រយៈពេល៤ខែឆ្នាំនេះ CDC ទទួលបានការវិនិយោគ ១៨៤ គម្រោង មានទុនសរុប ២,៦ ពាន់លានដុល្លារ
អនុប្រធានទី១ CDC ៖ វិស័យភស្ភុភារកម្មជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងការទាក់ទាញ​វិនិយោគិន​ពីបរទេស
រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦
កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%

សេដ្ឋកិច្ច និង កសិកម្ម

ពលរដ្ឋ​ចាត់ទុក​ដំណាំ​ទុរេ​ន ជា​ផលិតផល​យុទ្ធសាស្ត្រ ​នឹង​អាច​មាន​ទីផ្សារ​នាំចេញ​នា​ពេលខាងមុខ

2021/05/24 05:03:22 am        504
កែប ៖ ប្រជាពលរដ្ឋ​ខ្មែរ​លើកទឹកចិត្ត និង​គាំទ្រ​ដល់​អ្នកមាន​លទ្ធភាព ​ឬ​អ្នក​កំពុង​ដាំ​ដុះ​ទុរេ​ន ​សូម​ឲ្យ​ពង្រីក​ការ​ដាំដុះ​ដំណាំ​នេះ​ ឲ្យ​បាន​ច្រើន ព្រោះ​ទុរេ​ន​ជា​ផលិតផល​យុទ្ធសាស្ត្រ​ថ្មី​មួយ ​សម្រាប់​ការ​ផ្គត់ផ្គង់​ក្នុងស្រុក ​ក៏ដូចជា​ទីផ្សារ​នាំចេញ​ដ៏​សំខាន់​ ខណៈ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុកដាក់ ​និង​ពង្រីក​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ ដើម្បី​បម្រើ​ទីផ្សារ​នាំចេញ ។ប្រជាពលរដ្ឋ​ដែល​និយម​ពិសារ​ទុរេ​ន បាន​លើកឡើង​ស្រដៀង​គ្នា ​ក្នុង​កិច្ច​សម្ភាសន៍​​ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV នៅ​កសិដ្ឋាន​ដាំ​ទុរេ​ន របស់​លោក​ស្រី ហ៊ឹម ស៊ី​វន នៅ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នៅ​ថ្ងៃទី២៣ ខែឧសភានេះ​ថា ចំពោះ​ការដាំ ដុះ​ដំណាំ​ហូប​ផ្លែ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ប្រជាពលរដ្ឋ​ដែល​មាន​លទ្ធភាព​ ឬ ​មាន​ផ្ទៃដី​ដាំ​ដុះ បាន​ពង្រីក​ការ​ដាំដុះ​ជា​បន្តបន្ទាប់ ហើយ​ផលិត​ផល​មួយ​ចំនួន​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស​ជា​បណ្តើៗ​ផងដែរ​ដូចជា ៖ ការនាំចេញ​ ស្រូវ ចេក ​និង​ក្នុង​ពេល​ថ្មីៗ​នេះ កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​នៃ​ការនាំចេញ​ស្វាយ​ទៅកាន់​ទីផ្សារ​ចិន​ផងដែរ​។ប្រជាពលរដ្ឋ​ទាំងនោះ ​បាន​បន្ត ក្រៅពី​ការនាំចេញ​ផលិតផល​ផ្នែក​កសិកម្ម​ខាងលើ ​កម្ពុជា​នៅ​មាន​ដំណាំ​សក្ដានុពល​ជាច្រើន​ទៀត ដែល​កំពុង​ចាប់អារម្មណ៍ ​ក៏ដូចជា​ដាំ​ណាំ ម្រេច មៀន និង​ទុរេ​ន​ជាដើម​ ក្នុងនោះ​ចំពោះ​ផលិតផល​ទុរេ​ន ប្រជាពលរដ្ឋ​សង្ឃឹមថា ​នា​ថ្ងៃ​ខាងមុខ ផលិតផល​ទុរេ​ន​និង​ក្លាយ​ផលិតផល​យុទ្ធសាស្ត្រ​ថ្មី​មួយទៀត ​សម្រាប់​ការ​ផ្គត់ផ្គង់​ក្នុងស្រុក និង​សម្រាប់​ទីផ្សារ​នាំចេញ​ដ៏​សំខាន់​ ខណៈដែល​រាជរដ្ឋាភិបាល​បាន​កំពុង​យកចិត្តទុកដាក់ ​ពង្រឹង​លើកកម្ពស់​ការដាំដុះ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ ។ជុំវិញ​ការដាំដុះ​នេះ​, លោកស្រី ហ៊ឹម ស៊ី​វន ម្ចាស់​កសិដ្ឋាន​ដាំ​ដុះ​ទុរេ​ន ​នៅ​ជើងភ្នំ​វ​ល្លិ៍ ក្នុងស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​លើកឡើងថា ​ក្រៅពី​អាជីព​ជា​អ្នកចម្រៀង ​លោកស្រី​បាន​យក​ពេល​វេលា មក​ធ្វើ​កសិកម្ម ដាំ​ដុះ​ដំណាំ​ទុរេ​ន ​បច្ចុប្បន្ន​នៅ​ក្នុង​កសិដ្ឋាន​របស់​លោក​ស្រី ​មាន​ទុរេ​ន ចំនួន​ជាង ៤​ពាន់​ដើម រួមជាមួយ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​ជាច្រើន​ កំពុង​ហុច​ផល​ផ្លែផ្កា​ជា​បន្តបន្ទាប់​ផងដែរ ​។ ទាក់ទង​ទិន្នផល​ទុរេ​ន ​លោកស្រី ​បាន​បន្តថា ក្នុង​មួយឆ្នាំៗ ​លោកស្រី​ទទួល​បាន​ផល​ជាច្រើន​ នឹង​បាន​នាំ​ផលិតផល​នេះ​ ទៅ​ចែកចាយ​នៅតាម​ទីផ្សារ​ក្នុងស្រុក​មួយ​ចំនួន​ ក្នុងនោះ​ចំពោះ​បងប្អូន​ដែល​បាន​ស្គាល់ ​តែងតែ​ចូល​ទិញ​ដល់​កសិដ្ឋាន​ដោយ​ផ្ទាល់​ ព្រោះ​ទុរេ​ន របស់​លោកស្រី​ គឺ​បាន​ដាំ​ដុះ​តាម​ធម្មជាតិ​ ១០០ ភាគរយ និង​បាន​ចុះបញ្ជី​នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​យ៉ាង​ត្រឹមត្រូវ ​ជា​ទុរេ​ន​ដែល​មាន​រស់ជាតិ​ឆ្ងាញ់ ​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​សម្រាប់​អ្នក​ពិសារ​ផងដែរ ។ចំណែក​ទីផ្សារ​នាំចេញ​ផលិតផល​, ឯកឧត្តម ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ថ្លែងថា ​ចំពោះ​ការ​ដាំ​ដុះ​ដំណាំ​ឈើហូប​ផ្លែ ​កម្ពុជា​បាន​ចាត់ទុកជា​ដំណាំ​សក្ដានុពល​សម្រាប់​បម្រើ​ទីផ្សារ​នាំចេញ​ ក្នុងនោះ ​បន្ទាប់ពី​ផ្លែ​ចេក និង​ស្វាយ​,​យើង​នៅ​មាន​ដំណាំ​សក្ដានុពល​ផ្សេងៗ​ទៀត​ជាច្រើន​ដូចជា ​៖ ម្រេច មៀន និង​ដំណាំ​ទុរេ​ន ជាដើម​ ដោយ​បច្ចុប្បន្ន​ផលិតកម្ម​ដំណាំ​ទាំងអស់នេះ​ បាន​កំពុង​ចរាចរ​ក្នុងស្រុក ​នឹង​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់ សម្រាប់​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បម្រើ​ទីផ្សារ​នាំចេញ​ផងដែរ ៕​អត្ថបទ​៖ សុន រ៉ា​ឌី​​

ផ្សារ​រដ្ឋ​ចាប់​ផ្តើម​បើក​ដំណើរការ​ឡើងវិញ ដោយ​អនុវត្ត​ម៉ឺងម៉ាត់​វិធានការ​ណែនាំ​សុខាភិបាល​

2021/05/24 11:34:26 am        581
ភ្នំពេញ ៖ ​ ផ្សារ​រដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ ​ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ហើយ ​ក្រោយ​ត្រូវ​បាន​បិទ​បណ្តោះ​អាសន្ន​មួយរយៈ​។ ​ការបើក​ដំណើរការ​ផ្សារ​ឡើងវិញ​នេះ អនុវត្ត​តែ​ចំពោះ​ការលក់ដូរ​ចាំបាច់​ប៉ុណ្ណោះ​ ដូចជា​ គ្រឿង​ឧបភោគ​បរិភោគ​ជាដើម ​ដោយ​គោរព​តាម​វិធាន​ណែនាំ​របស់​អាជ្ញាធរ​។សាលា​រាជធានី​ភ្នំពេញ ​បាន​​បញ្ជាក់ថា ការអនុញ្ញាត​បើក​ផ្សារ​រដ្ឋ​ឡើងវិញ​នេះ អនុវត្ត​តែ​ចំពោះ​អាជីវករ​លក់​ម្ហូបអាហារ ​ គ្រឿង​ឧបភោគបរិភោគ​តែប៉ុណ្ណោះ ​និង​ត្រូវ​ចូលរួម​អនុវត្តតាម​ការណែនាំ​ដូចជា ការ​ពាក់​ម៉ាស រក្សា​គម្លាត ​និង​កំណត់​ចំនួន​អតិថិជន​ចេញ​-​ចូល​ផ្សារ​ក្នុង​បរិមាណ​សមរម្យ​សមាមាត្រ​ទៅ​នឹង​ទំហំ​ផ្សារ​។ទាក់ទង​ការបើក​ដំណើរការ​ផ្សារ​ឡើងវិញ​នេះដែរ អា​ជីវករ​ផ្សារ​ធំថ្មី ​បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ ​ និង​សង្ឃឹមថា ​អាជីវករ​ផ្សារ ​និង​ប្រជាពលរដ្ឋ​ចូលរួម​គោរព​តាម​ការណែនាំ​វិធានការ​សុខាភិបាល​ទាំង​អស់គ្នា ​ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ដែល​នាំ​ដល់​ការ​បិទ ​ឬ​ផ្អាក​អាជីវកម្ម​ម្តង​ទៀត​។ប្រធាន​គ្រប់គ្រង​នៃ​ផ្សារ​ធំថ្មី ​បាន​បញ្ជាក់ថា ​ជាការ​កត់សម្គាល់​ក្នុង​ថ្ងៃ​បើក​ដំណើរការ​ថ្ងៃ​ដំបូង​នេះ ឃើញថា​ ទាំង​បងប្អូន​អាជីវករ និង​អតិថិជន ​បាន​គោរព​តាម​ការណែនាំ​បាន​យ៉ាង​ល្អ​ ពិសេស​គោរព​តាម​ប្រសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​ ៣​ការពារ ​ និង​៣​កុំ​។ ​ចំពោះ​ការអនុវត្ត​វិធាន​សុខាភិបាល​ លោកស្រី ​បាន​​ឲ្យ​ដឹង​ទៀតថា ចំនួន​អតិថិជន​ដែល​អនុញ្ញាត​ឲ្យ​ចូល​ផ្សារ​ដើម្បី​ទិញ​ទំនិញ​ក្នុង​មួយ​លើក​តែ​ចំនួន​ជាង​៤០០​នាក់​ប៉ុណ្ណោះ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​។ សូមជម្រាបថា ក្នុងអំឡុងពេល​នៃ​ចាប់​ផ្តើម​បើក​ដំណើរ​ផ្សារ​រដ្ឋ​ទាំងអស់​ឡើងវិញ​នេះ ​សាលា​រាជធានី​ភ្នំពេញ​បាន​ក្រើន​រម្លឹក​ថា អា​ជីវករ ​សន្តិសុខ បុគ្គលិក ​កម្មករ អតិថិជន ​ និង​ជន​ឡាំង​ឡាយ​ដែល​មាន​វត្តមាន​ក្នុង​បរិវេណ​ផ្សារ​ត្រូវ​មាន​កាតព្វកិច្ច​ពាក់​ម៉ាស ​ និង​រក្សា​គម្លាត​សុវត្ថិ​ភាពជា​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​ប្រសិនបើ​ករណី​ពួកគាត់​មិន​ចូលរួម​សហការ​នោះទេ ​នឹង​ទទួលរង​ការ​ផាកពិន័យ​ជា​ទឹកប្រាក់ ​ និង​សេចក្តី​ប្រកាស​អន្តរក្រសួង​ចំពោះ​ជនល្មើស​ដែល​មិន​គោរព​តាម​ការណែនាំ​៕​អត្ថបទ​ ៖ បូរ៉ា​វី 

ស្វាយ​ស្រស់​កម្ពុជា ត្រូវបាន​ស្វាគមន៍​នៅ​ប្រទេស​ចិន

2021/05/21 08:58:45 am        521
ភ្នំពេញ ៖ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ​ការនាំ​ស្វាយ​ស្រស់​របស់​កម្ពុជា ចេញទៅ​កាន់​ចិន​ ត្រូវបាន​ស្វាគមន៍​ពី​សំណាក់​មន្ត្រី​អគ្គ​រដ្ឋបាល​គយ ​មន្ត្រី​ពាក់ព័ន្ធ ​និង​ពាណិជ្ជករ​ចិន ជាច្រើននៅ​ខេត្ត​ហ្គ័​ង​ស៊ី ​នៅ​កំពុងផែ​ឈី​ង​ចូ​វ ខេត្ត​ហ្គ័​ង​ស៊ី ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​២០ ខែឧសភា ​កន្លងទៅនេះ​។នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា ជាមួយ​ដំណឹង​ស្វាយ​ស្រស់​របស់​កម្ពុជា​បាន​ទៅដល់​គោលដៅ​ហើយ​នោះ ​ភាគី​ចិន នឹង​រៀបចំ​ការ​សម្ពោធ​ជា​ផ្លូវការ ការ​ទទួល​ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា ​នៅ​ទីក្រុង​ប៉េកាំង ​នៅ​ថ្ងៃទី​២៥ ខែឧសភា​ ខាង​មុន ក្រោម​អធិបតីភាព​ពី​មន្ត្រី​តំណាង​ក្រសួង កសិកម្ម និង​កិច្ចការ​ជនបទ និង​ក្រសួងពាណិជ្ជកម្ម​ចិន រួម​នឹង​អគ្គ​រដ្ឋបាល​គយ​ចិន​ ជាមួយនិង​តំណាង​ស្ថាន​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​ប៉េកាំង​ផងដែរ​។​ ក្នុងនោះ ​មាន​ផ្លែស្វាយ​ស្រស់​ចំនួន ២​ទូរ​កុង​ធែ​ន័​រ ​ដែលជា​របស់​ក្រុមហ៊ុន រី​ច​ហ្វា​ម អេ​ស៊ា ឯ​.​ក និង​ក្រុមហ៊ុន ឡុង​វ៉ូ អា​ហ្គ្រី​ខា​ធើរ ខេ​ម​បូ​ឌា​(Long Wo Agricalture (Cambodia) Co.,Ltd) ។សូមបញ្ជាក់ថា ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ បាន​សហការ​ជាមួយ​ស្ថាន​អគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ​បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ក្នុង​ការ​នាំ​ផ្លែស្វាយ​ស្រស់​ចេញពី​កម្ពុជា ​នៅ​ថ្ងៃទី​៧ ខែឧសភា ​ឆ្នាំ​២០២១​កន្លងទៅ ដោយ​ត្រូវ​ប្រើប្រាស់​រយៈពេល​នៃ​ការ​ដឹកជញ្ជូន​ចំនួន ១៣​ថ្ងៃ ទើប​ទៅដល់​គោលដៅ​៕​អត្ថបទ​ ឈិ​ត បូរ៉ា​វី

មជ្ឈមណ្ឌល​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ផ្លូវការ​ហើយ​ ចាប់ពី​ថ្ងៃនេះ​តទៅ

2021/05/21 03:08:35 pm        467
ភ្នំពេញ ៖ ​មជ្ឈមណ្ឌល​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា (CBC) ​ដែលមាន​នាទី​ក្នុង​ការ​ជួយ​សម្របសម្រួល​ដល់​ការដោះដូរ​ពាណិជ្ជកម្ម ​និង​វិនិយោគ​រវាង​ប្រទេស​កម្ពុជា​ និង​ថៃ ​ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី​២០​ ខែឧសភា ឆ្នាំ​២០២១​នេះ​។នៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើកដំបូង ឯកឧត្តម អ៊ូ​ក សោភ័ណ ​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ បាន​ចាត់ទុក​ វត្តមាន​មជ្ឈមណ្ឌល​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា គឺជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​សម្រាប់​ការ​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​ថៃ​ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ ដែល​បាន​បំផ្លិចបំផ្លាញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​រយៈពេល​ជាង ​១​ឆ្នាំ​កន្លងមកនេះ​។ក្នុងឱកាស​នោះ ឯកឧត្តម​បាន​ជម្រាប​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុងការ​ទប់ទល់​វិបត្តិ​ជំងឺ​កូ​វីដ​១៩ សំដៅ​កសាង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ឡើងវិញ ​តាមរយៈ​ការ​ដាក់ចេញ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣​ ការបង្កើត និង​ចូលរួម​ប្លុក​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ ព្រមទាំង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​វិនិយោគ ​និង​កំណែទម្រង់​ផ្សេងៗ ​ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​នៅក្នុង​ប្រទេស​។ វត្តមាន​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា ​មាន​កាតព្វកិច្ច​ចូលរួម​ជំរុញ​ផ្សព្វផ្សាយ​សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ​ ព្រមទាំង​ផ្លាស់ប្តូរ​ព័ត៌មាន ​និង​ចំណេះដឹង​ផ្សេងៗ​រវាង​សមាជិក រាប់​តាំងពី​ការ​ធ្វើ​អាជីវកម្ម ​ការលើកកម្ពស់​គុណភាព​ទំនិញ​-​សេវាកម្ម ការ​ជំរុញ​ផលិតកម្ម ​និង​ផ្គត់ផ្គង់​ទីផ្សារ ព្រមទាំង​ការ​សម្របសម្រួល​ និង​ចរចា​ជាមួយ​ស្ថាប័នរដ្ឋ​ទាំង​ក្នុង​ប្រទេស​ថៃ ​និង​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​សមាជិក​។យោង​តាម​ទិន្នន័យ​របស់​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ ​បាន​ឲ្យ​ដឹងថា ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ​ ក្នុង​ឆ្នាំ​២០២០​កន្លងទៅ ​មានតម្លៃ ៧,៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ធ្លាក់ចុះ ២៣% ធៀប​នឹង​ឆ្នាំ​២០១៩ ​ដែល​មាន​ទឹកប្រាក់ ៩,៤​ពាន់​លាន​ដុល្លារ​។​ ក្នុងនោះ ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ថៃ មានតម្លៃ ១,១៥​ពាន់​លាន​ដុល្លារ​។ ​ដោយឡែក​ ការ​នាំ​ចូល​ពី​ថៃ​ មក​កម្ពុជា មានតម្លៃ ៦,១​ពាន់​លាន​ដុល្លារ​។ មុខទំនិញ​ដែល​កម្ពុជា​ នាំ​ចេញទៅ​ទីផ្សារ​ថៃ ភាគច្រើន​ជា​ផលិតផល​កសិកម្ម ​ខណៈ​ផលិតផល​នាំចូល​ពី​ថៃ មាន​ដូចជា​ រថយន្ត ប្រេងឥន្ធនៈ ជី​កសិកម្ម ​ផលិតផល​ចំណីអាហារ និង​គ្រឿង​ថែ​សម្រស់​ជាដើម​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​ គឺជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ល្អ​លើ​ផ្នែក​អចលនទ្រព្យ

2021/05/21 02:56:52 pm        630
ភ្នំពេញ ៖ អ្នកជំនាញ​ផ្នែក​អចល​ទ្រព្យ ថា ចិន​ផ្តោត​ការ​វិនិយោគ​សំខាន់​ជាងគេ​នៅ​កម្ពុ​ជា​ មានវិស័យ​សំណង់ និង​វិស័យ ​ឧស្សាហកម្ម​កាត់ដេរ ​ដែលជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​វិស័យ​ដីធ្លី ​នៅ​រាជធានី​ភ្នំពេញ ​និង​ខេត្ត​ព្រះសីហនុ មានការ​ហក់​ឡើង​ខ្ពស់ ​ហើយ​ផ្នែក​នេះ​ នៅតែ​បន្ត​មាន​សក្ដានុពល​បន្ថែមទៀត ​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល ។លោក លឹម សុជាតិ ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើកឡើង​ នៅក្នុង​សន្និសីទ​សារព័ត៌មាន ​ស្តីពី​បច្ចុប្បន្នភាព​ទីផ្សារ​អចលនវត្ថុ​ក្នុង​កំឡុង​កូ​វីដ​-១៩ នៅ​ថ្ងៃទី២០ខែកុម្ភៈ នេះ​ថា ​ចិន​គឺជា​កំលាំង​ចលករ​មួយ​បាន​ជំរុញ​ការ​រីក​ចម្រើន​វិស័យ​សេដ្ឋកិច្ច មិនមែន​តែ​កម្ពុជា​ប៉ុណ្ណោះ​ទេ ​គឺ​នៅ​ក្នុង​អាស៊ាន​ទាំងមូល​ ក្នុងនោះ​ សម្រាប់​ក្រប ខណ្ឌ​គោលនយោបាយ​ដែល​ប្រទេស​ចិន​បាន​អនុវត្តន៍​ជាមួយ​កម្ពុជា ​គឺ​មាន​គ្រប់​ផែនការអភិវឌ្ឍ និង​គ្រប់​ជ្រុងជ្រោយ ដូចជា​នាពេល​កន្លងមក​នេះ កម្ពុជា​-​ចិន ​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ​កម្ម​សេរី​បន្ថែម ​ដែល​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ ​គឺ​បាន​ជួយ​ពេញ​ផ្ទៃ​ប្រទេស ដោយ​មិនបាន​កំណត់​នូវ​តំបន់​ប៉ូល​ណាមួយ​ឡើយ ។លោក បន្តថា ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​នេះ សម្រាប់​ក្របខណ្ឌ​ជាតិ ចិន​មាន​កិច្ចសហការ​ស្ទើរ​គ្រប់​ប៉ូល​សំខាន់ៗ​ទាំងអស់ ប៉ុន្តែ​កម្រិត​ថ្នាក់ក្រោម​ជាតិ ​អ្នកវិនិយោគទុន គឺ​បាន​ចាប់​យក​ការ​វិនិយោគ ​ឬ​ឱកាស​ណា​ដែល​មាន​ផល​វិជ្ជមាន​ត្រឡប់មកវិញ​ ដូចជា ​ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ជាដើម ជាក់​ស្តែង​យើង​សង្កេតឃើញថា តំបន់​ចំនួន​ពីរ​គឺ រាជធានី​ភ្នំពេញ ​និង​ខេត្ត​ព្រះសីហនុ គឺជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ល្អ​លើ​ផ្នែក​អចលនទ្រព្យ ​ដែល​កំពុងមាន​សន្ទុះ​រីកចម្រើន ។ជុំវិញ​អ្នក​វិនិយោគ​ចិន​, លោក សន សៀ​ប អនុប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លើកឡើងថា បើតាម​របាយការណ៍​ប្រធាន​ប្រតិបត្តិ​ក្រុមប្រឹក្សាភិបាល​ចិន​-​អាស៊ាន បាន​បង្ហាញថា ចិន​មានការ​វិនិយោគ​លើ​គោលដៅ​ធំៗ​ចំនួន​៥ គឺ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​, គម្រោង​វិស្វកម្ម​, គម្រោង​អចលនទ្រព្យ​, E-commers ​និង​ឌីជីថល Economic និង​ផ្នែក​ផលិតកម្ម និង​ដង្គុំ​ជាដើម​, ដែល​បញ្ហា​នេះ អ្នក​វិនិយោគ​ចិន​កំពុង​ចាប់អារម្មណ៍​ក្នុងការ​វិនិយោគ​ផងដែរ​, ជាក់ស្តែង​នៅ​ឆ្នាំ ២០២០ ចិន​ជា​អ្នក​ទី​១ សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា ហើយ​លោក​សង្ឃឹមថា បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ-១៩ បាន​ធូរស្រាល ចិន​នៅតែ​នាំមុខគេ​ លើ​ការវិនិយោគ​នៅ​កម្ពុជា​ដ៏​ដែល ។ទាក់ទង​នឹង​គោលដៅ​វិនិយោគ​នេះដែរ​, ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន CPL Cambodia Properties Limited, បានលើកឡើង​ផងដែរ ជុំវិញ​និង​ការវិនិយោគ កម្ពុជា​នៅ​ទាក់ទាញ​អ្នកវិនិយោគ​ចិន​បន្ថែមទៀត បន្ទាប់ពី​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​, បច្ចុប្បន្ន​ចិន​ក៏​កំពុង​សម្លឹង​មើល​ការ​វិនិយោគ​លើ​ផ្នែក​កសិកម្ម​បន្ថែម សម្រាប់​បម្រើ​ទីផ្សារ​នាំចេញ​ទៅកាន់​ប្រទេស​របស់ខ្លួន ​ព្រោះ​ទីផ្សារសេរី​នៅ​ប្រទេស​ចិន​ប្រាកដជា​នាំចូល​បន្ថែម ចំពោះ​ផលិតផល​សក្ដានុពល​ដែល​កម្ពុ​ជា​មាន​, ខណៈដែល​បច្ចុប្បន្ន​ផលិតផល​សក្ដានុពល​ទាំងនោះ កំពុង​ចាប់អារម្មណ៍​ពី​អ្នកវិនិយោគទុន​បរទេស​ផងដែរ ៕អត្ថបទ​៖ សុន រ៉ា​ឌី

វិស័យ​អចលនទ្រព្យ​រំពឹងថា​នឹង​ងើបឡើង​វិញ​នៅ​ចុង​ឆ្នាំ​២០២១

2021/05/20 10:57:22 am        502
​ភ្នំពេញ៖ សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រំពឹង​ថា វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា នឹង​ងើប​ឡើងវិញ ជា​បណ្តើរ​នៅ​ចុង​ឆ្នាំ​២០២១ ឬ​ដើមឆ្នាំ​២០២២ ដោយសារ​ចរន្ត​នៃ​ការទិញ​-​លក់ ចាប់​ផ្តើម​មាន​ឡើងវិញ បន្ទាប់ពី​កម្ពុជា​ទទួល​បាន​ការ​ចាក់​វ៉ា​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ដល់​ប្រជាពលរដ្ឋ បាន​កាន់តែច្រើន​។​​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានលើកឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​បច្ចុប្បន្នភាព​ទីផ្សារ​អចលនវត្ថុ​ក្នុង​កំឡុង​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២០ ខែ កុម្ភៈ ឆ្នាំ​២០២១ នេះ​ថា បញ្ហា​ប្រឈម​នៅ​ក្នុង​វិបត្តិ​កូ​វីដ​១៩ គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​យើង ក្នុងនោះ ​ចំពោះ​វិស័យ​អចលន ទ្រព្យ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​នេះ​ផង​ដែរ បាន​រាំងស្ទះ​ដល់​ការអភិវឌ្ឍន៍​វិស័យនេះ និង​បាត់បង់​អ្នកវិនិយោគទុន​ទាំង​ជាតិ និង​បរទេស​។​លោក​យល់ថា ទោះបី​នៅ​ក្នុង​ស្ថានភាព​អវត្តមាន​នៃ​វិនិយោគិន​បរទេស ដោយសារ​ការធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ពិបាក ប្រសិន​អ្នកវិនិយោគ​ទុក​ក្នុងស្រុក​មាន​សកម្មភាព​ការធ្វើដំណើរ​បាន ពួគគេ​នឹង​ចាប់ផ្ដើម​សម្លឹង​មើល ឱកាស​វិនិយោគ​ឡើងវិញ ជាពិសេស​អ្នក​ដែលមាន​ធនធាន​ហិរញ្ញវត្ថុ នឹង​ចាប់ផ្តើម​មើលឃើញ​សក្តានុពល ទិញ​អចលនទ្រព្យ​។​​ពាក់ព័ន្ធ​វិនិយោគិន​ក្នុងស្រុក​, លោក លឹម សុជាតិ ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លើកឡើងថា សម្រាប់​ចរន្ត​​នៃ​ការទិញ​-​លក់ វិស័យ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន យើង​សង្កេតឃើញថា អ្នកវិនិយោគ​ក្នុងស្រុក​បាន​ទិញ​-​លក់ មាន​កំណើន​ខ្ពស់ជាង​បរទេស ក្នុង​នោះ ​ចំពោះ​អចលន​ទ្រព្យ​ដូចជា​ដីធ្លី​, ផ្ទះ អ្នកវិនិយោគទុន​ក្នុងស្រុក មានការ​ទិញ​លក់​យ៉ាង​ច្រើន​។ ចំណែក​ការវិនិយោគ ទិញ​-​លក់ ដូចជា ខុន​ដូ ឬ​អគារ​ពាណិជ្ជកម្ម​ផ្សេងៗ អ្នកវិនិយោគ​បរទេស​មានការ​អភិវឌ្ឍ​ន៍ និង​ទិញ​-​លក់​ច្រើន ជាក់ស្តែង នៅក្នុង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឬ​ការ Lockdown វិស័យនេះ​នៅតែ​ដំណើរ​ការទិញ​លក់​ជាធម្មតា៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​​

រយៈពេល​៤​ខែ ​ការ​វិនិយោគ​វិស័យ​សំណង់​ ក្នុង​ខេត្តកំពត​ មាន​ទំហំ​ទឹកប្រាក់​ជិត​ម្ភៃ​លាន​ដុល្លារ

2021/05/19 01:02:38 pm        38
កំពត ៖ មន្ត្រី​ជំនាញ​ បាន​ឲ្យ​ដឹងថា ​វិស័យ​សំណង់​នៅ​ខេត្តកំពត​ នៅតែ​បន្ត​រីកចម្រើន​ជាង​ឆ្នាំ​២០២០​កន្លងទៅ ហើយ​គិត​ត្រឹម​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២១​នេះ ​ការ​ចេញលិខិត​អនុញ្ញាត​សាងសង់ ​និង​ទំហំ​ទឹកប្រាក់​វិនិយោគ​លើ​វិស័យ​សំណង់​ស្មើ នឹង​ពាក់​កណ្តាល ​ឆ្នាំ​២០២០​ កន្លងទៅ ​ដែល​នេះ​បញ្ជាក់ថា ​វិស័យ​សំណង់​ខេត្ត​មាន​សុខ​ភាព​ល្អ ​និង​មាន​សន្ទុះ​ទៅមុខ​ជានិច្ច ទោះ​ស្ថិតក្នុង​បរិបទ​កូ​វីដ​១៩​ក៏ដោយ​។ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម ​សំណង់ និង​សុរិយោដី​ខេត្តកំពត ​លោក ស៊ឹម សុខ​ជា បាន​ឲ្យ​ដឹងថា ​ទោះ​ស្ថិតក្នុង​បរិបទ​កូ​វីដ​១៩ វិស័យ​សំណង់​ក្នុង​ខេត្ត​នៅតែ​បន្តដំណើរ​ការ​មិន​ដាច់ និង​មាន​អ្នក​មក​រក​ស៊ី​ផ្នែក​នេះ ​ជា​ហូរហែ​។ លិខិតអនុញ្ញាត​សាងសង់​ពី​សមត្ថកិច្ច​ទាំងបី ក្រុង​ស្រុក ខេត្ត និង​ក្រសួង រយៈពេល ៤​ខែ​ដើមឆ្នាំ​២០២១​នេះ មាន​ចំនួន​១៣៣​គម្រោង ​គិត​ជា​ទុន​វិនិយោគ​សរុប​ចំនួន ១៨​លាន ដុល្លារ​។ ចំណែក​ឆ្នាំ​២០២០ ការដ្ឋាន​សំណង់​ពេញ​មួយឆ្នាំ ​មាន​ចំនួន ២៩៩ គម្រោង ដែលមាន​ទុន​វិនិយោគ​សរុប ៣៧​លានដុល្លារ ។ផ្អែក​តាម​របាយការណ៍​​នេះ គេ​ឃើញថា ​ក្នុង​រយៈ​បួន​ខែ​ដើមឆ្នាំ​២០២១​ វិស័យ​សំណង់​ខេត្តកំពត មានតម្លៃ​ទុន​វិនិយោគ​ស្មើ និង​ពាក់កណ្ដាល​ឆ្នាំ​២០២០​ ទៅហើយ​ នេះ​បញ្ជាក់​ឱ្យឃើញថា ​ឆ្នាំ​២០២១​នេះ វិស័យ​សំណង់​ខេត្តកំពត ​នៅមាន​សុខភាព​ល្អ ​និង​នៅតែ​បន្ត​រីកចម្រើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ​ទោះ​ស្ថិត​ក្នុង​បរិបទ​កូ​វីដ​១៩​ក្តី​។លោក ​បន្ថែមថា បច្ចុប្បន្ន​ទោះ​ស្ថានភាព​កូ​វីដ​១៩​ហាក់​មាន​សណ្ឋាន​ធ្ងន់ធ្ងរ​ក៏ពិតមែន ​ប៉ុន្តែ​ការដ្ឋាន​សំណង់​ទាំងអស់​ក្នុង​ខេត្ត ​នៅតែ​បន្ត​ដំណើរការ​ជា​ដដែល​ គ្រាន់តែ​កម្មករ​ និង​ជាង​សំណង់​មិន​មាន​ចំនួន​ច្រើន​ដូច​ពេលមុន​។ ​ហើយ​គិត​មកដល់ពេលនេះ​ ពុំមាន​ការដ្ឋាន​សំណង់​ណាមួយ​បាន​ផ្អាក​ការសាងសង់ ឬ​ បិទ​ការដ្ឋាន​ដោយសារ​កូ​វីដ​១៩​នោះទេ​៕​អត្ថបទ ៖ អន សារី​ម

អាជីវកម្ម​ហាង​អាហារ ​និង​ភេសជ្ជៈ​នៅ​ភ្នំពេញ ​រំពឹងថា​ អាជីវកម្ម​នឹង​ដំណើរ​ធម្មតា​ឡើងវិញ​ឆាប់ៗ

2021/05/19 12:46:34 pm        311
ភ្នំពេញ ៖ ​ការអនុវត្ត​ការ​លក់​វេច​ខ្ចប់ ដោយ​មិន​អនុញ្ញាត​អតិថិជន​អង្គុយ​ក្នុង​ហាង​ កំពុង​ធ្វើឱ្យ​អាជីវកម្ម​អាហារ ​និង​ភេសជ្ជៈ​កាហ្វេ ប្រឈម​នឹង​ការ​លក់​ធ្លាក់ចុះ​។​ ជាមួយនឹង​ការកាត់បន្ថយ​បុគ្គលិក​ខ្លះ​ផង ចំណូល​នេះ ​គឺ​បាន​ត្រឹមតែ​ទប់​ការ​ចំណាយ​ប្រតិបត្តិការ​ប៉ុណ្ណោះ​។ ​ទោះយ៉ាងណា ម្ចាស់​អាជីវកម្ម​ទាំងនោះ រំពឹងថា​ នឹង​អាច​ដំណើរការ​អាជីវ​កម្មធម្មតា​ឡើងវិញ​ ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី កាលពី​ល្ងាច​ថ្ងៃទី​១៨ ឧសភា ឆ្នាំ​២០២១​កន្លងទៅ លោក ជ័យ ពិសិដ្ឋ ម្ចាស់​ហាង​កាហ្វេ មេ​ឌា​កាហ្វេ ​បាន​និយាយថា ​ប្រសិនបើ​ករណី​ជំងឺឆ្លង​កូ​វីដ​១៩​នៅតែ​បន្ត​អូសបន្លាយ ​និង​ចំនួន​អ្នក​ឆ្លង​ថ្មី​ច្រើន​ទៀត​នោះ ​នឹងធ្វើ​ចំនួន​នៃ​ការ​លក់​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ដោយសារ​ខាតបង់​ប្រាក់ចំណូល​ និង​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទប់​ថ្លៃ​ចំណាយ​នានា ដូចជា​ថ្លៃ​ទឹក ​ភ្លើង និង​ថ្លៃ​បុគ្គលិក​ជាដើម ​ខណៈដែល​ក្នុង​មួយថ្ងៃ​អាច​រក​ប្រាក់​ចំណូល​ប្រមាណ​ពី ២០ ទៅ​២៥%​ប៉ុណ្ណោះ​។លោក ពិសិដ្ឋ បន្ថែមថា អ្វីដែល​លោក​ចង់បាន និង​ចង់ឃើញ​​នា​ពេល​ដ៏​ខ្លី​ខាងមុខ ​គឺ​ការ​វិលត្រឡប់​មករក​ភាពប្រក្រតី​ឡើងវិញ ​និង​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​សូម​ចូលរួម​ទប់ស្កាត់ ​និង​អនុវត្តន៍​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​៣​ការពារ​ និង​៣​កុំ ពោល​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​វីរុស​កូ​វីដ​១៩​បន្ត​រាលដាល​ថែមទៀត​នៅ​កម្ពុជា​។ម្ចាស់​ភោជនីយដ្ឋាន​មួយកន្លែង ស្ថិតនៅ​ក្បែរ​ផ្សារ​អូឡាំពិក​ យីហោ​១៩៩៩ កញ្ញា ​រចនា បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ​ការលក់ដូរ​ធ្លាប់​តែ​មាន​សភាព​អ៊ូអរ​តាំងពី​ពេល​ល្ងាច​ រហូត​ដល់ពេល​រាត្រី ​ដោយសារ​ហាង​លោក​បណ្តុំ​ទៅ​ដោយ​ម្ហូបអាហារ​ជាច្រើន​ប្រភេទ​។ ​ប៉ុន្តែ​ក្នុង​រយៈពេល​ប្រមាណ​៣​ខែ​មកនេះ ប្រែជា​ស្ងប់ស្ងាត់ ​ហើយ​ការលក់​សម្រាប់​តែ​ការ​វេច​ខ្ចប់​ ក៏​មិន​សូវមាន​ច្រើន​ទេ ដោយសារ​ហាង​តម្រូវ​បិទទ្វារ​មុន​ម៉ោង​៨​យប់​។ចំណែក​លោកស្រី ធីតា ម្ចាស់​ហាង​សាច់​អាំង ហេង មែន បាន​ប្តូរ​ពី​អាជីវកម្ម​លក់​សាំង​អស់​សម្រាប់​អតិថិជន​ចូល​អង្គុយ​ក្នុង​ហាង​ ទៅ​លក់​សាច់​ទារ​អាំង​សម្រាប់​តែ​វេច​ខ្ចប់​។ ​លោកស្រី​ បន្តថា ​ការប្តូរ​អាជីវកម្ម​ទៅ​លក់​សាច់​ទារ​អាំង​ខ្ទប់​នេះ ​គឺ​មិន​ទទួល​បាន​ចំណូល​ច្រើន​នោះទេ ​ដោយ​ចំណូល​គឺ​សម្រាប់​ចំណាយ​តែ​លើ​បុគ្គលិក​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ​និង​អូស្ត្រាលី ​ពិភាក្សាគ្នា​ពី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម

2021/05/19 12:29:45 pm        251
ភ្នំពេញ ៖ ​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ ​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ​ឯកឧត្តម Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ​ផោ្តត​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ​រវាង​ប្រទេស​ទាំងពីរ ​និង​ការ​បន្ត​ជួយ​គាំទ្រ​របស់​អូស្ត្រាលី​ក្នុង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​កម្ពុជា ​ក្នុង​បរិបទ​ទ្វេភាគី ​តំបន់ និង​ពហុភាគី​។ក្នុងជំនួប​ការងារ​តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​១៨ ​ឧសភា ឆ្នាំ​២០២១​នេះ​ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ភាគី​ទាំងពីរ (​កម្ពុជា​-​អូស្ត្រាលី​) ​បាន​ធ្វើការ​ផ្លាស់ប្តូរ​យោបល់​ និង​ពិភាក្សា​លើ​ការ​បន្ត​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ក្រោម​ជំនួយ​របស់​អូ​ស្រា​លី រួមមាន ​ការ​ពង្រឹង​ និង​ការ​កសាង​សមត្ថភាព​មន្ត្រី​ពាណិជ្ជកម្ម ​ការ​អភិវឌ្ឍ​ និង​កសាង​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម ​ការ​បន្ត​អនុវត្ត​កម្មវិធី​ខ្សែ​សង្វាក់​តំលៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី ​និង​ការ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និក​ជាដើម​។ភាគី​ទាំងពីរ​ បាន​បញ្ជាក់​សារ​ជាថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ​លើ​កម្ពស់​កិច្ច​សហប្រតិបត្តិ ​លើ​វិស័យ​ពាណិជ្ជកម្ម ​និង​គ្រប់​វិស័យ​ពាក់ព័ន្ធ ​ជាពិសេស​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​។ ​ភាគី​ទាំងពីរ ​បាន​ផ្លាស់ប្តូរ​យោបល់​លើ​ការ​វិវត្ត​នានា​ក្នុង​បរិបទ​ពាណិជ្ជកម្ម​ពហុភាគី​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ជាពិសេស​ការ​ត្រៀម​ចូលរួម​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​លើក​ទី​១២ ​នាពេលខាងមុខ​ផងដែរ​។ជាមួយគ្នានេះ​ ឯកឧត្តម​រដ្ឋមន្ដ្រី ​ប៉ាន សូរ​ស័ក្តិ ​បាន​ថ្លែងអំណរគុណ​ភាគី​អូស្ត្រាលី​ ដែល​បាន​បន្ត​គាំទ្រ និង​ចូល​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​ និង​វិស័យ​ពាក់ព័ន្ធ​នានា​។ សូមបញ្ជាក់​ជូន​ថា ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ និង​អូស្ត្រាលី ​មាន​ទំហំ​២៩០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ ​កើនឡើង ​៣២​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ​ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​អូស្ត្រាលី​មានតម្លៃ ​២០២​លាន​ដុល្លារ និង​នាំចូល​ពី​អូស្ត្រាលី​មានតម្លៃ​៩០​លាន​ដុល្លារ​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េខាងត្បូង ​មាន​ទំហំ​ទឹកប្រាក់​ជាង​៣១៩​លាន​ដុល្លារ​ក្នុង​រយៈពេល​បួន​ខែ​ដើមឆ្នាំ

2021/05/17 03:19:05 pm        116
ភ្នំពេញ ៖ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង មាន​ទំហំ​ទឹកប្រាក់​សរុប ៣១៩ ​លាន​ដុល្លារ ក្នុង​រយៈពេល​បួន​ខែ​ឆ្នាំ​២០២០​ កើនឡើង​ ៧,២​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០​។យោងតាម​របាយការណ៍​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (KOTRA)​ ចាប់ពី​ខែមករា ដល់​ខែមេសា ​ការនាំចេញ​ទំនិញ​របស់​ប្រទេស​កម្ពុជា​ ទៅ​ទីផ្សារ​កូរ៉េខាងត្បូង ​មាន​ទំហំ​ទឹកប្រាក់ ប្រមាណ ១២៤ ​លាន​ដុល្លារ មាន​កំណើន ៨,៩​ភាគរយ ធៀប​នឹង​រយៈពេល​បួន​ខែ​ឆ្នាំមុន​។ ដោយឡែក ​កម្ពុជា​នាំចូល​ទំនិញ​ពី​កូរ៉េខាងត្បូង ​មាន​ទំហំ​ទឹកប្រាក់​សរុប ១៩៤ លាន​ដុល្លារ កើនឡើង ៦,២ ភាគរយ​។យោងតាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម ​ទំនិញ​ដែល​កម្ពុជា នាំ​ចេញទៅ​ទីផ្សារ​កូរ៉េខាងត្បូង មាន ដូចជា ​សំលៀកបំពាក់ ផលិតផល​ស្បែកជើង ផលិត​ធ្វើដំណើរ គ្រឿង​បង្គំ​អគ្គិសនី ​និង​ផលិតផល​កសិកម្ម​។​ ចំណែក​ផលិតផល​ដែល​កូរ៉េខាងត្បូង​នាំ​ចូល​មក​កម្ពុជា​វិញ​ មានដូចជា ​រថយន្ត ឧបករណ៍​អេឡិចត្រូនិក ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផល​បា្ល​ស្ទិ​ក​។គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង រំពឹងថា ​នឹង​កើនឡើង​បន្ថែមទៀត ​បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ​រវាង​ប្រទេស​ទាំងពីរ ចូល​ជា​ធរមាន​។ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ ​គ្រោង​នឹង​ប្រកាស​ដាក់​ឱ្យអនុវត្ត​នៅក្នុង​ឆ្នាំ​២០២១​នេះ​។ក្នុង​ឆ្នាំ​២០២០​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ កម្ពុជា កូរ៉េខាងត្បូង ​ធ្លាក់ចុះ ១៤​ភាគរយ មក​ត្រឹម ៨៨៤​លាន​ដុល្លារ ដោយសារ​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​។​ ក្នុងនោះ ​កម្ពុជា នាំ​ចេញទៅ​កូរ៉េខាងត្បូង​ មាន​ទឹកប្រាក់​សរុប ៣១៧ លាន​ដុល្លារ ធ្លាក់​ចុះ​១៨​ភាគរយ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM