BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

ព័ត៍មានសំខាន់ប្រចាំថ្ងៃ

BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ

2025/09/09 06:24:03 pm        153
តុលាការកំពូលរបស់ប្រទេសថៃ នៅថ្ងៃអង្គារ ទី៩ កញ្ញា នេះ បានសម្រេចកាត់ក្តីឱ្យអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវតែជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ដោយសារការសម្រាកព្យាបាលរបស់លោកនៅក្នុងមន្ទីរពេទ្យបន្ទប់វីអាយភី ជំនួសឱ្យការជាប់ក្នុងពន្ធនាគារកាលឆ្នាំ២០២៤ គឺជារឿងខុសច្បាប់៕

ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»

2024/03/11 03:18:47 am        107
កណ្ដាល៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមមូលបទ៖ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មវិធីឌីជីថល នៅទីស្នាក់ការគណបក្សស្រុកអង្គស្នួល ខេត្តកណ្តាល។ ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួល សមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ប្រធានគណបក្សឃុំ គណៈចលនានារីស្រុក ចលនានារីឃុំ កុមារី ក្រុមកីឡាករ កីឡាការិនី និងក្រុមគ្រូបង្វឹកកីឡាករ សរុប ២៧៤នាក់។ ក្នុងឱកាសនោះ ឯកឧត្តម សុខ ចិន្តាសោភា ប្រធានក្រុមការងារ បានលើកឡើងពីសមិទ្ធផលសំខាន់ៗ និងគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងការជួយ សង្គ្រោះប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ ដែលនាំឱ្យប្រជាពលរដ្ឋមានជីវភាពរុងរឿង និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរហូតមកដល់សព្វថ្ងៃនេះ។ គណបក្សប្រជាជនកម្ពុជាបានខិតខំបំពេញកិច្ចការងារជាច្រើនដោយមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ប្រជាជន និងបានយកចិត្តទុកដាក់ខ្ពស់បំផុតលើវិស័យអប់រំ ជាពិសេស តាមរយៈការសាងសង់សាលារៀន ផ្តល់សម្ភារៈសិក្សា ជាដើម។ ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងថា មូលបទនៃទិវានារីអន្តរជាតិឆ្នាំនេះគឺពិតជាត្រឹមត្រូវណាស់។ ជាការពិត នៅតាមបណ្តាប្រទេសមួយចំនួននៅលើសកលលោក ស្ត្រីពុំមានសិទ្ធិស្មើនឹងបុរសដូចនៅប្រទេសកម្ពុជាទេ រួមទាំងពុំមានសិទ្ធិក្នុងការបើកបរ និងពុំមានសិទ្ធិក្នុងការចូលរួមបោះឆ្នោត ដូចការចូលរួមរបស់នារីក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនោះទេ។ ឯកឧត្តមប្រធានក្រុមការងារក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការអប់រំ ដោយបានថ្លែងអំណរគុណដល់ឱពុកម្តាយទាំងអស់ដែលបានបញ្ជូនកូនរបស់ខ្លួនទៅសាលារៀន។ ក្នុងបរិបទបច្ចុប្បន្ននេះ សិស្សានុសិស្សមិនត្រឹមតែត្រូវមានចំណេះដឹងមូលដ្ឋាន ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងឌីជីថលទៀតផង។ សម្រាប់មូលដ្ឋានស្រុកអង្គស្នួល កាលពីឆ្នាំ២០១៤ អត្រាសិស្សានុសិស្សដែលបានប្រឡងជាប់កម្រិតបាក់ឌុប មានត្រឹមតែ ៣៣ភាគរយប៉ុណ្ណោះ ប៉ុន្តែតែនៅឆ្នាំមុននេះ អត្រាសិស្សានុសិស្សបានប្រឡងជាប់មានរហូតដល់ជិត ៩០ភាគរយ ក្នុងនោះ សិស្សានុសិស្សនិទ្ទេស A មានរហូតដល់ទៅ ២២នាក់ ដែលមិនធ្លាប់មានពីមុនឡើយ។ លទ្ធផលនៃការសិក្សាដ៏ត្រចះត្រចង់នេះ មានការចូលរួមពីតួអង្គ៣ សំខាន់ៗ គឺសិស្ស លោកគ្រូអ្នកគ្រូ និងឳពុកម្តាយ។ ឯកឧត្តមប្រធាន និងអនុប្រធានក្រុមការងារបានប្រគល់បាច់ផ្កាជូនតំណាងនារី និងការឧបត្ថម្ភមួយចំនួន ដល់គណៈចលនានារីស្រុក-ឃុំ កុមារី ក្រុមកីឡាករនិងកីឡាការិនី និងគ្រូបង្វឹក ព្រមទាំងឧបត្ថម្ភកំព្យូទ័រយួរដៃចំនួន ១០គ្រឿងដល់ចលនានារីឃុំសម្រាប់ទុកបម្រើការផងដែរ។ នៅក្នុងកម្មវិធីនេះ លោកជំទាវ រ័ត្ន ម៉ានី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល បានអានព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនាផងដែរ។ក្រោយការសំណេះសំណាលរបស់ឯកឧត្តមប្រធានក្រុមការងាររួច ក៏មានការពិសារអាហារសាមគ្គីរួមគ្នាផងដែរ។ អ្នកចូលរួមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមប្រធាន ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ប្រធានគណបក្សឃុំ និងសមាជិក-សមាជិកាក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួលទាំងអស់ដែលតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការ និងជីវភាពរបស់ប្រជាជន ព្រមទាំងបន្តចូលរួមអភិវឌ្ឍក្នុងមូលដ្ឋានស្រុកអង្គស្នួលឱ្យកាន់តែរីកចម្រើន៕

សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស

2023/11/28 11:17:50 pm        525
ភ្នំពេញ៖ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បាន​បញ្ជាក់ថារយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក  បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមក បានប្រព្រឹត្តទៅដោយរលូន ជាមួយសុខសុវត្ថិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវបរទេសជាពិសេស ចំណុះទូកងរបស់ជនជាតិអាឡឺម៉ង់ មកពីខេត្តកណ្តាលក៏បានផ្តល់ភាពទាក់ទាញ និងចំណាប់អារម្មណ៍ពីសំណាក់មហាជនផងដែរ ។សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារៈ  ផ្តល់ជាសេចក្តីសុខផ្នែកផ្លូវចិត្តដល់អ្នកទេសចរណ៍ ក្នុងការធ្វើដំណើរ និងទស្សនាកម្សាន្តដោយភាពជឿជាក់បំផុត ។សម្ដេច​ធិបតីបានថ្លែង​ថា នាថ្ងៃទីបី នៃព្រះរាជពិធីបុណ្យជាតិដ៏ធំនេះ សូមលោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ រីករាយទស្សនាកម្រងរូបភាពផ្សេងៗ ប្រកបដោយភាពរីករាយ និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា ក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព៕

សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

2022/05/03 06:16:08 pm        644
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសថា ក្រោយឆ្នាំ១៩៧៩ សិស្សរត់រកសាលា តែពេលបច្ចុប្បន្នសាលារត់រកសិស្សវិញម្ដង។ សម្តេចបញ្ជាក់ថា បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ។ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេសA ឆ្នាំសិក្សា២០២០-២០២១ ចំនួន១,៧៥៣នាក់ នាថ្ងៃទី៣ខែឧសភា ឆ្នាំ២០២២នេះនៅ សាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់សិស្ស និងអាណាព្យាបាល ឱ្យក្តាប់ឱ្យជាប់នូវឱកាសសន្តិភាព ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាកាលពីអតីតកាលកម្សត់ណាស់ ទម្រាំងើបឈរបានដូចស្ថានភាពពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយឆ្នាំ១៩៧៩ សិស្សរត់រកសាលា តែពេលបច្ចុប្បន្នសាលារត់រកសិស្ស។  សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមពន្លឺសុខសន្តិភាព បានធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈក្រោយពីឆ្នាំ១៩៩៨មក សម្តេចបានចំណាយថវិការហូតដល់៤០០លានដុល្លារអាមេរិកដើម្បីធ្វើសាលារៀនគ្រប់ទីកន្លែងនូវទូទាំងប្រទេស៕

សម្ដេចតេជោណែនាំឱ្យមាតាបិតាអាណាព្យាបាលសិស្សកុំវាយតម្លៃកូនខ្លួនឯងប្រៀបធៀបជាមួយកូនអ្នកដទៃ

2022/05/03 12:09:51 pm        2558
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានចែករំលែក​បទពិសោធន៍​ក្នុងការអប់រំកូនដល់មាតា បិតា អាណាព្យាបាលសិស្ស​សូមកុំវាយតម្លៃ​បង្អាប់​កូន​ដោយប្រៀបធៀប​ជាមួយកូនអ្នកដទៃឱ្យសោះ ព្រោះវាបានវ៉ៃប្រហារ​ដល់ទឹកចិត្ត​កូនរបស់​ខ្លួន​ឯង​យ៉ាង​ធ្ងន់ធ្ងរ ផ្ទុយទៅវិញត្រូវអប់រំដោយទឹកចិត្តល្អៗ។សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានលើកយកបទពិសោធន៍លើការអប់រំកូនចែករំលែកជូន មាតា បិតា អាណាព្យាបាលសិស្សានុសិស្ស បែបនេះ ត្រូវបាន​ធ្វើ​ឡើង​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​ជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេសA​ក្នុងឆ្នាំ​សិក្សា២០២០-២០២១ ជិត២ពាន់នាក់ក្នុងក្របខណ្ឌទូទាំងប្រទេស នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាព្រឹកថ្ងៃទី៣ ខែឧសភានេះ។សម្តេចបានផ្តាំផ្ញើថា ការបង្អាប់ស្តីបន្ទោសកូនដោយយកការប្រៀបធៀប​ជាមួយកូនអ្នកដទៃជា​ជម្រើសមិនល្អ​ទេក្នុងការអប់រំកូនបែបនេះ ព្រោះវាជាការវាយប្រហារ​ដល់ទឹកចិត្តកូន​ខ្លួនឯងយ៉ាង​ធ្ងន់ធ្ងរដែល​ធ្វើ​ឱ្យគេបាក់ទឹកចិត្តទៅវិញទេ។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ចែករំលែកបន្តថា ទាក់ទងនឹង​ការអប់រំ​កូននេះ សូម្បីតែនៅក្នុងគ្រួសារតែមួយក៏មិនត្រូវប្រៀបធៀបដែរ នេះជាតំណម​មួយក្នុង​ចំណោម​តំណម នៃការដោះស្រាយ​បញ្ហា​អារម្មណ៍​របស់កូន។ បើដឹងថា កូនរបស់យើងរៀន​ខ្សោយ​យើង​ត្រូវរកវិ​ធី​ដើម្បីឲ្យកូនយើងរៀន គឺកុំយក​កូនអ្នកដទៃ​មកប្រៀបធៀប​ជាមួយ​កូន​របស់យើង ដោយលើកកូនអ្នកដទៃ ហើយបន្តុះបង្អាប់កូនខ្លួនឯង៕

ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការរកឃើញឆ្លងថ្មីកូវីដ១៩ប្រចាំថ្ងៃ ចំនួន៩៥នាក់ ជាតួលេខមួយ ក្រោមចំនួន១០០នាក់ បង្ហាញពីការធ្លាក់ចុះករណីឆ្លងថ្មី ប៉ុន្តែករណីស្លាប់នៅតែបន្តមាន ខណៈភាគច្រើនជាអ្នកមិនទាន់បានចាក់វ៉ាក់សាំង

2021/10/31 11:56:38 am        368
ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៩៥នាក់ (លទ្ធផលបញ្ជាក់ដោយPCR) ក្នុងនោះករណីឆ្លងនាំចូលកម្ពុជាចំនួន១៧នាក់, ករណីព្យាបាលជាសះស្បើយ ចំនួន១៩៣នាក់ និងករណីស្លាប់ថ្មីចំនួន៧នាក់ ក្នុងចំណោមនោះមានករណីស្លាប់៥នាក់ ជាអ្នកមិនបានចាក់វ៉ាក់សាំង ។ គួរបញ្ជាក់ថាគិតមកដល់ថ្ងៃទី៣១ ខែតុលានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៨.៥២២នាក់, អ្នកជាសះស្បើយសរុប ១១៤.៧២៧នាក់ និងអ្នកស្លាប់សរុបកើនដល់២.៧៨៨នាក់។

រថយន្តដឹកវ៉ាក់សាំងចំនួន៥២គ្រឿងបន្ថែមទៀត ជាអំណោយសប្បុរសជនតាមរយៈសម្តេចតេជោ ហ៊ុន សែន ត្រូវបាន គ.វ.ក-១៩ ប្រគល់ជូន មន្ទីរសុខាភិបាលរាជធានី_ខេត្ត ទាំង២៥

2021/10/25 03:33:26 pm        28
លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩( គ.វ.ក-១៩) បានអញ្ជើញបានប្រគល់រថយន្តដឹកវ៉ាក់សាំង ចំនួន៥២គ្រឿង ជាអំណោយសប្បុរសជនតាមរយៈសម្តេចតេជោ ហ៊ុន សែន ជូនដល់មន្ទីរសុខាភិបាលរាជធានី_ខេត្ត ទាំង២៥។ ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្ដាលក្រសួងសុខាភិបាល។សូមជម្រាបជូនថា រហូតមកដល់ពេលនេះ រថយន្តដឹកវ៉ាក់សាំងដែលបានប្រគល់ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង ២៥ មានចំនួន ១០០គ្រឿងហើយ។

ទីបំផុតរដ្ឋសភាបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលជាតិចំនួន៤រូប ដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ

2021/10/25 05:07:33 pm        315
រដ្ឋសភាបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី មាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលជាតិចំនួន៤រូប ដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ការសម្រេចអនុម័តរបស់រដ្ឋសភា មានសំឡេងគាំទ្រពីសមាជិក-សមាជិការដ្ឋសភាចំនួន១១១/១១១សំឡេង ក្នុងសម័យប្រជុំរដ្ឋសភា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។

សាលា​រាជ​ធានី​ភ្នំពេញ​បន្ត​បិទ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀប​រយ​ទាំង​អស់​រយៈ​ពេល​១​សប្ដាហ៍​ទៀត

2021/05/07 07:10:03 am        93
ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ សម្រេច​បន្ត​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀប​រយ​ទាំង​អស់ ១​សប្ដាហ៍​ទៀត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​រាជធានី​ភ្នំពេញ។ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​យប់​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​​សម្រេច​ឱ្យ​បន្ត​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀប​រយ​ទាំង​អស់​ចាប់​ពី​ថ្ងៃ​ទី០៨ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា​ខាង​មុខ​នេះ។អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀប​រយ​​រយៈ​ពេល​ ២​សប្ដាហ៍​ម្ដង​រួច​មក​ហើយ​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​ រហូត​ដល់​​ថ្ងៃ​ទី​០៧ ខែ​ឧសភា​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​មេរោគ​កូវីដ-១៩។រាជធានី​ភ្នំពេញ បាន​មើល​ឃើញ​កំណើន​ចំនួន​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​យ៉ាង​ច្រើន​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ​មក​ហើយ ដែល​ការ​ឆ្លង​ទាំង​នោះ​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ៕

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា នឹង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​​ក្នុង​​​តំបន់​ក្រហម​គ្រប់​គ្នា​​​ដោយ​មិន​ទុក​ចោល​នរ​​ណា​ម្នាក់​ឡើយ

2021/05/05 08:51:24 am        985
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន បាន​​ថ្លែង​ថា រដ្ឋាភិបាល​នឹង​បន្ត​ចាក់​វ៉ាក់សាំង​ជូន​​ប្រជា​ជន​ក្នុង​«តំបន់​ក្រហម»​​រហូត​ទាល់​តែ​គ្រប់​ប្រជាជន​ទាំង​អស់ ដោយ​មិន​ទុក​ចោល​ប្រជាជន​ណា​ម្នាក់​​ដោយ​មិន​ទទួល​បាន​វ៉ាក់សាំង​នោះ​ឡើយ។សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​រយៈ​ពេល​ជាង ១៤​នាទី ដែល​សម្ដេចផ្ញើ​ជូន​ទៅ​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​នៅ​តំបន់​ក្រហម​​នៅ​ព្រឹក​នេះ។សម្ដេច​តេជោ​ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់​ថា នៅ​ក្នុង​តំបន់​ក្រហម​នេះ ដរាប​ណា​​នៅ​មិន​ទាន់​ចាក់​អស់​ប្រជាជន គឺ​យើង​​មិន​ដើរ​ចេញ​ចោល​ប្រជាជន​ណា​ម្នាក់​នោះ​ទេ»។រាជ​រដ្ឋាភិបាល​​បាន​សម្រេច​បង្វែរ​ការ​ចាក់​វ៉ាក់សាំង​មក​កាន់​ត«តំបន់​ក្រហម» ដែល​ជា​តំបន់​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ធ្ងន់​ធ្ងរ​នៅ​រាជ​ធានី​ភ្នំពេញ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា​នេះ។បើ​តាម​ការ​ប៉ាន់​ស្មាន​បឋម ប្រជាជន​​ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​នៅ​ក្នុង​តំបន់​ក្រហម មាន​ចំនួន​ប្រហែល ៥២​នាក់​ម៉ឺន​នាក់។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​បង្វែរ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ៩០​ម៉ឺន​ដូស​សម្រាប់​ចាក់​ជូន​ប្រជាជន​ក្នុង​តំបន់​ក្រហម​នៅ​រាជ​ធានី​ភ្នំពេញ ដែល​សម្ដេច​ថា អាច​ផ្ដល់​ជូន​ប្រជាជន​ជាង ៤០​ម៉ឺន​នាក់។ថ្វី​បើ​បែប​នេះ​ក្ដី សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ឡើង​វិញ​ថា វ៉ាក់សាំង​​ចំនួន ១​លាន​ដូស​ទៀត នឹង​មក​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​វ៉ាក់សាំង ៥០​ម៉ឺន​ដូស នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ហើយ​បន្ទាប់​ទៀត វ៉ាក់សាំង ៥០​ម៉ឺន​ដូស​ទៀត នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ខាង​មុខ​​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា វ៉ាក់សាំង​សម្រាប់​​ចាក់​ចំនួន ៥២​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​ក្រហម គឺ​មិន​ខ្វះ​ទេ។ថ្ងៃ​ទី​១១ នឹង​មក​ដល់​ ៥០​ម៉ឺន​ដូស ថ្ងៃ​ទី​១៥ នឹង​មក​ដល់​ ៥០​ម៉ឺន​ដូស​ទៀត គឺ​មាន ១​លាន​ដូស​នៅ​ក្នុង​ដៃ​បន្ថែម​ទៀត»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM