EAMU និង University of Newcastle ​ចុះហត្ថលេខាលើភាពជាដៃគូដើម្បីពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិ
រយៈពេល៥ឆ្នាំនេះ វិស័យមូលបត្របានបោះផ្សាយលក់សញ្ញាបណ្ណ មានសន្ទុះកំណើនដល់ ៨០ លានដុល្លារ
រយៈពេល៨ខែឆ្នាំនេះពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់កើនដល់ជាង ១៥ ពាន់លានដុល្លារ
ផលិតកម្ម និងការនាំចេញមមាញឹក ជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវទឹក និងអាកាសកើនឡើង

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនកសិកម្មនៅខេត្តក្រចេះ ត្រូវការកម្លាំងពលកម្ម២ម៉ឺននាក់ សម្រាប់​វេចខ្ចប់​ទំនិញ​នាំ​ចេញ​ទៅ​ចិន

2022/01/27 08:20:55 pm        538
ក្រចេះ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីកន្លងទៅនេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះទស្សនកិច្ចពីដំណើរការខ្សែច្រវ៉ាក់ប្រមូលផល និងវេចខ្ចប់នាំចេញ, ចុះសួរសុខទុក្ខកម្មករ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ នៅក្រុមហ៊ុន ថាហ្រ្គីកូ (THAGRICO) នៅខេត្តក្រចេះ។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរាត្រីទី២៦ មករា ឆ្នាំ២០២២កន្លងទៅ បានឲ្យដឹងថា ក្រុមហ៊ុន ថាហ្រ្គីកូ ជាក្រុមហ៊ុនកសិកម្មដ៏ធំមួយវិនិយោគដោយជនជាតិវៀតណាម មានទីតាំងស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងប្រឈមនឹងកង្វះខាត​កម្លាំងពលកម្មចំនួនប្រមាណ ២ម៉ឺននាក់ ដើម្បីដំណើរការអាជីវកម្មផលិតកម្ម និងការវេចខ្ចប់​ផលិតផល​នាំចេញទៅលក់នៅប្រទេសចិន។តាមការលើកឡើងរបស់តំណាងក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុនចាប់ផ្ដើមដំណើរការនៅ​ក្នុង​ឆ្នាំ២០១៩។ ផលិតផលកសិកម្មរបស់ក្រុមហ៊ុន រួមមាន៖ ចេក ស្វាយ ខ្នុរ។ ផលិតផលទាំងនេះត្រូវ​បាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាចម្បង។ នៅឆ្នាំ២០២១ ក្រុមហ៊ុន​បាននាំចេញផ្លែឈើ​គ្រប់ប្រភេទចំនួន២០ម៉ឺន ៨ពាន់តោន និងនាំចេញចំនួន ១ម៉ឺនកុងតឺន័រ។ចំពោះប្រាក់ចំណូលរបស់កម្មករវិញទទួលបានចាប់ពី ២៤០ ដល់ ៣០០ដុល្លារ ក្នុងមួយខែ។ជាការឆ្លើយតបសំណើរខាងលើនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានផ្តល់ណែនាំដល់មន្ទីរការងារ​ខេត្តក្រចេះ ​និងមន្ទីរការងារមួយចំនួនទៀតនៅក្បែរគ្នា ជួយផ្សព្វផ្សាយជ្រើសរើសកម្លាំង​ពលកម្មឲ្យបានគ្រប់តាមតម្រូវការ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើទៅខាងក្រុមហ៊ុនវិញ សូមជួយបណ្តុះបណ្តាល​សមត្ថភាពបន្ថែមដល់កម្មករ ​តាមរយៈធ្វើការបណ្តើរនិងរៀនបណ្តើរ។ មួយវិញទៀតសម្រាប់កម្លាំងពលកម្មជំនាញបរទេស ដែលមានកូតាលើសពី ១០ភាគរយ ក្រុមហ៊ុន​ត្រូវដាក់​សំណើសុំមកក្រសួង ​ដោយបញ្ជាក់ឱ្យបានលម្អិតនូវជំនាញ ឯកទេស វិជ្ជាជីវៈជនបរទេស ដែលមានតម្រូវការ និងមូលហេតុដែលបណ្ដាលឱ្យមាន​តម្រូវ​ការ​ប្រើប្រាស់​ហត្ថពលកម្មបរទេស​លើចំនួន ១០%នេះ។ ទន្ទឹមនេះ ឯកឧត្តម បានឲ្យក្រុមហ៊ុន​អនុវត្តទៅតាម​លក្ខខណ្ឌ​ការងារ ​និងច្បាប់ស្តីពីការងារ​របស់កម្ពុជា​ឲ្យបានល្អប្រសើរ​ ដើម្បីកាត់បន្ថយបាននូវជម្លោះការងារ ឈានទៅរក​សុខដុមនីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈរវាងកម្មករ និងក្រុមហ៊ុន។ នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់​ក្រុមហ៊ុនមួយនេះ​នៅក្នុងប្រទេសកម្ពុជា ​ជាពិសេសក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (កម្ពុជា វៀតណាម ឡាវ) ដែលកាល​ពីអតីតកាល ​តំបន់នេះជាតំបន់សង្រ្គាមបង្ហូរឈាមមួយ លុះមកដល់បច្ចុប្បន្ននេះបានប្រែក្លាយ​ជា​តំបន់សន្តិភាព ដែលបានផ្តល់កម្លាំងពលកម្មដល់ប្រជាជននៅក្នុងខេត្តឲ្យមានការងារធ្វើ និង​អាចដោះស្រាយ​នូវជីវភាពបានប្រសើរមួយកម្រិត៕អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រុមហ៊ុនជប៉ុន បង្ហាញគម្រោងវិនិយោគវិស័យសូត្រ និងផលិតផលកែច្នៃសូត្រនៅកម្ពុជា

2022/01/27 08:09:21 pm        1241
ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន iL BRiLLE បានបង្ហាញគម្រោងវិនិយោគលើផលិតកម្មសូត្រខ្មែរ តាមរយៈការបង្កើត Cambodian Golden Silk ដើម្បីផលិតសូត្រសម្រាប់បម្រើឲ្យវិស័យវាយនភ័ណ្ឌ និងជាពិសេសកែច្នៃផលិតផលសូត្រនេះ ទៅជាសារធាតុប្រូតេអីន សម្រាប់យកទៅបម្រើឲ្យវិស័យគ្រឿងសំអាង ដែលកំពុងពេញនិយមសម្រាប់ស្រ្តីជនជាតិជប៉ុន និងទីផ្សារក្នុងតំបន់ នាពេលបច្ចុប្បន្ន។ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោកនាយកក្រុមហ៊ុនជប៉ុន iL BRiLLE ដឹកនាំដោយ ឯកឧត្តម Takahashi អតីតអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីគម្រោងបង្កើតក្រុមការងារ " Cambodian Golden Silk (CGS)" នៅកម្ពុជានាពេលអនាគត។នៅក្នុងជំនួបនេះ ភាគីជប៉ុនបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបដោយសង្ខេបថា ដោយយល់​ឃើញ​កម្ពុជា​មាន​សក្តានុពល​លើវិស័យផលិតកម្មសូត្រ ហើយដែលជនជាតិខ្មែរ​បាន​ប្រតិបត្តិ​ជា​ប្រពៃណីអំពីការផលិតហូល-ផាមួងពីសូត្រ ​ជាច្រើន​សតវត្ស​មកហើយ ​ដូចជា​នៅខេត្តតាកែវ បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ​ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតកម្មសូត្រខ្មែរ​ត្រូវបានធ្លាក់ចុះ។ភាគីជប៉ុនបានលើកថា Cambodian Golden Silk និងផ្តល់អត្ថប្រយោជន៍​យ៉ាងច្រើនជូន​ដល់ស្រ្តី​តម្បាញ​នៅតាមជនបទដែល​ជា​ប្រភពផលិតហូល-ផាមួងមានការងារធ្វើ, ជួយលើកកម្ពស់តម្លៃ​បន្ថែម​តាមរយៈការកែច្នៃផលិតសូត្រទៅជាសារធាតុប្រូតេអីនបម្រើឲ្យវិស័យគ្រឿងសំអាង, បង្កើតមជ្ឈមណ្ឌបង្កាត់​ ភ្ញាស់ដង្កូវនាងពូជល្អៗ​ ផ្តល់​ទិន្នផល​ខ្ពស់រួចផ្សព្វផ្សាយ​ជូនអ្នកចិញ្ចឹម និងស្នើសុំអង្គការ UNESCO ចុះបញ្ជីសូត្រជា​មរតកវប្បធម៌ខ្មែរ។ឯកឧត្តម វេង សាខុន ​មានប្រសាសន៍ថា គម្រោងវិនិយោគនេះ វានឹងជួយកសាងកំលាំងផលិតសូត្រ​ខ្មែរ​ឡើងវិញ ដើម្បីបម្រើទីផ្សារសូត្រក្នុងស្រុក ​កាត់បន្ថយការនាំចូល​ ធ្វើឲ្យសិប្បកម្មតម្បាញហូល-ផាមួងដំណើរការប្រកបដោយ​និរន្តរភាព ​ពលរដ្ឋនៅមូលដ្ឋានមានការងារធ្វើ កាត់​បន្ថយ​ការធ្វើ​ចំណាក​ស្រុក ប្រើប្រាស់ឲ្យអស់លទ្ធភាពវត្ថុធាតុដើម​ផលិតចេញពីសូត្រខ្មែរ ​ដើម្បីបង្កើន​តម្លៃបន្ថែម និង​លើកកម្ពស់ប្រពៃណីវប្បធម៌ត្បាញហូល-ផាមួង​ដែល​ជាមរតករបស់បុព្វបុរសខ្មែរ និង​ជា​ពិសេស​ណែនាំ​ឲ្យ​បរទេស​បាន​ស្គាល់ពីតម្លៃ​សូត្រខ្មែរតាមរយ:ផលិតផលនានា​ដែល​ផលិត​ចេញ​ពីសូត្រ៕ អត្ថបទ៖ បូរ៉ាវី

ផលិតកម្មដំណាំកម្ពុជាឆ្នាំ២០២១ សម្រេចបានជាង ៣៥លានតោន មានតម្លៃប្រមាណ ១០ពាន់លានដុល្លារ

2022/01/27 07:29:46 pm        918
ភ្នំពេញ៖ សម្រាប់វិស័យកសិកម្មនៅកម្ពុជាក្នុងឆ្នាំ២០២១ ទោះមានវិបត្តិកូវីដ-១៩យ៉ាងណាក្ដី កម្ពុជានៅតែអាចរក្សាកំណើនទាំងការផលិត និងការនាំចេញ។ ជាក់ស្ដែង កម្ពុជាសម្រេចបានផលិតកម្មដំណាំជាង ៣៥លានតោន ដោយមានតម្លៃតាមការប៉ានស្មានសរុបជាង ១០ពាន់លានដុល្លារ។ពាក់ព័ន្ធនឹងវិស័យកសិកម្មក្នុងឆ្នាំ ២០២១កន្លងទៅនេះ គឺកម្ពុជាសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ទាំងការផលិត ការនាំចេញ និងតម្លៃសរុបទៅលើផលិតកម្មដំណាំដែលផលិតបាន។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំកសិកម្មឆ្នាំ ២០២១ និងលើកទិសដៅឆ្នាំ ២០២២។ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាមានកំណើនផលិតកម្មដំណាំពីជាង ២៩លានតោន នៅឆ្នាំ២០២០ ដល់ជាង ៣៥លានតោន នៅឆ្នាំ២០២១ ពោលគឺបានកើនឡើងជាង២០% ក្នុងនោះ ផលិតកម្មដំណាំស្រូវបានកើនឡើង ១១,៦% ផលិតកម្មដំណាំសាកវប្បកម្មបានកើនឡើង១៦,៥% និងផលិតកម្មដំណាំឧស្សាហកម្មបានកើនឡើង៣៤,៥% រីឯការនាំចេញផលិតផលកសិកម្មក៏បាន​កើនឡើង​យ៉ាង​ប្រសើរពី ៤,៨៧លានតោន ដល់ ៧,៩៨លានតោនគឺ ៦៤%។ ជាមួយគ្នានេះតាមការប៉ាន់ស្មានទំហំទឹកប្រាក់ដែលទទួលបានពីផលិតកម្មដំណាំឆ្នាំ២០២១ មាន​ប្រមាណ ១០ពាន់លានដុល្លារអាមេរិកដែលមានការកើនឡើងចំនួន២៤,៨២%។ពាក់ព័ន្ធនឹងកំណើនផលិតកម្មកសិកម្មដែលសម្រេចបានក្នុងឆ្នាំ ២០២១កន្លងទៅនេះ ​ឯកឧត្តម វេង សាខុន រដ្ឋមន្រីក្រសួងកសិកម្ម បានលើកឡើងដែរថា ​ក្នុងបរិបទកូវីដ-១៩នេះ ក្រសួងកសិកម្ម បាន​ខិតខំ​បំពេញ​កាតព្វកិច្ចរបស់​ខ្លួន​យ៉ាងសកម្ម សំដៅប្រែក្លាយកសិកម្មកម្ពុជា​ឱ្យក្លាយជាកសិកម្មទំនើប​មាន​លក្ខណៈប្រកួតប្រជែង​ បរិយាប័ន្ន ​ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើន​ប្រាក់​ចំណូលគ្រួសារកសិករតាមអភិក្រមនិងវិសាលភាពថ្មី ដោយត្រូវប្រែក្លាយវិស័យនេះ​ពី​ដំណាក់កាល​នៃការអភិវឌ្ឍតាមបែប​យថាផល​ឈានទៅរកដំណាក់កាលថ្មី ដែលផ្តោតលើ​ប្រពល​វប្បកម្ម ព្រមទាំងលើកកម្ពស់ពិពិធភាវូប-នីយកម្មដំណាំដែលមានសក្តានុពល​ប្រកប​ដោយភាព​វៃឆ្លាត ​មានផលចំណេញ​ខ្ពស់ក្នុងបរិបទនៃតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេសប្រកបដោយ​គុណភាព និងសុវត្ថិភាព ក៏ដូចជាការទាក់ទាញវិនិយោគិនផងដែរ។យ៉ាងណាម៉ិញ​កម្ពុជាក្នុងពេលបច្ចុប្បន្ននេះ​ ពុំទាន់មានទាន់អាចសម្រេច ទាន់អាចសម្រេចនូវគោល​ដៅ​នាំចេញអង្ករមួយលានតោនក្នុងមួយឆ្នាំនៅឡើយទេ ​ដោយសារតែមានដៃគូប្រជែងដ៏ខ្លាំងដូចជា​ប្រទេសវៀតណាម​ក្នុងមួយឆ្នាំនាំចេញប្រមាណប្រាំលានតោន ប្រទេសថៃប្រមាណប្រាំមួយ​លានតោន ​ឥណ្ឌាក៏ជាប្រទេសនាំចេញអង្ករដ៏ធំមួយផងដែរ៕ អត្ថបទ៖ គឹមហុក 

ចិញ្ចឹមត្រីអណ្ដែង ​និងដាំបន្លែលក្ខណៈគ្រួសារបែបធម្មជាតិ ​ជួយ​សន្សំសំចៃជីវភាព​និង​មាន​សុខភាព​ល្អ

2022/01/26 11:01:46 pm        946
កំពង់ឆ្នាំង៖ កសិករខ្លះនៅក្នុងភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានប្រាប់ពីវិធីសន្សំសំចៃការចំណាយប្រចាំ និងមានសុខភាពល្អសម្រាប់ក្រុមគ្រួសារ គឺការដាំបន្លែ និងចិញ្ចឹមត្រី ជាលក្ខណៈគ្រួសារតាមបែបធម្មជាតិ។កសិករម្នាក់ឈ្មោះ ចក់ ធឿន រស់នៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា រយៈពេល៦ឆ្នាំមកហើយ ដែលលោកបានចាប់យកមុខរបរចិញ្ចឹមត្រីអណ្ដែង​ជា​លក្ខណៈគ្រួសារ ក្នុងស្រះប្លាស្ទិកតែពីរកូនស្រះតូចៗតែប៉ុណ្ណោះ អាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន​ពេញមួយឆ្នាំគួបផ្សំ នឹងការដាំដុះបន្លែ និងចិញ្ចឹមមាន់ខ្លះទៀត គឺមិនបាច់ទៅរកទិញត្រីសាច់នៅ​ទីផ្សារឡើយ​ញឹកញាប់ឡើយ។កសិកររូបនេះ បានឲ្យដឹងទៀតថា ការចិញ្ចឹមត្រីអណ្ដែងក្នុងស្រះប្លាស្ទិក តាមបែបធម្មជាតិ​ចំណាយ​ពេលប្រមាណបីខែ គឺនៅពេលដែលត្រី ចំនួនចាប់ពី៥ទៅ៧ក្បាល ​មានទម្ងន់មួយគីឡូក្រាម អាច ចាប់លក់បានហើយ និងបានថ្លៃពី៨ពាន់ ទៅ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ ដោយឡែក ការចិញ្ចឹមត្រីដោយឱ្យចំណីផលិត គឺពិតជាឆាប់ធំធាត់ជាងពិតមែន​ តែសាច់ត្រី មិនសូវ​មាន​រសជាតិទេ និងមិនមានសុវត្ថិភាពចំពោះសុខភាពនោះឡើយ ។កសិករ ចក់ ធឿន បានអំពាវនាវដល់ប្រជាកសិករទាំងឡាយ កុំទុកដីឱ្យនៅទំនេរ ​សូម​សាកល្បង ចិញ្ចឹមត្រីអណ្តែងក្នុងស្រះប្លាស្ទិក ​ពិតមិនលំបាកឡើយ ​ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃបានល្អ ជាពិសេសការបរិភោគត្រីឱ្យចំណីធម្មជាតិ ​និង​បន្លែ​សុវត្ថិភាព គឺ​ពិតជា​ផ្តល់​សុខភាព​ល្អ​ដល់​ក្រុម​គ្រួសារ​យ៉ាងពិតប្រាកដ៕ អត្ថបទ៖ ហុង វាស្នា

ចំនួន​វិនិយោគិនបរទេស ចូលមកវិនិយោគ​នៅ​កម្ពុជា​ រំពឹង​ថា​កើន​ឡើង​ក្នុងឆ្នាំនេះ

2022/01/26 09:49:48 pm        758
ភ្នំពេញ៖ វិស័យឯកជនរំពឹងថា បន្ទាប់ពីចូលឆ្នាំចិននេះរួច វិនិយោគិនចិនជាច្រើន រួមជាមួយវិនិយោគិនប្រទេស ផ្សេងៗទៀត នឹងចូលមក កម្ពុជាដើម្បីសិក្សាស្វែងយល់ និងបោះទុនវិនិយោគបន្ថែមទៀត ដើម្បីផលិតបម្រើ ទីផ្សារនាំចេញ ស្របពេលដែលកម្ពុជា បានទប់ស្កាត់ការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ មានភាពល្អប្រសើរ។លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា ថ្លែង​លើកឡើងក្នុងកិច្ច​សម្ភាសន៍​តាមរយៈទូរស័ព្ទជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ​នៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២១ នេះ បាន​លើកឡើង​ពីការខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល​ ក្នុងការទាក់ទាញអ្នកវិនិយោគ ជាពិសេស​ការលើកកម្ពស់ដល់ឱកាសវិនិយោគ ​ស្របពេលដែលកម្ពុជា​បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការកែលម្អច្បាប់ស្តីពីការ វិនិយោគជាដើម​ នឹងធ្វើឲ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ ក្នុងការ​ស្រូប​យកវិនិយោគិនថ្មីៗកាន់តែច្រើនបន្ថែមទៀត។លោកឧកញ៉ា បន្តថា ចំពោះវិស័យឯកជនក៏ជាសេនាធិការរបស់រាជរដ្ឋាភិបាល យ៉ាងសំខាន់ ជាក់ស្តែងនាពេល កន្លងមកក៏ដូចបច្ចុប្បន្ន ​សភាពពាណិជ្ជកម្មកម្ពុជាបានរៀបចំសិក្ខាសាលា និងការទំនាក់ទំនង​ជាមួយ ​ដៃគូវិនិយោគ ​ក្រៅប្រទេសជាច្រើន នឹងស្របពេលដែលកម្ពុជាបាន​ទប់ស្កាត់ការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ​មានភាពល្អប្រសើរបន្ថែមទៀតនោះ។ លោកឧកញ៉ារំពឹងថា ​កម្ពុជា​អាចស្រូបយក​វិនិយោគិន​កាន់​តែច្រើន​នៅក្នុងឆ្នាំនេះ និង​ឆ្នាំ​ជាបន្តបន្ទាប់។ចំណែកលោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 ​លើកឡើងថា ​នៅក្នុងឆ្នាំ​២០២២ នេះ បន្ទាប់​ពីរាជរដ្ឋាភិបាលបានទប់ស្កាត់ ​និងការប្រយុទ្ធប្រឆាំង ​និងជំងឺកូវីដ១៩ ​បានល្អប្រសើរ ជា​ពិសេស​កម្ពុជា​លែង​មានអត្រា ​អ្នកស្លាប់ដោយជម្ងឺកូវីដ១៩​ កម្ពុជា​គឺជាប្រទេសមួយ លើការទាក់ទាញ​វិនិយោគិន​បរទេស ចូលមកវិនិយោគ​បន្ថែមទៀត ​ខណៈដែលប្រទេសមួយចំនួន នៅកំពុងបន្ត​នៃការរីករាលជម្ងឺកូវីដ១៩ ​នេះនៅឡើយ។ឯកឧត្តម ឡុង ឌីម៉ង់ អ្នកនាំពាក្យនិងជាអភិបាលរងខេត្តព្រះសីហនុ ​បានថ្លែងឲ្យដឹងថា បន្ទាប់​ពី​រាជរដ្ឋាភិបាលបាន​គ្រប់គ្រង​រោគរាតត្បាត​កូវីដ១៩ ​បានល្អប្រសើរ ​និងមានទំនុកចិត្ត, បច្ចុប្បន្ន​វិនិយោគិន​បរទេស​ជាពិសេសអ្នក​ វិនិយោគចិន ​បានចុះមកសិក្សា និងស្វែងរកទីតាំង​វិនិយោគ​ជា​បណ្តើរៗហើយ ក្នុងនោះក៏មានអ្នកវិនិយោគ ​មួយចំនួន​បានបើកអាជីវកម្ម​រោងចក្រ សហគ្រាស​ជាបណ្តើរៗផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ដើមឆ្នាំ២០២២ ខេត្តកំពង់ឆ្នាំងប្រមូលផលនេសាទ បានជាង៣ម៉ឺនតោន

2022/01/26 07:42:33 pm        734
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង លើកឡើងថា នៅដើមឆ្នាំ២០២២នេះ ខេត្តកំពង់ឆ្នាំង ប្រមូលផលនេសាទបានជាង ៣ម៉ឺនតោន បានកើនឡើងជាង ២ពាន់តោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងទិសដៅការងារបន្ត ក្នុង​ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នាទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ មានប្រសាសន៍ថា ការប្រមូលផលនេសាទ នៅក្នុងដែននេសាទបានជាង ១៨ ០០០តោន តាមវាលស្រែជាង ២ ១០០តោន និងនៅក្នុងវារីវប្បកម្មបានជិត ១ម៉ឺនតោន គិតរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ កើនឡើង២ ៥២០តោន ។ឯកឧត្តម បានបន្តថា សម្រាប់ការចិញ្ចឹមតាមបែបវារីវប្បកម្ម មានគោលដៅ ចិញ្ចឹមយក​ជា​កសិទេសចរណ៍​ ដោយនៅកន្លែងចិញ្ចឹមត្រី​ ឬនៅវាលស្រែ​ មានជីកស្រះធំៗ កន្លែងអាហារដ្ឋាន ឬភោជនីយដ្ឋាន អាចឲ្យភ្ញៀវអង្គុយកម្សាន្ត ឬទៅស្ទួចត្រីជាដើម ។ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការចិញ្ចឹមត្រីនេះ ដោយ​សាមានពលរដ្ឋខ្លះចិញ្ចឹមតាមបែ ​ហើយប្រើប្រាស់ឈើច្រើន​ ត្រូវការកាប់ឈើ ដែល​វាប៉ះពាល់​ដល់បរិស្ថាន ទើបអាជ្ញាធរខេត្តសហការជាមួយដៃគូ ​បណ្ដុះបណ្ដាលពលរដ្ឋ​ ឲ្យចិញ្ចឹមត្រីតាមបែប ប្រព័ន្ធអ៊ីយូ (EU) ​ប្រើប្រាស់បច្ចេកទេសទំនើប ដែលប្រទេសជាច្រើនកំពុងអនុវត្តវិធីសាស្ត្រចិញ្ចឹម​បែបនេះ ​ដោយវាទទួលបានទិន្នផលល្អ​ និងកាត់បន្ថយពេលវេលាចិញ្ចឹមផងដែរ ។គួរបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង ជាខេត្តមួយជាប់នឹងបឹងទន្លេសាប ​ហើយសម្បូរត្រីទឹកសាប​​ ដោយ​ក្នុងមួយឆ្នាំៗខេត្តមួយនេះ ​ប្រមូលបានផលនេសាទជាច្រើនម៉ឺនតោន ​ដែល​ផលនេសាទទាំងនោះ សម្រាប់​ផ្គត់ផ្គង់​ក្នុងខេត្ត ​និងនាំចេញទៅក្រៅ៕ អត្ថបទ បាន សុខរិទ្ធិ

អ្នកភូមិជីត្រេះ ក្នុងខេត្តកោះកុង អាចរកចំណូលប្រចាំថ្ងៃបានសមរម្យពីការលក់បន្លែនិងត្រី

2022/01/24 10:39:53 pm        978
កោះកុង៖ អ្នកភូមិជីត្រេះ ក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បានឱ្យដឹងថា ពួកគេអាចមានចំណូលសមរម្យស្ទើរតែរាល់ថ្ងៃ មិនដាច់នោះឡើយពីផលដាំណាំកសិកម្ម និងត្រី ដែលពួកគេបានដាំ និងចិញ្ចឹមតាមបែបបច្ចេកទេស ដោយចិត្តអំណត់ឧស្សហ៍ព្យាយាម។ជាប្រចាំថ្ងៃយ៉ាងហោចណាស់អ្នកភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង អាចរកចំណូលបានពី ១០ម៉ឺនរៀលឡើងទៅដែរ ពីការលក់បន្លែ និងចិញ្ចឹមត្រីអណ្តែង សម្រាប់ផ្គត់ផ្គង់ជីវភាព រស់នៅក្នុងគ្រួសារ ទៅតាមទំហំផ្ទៃដី ដែលមានដែលការងារនេះ បានជំនួសការចូលព្រៃរកអនុផលព្រៃឈើ ដែលជួបការលំបាកប្រឈមគ្រោះថ្នាក់។កសិករ បានឱ្យដឹងថា ប្រាក់ចំណូលជាប្រចាំថ្ងៃឥតដាច់នេះកើតឡើងដោយសារចំណេះដឹង លើ​ផ្នែកបច្ចេកទេសដាំដុះដំណាំកសិកម្ម ដែលផ្ដល់ដោយអង្គការ និងមន្ត្រីកសិកម្ម និងធនធានធម្មជាតិ ស្រុក។បច្ចុប្បន្ន អ្នកភូមិជីត្រេះ កំពុងប្រមូលផលតាសក់ ដែលអាចលក់បានក្នុង ១គីឡូក្រាម ២៥០០ ទៅ៣០០០រៀល ខាត់ណា ១គីឡូក្រាម ៨០០០រៀល សណ្តែងកួរ ១គីឡូក្រាម ២៥០០ ទៅ៣០០០រៀល រីឯត្រីអណ្តែងវិញ អាចលក់បាន១គីឡូក្រាម ថ្លៃ៧០០០រៀលឡើងទៅ។លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកបូទុម សាគរ បានឱ្យដឹងថា ​គម្រោងបណ្តុំកសិកម្មសហគមន៍នេះ​ ធ្វើឡើងដើម្បីផ្តល់​ឱកាសដល់កសិករ ឱ្យមាន ចំណេះដឹង​បច្ចេកទេសកសិកម្ម ​ដែលអាចទាញ​យកប្រាក់​ចំណូលសម្រាប់​ជីវភាព​គ្រួសារប្រចាំថ្ងៃ។លោក នាង ពិសិដ្ឋ បានឱ្យដឹងទៀថា ក្នុងចំណោមឃុំសំខាន់​ក្នុងស្រុកបូទុមសាគរ ​មានតែឃុំ កណ្តោល និងឃុំអណ្តូងទឹកទេ ​ដែលមានកសិករទទួល​ជោគជ័យល្អ តាមរយៈកិច្ចប្រឹងប្រែង​បង្ក​បង្កើនផល ​របស់ពួកគេ​ ​ចំណែកឯកសិករផ្សេងៗទៀត​ នៅមិនទាន់​ប្រមូល​ផល​ល្អនៅឡើយទេ ដោយ​សារតែការមិន ​ឧស្សហ៍ព្យាយាមយកចិត្តទុកដាក់លើការដំដុះ។ ប្រសិនបើប្រជាកសិករណា ផ្តោតការយកចិត្តទុកដាក់ខ្ពស់​លើមុខរបរមួយនេះ គឺពួកគេ​នឹង​ទទួល​បាន​ផលច្រើននិងមានទីផ្សារល្អ៕អត្ថបទ៖ ឈឹម មករា

ក្រសួងពាណិជ្ជកម្ម ​ពន្លឿន​ចងក្រង​សេចក្តីព្រាង​គោល​នយោបាយ​ជាតិ​ស្តីពីស្វាយចន្ទី

2022/01/24 10:27:21 pm        568
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ​កំពុង​ជំរុញ​​ក្រុមការងារ​​ធ្វើការ​ពិនិត្យ និង​កែសម្រួល​ខ្លឹមសារ​មួយ​ចំនួន​នៃ​សេចក្តីព្រាង ​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ដើម្បី​ត្រៀម​ស្នើសុំ​ការសម្រេច​ពី​រដ្ឋាភិបាល សម្រាប់​យក​មកប្រើ​ប្រាស់​។​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ត្រូវបាន​ធ្វើឡើង​សប្តាហ៍មុន ​ដឹកនាំដោយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម។កិច្ចប្រជុំ ឯកឧត្តម រាជ រ៉ា ​បាន​លើក​ឡើង​អំពី​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ​ដែល​កន្លងមក​គោលនយោបាយ​នេះ​បាន​ដាក់​ឆ្លង​កិច្ចប្រជុំ​ជាច្រើនលើក​រួចមកហើយ​ ដូចជា កិច្ចប្រជុំ​កម្រិត​អគ្គនាយកដ្ឋាន​-​អន្តរ​អគ្គនាយកដ្ឋាន កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស ​និង​កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​រៀបចំ​គោលនយោបាយ​ស្វាយចន្ទី​កម្ពុជា​។ក្រុមការងារ​របស់​ក្រសួង ​បាន​បញ្ចូល​នូវ​ធាតុ​ចូល​ពី​អន្តរក្រសួង​-​ស្ថាប័ន ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ​ដូចជា​ សមាគម អ្នក​នាំចេញ អ្នក​ដាំ​ដុះ ដើម្បី​បំពេញ​ប​ន្ថែម​នូវ​រាល់​ចំណុច​ខ្វះខាត​។​​ឯកឧត្តម រាជ រ៉ា ​លើក​ឡើងថា ​ស្វាយចន្ទី គឺជា​ទំនិញ​មាន​សក្ដានុពល​ដែល​កម្ពុ​ជា​មាន​ទាំង​ការដាំដុះ និង​ការ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។ឯកឧត្តម រាជ រ៉ា បន្តថា ​ការរៀបចំ​ឱ្យ​មាន​នយោបាយ​ជាតិ​នឹង​រួមចំណែក​យ៉ាងច្រើន​ដល់​ការ​សម្រេច​បាន​នូវ​មហិច្ឆតា​ពេល​អនាគត​របស់​កម្ពុជា​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​ផលិត និង​នាំចេញ​។​​​ជា​លទ្ធផល អង្គប្រជុំ​បាន​បើក​កិច្ចពិភាក្សា​ពិនិត្យ​កែសម្រួល និង​បន្ថែម​ខ្លឹមសារ​នៅ​លើ​ចំណុច​សំខាន់ និង​ទិន្នន័យ​មួយ​ចំនួន​នៃ​គោលនយោបាយ​នេះ ​ដោយ​រក្សា​នូវ​អត្ថន័យ​ដើម​។​ទិន្នន័យ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា ​ក្នុង​ឆ្នាំ​២០២១ កម្ពុជា​នាំចេញ​គ្រាប់​ស្វាយចន្ទី​ចំនួន ៩៣៧ ៩៧៤,២៦​តោន តោន​កើន​ឡើង ៣២៨,៣៤ ភាគរយ​ពី​ចំនួន ២១៨ ៩៨១​តោន​ក្នុង​ឆ្នាំ​២០២០​។​ គ្រាប់ស្វាយចន្ទី​ត្រូវ​បាន​នាំចេញ​ភាគច្រើន​ទៅ​ប្រទេស វៀតណាម ចិន ថៃ ឥណ្ឌា ជប៉ុន និង​កូរ៉េ ជាដើម​៕អត្ថបទ៖ វណ្ណៈ

ទីក្រុងពាណិជ្ជកម្មស្ថិតនៅក្នុងតំបន់ឧស្សាហកម្មធំៗ នឹងលេចរូបរាងឡើងនៅខេត្តកំពង់ស្ពឺ

2022/01/24 08:32:18 pm        73
កំពង់ស្ពឺ៖ ក្រុងថ្មីបានកំពុងលេចរូបរាងឡើង ហ៊ុមព័ទ្ធទៅដោយឧស្សាហកម្មធំៗ ជាប្រភេទតំបន់ត្រីកោណសេដ្ឋកិច្ចពិសេស ដោយមានប្រជាជនរស់នៅច្រើនកុះករ មានមន្ទីពេទ្យ សាលារៀន វត្តអារាម ព្រមទាំងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ដែលនឹងត្រូវកាត់ចូលក្រុង ក្នុងពេលឆាប់ៗ ខាងមុខនេះ។លោក ថុន បូរ៉ា អគ្គនាយកក្រុមហ៊ុន ខេ.អេច.លែន(KH Land) លើកឡើងនៅក្នុងពិធី​សម្ពោធ​បុកគ្រឹះ​សាងសង់ និងបើកលក់ ជាផ្លូវការតូបផ្សារភ្នំតូចរបស់ក្រុមហ៊ុន ខេ.អេច.លែន នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២២។ ក្រុងថ្មីដែលកំពុងលេចរូបរាងឡើងនេះ ហ៊ុមព័ទ្ធទៅដោយឧស្សាហកម្មធំៗ ជាប់តំបន់ត្រីកោណ​សេដ្ឋកិច្ចពិសេសដែលមានមុំសេដ្ឋកិច្ចសំខាន់មួយចំនួនដូចជា គម្រោងនេះ នៅស្របផ្លូវជាតិលេខ៤ នៅជិតផ្លូវជាតិលេខ៥១ ​និងស្ថិតជិតផ្លូវល្បឿនលឿន​ ៦០ម៉ែត្រ ​និងគម្រោង ​ផ្លូវរដ្ឋផ្សេងទៀត ទំហំ ២០ម៉ែត្រ, ៣០ម៉ែត្រ និង៤៥ម៉ែត្រជាដើម។លោកបន្តថា ក្រុមហ៊ុន ខេអេចលែន បានបន្តអភិវឌ្ឍន៍គម្រោងទី៧នេះ ដែលមានឈ្មោះថា ទីក្រុងពាណិជ្ជកម្មភ្នំតូច ស្ថិតនៅ ឃុំភ្នំតូច ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ​ លើផ្ទៃដី ១០០ហិកតា ដែល​ជាប្រភេទគម្រោង​ អភិវឌ្ឍន៍រួមមាន ​ដីឡូតិ៍ ផ្ទះអាជីវកម្ម វីឡាទោល វីឡាភ្លោះ និងវីឡាកូនកាត់។គម្រោង ក៏មានការរៀបចំតំបន់ពាណិជ្ជកម្ម ទាំង១០ និងមានផ្សារភ្នំតូចនៅក្នុង​គម្រោង​ផ្ទាល់តែម្តង ក្នុងនោះក្រុមហ៊ុន​ ខេអេចលែន ​មានចក្ខុវិស័យច្បាស់លាស់​ គឺអភិវឌ្ឍន៍តំបន់ នោះឱ្យក្លាយ​ជា​ក្រុងថ្មីមួយ ដែលមានប្រជាជនរស់នៅកាន់តែច្រើនកុះករបន្ថែមទៀត, ប្រជាជនមាន​កន្លែងរស់​នៅ​បានស្អាតសមរម្យមានផាសុខភាព ប្រកបដោយសុភមង្គល និងសេចក្តីថ្លៃថ្នូរ។លោក ថុន បូរ៉ា បានបញ្ជាក់ថា រាជរដ្ឋាបាល បានទប់ស្កាត់ ប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីដ ១៩ ​បានល្អប្រសើរ ​និងបានជម្រុញបើកប្រទេសឡើងវិញ ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកបាន​ងើប​ឡើង​វិញជាបណ្តើរៗ ​ដែលនឹងជំរុញឱ្យក្រុមហ៊ុនមានទំនុកចិត្តលើការវិនិយោគ៕ អត្ថបទ៖ សុន រ៉ាឌី

វេទិកាទេសចរណ៍អាស៊ាន ផ្តល់​ឱកាស​ច្រើន​ក្នុង​ការ​ស្រូប​យក​កំណើន​ភ្ញៀវទេសចរ​បរទេស​ចូល​មក​កម្ពុជា

2022/01/21 06:45:03 pm        297
ភ្នំពេញ៖ វិស័យឯកជន រំពឹងថា កម្ពុជានឹងអាចស្រូបយកកំណើនភ្ញៀវទេសចរណ៍ឡើងវិញ ខណៈដែលវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះ បានបើកផ្លូវជាច្រើន ស្របពេលកម្ពុជាគឺជាប្រទេសមួយ ដែលមានសក្តានុពលលើវិស័យទេសចរណ៍គ្រប់បែបយ៉ាង។លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្លែងលើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីវិស័យទេសចរណ៍នៅកម្ពុជា នៅថ្ងៃទី ២១ ខែ មករាឆ្នាំ២០២២នេះថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ដែលបានប្រារព្វធ្វើឡើងនៅកម្ពុជា បាននាំមកនូវកិច្ចសន្ទនាជាច្រើនរវាងវិស័យរដ្ឋ ​និងវិស័យឯកជន​ ជាពិសេសលើកិច្ចសហប្រតិបត្តិ ការលើ​វិស័យទេសចរណ៍, ការផ្សព្វផ្សាយភាសាររួមគ្នា, ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា, ការបង្ហាញ​ពីសក្តានុពល​ថ្មីៗរបស់កម្ពុជាបន្ថែម និងការជម្រុញឲ្យមានការបណ្តុះបណ្តាលលើវិស័យទេស​ចរណ៍​ជាដើម។ ទាំងអស់នេះ គឺជាជម្រុញដោះស្រាយនិងការផ្សារភ្ជាប់កាន់តែ​ជិតស្និទ្ធ រវាងប្រទេសទាំង​អស់​នៅក្នុងអាស៊ាន ដើម្បីជម្រុញរួមគ្នាស្តារឡើងវិញ ដើម្បីសេដ្ឋកិច្ច-សង្គម ។លោកស្រី បន្តថា តាមរយៈនៃកិច្ចសហការនេះ​ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន និង​ជាការបើកផ្លូវបន្ថែមទៀត​ ជាពិសេសលើវិស័យទេសចរណ៍ និងស្របពេលកម្ពុជាបានគ្រប់គ្រង និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩​ បានល្អប្រសើរផងដែរនោះ កម្ពុជារំពឹងថា​អាចស្រូបយកកំណើនភ្ញៀវទេសចរណ៍កាន់តែច្រើនបន្ថែមទៀតនៅក្នុងឆ្នាំនេះ នឹងឆ្នាំបន្តបន្ទាប់។សូមបញ្ជាក់ថា៖ ព្រិត្តិការណ៍នៃវេទិកាទេសចរសណ៍អាស៊ានឆ្នាំ ២០២២ ដែលរៀបចំឡើងនៅកម្ពុជា បាននាំ​មកនូវផ្កែផ្កាជាច្រើនដូចជា ការជម្រុញ​តភ្ជាប់ជើងហោះហើរត្រង់ ​រវាងកម្ពុជា​ និងឥណ្ធូនេស៊ី, ការរួមគ្នាប្រកាសបើកទេសចរណ៍អាស៊ាន​ឡើងវិញ ​ដោយចេញពីខេត្តព្រះសីហនុ, ការប្រកួតប្រជែង​ទីក្រុងស្អាត និងការដាក់ផែនការបន្តជាមួយគ្នា ក្នុងការស្វែងមធ្យោបាយប្រើប្រាស់បច្ចេកវិទ្យា​ឌីជីថល​ឲ្យកាន់តែប្រសើរសម្រាប់តាមបរិវត្តកម្មនៃវិស័យទេសចរណ៍អាស៊ាន និងបន្តពង្រឹងកិច្ច​សហប្រតិបត្តិការ ​សំដៅដល់ការស្តារវិស័យទេសចរណ៍អាស៊ាន-ឥណ្ឌាជាដើម។ ក្រៅពីនេះ​វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ ​បានផ្តោតទៅលើរួមមាន រួមគ្នាផ្សព្វផ្សាយ និង​ទីផ្សារ​នៅ​ពិព័រណ៍​ ទេសចរណ៍ថ្នាក់តំបន់ និងអន្តរជាតិ, ផ្លាស់ប្តូរបទពិសោធន៍​លើការរៀបចំ​ផែនការ និងគ្រប់គ្រងគោលដៅទេសចរណ៍, ជំរុញនិងលើក ទឹកចិត្តផ្នែកឯកជន ដើម្បីវិនិយោគក្នុង​ឧស្សាហកម្ម​ទេសចរណ៍, ជួយគ្នាទៅវិញទៅមកលើការអភិវឌ្ឍធនធានមនុស្ស ​និងកសាងសមត្ថ ភាព​ដល់អ្នកជំនាញ, ជំរុញកិច្ចសហប្រតិបត្តិការលើការរៀបចំព្រឹត្តិការណ៍​ទេសចរណ៍ សន្និសីទ​ពិព័រណ៍​ទេសចរណ៍ ​និងកិច្ចប្រជុំផ្សេងៗជាដើម៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុង​​​ពិធី​ប្តូរ​ឯកសារ​អនុស្សរណៈ នៃ​ការយោគយល់គ្នាចំនួន២
10/12/2026 03:10 PM
វិចារណកថា៖ “នេសាទក្នុងដែនកំណត់នៃសមត្ថភាពស្តារឡើងវិញ”
10/12/2026 02:10 PM
ទីភា្នក់ងារ UN៖ ជនអន្តោប្រវេសន៍ ១០៩នាក់ រួមកុមារ ១៥នាក់ ស្លាប់ ក្រោយលិច​​ទូក ចេញ​ពីជីប៊ូទីទៅយេម៉ែន
10/12/2026 02:10 PM
ប៉ាគីស្ថានចេញច្បាប់គ្រាអាសន្ន នៅខេត្តភាគខាងជើង ក្រោយមាន​​​ការតវ៉ាដោយ​អ្នកគាំទ្រ​របស់អតីតនាយករដ្ឋមន្ត្រី
10/12/2026 02:10 PM
ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស៖ អ្នករុករករ៉ែស៊ូដង់យ៉ាងតិច​ ៧២នាក់ ស្លាប់អំឡុង​ការវាយប្រហារតាមអាកាស
10/12/2026 02:10 PM
ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស៖ អ្នករុករករ៉ែស៊ូដង់យ៉ាងតិច​ ៧២នាក់ ស្លាប់អំឡុង​ការវាយប្រហារតាមអាកាស
10/12/2026 02:10 PM
សំរាម​​បញ្ចេញ​​ទៅ​​ទីលាន​ រយៈពេល១៥ថ្ងៃ នៃរដូវបុណ្យភ្ជុំឆ្នាំ​នេះមាន​ជាង ​៥​ម៉ឺន​៥​ពាន់​តោន ថយចុះជិត​១០% ​ធៀប​ឆ្នាំមុន ខណៈការទុកដាក់សំរាមមានភាពល្អប្រសើរ
10/12/2026 02:10 PM
មនុស្ស ១១នាក់ស្លាប់ និង ២៧នាក់រងរបួស ក្នុងឧបទ្ទវហេតុ​រថយន្តក្រុងបុករថយន្តដឹកទំនិញ នៅទួរគី
10/12/2026 01:10 PM
អ៊ីស្រាអែល​ចាប់ផ្ដើម​វាយប្រហារតាមអាកាសថ្មី នៅភាគខាងត្បូងលីបង់ ទោះមានកិច្ចព្រមព្រៀងគាំទ្រ​ដោយ​អាមេរិក
10/12/2026 01:10 PM
អ្នកស្ម័គ្រចិត្តរបស់កាកបាទក្រហមត្រូវបានដាក់ពង្រាយ​ ក្រោយព្យុះសង្ឃរា Isaias បណ្ដាល​ឱ្យមនុស្ស ៤នាក់ស្លាប់​
10/12/2026 01:10 PM