ឆមាសទី១ឆ្នាំ២០២៦ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារអាមេរិក
មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង
កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់

សេដ្ឋកិច្ច និង កសិកម្ម

ក្រៅ​ពីការ​ធ្វើ​ស្រែ​ពលរដ្ឋ​ចូលព្រៃសហគមន៍សង្ឃរុក្ខវ័ន្ដ ដើរដកផ្សិត​យកមកលក់​ ដើម្បី​ផ្គត់ផ្គង់​ជីវភាពក្នុងគ្រួសារ

2021/09/29 11:39:03 pm        921
ឧត្ដរមានជ័យ ៖ ពលរដ្ឋមួយចំនួនមានជីវភាពខ្វះខាត បាននាំគ្នាចូលព្រៃ ដើរដកផ្សិត ក្នុងតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ដើម្បីយកមកលក់បានប្រាក់ខ្លះ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងបរិបទកូវីដ-១៩។សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ជាតំបន់អំណោយផលទៅដោយអនុផលព្រៃឈើដុះចំរុះគ្រប់ប្រភេទ សំបូរទៅដោយប្រភេទផ្សិតក្ងោក ផ្សិតទន្សោង ផ្សិតធ្យុង ផ្សិតចម្រុះគោ នឹងផ្សិតដំបូប ផ្សិតទាំង​អស់ច្រើនដុះ នៅរដូវភ្លៀងធ្លាក់។ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋផ្សេងៗទៀត ដែលបានធ្វើដំណើររួមគ្នាមករកផ្សិត បានលើក​ឡើង​ថា មានពលរដ្ឋជាច្រើនក្រុមធ្វើដំណើរ​​ដោយគោយន្ត​មកពីតាមបណ្តាភូមិផ្សេងៗគ្នា​ ដើម្បីនាំគ្នា​មកចូលព្រៃ​ រកផ្សិត​នៅក្នុងតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្តនេះ ជាក្រុមៗ ព្រោះថា តំបន់នេះ សំបូរ​ដោយ​ផ្សិតរុក្ខជាតិគ្រប់ប្រភេទជាច្រើនមុខ ដែលមានប្រយោជន៍អាចយក​ទៅ​ធ្វើម្ហូបបរិភោគ​បាននឹងលក់បានតម្លៃថ្លៃ។ជាក់ស្តែងដូចជាផ្សិតក្ងោក និងផ្សិតទន្សោងជាដើម ក្នុងមួយថ្ងៃអាចរកបាន​ជាង១០គីឡូក្នុងម្នាក់ៗ នឹងអាចលក់បានមួយគីឡូផ្សិតមានតម្លៃដល់ទៅ២ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្នដោយសារមានអ្នករក​ច្រើន​គ្នាធ្វើឲ្យតម្លៃមានការធ្លាក់ចុះត្រឹមតែ៨ពាន់​ទៅ១ម៉ឺនរៀល​តែប៉ុណ្តោះ​ក្នុង១គីឡូ​ លក់ទៅ​ឲ្យ​ក្រុមឈ្នួញដែលមកចាំទទួលទិញនៅនឹងភូមិរបស់ពួកគាត់។ពលរដ្ឋរូបនេះ បន្តថា ក្នុងស្ថានភាពបរិបទជំងឺកូវីដ-១៩នេះ​ ក្រៅពីការធ្វើស្រែ​ប្រជាពលរដ្ឋ​ដែល​រស់នៅចំណុចក្បែរតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត ភាគច្រើន​ពួកគាត់​តែងតែ​ប្រកប​មុខរបរដើររកផ្សិតក្នុងព្រៃ ដែលជាមុខរបរប្រចាំថ្ងៃរបស់ពួកគាត់​ ព្រោះអាច​រក​បាន​ប្រាក់កម្រៃភ្លាមៗ សំរាប់ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានមួយកំរិតផងដែរ៕អត្ថបទ ៖ ឃិន សារិទ្ធ

៥ឆ្នាំកម្ពុជាខាតជាង ១០០លានដុល្លារ លើដំណាំស្រូវ ដោយសារបញ្ហាគ្រោះរាំងស្ងួត

2021/09/28 01:08:52 pm        577
ភ្នំពេញ ៖ រយៈពេល៥ឆ្នាំជាប់គ្នាកន្លងទៅ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ បញ្ហាគ្រោះរាំងស្ងួត ធ្វើឲ្យកម្ពុជាបានខាតបង់ថវិកាលើការធ្វើដំណាំស្រូវវស្សា ក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាម៉េរិក ដោយសារបញ្ហាគ្រោះរាំងស្ងួត។យោងតាមរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំនេះ គ្រោះរាំងស្ងួតនៅក្នុងតំបន់មួយចំនួន បានប៉ះពាល់​ដល់​ដំណាំស្រូវរបស់ប្រជាពលរដ្ឋជាង ១លានហិកតា ដោយក្នុងនោះ ស្រូវចំនួន ២០១ ៤៩០ហិកតា ត្រូវបានខូចខាតទាំងស្រុង ។របាយការណ៍ បានបន្តថា បញ្ហាគ្រោះរាំងស្ងួតនេះ គឺក្នុងឆ្នាំ២០១៥ បានធ្វើឱ្យខូចដំណាំ​ស្រូវ​វស្សាចំនួន ៤១ ៤៦៩ហិកតា នាំឱ្យខាតបង់តម្លៃថវិកា ២១លានដុល្លារ ។ ឆ្នាំ២០១៦ ខូចខាតចំនួន ១៦ ៧៥១ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៨,៥លានដុល្លារ ។ ឆ្នាំ២០១៧ ខូចខាតចំនួន ១៣ ៣០៦ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៦,៧លានដុល្លារ ។ ឆ្នាំ២០១៨ ខូចខាតចំនួន ៥៨ ៤៩០ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៣០លានដុល្លារ និងឆ្នាំ២០១៩ ខូចខាតចំនួន ៧១ ៤៧៤ ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៣៧លានដុល្លារ ។ដោយការខូចខាតដំណាំស្រូវ ក្នុងផ្ទៃដីទាំងអស់នេះ ធ្វើឱ្យបាត់បង់ផលិតកម្មស្រូវវស្សាចំនួន ៦២៤ ២៦២តោន ដែលគិតជាថវិកាតម្លៃប្រមាណជាង ១០០លានដុល្លារ ។របាយការណ៍ក្រសួងបរិស្ថាន បន្ថែមថា ទន្ទឹមនេះ ការប្រែប្រួលអាកាសធាតុ ​បានជះឥទ្ធិពល​អវិជ្ជមាន​លើការប្រើប្រាស់ដី គុណភាពដី និងសេដ្ឋកិច្ចសង្គមនៅកម្ពុជា ពិសេសការកើត​មាន​គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ​ ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់គ្នាកន្លងមក ។ ដោយរយៈពេល៥ឆ្នាំនេះ ឆ្នាំដែល​យ៉ាប់យឺន​បំផុត គឺឆ្នាំ២០១៥, ឆ្នាំ២០១៨ និងឆ្នាំ២០២១៩ ។គ្រោះរាំងស្ងួត គឺជាគ្រោះមហន្តរាយពាក់ព័ន្ធ​នឹងអាកាសធាតុដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កផល​ប៉ះពាល់​រហូតដល់ ៨៣ភាគរយ នៃការខូចខាត ​និងការខាតបង់សរុបនៅក្នុងវិស័យកសិកម្ម ។របាយការណ៍ បានបញ្ជាក់ថា ការប្រើប្រាស់ដីសម្រាប់ផលិតកសិកម្មដំណាំស្រូវនៅកម្ពុជា បាន​កើតឡើងជាបន្តបន្ទាប់ ដោយគិតត្រឹមឆ្នាំ២០២១៩ ផ្ទៃដីធ្វើស្រូវចំនួន ៣៣២៩ ០០០ហិកតា, ទន្ទឹមនេះ​ ផ្ទៃដីសម្រាប់ផលិតកម្មដំណាំឧស្សាហកម្ម​ ត្រឹមឆ្នាំ២០២១៩ មានចំនួន ៩៦២ ០០០ហិកតា ៕អត្ថបទ ៖ បាន សុរិទ្ធ

ភ្ញៀវទេសចរខេត្តកំពត ចាប់ផ្តើមកម្រើកបន្តិចហើយ ក្រោយពេលស្ថានភាពកូវីដ១៩ល្អប្រសើរ

2021/09/27 07:51:58 pm        542
កំពត ៖ ក្រោយពេលប្រជាពលរដ្ឋទូទាំងខេត្តកំពត ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស្ថានភាពនៃការឆ្លងជំងឺបានធ្លាក់ចុះច្រើន ធ្វើឲ្យចំនួនភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្ត ក៏ចាប់ផ្តើមមានសកម្មភាពមកកម្សាន្តកើនឡើងបន្តិចម្តងៗ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត បានបង្ហាញថា រយៈពេលប៉ុន្មានសប្តាហ៍​ចុងក្រោយ​នេះ ចំនួនភ្ញៀវទេសចរ មានកំណើនបន្តិចម្តងៗពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ជាក់ស្តែងនៅក្នុងសប្តាហ៍កន្លងទៅនេះ ខេត្តកំពតមានភ្ញៀវទេសចរមកសម្រាកកម្សាន្ត សរុបចំនួនប្រមាណ ២ម៉ឺន៥ពាន់នាក់ កើនឡើងប្រមាណ ៧ % ធៀបនឹងសប្តាហ៍មុន ក្នុងនោះ ក្នុងនោះទេសចរអន្តរជាតិផ្ទៃក្នុងចំនួន១៥៩នាក់។ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្រោយពេលស្ថានភាព​ការ​ឆ្លងរីករាលដាល់ជំងឺកូវីដ១៩ នៅក្នុងខេត្តមានការថយចុះច្រើន ដោយសារប្រជាពលរដ្ឋ​ស្ទើរ​ទាំងអស់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ធ្វើឲ្យភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្ត បានចាប់ផ្តើមនាំក្រុមគ្រួសារមកសម្រាកលម្អែនៅតាមរមណីយដ្ឋាននានាក្នុងខេត្ត។ លោកបានបញ្ជាក់ថា ក្រុមការងាររបស់មន្ទីរទេសចរណ៍ខេត្ត បានបន្តចុះត្រួតពិនិត្យតាមគោលដៅ និង កន្លែងផ្តល់សេវាកម្មទេសចរណ៍នានាក្នុងខេត្ត សំដៅពង្រឹងការអនុវត្តវិធាន​សុវត្ថិភាព​ទេសចរណ៍ (SOP)ឲ្យបានល្អប្រសើរ ពិសេសវិធានការ ៣ការពារ ៣កុំ ការណែនាំការ​​ពាក់​ប័ណ្ណចាក់វ៉ាក់សាំង និង បិទផ្សាយសារអប់រំ អំពីជំងឺកូវីដ១៩ ។លោកប្រធានមន្ទីរបានបន្ថែមថា ជារួមតាមការសួនាំ និងការសង្កេតឃើញជាក់ស្តែង ភ្ញៀវទេសចរ​បានចាក់វ៉ាក់សាំងគ្រប់គ្នាទាំងដូសជំរុញទី២ និងទី៣ ហើយភ្ញៀវទេសចរភាគច្រើនបានពាក់ម៉ាស់ មានអាល់កុល ជេល ឬទឹកថ្នាំសម្លាប់មេរោគប្រើប្រាស់ផ្ទាល់ខ្លួន និងរក្សាគម្លាត ចំណែកការ​ទទួលទាន​អាហារធ្វើឡើងជាលក្ខណៈគ្រួសារដាច់ៗពីគ្នា៕

ខេត្តមណ្ឌលគិរីនៅតែជាជម្រើសសម្រាកលំហែរកាយរបស់អ្នកទេសចរក្នុងរដូវកាលភ្ជុំបិណ្ឌ

2021/09/24 12:01:10 pm        365
មណ្ឌលគិរី ៖ សម្រស់ធម្មជាតិរបស់ខេត្តមណ្ឌលគិរី ដែលគ្របដណ្ដប់ទៅដោយវាលស្មៅពណ៌បៃតង ប្រជុំភ្នំតូចធំ ខ្យល់អាកាសល្អបរិសុទ្ធ បានក្លាយជាជម្រើសលំហែរកាយដ៏ទាក់ទាញរបស់អ្នកទេសចរ បើទោះបីស្ថិតក្នុងអំឡុងពេលជំងឺកូវីដ១៩ កំពុងរាតត្បាតយ៉ាងណាក្ដី ។នៅថ្ងៃទី២៤ កញ្ញានេះ ក្រុងសែនមនោរម្យ ចាប់ផ្ដើមមានអ្នកដំណើរជាច្រើនចូលមកដល់ និង​បានធ្វើឲ្យខេត្តមណ្ឌលគិរី មានភាពអ៊ូអរមួយកម្រិតផងដែរ ។ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងដែរថា មួយរយៈចុង​ក្រោយ​នេះ មណ្ឌលគិរីនៅតែជាគោលដៅ​កម្សាន្តមួយយ៉ាងល្អរបស់អ្នកទេសចរ និងមានភ្ញៀវមកលេង​ច្រើនបើធៀបក្នុងអំឡុងពេលកូវីដ១៩នេះ ដោយក្នុងមួយសប្ដាហ៍អាចមានភ្ញៀវជាង១០០០នាក់ មកលេងកម្សាន្តជាប្រចាំ ។លោក​បាន​បន្តថា សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍នានា ថ្នាក់ដឹកនាំមិនទាន់មាន​គោលការណ៍​ឲ្យ​បើកដំណើរ​នោះទេ ប៉ុន្តែមន្ត្រីជំនាញបានធ្វើការចុះទៅវាយតម្លៃ​លើអាជីវកម្ម​ទេសចរណ៍​ផ្សេងៗ​ក្នុងខេត្ត ដូចជាភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ អំពីបញ្ហាអនាម័យ​និងការអនុវត្តវិធាន​ការ​សុខាភិបាល បង្កាការពារជំងឺកូវីដ១៩ ​ហើយសង្កេតឃើញថា អាជីវកម្មទាំងអស់បានអនុវត្តល្អ​ប្រសើររហូត៨០%ទៅ៩០% ។លោក ងិន សុវិមាន បញ្ជាក់ថា ទោះស្ថិតក្នុងបរិបទនេះ តែវិស័យទេសចរណ៍នៅតែអភិវឌ្ឍន៍​ទៅ​មុខរហូត ដោយគិតត្រឹមពេលនេះ មានការ​សាង់សងផ្ទះសំណាក់ សណ្ឋាគារ រីសត បន្ថែម រហូតដល់ជាង១៥០០បន្ទប់ហើយ​ ដើម្បីត្រៀមទទួលអ្នកទេសចរនៅពេល ប្រទេសកម្ពុជា បើក​ដំណើរការវិស័យនានាជាធម្មតាវិញ ។លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី បានបញ្ជាក់ថា នៅព្រឹកនេះលោក​បានជូនដំណឹងទៅគ្រប់វត្តអារាម ​ឲ្យមានការផ្អាកពិធីបុណ្យកាន់បិណ្ឌ តាមសេចក្ដីសម្រេចរបស់រាជ​រដ្ឋាភិបាល ហើយព្រឹកនេះដែរ ឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរី ក៏បានមានប្រសាសន៍​ឲ្យតាម​វត្តអារាម ទទួល​តែ​ទេយ្យទាន​របស់ពុទ្ធបរិស័ទ ​និងត្រូវមានមនុស្សតិចបំផុត ​មិនឲ្យជួបជុំធំដាច់ខាត ៕អត្ថបទ ៖ អ៊ិត ភីរុណ

ប្រមុខ​រាជ​រដ្ឋាភិបាល​​បញ្ជាក់​ថា ចិន​សន្យា​នាំ​ចូល​ផលិត​ផល​កសិកម្ម​កម្ពុជា​កាន់​តែ​ច្រើន​ទៅ​ទីផ្សារ​របស់​ខ្លួន

2021/09/13 08:32:47 pm        461
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន​ សន្យា​បង្កើន​ការ​នាំ​ចូល​បន្ថែម​ទៀត​នូវ​ផលិត​ផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​ទីផ្សារ​របស់​ខ្លួន​ ដើម្បី​​ជួយ​ដល់​កសិករ​កម្ពុជា។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច បន្ទាប់​ពី​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​នេះ។ទំព័រ​ហ្វេសប៊ុក​សម្ដេចតេជោ ហ៊ុន សែន រៀបរាប់​ថា​៖ «ជាមួយ​នេះ​ផង​ដែរ ឯកឧត្ដម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋ​មន្ត្រីក្រសួង​ការបរទេស​ចិន បាន​អះ​អាង​ប្រាប់​សម្ដេច​តេជោ​ថា ចិន​នឹង​នាំ​ចូល​ផលិត​ផល​កសិកម្ម​កម្ពុជា ទៅ​កាន់​ទីផ្សារ​ចិន​ឱ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ប្រយោជន៍​សម្រាប់​កសិករ​ខ្មែរ»។សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទីផ្សារ​របស់​ចិន បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​សម្រេច​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា-ចិន​នា​ពេល​ខាង​មុខ​នេះ ខណៈ​ដែល​ចិន​កំពុង​បើក​ទូលាយ​ទីផ្សារ​របស់​ខ្លួន​ផង​ដែរ។ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន បាន​កើន​ឡើង​ដល់ ៨​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០២០​កន្លង​មក ហើយ​ប្រទេស​ទាំង​ពីរ​ប្ដេជ្ញា​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​កើន​ដល់ ១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ៕

អាជីវករលក់ជ្រូកកណ្ដុរថា ទីផ្សារបញ្ជាទិញមានការធ្លាក់ចុះនៅអំឡុងពេលកូវីដ១៩ រាលដាលខ្លាំង

2021/07/22 12:19:05 am        787
មណ្ឌលគិរី ៖ ជ្រូកកណ្ដុរដែលគេស្គាល់ថា ជាពូជជ្រូករបស់ជនជាតិដើមភាគតិចចិញ្ចឹម កំពុងទទួល​បានការពេញនិយមយកទៅទទួលទានជាខ្លាំង ខណៈដែលខេត្តមណ្ឌលគិរី បានទាក់ទាញអ្នកឲ្យទេសចរមកកម្សាន្តច្រើន ហើយពួកគាត់ បានសាកនូវរសជាតិជ្រូកកណ្ដុរ ដែលធ្វើឲ្យជាប់ចិត្តមានការបញ្ជាទិញទៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ ។ទោះជាយ៉ាងនេះក្ដី បន្ទាប់ពីជំងឺកូវីដ១៩ បានផ្ទុះរាលដាលខ្លាំង ក្នុងនោះខេត្តមណ្ឌលគិរី ក៏បានរង​ទទួលនូវផលប៉ះពាល់នេះ ដែលធ្វើឲ្យជ្រូកកណ្ដុរដែលពេញនិយម និងល្បីថា ឈ្ងុយឆ្ងាញ់ខ្លាំងនោះ មិនសូវមានអ្នកបញ្ជាច្រើនដូចមុននោះទេ ប៉ុន្តែមិនមែនបាត់បង់ទីផ្សារទាំងស្រុងដែរ ដោយនៅតែ​មានការបញ្ជាទិញជ្រូកប្រភេទនេះ ពីរាជធានីភ្នំពេញចន្លោះ ពី០៤ទៅ០៥ក្បាល ក្នុងមួយថ្ងៃ ។លោក ចាន់ ម៉ារី ជាអាជីវករលក់ និងទទួលខ្វៃជ្រូកនៅក្រុងសែនមនោរម្យ បានឲ្យដឹងថា បច្ចុប្បន្ន​ជ្រូកកណ្ដុរអាច លក់ចេញក្នុង១ថ្ងៃ ចន្លោះ០២ក្បាល០៤ទៅក្បាល ដោយកាលពីមុនអាចលក់​បាន​០៨ក្បាលទៅ១០ក្បាលឯណោះ​ ភាគច្រើនអ្នកភ្នំពេញបញ្ជាទិញ ទីផ្សារក្នុងខេត្តមានតិចតួចជាង ។ លោកបន្ដថា ឥឡូវនេះមានជ្រូកមួយប្រភេទទៀតគឺពេញនិយមជាងជ្រូកកណ្ដុរទៅទៀត នោះគឺជ្រូកព្រៃ​កាត់ជ្រូកកណ្ដុរ ​ដោយវាមានទំហំខ្លួនធំជាងបន្តិច និងមានសាច់ច្រើនជាង ។លោកបន្តថា បើគិតតែជ្រូកកណ្ដុរ និងជ្រូកព្រៃកាត់កណ្ដុរ នៅផ្ទះលោកមានប្រមាណ៤០ក្បាល ហើយចំពោះតម្លៃវិញគឺមួយក្បាលតម្លៃ៥០ម៉ឺនរៀល ទៅ៧០ម៉ឺនរៀល តាមធំ ឬតូច ដោយនេះ​ជតម្លៃខ្វៃរួច ។លោក ចាន់ ម៉ារី បន្ថែមថា លោកកំពុងពង្រីកការចិញ្ចឹមជូ្រកប្រភេទកម្រទាំងនោះបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយសព្វថ្ងៃក្រៅពីជ្រូកពូជទាំងនេះ មានសត្វគោជនជាតិ ដែលហៅថា​គោ​កណ្ដុរដែរនោះ ក៏កំពុងមានទីផ្សារល្អ​ ប្រភេទ គោនេះ មិនសូវធំប៉ុន្មានទេ ហើយពេញនិយមណាស់​ សម្រាប់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ទិញយកទៅពិសារក្នុងពិធី ជប់លាងផ្សេងៗ ។ សម្រាប់ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានថ្លែងថា ​ជ្រូកកណ្ដុរ ឬជ្រូក ព្រៃកាត់ជ្រូកកណ្ដុរនេះ កំពុងមានការពេញនិយមណាស់​ដោយ​អ្នក​ទេសចរចូលចិត្តទិញយកទៅពិសារ ប៉ុន្តែខេត្តមណ្ឌលគិរី មិនទាន់មានការចិញ្ចឹម​ខ្នាតជាកសិដ្ឋាននៅឡើយទេ មានត្រឹមលក្ខណៈគ្រួសារ ប្រហែល១០គ្រួសារ ក្នុង០១គ្រួសារចិញ្ចឹម ចន្លោះ២០ទៅ៣០ក្បាល ៕អ៊ិត ភីរុណ 

ច្បាប់​វិនិយោគ​ថ្មី និង​តុលាការ​ពាណិជ្ជកម្ម​ជា​ចលករ​យ៉ាងសំខាន់ ក្នុង​ការ​ផ្តល់​ទំនុក​ចិត្ត​ដល់​វិនិយោគិន

2021/07/05 10:14:55 pm        402
ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់​ស្តីពី​វិនិយោគ​ថ្មី គ្រោង​នឹង​ដាក់​ជូន​កិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ពិនិត្យ​ និង​ពិភាក្សា ​នៅ​ថ្ងៃទី៩ខែ​កក្កដា ​ខាងមុខនេះ​ ខណៈដែល​តុលាការ​ពាណិជ្ជកម្ម ​ក៏​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ ២០២១ ឬ​ដើមឆ្នាំ ២០២២​។ ផ្នែក​ទាំងពីរ​នេះ គឺជា​ចលករ​យ៉ាង​សំខាន់ ក្នុង​ការ​ទាក់ទាញ និង​ផ្តល់​ទំនុក​ចិត្ត​ដល់​វិនិយោគិន​។លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​ច្បាប់​វិនិយោគ​ថ្មី និង​ប្រព័ន្ធ​តុលា​ពាណិជ្ជកម្ម​កម្ពុជា ​នៅ​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ២០២១នេះ​ថា ការ​តាក់តែង​ឡើង​ថ្មី​នេះ​ ​របស់​រាជរដ្ឋាភិបាល គឺ​ឱ្យ​មាន​ភាព​ទាក់ទាញ​ និង ស្ថានភាព​ជាក់​ស្តែង​របស់​វិនិយោគិន ​និង​សេដ្ឋកិច្ច​កម្ពុជា​ ដោយមាន​ភាព​បើកចំហ ​មាន​តម្លាភាព​។សេចក្តីព្រាងច្បាប់​ថ្មី​នេះ ​បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ចំ​ទិសដៅ ​នឹង​ជំរុញ​ដល់​ការអភិវឌ្ឍ​ក្នុង​វិស័យ និង​សកម្មភាព​វិនិយោគ ​និង​មានតម្លៃ​បន្ថែម​ច្រើន​,ការ​បង្កើត​ការងារ ​និង​បណ្តុះ​បណ្តាល​ជំនាញ ការ​ជំរុញ​ការសិក្សា​ស្រាវជ្រាវ ការ​អភិវឌ្ឍ​ និង​នវានុវត្តន៍​, ការ​លើកស្ទួយ​ពិពិធ​កម្ម​សហគ្រាស​ធុន​តូច​ និង​មធ្យម និង​បង្កើន​តំណ​ភ្ជាប់​កម្ពុជា​ទៅកាន់​ខ្សែ​ច្រវាក់​ផលិតកម្ម​ ក៏ដូចជា​ខ្សែ​ច្រវាក់​តម្លៃ​នៅ​ក្នុង​តំបន់ និង​លើ​សកលលោក ។លោក​ឧកញ៉ា សង្ឃឹមថា ច្បាប់​វិនិយោគ​ថ្មី​នេះ ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​ ខណៈដែល​តុលាការ​ពាណិជ្ជកម្ម ​ក៏​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ ​២០២១ ឬ​ដើមឆ្នាំ ​២០២២ ដែល​ផ្នែក​ទាំងពីរ​នេះ គឺជា​ចលករ​យ៉ាង​សំខាន់​ក្នុងការ​ឆក់​ស្រូប ​នឹង​ផ្តល់​ក្តី​ទំនុក​ចិត្ត​ដល់​វិនិយោគិន​។ជុំវិញ​ច្បាប់​វិនិយោគ​ថ្មី​នេះដែរ​, នា​សប្ដាហ៍​កន្លងមក​ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ​ស្តីពី​វិនិយោគ​នៃ​ព្រះរាជា​ណាចក្រ​ម្ពុជា ក្នុង​នោះ​ចំពោះ​ចំណុច​ពិសេស​នៃ​ច្បាប់​នេះ​គឺជា​បើកទូលាយ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ជាច្រើន​ដូចជា​ ៖ ការ​លើកទឹកចិត្ត​មូលដ្ឋាន​, ត្រូវ​បាន​បែងចែក​បន្ថែម​ជា២ជម្រើស​ផ្សេងគ្នា​រួមមាន​ ៖ ការ​ផ្តោត​សំខាន់​ទៅលើ​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល ​សម្រាប់​រយៈពេល​ចាប់ពី ៣ឆ្នាំ រហូតដល់ ៩ ឆ្នាំ ទៅតាម​វិស័យ ​និង​សកម្មភាព​វិនិយោគ ​គិត​ចាប់ពី​ពេល​ដែល​ទទួល​បាន​ប្រាក់ចំណូល​លើកដំបូង រួម​ទាំង​ការ​លើកទឹកចិត្ត​ផ្សេងទៀត ។ ​ចំណែកឯ​ជម្រើស​ទី​២ គឺ​ផ្តោត​សំខាន់​ទៅលើ​ការ​ទទួលបាន​សិទ្ធិ​កាត់កង​ចំណាយ​មូលធន ​តាមរយៈ​ការ​រំលស់​ពិសេស និង​សិទ្ធិ​កាន់​កង​រហូតដល់ ២០០% ​លើ​ចំណាយ​សំខាន់ៗ​ផ្សេងទៀត ​សម្រាប់​រយៈពេល​រហូត​ដល់ ៩ ឆ្នាំ រួម​ទាំង​ការ​លើកទឹកចិត្ត​ផ្សេងទៀត ។ចំពោះ​ការលើកទឹកចិត្ត​បន្ថែម​, ច្បាប់​វិនិយោគ​ថ្មី​នេះ នឹង​ផ្តល់​លោក​ទឹកចិត្ត​ដល់​វិនិយោគិន​បន្ថែម​ដូចជា​៖ ការលើកលែង​ពន្ធគយ​, អាករ​ពិសេស និង​អាករ​លើ​តម្លៃ​បន្ថែម ​ទៅលើ​សម្ភារ​សាងសង់​, បរិក្ខារ​សំណង់ និង​សម្ភារ​បរិក្ខារ​ផលិតកម្ម​របស់ខ្លួន ​ទៅតាម​ប្រភេទ​គម្រោង​វិនិយោគ​នីមួយៗ ។ លើសពីនេះ​, សេចក្តីព្រាងច្បាប់​បាន​ផ្តល់នូវ​ការ​កាត់កង​ចំណាយ​ក្នុង​អត្រា ១៥០% ទៅលើ​ចំណាយ​ពាក់ព័ន្ធ​ទៅ​នឹង​ការស្រាវជ្រាវ​, ការ​ផ្តល់​ការ​បណ្តុះបណ្តាល ​និង​ការ​ចំណាយ​ទៅលើ​មធ្យោបាយ​ដឹកជញ្ជូន​, ការ​ផ្តល់​កន្លែង​ស្នាក់នៅ​, អាហារដ្ឋាន ​និង​ទារកដ្ឋាន ដើម្បី​ជំរុញ​ការស្រាវជ្រាវ ​និង​ការ​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ខ្ពស់ ក៏ដូចជា​ការ​បង្កើន​នូវ​សុខុមាលភាព​រស់នៅ និង​ជីវភាព​របស់​កម្មករ និយោជិត​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​​

កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​មានតម្លៃ​សរុប​ជាង​២០០​លាន​ដុល្លារ ​ក្នុង​ឆមាស​ទី​១

2021/07/05 08:10:09 pm        231
ភ្នំពេញ ​៖ ឆមាស​ទី​១ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​គោលដៅ​ទាំង​៤៩ នៅ​លើ​សកលលោក ក្នុង​បរិមាណ​អង្ករ​សរុប​ចំនួន២៨០ ៤៥០​តោន ​ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ២០២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​០៥ ​ខែ កក្កដា ឆ្នាំ​២០២១​នេះ ​ការនាំចេញ​ក្នុង​ឆមាស​ទី​១​នេះ បាន​ធ្លាក់​ចុះ​ប្រមាណ​ជា ២៩ % បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ​តែមាន​បរិមាណ​ប្រហាក់ប្រហែល​គ្នា​ទៅ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧,២០១៨ និង២០១៩​។ចំពោះ​ទឹកប្រាក់​នៃ​ការនាំចេញ​ក៏បាន​ធ្លាក់​ចុះ​ចំនួន ២៣ % ​ផងដែរ ​ដែល​ឆ្នាំ​២០២០ ក្នុង​ឆមាស​ទី​១ ទទួល​បាន​ទឹកប្រាក់ ២៦៥ លាន​ដុល្លារ មក​ត្រឹម​២០២​ លាន​ដុល្លារ​នៅ​ឆមាស​ទី​១​ ឆ្នាំ​២០២១​នេះ ។សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បញ្ជាក់ថា ការ​ធ្លាក់ចុះ​ទាំង​បរិមាណ​និង​តម្លៃ គឺ​ដោយសារ​បញ្ហា​ប្រឈម​លើ​ការ​ដឹក​ជញ្ជូន កង្វះ​សំបក​កុង​តឺន័​រ ជាពិសេស​សម្រាប់​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ​ធ្វើឱ្យ​តម្រូវការ និង​តម្លៃ​លក់​នាំចេញ​នៅ​ត្រឹម​កំពង់ផែ​ របស់​អង្ករ​ក្រអូប​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​គំហុក​ពី​តម្លៃ​មធ្យម​ប្រមាណ៩០០ ដុល្លារ ម​ក​ត្រឹម​តម្លៃ​ប្រហាក់ប្រហែល ​៧៣០​ដុល្លារ​ក្នុង​មួយ​តោន​តែប៉ុណ្ណោះ​។សម្រាប់​ទីផ្សារ​ដែល​កម្ពុជា បាន​នាំ​អង្ករ​ទៅកាន់​នៅក្នុង​ ឆមាស​ទី​១ នៃ ឆ្នាំ​២០២១​គឺ​មានប្រទេស​នាំមុខ​ចំនួន​៥ រួមមាន ១). ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ ​បាន​នាំចេញ​ចំនួន ៥១.០៩% ២). ប្រទេស​បារាំង ១០.៥០% ៣). ប្រទេស​ហ្កា​ប៊ុង ៧.៩៣% ៤). ប្រទេស ម៉ាឡេស៊ី ៦.៧៩ និង​ទី​៥). ប្រទេស​ហូ​ឡង់ ៣.៥៤% ។ដោយឡែក​ចំពោះ ប្រភេទ​អង្ករ​នាំចេញ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះដែរ ​ឃើញថា​ អង្ករ​ក្រអូប​ប្រណីត​មាន​៣៧.៣៥% អង្ករ​ក្រអូប​ធម្មតា​មាន​២៨.៥៦% អង្ក​រស​គ្រាប់​វែង​មាន​២៦% អង្ករ​ចំហុយ​មាន​២% អង្ករ​សរីរាង្គ​មាន​២% អង្ករ​បាក់ ៣% អង្ករដំណើប ១.២២ %​។សម្រាប់​ខែមិថុនា ឆ្នាំ​២០២១​នេះ អង្ករ​សរុប​ដែល​កម្ពុជា​នាំចេញ​មាន​ចំនួន​៤៧ ​៤១៩ តោន ដែល​មាន​ការ​កើនឡើង​១៤ % បើ​ធៀប​នឹង​ខែមិថុនា​ ឆ្នាំមុន គិត​ជា​ទឹកប្រាក់៣៣លាន​ដុល្លារ ដែល​ក្នុង​នោះ ទីផ្សារ​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​មាន​ចំនួន ២២ ៤៥៩ តោន គិត​ជា​ទឹកប្រាក់​១៥ លាន​ដុល្លារ ​ដែល​តួលេខ​នាំ​ចេញទៅ​ចិន​នេះ​មាន​កំណើន ១០២% បើ​ធៀប​ទៅ​ក្នុង​ខែមិថុនា​ ឆ្នាំ​២០២០ ដែល​មាន​បរិមាណ​ត្រឹម១១ ១២៤ តោន​៕​អត្ថបទ​៖ វណ្ណៈ

ក្រសួងយុត្តិធម៌ និងសភាពាណិជ្ជកម្មកម្ពុជា ពិភាក្សាពីការដាក់ដំណើរការតុលាការពាណិជ្ជកម្ម

2021/06/25 07:06:56 pm        566
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ និងសភាពាណិជ្ជកម្មកម្ពុជា បានពិភាក្សាគ្នា ប្រមូលធាតុចូលក្នុង​ការបង្កើត និងនិតីវិធីដំណើការតុលារការពាណិជ្ជកម្ម។ នៅពេលដាក់​ដំណើរការ តុលាការ​ពាណិជ្ជកម្ម រំពឹងថា​ នឹងផ្តល់​ទំនុកចិត្ត ច្បាស់លាស់​ត្រឹមត្រូវ​ជូន​ដល់​ ពាណិជ្ជករ វិនិយោគិន នឹង​អាជីវកជាតិ នឹង​អន្តរជាតិ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។កិច្ចប្រជុំ​ពិភាក្សា​ទៅលើ​ការបង្កើត​តុលាការ​ពាណិជ្ជកម្ម ធ្វើឡើង​កាលពី​ថ្ងៃទី​២៤​ ខែមិថុនា ដោយមាន​ការចូលរួម​ដោយ​ឯកឧត្តម ជីវ សុង​ហាក់ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ​នឹង​ជា​ប្រធាន​គណៈកម្មកា​រៀបចំ​ដំណើការ​តុលាការ​ពាណិជ្ជកម្ម ឧកញ៉ា លឹម ហេង​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​តំណាង អ្នកឧកញ៉ា គិត ម៉េង ​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ​និង​វត្តមាន​ ឯកឧត្តម ឧកញ៉ា ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា ​ព្រមទាំង​ជា​សហប្រធាន​ក្រុមការងារ​ទាំង​១៣ ផ្នែក​ឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល​- ផ្នែក​ឯកជន ​ព្រមទាំង​ចូលរួម​ពី​ប្រធាន​សភា​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត នឹង​សមាជិក សមាជិកា​សភាពាណិជ្ជកម្ម​កម្ពុជា​។គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាគ្សា​នេះ ​គឺ​ដើម្បី​ស្វែងយល់ និង​ចែករំលែក​បទពិសោធន៍ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជាតិ និង​អន្តរជាតិ​ផ្សេងៗ នឹង ​ពិភាក្សា​ស្តីពី​ដាក់​ដំណើការ​តុលាការ​ពាណិជ្ជកម្ម ព្រមទាំង​ទទួល​បាន​ធាតុ​ចូល​ជាច្រើន​ពី​ផ្នែក​ឯកជន ​ដើម្បី​ធ្វើ​យ៉ាងណា​រៀបចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ឲ្យ​បាន​ឆាប់ ​នឹង​រៀបចំ​នីតិវិធី​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ ដើម្បី​អនុវត្ត​ នឹង​ផ្តល់​ទំនុក​ចិត្ត ច្បាស់លាស់​ត្រឹមត្រូវ​ជូន​ដល់ ​ពាណិជ្ជករ វិនិយោគិន ​នឹង​អាជីវក ជាតិ នឹង​អន្តរជាតិ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​នឹង​បញ្ហា​ផ្សេងៗ​មួយ​ចំនួនទៀត​នឹង​កំពុង​ដាក់​បន្ត​ពិភាក្សា​ផងដែរ ។ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​បាន​លើកឡើងថា ​កន្លងមក វិវាទ​ក្នុង​វិស័យ​ជំនួញ នៅ​កម្ពុជា ត្រូវ​ឆ្លងកាត់​តុលាការ​ព្រហ្មទណ្ឌ​។ ប្រទេសមួយ​ចំនួន​នៅ​តំបន់​អាស៊ាន​ដូចជា​សឹង្ហបុរី ថៃ និង​ម៉ាឡេស៊ី​មាន​ប្រព័ន្ធតុលាការ​ពាណិជ្ជ​កម្មរៀងៗ​ខ្លួន ​ដែល​អាច​ជួយ​ដោះស្រាយ​វិវាទ​ពាណិជ្ជ​កម្ម​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​ ប្រការនេះ​ បាន​បង្កើន​ទំនុក​ចិត្ត​យ៉ាងខ្លាំង​ដល់​វិនិយោគិន​អន្តរជាតិ​ធំៗ​ជាច្រើន​មក​ដាក់​ទុន​រកស៊ី​នៅ​ប្រទេស​ពួកគេ​ ដោយបាន​បង្កើត​ការងារ​ជាច្រើន​កន្លែង​ដល់​ប្រជាពលរដ្ឋ និង​បាន​ជួយ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះ​ឱ្យ​កាន់​តែ​មាន​ភាព​រឹងមាំ ​និង​កាន់​តែមាន​ភាព​ប្រកួតប្រជែង​ខ្ពស់​។ឧកញ៉ា លឹម ហេង បញ្ជាក់​បន្ថែមថា នៅពេល​បើ​តុលាការ​ពាណិជ្ជកម្ម​ត្រូវ​បាន​បង្កើតឡើង​រួចរាល់​ប្រកបដោយ​តម្លាភាព​ និង​យុត្តិធម៌ ខ្ញុំ​ជឿថា​វា​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​ទាំង​ក្នុងស្រុក ​និង​ក្រៅ​ស្រុក​មករក​ស៊ី និង​បង្កើត​រោងចក្រ​ផលិត​កាន់​តែច្រើន​នៅ​កម្ពុជា​៕​អត្ថ​ប​ទ ៖ វណ្ណៈ 

តម្រូវការ​បន្លែ​ដាំ​តាម​បច្ចេកទេស​លើទឹក ​ក្នុងផ្ទះ​សំណាញ់ កំពុង​កើនឡើង​ក្នុង​ទីផ្សារ​ក្នុងស្រុក

2021/06/25 06:31:51 pm        500
ភ្នំពេញ ៖ ​តម្រូវការ​បន្លែ​ដាំ​ដោយ​បច្ចេកទេស ដោយ​ដាំ​លើទឹក ក្នុងផ្ទះ​សំណាញ់ កំពុង​កើនឡើង​។ ការ​ផ្គត់ផ្គង់​កើនឡើង​នេះ​ បាន​ជំរុញ​ឱ្យ​កសិករ ​និង​ចំនួន​កសិដ្ឋាន​បន្លែ​ដាំ​ដោយ​បច្ចេកទេស​បែបនេះ ពង្រីក​ការ​ដាំដុះ​បន្ថែម​។លោកស្រី ម៉ាង ប៉ា​វី​ណា ម្ចាស់​កសិដ្ឋាន​បន្លែ នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ទទួល​បាន​ជោគជ័យ លើ​ការ​ប្រើ​បច្ចេកទេស​ដាំ​បន្ថែ​លើទឹក ឬ​ហៅថា ​Hydroponics ​បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន ​នៅ​ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ នេះ​ថា​ បន្លែ Hydroponics ​គឺជា​បន្លែ​ដែល​មាន​ការដាំដុះ​ទៅតាម​លក្ខណៈ​បច្ចេកទេស ​ដោយ​ប្រើប្រាស់​ផ្ទះ​សំណាញ់ ​បច្ចុប្បន្នកំពុង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ ព្រោះ​ការ​ដាំ​តាម​បច្ចេកទេស​របៀបនេះ​ គឺ​មិន​ប្រើប្រាស់​សារធាតុ​ពុល ​ដើម្បី​ការរីកលូតលាស់​របស់​បន្លែ ឬ​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម ។លោកស្រី បន្តថា ​បច្ចុប្បន្ន​ដោយ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​អំពី​សុវត្ថិភាព ​និង​សុខភាព ​សម្រាប់​ផ្គត់ផ្គង់​ការ​ហូបចុក ក្នុង​មួយថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​បាន​មក​ទិញ​បន្លែ​ដល់​កសិដ្ឋាន​ផ្ទាល់​។ ​លោកស្រី​ក៏បាន​យក​ទៅ​បោះ​នៅ​តាម​ភោជនីយដ្ឋាន​នានា​នៅ​ក្រុងភ្នំពេញ​។ដោយសារ​តម្រូវ​ការ​កើនឡើង ​សព្វថ្ងៃ​ការ​ផ្គត់ផ្គង់​បន្លែ​នៅ​តាម​ទីផ្សារ​ទាំងនេះ គឺ​មិនបាន​ឆ្លើយតប​តាម​តម្រូវការ​គ្រាប់​គ្រាន់​នោះ​។ ​សម្រាប់​ផែនការ ​លោកស្រី​នឹង​បង្កើន​ការ​ដាំដុះ​ឲ្យ​បាន​ចំនួន ២០ ផ្ទះ​សំណាញ់​បន្ថែម​ទៀត ដើម្បី​ជំរុញ​ផលិតកម្ម​បន្លែ​ឲ្យ​បាន​កាន់​តែច្រើន​ ជាពិសេស​ការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ហូបចុក ​និង​ដើម្បី​ជីវភាព​របស់​គាត់​ផងដែរ​។លោកស្រី ​បញ្ជាក់ថា ​គាត់​អាច​រក​ចំណូលបាន​ពី​ការលក់​បន្លែ​ក្នុង​១​ខែៗ ​ជាង ២​ពាន់​ដុល្លារ ដោយ​មិន​គិត​ពី​ការ​លក់​ពូជ​បន្លែ ​ការបង្រៀន​បច្ចេកទេស​ដាំ​ដុះ ​ឬ​ការ​លក់​ជី​ធម្មតា​ជាតិ​ជាដើម ។ប្រជាពលរដ្ឋ​ដែល​គាំទ្រ​បន្លែ​ដាំ​លើទឹក បាន​លើកឡើងថា​ បច្ចុប្បន្ន​ពួកគាត់​មានការ​ជឿជាក់ និង​មានការ​ទុកចិត្ត​យ៉ាងខ្លាំង​ ចំពោះ​ការ​ដាំដុះ​បន្លែ​របៀបនេះ ​ហើយ​ពួកគាត់​ ការដាំដុះ​បន្លែ​តាម​បច្ចេកទេស​នេះ​ ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​កាន់តែច្រើន​ ដើម្បី​បង្ហាញ​អំពី​ការចូលរួម ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​ឲ្យ​ដឹងថា​ បើ​ពិនិត្យមើល​ក​ផលិតកម្ម​បន្លែ ​បច្ចុប្បន្ន​បាន​កំពុង​កើនឡើង​។ បច្ចេកទេស​ស្រោចស្រព​ដំណាំ​បន្លែ​នេះ ក្រសួង ​ជំរុញ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ដៃគូ​អភិវឌ្ឍន៍ ​វិស័យ​ឯកជន និង​សហគមន៍​បន្លែ​សុវត្ថិភាព និង​សរីរាង្គ ចូលរួម​ទាំង​អស់គ្នា ដើម្បី​ធ្វើ​បដិវត្ត​ផលិតកម្ម​បន្លែ​កម្ពុជា​ឲ្យ​មាន​លក្ខណ​ទំនើប ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាន់​សម័យ ​បរិ​យា​ប័ន្ន និ​ង​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​ទីផ្សារ​គឺ​និរន្តរភាព​បរិមាណ​ផ្គត់ផ្គង់ ​គុណភាព សុវត្ថិភាព និង​តម្លៃ​។សូមបញ្ជាក់ថា តម្រូវការ​បន្លែ​នៅក្នុង​ឆ្នាំ ២០២០ ត្រូវ​បាន​ប៉ាន់ស្មាន​មាន​ចំនួន​សរុប​ជាង១ លាន​តោន ក្នុងនោះ​ផលិតកម្ម​បន្លែ​ក្នុងស្រុក​មានលទ្ធភាព​ផ្គត់ផ្គង់​ប្រមាណ​ជាង៧១ ​ម៉ឺន​តោន ស្មើនឹង ៦៨​ភាគរយ ​នៅ​រដូវប្រាំង ៦៩​ភាគរយ និង​រដូវរំហើយ ៧៥​ភាគរយ​។​ ក្រៅពីនេះ ​កម្ពុជា​ចាំបាច់​ត្រូវ​នាំចូល​បន្លែ​សរុប​ចំនួន​ជិត៣៣ ម៉ឺន​តោន ដើម្បី​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​បន្ថែម​៕​អត្ថបទ​៖ សុន រ៉ា​ឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM