BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

ព័ត៍មានសំខាន់ប្រចាំថ្ងៃ

ក្រុម​គ្រូ​ពេទ្យ​ TYDA ប្រកាស​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​ ១២៧​នាក់​ទៀត​នៅ​មណ្ឌល​ព្យាបាលកោះ​ពេជ្រ​ជា​សះ​ស្បើយ​ឡើង​វិញ

2021/05/04 09:34:56 pm        344
ភ្នំពេញ៖ សមាគម​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ បាន​អះ​អាង​​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១២៧​នាក់​ទៀត​ នៅ​មណ្ឌល​ព្យាបាល​កោះ​ពេជ្រ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​ជំងឺ​។ក្រុម​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ ឬ​ហៅ​កាត់​ថា TYDA បាន​អះ​អាង​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុករបស់​ខ្លួន​នៅ​យប់​នេះ។ទំព័រ​ហ្វេសប៊ុក​ក្រុម​ពេទ្យ​ស្ម័គ្រ​​យុជន​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ បាន​បញ្ជាក់​ផង​ដែរ​ថា អ្នក​ជា​សះ​ស្បើយ​ថ្មី​ទាំង ១២៧​នាក់​នោះ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ណែនាំ​ឱ្យ​បន្ត​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​រយៈ​ពេល ១៤​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​តាម​ដាន​សុខភាព៕

សាលា​រាជ​ធានី​ភ្នំពេញ​ បើក​ឱ្យ​អាជីវកម្ម​ពាក់​ព័ន្ធ​ម្ហូប​អាហារ​ដំណើរ​ការ​ឡើង​វិញ​នៅ​«តំបន់​លឿង​ទុំ» និង​«តំបន់​លឿង»

2021/05/01 11:57:47 pm        55
ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បើក​ឡើង​វិញ​នូវ​ការ​លក់​ដូរ​អាជីវកម្មរ​ម្ហូប​អាហារ​នៅ​«តំបន់​លឿង​ទុំ» និង​«តំបន់​លឿង» ប៉ុន្តែ តម្រូវ​ឱ្យ​អនុវត្ត​តាម​វិធានការ​សុវត្ថិភាព​«ជា​ចាំ​បាច់»។ក្នុង​សេចក្ដី​ណែនាំ​នៅ​យប់​នេះ អភិបាល​រាជ​ធានី​​ភ្នំពេញ លោក ឃួង ស្រេង បាន​បញ្ជាក់​ថា សាលារាជ​ធានី​ភ្នំពេញ​អនុញ្ញាត​ឱ្យ​អាជីវករ និង​ប្រជា​ពលរដ្ឋ​ទាំង​អស់​នៅ​តំបន់​ទាំង​ពីរ​នេះ អាច​បើក​លក់​ដូរ​ឡើង​វិញ​ និង​អាច​ធ្វើ​ដំណើរ​ទៅ​ទិញ​ម្ហូប​អាហារ​បាន​ចន្លោះ​ពី​ម៉ោង ៣​ទៀប​ភ្លឺ​រហូត​ដល់​មុន​ម៉ោង ៨​យប់។ប៉ុន្តែ សាលា​​រាជ​ធានី​ភ្នំពេញ តម្រូវ​ឱ្យ​អាជីវករ និង​ពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​តំបន់​ទាំង​ពីរ​នេះ អនុវត្ត​តាម​វិធានការ​សុវត្ថិភាព​ជា​ចាំ​បាច់ ដូចជា ពាក់​ម៉ាស រក្សា​គម្លាត និង​លាង​ដៃ​ជា​ប្រចាំ។សាលា​រាជ​ធានី​ភ្នំពេញ បាន​បញ្ជាក់​ក្នុង​សេចក្ដី​ណែនាំ​ថា ការ​អនុញ្ញាត​ឱ្យ​អាជីវករ និង​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​លឿង​ទុំ និង​តំបន់​លឿង អាច​លក់​ដូរ និង​ទិញ​ម្ហូប​អាហារ​ឡើង​វិញ​នេះ បន្ទាប់​ពី​ពិនិត្យ​ឃើញ​តម្រូវ​ការ​ចាំ​បាច់៕

អាជ្ញាធរ​ខេត្ត​កណ្ដាល ​សម្រេច​បន្ត​បិទ​ផ្សារ​គគីរ​នៅ​ស្រុក​កៀនស្វាយ​ ២​សប្ដាហ៍​ទៀត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​កូវីដ-១៩

2021/04/27 05:21:49 pm        54
កណ្ដាល៖ រដ្ឋបាល​ខេត្ត​កណ្ដាល​សម្រេច​បន្ត​បិទ​ផ្សារ​គគីរ ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ រយៈ​ពេល ២​សប្ដាហ៍​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​សម្រេចចេញ​នៅ​ថ្ងៃ​នេះ អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​បញ្ជាក់​ថា ត្រូវ​ផ្អាក​ដំណើរការ​អាជីវកម្ម​ផ្សារ​គគីរ​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល ២​សប្ដាហ៍​ទៀត​ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​ឧសភា​ខាង​មុខ​នេះ។អភិបាល​ខេត្ត​កណ្ដាល បញ្ជាក់​ថា វិធានការ​នេះ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ ហើយ​អាជ្ញាធរ​នឹង​ធ្វើការ​រៀបចំ​ការ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​គគីរ​នេះ​ឡើង​វិញ។លោក គង់ សោភ័ណ្ឌ ក៏​បាន​ជំរុញ​ទៅ​អាជីវករ និង​ពលរដ្ឋ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ឱ្យ​ទៅ​តាម​ដាន​សុខាភាព​ខ្លួន​ឯង និង​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​-១៩៕

ក្រសួងសុខាភិបាល សម្រេចឱ្យមន្ទីរពេទ្យឯកជនស្របច្បាប់ ប្រើប្រាស់ឧបករណ៍តេស្តរកកូវីដ-19 ល្បឿនលឿន

2021/04/27 09:59:58 am        67
ក្រសួងសុខាភិបាល សម្រេចឱ្យមន្ទីរពេទ្យឯកជនស្របច្បាប់ ប្រើប្រាស់ឧបករណ៍តេស្តរកកូវីដ-19 ល្បឿនលឿន(Rapid Antigen Test Covid-19) យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចុះហត្ថលេខាដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ19 ស្ដីពីការអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាលនិងសម្ភព ប្រើប្រាស់ Rapid Antigen Test Covid-19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនោះក្រសួងសុខាភិបាលអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ខាងលើប្រើប្រាស់ឧបករណ៍តេស្តរហ័សឬតេស្តល្បឿនលឿននេះ ដែលបានទទួលស្គាល់និងកំពុងប្រើប្រាស់ដោយក្រសួងសុខាភិបាល៕ 

ក្រសួងសុខាភិបាលប្រកាសពីករណីស្លាប់២នាក់ទៀតដោយសារជំងឺកូវីដ១៩នៅថ្ងៃនេះ

2021/04/27 09:59:58 am        312
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានពីករណីស្លាប់ពីរនាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ លើស្ត្រីជនជាតិខ្មែរ អាយុ៥៤ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញនៅវេលាម៉ោង ០០:៤៥នាទីរំលងអធ្រាត្រ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១និងស្ត្រីជនជាតិខ្មែរ អាយុ៥៤ឆ្នាំ រស់នៅសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:០០ព្រឹក ថ្ងៃទី២១ខែមេសា ឆ្នាំ២០២១នេះ ដោយសារវិបត្ដិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ១៩។សូមបញ្ជាក់ថាបើយោងតាមសេចក្តីជូនព៌ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២១ ម្សិលមិញនេះ ករណីឆ្លងថ្មីកូវីដ១៩ មានចំនួន៣០៣នាក់ និងករណីព្យាបាលជាសះស្បើយចំនួន២៣៩នាក់ ដែលនាំអោយករណីឆ្លងសរុបនៅកម្ពុជាបានកើនដល់ចំនួន៧៧៤៧នាក់ និងអ្នកព្យាបាលជាសះស្បើយចំនួន២៧៩៤នាក់ ក្នុងនោះបណ្ដាលឲ្យអ្នកស្លាប់ចំនួន៥៤នាក់ហើយបើគិតទាំងករណីថ្មីចំនួនពីរនាក់នៅថ្ងៃនេះបន្ថែមទៀត នាំឲ្យអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជា បានកើនឡើងដល់៥៦នាក់ហើយ៕ 

បុរស​ជន​ជាតិ​ខ្មែរ​២​នាក់​ទៀត​ស្លាប់​ដោយសារ​កូវីដ​១៩​ថ្ងៃ​នេះ នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​៤៥​នាក់

2021/04/27 09:59:58 am        33
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ប្រកាស​នៅ​យប់​ថ្ងៃ​នេះ​​ថា បុរស​ជន​ជាតិ​ខ្មែរ ២​នាក់​ទៀត បាន​ស្លាប់​​ដោយសារ​ជំងឺ​កូវីដ​១៩នៅ​ថ្ងៃ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​នេះ កើន​ដល់ ៤៥​នាក់​ហើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​ខ្លួន ក្រសួង​សុខាភិបាល​និយាយ​ថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៥៥​ឆ្នាំ ដែល​រស់​នៅ​សង្កាត់​អូរឫស្សី ខណ្ឌ​៧មក​រា បាន​ស្លាប់​នៅ​ម៉ោង​ជិត ១​រសៀល​ថ្ងៃ​ទី​១៨ ខែ​មេសា​នេះ នៅ​ឯ​មន្ទីរ​ពេទ្យ​ហ្លួងម៉ែ។បើ​តាម​ក្រសួង​សុខាភិបាល បុរស​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​បុរី ១០០​ខ្នង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ហើយ​បន្ទាប់​មក​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ហ្លួងម៉ែ​នៅ​ថ្ងៃ​នេះ។ចំណែក​ឯ​បុរស​ម្នាក់​ទៀត​អាយុ ៤៩​ឆ្នាំ ដែល​រស់​នៅ​ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ បាន​ស្លាប់​នៅ​ម៉ោង​ជិត ៣​រសៀល​ថ្ងៃ​នេះ នៅ​ឯ​មណ្ឌល​សុខភាព​ចាក់អង្រែ។បើ​តាម​ក្រសួង​សុខាភិបាល​ បុរស​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា​នេះ ក្រោយ​ពី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។ក្រសួង​​បញ្ជាក់​ថា បុរស​ទាំង​ ២​នាក់​នេះ​ បាន​ស្លាប់​បាត់​បង់​ជីវិត​ បន្ទាប់​​ពី​សួត​របស់ពួកគេ​រង​ការ​វាយ​ប្រហារ​ធ្ងន់​ធ្ងរ​ពី​មេរោគ​កូវីដ ខណៈ​ពួកគាត់​សុទ្ធ​តែ​មាន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រចាំ​កាយ​ផង​ដែរ។តួលេខផ្លូវការ​ប្រកាស​ដោយ​ក្រសួង​សុខាភិបាល បង្ហាញ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​កូវីដ​១៩​សរុប​រហូត​មក​ដល់​ថ្ងៃ​នេះ បាន​កើន​ឡើង​ដល់ ៤៥​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៣៧​ថ្ងៃ​ចុង​ក្រោយ​នេះ៕

សម្ដេច​តេជោ ហ៊ុន សែន សម្រេច​ឱ្យ​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត និង​ទីតាំង​ទេសចរណ៍​រយៈ​ពេល​៨​ថ្ងៃ​ទៀត

2021/04/27 09:59:58 am        34
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​ឱ្យ​បន្ត​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​តំបន់​មរណីយដ្ឋាន​ទេសចរណ៍​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​រយៈ​ពេល ៨​ថ្ងៃ​បន្ថែម​ទៀត។វិធានការ​បន្ត​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​តំបន់​ទេសចរណ៍​ទាំង​អស់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សេចក្ដី​សម្រេច​​ដែល​ចេញ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​១៧ ខែ​មេសា​នេះ។ក្នុង​​សេចក្ដី​សម្រេច​នេះ ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​តំបន់​ទេសចរណ៍​ទាំង​អស់ ត្រូវ​បិទ​បន្ត​ទៀត​រយៈ​ពេល ៨​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២១ រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា។ប្រមុខ​រាជ​រដ្ឋាភិបាល​​កម្ពុជា​បាន​សម្រេច​ឱ្យ​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត និង​តំបន់​ទេសចរណ៍​រយៈ​ពេល ២​សប្ដាហ៍​ម្ដង​រួច​មក​ហើយ​ចាប​់​ពី​ថ្ងៃ​ទី​៧ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មេសា​នេះ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​សម្រេច​ដាក់​ចេញ​វិធានការ​ទាំង​ពីរ​នេះ បន្ទាប់​ពី​មើល​ឃើញ​កំណើន​នៃ​ករណី​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស ដែល​បាន​កើន​ឡើង​រហូត​ដល់ ៥ ៧៧១​ករណី​ហើយ​នៅ​ត្រឹម​ថ្ងៃ​នេះ៕

ប្រមុខ​រាជ​រដ្ឋាភិបាល​សម្រេច​កែ​សម្រួល​វិធានការ​បិទ​ខ្ទប់​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​កូវីដ​១៩

2021/04/27 09:59:58 am        39
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​ហាម​ឃាត់​បុគ្គល​គ្រប់​រូប​មិន​ឱ្យ​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីស្នាក់​អាស្រ័យ​បច្ចុប្បន្ន​របស់​ពួកគេ​នោះ​ឡើយ ដោយ​តម្រូវ​ឱ្យ​មាន​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ឱ្យ​បាន​ម៉ឺង​ម៉ាត់។សម្ដេច​តេជ ហ៊ុន សែន បាន​សម្រេច​ដាក់​ចេញ​វិធាការ​បែប​នេះ​បន្ថែម​ទៀត នៅ​ក្នុង​សេចក្ដី​​សម្រេច​​​កែ​សម្រួល​វិធានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ​ ដែល​ចេញ​នៅ​យប់​នេះ។ក្នុង​សេចក្ដី​សម្រេច​នោះ ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​ហាម​ឃាត់​បុគ្គល​គ្រប់​រូប​មិន​ឱ្យ​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីស្នាក់​អាស្រ័យ​បច្ចុប្បន្ន​នោះ​ឡើយ។ប្រមុខ​រាជ​រដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ក្នុង​រួម​បញ្ចូល​ទាំង​ការ​ឃាត់​ទុក​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ។ក្រៅ​ពី​ហាម​ឃាត់​មនុស្ស​មិន​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ហើយ​នោះ ប្រមុខ​រាជ​រដ្ឋាភិបាល​ក៏​បាន​សម្រេច​បិទ​រាល់​សកម្មភាព​ការងារ មុខ​របរ ឬ​អាជីវកម្ម​ទាំង​អស់ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​មែន​ជា​តម្រូវការ​ចាំ​បាច់​ប្រចាំ​ថ្ងៃ។សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​សម្រេច​កាល​យប់​ថ្ងៃ​ទី​១៤ ខែ​មេសា ឱ្យ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ ដែល​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ភូមិសាស្ត្រ​តែ​មួយ​ជាមួយ​រាជ​ធានី​ភ្នំពេញ នៅ​ក្នុង​រយៈ​ពេល ១៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃទី​២៨ ខែ​មេសា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​រហូត​ដល់​ទៅ ៥ ៧៧១​នាក់​ ក្នុង​នោះ​ករណី​ឆ្លង​ដល់​ទៅ ៥ ២២៨​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ៕

ក្រសួង​សុខាភិបាល​ប្រកាស​ថា បុរស​ជន​ជាតិ​ខ្មែរ​២​រូប​ទៀត​ស្លាប់​ដោយសារ​កូវីដ​១៩​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍

2021/04/27 09:59:58 am        28
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​យប់​ថ្ងៃនេះ​ថា បុរស​ជន​ជាតិ​ខ្មែរ ២​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​កូវីដ​១៩​នៅ​ល្ងាច​ថ្ងៃ​នេះ ដែល​នាំ​ឱ្យ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ កើន​ដល់ ៣៨​នាក់​ហើយ​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ​មេសា ក្រសួង​សុខាភិបាល​និយាយ​ថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៦៥​ឆ្នាំ ដែល​រស់​នៅ​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ម៉ោង ៤​ល្ងាច​ថ្ងៃ​ទី​១៥ ខែមេសា នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។បើ​តាម​ក្រសួង​សុខាភិបាល បុរស​រូប​នេះ ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ព្រឹក​ថ្ងៃ​​ទី​១៥ ខែ​មេសា ជាមួយ​ស្ថានភាព​ហត់​ខ្លាំង ហើយ​លទ្ធផល​តេស្ត​សំណាក​របស់​បុរស​នេះ បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ​១៩។ចំណែក​ឯ​បុរស​ម្នាក់​ទៀត​អាយុ ៧៧​ឆ្នាំ ដែល​មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ដូនពេញ រាជ​ធានីភ្នំពេញ ត្រូវ​បាន​ក្រសួង​បញ្ជាក់​ថា បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ម៉ោង​ជិត ៧​យប់​ថ្ងៃ​ទី​១៥ ខែ​មេសា នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ផង​ដែរ។បើ​តាម​ក្រសួង​សុខាភិបាល បុរស​វ័យ ៧៧​ឆ្នាំ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​កាល​ពី ១០​ថ្ងៃ​មុន ក្រោយ​ពី​គាត់​ត្រូវ​បាន​​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បុរស​ទាំង​ពីរ​រូប​នេះ បាត់​ស្លាប់​បាត់​បង់​ជីវិត ក្រោយ​ពី​សួត​របស់​ពួកគាត់​រលាក​ធ្ងន់​ធ្ងរ​ដោយសារ​ការ​វាយ​ប្រហារ​ពី​មេរោគ​កូវីដ​១៩។កម្ពុជា​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺកូវីដ​១៩​សរុប ៣៨​នាក់​ហើយ​គិត​ចាប់​ពី​ករណី​ស្លាប់​លើក​ដំបូង​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕

សម្ដេចតេជោ​ ហ៊ុន សែន៖ ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាលនៃ​កូវីដ​១៩

2021/04/27 09:59:58 am        44
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ​ ហ៊ុន សែន បាន​ថ្លែង​សារ​ពិសេស​នៅ​យប់​នេះ​បញ្ជាក់​ថា គោល​បំណង​ពិត​នៃ​ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​រយៈ​ពេល ២៨​នាទី ដែល​ត្រូវ​បាន​ផ្ញើ​ចេញ​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​តេឡេក្រាម​នៅ​យប់​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «គោល​បំណង​នៃ​ការ​បិទ គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​កូវីដ​១៩ ហើយ​ការ​បិទ​នេះ​ទៀត​សោត ក៏​មិន​មែន​ជា​ដំណើរការ​ដើម្បី​ធ្វើ​ឱ្យ​ប្រជាជន​ស្លាប់​ ឬ​រង​ទុក្ខ​លំបាក​នោះ​ដែរ»។សម្ដេច​តេជោ ហ៊ុន សែន បាន​ទទួល​ស្គាល់​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ដាក់​ចេញ​វិធានការ​នេះ ប៉ុន្តែ ​សម្ដេច​បញ្ជាក់​ថា «ទោះបី​ថា​ ផល​ប៉ះ​ពាល់​វា​កើត​មាន ក៏​ប៉ុន្តែ យើង​ក៏​បាន​គិត​ទុក​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាជន​យើង​អាច​មាន​ជីវភាព​ជា​ប្រក្រតី ទោះបី​បញ្ហា​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ»។សម្ដេច​តេជោ ហ៊ុន សែន ​បាន​ថ្លែង​សារ​ពិសេស​បែប​នេះ​ភ្លាមៗ​ក្រោយ​ពី​​​លោក​បាន​សម្រេច​ឱ្យ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​ទាំង​មូល និង​ក្រុង​តាខ្មៅ ដែល​ត្រូវ​ចាត់​ទុក​ជា​ភូមិសាស្ត្រ​តែ​មួយ​ជាមួយ​រាជ​ធានី​ភ្នំពេញ។ក្នុង​​សេចក្ដី​សម្រេច​នោះ រាជ​រដ្ឋាភិបាល​បាន​ហាម​ឃាត់​បុគ្គល​គ្រប់​រូប​មិន​ឱ្យ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីសំណាក់​បច្ចុប្បន្ន​របស់​ពួកគាត់​ឡើយ ប្រសិន​បើ​គ្មាន​ការ​ចាំ​បាច់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM