ឆមាសទី១ឆ្នាំ២០២៦ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារអាមេរិក
មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង
កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជា​ជំរុញ​លើកកម្ពស់​ផលិតកម្ម និង​សុខភាព​សត្វ​ចិញ្ចឹម​ក្នុងស្រុក

2021/06/24 02:20:26 pm        557
ភ្នំពេញ ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​គ្រោង​នឹង​ផលិត​វ៉ាក់សាំង​សម្រាប់​សត្វពាហនៈ​នៅក្នុង​ប្រទេស​ នៅក្រោម​ជំនួញ​របស់​ប្រទេស​ចិន​។ ​ការផលិត​វ៉ាក់សាំង​សម្រាប់​សត្វពាហនៈ​នេះ នឹង​ឆ្លើយតប​ទៅ​នឹង​កំណើន​នៃ​ការ​ចិញ្ចឹម​សត្វ​សម្រាប់​សាច់​នៅ​កម្ពុជា​។ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ បាន​លើកឡើងថា​ ភាគី​ចិន​បាន​គាំទ្រ​លើ​សំណើ​របស់​កម្ពុជា​ ដែលមាន​ឆន្ទៈចង់​ផលិត​វ៉ាក់សាំង​ដោយ​ខ្លួនឯង ​ក្រោម​ជំនួយ​ឧបត្ថម្ភ​បច្ចេកទេស​ពី​ភាគី​ចិន​។​ករណីនេះ​ ភាគី​ចិន​នឹង​ចុះ​មក​សិក្សា​ផ្ទាល់​ក្រោយ​ស្ថានភាព​កូ​វីដ​-១៩ បានល្អ​ប្រសើរ ។ឯកឧត្តម វេ​ង សា​ខន បាន​បញ្ជាក់ថា ផលិតកម្ម​ចិញ្ចឹម​សត្វ ​បាននិងកំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ ​តាមរយៈ​ការផ្តល់​ចំណូល​ឲ្យ​គ្រួសារ (​លក់​សត្វ​រស់ លក់​ពូជ លក់​ស៊ុត និង​លាមក​) ​និង​បង្កើត​ការងារ​នៅ​ក្នុង​មូលដ្ឋាន​ផ្ទាល់ ។ ​មិនតែប៉ុណ្ណោះ ​វិស័យ​ផលិតកម្ម​ចិញ្ចឹម​សត្វ​បាន​ចូលរួម​ប្រើប្រាស់ វត្ថុធាតុដើម​ផលិត​ក្នុងស្រុក​មាន​ ៖ ស្រូវ ពោត ដំឡូង​មី សណ្តែកសៀង កន្ទក់ ចុងអង្ករ ម្សៅ​ត្រី ​និង​កាក​ស្រា​បៀ​។ កត្តា​ទាំងអស់នេះ​ វា​បាន​បំពេញ​តួនាទី​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង​ផលិតកម្ម​ចិញ្ចឹម​សត្វ ​និង​ផលិតកម្ម​ដំណាំ​។ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ផលិតកម្ម​ចិញ្ចឹម​សត្វ មួយ​ក្នុងចំណោម​កត្តា​សំខាន់ៗ​ដែល​អ្នក​ចិញ្ចឹម​តោង​គិតគូរ​ពិចារណា​គឺ វិធានការ​ការពារ​ជំងឺឆ្លង​សត្វ​។ ​ចំពោះ​ផលិតកម្ម​ចិញ្ចឹម​គោ​-​ក្របី តែង​ជួប​ប្រទះ​ជំងឺឆ្លង​សំខាន់​ពីរ​គឺ​ជំងឺសារ​ទឹក និង​ជំងឺ​អុតក្តាម​ ដែល​បាន​បំផ្លាញ​ទាំង​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។ឯកឧត្តម​ វេ​ង សា​ខុន បន្តថា យល់​ច្បាស់​ពី​បញ្ហា​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ដែល​មាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​រិះរក​គ្រប់​មធ្យោបាយ​ និង​ដាក់​ចេញ វិធានការ​សំខាន់ៗ​ដើម្បី​ទប់ស្កាត់​ការ​រាល​ឆ្លង​ជំងឺ​តាម​រយៈការចាក់​ថ្នាំ​ការពារ ​ការ​ព្យាបាល​សត្វ​ឈឺ​តាម​លទ្ធភាព ​វិធានការ​ច​ត្តា​ឡី​ស័ក ​និង​វិធានការ​ជីវ​សុវត្ថិភាព​។សម្រាប់​ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​នៅ​កម្ពុជា ​សាទរ​ចំពោះ​គម្រោង​របស់​រាជរដ្ឋាភិបាល​។ ​ការផលិត​វ៉ាក់សាំង​សម្រាប់​ប្រើ​លើ​សត្វ ពាហនៈ និង​សត្វ​ចិញ្ចឹម​ផ្សេងទៀត​ នឹង​កាត់បន្ថយ​ការ​នាំ​ចូល​ពី​ក្រៅប្រទេស ​កាត់បន្ថយ​ថ្លៃដើម​ផលិត​។បន្ថែម​ពី​លើនេះ លោក ស្រ៊ុន ពៅ ក៏បាន​អំពាវនាវ​ឱ្យ​មាន​ការ​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ​បន្ថែមទៀត ​ក្នុងប្រទេស ​ដែល​នឹង​ចូលរួម​កាត់បន្ថយ​ថ្លៃ​ដើម​ផលិត​នៃ​ការ​ចិញ្ចឹម​សត្វ​ក្នុងស្រុក ជាពិសេស​លើកកម្ពស់​ការប្រកួតប្រជែង​តម្លៃ​ក្នុង​ទីផ្សារ ​ជាមួយ​នឹង​សាច់សត្វ​នាំចូល​៕​អត្ថ​ប​ទ ៖ វណ្ណៈ 

សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១​​ នឹង​មាន​កំណើន​វិជ្ជមាន​ ដោយ​មាន​​ការ​គាំទ្រ​នៃ​វិស័យ​ជា​ចន្ទល់​មួយ​ចំនួន

2021/06/24 06:58:14 pm        269
ភ្នំពេញ ៖ សេដ្ឋកិច្ចកម្ពុជា ក្នុង​ឆ្នាំ​២០២១ នេះ នឹងមាន​កំណើន​វិជ្ជមាន ខណៈ​ការនាំចេញ​វិស័យ​កសិកម្ម​, អនុវិស័យ​កាត់ដេរ វិស័យ​អចលនទ្រព្យ ​និង​អនុវិស័យ​ដឹកជញ្ជូន ​និង​គមនាគមន៍​ជាដើម ដែល​ជា​ចន្ទល់​សេដ្ឋកិច្ច ​បាន​កំពុង​ងើបឡើង​វិញ​ជា​បណ្តើរៗ ។លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV នៅ​ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ នេះ​ថា ​បញ្ហា​ប្រឈម​នៅ​ក្នុង​វិបត្តិ​កូ​វីដ​-១៩ គឺ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ ក្នុងនោះ​ ចំពោះ​វិស័យ​អចលនទ្រព្យ​ក៏​រង​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​នេះ​ផងដែរ ​ដែល​ជា​ការ​រាំងស្ទះ​ដល់​ការអភិវឌ្ឍន៍​វិស័យនេះ ​និង​ការបាត់បង់​អ្នក​វិនិយោគ​ទុន ជាពិសេស​អ្នកវិនិយោគទុន​បរទេស​។សម្រាប់​ឆ្នាំ​២០២១​ លោក​ បន្តថា ការអភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ ​បាន​កំពុង​ដំណើរ​ជា​ធម្មតា ប៉ុន្តែ​ស្ថិតនៅក្នុង​ល្បឿន​យឺត​។ ​តែ​ទោះបីជា​យ៉ាង​ចំពោះ​ការអភិវឌ្ឍន៍​វិស័យ​សំណង់​រួមមាន ​៖ គម្រោង​សាងសង់​លំនៅឋាន កំពុង​ត្រូវបាន​លេចធ្លោ រួមជាមួយ​ការអភិវឌ្ឍន៍​ទីក្រុង​ថ្មីៗ​ និង​ផ្នែក​គម្រោង​ខុន​ដូ និង​វិស័យ​ដីធ្លី ។សម្រាប់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​វិញ​, លោក កាំ​ង ម៉ូ​នី​ការ អគ្គលេខាធិការរង​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លើកឡើងថា​ បន្ទាប់​ជួប​បញ្ហា​ខ្លះៗ​នៅក្នុង​ការប្រកួតប្រជែង ដោយសារ​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ព្រឹត្តិការណ៍ ២០ កុម្ភៈ​ ធ្វើអោយមាន​ការ​បិទ​រោងចក្រ​ ការនាំចេញ​ផលិតផល​ធ្វើដំណើរ​កំពុង​មានការ​កើនឡើង ​ដោយ​កម្ពុជា​ទទួល​បាន​ការ​នាំ​ចេញរួច​ពន្ធ​ទៅកាន់​សហរដ្ឋអាមេរិក ​ដោយ​យើង​រំពឹងទុ​ក​ថា​ នឹង​បន្ត​មាន​កំណើន​ក្នុង​ពេលខាងមុខ​ទៀត ។ជុំវិញ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​, ឯកឧត្តម មាស សុខ​សេន​សាន្ត អ្នកនាំពាក្យ​និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែងថា ​តាម​ការ​ព្យាករណ៍​របស់រាជ​រដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជា​ ត្រូវ​បាន​ព្យាករ​ថា នឹង​ងើប​ឡើងវិញ​ក្នុង​កំណើន​រង្វង់ ៣,៥ ភាគរយ ​ទៅ ៤ ភាគរយ ដោយ​ទ្រទ្រង់​វិស័យ ​និង​អនុវិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូចជា ​៖ វិស័យ​កសិកម្ម​, អនុវិស័យ​កម្មន្តសាល​, អនុវិ​ស័យ​ដឹកជញ្ជូន និង​គមនាគមន៍ ដែល​បាន​បង្ហាញ​នូវក្នុង​អត្រា​វិជ្ជមាន ។ធនាគារពិភពលោក ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា ​នឹង​ទទួល​បាន​កំណើន​ជិត ៤ ភាគរយ ក្នុង​ឆ្នាំ ២០២១ ដោយសារ​ការ​រំពឹងទុក​នៃ​ការ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​នៃ​សេដ្ឋកិច្ច​, ខណៈ​វិស័យ​មួយ​ចំនួន​មានការ​រីកចម្រើន​ ផ្នែក​ដទៃ​ផ្សេងទៀត​នៅ​គាំង​ទ្រឹង ​ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ ​ក្នុងនោះ​វិស័យ​កសិកម្ម នៅ​រក្សា​ភាព​ធន់​ ដោយសារ​មាន​តម្រូវការ​ខ្លាំង ជាពិសេស​កម្ពុជា​បាន​នាំចេញ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​កម្ពុជា​-​ចិន ។ ចំណែក​ផ្នែក​ឧស្សាហកម្ម​ផលិត​វិញ​, បាន​ងើប​ឡើងវិញ​ជា​បណ្តើរៗ​ផងដែរ ​ដោយ​ត្រូវ​សម្រប​ខ្លួន​ទៅតាម​លក្ខខណ្ឌ​ប្រែប្រួល​នៅ​ខាងក្រៅ​ ។ ​ចំពោះ​អាជីវ​កម្ម​បោះ​ដុំ​និង​លក់រាយ ​បាន​កំពុង​ប្រឹង​ងើបឡើង​វិញ​ក្នុង​ល្បឿន​យឺត​ ខណៈ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ ៕​អត្ថបទ ​៖ សុន រ៉ា​ឌី​​

ការនាំចេញ​ទំនិញ​កម្ពុជា​ទៅកាន់​ទីផ្សារ​អង់គ្លេស​ រំពឹងថា​ មាន​កំណើន​ល្អប្រសើរ

2021/06/23 02:12:09 pm        423
ភ្នំពេញ ៖ កម្ពុជា​រំពឹងថា ការនាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​អង់គ្លេស នឹង​មាន​កំណើន​ល្អប្រសើរ ដោយសារ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ និង​ទទួល​បាន​ការ​គាំទ្រ​ពី​អង់គ្លេស លើ​ការ​ទទួលបាន​ភាព​អនុគ្រោះ​នៃ​ការនាំចេញ​របស់​ទីផ្សារ​កម្ពុជា​ និង​បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​បាន​ខិត​កាន់តែ​ជិតគ្នា បន្ទាប់ពី​ចក្រភព​អង់គ្លេស​ចាកចេញពី​សហគមន៍​អឺរ៉ុប ។ឯកឧត្តម ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មានBTVនៅ​ថ្ងៃទី២៣ ខែមិថុនានេះ​ថា ចំពោះ​ទំនាក់ទំនង​នៅ​ក្នុង​ពាណិជ្ជកម្ម​កម្ពុជា​-​អង់គ្លេស​ មាន​សភាព​ល្អប្រសើរ​នៅ​គ្រប់​ប្រតិបត្តិការ​ គឺ​ចាប់​តាំងតែ​ពីមុន​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​មកម្ល៉េះ​ ក្នុងនោះ ​បន្ទាប់​ការ​ចាកចេញ​របស់​អង់គ្លេស​ រដ្ឋាភិបាល​តាមរយៈ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ​បាន​បញ្ជាក់ថា​ អង់គ្លេស​នៅតែ​បន្ត​ភាព​អនុគ្រោះ​សម្រាប់​ការនាំចេញ​របស់​កម្ពុជាទៅកាន់​ទីផ្សារ​របស់ខ្លួន ។ឯកឧត្តម បន្តថា ចំពោះ​ការនាំចេញ​នាំចូល​រវាង​កម្ពុជា​-​អង់គ្លេស​វិញ គឺ​ប្រព្រឹត្ត​ទៅជា​ធម្មតា​ ដូច​កាល​ចក្រ​ប្រភព​អង់គ្លេស​នៅ​ក្រោម​សហគមន៍​អឺរ៉ុប ​ដែលជា​ចំណុច​ល្អប្រសើរ​មួយ​ ដោយ​សង្កេតឃើញថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ គឺ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​មានការ​យោគយល់​គ្នា ជាពិសេស​ប្រទេស​អង់គ្លេស ​និង​កម្ពុជា បាន​កំពុង​ខិតជិត​គ្នា ​បន្ទាប់ពី​ចក្រភព​អង់គ្លេស​ចេញពី​សហគមន៍​អឺរ៉ុប​, ជាក់​ស្តែង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ​ដូ​មី​និក រ៉ា​អាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស ​គឺ​សម្តែង​នូវ​ការ​ងា​ក​មក​ខិតជិត​ផ្ទាល់ ដោយ​យើង​រំពឹងថា ​ទំនាក់ទំនង​ជិតស្និត​របៀបនេះ​ គឺជា​ការ​ជំរុញ​បំពេញ​បំណង​របស់​កម្ពុជា​ ដើម្បី​ទៅ​ចរាចរ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ​កម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ​។ចំពោះ​ការនាំចេញ​សំលៀកបំពាក់​វិញ​, លោក កាំ​ង ម៉ូ​នី​ការ អគ្គលេខាធិការរង ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ លើកឡើងថា ពាក់ព័ន្ធ​ការនាំចេញ​វិស័យ​កាត់ដេរ ​និង​សំលៀកបំពាក់ នៅក្នុង​រយៈពេល៣ខែដើមឆ្នាំ ២០២១ នេះ មានការ​ស្រុតចុះ​បន្តិចបន្តួច​ ខណៈ​នៅក្នុង​ខែមេសា បាន​ងើប​ឡើងវិញ​ខ្លះៗ ​បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០ ។ដោយឡែក​ចំពោះ​ទីផ្សារ​នាំចេញ​ទៅ​ប្រទេស​អង់គ្លេស​វិញ ​លោក​សង្ឃឹមថា​ ទៅ​ថ្ងៃ​ខាងមុខ ទីផ្សារ​នេះ​ នៅតែ​ល្អ​សម្រាប់​កម្ពុជា ដោយសារ​ប្រទេស​យើង​ទទួល​បាន GSP បន្ត​ការ​រួច​ពន្ធ​សម្រាប់​ការនាំចេញ​ប្រទេស​នោះ​។ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា និង​អង់គ្លេស មានតម្លៃ​សរុប​ស ​២៥៨​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ខែ ​ឆ្នាំ​២០២១ ថយចុះ ​១៧,៧ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០​។ ក្នុងនោះ កម្ពុជា​នាំចេញ​ទំនិញ​មាន​ទឹក​ប្រាក់​សរុប ២៣៩ លាន​ដុល្លារ ទៅកាន់​ទីផ្សារ​អង់គ្លេស ​ថយចុះ ១៧ ភាគរយ ខណៈ​នាំចូល​ទំនិញ​ពី​អង់គ្លេស មានតម្លៃ​១៨​លាន​ដុល្លារ ​ថយចុះ ១៧​ភាគរយ​។យោងតាម​ក្រសួងពាណិជ្ជកម្ម ភាគច្រើន​ទំនិញ​របស់​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​អង់គ្លេស​ មានដូចជា សំលៀកបំពាក់ ស្បែកជើង កង់ អង្ករ និង​ផលិត​កសិកម្ម​ដទៃទៀត ​ខណៈ​នាំចូល​ពី​អង់គ្លេស មានដូចជា ​រថយន្ត គ្រឿងចក្រ ភេសជ្ជៈ ឧបករណ៍​ទូរគមនាគមន៍​ និង​ថ្នាំពេទ្យ​។​ កាលពី​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ​សម្រេច​បាន ៨៧៨ លាន​ដុល្លារ ​ថយចុះ​២៧​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៩៕​អត្ថបទ​៖ សុន រ៉ា​ឌី 

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េខាងត្បូង មាន​ទំហំ​ទឹកប្រាក់​ជាង​៣៧៧​លាន​ដុល្លារ​ ក្នុង​រយៈពេល​ប្រាំ​ខែ

2021/06/23 08:02:52 pm        291
ភ្នំពេញ ៖ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង​មាន​ទំហំ​ទឹកប្រាក់​សរុប ៣៧៧ លាន​ដុល្លារ ក្នុង​រយៈពេល​ប្រាំ​ខែ​ឆ្នាំ​២០២០​ កើនឡើង៦,១​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០​។យោង​តាម​របាយការណ៍​ពី​សហគមន៍​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ ចាប់ពី​ខែមករា ​ដល់​ខែឧសភា ការនាំចេញ​ទំនិញ​របស់​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​កូរ៉េខាងត្បូង ​មាន​ទំហំ​ទឹកប្រាក់ ​ប្រមាណ ១៣៩ លាន​ដុល្លារ ថយចុះ ០,៤​ភាគរយ ធៀប​នឹង​រយៈពេល​ប្រាំ​ខែ​ឆ្នាំមុន​។ ​ដោយឡែក ​កម្ពុជា​នាំចូល​ទំនិញ​ពី​កូរ៉េខាងត្បូង ​មាន​ទំហំ​ទឹកប្រាក់​សរុប ​២៣៧ លាន​ដុល្លារ ​កើនឡើង​ ១០,២ ភាគរយ​។យោង​តាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​ទំនិញ​ដែល​កម្ពុជា ​នាំ​ចេញទៅ​ទីផ្សារ​កូរ៉េខាងត្បូង មាន​ដូចជា ​សំលៀកបំពាក់​ ផលិតផល​ស្បែកជើង ផលិត​ធ្វើដំណើរ ​គ្រឿង​បង្គំ​អគ្គិសនី និង​ផលិតផល​កសិកម្ម​។ ​ចំណែក​ផលិតផល​ដែល​កូរ៉េខាងត្បូង​នាំ​ចូល​ម​ក​កម្ពុជា​វិញ ​មានដូចជា ​រថយន្ត ឧបករណ៍​អេឡិចត្រូនិក ​ភេសជ្ជៈ ថ្នាំពេទ្យ ​និង​ផលិតផល​បា្ល​ស្ទិ​ក​។គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង ​រំពឹងថា​នឹង​កើន​ឡើង​បន្ថែមទៀត​ បន្ទាប់ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ​រវាង​ប្រទេស​ទាំងពីរ ចូល​ជា​ធរមាន​។ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ គ្រោង​នឹង​ប្រកាស​ដាក់​ឱ្យអនុវត្ត​នៅក្នុង​ឆ្នាំ​២០២១​នេះ​។ក្នុង​ឆ្នាំ​២០២០​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ កម្ពុជា កូរ៉េខាងត្បូង​ ធ្លាក់ចុះ ១៤​ភាគរយ មក​ត្រឹម ​៨៨៤​លាន​ដុល្លារ ដោយសារ​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩​។ ​ក្នុងនោះ កម្ពុជា នាំ​ចេញទៅ​កូរ៉េខាងត្បូង ​មាន​ទឹកប្រាក់​សរុប ៣១៧ លាន​ដុល្លារ​ ធ្លាក់ចុះ​១៨​ភាគរយ​៕ ​អត្ថបទ​៖ វណ្ណៈ

ក្រសួងកសិកម្ម ជំរុញ​លើកកម្ពស់​ផលិតភាព គុណភាព និង​ទីផ្សារ សម្រាប់​ផលិតផល​កសិកម្ម​

2021/06/22 06:14:54 pm        334
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជំរុញ​លើកកម្ពស់​ផលិតភាព ​គុណភាព និង​ទីផ្សារ សម្រាប់​ផលិតផល​កសិកម្ម តាមរយៈ​ការផ្តល់​ជំនួញ​បច្ចេកទេស ​និង​គ្រឿង​បរិក្ខារ ដើម្បី​ចូល​រួមចំណែក​លើកកម្ពស់​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​។មានប្រសាសន៍​ក្នុង​ពិធី​ប្រគល់​ និង​ទទួល កាលពី​ថ្ងៃទី​២១ មិថុនា ឆ្នាំ​២០២១ របស់​អង្គការ​ហេ​ហ្វឺ​អន្តរជាតិ​កម្ពុជា ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​សម្តែង​ការ​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ​ ដែល​បាន​ចូលរួម​លើកកម្ពស់​ខ្សែ ច្រវាក់​ផលិតកម្ម​បន្លែ និង​មាន់​ស្រែ​ខ្មែរ របស់​សហគមន៍​កសិកម្ម​ធានា​បាន​ផលិតភាព​ គុណភាព សុវត្ថិភាព និង​ទីផ្សារ បង្កើត​ឱកាស​ការងារ ​និង​ប្រាក់ ចំណូល​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩​។ឯកឧត្តម​សង្ឃឹម និង​ជឿជាក់ថា ​អង្គការ​នឹង​បន្ត​ពិនិត្យ​លទ្ធភាព​ជួយឧបត្ថម្ភ ​ដល់​សហគមន៍​កសិកម្ម​ឲ្យ​បាន​កាន់​តែច្រើន​ថែមទៀត ឆ្លើយតប​តាម​តម្រូវការ​ជាក់​ស្តែង​នៃ​ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​បន្លែ ផ្លែឈើ ត្រី សាច់​មកកាន់​ទីផ្សារ ​ដើម្បី​រក្សា​បាន​នូវ​គុណភាព​ស្រស់ ​ចំណេញ​ពេល​កាត់បន្ថយ​ការបាត់បង់​ចំនួន​ ឬ​ បរិមាណ​ផលិតផល ​ដែល​បណ្តាល​មកពី​មធ្យោបាយ​ដឹកជញ្ជូន និង​ទូ​ត្រជាក់​សម្រាប់​រក្សា​ទុកដាក់​ផលិតផល​។​ល​។ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ បានស្នើ​សុំ​ឲ្យ​អង្គការ​បន្ត​ជួយ​គាំទ្រ​ដល់​សហគមន៍ ​កសិកម្ម​ផ្សេងៗ​ទៀត ដើម្បី​ចូល​រួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​ផលិតភាព ​គុណភាព សុវត្ថិភាព ​និង​បញ្ហា​ទីផ្សារ​រ​។ គួរ​ជួយ​ពង្រឹង​សមត្ថភាព​លើ​ការដឹកនាំ គ្រប់គ្រង ​បច្ចេកទេស​កែច្នៃ​កសិផល និង​ការងារ​ទីផ្សារ​ដើម្បី​ប្រែក្លាយ​ទៅជា​សហគមន៍​ក​សិ​កម្ម​គំរូ ​និង​សហគ្រិន​ខ្នាតតូច​-​មធ្យម​នៅ​ជនបទ​។គម្រោង​របស់​អង្គការ​ហេ​ហ្វឺ​អន្តរជាតិ គឺ​ស្តីពី “​ការលើកកម្ពស់​ផលិតផល មាន់​ស្រែ​ខ្មែរ​សម្រាប់​មោទនភាព​ជាតិខ្មែរ​” គឺជា​គម្រោង​មួយ​សមស្រប និង​មាន ​លក្ខណៈ​ជោគជ័យ​ខ្ពស់ ​ដោយសារ​ផលិតផល​មាន់​ស្រែ​មាន​តម្រូវការ​ខ្ពស់ ​នៅលើ​ទីផ្សារ និង​កសិករ​ចិញ្ចឹម​មាន់​មាន​ជំនាញ ​បច្ចេកទេស​ខ្លះ​រួចមកហើយ និង​ផ្តល់​ទុន​វិនិយោគ​ដោយ​បាន​ការ​បណ្តុះបណ្តាល​ពី​មន្ត្រី​កសិកម្ម ​និង​មន្ត្រី​របស់ អង្គការ​មិនមែន​រដ្ឋាភិបាល​នាពេល​កន្លងមក​៕​​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​លើកដំបូង​នៅ​កម្ពុជា​ បើក​ដំណើរការ​​នៅ​​នេះ

2021/06/21 10:19:05 pm        322
មណ្ឌលគិរី​ ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​ឱ្យ​ដំណើរការ​សកម្មភាព​ចម្រាញ់​រ៉ែ​មាស​លើកដំបូង របស់​ក្រុមហ៊ុន រ៉េ​ណេ​ស​សង់ មី​នី​រ៉​ល ខេ​ម​បូ​ឌា លីមីត​ធី​ត ( Renaissance Mineral Cambodia Limited,.) ​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​នៅ​កម្ពុជា ​ស្ថិតនៅ​តំបន់​អូរ​ខ្វាវ​ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។យោង​តាម​សារលិខិត សម្តេច​តេ​ជោ ហ៊ុន សែន ចេញផ្សាយ​កាលពី​ថ្ងៃទី​១០​ ខែមិថុនា ​បញ្ជាក់ថា ក្រោយពី​បាន​សិក្សា​ស្រាវជ្រាវ​ស្វែង​រុករក​អស់​រយៈពេល​ប្រមាណ​១៤ ឆ្នាំ ក្រុមហ៊ុន រ៉ឺ​នស​ង់ មី​នី​រ៉​ល ខេ​ម​បូ​ឌា​លីមីត​ធី​ត​ ជា​ក្រុមហ៊ុន​អូស្ត្រាលីទី​១ ​ដែល​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​តាម​ស្តង់ដារ​អន្តរជាតិ ​ដោយបាន​ផលិត​ចេញ​ នៅ​ថ្ងៃនេះ​ជា​មាស​ដុំ​ពាក់កណ្ដាល​សម្រេច​ ដែល​មាន​អត្រា​មាស​៩០% ។ តាម​របាយការណ៍​សមិទ្ធ លទ្ធភាព​ដែល​បាន​ផ្ដល់​ក្រុមហ៊ុន រ៉ឺ​នស​ង់ មី​នី​រ៉​ល ខេ​ម​បូ​ឌា​លីមីត​ធី​ត​អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ​៣ (​បី​)តោន ក្នុង​មួយឆ្នាំ​សម្រាប់​រយៈពេល៨​ឆ្នាំ​ដំបូង​។ ក្រុមហ៊ុន​រំពឹងថា នឹង​អាច​ពង្រីក​លទ្ធភាព​អាជីវកម្ម​បន្ថែមទៀតក្រោយ​រយៈពេល​ដំបូង​នេះ​៕​

ផលិតកម្ម​រ៉ែ​មាស​លើកដំបូង​នៅ​កម្ពុជា បើក​ដំណើរការ​ចម្រាញ់​នៅ​ថ្ងៃ​ចន្ទ​នេះ

2021/06/21 11:34:02 am        88
មណ្ឌលគិរី ៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) ចាប់ផ្តើម​ផលិតកម្ម​ចម្រាញ់​រ៉ែ​មាស​នៅ​តំបន់​អូរ​ខ្វាង ខេត្តមណ្ឌលគិរី ​ខេត្ត​រតនគីរី នៅ​ថ្ងៃ​ច័ន្ទ​។ នេះ​ជា​ការ​​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​លើកដំបូង​នៅ​កម្ពុជា​។ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត (Renaissance Minerals (Cambodia) Limited) នឹង​បើក​ដំណើរការ​ចម្រាញ់​មាស​លើកដំបូង​នេះ ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​។ការចាប់​ដំណើរការ​ចម្រាញ់​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន Renaissance Minerals Cambodia ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Emerald Renaissance ចុះ​បញ្ជី​ផ្សា​រមូល​ប​ត្រ​នៅ​ប្រទេស​អូស្ត្រាលី គឺ​ក្រោយពេល​ក្រុមហ៊ុន​វិនិយោគ​មួយ​នេះ​ បាន​ចំណាយ​ពេល​១៤​ឆ្នាំ​ដើម្បី​សិក្សា ​និង​ស្វែងរក​រ៉ែ​មាស​នៅ​ដែន​អាជ្ញា​ប័ណ្ណ​របស់​នៅ​កម្ពុជា​។ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​សារលិខិត​ផ្ញើ​ជូន​ជនរួមជាតិ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១​ កន្លងមកនេះ សម្តេច​តេ​ជោ​ បាន​ប្រកាស​ពី​ភាព​ជោគជ័យ​លើ​អាជីវកម្ម​រ៉ែ​មាស​លើកដំបូង​របស់​កម្ពុជា ​ដែល​អាច​ផលិត​មាស​សុទ្ធ បាន​ចំនួន៣​តោន​ក្នុង​មួយឆ្នាំ​សម្រាប់​រយៈពេល៨ ឆ្នាំដំបូង​។យោងតាម​ក្រសួង​រ៉ែ និង​ថាមពល កម្ពុជា​មិន​ទាន់មាន​រោងចក្រ​បន្សុទ្ធ​មាស​នៅឡើយ​ទេ​។ រ៉ែ​មាស​ដែល​ចម្រាញ់​ដោយ​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited គឺ​នឹងត្រូវ​នាំ​ចេញទៅ​បន្សុទ្ធ​នៅក្រៅ​ប្រទេស ដូចជា​ប្រទេស​សិង្ហបុរី និង​អូស្ត្រាលី​។ក្រុមហ៊ុន​រំពឹងថា ​នឹង​ទទួល​បាន​ចំណូល​ដុល​សរុប​ប្រមាណ១៨៥​លាន​ដុល្លារ​ ពី​ផលិតកម្ម​ចម្រាញ់​រ៉ែ​មាស​នេះ​។ ក្នុងនោះ ​ចំណូល​សួយសារអាករ​ និង​ពន្ធ គឺ​មាន​ប្រមាណ​៤០​លាន​ដុល្លារ​ នឹង​ក្លាយ​ជា​ចំណូល​ចូល​ថវិកាជាតិ​ សម្រាប់​ប្រើប្រាស់​ទៅលើ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។ដំណើរការចម្រាញ់រ៉ែមាស លក្ខណៈឧស្សាហកម្មនេះ គឺជា​ឧស្សាហកម្ម​និស្សារណកម្ម ​ឬ​អាជីវកម្ម ទាញយករ៉ែទីពីររបស់​កម្ពុជា ​បន្ទាប់ពីឧស្សាហកម្ម បូម ប្រេង ឆៅ ក្នុងដែនសមុទ្រខ្មែរ ដោយក្រុមហ៊ុន KrishEnergy៕​អត្ថ​ប​ទ​ ៖ វណ្ណៈ

កំណើន​ទិន្នផល​វារីវប្បកម្មកើន​ជិត​២០០​ភាគរយ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ

2021/06/21 11:13:53 am        347
ភ្នំពេញ ៖ កំណើន​ទិន្នផល​វារីវប្បកម្ម​នៅ​កម្ពុជា បាន​កើន​១៩៧​ភាគរយ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២០​។​ ការកើនឡើង​នៃ​ទិន្នផល​វារីវប្បកម្ម ឬ​ត្រី​ចិញ្ចឹម​នេះ គឺ​ដោយសារ ​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ទាំង​បច្ចេកទេស​។ឯកឧត្តម វេ​ង សាខុន ​រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និង​នេសាទ​ មានប្រសាសន៍ថា កំណើន​ឡើងជា​លំដាប់​នៃ​ទិន្នផល​វារីវប្បកម្ម​នេះ ​ដោយសារ​តែ​មាន​ការចាប់​អារម្មណ៍ ​និង​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ ​និង​បងប្អូន​វា​រី​វប្បករ​កម្ពុជា​យើង​ គួបផ្សំ​នឹង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ទាំង​បច្ចេកទេស និង​ទុន​ជា​ប្រាក់កម្ចី ​និង​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​នានា​ផងដែរ​ ចំពោះ​សកម្មភាព​អភិវឌ្ឍន៍​វារីវប្បកម្ម​នៅ​កម្ពុជា​។បើទោះបី​កម្ពុជា​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​នៅ​សេសសល់​ទាក់ទង​ទៅ​នឹង​ការធ្វើ​វារីវប្បកម្ម និង​បញ្ហា​ទីផ្សារ​យ៉ាងណាក៏ដោយ ក៏​ការ​ធ្វើ​វារីវប្បកម្ម​នៅ​កម្ពុជា​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ (២០១៥-២០២០)​ បាន​ប្រព្រឹត្តទៅ​ ទទួល​បាន​វឌ្ឍនភាព ដោយមាន​សន្ទុះ​គួរ​ឱ្យ​កត់សំគាល់ ដែល​ទិន្នផល​វារីវប្បកម្ម​ប្រមូល​ប្រចាំឆ្នាំ​៖ ឆ្នាំ២០១៥ ទទួលបាន ១៤៣ ១៤១ តោន ឆ្នាំ២០១៦ ទទួលបាន ១៧២ ៥០០ តោន ,២០១៧ ទទួល​បាន ២០៧ ៤៤៣ តោន​ ,២០១៨ ទទួលបាន ២៥៤ ០៤៨ តោន​ ,២០១៩ ទទួលបាន ៣០៧ ៤០៨ តោន មាន​កំណើន​ទិន្នផល​វារីវប្បកម្ម​ប្រចាំឆ្នាំ​ជា​មធ្យម ២០,៦% ចាប់ពី​ឆ្នាំ​២០១៥-២០១៩ និង នៅ​ឆ្នាំ​២០២០ កើនឡើង​ដល់ ៤០០ ៤០០ តោន មាន​កំណើន ៣០% ធៀប​ទៅ​នឹង​ឆ្នាំ​២០១៩​។ឯកឧត្តម វេ​ង សាខុន ​បញ្ជាក់ថា ការធ្វើ​វារីវប្បកម្ម​នា​ពេល​បច្ចុប្បន្ន​គឺ​ស្ថិតនៅ​រាយប៉ាយ​ ខ្វះ​ទុន ខ្វះ​ប្រភព​ទឹក​ការចិញ្ចឹម​មិនបាន​ដាក់​ចេញ​នូវ​ការ​ចិញ្ចឹម​ជា​លក្ខណៈ​បណ្តាក់​ត​គ្នា​បាន​ល្អ​នោះទេ ​ហើយ​ការ​ប្រមូល​ផល​ជួប​ការលំបាក​ ត្រូវ​ប្រើពេល​យូរ​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ដែល​ត្រូវការ​ពេលវេលា​ច្រើន ​ដើម្បី​ប្រមូល​ធ្វើការ​ផ្គត់ផ្គង់​ទីផ្សារ ​និង​ការ​ដឹកជញ្ជូន​មកកាន់​ទីផ្សារ​ចែកចាយ​។ នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ដែល​បាន​និងកំពុង​ពិនិត្យ និង​ដោះស្រាយ​ជា​លក្ខណៈ​អន្តរក្រសួង​ជា​បណ្តើរៗ​ ក្នុងនេះ​មាន​ក្រសួង និង​ស្ថាប័ន​។ទោះយ៉ាងណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ បាន​រៀបចំ​នូវ​វិធានការ​គោលនយោបាយ​ជំរុញ​វារីវប្បកម្ម​ឆ្នាំ​២០២១-២០២៣ ក្នុង​គោលបំណង​បង្កើន​ផលិតភាព​វារីវប្បកម្ម​ឱ្យមាន​ការប្រកួតប្រជែង ​បរិ​យា​ប័ន្ន ​និង​និរន្តរភាព​៕អត្ថបទ​៖ វណ្ណៈ

CamGAP បាន​កំពុង​ចូលរួម​លើកកម្ពស់​កសិផល សម្រាប់​បម្រើ​ទីផ្សារ​នាំចេញ

2021/06/19 09:40:33 pm        441
ភ្នំពេញ ៖ ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា CamGAP បាន​កំពុង​ចូលរួម​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​ស្រុក ​ថែមទាំង​បាន​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​លើកកម្ពស់​ការ​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ក្នុងនោះ​ការចុះបញ្ជី CamGAP ​បាន​ក្លាយ​ជា​យន្តការ​បច្ចេកទេស​ដ៏​សំខាន់​ ដើម្បី​ធានា​នូវ​ការ​គោរព​ប្រតិបត្តិ​បាន​យ៉ាង​ខ្ជាប់ខ្ជួន ​ត្រឹមត្រូវច្បាស់លាស់ តាម​និយាម​សុវត្ថិភាព​ចំណីអាហារ ។ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​ បានលើកឡើងលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់​ឯកឧត្តម ស្តីពី​ប្រព័ន្ធ QR Code ភ្ជាប់​ជាមួយ​ស្លាក​សញ្ញា​សម្គាល់​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា​ (CamGAP) នៅ​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ នេះ​ថា ដោយសារ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព កំណើនប្រជាជន ព្រម​គ្នា​នឹង​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​កន្លងមក ​ធ្វើ​ឲ្យ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ ដែលជា​ហេតុ​ឈាន​ទៅ​ធ្វើការ​កែប្រែ​ទម្លាប់​នៃ​ការ​បរិភោគ​បន្លែ ផ្លែឈើ ត្រី សាច់ ដោយ​ផ្តោត​ភ្ជង់​ជា​សំខាន់​លើ​គុណភាព ​និង​សុវត្ថិភាព​ជា​ចម្បង ស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ ​ឱ្យ​ប្រជាពលរដ្ឋ​ខិតខំ​ធ្វើ​ការដាំដុះ ​ជំរុញ​ការផលិត​រួមមាន​ការ​ចិញ្ចឹម​ជ្រូក មាន់ ទា ត្រី និង​ដាំ​បន្លែ ដើម្បី​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងស្រុក ។ពាក់ព័ន្ធ CamGAP ត្រូវបាន​ក្រុមការងារ​ជំនាញ​អាស៊ាន​វាយ​តម្លៃថា បាន​អនុលោម​ពេញលេញ​តាម​វិធាន​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​អាស៊ាន ​ដែលជា​ស្តង់ដារ​ស្ម័គ្រចិត្ត​មួយ ត្រូវ​បាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន អនុម័ត​ឱ្យ​ប្រើ​ប្រាស់​ដើម្បី​លើកកម្ពស់​គុណភាព ​សុវត្ថិភាព និង​ភាព​ប្រកួតប្រជែង​នៃ​ផលិតផល​កសិកម្ម​។ បច្ចុប្បន្ននេះ​ ការជំរុញ​ការអនុវត្ត CamGAP មិន​ត្រឹមតែ​បាន​និងកំពុង​ចូលរួម​លើកកម្ពស់​គុណភាព ​និង​សុវត្ថិភាព​ចំណីអាហារ នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​និងកំពុង​ចូលរួម​យ៉ាងសកម្ម ក្នុង​ការ​លើកកម្ពស់​កា​រ​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​។ ដោយឡែក​ការចុះបញ្ជី​វិញ​, ការចុះបញ្ជី​កសិដ្ឋាន​អនុវត្តតាម CamGAP បាន​ក្លាយ​ជា​យន្តការ​បច្ចេកទេស​ដ៏​សំខាន់​មួយ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​ប្រតិបត្តិ​បាន​យ៉ាង​ខ្ជាប់ខ្ជួន ត្រឹមត្រូវ ច្បាស់លាស់ ​តាម​និយាម​សុវត្ថិភាព​ចំណីអាហារ ​ចំពោះ​ប្រទេស​នាំចូល​កសិផល​សំខាន់ៗ​របស់​កម្ពុជា​។ ជាក់​ស្តែង​សម្រាប់​ផលិតកម្ម​ស្វាយ​ និង​ចេកអំបូង​លឿង ការ​ជំរុញ ​និង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ឯកជន សហគមន៍ និង​ម្ចាស់​ចម្ការ​ ចុះបញ្ជី​កសិដ្ឋាន​អនុវត្តតាម ​CamGAP សំខាន់​គឺ​ជួយ​ឲ្យ​ការ​ចរចារ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ជាមួយ​ភាគី​ចិន ​និង​ភាគី​កូរ៉េ អំពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​។ ចំណែក​ការប្រើប្រាស់​ប្រព័ន្ធ QR Code នឹង​អាច​ជួយ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​កំណត់​បាន​នូវ​ផលិតផល ដែល​ទទួល​បាន​ការពិនិត្យ និង​បញ្ជាក់​ត្រឹមត្រូវ ការ​ក្លែងបន្លំ​រូប​សញ្ញា​ ព្រមទាំង​ផ្តល់​នូវ​សុក្រឹតភាព តម្លាភាព និង​បង្កើន​ភាព​ជឿជាក់​លើ​ផលិតផល ​ដែលមាន​បិទ​រូប​សញ្ញា​ជាតិ CamGAP ។ម្យ៉ាងវិញទៀត តាមរយៈ​ប្រព័ន្ធ QR Code នេះ​អ្នក​បរិភោគ អាច​ដឹង​ពី​ប្រភព​កសិផល​ច្បាស់លាស់ កសិករ​ដាំ​ដុះ ​និង​ទីតាំង​ចម្ការ​ជាដើម​។សូម​បញ្ជាក់​បន្ថែម​ថា កសិផល​ចេញពី​ចំការ ឬ​ពី​កសិដ្ឋាន​ដែល​ទទួល​បាន​ការចុះបញ្ជី​ជា​ចំការ ឬ​កសិដ្ឋាន​ការអនុវត្ត​តាម ​CamGAP ​គឺមាន​ស្លាក​សញ្ញា​ CamGAP និង QR code បិទ​លើ​ផលិតផល​នោះ​៕​អត្ថបទ​៖ សុន រ៉ា​ឌី

កូកា-កូឡា «ចូលរួមបែងចែកសំរាមទាំងអស់គ្នា ដោយការចាប់ផ្តើមពីអ្នក»

2021/06/18 04:54:28 pm        475
កំពត ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ប្រគល់ធុងបែងចែកសំរាមប្លាស្ទិកដល់រដ្ឋបាលខេត្តកំពត និងខេត្តកែប តាមរយៈក្រសួងបរិស្ថាន ដើម្បីគាំទ្រ និងបំផុសសកម្មភាពគ្រប់គ្រងសំរាមប្លាស្ទិក។​ពិធីប្រគល់-ទទួល បានធ្វើឡើងក្រោមវត្តមានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងលោក អូត ចាន់ឌី នាយកផ្នែកធនធានមនុស្សប្រចាំប្រទេសរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ គម្រោង «រួមគ្នាដើម្បីបរិស្ថានស្អាត» នេះផ្តោតសំខាន់ទៅលើការអប់រំ ការបំផុសស្មារតី និងការអនុវត្តការគ្រប់គ្រង់សំរាមប្លាស្ទិក ដោយចាប់ផ្តើមពីការបញ្ជ្រាបចំណេះដឹងស្តីពីការគ្រប់គ្រងសំរាម រហូតដល់ការដាក់ធុងសំរាមតាមទីសាធារណៈចំនួន១៦ កន្លែង នៅក្នុងខេត្តកំពត និងខេត្តកែប។ក្នុងនាមក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្ត្រាសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡាដែលតែងតែចូលរួមជាមួយក្រសួងបរិស្ថាននិងអាជ្ញាធរដែនដីក្នុងការសម្អាតអនាម័យបរិស្ថានតាមរយៈការផ្តល់ធុងសំរាម និងសកម្មភាពផ្សេងទៀតដែលមានមេត្រីភាពបរិស្ថាន។ នេះគឺជាការចូលរួមទទួលខុសត្រូវរបស់ក្រុមហ៊ុនកូកា-កូឡាលើវិស័យ បរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការបានចាត់ទុកទ្រុងដាក់សំរាមដែលផ្ដល់ដោយក្រុមហ៊ុននាពេលនេះគឺជាដៃគូសហការមួយយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តកំពត ក្នុងការប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹងក្នុងទីក្រុងកំពតឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ជាមួយគ្នានោះដែរ លោក អូត ចាន់ឌី បានលើកឡើងថា ការនាំយកធុងបែងចែកសំរាមជូនដល់រដ្ឋបាលខេត្តកំពត និងខេត្តកែបនាថ្ងៃនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជាសាកលដែលក្រុមហ៊ុន កូកា-កូឡាបាននិងកំពុងអនុវត្ត។ ប្រសិនបើគ្មានការចូលរួមអនុវត្តពីប្រជាពលរដ្ឋ ការផ្តល់ធុងតែមួយមុខមិនគ្រប់គ្រាន់ទេ ក្នុងការសម្រេចឱ្យបាននូវការបែងចែកសំរាមប្រកបដោយប្រសិទ្ធភាព។ ដូចនេះក្រុមហ៊ុនសូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ ចូលរួមបែងចែកសំរាមទាំងអស់គ្នា ដោយការចាប់ផ្តើមពី អ្នក! »៕ ​អត្ថបទ៖ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM