BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

ព័ត៍មានសំខាន់ប្រចាំថ្ងៃ

ឧត្តម​សេនីយ៍​ឯក​ចៅ ​តុល​ ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​៤០០​គ្រួសារ​ នៅ​ស្រុក​កោះ​ធំ​ ខេត្ត​កណ្ដាល​

2021/04/27 09:59:58 am        23
កណ្ដាល​៖ ឧត្តម​សេនីយ៍​ឯក​ ចៅ​ តុល ​នាយក​រង​ខុទ្ទកាល័យ​សម្ដេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ដ្រី​ នៃកម្ពុជា ​និង​ជា​មេ​បញ្ជាការ​រង​ បញ្ជាការដ្ឋាន​អង្គរក្ស ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ​ខែ​មករា​ ឆ្នាំ​២០១៩​នេះ ​បាន​ចុះចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ជា​បង​ប្អូន​ខ្មែរ​ឥស្លាម​៤០០​គ្រួសារ ​នៅ​ក្នុង​ឃុំ​ព្រែក​ថ្មី​ស្រុកកោះ​ធំ​ ខេត្ត​កណ្ដាល​។ពិធី​ចែក​អំណោយ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​ លោក ​វ៉ាអែល ​រ៉ូម៉ាស៊ី តំ​ណាង​ប្រធាន​សមាគម​សម្រប​សម្រួល​និង​អភិវឌ្ឍន៍​សង្គម​នៃ​ប្រទេស​ស៊ុយអែ​ត ​ដែល​ជា​ម្ចាស់​អំណោយ​ខាង​លើ​នេះ​ផង​ដែរ​។ថ្លែង​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ឧត្តម​សេនីយ៍ឯ​ក​ ចៅ​ តុល ​បាន​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា​ អំណោយទាំង​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពីទឹ​កចិត្ត​ជ្រះ​ថ្លា​របស់​សប្បុរស​ជន​ក្នុង​ការ​ជួយ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ​ដែលមាន​ជីវភាព​រស់​នៅ​លំបាក​ពិត​ប្រាកដ ​ហើយ​ស្រប​ទៅ​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​សម្តេច​តេជោ​ ហ៊ុន ​សែន​ នឹង​មិន​បណ្តោយ​ឲ្យ​បង​ប្អូន​ណាស្លា​ប់​ដោយ​សារ​អត់​បាយ​នោះ​ឡើយ​។ជាមួយ​គ្នា​នេះ​ឯកឧត្តម​ឧត្តម​សេនីយ៍ ​ចៅ​ តុល​ ក៏​បាន​ជម្រាប​ជូន​ពី​ស្ថាន​ភាព​នយោបាយ​ដែល​កំពុង​តែវិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ពិភព​លោក​ផង​ដែរ​។ ​ដោយ​ឯក​ឧត្តម​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ថា ​កុំជឿតាម​ការ​ញុះញង់​អុជ​អាលរ​បស់​ជន​អគិត​មួយ​ចំនួន​ដែល​គិត​អាក្រក់​មក​លើ​រាជ​រដ្ឋាភិបាល​ ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ពិត​ប្រាក​ដ​នោះ។​ឯកឧត្តម​បាន​ប្រាប់​ដល់​បង​ប្អូន​ទាំង​នោះទៀត​ថា​សម្តេច​តេជោ ​ហ៊ុន ​សែននាយករដ្ឋ​មន្រ្តី​ប្រៀប​បាន​ដូច​ជាកូនសោ​មួយ​ដើម្បី​ចាក់​ផ្ទុក​នៅ​ស​ន្តិភាព​ហើយ ​គ្មាន​ពេល​ណា​ដែល​ប្រទេស​កម្ពុជា ​មាន​សុខសន្ដិភាព ​ដូចពេល​បច្ចុប្បន្ន​នេះ​ឡើយ​ ដូច្នេះ​សូម​ចូល​រួម​ថែរ​ក្សាស​ន្ដិភាព​ដែល​រក​បាន​ដោយ​លំបាក​នេះ​ទាំងអ​ស់​គ្នា។​ ត្រូវ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ជន​អគតិ ​ណាដែ​ល​ចង់​ធ្វើ​ព្យុះ​ភ្លៀង​បំផ្លាញ​សុខ​សន្តិភាព​នៅ​កម្ពុជា​នា​ពេល​នេះ​៕​

ឯក​ឧត្តម​ លី​ ធុជ ៖ ​សម្អាតមីន​១​គ្រាប់ គឺជួយ​សង្គ្រោះ​មនុស្ស​មួយ​គ្រួសារ​,ដីបោស​សម្អាត​រួច​ក្លាយទៅ​ជាទ្រព្យស​ម្បត្តិសម្រាប់​សហគមន៍

2021/04/27 09:59:58 am        29
ភ្នំពេញ៖ ព្រឹកថ្ងៃ​ទី ២៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​ នៅ​ក្នុងពិធីបើក​សន្និ​សីទត្រួត​ពិនិត្យឡើង​វិញលើ​កទី៤ ​ក្នុង​ទីក្រុង​អូស្លូ ប្រទេសន័រ​វេស្ស ​ឯក​ឧត្តម​ទេសរដ្ឋមន្ត្រី ​លី ​ធុជ​ ក្នុង​នាម​រាជ​រដ្ឋាភិបាលក​ម្ពុជា​ បាន​សំដែងនូ​វ​ការអបអរសាទរ​ដល់​ប្រទេសន័​រវេស្ស ​ដែលយ​កចិ​ត្តទុក​ដាក់​ខ្ពស់បំផុ​ត ក្នុង​ការរៀប​ចំ​ឲ្យសន្និសីទ​ដ៏​មាន​សារសំខាន់​នេះ ​អាច​ប្រព្រឹត្តទៅ​បាន​ដូច​ការរំពឹង​ទុក​។នៅចំពោះ​មុខ​សមាជិក​នៃ​រដ្ឋភាគី​ អ្ន​កសង្កេតកា​រណ៍​ អង្គការជាតិ​ អន្តរជាតិ​ ប្រមាណ​៥០០​នាក់ ​ឯក​ឧត្តមទេស​រដ្ឋមន្ត្រី ​បាន​ថ្លែង​ថា ​ការបោ​សសម្អាត​មីន​គឺជាទម្រង់នៃ​ការអភិវឌ្ឍន៍​ប្រកប​ដោយនិ​រន្តភាព​-បោសសម្អាតមីន​១​គ្រាប់គឺជួយសង្គ្រោះ​មនុស្ស​មួយគ្រួសារ​-ដីបោស​សម្អាត​រួច​បានក្លាយទៅ​ជាទ្រព្យស​ម្បត្តិសម្រាប់​សហគមន៍​សម្រាប់​ប្រើប្រា​ស់ដូច​ជាសាលា​រៀន ​មន្ទីរពេទ្យ ​ស្ពាន​ ថ្ន​ល់ ប្រឡាយ​ទឹក​ និង​ការ​ប្រកបរបរ​ចិញ្ចឹម​ជីវិត​-មិន​មាន​អនុសញ្ញា​អូតាវ៉ា​យើងនឹ​ងមិ​នមា​នថ្ងៃនេះ​ទេ។​ក្នុង​នាម​សម្តេចតេ​ជោ ​នាយករដ្ឋ​មន្ត្រីនៃ​ព្រះ​រាជាណាច​ក្រកម្ពុជា​ ឯ​កឧត្តមទេស​រដ្ឋមន្ត្រី ​បាន​ថ្លែង​អំណរគុណ​ប្រទេស​ម្ចាស់​ជំនួយ​ទាំងអ​ស់សម្រាប់ការ​ផ្តល់​នូវកា​រគាំទ្រទាំង​បច្ចេក​ទេស​ និង​ថវិកា ដែលអា​ចឲ្យប្រទេស​រដ្ឋ​ភាគីនៃអ​នុសញ្ញា​អាច​បំពេញ​បាន​នូវ​កាត​ព្វកិច្ច​បោស​សម្អាតមីន​ឲ្យ​អស់ពីទឹក​ដី ​ជួយ​សង្រ្គោះជីវិត​ពលរដ្ឋ និង​បង្កើន​ការ​អភិវឌ្ឍន៍​៕

ក្រុម​យុវជន ​កំពុង​ដំណើរការ​រៀប​ចំ​ជំរំ​រៀងៗ​ខ្លួន ​សម្រាប់​ការ​បោះ​ជំរំ​សាកល​លើក​ទី​៦

2021/04/27 09:59:58 am        26
ភ្នំពេញ ៖ ការ​បោះ​ជំរំ​យុវជន​ជា​សាកល​លើក​ទី​៦ នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១៣ ខែធ្នូ នេះ គឺ​សមាជិក​បោះ​ ជំរំ ប្រមាណ​៣០០​នាក់ ​បាន​មក​ដល់​ទី​តាំង​បោះជំរំ និង​កំពុង​ដំណើរការ​ជំរំ​រៀងៗ​ខ្លួន​។ខណៈ​មកដល់​ជំរំ ឯកឧត្តម ​ចឹក លីម អនុប្រធាន​គណៈកម្មកា​របោះ​ជំរំ​ជា​សាកល​លើក​ទី​៦ ​បានឱ្យ ដឹងថា​ ប្រតិភូ​បោះជំរំ​ទាំងអស់ ​បានមក​ដល់ និង​កំពុង​ដំណើរការ​បោះជំរំ​របស់ខ្លួន​ ក្នុងនោះ ​ទាំង​ការរៀបចំ បោះជំរំ ​រៀបចំ​ប្រមូល​ចានឆ្នាំង និង​សម្ភារ​ជំរំ​។លោក ប្រាក់ ចិ​ត្រា សមាជិក​ប្រតិបត្តិ​ផ្ទាល់ នៃ​គណៈកម្មការ​បោះជំរំ ​បាន​បញ្ជាក់ថា ​ការ​បោះ​ជំរំ​នេះ គឺ​មាន​រយៈពេល​ខ្លី ដើម្បី​ប្រមូល​មនុស្ស​ឱ្យ​មក​រស់នៅ​លត់​ដំ និង​ដើម្បី​ឱ្យ​មនុស្ស​ចេះ​ធ្វើ​ការងារ​រួមគ្នា ដើម្បី បង្កើត​អ្វី ដែល​ថ្មី ​សម្រាប់​កសាង​ប្រទេសជាតិ​នៅ​ថ្ងៃ​ខាងមុខ​។កាលពី​យប់មិញ ​នៅ​ទីតាំង​ជំរំ ក្នុង​បរិវេណ​វរ​សេនា​តូច​៣៨២ ​ស្ថិតក្នុង​ឃុំ​បង្គោល​៨ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ​និង​នៅ​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ ​សីតុណ្ហភាព​ចុះ​ត្រជាក់​ដល់​ជាង​១០​អង្សា ៕

​មន្រី្ត​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​ ស្នើ​ម​ន្រី្ត​របស់ខ្លួន ​ពង្រឹង​ការ​ផ្តល់សេវា​សុខាភិបាល​សាធារណៈ

2021/04/27 09:59:58 am        23
ភ្នំពេញ ៖ ​ក្នុង​ពិធី​បិទ​សន្និបាត ​បូកសរុប​សមិទ្ធផល​សុខាភិបាល ​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ​របស់​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ ​ល្ងាច​ថ្ងៃទី​៤ ​មេសា លោកជំទាវ ​យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ ស្នើ​ដល់​មន្រី្ត​របស់​ខ្លួន ​ពង្រឹង​ការ​ផ្តល់សេវា​សុខាភិបាល​សាធារណៈ​។លោកជំទាវ បន្តទៀតថា បើ​មន្រី្ត​គ្រប់រូប​បំពេញការងារ​ទាំងអស់​នេះ​បាន​ និង​អាច​គ្រប​ដណ្តប់​នូវ​ការ​ផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ពង្រឹង​គុណភាព​សេវា​សុខាភិបាល ​និង​អាច​លុបបំបាត់​របាំង​ហិរញ្ញវត្ថុ ជាពិសេស​យើង​អាច​កាត់បន្ថយ​ប្រាក់ ​ក្នុង​ហោប៉ៅ​របស់​ប្រជាពលរដ្ឋ​ ក្នុង​ពេល​មក​ទទួល​សេវា​ថែទាំ​សុខភាព​។លោកជំទាវ បន្ថែមទៀតថា ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ជា​ប្រមុខ ​បាន​យកចិត្តទុកដាក់​លើ​វិស័យ​សុខាភិបាល ​ជាពិសេស ​សុខុមាលភាព ​របស់​ព​ល​រដ្ឋ​។ ​ការអនុញ្ញាត​ឲ្យ​អនុវត្ត​នូវ​គម្រោង​លើកទឹកចិត្ត​ជាច្រើន ​រួមមាន ​ការផ្តល់ប្រាក់​លាភការ​បន្ថែម ប្រាក់ឧបត្ថម្ភ​ឆ្មប ​ដែល​បាន​បង្កើតកូន​រស់ ​មូលនិធិ​សមធម៌​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ ក្នុង​គោលបំណង​ បង្កើន​គុណភាព​ ប្រសិទ្ធភាព ​សំដៅ​ធ្វើយ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​អាច​មាន​លទ្ធភាព​ចូល​មក​ប្រើប្រាស់​សេវា​សុខាភិបាល ​សាធារណៈ​ប្រកបដោយ​សមធម៌ ​ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​របស់​មាតា ​ទារក និង​កុមារ កាត់បន្ថយ​អត្រា​ឈឺ ​និង​ស្លាប់​ដោយ​ជម្ងឺឆ្លង ​និង​បន្ថយ​បន្ទុក​ជម្ងឺមិនឆ្លង​ ព្រមទាំង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​និង​សង្គម​ឲ្យ​រីកចម្រើន​ដូច​បណ្តា​អរិយ​ប្រទេស​នៅ​លើ​ពិភពលោក​។ទន្ទឹមគ្នា​នោះដែរ ឯកឧត្តម វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹងថា ​ការបង្កើន​ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ​ក្រីក្រ ​កម្មករ ម​ន្រី្ត​រាជការ ​និវត្តន៍​ជន ជន​ពិការ​ឲ្យ​ដល់​កម្រិត​មួយ​ដែល​ចង់បាន និង​ការបង្ការ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​បន្ទាត់​ក្រីក្រ​កុំ​ឲ្យ​ធ្លាក់ខ្លួន​ទៅក្នុង​អន្ទាក់ នៃ​ភាពក្រីក្រ​ ដោយសារ​ការ​ចំណាយ​លើ​ការថែទាំ​សុខភាព គឺជា​អាទិភាព​មួយ​ដែល​វិស័យ​សុខាភិបាល​ត្រូវ​បន្ត​យកចិត្តទុកដាក់​នៅក្នុង​អន្តរា​គម​របស់ខ្លួន។​ជាពិសេស​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ ចាត់ទុកថា​ការឧបត្ថម្ភ​គាំទ្រ ​និង​កិច្ចសហការ​ពី​រដ្ឋបាល​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ ​ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ការចូលរួម​យ៉ាងសកម្ម​ពី​សហគមន៍ ​និង​ភាពជា​ដៃគូ​ជាមួយ​ផ្នែក​ឯកជន ​ការគាំទ្រ​ថវិកា ​និង​បច្ចេកទេស​ពី​ដៃគូ​អភិវឌ្ឍន៍​ជាតិ​-​អន្តរជាតិ និង​អង្គការ​ក្រៅរដ្ឋាភិបាល នៅតែ​ជា​កត្តា​ចាំបាច់ ​ដែល​មិន​អាច​ខ្វះ​បាន ​ហើយ​វឌ្ឍនភាព នៃ​ការអភិវឌ្ឍន៍​ពី​វិស័យ​ផ្សេងទៀត​ ក៏បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​វឌ្ឍនភាព​ក្នុង​វិស័យ​សុខាភិបាល​ផងដែរ​៕

កម្ពុជា​ សម្រេច​បាន​ភាព​ជោគជ័យ ​ជា​បន្តបន្ទាប់​លើ​ការងារ​យេនឌ័រ

2021/04/27 09:59:58 am        22
ភ្នំពេញ ៖ ​ ឆ្នាំ​២០១៨​ កន្លងទៅ កម្ពុជា ឈរ​នៅ​ចំណាត់​ ថ្នាក់​ទី​៩៣​ ក្នុងចំណោម​ប្រទេស​១៤៩​ដែល​មាន​ការ​លើកកម្ពស់​សមភាព​យេនឌ័រ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ​គឺ​មាន​ភាព​ល្អប្រសើរ​ជា​លំដាប់​។កម្ពុ​ជា​មាន​ភាព​ល្អប្រសើរ ​នៃ​សមភាព​យេនឌ័រ ​ដោយ​ឆ្នាំ​២០១៨ កន្លងទៅ​កម្ពុជា​ឈរ​នៅ ​មាន​ចំណាត់ ថ្នាក់​ទី​៩៣​ ក្នុងចំណោម​ប្រទេស​១៤៩ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​ មាន​ចំណាត់​ ថ្នាក់​ទី​៩៩​ក្នុងចំណោម​ប្រទេស ​១៤៤ និង​កាល ពី​ឆ្នាំ ២០១៦ ​មាន​ចំណាត់ថ្នាក់​ទី​១១២​ ក្នុង ចំណោម​ប្រទេស​១១៤​។​នេះ​បើ​យោង​តាម​របាយការណ៍​វេទិកា​សេដ្ឋកិច្ចពិភពលោក ដែលជា​ អ្នក​ដាក់​ចំណាត់ថ្នាក់​សម្រាប់​ប្រទេស​នីមួយៗ ​ហើយ​ត្រូវ​បាន​លើកឡើង​ដោយ​លោកជំទាវ អ៊ឹង កន្ថាផាវី ​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង លើក​ទិសដៅ​ឆ្នាំ​២០១៩ ​នា​ព្រឹក​ថ្ងៃទី​២ ខែមេសា ​ក្រោម​អធិបតីភាព​លោកជំទាវ​កិត្តិ​សង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​។រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ​បាន​គូសបញ្ជាក់ថា ​កាលពី​ឆ្នាំ​២០១៨ ក្រសួង​ធ្វើឱ្យ​សម្រេច បាន​នូវ​សមិទ្ធផល​ជាច្រើន​ហើយ​រួមមាន​ ការ​អភិវឌ្ឍ​ធ​ធាន​មនុស្ស​របស់​ស្ត្រី ការបង្កើន​ការ ចូល រួម​របស់​ស្ត្រី និង​ក្មេងស្រី​នៅក្នុង​ការអប់រំ​កម្រិត​ខ្ពស់ ​ការអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ដល់​ស្ត្រី សហគ្រិនភាព ការ​លើក​កម្ពស់​តំណាង​របស់​ស្ត្រី​ក្នុង​ថ្នាក់​ធ្វើ​សេចក្តីសម្រេច​ និង​បរិ​យា​ប័ន្ន ​ការលើក កម្ពស់​សីលធម៌​សង្គម សុខុមាលភាព និង​កិច្ច​គាំពារ​សង្គម​។ ​ ដោយឡែក ឆ្នាំ ២០១៩​នេះ ក្រសួង​ត្រូវ​ផ្តោត​លើ​ការអនុវត្ត​ការងារ​ស្របតាម​ប្រធានបទ ​ដែល​បាន កំណត់ ក្នុង ទិវា​អន្តរជាតិ នារី ៨​មីនា ២០១៩ ​ក្នុងការ​លើក​កម្ពស់​ស​ម​ភាព​យេនឌ័រ និង​ការ​គាំពារ សង្គម​ដើម្បី​អភិវឌ្ឍ ធនធានមនុស្ស​។ទាក់ទង​ទៅនឹង​បញ្ហា​ស្ត្រី​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី​មាន​ប្រសាសន៍ថា រាជរដ្ឋាភិបាល​បង្កើត​លិខិត​បទដ្ឋាន​គោលនយោបាយ និង​ផែន ការ សកម្មភាព​ជាតិ​ដើម្បី​ឆ្លើយតប​នឹង​អំពើ​ហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រី និង​ក្មេងស្រី ​ និង​ការ លើក កម្ពស់​គុណភាព​នៃ​ការ​ផ្តល់សេវា​ជា​ពហុ​វិស័យ​នៅ​តាម​បណ្តា​ខេត្ត​នានា តាមរយៈ​ក្រុម ការងារ ​អន្តរ​ស្ថាប័ន​ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល ​ដើម្បី​ជួយ​ជន រងគ្រោះ ឱ្យ​បាន​ទាន់ពេលវេលា ​និង​មាន​ប្រសិទ្ធភាព ហើយ​កន្លងមក​ថ្មីៗ​នេះ ​ក្នុង​កិច្ចប្រជុំ ប្រចាំឆ្នាំ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី សម្តេច​អគ្គមហាសេនាបតី តេ​ជោ​ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច បង្កើត​ក្រុម​មេធាវី សម្តេច តេ​ជោ ដើម្បី​បំពេញ បន្ថែម​ការងារ​ផ្លូវច្បាប់ ក្នុង​គោលបំណង​ជួយ​ស្ត្រី និង​ក្មេង​ស្រី​ក្រីក្រ ដែល​ងាយ​រងគ្រោះ​ដោយ អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ឱ្យទទួល​បាន​នូវ​យុត្តិធម៌ បាន​ទាន់ ពេលវេលា​និង​ប្រកបដោយ​ប្រសិទ្ធភាព​។លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ បានលើកឡើង​ផងដែរ​ថា វា​ជា​រឿង​ដ៏​គួរឱ្យ​ខ្លោចផ្សា​ខ្លាំង ណាស់​ដែល​ក្មេងស្រី​ត្រូវ​បាន​ចាប់រំលោភ ​ហើយ​ខ្លះ​ត្រូវបាន​សម្លាប់​បំបិទមាត់​ថែមទៀត​ផង​ពី សំណាក់​ជីតា ឪពុកចុង ឪពុក​បង្កើត​។​ល​។ ​ដែល​ទង្វើ​ដ៏​អមនុស្សធម៌​នេះ វា​បានកើត​ ចេញ ពី​ការ ធ្លាក់​ចុះ​នៃ​សីលធម៌​របស់​មនុស្ស ​ការសេព​គ្រឿងញៀន និង​អំពើហិង្សា​ ដែល​មិន អាច អត់ឱន ឱ្យ​បាន​ឡើយ បើ​មិន​ដូច្នោះ​ទេ ស្ត្រី និង​ក្មេងស្រី​នៅតែ​បន្ត​ការ រំលោភ​បំ ពាន ដោយ ឥត​ស្រាកស្រាន​៕

កាំកុងត្រូល​​បន្ទាយមានជ័យ​ប្រមូល​និង​ដុត​បំផ្លាញ​ចោល​ផលិតផល ម្ហូបអាហារ​ ខូចគុណភាព​ជិត​៩០០​គីឡូក្រាម

2021/04/27 09:59:58 am        29
បន្ទាយមានជ័យ ៖ ​មន្ត្រី​កាំកុងត្រូល​​ប្រមូល​ បាន​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព​ប្រមាណ​ជិត​៩០០​ គីឡូក្រាម ​ធ្វើការ​ដុត​បំផ្លាញ​ចោល​ នា​ព្រឹក​ថ្ងៃទី​១៨​ខែតុលា ​ឆ្នាំ​២០១៨​ ក្នុង​បរិវេណ​មន្ទីរ​ពិសោធន៍​។លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ បានឲ្យ​ដឹងថា រយៈពេល៣​ខែមកនេះ​ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ បាន​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ អយ្យការ​ ចុះ​អង្កេត​លើ​ទីផ្សារ​ និង​បញ្ជរ​លក់​តាម​គេហដ្ឋាន​ ទូទាំង​ខេត្ត​ និង​នៅ​តាម​ច្រក​​នានា​ ជាពិសេស​ច្រក​ប៉ោយ​ប៉ោយ ​បាន​ចំនួន​១០​លើក​។ ក្នុងនោះ​ មន្ត្រី​ជំនាញ​ បាន​ដកហូត​ផលិតផល​ម្ហូបអាហារ ខូចគុណភាព​ ហួស​កាលបរិច្ឆេទ​ ប្រើប្រាស់​ បាន​ចំនួន​៨៩៦​គីឡូក្រាម ​ក្នុងនោះ​ មាន​ដំណាប់​កន្ទួត ទឹកក្រូច​…..​។ ល​។លោក សាន វិជ្ជា​សា​រ៉ាវុធ បានបន្តថា ​​ផលិតផល​ទាំងនេះ​គឺ ​មិន​មាន​គុណភាព​ អនាម័យ​ និង​សុវត្ថិភាព ​សម្រាប់​មនុស្ស​យក​មក​បរិភោគ​បាន​ឡើយ ​និង​គ្មាន​អនុលោម ភាព​ស្របច្បាប់​ស្តីពី (​ការគ្រប់គ្រង​គុណភាព ​សុវត្ថិភាព​លើ​ផលិតផល​ទំនិញ ​និង​សេវា​)​។នៅក្នុងឱកាសនោះ លោក​ប្រធាន​សាខា​ បាន​​បង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​​ក្នុងការ​ទប់ស្កាត់​ ​និង​បង្ក្រាប​ឲ្យ​ខាន​តែ​បាន​ គ្រប់​មុខ​សញ្ញា​ទាំងឡាយ​ណា​ដែល​ធ្វើ​ពាណិជ្ជកម្ម​​ លើ​ផលិតផល​ទំនិញ​ដែល​ច្បាប់​ហាម​ឃាត់។​ក្រោយពី​បាន​ដកហូត ​និង​យល់ព្រម​ពី​ព្រះរាជអាជ្ញា​ទើប​សមត្ថកិច្ច​ជំនាញ​កាំកុងត្រូល​សម្រេច​ធ្វើការ​ដុត​បំផ្លាញ​តែម្តង​៕

ចិន​ធ្វើជា​ម្ចាស់ផ្ទះ​ស្វាគមន៍​មេដឹកនាំ​ជប៉ុន ​និង​កូរ៉េខាងត្បូង​ ខណៈ​ភាព​តានតឹង​ក្នុង​តំបន់​ធូរ​ស្រាល​បន្តិច

2021/04/27 09:59:58 am        30
ចិន៖ ប្រទេស​ចិន​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ស្វាគមន៍ ​មេដឹកនាំ​ប្រទេស​ជិតខាង​កូរ៉េខាងត្បូង​ និង​ជប៉ុន​ដែល​មាន​ទំនាស់​នឹង​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ដែល​ទីក្រុង​ប៉េកាំង​កែប្រែ​យុទ្ធសាស្ត្រ​ការទូត​របស់​ខ្លួន​ ដើម្បី​ជំរុញ​ឱ្យ​មាន​ភាព​ធូរស្រាល​រវាង​សម្ព័ន្ធមិត្ត​យោធា​ដ៏​សំខាន់ ​របស់​អាមេរិក​ទាំ​ង​ពីរ​នៅ​អាស៊ី​។​កិច្ចប្រជុំ​ត្រីភាគី​នៅ​ភាគ​និរតី​ទីក្រុង​ Chengdu ​ដែល​នឹង​ដោះស្រាយ​ផង​ដែរនូវ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ ដែល​បាន​បង្កឡើង​ដោយ​កូរ៉េខាងជើង​នោះ​ នឹង​រួម​ទាំង​ជំនួប​តទល់​លើកដំបូង​រវាង​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Shinzo Abe និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​ Moon Jae-in ក្នុង​រយៈពេល ១៥​ខែ​។​ ទំនាក់​ទំ​ទង​រវាង​ទីក្រុង​ Seoul និង​ទីក្រុង​ Tokyo បាន​ធ្លាក់​ដល់​កម្រិត​សូន្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ដោយសារ​បញ្ហា​ពាណិជ្ជកម្ម ​និង​ជម្លោះ​ផ្សេងទៀត​ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​ដ៏​ជូរចត់​ជាច្រើន​ទសវត្សរ៍​ ជុំវិញ​ការ​កាន់​កាប់​របស់​ជប៉ុន​ពី​ឆ្នាំ​១៩១០-​​១៩៤៥ នៅ​ឧបទ្វីប​កូរ៉េ​។​​សហរដ្ឋអាមេរិក​បាន​ជំរុញ​ជា​ញឹកញាប់​ដល់​សម្ព័ន្ធមិត្ត​ទាំង​២ របស់​ខ្លួន​ឱ្យ​សម្រុះសម្រួលដោយ​ព្រួយបារម្ភ​ថា​ ទំនាក់ទំនង​មិនល្អ​របស់​ប្រទេស​ទាំង​២ កំពុង​ធ្វើ​ឱ្យ​ស្មុគស្មាញ​ដល់​ផ្នែក​ការទូត​នៅ​អាស៊ី​ ទោះបីជា​ខ្លួន​បាន​បញ្ឈប់​ការ​សម្រប​សម្រួល​ដោយ​ផ្ទាល់​ក៏ដោយ​៕អត្ថបទ៖ សុខ​មាន

មន្ត្រី​នគរបាល​អំពាវនាវ​ដល់​សន្តិសុខ​ឯកជន​ជួយ​ផ្សព្វផ្សាយ​បន្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព

2021/04/27 09:59:58 am        23
ភ្នំពេញ៖ ឧត្ដមសេនីយ៍​ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរ​​បាល​ជាតិតំណាង​ឧត្ដមសេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ បាន​អំពាវនាវ​ដល់​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ទាំងអស់ ត្រូវ​ជួយ​ផ្សព្វផ្សាយ​បន្ត​នូវគោល​នយោ​បាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ដើម្បី​សំដៅ​កាត់បន្ថយ​បទ​ល្មើស​ក្នុង​មូលដ្ឋាន​។​ការ​លើក​ឡើង​របស់ឯកឧត្ដម​ឧត្ដមសេនីយ៍​រូប​នេះ គឺ​បាន​ធ្វើឡើង​នៅ​ក្នុង​កម្មវិធីបិទ​វគ្គ​បណ្ដុះ​បណ្ដាល ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​លើក​ទី​៩ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ ដែល​មាន​ការចូលរួម​ពីតំណាង​ក្រុមហ៊ុន​សន្តិសុខ​ឯកជាង​ ១៥០​នាក់​។​ បើ​តាម​ឧត្ដមសេនីយ៍​ឯក លឹម សុខា​រស្មី ក្រុមហ៊ុន​សន្តិសុខ​ទាំងអស់​ត្រូវ​តែ​ជ្រាប​គ្រប់គ្នា​ថា សន្តិសុខ​ឯកជន​ពុំ​មែន​មាន​តួនាទី​ត្រឹមតែ​ជា​អ្នកការពារ ទ្រព្យសម្បត្តិ​ឯកជន ឬក៏​សហគ្រាស​គ្រឹះស្ថាន​ឯកជន​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​កាតព្វកិច្ច​ចូលរួម​ការពារ​សាធារណៈ​ សន្តិសុខសង្គម និង​អាយុជីវិតរបស់​ប្រជាពលរដ្ឋ​ផង​ដែរ ជាពិសេស​មាន​តួនាទី​ជា​កម្លាំង​ជំនួយ​ដ៏​សំខាន់ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​ ឯកឧត្ដម​បាន​បន្ត​ទៀត​ថា ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើ​ឲ្យ​ប្រទេសជាតិ​យើងទទួល​បាន​សុខ​សន្តិភាព​ស្ថិរភាព​សង្គម​។ ហេតុនេះ​បាន​ធ្វើ​ឲ្យ​ទាក់ទាញ​អ្នក​វិនិយោគ​ជាច្រើន មក​បណ្ដាក់​ទន់​ស្ទើរ​គ្រប់​វិស័យក្នុង​នោះ​វិស័យ​សន្តិសុខ​ឯកជន គឺជា​វិស័យ​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ចូល​រួម​ចំណែក​យ៉ាងសកម្ម ​ក្នុង​ការ​ថែរក្សា​សន្តិសុខសណ្ដាប់​ធ្នាប់ ទ្រព្យសម្បត្តិ សុវត្ថិភាព អាយុជីវិត ជូន​ប្រជា​ពល​រដ្ឋ​ អ្នក​វិនិយោគ ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ​ផង​។​​ហេតុ​ដូច្នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងមហាផ្ទៃតែងតែ​យកចិត្តទុកដាក់​ជំរុញ និង​លើកទឹកចិត្ត​ដល់​វិស័យ​សន្តិសុខ​ឯកជននៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ទទួល​បាន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រកប​អាជីវកម្ម​របស់​ខ្លួន ដោយ​​សុខ​ស្ថិរភាព និង​និត្យានុកូលភាព​។ ជាក់​ស្តែក​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើតនាយកដ្ឋាន​គ្រប់​គ្រង​សន្តិសុខ​ឯកជនកាលពី​ឆ្នាំ​២០១៦​ កន្លង​ទៅ​នេះ​គឺ​ដើម្បី​គ្រប់គ្រង គាំពារ​សហការ និង​ផ្ដល់​និ​ត្យា​នុកូលភាព​ដល់​ក្រុមហ៊ុន​ផ្ដល់​សេវាសន្តិសុខ​ឯកជន និង​សហគ្រាស​គ្រឹះស្ថាន ដែល​ប្រើប្រាស់​សន្តិសុខ​ឯកជន​ទូទាំង​ប្រទេស​កម្ពុជា​។​ ឯកឧត្ដម​បាន​បន្ត​ទៀត​ថា ស្ដែង​ចេញពី​ការ​យក​ចិត្ត​ទុក​ដាក់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា​បាន​ជួបជុំគ្នា​នៅ​ទីនេះ ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញភ្នាក់ងារ​សន្តិសុខ​ឯកជននា​ឱកាស​នេះ​។ ដោយ​យោង​តាម​ស្មារតី​សេចក្ដីណែនាំរបស់​ក្រសួងមហាផ្ទៃ និង​ពិនិត្យ​ឃើញ​ថា ភ្នាក់ងារ​សន្តិសុខ​ឯកជនបាន​ចូល​រួម​ចំណែក​យ៉ាងសកម្ម ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ទ្រព្យសម្បត្តិ​សុវត្ថិភាព អាយុជីវិត ជូន​ប្រជា​ពក​រដ្ឋ អ្នក​វិនិយោគ​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ​។​​យ៉ាងណាក៏ដោយ​ឯកឧត្ដម​បាន​បាន​បញ្ជាក់​ថា ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​មិនមែន​មើលងាយ​សមត្ថភាព​ដល់​បងប្អូន ដែល​ជា​សន្តិសុខ​ឯកជន​នោះ​ទេ គឺ​ធ្វើ​ឡើង​ដើម្បី​បង្កើន​សមត្ថភាព​ដល់​ពួកគេ បន្ថែម​ទៀត​ទាំង​ជំនាញ​ការពារ និង​គ្រប់គ្រង​ស្ថានភាព​ផ្សេង​ដែល​កើតឡើង ដោយ​យថា​ហេតុ​ណាមួយ​៕

ព័ត៌មាន សំខាន់ៗព័ត៌មាន អន្តរជាតិ ក្រុម​បាតុករ​ប៉ះទង្គិច​យ៉ាង​ក្តៅ​គគុក​ជាមួយ​ប៉ូលីស​នៅ​ទីក្រុង​ឡុង​ដ៍​ ក្រោយ​ប្រកាស​លទ្ធផល​ឆ្នោត

2021/04/27 09:59:58 am        28
អង់គ្លេស៖ ​ក្រុម​បាតុករ​រាប់​រយ​នាក់បាន​ចេញ​ធ្វើបាតុកម្ម ​នៅ​ទីក្រុង​ឡុង​ដ៍ចក្រភព​អង់គ្លេស ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​លោកនាយក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន ខណៈ​ដែល​គណបក្ស​អភិរក្សនិយម (Conservative Party) របស់​លោក​នាយករដ្ឋមន្ត្រី​រូប​នេះ បាន​ទទួល​សម្លេង​គាំទ្រ​រហូតដល់ ​៣៦៥​អាសនៈ។ក្រុម​បាតុករ​បាន​ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​ នឹង​បំណង​របស់​លោកនាយក​រដ្ឋមន្ត្រី បូ​រិ​ស ច​ន​សុន ដែល​គ្រោង​នឹង​ចាក​ចេញពី​សមាជិកភាព​នៃ​សហភាព​អឺរ៉ុប ​នៅ​ពេល​ខាងមុខដោយ​មិន​មាន​កិច្ច​ព្រម​ព្រៀង ដែល​អាច​នាំ​អោយ​អង់គ្លេស​ប្រឈម​នឹង​ហានិភ័យ​ជាច្រើន​។​ ​កងកម្លាំង​ប៉ូលីស​អង់គ្លេសក៏បាន​ចាប់ផ្ដើម​ បង្ក្រាប​ក្រុម​បាតុករដោយ​ប្រើ​ដំបង​វាយប្រហារ​យ៉ាង​ចាស់ដៃ​លើ​ក្រុម​បាតុករ រួចចាប់ខ្លួន​ក្រុម​បាតុករ​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​បរិមាណ​នៃ​ក្រុម​បាតុករ​ដែល​ប៉ូលីស​បាន​ចាប់ខ្លួន មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ។ ​សូម​បញ្ជាក់​ជូន​ថា សំណុំរឿង​ចាក​ចេញពី​សមាជិកភាព​នៃ​សហភាព​អឺរ៉ុប កំពុង​បែងចែក​ប្រជា​ពលរដ្ឋ​អង់គ្លេស​ឲ្យ​ទៅ​ជា​ ២​ក្រុម​ដាច់​ដោយឡែក​ពី​គ្នា ដោយ​ម្ខាង​គាំទ្រ​ការ​ចាក​ចេញ និង​ម្ខាង​ទៀត​គាំទ្រ​នៅ​ដដែល៕

Gerard Pique បង្ហាញខ្លួន​ឲ្យ​ក្រុម Catalonia ប្រកួត​មិត្តភាព​ជាមួយ​វេណេហ្ស៊ុយអេឡា​

2021/04/27 09:59:58 am        58
បាល់ទាត់៖ ​Gerard Pique ដែល​បាន​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ​ឆ្នាំមុន បាន​បង្ហាញ​ខ្លួន​លេង​ឲ្យ​ក្រុម​បាល់​ទាត់​រដ្ឋ Catalonia ប្រកួត​មិត្ត​ភាពជា​មួយ​ក្រុម​វេណេហ្ស៊ុយអេឡា​កាលពីថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​។​​ខ្សែ​ការពារ Barcelona និង​ជា​សមាជិក​ជ័យ​លាភី World Cup និងអឺរ៉ុប​ជាមួយ​ក្រុម​អេ​ស្ប៉ា​ញ​រូប​នេះ បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម Catalonia លើក​ទី10 ហើយ​ចាប់​តាំង​ពី​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ ​ក្រោយ World Cup 2018​។​ ​ក្រុម Catalonia បាន​យកឈ្នះ​ការប្រកួត​មិត្តភាព​នេះ​ លើ​វេណេហ្ស៊ុយអេឡា​ដោយ​លទ្ធផល 2-1 ដោយ​ខ្សែប្រយុទ្ធ Stoke City, Borjan ​ជា​អ្នក​ស៊ុត​បើក​ការ​នាំ​មុខ​ឲ្យ Catalonia​។​ ​អតីត​ខ្សែបម្រើ​អេ​ស្ប៉ា​ញ និង Barcelona ម្នាក់ទៀត Xavi Hernandez ក៏​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម Catalonia ដែរ ​តែ​មិន​អាច​មក​ជួយ​បាន​ដោយ​ជាប់​ធុរៈ​នៅ​ក្លិប​អាជីព​ក្នុង​ប្រទេស​កាតា​។ ​ក្រៅពីនោះ​អ្នក​ផ្សេង​ទៀត​ដែល​បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម Catalonia រួមមាន​ខ្សែ​ការពារ Brighton, Martin Montoya ខ្សែបំរើ Southampton, OriolRomeu ​និង​ខ្សែ​ការពារ Real Betis, Marc Bartra​។​​ក្រុមបាល់ទាត់ Catalonia មិន​ត្រូវ​បាន​ទទួល​ស្គាល់​នៅឡើយ​ដោយ FIFA រឺ UEFA ដូច្នេះ​ការប្រកួត​នេះ​មិន​មាន​មន្ត្រី​អាជ្ញា​កណ្ដាល FIFA រឺទង់​ផ្លូវការ​ណាមួយ​ឡើយ ខណៈ​ការប្រកួត​ធ្វើឡើង​នៅ​ទីក្រុង Girona៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
07/25/2026 11:07 AM
កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
07/25/2026 11:07 AM
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
07/25/2026 11:07 AM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
07/25/2026 11:07 AM
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
07/25/2026 10:07 AM
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
07/25/2026 10:07 AM
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
07/25/2026 10:07 AM
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
07/25/2026 10:07 AM
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
07/25/2026 10:07 AM
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
07/25/2026 10:07 AM