវបានគេនិយាយថាកំពុងសាងសង់ផ្លូវយោធានៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង
04/22/2026 08:04 AM
មេដឹកនាំកោះតៃវ៉ាន់ លុបចោលទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិក ដោយសារតែសម្ពាធរបស់ប្រទេសចិន
04/22/2026 08:04 AM
ក្រុមប្រឆាំងមីយ៉ាន់ម៉ាស្វែងរកប្រព័ន្ធប្រជាធិបតេយ្យសហព័ន្ធគ្មានឥទ្ធិពលពីយោធា ខណៈរបបសឹកទុកពេល១០០ថ្ងៃសម្រាប់ការចរចាសន្តិភាព
04/22/2026 08:04 AM
អឺរ៉ុប សម្លឹងមើលជម្រើសនានា ខណៈជម្លោះនៅអ៊ីរ៉ង់គំរាមដល់កង្វះប្រេងឥន្ធនៈយន្តហោះ
04/22/2026 08:04 AM
ក្រុមល្បាតសហគមន៍តំបន់ការពារធម្មជាតិភូមិពូត្រំប្រទះឃើញ ដំរីប្រមាណ ៥០ក្បាល ចុះផឹកទឹកស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា
04/22/2026 08:04 AM
អាជ្ញាធរខេត្តព្រះសីហនុ បង្ក្រាបទីតាំង Online Scams ៣កន្លែង និងឃាត់ខ្លួនជនបរទេស ៤៥នាក់
04/22/2026 08:04 AM
លោកTrump បន្ថែមរយៈពេលបទឈប់បាញ់ដោយគ្មានពេលកំណត់ដើម្បីទុកឱកាសឱ្យអ៊ីរ៉ង់ចូលតុចរចាខណ: បទឈប់បាញ់ត្រូវផុតកំណត់នៅថ្ងៃពុធនេះ
04/22/2026 08:04 AM
សម្តេចធិបតី៖ មធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃ បានជួយសម្រួលបន្ទុកចំណាយសរុបប្រមាណ ១២ពាន់លានរៀល ដែលចំនួននេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន
04/22/2026 07:04 AM
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមសេចក្តីស្លាប់ក្នុងសមុទ្រ ដើម្បីស្វែងរកជីវិតល្អប្រសើរ
04/21/2026 09:04 PM
ជនអន្តោប្រវេសន៍ចង់បានភាពស្របច្បាប់ចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុងអេស្ប៉ាញ
04/21/2026 09:04 PM