ទីផ្សារអាស៊ាន អឺរ៉ុប និងចិន បាននឹងកំពុងគាំទ្រដល់ការនាំចេញកសិផលកម្ពុជា
EAMU និង University of Newcastle ​ចុះហត្ថលេខាលើភាពជាដៃគូដើម្បីពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិ
រយៈពេល៥ឆ្នាំនេះ វិស័យមូលបត្របានបោះផ្សាយលក់សញ្ញាបណ្ណ មានសន្ទុះកំណើនដល់ ៨០ លានដុល្លារ
រយៈពេល៨ខែឆ្នាំនេះពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់កើនដល់ជាង ១៥ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

អ្នក​ជំនាញ​ពន្យល់​ពី​មូលហេតុ​ប្រេងសាំង​ឡើងថ្លៃ​ ជា​បន្តបន្ទាប់​នៅ​កម្ពុជា

2021/04/27 09:59:58 am        1775
ភ្នំពេញ ៖ ​ខណៈដែល​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ បាន​កើន​ថ្លៃ​បន្តបន្ទាប់ ​គិត​ចាប់ពី​ដើមខែ​មករា រហូត​មកទល់ ខែមីនា​នេះ​។​ លោកអ្នក​វិភាគ​សេដ្ឋកិច្ច ពន្យល់ ​ការឡើង​ថ្លៃ​ប្រេង​នេះ គឺ​បណ្តាល​មកពី​ស្ថានភាព​សេដ្ឋកិច្ច ​នៅ​សហរដ្ឋ​អាម៉េរិក​ និង​ដោយសារ​រដ្ឋាភិបាល​ថ្មី​ ចាប់ផ្តើម​ដំណើរការ​ការងារ​ឡើងវិញ​។ឯកឧត្តម​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច មានប្រសាសន៍ថា​ ការ ​ឡើងថ្លៃ​ប្រេង ​ដោយសារតែ​អាម៉េរិក​ បាន​វាយលុក​ចូល​ទីផ្សារ​ភាគហ៊ុន​នៃ​វិស័យ​ប្រេង​ ទើប​ធ្វើឱ្យ​ដំណើរការ​ ថ្លៃ​ប្រេង​ល្អប្រសើរ​ឡើងវិញ និង​មាន​វិបត្តិ​មួយ​ចំនួន​នៅក្នុង​ប្រទេស ​អារ៉ាប់​សា​អូឌីត ​ដូច្នេះ ​វិបត្តិ​ទាំងអស់​នេះហើយ​ ធ្វើឱ្យ​ថ្លៃ​ប្រេង​ឡើងថ្លៃ​។ ឯកឧត្តម​ បណ្ឌិត​ បានឱ្យដឹង​ទៀតថា ប្រទេស​កម្ពុជា ថ្វីត្បិតតែ​មាន​ដំណក់​ប្រេង​ខ្លួនឯង​ តែ​យើង​មិនអាច​ចម្រាញ់​ប្រេង​នេះ ​ទៅជា​ប្រេងសាំង​ប្រើ​ក្នុងស្រុក​ទេ ​គឺ​យើង​លក់​ប្រេង​ឆៅ​ ដូច្នេះហើយ ​ប្រេង​ដែល​ប្រើ​បច្ចុប្បន្ននេះ​ ជា​ប្រេង​នាំចូល​។សូមបញ្ជាក់ថា ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​៣១ ខែមីនា ​ដើមឆ្នាំ​២០២១ សម្រាប់​ប្រេងសាំង​ធម្មតា ថ្លៃ ៣,៧៥០​រៀល​ ក្នុង​មួយ​លីត្រ​។ រីឯ ប្រេងម៉ាស៊ូត​ថ្លៃ ៣,៣៥០​រៀល ​ក្នុង​មួយ​លីត្រ​ ខណៈដែល​ចន្លោះ​ថ្ងៃទី​១ ​ដល់​ថ្ងៃទី​១៥​ ខែមករា​ កន្លងទៅ សម្រាប់​ប្រេងសាំង​ធម្មតា​ថ្លៃ ៣,២០០​រៀល​ ក្នុង​មួយ​លីត្រ​។ ដោយឡែក ប្រេងម៉ាស៊ូត​ថ្លៃ​តែ ២,៩៥០​រៀល ប៉ុណ្ណោះ ​នៅក្នុង​មួយ​លីត្រ​៕​អត្ថបទ​ ៖ ​ ឈិ​ត បូរ៉ា​វី ​

កំណើន​សេដ្ឋកិច្ច​កម្ពុជា ​ឆ្នាំ​២០២១ ​នឹង​សម្រេច​ជាង​៣,៥​ភាគរយ​ទោះ​ប្រឈម​ នឹង​វិបត្តិ​កូ​វីដ​-១៩

2021/04/27 09:59:58 am        51
ភ្នំពេញ ៖ ​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល អះអាង​ជាថ្មី កំណើន​សេដ្ឋកិច្ច​កម្ពុជា​ នៅ​ឆ្នាំ​២០២១ ​នឹង​ងើប​ឡើងវិញ ក្នុង​រង្វង់​៣,៥​ភាគរយ ​ទោះបីជា​ព្រឹត្តិការណ៍​២០​កុម្ភៈ​ នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​កំពុង​តែបន្ត​នៅ​កម្ពុជា​។ កំណើន​នេះ ​គឺ ផ្អែក​តាម​និន្នាការ​រួម ​ខណៈដែល​ពិភពលោក​បាន​រក​ឃើញ​វ៉ាក់សាំង​ចាក់​បង្ការ​ជំងឺ​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​មាន​ប្រទេស​មួយ​ចំនួន ​កំពុង​អនុវត្ត អំពី​ការ​ចាក់​វ៉ា​ក់សាំង​បង្ការ​ ជាពិសេស​ប្រទេស​នៅ​បែក​អឺរ៉ុប ។ឯកឧត្តម​ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​លើក ឡើង​ នៅក្នុង​ការចុះ​ត្រួតពិនិត្យ​ការងារ​គ្រប់គ្រង​, បង្ការ និ​ង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តកណ្តាល ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ថា ​រាជរដ្ឋាភិបាល​រំពឹងថា ​នៅក្នុង​ឆ្នាំ​២០២១ នេះ សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​នឹង​ងើប ​ឡើងវិញ ខណៈ​នៅ​ឆ្នាំ ២០២០ ​កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ​រង្វង់​ -៣,១% ។ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាល​រំពឹងថា ​នឹង​ងើប​ឡើងវិញ​នោះ ​ដោយ​អាស្រ័យ​ផ្អែក​តាម​និន្នាការ​រួម ខណៈដែល​ពិភពលោក ​បាន​រកឃើញ​វ៉ាក់សាំង​ចាក់​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ក្នុងនោះ​ប្រទេស មួយ​ចំនួន​កំពុង​អនុវត្ត អំពី​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នេះ ជាពិសេស​ប្រទេស​អង់គ្លេស​, សហរដ្ឋអាមេរិក ​និង​ប្រទេស​នៅ​បែក អឺរ៉ុប​មួយ​ចំនួនទៀត​, បន្ទាប់ពី​ការអនុវត្ត​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នេះ យើង​សង្កេតឃើញថា អត្រា​ឆ្លង និង​អត្រា​នៃ​ការស្លាប់​ បាន​ធ្លាក់ចុះ​ជា​បណ្តើរៗ​ ដែល​ជា​សញ្ញាណ​ល្អ​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល ក៏ដូចជា​សេដ្ឋកិច្ច​ក្នុងស្រុក ។ស្រដៀង​គ្នា​នេះដែរ លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​លើកឡើង​ផងដែរ​ថា ចំពោះ ការ​ទទួលបាន​វ៉ាក់សាំង បង្ការ​នៅពេលនេះ​ ជា​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​បំផុត​របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​សុខុមាលភាព និង​សុវត្ថិភាព របស់​ប្រជាជន​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការវិល​ទៅរក​ប្រក្រតីភាព​នៃ​ សេដ្ឋកិច្ច​ឆាប់ៗ​ខាងមុខ​។សូមបញ្ជាក់ថា ​៖ តាមច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២១ សេដ្ឋកិច្ចកម្ពុជា ​ត្រូវបាន​រំពឹងថា អាច​នឹង​ងើប​ ឡើងវិញ​ ​ក្នុង​អត្រាកំណើន ​៣,៥% ដោយសារ​ការ​រំពឹងទុក​ការ​ងើប​ឡើងវិញ​យឺត នៃ​សកម្មភាព​សេដ្ឋកិច្ច ជាពិសេស​ការ ​កើនឡើង​ក្នុង​កម្រិត​ទាប​នៃ​តម្រូវការ​ខាងក្រៅ ​និង​ទំនុក​ចិត្ត​ទីផ្សារ​ក្នុងស្រុក​៕​អត្ថបទ​៖ សុន រ៉ា​ឌី

អាជីវកម្ម​តូចៗ​និង​របរ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​

2021/04/27 09:59:58 am        256
ភ្នំពេញ ៖ គិត​មកដល់ពេលនេះ រយៈពេល​ជិត ១​ខែ​ហើយ ក្រោយ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ជំងឺ​កូ​វីដ​១៩ នៅ​បន្ត ការរីក​រាលដាល ដែល ត្រូវបាន​អ្នក​ជំនាញ​ក្នុង​វិស័យសេដ្ឋកិច្ច ​លើកឡើងថា ប្រជាពលរដ្ឋ​ដែល​ស្ថិត ​នៅក្នុង សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដូចជា ប្រកប​របរ​រត់​ម៉ូតូ​កង់​បី ​និង​អ្នកបម្រើ​តាម​ភោជនីយដ្ឋាន​ប្រមាណ ៨៥ ទៅ​៩០​ភាគរយ រង​ផល​ប៉ះពាល់​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ​និង​ថយ​ចុះ​នូវ​ប្រាក់ចំណូល​ប្រចាំថ្ងៃ​។ឯកឧត្តម​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច កាលពី​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១​កន្លងទៅ មាន ប្រសាសន៍ថា ការរីក​រាលដាល​សហ​គម​ន៍​នេះ គឺមាន​ទ្រង់ទ្រាយ​ធំ ហើយ ទាក់ទង​នឹង ការ​បិទ​បញ្ចប់​នៅ​ក្នុង​ការឆ្លង​សហគមន៍​នេះ ​ហាក់ដូចជា​មិនទាន់មាន​ភាព​កំណត់​ច្បាស់​នៅឡើយ ហើយ​អ្វីដែល ​ធ្វើឱ្យប៉ះពាល់​ទៅដល់​វិស័យ​សេដ្ឋកិច្ច​ជាងគេ គឺ​ក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ដែល​មិនបាន​ចេញ ​ក្រៅ​ហើយ​ពេល ​នោះឯង​ ជា​ចំណុច​ធ្វើឱ្យ​ការ​ចាយ​របស់​របស់​ប្រជាពលរដ្ឋ​ទៅក្នុង​សេដ្ឋកិច្ច​ថមថយ និង​ឈានទៅ ​ដល់​ការ​ធ្លាក់ចុះ​នៃ កម្លាំង​ផលិត​ក្នុង​វិស័យ​សេដ្ឋកិច្ច​។ក្រៅពី​របរ​ដែល​ប៉ះពាល់​ខាងលើនេះ​ លោក សេរី​វឌ្ឍន៍ បានបញ្ជាក់​ទៀតថា ក្នុង​រយះពេល​១​ខែ​នេះ វិស័យ កសិកម្ម​នៅ​កម្ពុជា ក៏មាន​ការស្រុតចុះ​ដែរ សម្រាប់​អ្នកធ្វើ​ស្រែ ចម្ការ និង​ការ​នាំ​ផលិតផល​ចេញ​ដូចជា ស្វាយ ដំឡូង​ជាដើម​ទៅ​ប្រទេស​ថៃ​ហើយ ត្រូវ​បាន​គេ​បន្ទាប​ថ្លៃ​។ជាមួយគ្នានេះ លោក​បានលើកឡើង​នូវ​ដំណោះស្រាយ​ដើម្បី​ចូលរួម​ការពារ​ពី​ជំងឺ​កូ​វីដ​នេះ​ថា ​ត្រូវ​ចូលរួម ការពារ​ឱ្យបាន ​ល្អប្រសើរ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ​ចំពោះ​ការលក់ដូរ​របស់​ប្រជាពលរដ្ឋ ត្រូវឱ្យ មាន​ធម្មតា​កុំឱ្យ​បិទ​តែ​ត្រូវ​រក្សា​អនាម័យ និង​ស្តង់ដារ​គម្លាត​ទៅតាម​កា​រ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ដោយឡែក រាជរដ្ឋាភិបាល គួរតែមាន​ការឧបត្ថម្ភ​មួយ​ចំនួន​ទៅលើ​ក្រុម​អ្នកផ្គត់ផ្គង់​សេវា ព្រោះ​អ្នក​ទាំង នោះ​ក៏​រង​ផល​ប៉ះពាល់ ​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ ដូចជា ការ​បង់ប្រាក់​ធនាគារ ព្រោះ​ពួកគាត់​រក ចំណូល​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​មិនបាន​គ្រប់គ្រាន់​ផង ទម្រាំ​ទៅដល់​ការ​បង់​ធនាគារ​ទៀត​។ លោក​ ជឿថា រដ្ឋ​គួរតែ​ ពិចារណា​លើ​បញ្ហា​នេះ ​ដើម្បី​ដោះស្រាយ​នូវ​វិបត្តិ​នេះ​។ ​យ៉ាងណាមិញ អ្នកវិភាគ​សេដ្ឋកិច្ច​បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ ​និង​ជនរួមជាតិ​ទាំងអស់ មេត្តា​ចូលរួម ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ ​និង​កាត់បន្ថយ​ការ​ជួប​ជុំគ្នា​ ព្រោះថា ​នៅតាម​តំបន់​មួយ​ចំនួនធំ នៅតែ មានការ​ជួបជុំគ្នា ហើយ​មិនមាន​ការភ័យខ្លាច ការមិន​ពាក់​ម៉ាស មិន​គោរព​តាមច្បាប់​ថ្មី​របស់ រដ្ឋាភិបាល ក្នុង​វិបត្តិ កូ​វីដ ដែល​ធ្វើឱ្យមាន​ការឆ្លង​ពីមួយ​ទៅមួយ​។ ​គិត​ចាប់ពី​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ រហូត​ត្រឹម​ថ្ងៃទី​១៦ ខែមីនា​ ឆ្នាំ​២០២១​នេះ បាន​រក​ឃើញ​អ្នក ឆ្លង​ថ្មី​នៃ​វីរុស​កូ​វីដ​-១៩ ចំនួន​សរុប​ជាង ១​ពាន់​នាក់​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

ចំនួន​រៀបចំ​ឥណទាន​ឡើងវិញ​នៅ​តាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ នឹង​កើនឡើង

2021/04/27 09:59:58 am        351
ភ្នំពេញ ៖ តំណាង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) រំពឹងថា នៅក្នុងពេល​ឆាប់ៗ​នេះ ការរៀបចំ​ឥណទាន​ជូន​អតិថិជន ​នឹងមាន​ចំនួន​ការ​កើនឡើង​ជា​បន្តទៀត​ ខណៈដែល​ប្រជាពលរដ្ឋ​នូវ​រង​ការប៉ះពាល់ ​ដោយសារ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​។លោក កាំ​ង តុង​ងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​ថ្លែង​លើកឡើង​ក្នុង​កិច្ច​សម្ភាសន៍ ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV​ ស្តីពី​ស្ថានភាព​អតិថិជន​ដែល​រង​ការ​ប៉ះពាល់ និង​កិច្ច​ដំណើរការ​របស់​សមាជិក​មីក្រូហិរញ្ញវត្ថុ ​នៅ​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ នេះ​ថា ផ្អែក​តាម​ទិន្នន័យ​របស់​សមាគម ក្នុង​មួយ​សប្តាហ៍ ​ការរៀបចំ​ឥណទាន​ឡើងវិញ​មាន​ចំនួន​ថេរ ក្នុង​រង្វង់ ១​ពាន់​អតិថិជន​ ក្នុងនោះ ​ចំពោះ​ការ​ផ្ទុះ​រលក​នៃ​ជំងឺ​កូ​វីដ​-១៩, ព្រឹត្តិការណ៍​២០ កុម្ភៈ ចុងក្រោយ​នេះ ​សមាគម​មិនទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវការ​នៅឡើយ ។លោក​ បញ្ជាក់ថា បើ​ផ្អែក​តាម​ស្ថានភាព​សេដ្ឋកិច្ច​ប្រចាំថ្ងៃ យើង​សង្កេត​ឃើញថា ​អតិថិជន​មួយ​ចំនួន បាន​រង​នូវ​ការ​ប៉ះពាល់ ​ដោយសារ​ព្រឹត្តិការណ៍​២០​កុម្ភៈ នេះហើយ ​ក្នុងនោះ​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា រំពឹងថា​ ក្នុងពេល​ឆាប់ៗ​នេះ ​នឹង​មាន​ការកើនឡើង​នៃ​កា​រៀបចំ​ឥណទាន​ឡើងវិញ​ជូន​អតិថិជន ។ចំណែក លោក ផល វ៉ាន់ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ​បានបញ្ជាក់​បន្ថែមថា​ ស្ថិតនៅក្នុង​ស្ថានការណ៍​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​ក៏​ដូច​រាជរដ្ឋាភិបាល​ ក្នុងនោះ​សមាគម​ក៏​មាន​ការ​បារម្ភអំពី​សុខុមាលភាព ​របស់​អតិថិជន ​និង​ប្រាក់ចំណូល​របស់​ពួកគាត់​ផង​ដែរ ។ សមាគម​នឹង​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​មានការ​រីក​រាល ​ដើម្បី​ឲ្យ​វិបត្តិ​នេះ​ត្រឡប់​មក​ល្អ​ប្រសើរ​ឡើងវិញ តែ​ចំណែក​ស្ថានភាព​នៃ​ការ​ប៉ះពាល់​ចុងក្រោយ​នេះ ប្រសិនបើ​មាន​តម្រូវការ​រៀបចំ​ឥណទាន​ឡើងវិញ ​សមាគម​និង​ជជែក​ពិភាក្សា អំពី​ការបន្ត​រៀបចំ​ជូន​អតិថិជន​។សូម​បញ្ជាក់​ថា ជុំវិញ​ការរៀបចំ​ឥណទាន របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​និង​រួមបញ្ចូល​ធនាគារ​ចំនួន​៤​ផ្សេងទៀត​ ក្នុងនោះ​ សម្រាប់​អតិថិជន​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩, ​គិត​ត្រឹម​ខែ កុម្ភៈ ឆ្នាំ ២០២១ ​ មាន​អតិថិជន​ប្រមាណ​ជា ​២៩ ម៉ឺន​នាក់ ទទួល​បាន​ការ​អនុម័ត​រៀបចំ​ឥណទាន​ឡើងវិញ ដែល​មាន​ទំហំ​ឥណទាន​សរុប ១ ៤០០ លាន​ដុល្លារ​​អាមេរិក ៕ ​អត្ថបទ​៖ សុន រ៉ា​ឌី

គណៈកម្មការ​មូល​ប​ត្រ ចេញ​គោលការណ៍​ថ្មី ​ដើម្បី​ជំរុញ​ដល់​ប្រសិទ្ធភាព​ក្នុង​មូល​ប​ត្រ​កម្ពុជា

2021/04/27 09:59:58 am        161
ភ្នំពេញ ៖ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ចេញ​គោលការណ៍​ណែនាំ ​ពី​លក្ខខណ្ឌ​តម្រូវ ​លើ​ភាព​រឹងមាំ​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន​សម​ភាគី ​កណ្តាល និង​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ ដើម្បី​ជម្រុញ​ប្រកបដោយ​សណ្តាប់ធ្នាប់ និង​ប្រសិទ្ធភាព​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ ។ទម្រង់​របាយ​ការណ៍រ​បស់​ក្រុមហ៊ុន​សម​ភាគី កណ្តាល និង​ឈ្មួញ ជើង​សារ​ឧបករណ៍​និ​ស្ស​ន្ទ ​រួមមាន សម្រាប់​ទម្រង់​របាយ​ការណ៍ ​ប្រចាំថ្ងៃ​, ក្រុមហ៊ុន​សម​ភាគី​កណ្តាល និង ឈ្មួញ​ជើងសា​ ឧបករណ៍​និស្ស​ន្ទ ត្រូវ​រៀបចំ​ជូន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា នូវ​របាយការណ៍​មូលធន​សុទ្ធ​ប្រចាំថ្ងៃ ​ក្នុង​ទម្រង់ ដូច​កំណត់​ក្នុង ឧបសម្ព័ន្ធ ​១ នៃ​គោលការណ៍​ណែនាំ​។ ចំណែក​ទម្រង់​របាយការណ៍​ប្រចាំ​សប្តាហ៍​, ឈ្មួញ​ជើងសា​ឧបករណ៍ និ​ស្ស​ន្ទ​ត្រូវ​រៀបចំ​ជូន គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ​ជាប្រចាំ​សប្តាហ៍​នៃ​ខែ​នីមួយៗ នូវ​របាយការណ៍ ​ស្តីពី​ការ​ជួញ ដូរ​ឧបករណ៍ និ​ស្ស​ន្ទ ។ដោយឡែក​ទ្រង់​របាយការណ៍​ប្រចាំខែ​, ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ត្រូវ​រៀបចំ​ជូន ​គណៈកម្មការ​មូល​ប​ត្រ កម្ពុជា​នូវ​របាយការណ៍ ប្រចាំខែ​ក្នុង​ទម្រង់​មាន ​៖ របាយការណ៍​សន្ទនីយ​ភាព មាន​របាយ​ការណ៍​ស្តីពី​ការជួញដូរ ​ឧបករណ៍​និ​ស្ស​ន្ទ និង ឈ្មួញ​ជើងសា​ឧបករណ៍ និ​ស្ស​ន្ទ​ ត្រូវ​រៀបចំ​នូវ​របាយការណ៍​ប្រចាំខែ​ក្នុង​ទម្រង់​ដូចជា​ ៖ របាយការណ៍​សន្ទនីយ​ភាព​, របាយ ការណ៍​ស្តីពី​ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​, របាយការណ៍​សរុប ស្តីពី​ការដាក់ ​ឬ​ដក​សាច់ប្រាក់​របស់​អតិថិជន​, ​ របាយការណ៍ ធនាគារ នៃ​គណនី​សាច់ប្រាក់​អតិថិជន​ឧបករណ៍​និ​ស្ស​ន្ទ ។ចំពោះ​ទម្រង់​របាយ​ការ​ណ៍​ប្រចាំឆមាស​, ក្រុមហ៊ុន​សម​ភាគី​កណ្តាល និង​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ ត្រូវ​រៀប ចំ​ជូន គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា នូវ​របាយការណ៍​ប្រចាំ​ឆមាស​ក្នុង​ទម្រង់​រួមមាន​ ៖ របាយការណ៍​ស្តីពី​ ការត្រួតពិនិត្យ​ផ្ទៃក្នុង​, របាយការណ៍ ​អំពី​និយោជិត​, បុគ្គល​ទទួល​បានការ​ទទួលស្គាល់​គុណ​វ​ឌ្ឍ​ និង​ភ្នាក់ងារ​នៃ ក្រុមហ៊ុន​សម​ភាគី​កណ្តាល​, របាយ ការណ៍​អំពី​និយោជិត​, របាយការណ៍​ស្តីពី​ការវាយតម្លៃ​របស់​បុគ្គលិក​ជំនាញ ផ្នែក​ច្បាប់ លើ​អនុលោមភាព​តាមច្បាប់​, របាយ ការណ៍​ស្តីពី​ការ​ដោះស្រាយ​វិវាទ និង​ពាក្យបណ្តឹង​ជាដើម ។ ចំណែក​ទម្រង់​របាយ​ការ​ណ៍ ប្រចាំឆ្នាំ​, ក្រុមហ៊ុន​សម​ភាគី​កណ្តាល និង​ឈ្មួញ​ជើងសា​ឧបករណ៍​និស្ស​ន្ទ ​ត្រូវ​រៀបចំ​ជូន​គណៈកម្មការ មូល​ប​ត្រ​កម្ពុជា នូវ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​សមិទ្ធផល ​និង​បញ្ហា​ប្រឈម ដែល​អនុវត្តតាម​ផែនការអាជីវកម្ម ​ដែល​បាន​តម្កល់​នៅ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ។ ដូច្នេះ​គោល ការណ៍​ណែនាំ ពី​លក្ខខណ្ឌ​តម្រូវ​លើ​ភាព​រឹងមាំ​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន​សម​ភាគី​កណ្តាល និង​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ ​ជំរុញ​ប្រកបដោយ​សណ្តាប់ធ្នាប់ ​និង​ប្រសិទ្ធភាព នៅក្នុង​វិស័យ​មូល​ប​ត្រ​នេះ ៕​អត្ថបទ​៖ សុន រ៉ា​ឌី​​

វិស័យ​ឯកជន​រំពឹងទុក​ក្រោយ​វ៉ាក់សាំង ​នឹង​មាន​ការ​វិនិយោគ​កាន់​តែច្រើន​មក​កម្ពុជា

2021/04/27 09:59:58 am        362
ភ្នំពេញ ៖ ​ស្រប​ពេល​ដែល​កម្ពុ​ជា​ទទួល​បាន​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​១៩ ​លោក​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​បានឱ្យដឹងថា ​វិស័យ​ឯកជន​មាន​ជំនឿ​ចិត្ត​ និង​ទឹកចិត្ត ជាពិសេស​អ្នក​វិនិយោគ​ពី​ក្រៅ​នឹង​លែង​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ដែល​ធ្វើឱ្យ​ពួកគេ​នឹង​ចូលមក​កម្ពុជា​ងាយស្រួល​។​កាលពី​រសៀល​ថ្ងៃទី​១០​មីនា​ កន្លងទៅនេះ លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​លើកឡើងថា ​នេះ​ ជា​រឿង​មួយ​ល្អ​ដែល​យើង​មាន​វ៉ាក់សាំង ព្រោះ​ជា​ក្តី​សង្ឃឹម​ទាំង​អស់គ្នា មិនថាតែ​វិស័យ​ឯកជន​ទេ គឺ​ប្រជាជន​ក្នុង​ពិភពលោក​ទាំងមូល​តែម្តង​។ លោក​ បន្តថា ដូច្នេះ​អ្វី​ដែល​គួរ​ត្រៀម​បម្រុង និង​ត្រូវ​រៀបចំ គឺ​ធនធានមនុស្ស ព្រោះថា​ នៅ​ថ្ងៃ​ខាងមុខ​នឹង​មាន​វិនិយោគិន​កាន់​តែច្រើន​មក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ខណៈដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​(FTA)​គ្រោង​នឹង​ចូល​ជា​ធរមាន​ក្នុងឆ្នាំនេះ​ បន្ទាប់ពី​ភាគី​ទាំងពីរ​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង​រួច​។ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ នៃ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ បច្ចុប្បន្ន​ឯកសារ​ទាំងអស់​ត្រូវ​បាន​ដាក់​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី​រួចហើយ​ ត្រៀម​នឹង​ប្រជុំ​ពេញអង្គ​ក្នុងពេល​ឆាប់ៗ​នេះ​ បន្ទាប់ពី​កូ​វីដ​ស្ងប់​។ ​ឯកឧត្តម​ បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា បាន​បង្ហាញ​ពី​សញ្ញាណ​នៃ​ការ​ងើបឡើង​វិញ​នៃ​សកម្មភាព​សេដ្ឋកិច្ច ​ទោះជា​នៅ​ក្រោម​រូបភាព​ប្រក្រតីភាព​នៃ​ទម្រង់​ថ្មី​ក៏ដោយ​។​ ការចាក់​វ៉ាក់សាំង​សំរាប់​មហាជន​ទូទៅ​ដែល ​រដ្ឋាភិបាល​ទើបនឹង​ប្រកាស​អនុវត្ត​ថ្មីៗ​នេះ​នឹង​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ធុរៈជន​វិនិយោគិន​ប្រជាជន​ទូទៅ​មាន​ទំនុក​ចិត្ត​និង​ជំនឿ​ចិត្ត​កាន់​តែខ្លាំង​ឡើង​ដល់​ការវិល​ទៅ​រក​ប្រក្រតីភាព​ឡើងវិញ​ក្នុង​វិស័យ​សេដ្ឋកិច្ច ពិសេស​សកម្មភាព​ពាណិជ្ជ​កម្ម ​ទាំង​ពាណិជ្ជកម្ម​ក្នុងស្រុក​និង​អន្តរជាតិ​។ ទំនុកចិត្ត​នេះ​ នឹង​បង្ក​ឱ្យមាន​ការ​កម្រើក​ឡើ​ង​វិញ​កាន់តែ​ប្រសើរ​ឡើង​នូវ​សកម្មភាព​ទីផ្សារ ​ដែល​ជំរុញ​ដោយ​កំណើន​នូវ​តំរូវការ​ និង​ការបញ្ជាទិញ​កាន់តែ​សកម្ម​ជាង​មុន​៕​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី​

ពលរដ្ឋ​ខេត្តស្វាយរៀង ស្នើឱ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ចំណីអាហារ​ឱ្យ​បាន​ញឹកញាប់​

2021/04/27 09:59:58 am        42
ស្វាយរៀង ៖ ​សុខភាព និង​ម្ហូបអាហារ មនុស្ស​គ្រប់រូប​ប្រាថ្នា​ចង់បាន​ទាំងអស់គ្នា ​ដើម្បី​ទ្រទ្រង់​រាងកាយ ​គប្បី​មន្ត្រី ជំនាញ​បន្ថែម​ការ​ចុះ​ត្រួតពិនិត្យ​រក​សារ​ធាតុគីមី ​នៅលើ​ម្ហូបអាហារ​ឱ្យបាន​ញឹកញាប់ ​ដែល​អាច​ធ្វើបាន ​ដើម្បី ​សុខភាព​ទាំងអស់គ្នា​។ក្រុម​អ្នកលក់ដូរ​នៅ​ផ្សារ​ជី​ភូ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បាវិត ខេត្តស្វាយរៀង ​បាន​សម្ដែង​អំណរគុណ ចំពោះ​សាខា​កាំកុងត្រូល​ខេត្ត ​ដែល​បាន​ចុះ​ពិនិត្យ​គ្រឿង​ឧបភោគ បរិភោគ ចំណីអាហារ និង​បាន​សំណូមពរ ​បន្ថែម​ដល់​សាខា ​បើ​មានឱកាស​ គួរ​ចុះ​ពិនិត្យ​បន្ថែមទៀត ​ដើម្បី​ស្វែងរក​សារធាតុ​គីមី​នៅលើ​ចំណីអាហារ សំដៅ​បញ្ចៀស​ការ​មាន​បញ្ហា​សុខភាព​ចំពោះ​អ្នក​ទទួលទាន​។​ពួកគេ បានឱ្យដឹងថា បច្ចុប្បន្ន ​ការដាក់​តាំង​លក់​បន្លែ ផ្លែឈើ គ្រឿងឧបភោគ ​បរិភោគ នៅតាម​ផ្សារ នៅ​ខ្វះ​អនាម័យ ​ដោយ​អ្នកលក់ មិនបាន​រៀបចំ​ឱ្យ​បាន​សមរម្យ ​ឯ​គ្រឿង​កំប៉ុង ​ត្រូវបាន​ដាក់តាំង​លក់​ដោយ គ្មាន​សណ្តាប់ធ្នាប់​។ក្រុមអាជីវករ បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ បន្ត​អប់រំ​អាជីវករ ឱ្យ​រៀប​តាំង​លក់​ផលិតផល​ឱ្យមាន សណ្តាប់ធ្នាប់​បើ​អាច​ធ្វើ​បាន ពីព្រោះ​ទីតាំង​លក់​សម ល្មម អាច​រៀបចំ​បាន ​ពិសេស ឧស្សាហ៍​លាង​សម្អាត ​បរិវេណ​ក្នុង​ផ្សារ​ផង ​ដោយ​កន្លងមក​ទីលាន​បរិវេណ​ផ្សារ​ធុំក្លិន​ឆ្អេះឆ្អាប​ខ្លាំង​ណាស់​។នៅពេល​ចុះ​ពិនិត្យ​ទំនិញ ​គ្រឿងឧបភោគ បរិភោគ ចំណីអាហារ ក្នុង​ផ្សារ​ជី​ភូ ក្រុង​បាវិត​ កាលពី​ម្សិល មិញ មន្ត្រីរ​សាខា​កាំកុងត្រូល បាន​នាំ​គ្រឿង​ឧបភោគ ​បរិភោគ គ្រឿង​កំប៉ុង ចំនួន​១៧​សំណាក ទៅ​វិភាគ ពិសោធន៍ ​តាម​បទដ្ឋាន​បច្ចេកទេស រ​កសារ​ធាតុគីមី ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ល្អ និង​ប្រកាស​ឱ្យ​ពល រដ្ឋ​ប្រើប្រាស់​តាម​តម្រូវការ​៕

ឯកឧត្តម ប៊ុន ហុន នាំ​អំណោយ​សម្តេច​ក្រឡាហោម ​ស ខេង​ ផ្តល់​ជូន​ពលរដ្ឋរងគ្រោះដោយ​ជំនន់ នៅ​ស្រុក​គាស់ក្រឡ

2021/04/27 09:59:58 am        51
បាត់ដំបង ៖ ​ឯកឧត្តម ប៊ុន ហុន ប្រធាន​ក្រុមការងារថ្នាក់កណ្តាល ​ចុះជួយស្រុកគាស់ក្រឡ ព្រមទាំង​ក្រុមការងារចុះជួយឃុំឆ្នាល់មាន់​ បាននាំយកអំណោយសម្តេចក្រឡាហោម ​ស ខេង និងលោកជំទាវ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ​នៅភូមិសំរោង​ និងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់​ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែតុលា ម្សិញមិញនេះ ​។អំណោយទាំងនោះ បានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន៣៩១គ្រួសារ ដោយក្នុងមួយគ្រួសារ​ទទួលបាន មី ទឹកបរិសុទ្ធ ថ្នាំពេទ្យ ​និងគ្រឿងឧបភោគ ​បរិភោគមួយចំនួនទៀត។ ​ក្នុងនាម​សម្ដេចក្រឡាហោម​ និងលោកជំទាវ​ ឯកឧត្តម ប៊ុន ហុន ក៏​បាន​ប្រគល់​ថវិកាជូនគ្រួសារសពជនរង​គ្រោះដោយ​ករណីលង់ទឹក ​ចំនួន ៤០០០០០រៀល ​ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយ​ចំនួន​ទៀត។ឯកឧត្តម ប៊ុន ហុន បាន​ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចក្រឡា​​ហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាល សម្ដេច និងលោកជំទាវ តែងតែយកចិត្តទុក​ដាក់​ចំពោះ​ជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។ឯកឧត្តម ប៊ុន ហុន ​ក៏បានអំពាវនាវប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ចូលរួម​ថែ​រក្សា​ការពារ​​សេចក្តីសុខ សន្តិភាព​ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ក្រោមកិច្ចដឹកនាំ​​ប្រកប​ដោយគតិបណ្ឌិត ​របស់រាជរដ្ឋាភិបាល​ ដែលមានសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ និង​បាន​ផ្តាំផ្ញើ​ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់​ចំពោះករណីគ្រោះធម្មជាតិ​​ដូចជា​ គ្រោះទឹកជំនន់ ​ជាពិសេសបន្តប្រុងប្រយ័ត្ន​ នាអំឡុងពេលទឹកស្រុកចុះនេះ និងប្រុងប្រយ័ត្ន​​ចំពោះ​ករណីជំងឺកូវីដ–១៩ ៕

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដុត​កម្ទេច​ចោល​នូវ​សាច់​គ្រួច​ខុសច្បាប់​ជាង​២​តោន​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​

2021/04/27 09:59:58 am        56
​ភ្នំពេញ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​មន្ត្រី​កាំ​កុង ត្រូល​បាន​ធ្វើការ​គ្នា​ដុត​កម្ទេច​ចោល​នៅ​សាច់​គ្រួច​ខុសច្បាប់​ដែល​នាំ​មកពី​ប្រទេស​វៀតណាម​លក់​នៅ​កម្ពុជា​ប្រមាណ​ជាង​ពីរ​តោន ក្រោយពី​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត​ប៉ុន្មាន​ម៉ោង​ក្រោយមក​។​​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ​បាន​ឲ្យ​ដឹង​ថា តាម​អនុសាសន៍​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ​នេ​ត សាវឿន​ អគ្គស្នងការ​នគរ​បាល​ជាតិ និង​ក្រោម​ការបញ្ជា​ផ្ទាល់​របស់ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ផ្អែក​តាម​ការស្រាវជ្រាវ​ស៊ើបអង្កេត​របស់​មន្ត្រី​ជំនាញ នៅវេលា​ម៉ោង​៥​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រោម​ការ សម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បា​នប​ង្រា្ក​ប ករណី​នាំចូល​សាច់សត្វ​គ្រួច​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ប្រទេស​វៀតណាម ដឹក​តាម​រថយន្ត​កូរ៉េ ១​គ្រឿង​ម៉ាក​HYUNDIA ស្លាក​លេខ 3E 5868 នៅ​ចំណុច​ផ្លូវ ជា សុផារ៉ា សង្កាត់​ទួល​សង្កែ ខ​ណ្ឋ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​ក្រោយពី​ការត្រួតពិនិត្យ​សមត្ថកិច្ច​ចម្រុះ បាន​ឆែកឆេរ​ជាក់ស្តែង​រកឃើញ​សាច់សត្វ​គ្រួច​គ្មាន​ច្បាប់​អនុញ្ញាតិ ប្រមាណ​ជាង​២​តោន​កន្លះ​។​ចំពោះ​វត្ថុតាង​ទាំងអស់​ខាងលើ លោក​ព្រះរាជអាជ្ញារង ខាំ សុ​ផា​រី បានសម្រេច​ឲ្យ​ដកហូត​រក្សា​ទុកជា​បណ្ដោះអាសន្ន និង​យក​សាច់សត្វ​ក្រូច គ្មាន​ច្បាប់​អនុញ្ញាតិ​ទៅ​ដុតបំផ្លាញ​ចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក និង​បាន​នាំខ្លួន​អ្នកបើកបរ​រថយន្ត​ចំនួន 01​នាក់មក​នាយកដ្ឋាន ដើម្បី​បន្ត​នីតិវិធី​៕

កសិករ​ក្នុង​ខេត្តកំពង់ចាម ​កំពុង​មមាញឹក​ដាំ​ដំណាំ​បន្លែ ​បន្ទាប់ពី​ទឹក​ស្រក

2021/04/27 09:59:58 am        65
កំពង់ចាម ៖ ​ប្រជាកសិករ រស់នៅ​តាម​ដង​ទន្លេ​ នៃ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម​ កំពុង​មមាញឹក បង្កបង្កើនផល ​ដំណាំ​ផ្សេងៗ​តាម​ទម្លាប់ ​ខណៈដែល​ទឹកទន្លេ ចាប់​ផ្តើម​ស្រក​ទៅវិញ ​ដែល​ការដាំដុះ​ដំណាំ ​ទាំងនោះ គឺ​ធ្វើ តាម​បែប​ធម្មជាតិ ​មិន​ប្រើប្រាស់​សារធាតុ​គីមី​នោះទេ​។ប្រជាកសិករ រស់នៅ​តាម​ដង​ទន្លេតូច ក្នុង​ឃុំ​មហាលាភ ស្រុក​កោះសូទិន ​ខេត្តកំពង់ចាម ​បន្ទាប់ពី ទឹក​ស្រក​ បាន​នឹង​កំពុង​មមាញឹក​ក្នុង​ការ​ដាំ​ដំណាំ ដូចជា ត្រសក់ ត្រឡាច ននោង ល្ពៅ ម្រះ ស្ពៃ​ក្ងោក សណ្តែកកួរ មមាញ និង​ត្រប់វែង ជាដើម ​ដែល​ជា​ទម្លាប់ និង​អាច​លក់​យក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ប្រជាកសិករ ​បានឱ្យដឹងថា ​ទឹកទន្លេ​ជា​រៀងរាល់ឆ្នាំ ​បាន​លិច​ដីចម្ការ​របស់​កសិករ​តំបន់​នោះ ដែល នោះ ​គឺជា​អំណោយផល​ល្អ​បំផុត ​ដោយសារ​ទឹកបាន​នាំ​ដីល្បាប់​មក​ដាក់​លើ​ដី​ចម្ការ​ ផ្ដល់​នូវ​ជីជាតិ​សម្រាប់ ការ​ដាំ​ដំណាំ​ឱ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់​។ប្រជាកសិករ បានឱ្យដឹងថា ​ដំណាំ​ដែល​ពួកគេ​ដាំ គឺ​ងាយស្រួល​ក្នុង​ការលក់ ​ដោយសារ​មាន​អ្នក​មក បញ្ជា​ទិញ​ដល់​ចម្ការ​តែម្ដង ​ព្រោះថា​ ដំណាំ​មិន​ប្រើ​សារធាតុ​គីមី ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកទទួល ​ទាន​នោះទេ​។មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម ​បានឱ្យដឹងថា​ ដើម្បី​ទទួល បាន​ទិន្នផល​ខ្ពស់ កសិករ​ គប្បី​ជ្រើសរើស​ពូជ​ល្អ ធ្វើ​ដី​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​ភ្ជួរ​ដី​ពីរ​បី​ដង ​ហាល​ចោល កន្លះ​ខែ​សិន ទើប​រាស់​ឱ្យ​ស្អាត ហើយ​កាប់​រណ្តៅ​ដាំ​ដោយ​ដាក់​ជីលា​មក​គោ​ទ្រាប់​បាត​ និង​ត្រូវ​ថែទាំ ស្រោច ទឹក ជ្រុំ​គល់ ​ដកស្មៅ និង​ក្ដិច​ស្លឹក​ចាស់ៗ​ចោល​ជាប្រចាំ នោះ​តែ​ក្នុង​រយៈពេល​ពី​១​ខែ​កន្លះ ទៅ​២​ខែ គឺអាច ប្រមូល​ផល​បាន​ហើយ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតី និងលោកជំទាវបណ្ឌិត​កំពុង​បំពេញទស្សនកិច្ចផ្លូវការ និង​ទស្សន​កិច្ច​ការងារ​នៅ​ប្រទេស​ចំនួន​៣ ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិ
10/13/2026 12:10 PM
រុស្ស៊ីបដិសេធសំណើអ៊ុយក្រែនស្តីពីបទឈប់បាញ់៦០ ថ្ងៃ ហើយចង់បានកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ
10/13/2026 11:10 AM
ទីផ្សារអាស៊ាន អឺរ៉ុប និងចិន បាននឹងកំពុងគាំទ្រដល់ការនាំចេញកសិផលកម្ពុជា
10/13/2026 11:10 AM
ប្រទេសប៉េរូ ប្រយុទ្ធទប់ស្កាត់ចំហេះព្រៃ ខណៈបាតុភូត El Niño និងគ្រោះរាំងស្ងួត បង្កើនក្តីបារម្ភអំពីហានិភ័យអគ្គិភ័យ
10/13/2026 11:10 AM
មេដឹកនាំកូរ៉េខាងជើង បង្ហាញមីស៊ីលអាចបាញ់ដល់អាមេរិក ខណៈលោក ត្រាំ បង្ហាញសញ្ញាថាអាចនឹងមានជំនួប
10/13/2026 11:10 AM
បងប្អូនប្រជាពលរដ្ឋទទួលសេវាដឹកជញ្ជូនរថយន្តក្រុងដោយមិនបង់ប្រាក់ទិសដៅខេត្តព្រះសីហនុ-ខេត្តកំពង់ស្ពឺ ទៅរាជធានីភ្នំពេញក្រោយបញ្ចប់ពិធីភ្ជុំបិណ្ឌ
10/13/2026 10:10 AM
អភិបាលខេត្តកំពង់ធំអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋធ្វើដំណើរត្រឡប់ទៅកាន់ទីកន្លែងបំពេញការងារនៅភ្នំពេញវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ
10/13/2026 10:10 AM
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២៦នាក់
10/13/2026 10:10 AM
អភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងជិះដោយមិនបង់ប្រាក់
10/13/2026 10:10 AM
លោក Trump និយាយថា អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀង ប៉ុន្តែមិនដឹងថាត្រូវធ្វើដូចម្តេច
10/13/2026 10:10 AM