ទីផ្សារអាស៊ាន អឺរ៉ុប និងចិន បាននឹងកំពុងគាំទ្រដល់ការនាំចេញកសិផលកម្ពុជា
EAMU និង University of Newcastle ​ចុះហត្ថលេខាលើភាពជាដៃគូដើម្បីពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិ
រយៈពេល៥ឆ្នាំនេះ វិស័យមូលបត្របានបោះផ្សាយលក់សញ្ញាបណ្ណ មានសន្ទុះកំណើនដល់ ៨០ លានដុល្លារ
រយៈពេល៨ខែឆ្នាំនេះពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់កើនដល់ជាង ១៥ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រជាជន​កម្ពុជា​ស្នើ​សមាជិក​បក្ស​បន្ត​ពង្រឹង​ចលនា​យុវជន​ នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​រឹងមាំ

2021/04/27 09:59:58 am        57
ភ្នំពេញ ៖ ​ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ អនុប្រធាន​ក្រុមការងារ​ គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះជួយ​ខេត្តកំពង់ចាម​ បាន​អំពាវនាវ​ដល់​សមាជិក ​សមាជិកា ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​ចលនា​ យុវជន ​នៅក្នុង​រចនា​សម្ព័ន្ធរ​បស់​គណបក្ស​គ្រប់​ថ្នាក់​ ពិសេស​នៅ​តាម​មូលដ្ឋាន​ឃុំ​/​ភូមិ ដោយ​ចាត់​ទុក​កម្លាំង​យុវជន​ជា​សំឡេង​ដ៏​មាន​សក្តានុពល​ ក្នុង​ការ​គាំទ្រ​គណបក្ស ប្រកបដោយ​ចីរភាព​រយៈពេល​វែង​។នៅក្នុង​ពិធី​ប្រកាស​ទទួល​ភារកិច្ច​ផ្លូវការ​របស់​លោក ផេ​ន សុផល ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុក​បាធាយ ​បន្ថែម​លើ​ស្រុក​ព្រៃឈរ​ ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​៧​ មេសា ឆ្នាំ​២០១៩​កន្លងទៅ ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ​ បាន​សំណូមពរ​ដល់​សមាជិក​ទាំងអស់​ ធ្វើការ​ប្រកាន់ខ្ជាប់​គោលជំហរ​មុតមាំ ​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស ​និង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ឲ្យ​កាន់តែ​ល្អ ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ​សំដៅ​បង្កើន​ប្រជាប្រិយភាព​របស់​គណបក្ស ដើម្បី​រក្សា​និង​បង្កើន​ប្រៀប​ឈ្នះ ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​បណ្តា​ឆ្នាំ​ខាងមុខ​។មានប្រសាសន៍​ក្នុង​ពិធី​ នាឱកាស​នោះ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ក្រុម​កា​រ​ងារ​ថ្នាក់​កណ្តាល​ចុះជួយ​ខេត្តកំពង់ចាម​ បាន​ផ្តាំផ្ញើ​ដល់​ក្រុមការងារ​ថ្នាក់​កណ្តាល ​និង​សមាជិកា​ទាំងអស់ ​គោរព​តាម​លក្ខន្តិកៈ រចនា​ស​ម្ព័ន្ធ​ និងសេចក្តីសម្រេច​រប​ស់​មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ​ដូចជា​ ខិតខំ​ពង្រឹង និង​ពង្រីក​សមាជិក​បក្ស​ទាំង​បរិមាណ ​និង​គុណភាព ​ក្តាប់​ឱ្យ​បាន​នូវ​ឧបាយកល​ និង​ចលនា​បំផ្លិចបំផ្លាញ​របស់​ក្រុម​អមិត្ត ​ពិសេស​ការ​ធ្វើបដិវត្ត​ពណ៌​។យោង​តាម​របាយការណ៍​គណៈ​ពង្រឹង​មូលដ្ឋាន​ បាន​បង្ហាញថា ស្រុក​បាធាយ​មាន​ផ្ទៃដី​សរុប​ជិត​មាន​ប្រជាជន​រស់នៅ​សរុប​ជាង ​២​ម៉ឺន ៧​ពាន់​គ្រួសារ​ ស្មើនឹង​ជាង​១២​ម៉ឺន​នាក់ ​ព្រមទាំង​មាន​សមាជិក​បក្ស​ជិត​៥​ម៉ឺន​នាក់​៕

រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​សមុទ្រ​ចុងឆ្នាំ​នេះ

2021/04/27 09:59:58 am        54
កោះកុង ៖ ​ក្រសួងទេសចរណ៍​គ្រោង​រៀបចំ​រមណីយដ្ឋាន​តារា​សាគរ​ ស្ថិតនៅក្នុង​ស្រុក​បុទុម​សាគរ ខេត្តកោះកុង ​ជា​ផ្នែក​មួយ​សម្រាប់​ធ្វើជា​ទីតាំង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​ ជុំ​ទី​២ នៅ​ខេត្តកោះកុង ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ​១៤–១៦ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខ​។តាម​ការប្រកាស​របស់​ក្រសួងទេសចរណ៍​ បាន​ឲ្យ​ដឹងថា​ ពិធីបុណ្យ​សមុទ្រ​លើក​នេះ ​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ រាជរដ្ឋាភិបាល​ចេញ​សេចក្ដីសម្រេច​ស្ដីពី ​ការបង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​ ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ឆ្នេរ​ស្អាត ​ពលរដ្ឋ​រមណីយ​» ដែល​មាន​លោក ថោង ខុន ជា​ប្រធាន ​និង​លោកស្រី មិថុនា ភូ​ថង ​ជា​អនុប្រធាន​អចិន្ត្រៃយ៍​។ក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​ការ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ​នៅ​សាលា​ខេត្តកោះកុង​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា​ កន្លងមកនេះ ​ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​និង​លោកស្រី ​មិថុនា ភូ​ថង​ អភិបាលខេត្ត​កោះកុង​ បាន​បញ្ជាក់ថា ​ទី​រួម​ខេត្តកោះកុង ​និង​តារា​សាគរ បាន​ និងកំពុង​រៀបចំ​ការងារ​ជាច្រើន ក្នុង​ការ​ត្រៀមខ្លួន​ទទួល​ប្រជាពលរដ្ឋ ​និង​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​ នា​ចុងឆ្នាំ​២០១៨ ខាងមុខនេះ​។ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ណែនាំ​ដល់​រដ្ឋបាលខេត្ត ​និង​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ​ត្រូវ​ខិតខំ​បំពេញ​ការងារ ប្រកបដោយ​ប្រសិទ្ធភាព និង​ពន្លឿន​ឲ្យ​ទាន់​ពេល​បុណ្យ​សមុទ្រ​ ទាំង​ផ្នែក​ស្នាក់នៅ អនាម័យ​គុណភាព​ចំណីអាហារ ​ពិសេស​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​បង្គន់​អនាម័យ ​បញ្ហា​សំរាម​ ដាច់ខាត​មិនត្រូវ​ឱ្យ​មាន​សំរាម ឬ​ក្រដាស​ក្រោម​តុ​នៅ​តាម​ភោជនីយដ្ឋាន អាហារដ្ឋាន ពិសេស ត្រូវ​រៀបចំ​ខ្សែ​ទស្សនកិច្ច​នៅ​តាម​រមណីយដ្ឋាន ​និង​សហគមន៍​ទេសចរណ៍​ ដូចជា​ជី​ផាត អា​រ៉ែ​ង ​តា​តៃ ពាម​ក្រសោប​ជាដើម​។លោក ​បន្តថា “​បញ្ហា​ស្នាក់នៅ ម្ហូបអាហារ​នៅ​តាម​ភោជនីយដ្ឋាន អាហារដ្ឋាន​ បដិសណ្ឋារកិច្ច សុវត្ថិភាព ​សន្តិសុខ ​សណ្ដាប់ធ្នាប់​ ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ជាដើម​ សុទ្ធតែ​ត្រូវ​បាន​យកចិត្តទុកដាក់ ដើម្បី​ធានា​ ជូន​ភ្ញៀវទេសចរ​ ឱ្យ​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ​លើស​ពី​ពិធីបុណ្យ​សមុទ្រ​មុនៗ​”​។លោក​ ថោង ខុន ​បានបញ្ជាក់​យ៉ាង​ដូច្នេះ ថា «​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​លើក​នេះ ​មាន​ភាព​ពិសេស​លើស​ពី​លើក​មុន ​នោះ​គឺ​មាន​ទាំង​ការរៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​នានា ​នៅ​ទី​រួម​ខេត្តកោះកុង​ផង​ និង​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​ផង​ដែរ​»​។លោកស្រី​ មិថុនា ភូ​ថង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ​មក​ពេលនេះ​ រដ្ឋបាល​ខេត្តកោះកុង ​និង​មន្ទីរ​ពាក់ព័ន្ធ​នានា បាន​និងកំពុង​ញាប់ ដៃ​ញាប់​ជើង​ក្នុង​ការ​អនុវត្ត​ការងារ​នានា ​ដើម្បី​តៀម​ឲ្យ​ទាន់​ពេលវេលា​ពិធីបុណ្យ​សមុទ្រ​មកដល់​។លោកស្រី​អភិបាលខេត្ត ក៏បាន​ធានា​ជូន​ពី​បញ្ហា​សន្តិសុខ​សណ្ដាប់ ​និង​ការសម្រួល​ដោះស្រាយ​បញ្ហា​នានា ជូន​ភ្ញៀវ​ទេសចរ​ដែល​ឆ្លង​ទៅ​ទស្សនា​នៅ​ប្រទេស​ថៃ ​ហើយ​ភ្ញៀវ​ពី​ថៃ​ក៏​អាច​មក​ទស្សនា​ខេត្តកោះកុង ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​ខាងមុខ​ផងដែរ​៕

ADB វាយ​តម្លៃថា កម្ពុជា​នៅ​ខ្វះ​ការវិនិយោគ​លើ​ការស្រាវជ្រាវ​វិស័យ​កសិកម្ម​

2021/04/27 09:59:58 am        92
​ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វាយតម្លៃ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ថា កម្ពុជា​វិនិយោគ​មិនទាន់​គ្រប់ គ្រាន់​នៅឡើយ ក្នុង​ការ​ស្រាវជ្រាវ​នៅ​លើ​វិស័យ​កសិកម្ម ក្នុង​នោះ​ មាន​បណ្តាល​ប្រទេសមួយ​ចំនួន​នៅ​អាស៊ី កំពុង​ជួប​បញ្ហា ខ្វះ​ខាត់​ដូចគ្នា​។​​លោក Andrew Brubaker ប្រធាន​ក្រុម​វាយតម្លៃ​របស់ ADB បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី វឌ្ឍនភាព និង​ពង្រីក​កិច្ច​គាំទ្រ វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុជា (​ការវាយតម្លៃ​ឯករាជ្យ​នៅក្នុង​ធនាគារអភិវឌ្ឍន៍អាស៊ី​) នៅ​ថ្ងៃទី​៦ ខែ មិថុនា ឆ្នាំ​២០១៩ នេះ​ថា សម្រាប់​គោលការណ៍​របស់ ADB ក្នុង​វិស័យ​កសិកម្ម​នេះ ក្នុងករណី​ចាំបាច់​របស់ ADB ត្រូវ​ស្វែង រក​មេរៀន​នានា និង​ការរៀនសូត្រ​នូវ​ប្រធានបទ​របស់​គ​ម្រោ​ង ដែល​បាន​អនុវត្តន៍​នាពេល​កន្លងមក ដើម្បី​ពង្រីក​សមត្ថភាព ស្ថាប័ន និង​ការដោះស្រាយ​ក្នុង​បរិបទ​ពិបាកៗ​ក្នុង​វិស័យ​កសិកម្ម ព្រមទាំង​ភាពស្មុកស្មាញ​នៅក្នុង​ការ​រចនា​គម្រោង​។​​​​សម្រាប់​បញ្ហា​នេះ ADB នឹង​ពង្រីក​ស​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​នៅ​កម្ពុជា ដោយ​បន្ថែម​គុណ​តម្លៃ​ទៅក្នុង​ធាតុ​ចូល ព្រមទាំង​ខ្សែសង្វាក់​ផ្គត់ផ្គង់ តាមរយៈ​កំណែទម្រង់​គោលនយោបាយ ដែលជា​សកម្មភាព​មាន​សក្តានុពល​។ ចំពោះ​ការផ្តល់ ហិរញ្ញប្បទាន សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ភាវូបនីយកម្ម​ស្រូវ​-​អង្ករ​វិញ ជា​គម្រោង​ធ្វើ​ឲ្យ​ធន់​ទៅ​និង​អាកាស ធាតុ ជាពិសេស​គម្រោង​ជួយ​ដល់​កសិករ​នៅ​ខេត្តបាត់ដំបង់ កំពង់ធំ និង​ព្រៃវែង ដើម្បី​បង្កើន​ផលិតកម្ម ព្រមទាំង​ខ្សែសង្វាក់ ស្រូវ​-​អង្ករ រួមជាមួយ​ការដោះស្រាយ​ឧបសគ្គ​រាំ​ស្ទុះ​ផ្នែក​គោលនយោបាយ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ។​​​​លោក​បន្តថា តាម​ការវាយតម្លៃ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នេះ កម្ពុជា​វិនិយោគ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ក្នុងការ ស្រាវជ្រាវ​នៅលើ​វិស័យ​កសិកម្ម ក្នុងនោះ​មាន​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​អាស៊ី ក៏មាន​ការខ្វះខាត​ដូចគ្នា ដែលជា​ករណី កើតឡើង​មកពី​ការប្រើប្រាស់​ឧបករណ៍​ហួស​សម័យ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិមាណ និង​គុណ​តម្លៃ​នៃ​ការស្រាវជ្រាវ ។​​​​ចំណែក​លោកស្រី Veronique Salze Lozach អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​វាយតម្លៃ​ឯករាជ្យ​របស់ ADB លើកឡើងថា ការបន្ត​ផ្តោតលើ​កិច្ច​គាំទ្រ​សម្រាប់​វិស័យ​កសិកម្ម​ផលិតកម្ម និង​សន្តិសុខ​ស​ស្បៀង ព្រមទាំង​ការកសាង​និង​កែ លម្អ​រចនាសម្ព័ន្ធ គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ និង​មានការ​អភិវឌ្ឍន៍​ឥត ឈប់ឈរ​របស់​វិស័យ​កសិកម្ម​នៅ​អាស៊ី ។ លោកស្រី​បន្តថា បច្ចុប្បន្ន​ប្រព័ន្ធ​កសិកម្ម​នៅក្នុង​តំបន់ បាន​ផ្តោត​កាន់តែខ្លាំង ទៅលើ​ខ្សែសង្វាក់​តម្លៃ ក្នុងនោះ​វិស័យ​ឯកជន​វិញ បាន​កំពុងមាន​ឥទ្ធិពល និង​មានការ​ទទួលខុសត្រូវ​វ​កាន់តែខ្លាំង​ផងដែរ ចំពោះ ផលិតកម្ម និង​សន្តិសុខ​ស្បៀង​។​​​​សូមបញ្ជាក់ថា​ តាម​ការសិក្សា​របស់ ADB កម្ពុជា​ជា​ប្រទេស​កំពុង​សិ​ក្សា្​មួយ ក្នុង​ចំណោះ​ការសិក្សា​ចំនួន​៤ មាន​ជាអាទិ៍ ប្រទេស​បង់​ក្លា​ដេ​ស សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​តាជី​គី​ស្ថាន នៅក្នុង​ការវាយតម្លៃ​កិច្ច​គាំទ្រ​របស់ ADB ដែលមាន ថវិការ​សរុប​ចំនួន ១២,២​ពាន់​លាន​ដុល្លារ សម្រាប់​កសិកម្ម ធនធានធម្មជាតិ និង​ការ​អភិវឌ្ឍន៍ជនបទ​ក្នុង​ឆ្នាំ​២០០៥ ដល់ ឆ្នាំ​២០១៧ ៕

អាចារ្យ​ខ្មែរ ជំនា​ន់​ទី​៣២ ទទួល​ការ​បណ្តុះបណ្តាល​ពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌ ដើម្បី​អភិរក្ស​នូវ​កេរ​មរតក​វប្បធម៌​

2021/04/27 09:59:58 am        162
អាចារ្យ​ខ្មែរ ជំនា​ន់​ទី​៣២ ទទួល​ការ​បណ្តុះបណ្តាល​ពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌ ដើម្បី​អភិរក្ស​នូវ​កេរ​មរតក​វប្បធម៌​ភ្នំពេញ៖ ក្រសួង​ធម្មការ និង​សាសនា បើក​វគ្គ​បណ្ដុះបណ្ដាល ​ស្តីពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​ជំនា​ន់ទី​៣២ ​ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ និង​អភិរក្ស​នូវ​កេរមរតក​វប្បធម៌ ដ៏​ល្អ​ផូរផង់​របស់ ជាតិ​យើង​, នា​ទីស្តីការក្រសួង រសៀល​ថ្ងៃទី​២៤ ឧសភា ២០១៩​។​​​ឯកឧត្តម កែវ ហេង ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ផ្សព្វផ្សាយ ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​សង្គម បាន​លើក​ឡើង​ថា បើ​គិត​ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១០ រហូតមក​ទល់នឹង​បច្ចុប្បន្ន​នេះ ក្រសួង​ធម្មការ និង​សាសនា​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​បាន​ចំនួន​៣១​វគ្គ​រួចមកហើយ មាន​សិក្ខាកាម​សរុប​ចំនួន​៩.៦៨៧ រូប ក្នុង​នោះ​ មាន​ព្រះសង្ឃ​ចំនួន ៤៩៦ អង្គ​, ស្ត្រី ១៣៧ នាក់​។សម្រាប់​ថ្ងៃនេះ ដោយ​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា អនុញ្ញាត​ដាក់​ឲ្យ​ដំណើរ​ការ​បើក​វគ្គ​ប​ណ្តុះ​បណ្តាល​ជំនា​ន់ទី​៣២ បន្តទៀត សំដៅ​បញ្ជ្រាប​បន្ថែម​ចំណេះដឹង និង​តម្រង់ទិស​ផ្សព្វផ្សាយ​ជូន​ដល់​អាចារ្យ​អ្នក​ដឹក នាំ​ពិធី​កម្ម​នានា ទាំង​ផ្នែក​សាសន​ពិធី ក៏ដូចជា​ពិធី​ប្រពៃណី ទំនៀមទម្លាប់​របស់​ជាតិខ្មែរ ឲ្យ​កាន់​តែមាន​ភាព​ភ្លឺ​ចិញ្ចែងចិញ្ចាច​ឡើង​។​​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនា​ន់ទី​៣២ ដែល​កំពុង​ចាប់ផ្តើម​ដំណើរការ​នាពេលនេះ មាន​សិក្ខាកាម​អាចារ្យ​ចម្រុះ​មកពី​បណ្តា​រាជធានី​/​ខេត្ត ទូទាំង ប្រទេស មាន​ចំនួន ១៧០ រូប​។ ក្នុង​បណ្តា​រាជធានី​/​ខេត្ត​ទាំង​២៥ អវត្តមាន​ចំនួន ២​ខេត្ត មិនបាន​បញ្ជូន​អាចារ្យ​មក​រៀន គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​។សិក្ខាកាម​ទាំង ១៧០​រូប​នេះ មាន​ព្រះសង្ឃ​ចំនួន ២០​អង្គ ស្រី្ត​០២​នាក់ ដែលមាន​ជំនាញ​ពី​មូលដ្ឋា​ន​ខុសៗ គ្នា ខ្លះ​ជា​អាចារ្យ កាន់​ពេលា​ការ ខ្លះ​ជា​អ្នកផ្លូវ ខ្លះ​ជា​អ្នកមហា ខ្លះ​ជា អាចារ្យ​គណៈកម្មការ​វត្ត ខ្លះ​ជា​អាចារ្យយោគី ខ្លះ​ជា​អាចារ្យ ចម្រុះ និង ខ្លះ ទៀត មកសុំ​រៀន​ថ្មី​ដើម្បី​ធ្វើជា​អាចារ្យ​នាពេល​អនាគត ហើយ​មួយចំនួនទៀត​មក​សិក្សា​ដើម្បី​ស្វែងយល់​បន្ថែម​ពី​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​។​​​ទន្ទឹមគ្នា​នោះដែរ ឯកឧត្តម នរៈ រត​នវ​ឌ្ឍ​នោ រដ្ឋលេខាធិការ ក្រសួង​ធម្មការ និង​សាសនា បាន​ថ្លែងថា កិច្ច​ការដែល​យើង​បាន​នឹង​កំពុង​ធ្វើ​នេះ គឺ​រក្សា​បាន​នូវ​ការអភិរក្ស និង អភិវឌ្ឍ​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ និង​សាមគ្គីភាព​ដ៏​យូរលង់ របស់​ដូនតា​ខ្មែរ​យើង​។សម្បត្តិ​ធនធាន និង​កេរ​មរតក​ទាំងអស់ នេះ គឺជា មូល​ធនសង្គម​ដ៏​ចាំបាច់ និង​មានតម្លៃ មិនអាច​កាត់ថ្លៃ​បាន សម្រាប់​ការ កសាង​សង្គម​កម្ពុ​ជាមួយ ដែលមាន​កោសិកា​ផ្សារភ្ជាប់​គ្នា​ដ៏​រឹងមាំ មាន ប្រជាជន​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​ច្បាស់លាស់​អំពី​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជាតិ​ខ្លួន រស់នៅក្នុង​ជីវភាព​ថ្លៃថ្នូរ ប្រកបដោយ​សុខ សន្តិភាព មាន​ភាព សុ​ខុ​ដុមរ​មនា និង​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព និង​វិបុលភាព​។​​​​ឯកឧត្តម សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ ដឹកនាំ និង​មន្ត្រីរាជការ បុគ្គលិក នៃ​ក្រសួង ធម្មការ និង​សាសនា ពិសេស​គឺជា​នាយកដ្ឋាន​ស្រាវជ្រាវ ផ្សព្វផ្សាយ​ព្រះពុទ្ធ សាសនា​ផ្សារភ្ជាប់​សង្គម និង​អង្គភាព​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក ចិត្ត​ទុកដាក់ បង្កើត​ឱ្យ មាន ការវិវត្ត រីកចម្រើន​ថ្មីៗ បន្ថែមទៀត ទាក់ទង​ទៅ នឹង​ការថែរក្សា និង​អភិរក្ស​នូវ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់​ជាតិ សំដៅ​រួមចំណែក​កសាង​ធនធានមនុស្ស និង​លើកស្ទួយ​វិស័យ​វប្បធម៌ សាសនា ជាពិសេស គឺ​ការចែករំលែក ចំណេះដឹង ដើម្បី​តម្រង់ទិស​របៀប រៀបចំ​ពិធី​មង្គល និង​ពិធីបុណ្យ​ផ្សេងៗ ដោយមាន​ការ ចូលរួម យ៉ាងសកម្ម ប្រកបដោយ​ស្មារតី​ព្យាយាម យកចិត្តទុកដាក់ និង​ឆន្ទៈ​មុះ​មុត​របស់ គ្រូ ឧទ្ទេស​គ្រប់រូប ក្នុងការ បង្ហាត់បង្រៀន ផ្ទេរ​ចំណេះដឹង​ដើម្បី​បំពេញ បន្ថែម នូវ ចំណេះដឹង ចំណេះធ្វើ ដល់ សិក្ខា កាម អាចារ្យ រហូតដល់​ទទួលបាន​ជា​ផ្លែផ្កា គួរ​ជា ទី​មោ​ទ នៈ ដូច​ពេលនេះ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យុវជនបន្តនាំគ្នា​ទៅចុះឈ្មោះបោះឆ្នោត ខណៈដំណើរការចុះឈ្មោះនៅបន្តរហូតដល់ចុងខែវិច្ឆិកា
10/13/2026 01:10 PM
Ronaldo រកបានមួយគ្រាប់ ខណៈ Al Nassr ឈ្នះក្រោយការពន្យារពេលដោយសារសន្តិសុខ
10/13/2026 01:10 PM
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រោះមហន្តរាយរយៈពេល៩ខែ
10/13/2026 12:10 PM
រដ្ឋមន្រ្ដីធនធានទឹក ចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គបាក់ស្រុត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល
10/13/2026 12:10 PM
ភ្នំពេញក្រោនចេញទៅប្រកួត AFC Champion League Two ជាមួយ Gangwon
10/13/2026 12:10 PM
​ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រកាសលក់សំបុត្រសម្រាប់ការប្រកួត AFC Champion League Two
10/13/2026 12:10 PM
សម្តេចធិបតី និងលោកជំទាវបណ្ឌិត​កំពុង​បំពេញទស្សនកិច្ចផ្លូវការ និង​ទស្សន​កិច្ច​ការងារ​នៅ​ប្រទេស​ចំនួន​៣ ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិ
10/13/2026 12:10 PM
រុស្ស៊ីបដិសេធសំណើអ៊ុយក្រែនស្តីពីបទឈប់បាញ់៦០ ថ្ងៃ ហើយចង់បានកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ
10/13/2026 11:10 AM
ទីផ្សារអាស៊ាន អឺរ៉ុប និងចិន បាននឹងកំពុងគាំទ្រដល់ការនាំចេញកសិផលកម្ពុជា
10/13/2026 11:10 AM
ប្រទេសប៉េរូ ប្រយុទ្ធទប់ស្កាត់ចំហេះព្រៃ ខណៈបាតុភូត El Niño និងគ្រោះរាំងស្ងួត បង្កើនក្តីបារម្ភអំពីហានិភ័យអគ្គិភ័យ
10/13/2026 11:10 AM