វិស័យឯកជនកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ជួយ​កៀរគរ​វិនិយោគិន​បរទេស​ផ្ទាល់​មក​បណ្តាក់​ទុន
ម្រេច​កម្ពុជា​ កំពុង​ទាក់​ទាញ​ទីផ្សារ​ពិភព​លោក ​ខណៈ​ប្រាក់​ចំណូល​កើន​លើស​ ៩​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​ ៣​ខែ​ឆ្នាំ​នេះ​
រយៈពេល៤ខែឆ្នាំនេះ CDC ទទួលបានការវិនិយោគ ១៨៤ គម្រោង មានទុនសរុប ២,៦ ពាន់លានដុល្លារ
អនុប្រធានទី១ CDC ៖ វិស័យភស្ភុភារកម្មជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងការទាក់ទាញ​វិនិយោគិន​ពីបរទេស

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួង​ពាណិជ្ជកម្ម​ដំណើរការ​ផ្សារ​អនឡាញ​លក់​គ្រឿង​ឧបភោគ​បរិភោគ​ចាំ​បាច់​សម្រាប់​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់

2021/04/27 02:59:58 am        1470
ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​ប្រកាស​ឱ្យ​ដឹង​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​លក់​ស្បៀង​អហារ​តាម​អនឡាញ ដែល​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​អាច​បញ្ជា​ទិញ​ស្បៀង​អាហារ​ពី​ចម្ងាយ​បាន។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​ពាណិជ្ជកម្ម បាន​និយាយ​ថា ក្រសួង​ដាក់​ឱ្យ​ដំណើរការ​ផ្សា​អនឡាញ​សម្រាប់​លក់​គ្រឿង​ឧបភោគ​បរិភោគ​ចាំ​បាច់​អំឡុង​ពេល​ដែល​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ស្ថិត​នៅ​ក្រោម​វិធានការ​បិទ​ខ្ទប់។ក្រសួង​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ទាំង២​នេះ អាច​បញ្ជា​ទិញ​​ស្បៀង​អាហារ​តាម​រយៈ shop.moc.gov.kh ឬ​​ក៏​ស្គែន QR Code ក៏​បាន​ដែរ។ក្រសួង​ពាណិជ្ជកម្ម​បាន​សម្រេច​ដាក់​ឱ្យ​ដំណើរការ​ផ្សារ​អនឡាញ​បែប​នេះ បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​មួយ​នេះ​ឱ្យ​សម្រប​សម្រួល​ការ​ដឹក​ជញ្ជូន និង​ការ​លក់​ស្បៀង​អាហារ​ទៅ​ដល់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ស្ថិតក្រោម​វិធានការ​បិទ​ខ្ទប់៕

តម្លៃ​នាំចូល​រថយន្ត មាន​ជាង​១,១​ពាន់​លាន​ដុល្លារ ឆ្នាំ​២០២០

2021/04/27 02:59:58 am        38
ភ្នំពេញ ​៖ ការ​នាំចូល​រថយន្ត​ពី​បរទេស​មក​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ​មានតម្លៃ​ប្រមាណ​ជិត ១,១ ពាន់​លាន​ដុល្លារ ​ធ្លាក់ចុះ​ជាង ៣៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩​។យោងតាម របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២១ របស់​ក្រសួងពាណិជ្ជកម្ម​ ​បាន​ឱ្យដឹងថា ​កម្ពុជា​បាន​នាំចូល​រថយន្ត​មានតម្លៃ ១ ០៩៩ លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២០ ធ្លាក់ចុះ​ពី ​១ ៧៣៤ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩​។របាយការណ៍​ដដែល​បញ្ជាក់ថា ​រថយន្ត​គឺ​ប្រភេទ​ទំនិញ​សំខាន់ៗ ដែល​កម្ពុជា​បាន​នាំចូល ដែល​នាំមុខ​ដោយ​ផលិតផល​វាយនភ័ណ្ឌ​, សម្ភារ​សំណង់​, ដែក​, ស៊ីម៉ងត៍​, ទឹក (​ទឹករ៉ែ​ និង​ទឹក​មាន​ឧស្ម័ន​), និង​ស្រា​បៀរ​។ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បាន​ចំណាយ​ប្រាក់លើ​ការ​នាំចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ សរុប ១៨ ៥៩០ លាន​ដុល្លារ ធ្លាក់ចុះ ៧,៨៤ ភាគរយ​ពី​ចំនួន ២០ ១៧១ លាន​ដុល្លារ ​កាលពី​ឆ្នាំ ២០១៩​។​ ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា​ ក្នុង​ឆ្នាំ ២០២០ អង្គភាព​នេះ​ប្រមូល​ចំណូល​បាន ២ ៤១៩ លាន​ដុល្លារ ធ្លាក់ចុះ ​២៤,៨ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩​។ដើម្បី​ជំរុញ និង​លើកកម្ពស់​ការប្រមូល​ចំណូល​ពន្ធគយ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​កាត់បន្ថយ​អត្រាពន្ធគយ​ចន្លោះ​ពី ១០ ដល់ ២០ ភាគរយ ដោយ​បាន​ចាប់​ផ្តើម​អនុវត្ត​ចាប់​តាំងពី​ដើមខែ​មីនា ឆ្នាំ ២០២១ តទៅ​៕​អត្ថ​ប​ទ ៖ ​ វណ្ណៈ

ទំហំ​វិនិយោគ​លើ​វិស័យ​សំណង់​មាន​ទឹក​ប្រាក់​សរុប​ជាង ៧ ៧០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០

2021/04/27 02:59:58 am        31
ភ្នំពេញ ៖ ​ តម្លៃ​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ នៅក្នុង​ឆ្នាំ ២០២០ មាន​ទំហំ​ទឹកប្រាក់​ចំនួន ៧ ៧៥៣ លាន​ដុល្លារ ​ដោយ​បាន​សាងសង់​នៅ​លើ​ចំនួន​ផ្ទៃក្រឡា​សរុប ​មាន​ចំនួន​ជិត ១៧ លាន​ម៉ែត្រការ៉េ ។ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​អំពី​គម្រោង​សាងសង់​វិស័យ​សំណង់ ដែល​បាន​អនុញ្ញាត​លើ​សំណើរ​សុំ​សាងសង់​ ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ក្នុង​ឆ្នាំ ២០២០ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​សំណង់​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​ ៧ ៧៥៣ លាន​ដុល្លារ បាន​ធ្លាក់ចុះ​ ៣២,១% ធៀប​នឹង​ឆ្នាំ ២០១៩, និង​មាន​ចំនួន​ផ្ទៃក្រឡា​សាងសង់​សរុប​ជិត ​១៧ លាន​ម៉ែត្រការ៉េ បាន​ធ្លាក់​ចុះ​ជិត ២៧% ធៀប​ទៅនឹង​ឆ្នាំ ២០១៩​។ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ព្យាករណ៍​ថា វិស័យ​សំណង់​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា​កំណើន​ទាប លើ​រង្វង់ ២,៩% ក្នុង​ឆ្នាំ​២០២១ និង ៧,៨% ក្នុង​ឆ្នាំ ២០២២​ ដោយសារ​ការ​រំពឹង​ទុក​នូវ​ការ​ត្រឡប់មកវិញ ​នៃ​រំហូរ​ទុនវិ​និយោគ​ពី​បរទេស និង​ការ​ងើបឡើង​វិញ​នូវ​តម្រូវការ​ក្នុងស្រុក ។ ​ចំពោះ​ការ​បន្ត​រីក​ធំ​នៃ​ឥណទាន​ផ្តល់​ទៅ​អនុ​វិស័យ​សំណង់​, អាច​នឹង​ជួយ​ប៉ះប៉ូវ​បាន​មួយ​ផ្នែក​តូច ពី​ការ​រំពឹងទុក​នូវ​ការ​រឹតត្បិត​រំហូរ​ទុន​វិនិយោគ​ពី​ប្រទេស​ចិន តាមរយៈ​ការ​កើន​ឡើង​នូវ​ហិរញ្ញប្បទាន​ក្នុងស្រុក​, ប៉ុន្តែ​ការ​បន្ត​កំណើន​ខ្ពស់​នៃ​ឥណទាន​ក្នុងស្រុក​នេះ​ អាច​បង្ក​ជា​ហានិភ័យ​ដល់​អនុវិស័យ​សំណង់ និង​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ផងដែរ ​ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ជារួម ​បាន​រំពឹងថា នឹង​ងើប​ឡើងវិញ​ក្នុង​កម្រិត​ទាប ។រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ការ​វិវត្ត​នៃ​អនុវិស័យ​សំណង់ ដើម្បី​ដាក់​ចេញ​គោលនយោបាយ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា ​សំដៅ​បញ្ចៀស​ហានិភ័យ​ដែល​អាច​កើតឡើង​។ ជា​រួម​អត្រា​កំណើន នេះ​ស្ថិត​ក្នុង​និន្នាការ​ទាប​ជាង​ធម្មតា​នៅឡើយ ​ដោយហេតុថា​អនុវិស័យ​នេះ ​ត្រូវការ​ពេលវេលា​ដើម្បី​ស្តារ​ទំនុក​ចិត្ត​ក្នុងការ​វិនិយោគ ៕​អត្ថបទ ​៖ សុន រ៉ា​ឌី

រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ត្រូ​និក​

2021/04/27 02:59:58 am        137
ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​ថ្មី​មួយ ស្តីពី​ស្តីពី​ការអនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម ​ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។អនុក្រឹត្យ​នេះ គោលបំណង និង​គោលដៅ កំណត់​អំពី​លក្ខខណ្ឌ​ពិសេស ​និង​ដាក់​ចេញ​នូវ​យន្តការ អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​លើ​ទំនិញ ​ឌីជីថល​ និង​សេវា​ឌីជីថល​ ដែល​ធ្វើ​ពាណិជ្ជកម្ម ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​សម្រាប់​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា ​និង​ធ្វើការ​ផ្គត់ផ្គង់​ដោយ​អ្នក​ជាប់ពន្ធ​អនិវាស​ន​ជន ដែល​មិនមាន​គ្រឹះស្ថាន​អចិន្ត្រៃយ៍​នៅ​កម្ពុជា ​ដើម្បី​ធានា​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ស្របតាម​មាត្រា​៧៥ នៃ​ច្បាប់​ស្តីពី​សារពើ​ព័ន្ធ ។អនុក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្ត ចំពោះ​ការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ រាល់​សកម្មភាព​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដែល​ធ្វើឡើង​ដោយ​អ្នកផ្គត់ផ្គង់​អ​និវាស​ន​ជន ​នៅក្រៅ​ប្រទេស​កម្ពុជា​ មក​ក្នុងប្រទេស​កម្ពុជា​។ ​ដោយឡែក​ចំពោះ​សកម្មភាព​ពាណិជ្ជកម្ម ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ត្រូវ​អនុវត្តតាម​បទប្បញ្ញត្តិ ស្តីពី​អាករ​លើ​តម្លៃ​បន្ថែម​ជា​ធរមាន។​ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​សិក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើក​បញ្ហា​ផ្លូវច្បាប់​ទាំង​ច្បាប់​ជាតិ​ និង​អន្តរជាតិ ដើម្បី​ឈាន​ទៅដល់​ការ​ប្រមូល​ពន្ធ​លើ​សេវាកម្ម​ឌីជីថល​របស់​ក្រុមហ៊ុន ​ក៏ដូចជា​បច្ចេកវិទ្យា​បរទេស​ ដែល​មិន​ចុះបញ្ជី​នៅ​កម្ពុជា​។ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​ជួប​ជាមួយ​ភាគី​ពាក់​ពន្ធ​ជាច្រើន​ហើយ​ក្នុងនោះ មាន​ជាអាទិ៍ ​៖ ក្រុមហ៊ុន ​Facebook, Google, Amazon, Visa, Huawei Cambodia, San Data Systems, Cisco និង IBM ជាដើម​។ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ធ្លាប់បាន​បញ្ជាក់ថា​ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ត្រៀម​អនុវត្ត​យន្តការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ លើ​វិស័យ​មួយ​ចំនួន​បន្ថែមទៀត​ ដើម្បី​ធានា​បាន​នូវ​តម្លាភាព និង​មាន​ភាព​ប្រកួតប្រជែង​សម្រាប់​ថ្ងៃ​អនាគត​៕​អត្ថបទ​៖ វណ្ណៈ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឡាវ មាន​ទឹកប្រាក់​សរុប ជាង​១០០​លាន​ដុល្លារ ឆ្នាំ​២០២០

2021/04/27 02:59:58 am        122
ភ្នំពេញ ​៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ឡាវ បាន​ឯកភាពគ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កើនឡើង​ថែមទៀត ស្រប​ពេល​ដែល​ការដោះដូរ​ទំនិញ​រវាង​ប្រទេសជិតខាង​ទាំងពីរ ​នៅមាន​ទំហំ​ទាប​នៅឡើយ​។យោងតាម​របាយការណ៍​ផ្លូវ​ការណ៍ ការដោះដូរ​ទំនិញ​ទ្វេភាគី រវាង​ប្រទេស​កម្ពុជា និង​ឡាវ សម្រេច​បាន ១០៤​លាន​ដុល្លារ ឆ្នាំ​២០២០២ កើន​ឡើង​៩៤០​ភាគរយ ​ធៀប​នឹង​ឆ្នាំ​២០១៩​។​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​តាមរយៈ​វីដេអូ​អន​ឡាញ ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ផន​ខាំ រី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី​ឡាវ​ថ្មី បាន​ឯកភាព​គ្នា​ពន្លឿ​ន​ការចរចា​រលើ «​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​» ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​សន្ទុះ​កើនឡើង​។នាយករដ្ឋមន្ត្រី​នៃ​ប្រទេសជិតខាង​ទាំងពីរ បាន​ធ្វើឡើង​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ​ដោយ​ក្នុងនោះ ក្រសួងការបរទេស បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ​៖ «​ដើម្បី​ជំរុញ​ការ​វិនិយោគ​នៅក្នុង​ប្រទេស​ទាំងពីរ ​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាព​ពន្លឿន​ការចរចា​រលើ «​កិច្ចព្រមព្រៀង​ស្តីពី​ការ​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា​»​។ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ឯកភាព​ជំរុញ​បញ្ចប់​ឱ្យបាន​ឆាប់​នូវ​សេចក្តីព្រាង​ផែនការ​សកម្មភាព​សម្រាប់​ភាពជា​ដៃគូ ដើម្បី​បន្ត​ពង្រឹង​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដូចជា វិស័យ​នយោបាយ​-​សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ ​និង​វប្បធម៌​ផងដែរ​។​ ទំនិញ​សំខាន់ៗ​ដែល​ប្រទេស​ទាំងពីរ​នាំចេញ​-​ចូល​ទៅវិញទៅមក គឺជា​ផលិត​ផលកម្ម​។ ​ប៉ុន្តែ​ឡាវ​ជា​ប្រទេស​ផ្គត់ផ្គង់​ថាមពល​ដល់​កម្ពុជា រួមមាន​ថៃ និង​វៀតណាម​៕​អត្ថបទ​ ៖ វណ្ណៈ

រដ្ឋ​ប្រមូល​ចំណូល​ពន្ធដារ ​និង​ពន្ធគយ ​បាន​១.៦​ពាន់​លាន​ដុល្លារ​ត្រីមាស​ទី​១ ​ឆ្នាំ​២០២១

2021/04/27 02:59:58 am        130
ភ្នំពេញ ​៖ ក្នុង​រយៈពេល​បី​ខែ ដើមឆ្នាំ​២០២១ រដ្ឋ​ប្រមូល​ចំណូល​សារពើពន្ធ​សរុប​ជាង ១,៦ ​ពាន់​លាន​ដុល្លារ ដោយ​ក្នុងនោះ​ ចំណូល​ពន្ធដារ ​មាន​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ ​និង​ចំណូល​ពន្ធគយ​មាន​ប្រមាណ​៦០០​លាន​ដុល្លារ​។តួលេខ​ចំណូល​សារពើពន្ធ​នេះ​ត្រូវបាន​ប្រកាស​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងអំឡុងពេល​ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ​នៅ​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។សម្តេច​តេ​ជោ​ លើកឡើងថា ចំណូល​ពន្ធដារ​ក្នុង​មីនា ប្រមូល​បាន​ជាង ៦០០​លាន​ដុល្លារ បូក​នឹង​ចំណូល​ពន្ធដារ ទាំងបី​ខែ​ដើមឆ្នាំ ​សម្រេច​បាន​ប្រមាណ ១​ពាន់​លាន​ដុល្លារ​។ ​ចំណូល​ពន្ធដារ ​កើនឡើង​ ធៀប​នឹង​រយៈពេល​បី​ខែ ឆ្នាំ​២០២០ ​មាន​ត្រឹមតែ ​៤៤៥​លាន​ដុល្លារ​។​​ចំណែក​ចំណូល​ពន្ធគយ​ប្រមូល​ក្នុង​រយៈពេល​បី​ខែ ​សម្រេច​បាន​ក្នុង​រង្វង់​ជាង ៦០០​លាន​ដុល្លារ ធ្លាក់​ចុះ​ពី ៧២៩​ដុល្លារ ក្នុង​រយៈពេល​បី​ខែ​កាលពី​ឆ្នាំមុន​។​ សរុប​ចំណូល​សារពើពន្ធ​ក្នុង​រយៈពេល​បី​ខែ​ឆ្នាំ​២០២១ កើនឡើង​ធៀប​នឹង​ចំណូល​សារពើពន្ធ​ប្រមូល​ឆ្នាំ​២០២០​ បើទោះបីជា​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​កំពុង​បន្ត​។​​ជាមួយ​នឹង​ការប្រមូល​ចំណូល​សារពើពន្ធ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា​ រាជរដ្ឋាភិបាល មាន​សាច់​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ចរន្ត ជាពិសេស​សាច់ប្រាក់​ដែល​រាជរដ្ឋាភិបាល​មាន គឺអាច​ទ្រទ្រង់​បើក​ប្រាក់ខែ​មន្ត្រីរាជការ បាន​យ៉ាងតិច​បី​ឆ្នាំ​ទៀត​៕ អត្ថ​ប​ទ ៖ វណ្ណៈ ​

ការ​បង់ពន្ធ ​ជា​ការ​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ

2021/04/27 02:59:58 am        29
ភ្នំពេញ ៖ ​តំណាង​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ ​អំពាវនាវ​ដល់​អ្នក​ជាប់​ពន្ធ​លើ​ប្រាក់​បៀរ​វត្ស​ទាំងអស់ ​គោរព​បទប្បញ្ញត្តិ ​ស្តីពី​ពន្ធដារ ​និង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ទៀងទាត់ ​ព្រោះ​ការចូលរួម​បង់ពន្ធ​របស់​អស់​លោកអ្នក គឺជា​ការ​ចូលរួមចំណែក​ដ៏​សំខាន់​ដល់​ការអភិវឌ្ឍន៍​ របស់​ប្រទេសជាតិ​យើង ។លោក សុង កុសល ប្រធាន​ការិយាល័យ​ចាត់ចែង​លិខិត​ប្រកាស ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ​លើកឡើង​នៅ​ក្នុង​កម្មវិធី​ពន្ធដារ​កម្ពុជា ស្តីពី ​ពន្ធ​លើ​ប្រាក់​បៀវត្ស ​នៅ​ចុង​សប្តាហ៍​កន្លងមកនេះ​ថា ពន្ធ​លើ​ប្រាក់​បៀរ​វត្ស​គឺជា​ពន្ធ​ត្រូវ​បង់​ប្រចាំខែ​ ដែល​បានកំណត់​បៀវត្ស​លើ​រូបវន្ត​បុគ្គល បាន​ទទួល​នៅក្នុង​ក្រប ខណ្ឌ​បំពេញការងារ​ ក្នុងនោះ​រូបវន្ត​បុគ្គល​និវាសនជន​នៅ​កម្ពុជា ​គឺ​ត្រូវ​ជាប់​ពន្ធ​លើ​ប្រាក់​បៀវត្ស​គ្រប់​ប្រភព ​ទាំង​ប្រភព​នៅ​កម្ពុជា ​និង​ប្រភព​បរទេស​។ ​ដោយឡែក​អ​និវាសនជន​កម្ពុជា​ក៏ត្រូវ​ជាប់ពន្ធ​នៅ​កម្ពុជា​ផងដែរ​ ប្រសិន​រូបវន្ត​បុគ្គល​នោះ ​មាន​សកម្មភាព​បំពេញការងារ ​ដើម្បី​ទទួល​បាន​ប្រាក់​បៀរ​វត្ស ។លោក បន្តថា និយោជក​ត្រូវ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធ​នេះ ទោះបី​និយោជ​បើកប្រាក់​បៀរ​វត្ស ប្រចាំ​អាទិត្យ​ ឬ​ ពាក់​កណ្តាលខែ​ ក្នុងនោះ ​ទូរលេខ​ប្រាក់​បៀរ​វត្ស​ដែល​បំពេញ​បាន​ក្នុង​មួយខែ​ គឺ​ត្រូវ​បូក​បញ្ចូល​គ្នា ​ហើយ​ប្រកាស​មក​រដ្ឋបាល​សារពើពន្ធ ​យ៉ាង​យូរបំផុត​ត្រឹម​ថ្ងៃទី ២០ ​ខែ​បន្ទាប់ ។ ដូច្នេះ​និយោជក ឬ​អង្គភាព ស្ថាប័ន អ្នក​កាន់​បញ្ជី​ការ​លើ​ប្រាក់​បៀរ​វត្ស​ទាំងអស់ ​សូម​គោរព​បទប្បញ្ញត្តិ ​ស្តីពី​ពន្ធដារ ​ដើម្បី​ចៀសវាង​ការ​ពិន័យ​ផ្សេងៗ​, ​ការចូលរួម​បង់ពន្ធ​របស់​អស់​លោកអ្នក ​គឺជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​យើង ។សូមបញ្ជាក់ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នាពេល​កន្លងមកនេះ ​បាន​ប្រកាស​ណែនាំ​នៃ​ការអនុវត្តន៍​អត្រាពន្ធ​លើ​ប្រាក់​បៀរ​វត្ស​ថ្មី លើ​ការអនុវត្តន៍​អត្រា​កំណើន​តាម​ថ្នាក់​ថ្មី ចំពោះ​សហគ្រាស​អ្នក​ជាប់​ពន្ធ​និវាស​ន​ជន ស្ថាប័នរដ្ឋ និង​អង្គភាព​នានា ដែល​មាន​កាតព្វកិច្ច​កាត់ទុក​និង​បង់ពន្ធ​លើ​ប្រាក់​បៀរ​វត្ស ដែល​ត្រូវ​អនុវត្តន៍​អត្រា​កំណើន​តាម​ថ្នាក់​ថ្មី ​ក្នុងនោះ​ ចំពោះ​បៀរ​វត្ស​ជាប់​ពន្ធ​ប្រចាំខែ ​ដោយ​ប្រាក់​បៀរ​វត្ស ចាប់ពី ១ ៣០០ ០០ រៀល ដល់ ២ ០០០ ០០០ មាន​អត្រាពន្ធ ៥%, បៀរ​វត្ស​ពី ​២ ០០០ ០០១ រៀល​ ដល់ ៨ ៥០០ ០០០ រៀល អត្រា ១០%, និង​ពី ៨ ៥០០ ០០១ រៀល ដល់ ​១២ ០០០ ០០០ រៀល ​អត្រាពន្ធ ១៥% និង​លើស​ពី ១២ ៥០០ ០០០ រៀល គឺ​មាន​អត្រា​ប្រាក់ ២០% ៕អត្ថបទ​៖ សុន រ៉ា​ឌី

សម្តេច​តេ​ជោ អំពាវនាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​ផ្ដល់​កម្ចី​ការប្រាក់​ទាប​បំផុត

2021/04/27 02:59:58 am        380
ភ្នំពេញ ៖ ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ បាន​អំពាវនាវ​ដល់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ ​ហិរញ្ញវត្ថុ ផ្តល់​កម្ចី​ជូន​ប្រជាពលរដ្ឋ ​ជាមួយនឹង​អត្រា​ការប្រាក់​ទាប​បំផុត ​ដើម្បី​ជួយ​ពួកគេ ឱ្យ​មាន​លទ្ធភាព ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន ​ក្នុង​បរិបទ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ក្នុង​សារ​ពិសេស​ជូន​ជនរួមជាតិ ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា នៅ​ថ្ងៃទី​១០ ​ខែមេសា នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ចំណូល​ធនាគារឯកជន​ ទទួល​បាន​ចំនួន​ច្រើន កាលពី ឆ្នាំ​២០២០​ កន្លងទៅ​ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ជាច្រើន បាន​ជាប់​បំណុល​ធនាគា​រ ​និង​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ ដោយសារ​ពួកគេ​ទទួលរង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា តាមរយៈ​ការផ្តល់​កម្ចី​មានការ​ប្រាក់​ទាប​បំផុត​ ជូន​ប្រជាពលរដ្ឋ​រង គ្រោះវិបត្តិ​កូ​វីដ​១៩​ន​នេះ មិន​ត្រឹមតែ​ជួយ​ពួកគេ ឱ្យ​មាន​ដើមទុន សម្រាប់​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ប៉ុណ្ណោះ ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ធនាគារ​ខ្លួនឯង​ផ្ទាល់ ដោយសារ​ធនាគារ​នីមួយៗ មាន​ប្រា​ក់​បញ្ជើ​ច្រើន​។សម្តេច​តេ​ជោ បានបញ្ជាក់​បន្ថែមថា ​នៅពេល​ការផ្តល់​កម្ចី​មាន​ចំនួន​តិច ដោយសារ​កូ​វីដ​-១៩​ ចំនួន ប្រាក់​បញ្ញើ​កើនឡើង​ ដែល​នេះ​ ជាការ​លំបាក​មួយ​របស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។​​ការអំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឡើង បន្ទាប់ពី​វិធានការ​មួយ​ចំនួន​ក្នុង​វិស័យ ហិរញ្ញវត្ថុ ដែល​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ធនាគារជាតិ ​នៃ​កម្ពុជា​ បានដាក់​ចេញ ដើម្បី​សម្រួលការ ​លំបាក​របស់​ប្រជាពលរដ្ឋ​។ វិធានការ​ទាំងនេះ​មានដូចជា ​ការលើកលែង​ការបង់​ការប្រាក់ ​ការ​ពន្យា​ពេល ​ការសង​ប្រាក់ ​និង​ការលើកលែង​ប្រាក់​ពិន័យ ​ជាដើម​៕ ​អត្ថបទ​៖ វណ្ណៈ 

ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​កំណត់​វិធាន​នៃ​ការ​បង់ពន្ធ​ប៉ាតង់​តាម​ផលរបរ

2021/04/27 02:59:58 am        180
ភ្នំពេញ ​៖ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំណត់​ប្រាក់​ពន្ធ​ប៉ាតង់​ សម្រាប់​អ្នក​ជាប់​ពន្ធ​តូច ​ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ៤០ ម៉ឺន​រៀល​, អ្នក​ជាប់​ពន្ធ​មធ្យម ចំនួន ១២០ ម៉ឺន​រៀល និង​អ្នក​ជាប់​ពន្ធ​ធំ ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន​ ៣ លាន​រៀល ​និង​ចំនួន ៥ លាន​រៀល ក្នុងករណី​ដែលមាន​ផលរបរ​លើសពី ១​ម៉ឺន​លាន​រៀល ។តាម​ប្រកាស​ស្តីពី​វិធាន​និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញផ្សាយ​កាល​ពីពេល​ថ្មីៗ​នេះ បានសម្រេច​កំណត់​វិធាន​ និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់ លើ​សកម្មភាព​អាជីវកម្ម​របស់​អ្នក​ជាប់​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ​ដែល​ប្រកប​អាជីវកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ពន្ធ​ប៉ាតង់ គឺជា​ពន្ធ​ប្រចាំឆ្នាំ ដែល​ត្រូវ​បាន​កំណត់​លើ​សកម្មភាព​អាជីវកម្ម ដោយ​ផ្អែកលើ​ប្រភេទ​អ្នក​ជាប់ពន្ធ ​និង​កម្រិត​ផលរបរ​។អ្នក​ជាប់ពន្ធ​ដែលមាន​សកម្មភាព​អាជីវកម្ម​នៅក្នុង​រាជធានី​-​ខេត្ត​ផ្សេងគ្នា ត្រូវ​បង់ពន្ធ​ប៉ាតង់​ទៅតាម​រាជធានី​-​ខេត្ត ដែល​អាជីវកម្ម​នោះ​ស្ថិតនៅ តាម​កម្រិត​ប្រាក់​ពន្ធ​ប៉ាតង់​ត្រូវ​បង់​រួមមាន ​៖ អ្នក​ជាប់​ពន្ធ​តូច ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ៤០ ម៉ឺន​រៀល​, អ្នក​ជាប់​ពន្ធ​មធ្យម ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ១២០ ម៉ឺន​រៀល​។ ចំណែក​អ្នក​ជាប់​ពន្ធ​ធំ ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ៣ លាន​រៀល និង​ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ៥ លាន​រៀល ​ក្នុង​ករណី​ដែល​មាន​ផលរបរ​លើសពី ​១​ម៉ឺន​លាន​រៀល​។សូមបញ្ជាក់ថា ពន្ធ​ប៉ាតង់ ត្រូវ​បង់​ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់ ថ្ងៃទី ៣១ ខែមីនា ជា​រៀងរាល់ឆ្នាំ​។ ពន្ធ​ប៉ាតង់​ត្រូវ​បង់​នៅ​រដ្ឋបាល​សារពើពន្ធ ​ដែល​អ្នក​ជាប់​ពន្ធ​មាន​ទីកន្លែង​ប្រកប​អាជីវកម្ម​ពិតប្រាកដ ក្នុងនោះ​ អ្នក​ជាប់ពន្ធ​ដែល​ចាប់​ផ្តើម​ប្រកប​អាជីវកម្ម​ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ ត្រូវ​បង់ប្រាក់​ពន្ធ​ប៉ាតង់​ពេញ​មួយឆ្នាំ ក្នុងនោះ​ សម្រាប់​ការ​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​ក្នុង​រយៈពេល ៦​ខែ​ចុងឆ្នាំ អ្នក​ជាប់​ពន្ធ​ត្រូវ​បង់ប្រាក់​ពន្ធ​ប៉ាតង់​ពាក់កណ្តាល​។អ្នក​ជាប់ពន្ធ​ដែលមាន​ទីកន្លែង​អាជីវកម្ម​ជា​គោល​ដើម ទីចាត់ការ​សហគ្រាស សាខា ឃ្លាំង រោងចក្រ រោង​ជាង សម្រាប់​សកម្មភាព​អាជីវកម្ម​តែមួយ ដែល​ស្ថិត​នៅតាម​រាជធានី​-​ខេត្ត​ផ្សេងគ្នា ត្រូវ​បង់ពន្ធ​ប៉ាតង់​អប្បបរមា​សម្រាប់​ប្រភេទ​អ្នក​ជាប់​ពន្ធ​នីមួយៗ​ទៅតាម​រាជធានី​-​ខេត្ត​ដែល​អាជីវកម្ម​នោះ​ស្ថិតនៅ​៕​អត្ថបទ​ ៖ សុន រ៉ា​ឌី​

កម្ពុជា​នាំ​ទំនិញ​ទៅ​សហរដ្ឋអាមេរិក​ បន្ត​កើនឡើង​ ទោះ​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​១៩

2021/04/27 02:59:58 am        82
ភ្នំពេញ ​៖ កម្ពុជា​នាំ​ទំនិញ​ទៅកាន់​សហរដ្ឋអាមេរិក បន្ត​កើនឡើង​នៅក្នុង​រយៈពេល​ពីរ​ខែ​ដើម​នៅ​ឆ្នាំ​២០២១ ​ទោះបី​វិបត្តិ​កូ​វីដ​-១៩​នៅតែ​បន្ត​។តួលេខ​ពាណិជ្ជកម្ម​របស់ ការិយាល័យ​ស្ថិតិ​អាមេរិក បង្ហាញថា ​ចាប់ពី​ខែមករា​ ដល់​ខែកុម្ភៈ ឆ្នាំ​២០២១ កម្ពុជា​នាំ​ទំនិញ​ចេញទៅ​កាន់​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លើ​ពិភពលោក មាន​ទឹកប្រាក់​សរុប ១ ១២០ លាន​ដុល្លារ កើនឡើង ៣,៣ ភាគរយ​។​ ទន្ទឹមគ្នានេះ ការនាំ​ទំនិញ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា មានតម្លៃ ៦៧ លាន​ដុល្លារ កើនឡើង ២៦ ភាគរយ​។ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក មាន​ផលិតផល​កាត់ដេរ ស្បែកជើង ផលិតផល​ធ្វើដំណើរ​-​កាបូប ​ចំណែក​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​សហរដ្ឋអាមេរិក​ មាន​រថយន្ត ចំណី​សត្វ និង​គ្រឿងចក្រ ។​ល​។យោងតាម​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការនាំចេញ​ទំនិញ​មិនមែន​ផលិតផល​កាត់ដេរ បាន​កើនឡើង ​ក្នុង​ឆ្នាំ​២០២០​ ខណៈ​ការនាំចេញ​ផលិតផល​កាត់ដេរ ធ្លាក់ចុះ​។​ ទំនិញ​មិនមែន​ផលិតផល​កាត់ដេរ ​មានដូចជា ​កង់ គ្រឿង​សង្ហា​រឹម និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក​ជាដើម​។​​ឆ្នាំ​២០២០ ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ​មានតម្លៃ​សរុប ៦ ៩២១ លាន​ដុល្លារ មាន​កំណើន ១៧,៨​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩​៕​អត្ថបទ​ ៖ វណ្ណៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Lucas Herbert គ្រងជើងឯកវាយកូនគោល LIV លើកដំបូងនៅ Virginia
05/11/2026 10:05 AM
នាយករដ្ឋមន្ត្រី​​អង់គ្លេស​លោក Starmer ទាត់ចោលការអំពាវនាវឱ្យលាលែងពីតំណែង ​​ខណៈសម្ពាធកើនឡើង​
05/11/2026 10:05 AM
វិស័យឯកជនកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ជួយ​កៀរគរ​វិនិយោគិន​បរទេស​ផ្ទាល់​មក​បណ្តាក់​ទុន
05/11/2026 10:05 AM
មន្រី្តជំនាញ ចុះពិនិត្យ អភិរក្សបឋម អដ្ឋិធាតុ និងវាយនភណ្ឌ ជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅកោះ គ
05/11/2026 10:05 AM
ម្រេច​កម្ពុជា​ កំពុង​ទាក់​ទាញ​ទីផ្សារ​ពិភព​លោក ​ខណៈ​ប្រាក់​ចំណូល​កើន​លើស​ ៩​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​ ៣​ខែ​ឆ្នាំ​នេះ​
05/11/2026 10:05 AM
ក្រុមការងារមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តប្រមូលផលបន្លែ និងស៊ុតទាជូនពលរដ្ឋភៀសសឹកក្នុង មណ្ឌលសុវត្ថិភាពបាត់ថ្កៅ
05/11/2026 10:05 AM
អតីតយុទ្ធជនចំនួន ៩គ្រួសារ នៅខេត្តបាត់ដំបង​ទទួលបា​ន​ផ្ទះ​ជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្ដេច​តេជោ ​ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
05/11/2026 10:05 AM
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកណ្តឹង បើកវេទិកាសាធារណៈពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍមូលដ្ឋាន និងផ្សព្វផ្សាយពីការយល់ដឹងតម្លៃសីលធម៌សង្គម និងកាតព្វកិច្ចយោធាដល់ពលរដ្ឋ
05/11/2026 10:05 AM
[UPDATE] អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយ​ឃុំខ្លួន​​ប្រហែល​​៨​ខែ​ តែ​ស្ថិតក្រោមការតាមដាន​៤ខែ​​ ​​​​​
05/11/2026 09:05 AM
អ៊ុយក្រែន និងរុស្ស៊ី ចោទគ្នាទៅវិញទៅមកពីការរំលោភលើបទឈប់បាញ់ដែលគាំទ្រដោយអាមេរិក
05/11/2026 09:05 AM