BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

ព័ត៍មានសំខាន់ប្រចាំថ្ងៃ

ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ព័ត៌មាន សំខាន់ៗ សាលាក្ដី​ខ្មែរក្រហម​បើក​ជំនុំជម្រះ​លើ​សំណុំរឿង​០០៤​វគ្គ​២

2021/04/27 09:59:58 am        33
​ភ្នំពេញ៖ ចាប់ពី​ថ្ងៃទី​១៩ ដល់ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ សាលាក្ដី​ខ្មែរក្រហម​នឹង​បើក​ជំនុំជម្រះ​លើ​សំណុំរឿង ០០៤​វគ្គ​២​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅ​កាត់ អ​.​វ​.​ត​.​ក ដែល​គេ​ស្គាល់​ជាទូទៅ​ថា សាលាក្ដី​ខ្មែរក្រហម​ចេញ​នៅ​ថ្ងៃទី​៣ ខែមិថុនា​។​​សវន​ការ​លើ​សំណុំរឿង​០០៤​វគ្គ​២​នេះ គឺ​ដើម្បី​ស្ដាប់​ទឡ្ហីករណ៍​ពី​ភាគី​នៅក្នុង​សំណុំរឿង មុនពេល​ដែល អង្គ​បុ​រេ​ជំនុំជម្រះ​ចេញ​សាលដីកា​លើ​បណ្ដឹងឧទ្ធរណ៍​។​​សំណុំរឿង​០០៤​វគ្គ​២ ផ្ដោតលើ​ជនសង្ស័យ​ឈ្មោះ អោ អាន ធ្លាប់មាន​នាទី​ជា​អនុ​លេខា​ភូមិភាគ​កណ្ដាល និង​ជា​លេខា​តំបន់​៤១ នៃ​អតីត​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​គេ​ស្គាល់​ជាទូទៅ​ថា របប ខ្មែរក្រហម​។​​ជនសង្ស័យ​រូបនេះ ត្រូវបាន​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​, ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​​កន្លងមក​អតីត​មេដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ នួន ជា និង​ខៀវ សំផន ធ្លាប់​ត្រូវបាន​ចៅក្រម នៃ អ​.​វ​.​ត​.​ក សម្រេច​ដាក់ទោស​ឱ្យ​ជាប់ពន្ធនាគារ​មួយជីវិត​។ ចំពោះ​អតីត​ប្រធាន​មន្ទីរឃុំឃាំង​ស​–២១ ដែល​គេ​ស្គាល់​ជាទូទៅ​ថា គុក​ទួលស្លែង គឺ​កាំ​ង ហ្គិ​ច​អ៊ា​វ ហៅ​ឌុ​ច ក៏ត្រូវ​បាន​ចៅក្រម​នៃ អ​.​វ​.​ត​.​ក សម្រេច​ដាក់ទោស​ឱ្យ​ជាប់ពន្ធនាគារ​មួយជីវិត​ផងដែរ​។​​សំណុំរឿង​០០៤​វគ្គ​២ ត្រូវ​បានដាក់​បណ្ដឹងឧទ្ធរណ៍​ដោយ​សហ​ព្រះរាជអាជ្ញា​ជាតិ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨​។ បណ្ដឹងឧទ្ធរណ៍​នេះ ក៏ត្រូវ​បាន​សហ​មេធាវី​ការពារ​ក្ដី​ជន​ត្រូវ​ចោទ​ដាក់​បណ្ដឹង​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ប្រឆាំងនឹង​ដីកា​ដំណោះស្រាយ ឬ​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ ដែល​ចេញ​ដោយ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ និង​បណ្ដឹងឧទ្ធរណ៍​ដែល​ដាក់ ដោយ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ប្រឆាំងនឹង​ដីកា​លើកលែង​ចោទ ប្រកាន់​ជន​ត្រូវ​ចោទ​ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ ផងដែរ​៕​

អាជ្ញាធរ និង JICA ប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​នៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​

2021/04/27 09:59:58 am        24
ភ្នំពេញ៖ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុនដែល​ហៅ​កាត់​ថា JICA បាន​ប្រជុំ​ពិភាក្សា​គ្នា​លើ​គម្រោង​សាង​សង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ដែល​ស្ថិតនៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​។​អភិបាល​រាជធានី​ភ្នំពេញ ឯក​ឧត្ដម ឃួ​ង ស្រេង រួម​ជាមួយ​មន្ត្រី​ជំនាញ​នានា​នៃ​រដ្ឋបាល​រាជធានី និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុនដែល​ហៅ​កាត់​ថា JICA នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ២០១៩​នេះ បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​លើ​គម្រោង​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​មាន​ទឹកប្រាក់​ប្រមាណ ២៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ការ​ជួប​ពិភាក្សា​ការងារ​រវាង ឯ​ឧត្ដម ឃួ​ង ស្រេង អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុនដែល​ហៅ​កាត់​ថា JICA គឺ​បាន​ពិភាក្សា​អំពី​បញ្ហា​ដី សម្រាប់​ការ​រត់​បណ្ដាញ​ខ្សែ​លូ​របស់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដែល​ជា​គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កខ្វក់ ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​កខ្វក់​ទឹក​ក្នុង​រាជធានី​ភ្នំពេញ។​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​សាងសង់​ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី​១ ស្ថិតនៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ ដោយ​បាន​កំណត់​យក​តំបន់​ជើងឯក​សម្រាប់​សាងសង់​ស្ថានីយ​នេះ ក្រោម​ជំនួយឥត​សំណង​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុនហៅ​កាត់​ថា JICA។ ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ឯ​ឧត្ដម ឃួ​ង ស្រេង ក៏បាន​ឯកភាពឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណងចុះ​បោះ​បង្គោល​ព្រំ និង​កាយ​ដីដែល​មាន​ចាក់​រំលោភ​ប្រឡាយ ដោយ​យក​ដី​ចាក់​តាម​ព្រំ​ប្រឡាយដើម្បី​ទុក​ឱ្យ​ខាង​អង្គភាព JICA ធ្វើ​កិច្ចការ​ទៅតាម​តម្រូវការ​របស់​អង្គភាព​នេះ​។​មន្ត្រី​ក៏បាន​បញ្ជាក់​ដែរ​ថា គម្រោង​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ភាគី​ជប៉ុន ដែល​មាន​ទឹកប្រាក់​ប្រមាណ ២៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នេះ គឺជា​គម្រោង​ដែល​មិន​ធ្លាប់​មាន​របស់​ភាគី​ជប៉ុន ក្នុង​ការ​កសាង​ប្រឡាយ​លូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​៕​អត្ថបទ​៖ ប្រាក់ វ៉ាន់ដា

ផ្ទះ​ចំនួន​២ខ្នង​​ ត្រូវ​បាន​កាកបាទក្រហម​កម្ពុជា ​​ប្រគល់ជូន​ជន​ពិការ​​ចាស់​ជរា និង​ស្ដ្រីមេម៉ាយ ​គ្មាន​ទីពឹង​

2021/04/27 09:59:58 am        31
កំពង់ឆ្នាំង ៖ ​ ផ្ទះមួយ​ខ្នង​ទំហំ ៤​គុណ​និង​៦​ ធ្វើអំពី​ថ្ម​ប្រក់​ស៊ីប្រូ​ ​ក្រាល​ឥដ្ឋ​ការ៉ូ​ ​តម្លៃ​៥​ពាន់​២​ រយ​៤៤​ដុល្លា​រ ជា​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ​ត្រូវ​បាន​ប្រគល់ជូន​ ជនពិការ​ស្វិតដៃ​ជើង ​ចាស់​ជរា​គ្មាន​ទីពឹង​ ។ពិធី​នេះ​ ធ្វើឡើង ​ក្រោម​អធិបតីភាព​អធិបតីភាព​អគ្គលេខាធិការ​ង​ទី​១ ​លោកជំទាវ​ ម៉ែន ​នារី​សោភ័ក្រ ​រួម​និង​សហការី​ និង​មានការ​ចូលរួម​ពី​ លោកអភិបាលខេត្ត​កំពង់ឆ្នាំង ​និង​ជា​ប្រធាន​កិត្តិយស​សាខា​កាក​បាទ​ក្រហមកម្ពុជា​ ខេត្តកំពង់ឆ្នាំង​ សមាជិក– ​សមាជិកា ​សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្ត​កំពង់ឆ្នាំង ​ចូលរួម​ផងដែរ នៅ​ថ្ងៃទី​២១ ​មិថុនា​២០១៩ ​នៅក្នុង​ភូមិ​តា​លោ ឃុំ​ជើង​គ្រៀវ​ស្រុក​រលាប្អៀ​ ។ផ្ទះទី១. ត្រូវបាន ប្រគល់​​ជន​ពិការ​ស្វិតដៃ​ជើង​​ចាស់​ជរា​គ្មាន​ ទីពឹង​ មានឈ្មោះ​ សៀង​ យ៉ាត​ អាយុ​៦៦​រស់​នៅ​ជាមួយ​ចៅ​កំព្រា ។ ផ្ទះទី​២. ​ត្រូវ​​បាន​ប្រគល់​ជូន​ស្ត្រី​មេម៉ាយ​ មាន កូន​១​គ្មាន​ ទី​ពឹង​រស់​នៅ​ក្រោម​ផ្ទះ ​របស់​អ្នកជិតខាង​ឈ្មោះ ​សួន ​អ៊ុន រស់នៅ​ភូមិ​គោក​ណាំង​ ឃុំ​តាំក្រសាណង ​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង ។អគ្គលេខាធិការរង​ទី​១​ កាកបាទក្រហមកម្ពុជា​លោក ជំទាវ ម៉ែន​ នារី​សោភ័ក្រ ​បាន​ពាំនាំ​ការ​សាកសួរ​សុខទុក្ខ ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​ជួប​ការ​លំបាក​ខ្វះខាត​ ​ជា​និច្ចកាល​លោក​ជំទាវ​ប្រធាន​កាក​បាទក្រហមកម្ពុជា ​តែងតែ​គិតគូរ​សុខ​ទុក្ខ​ការរស់នៅ​ជាប់​ជាមួយ​បងប្អូន​ បើទោះ ​ក្នុងកាលៈទេសៈ ​ណា​ក៏​ដោយ ដូច​ថ្ងៃនេះ ​ផ្ទះ​២​ទៀត​ ត្រូវ​បាន​បាន​ប្រគល់​ជូន​ជន​ចា​ស់ជរា​ពិការ​រស់នៅ​គ្មាន​ទី​ពឹង​ និង​ស្ត្រី​ក្រីក្រ​គ្មាន ​ទី​ពឹង​និង​ជម្រក​រស់នៅក្នុង​ទឹកចិត្ត​មេត្តា ​អាណិតអាសូរ ​បងប្អូន​ប្រជាពលរដ្ឋ ។​លោក​ជំទាវ ក៏​បាន​ធ្វើការ​​​ផ្ដាំផ្ញើ​ ដល់​អាជ្ញាធរ ​មូលដ្ឋាន​ សូម​មើល​ថែ​ការពារ​ និង​ទទួល​ដឹងលឺ​ ថា​ផ្ទះ​នេះ​ជា​របស់​ពួកគាត់​ចាប់ពី​ពេល​ថ្ងៃ​ប្រគល់នេះទៅ ​នឹង​សូម​អោយ​ម្ចាស់ផ្ទះ​ទាំងអស់​ត្រូវ​ថែរក្សា​អោយ​បាន​យូ​រ អង្វែង​និង​បាន​ប្រគល់​ថវិកា​ ​មួយចំនួន​ដល់​ពួកគាត់​សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បន្ត​ទៅ​ទៀតផង​ដែរ​៕

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​នឹង​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​មន្ត្រី​បច្ចេកទេស​ដែល​មាន​បរិញ្ញាបត្រ​

2021/04/27 09:59:58 am        31
ប្រដាល់​៖ ដើម្បី​បណ្ដុះបណ្ដាល​មន្ត្រី​ដែល​មាន​កម្រិត​ខ្ពស់ នឹង​ជំរុញ​នូវ​សមត្ថភាព​ដល់​មន្ត្រី​របស់​សហព័ន្ធ​ប្រដាល់​​គុន​ខ្មែរ ឲ្យ​បំពេញការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​សេចក្ដី​នោះ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរនឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​នៅ​ខែ​កញ្ញា​នេះ ខណៈ​ដែល​សិក្ខាកាម​ដែរ​មាន​សិទ្ធ​ចូលរៀន ​គឺ​ត្រូវ​មាន​កម្រិត​វប្បធម៌បរិញ្ញាបត្រ​ឡើង​ទៅ​។​ឯកឧត្ដម តែម ម៉ឺន ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ធ្វើ​រយៈ​ពេល​ ៤​ថ្ងៃ​ក្នុង​ខែ​កញ្ញា​នេះ គ្រោង​បណ្ដុះបណ្ដាល​សិក្ខាកាម​ជាង ​៣០​នាក់​ដែល​មកពី​មន្ទីរអប់រំ​កាយ និង​កីឡា, វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា, ម្ចាស់​ក្លិប និង​គ្រូ​បង្វឹក​ជា​ជនបរទេស​ ដែល​បាន​បើក​ក្លិប​ប្រដាល់​គុន​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ ឯកឧត្ដម​បញ្ជាក់​ថា វគ្គ​នេះ​គាំទ្រ​ដោយ​ក្រសួង​អប់រំ​ យុវជន និងកីឡា នេះ​ជា​ការ​បោះជំហាន​ទៅ​ធ្វើ​វិសុទ្ធកម្ម​ ដើម្បី​ឲ្យ​រាល់​ការប្រកួត​កាន់តែ​មានគុណ​ភាព​ ហើយ​ការ​បារម្ភ​អំពី​ទុច្ចរិត​ភាព​របស់​ចៅក្រម អាជ្ញាកណ្ដាល​កាន់​តែ​ឃ្លាតឆ្ងាយ​ពី​អារម្មណ៍​របស់​កីឡាករ និងក្លិប​ដែល​ជា​សមាជិក​។​ សូម​បញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​បើក​ឡើង​រយៈពេល ​៤​ថ្ងៃ​ នៅ​ទីស្នាក់ការ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៕

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រជាជន​កម្ពុជា​ស្នើ​សមាជិក​បក្ស​បន្ត​ពង្រឹង​ចលនា​យុវជន​ នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​រឹងមាំ

2021/04/27 09:59:58 am        39
ភ្នំពេញ ៖ ​ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ អនុប្រធាន​ក្រុមការងារ​ គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះជួយ​ខេត្តកំពង់ចាម​ បាន​អំពាវនាវ​ដល់​សមាជិក ​សមាជិកា ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​ចលនា​ យុវជន ​នៅក្នុង​រចនា​សម្ព័ន្ធរ​បស់​គណបក្ស​គ្រប់​ថ្នាក់​ ពិសេស​នៅ​តាម​មូលដ្ឋាន​ឃុំ​/​ភូមិ ដោយ​ចាត់​ទុក​កម្លាំង​យុវជន​ជា​សំឡេង​ដ៏​មាន​សក្តានុពល​ ក្នុង​ការ​គាំទ្រ​គណបក្ស ប្រកបដោយ​ចីរភាព​រយៈពេល​វែង​។នៅក្នុង​ពិធី​ប្រកាស​ទទួល​ភារកិច្ច​ផ្លូវការ​របស់​លោក ផេ​ន សុផល ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុក​បាធាយ ​បន្ថែម​លើ​ស្រុក​ព្រៃឈរ​ ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​៧​ មេសា ឆ្នាំ​២០១៩​កន្លងទៅ ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ​ បាន​សំណូមពរ​ដល់​សមាជិក​ទាំងអស់​ ធ្វើការ​ប្រកាន់ខ្ជាប់​គោលជំហរ​មុតមាំ ​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស ​និង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ឲ្យ​កាន់តែ​ល្អ ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ​សំដៅ​បង្កើន​ប្រជាប្រិយភាព​របស់​គណបក្ស ដើម្បី​រក្សា​និង​បង្កើន​ប្រៀប​ឈ្នះ ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​បណ្តា​ឆ្នាំ​ខាងមុខ​។មានប្រសាសន៍​ក្នុង​ពិធី​ នាឱកាស​នោះ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ក្រុម​កា​រ​ងារ​ថ្នាក់​កណ្តាល​ចុះជួយ​ខេត្តកំពង់ចាម​ បាន​ផ្តាំផ្ញើ​ដល់​ក្រុមការងារ​ថ្នាក់​កណ្តាល ​និង​សមាជិកា​ទាំងអស់ ​គោរព​តាម​លក្ខន្តិកៈ រចនា​ស​ម្ព័ន្ធ​ និងសេចក្តីសម្រេច​រប​ស់​មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ​ដូចជា​ ខិតខំ​ពង្រឹង និង​ពង្រីក​សមាជិក​បក្ស​ទាំង​បរិមាណ ​និង​គុណភាព ​ក្តាប់​ឱ្យ​បាន​នូវ​ឧបាយកល​ និង​ចលនា​បំផ្លិចបំផ្លាញ​របស់​ក្រុម​អមិត្ត ​ពិសេស​ការ​ធ្វើបដិវត្ត​ពណ៌​។យោង​តាម​របាយការណ៍​គណៈ​ពង្រឹង​មូលដ្ឋាន​ បាន​បង្ហាញថា ស្រុក​បាធាយ​មាន​ផ្ទៃដី​សរុប​ជិត​មាន​ប្រជាជន​រស់នៅ​សរុប​ជាង ​២​ម៉ឺន ៧​ពាន់​គ្រួសារ​ ស្មើនឹង​ជាង​១២​ម៉ឺន​នាក់ ​ព្រមទាំង​មាន​សមាជិក​បក្ស​ជិត​៥​ម៉ឺន​នាក់​៕

Bernardo Silva ស៊ុត​បញ្ចូល​ទី​គ្រាប់​អស្ចារ្យ​ ខណៈ​ព័រទុយហ្កាល់​ឈ្នះ​ម្ចាស់ផ្ទះ​ប៉ូឡូញ​ប្រផិត​ប្រផើយ 3-2 ពាន UEFA Nations League

2021/04/27 09:59:58 am        39
​បាល់ទាត់៖ ​ខ្សែ​បំរើ​ស្លាប​របស់ Manchester City, Bernado Silva ស៊ុត​បញ្ចូល​ទី​គ្រាប់​អស្ចារ្យ​ ១​គ្រាប់ ខណៈ​ក្រុម​ភ្ញៀវ​ព័រទុយហ្កាល់​យកឈ្នះ​ម្ចាស់ផ្ទះ​ប៉ូឡូញ​ទាំង​ប្រផិត​ប្រផើយ 3-2 ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League​។​​ម្ចាស់ផ្ទះ​ប៉ូឡូញ​ជា​អ្នក​នាំមុខ​ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់​ Piatek ​នាទី​ទី18 មុន​ពេល​ដែល​កីឡាករ​របស់ Sevilla, Andre Silva តាម​ស្មើ​វិញ​នៅ​នាទី​ទី31​។​ ​មុន​ចប់​វគ្គ​ទី​មួយ​ប៉ូឡូញ​ភ្លាត់ស្នៀត​ចូល​ទី​ខ្លួនឯង​អោយ​ខ្សែ​ការពារ KamilGlik នាទី​ទី43​។ ​ឈាន​ដល់​វគ្គ​ទី​ពីរ​ Bernado Silva អូស​បាល់​ពី​ស្លាប​ម្នាក់ឯង​ដាច់​កីឡាករ​របស់​ប៉ូឡូញ បួន ប្រាំនាក់ មុន​ពេលស៊ុត​បញ្ចូល​ទី​ប្រើ​ជើង​ឆ្វេង​យ៉ាង​អស្ចារ្យ​អោយ​ព័រទុយហ្កាល់​នាំមុខ 3-1​។ ​មុន​ចប់​ការប្រកួត JacubBlaszczykowski​តាម​ពីក្រោយ​បាន​មួយ​គ្រាប់​វិញ​នាទី​ទី77 ធ្វើ​អោយ​ចប់​ការប្រកួត បាន​ត្រឹម​បរាជ័យ​ក្នុង​ផ្ទះ​ខ្លួនឯង 2-3​។ ​ជ័យជំនះ​នេះ​មាន​ន័យថា ព័រទុយហ្កាល់​ឈ្នះ​ទាំងពីរ​ប្រកួត​ក្នុង League A នៃ​ពាន Nations League នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​សមុទ្រ​ចុងឆ្នាំ​នេះ

2021/04/27 09:59:58 am        39
កោះកុង ៖ ​ក្រសួងទេសចរណ៍​គ្រោង​រៀបចំ​រមណីយដ្ឋាន​តារា​សាគរ​ ស្ថិតនៅក្នុង​ស្រុក​បុទុម​សាគរ ខេត្តកោះកុង ​ជា​ផ្នែក​មួយ​សម្រាប់​ធ្វើជា​ទីតាំង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​ ជុំ​ទី​២ នៅ​ខេត្តកោះកុង ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ​១៤–១៦ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខ​។តាម​ការប្រកាស​របស់​ក្រសួងទេសចរណ៍​ បាន​ឲ្យ​ដឹងថា​ ពិធីបុណ្យ​សមុទ្រ​លើក​នេះ ​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ រាជរដ្ឋាភិបាល​ចេញ​សេចក្ដីសម្រេច​ស្ដីពី ​ការបង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​ ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ឆ្នេរ​ស្អាត ​ពលរដ្ឋ​រមណីយ​» ដែល​មាន​លោក ថោង ខុន ជា​ប្រធាន ​និង​លោកស្រី មិថុនា ភូ​ថង ​ជា​អនុប្រធាន​អចិន្ត្រៃយ៍​។ក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​ការ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ​នៅ​សាលា​ខេត្តកោះកុង​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា​ កន្លងមកនេះ ​ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​និង​លោកស្រី ​មិថុនា ភូ​ថង​ អភិបាលខេត្ត​កោះកុង​ បាន​បញ្ជាក់ថា ​ទី​រួម​ខេត្តកោះកុង ​និង​តារា​សាគរ បាន​ និងកំពុង​រៀបចំ​ការងារ​ជាច្រើន ក្នុង​ការ​ត្រៀមខ្លួន​ទទួល​ប្រជាពលរដ្ឋ ​និង​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​ នា​ចុងឆ្នាំ​២០១៨ ខាងមុខនេះ​។ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ណែនាំ​ដល់​រដ្ឋបាលខេត្ត ​និង​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ​ត្រូវ​ខិតខំ​បំពេញ​ការងារ ប្រកបដោយ​ប្រសិទ្ធភាព និង​ពន្លឿន​ឲ្យ​ទាន់​ពេល​បុណ្យ​សមុទ្រ​ ទាំង​ផ្នែក​ស្នាក់នៅ អនាម័យ​គុណភាព​ចំណីអាហារ ​ពិសេស​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​បង្គន់​អនាម័យ ​បញ្ហា​សំរាម​ ដាច់ខាត​មិនត្រូវ​ឱ្យ​មាន​សំរាម ឬ​ក្រដាស​ក្រោម​តុ​នៅ​តាម​ភោជនីយដ្ឋាន អាហារដ្ឋាន ពិសេស ត្រូវ​រៀបចំ​ខ្សែ​ទស្សនកិច្ច​នៅ​តាម​រមណីយដ្ឋាន ​និង​សហគមន៍​ទេសចរណ៍​ ដូចជា​ជី​ផាត អា​រ៉ែ​ង ​តា​តៃ ពាម​ក្រសោប​ជាដើម​។លោក ​បន្តថា “​បញ្ហា​ស្នាក់នៅ ម្ហូបអាហារ​នៅ​តាម​ភោជនីយដ្ឋាន អាហារដ្ឋាន​ បដិសណ្ឋារកិច្ច សុវត្ថិភាព ​សន្តិសុខ ​សណ្ដាប់ធ្នាប់​ ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ជាដើម​ សុទ្ធតែ​ត្រូវ​បាន​យកចិត្តទុកដាក់ ដើម្បី​ធានា​ ជូន​ភ្ញៀវទេសចរ​ ឱ្យ​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ​លើស​ពី​ពិធីបុណ្យ​សមុទ្រ​មុនៗ​”​។លោក​ ថោង ខុន ​បានបញ្ជាក់​យ៉ាង​ដូច្នេះ ថា «​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​លើក​នេះ ​មាន​ភាព​ពិសេស​លើស​ពី​លើក​មុន ​នោះ​គឺ​មាន​ទាំង​ការរៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​នានា ​នៅ​ទី​រួម​ខេត្តកោះកុង​ផង​ និង​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​ផង​ដែរ​»​។លោកស្រី​ មិថុនា ភូ​ថង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ​មក​ពេលនេះ​ រដ្ឋបាល​ខេត្តកោះកុង ​និង​មន្ទីរ​ពាក់ព័ន្ធ​នានា បាន​និងកំពុង​ញាប់ ដៃ​ញាប់​ជើង​ក្នុង​ការ​អនុវត្ត​ការងារ​នានា ​ដើម្បី​តៀម​ឲ្យ​ទាន់​ពេលវេលា​ពិធីបុណ្យ​សមុទ្រ​មកដល់​។លោកស្រី​អភិបាលខេត្ត ក៏បាន​ធានា​ជូន​ពី​បញ្ហា​សន្តិសុខ​សណ្ដាប់ ​និង​ការសម្រួល​ដោះស្រាយ​បញ្ហា​នានា ជូន​ភ្ញៀវ​ទេសចរ​ដែល​ឆ្លង​ទៅ​ទស្សនា​នៅ​ប្រទេស​ថៃ ​ហើយ​ភ្ញៀវ​ពី​ថៃ​ក៏​អាច​មក​ទស្សនា​ខេត្តកោះកុង ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​ខាងមុខ​ផងដែរ​៕

ADB វាយ​តម្លៃថា កម្ពុជា​នៅ​ខ្វះ​ការវិនិយោគ​លើ​ការស្រាវជ្រាវ​វិស័យ​កសិកម្ម​

2021/04/27 09:59:58 am        62
​ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វាយតម្លៃ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ថា កម្ពុជា​វិនិយោគ​មិនទាន់​គ្រប់ គ្រាន់​នៅឡើយ ក្នុង​ការ​ស្រាវជ្រាវ​នៅ​លើ​វិស័យ​កសិកម្ម ក្នុង​នោះ​ មាន​បណ្តាល​ប្រទេសមួយ​ចំនួន​នៅ​អាស៊ី កំពុង​ជួប​បញ្ហា ខ្វះ​ខាត់​ដូចគ្នា​។​​លោក Andrew Brubaker ប្រធាន​ក្រុម​វាយតម្លៃ​របស់ ADB បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី វឌ្ឍនភាព និង​ពង្រីក​កិច្ច​គាំទ្រ វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុជា (​ការវាយតម្លៃ​ឯករាជ្យ​នៅក្នុង​ធនាគារអភិវឌ្ឍន៍អាស៊ី​) នៅ​ថ្ងៃទី​៦ ខែ មិថុនា ឆ្នាំ​២០១៩ នេះ​ថា សម្រាប់​គោលការណ៍​របស់ ADB ក្នុង​វិស័យ​កសិកម្ម​នេះ ក្នុងករណី​ចាំបាច់​របស់ ADB ត្រូវ​ស្វែង រក​មេរៀន​នានា និង​ការរៀនសូត្រ​នូវ​ប្រធានបទ​របស់​គ​ម្រោ​ង ដែល​បាន​អនុវត្តន៍​នាពេល​កន្លងមក ដើម្បី​ពង្រីក​សមត្ថភាព ស្ថាប័ន និង​ការដោះស្រាយ​ក្នុង​បរិបទ​ពិបាកៗ​ក្នុង​វិស័យ​កសិកម្ម ព្រមទាំង​ភាពស្មុកស្មាញ​នៅក្នុង​ការ​រចនា​គម្រោង​។​​​​សម្រាប់​បញ្ហា​នេះ ADB នឹង​ពង្រីក​ស​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​នៅ​កម្ពុជា ដោយ​បន្ថែម​គុណ​តម្លៃ​ទៅក្នុង​ធាតុ​ចូល ព្រមទាំង​ខ្សែសង្វាក់​ផ្គត់ផ្គង់ តាមរយៈ​កំណែទម្រង់​គោលនយោបាយ ដែលជា​សកម្មភាព​មាន​សក្តានុពល​។ ចំពោះ​ការផ្តល់ ហិរញ្ញប្បទាន សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ភាវូបនីយកម្ម​ស្រូវ​-​អង្ករ​វិញ ជា​គម្រោង​ធ្វើ​ឲ្យ​ធន់​ទៅ​និង​អាកាស ធាតុ ជាពិសេស​គម្រោង​ជួយ​ដល់​កសិករ​នៅ​ខេត្តបាត់ដំបង់ កំពង់ធំ និង​ព្រៃវែង ដើម្បី​បង្កើន​ផលិតកម្ម ព្រមទាំង​ខ្សែសង្វាក់ ស្រូវ​-​អង្ករ រួមជាមួយ​ការដោះស្រាយ​ឧបសគ្គ​រាំ​ស្ទុះ​ផ្នែក​គោលនយោបាយ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ។​​​​លោក​បន្តថា តាម​ការវាយតម្លៃ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នេះ កម្ពុជា​វិនិយោគ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ក្នុងការ ស្រាវជ្រាវ​នៅលើ​វិស័យ​កសិកម្ម ក្នុងនោះ​មាន​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​អាស៊ី ក៏មាន​ការខ្វះខាត​ដូចគ្នា ដែលជា​ករណី កើតឡើង​មកពី​ការប្រើប្រាស់​ឧបករណ៍​ហួស​សម័យ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិមាណ និង​គុណ​តម្លៃ​នៃ​ការស្រាវជ្រាវ ។​​​​ចំណែក​លោកស្រី Veronique Salze Lozach អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​វាយតម្លៃ​ឯករាជ្យ​របស់ ADB លើកឡើងថា ការបន្ត​ផ្តោតលើ​កិច្ច​គាំទ្រ​សម្រាប់​វិស័យ​កសិកម្ម​ផលិតកម្ម និង​សន្តិសុខ​ស​ស្បៀង ព្រមទាំង​ការកសាង​និង​កែ លម្អ​រចនាសម្ព័ន្ធ គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ និង​មានការ​អភិវឌ្ឍន៍​ឥត ឈប់ឈរ​របស់​វិស័យ​កសិកម្ម​នៅ​អាស៊ី ។ លោកស្រី​បន្តថា បច្ចុប្បន្ន​ប្រព័ន្ធ​កសិកម្ម​នៅក្នុង​តំបន់ បាន​ផ្តោត​កាន់តែខ្លាំង ទៅលើ​ខ្សែសង្វាក់​តម្លៃ ក្នុងនោះ​វិស័យ​ឯកជន​វិញ បាន​កំពុងមាន​ឥទ្ធិពល និង​មានការ​ទទួលខុសត្រូវ​វ​កាន់តែខ្លាំង​ផងដែរ ចំពោះ ផលិតកម្ម និង​សន្តិសុខ​ស្បៀង​។​​​​សូមបញ្ជាក់ថា​ តាម​ការសិក្សា​របស់ ADB កម្ពុជា​ជា​ប្រទេស​កំពុង​សិ​ក្សា្​មួយ ក្នុង​ចំណោះ​ការសិក្សា​ចំនួន​៤ មាន​ជាអាទិ៍ ប្រទេស​បង់​ក្លា​ដេ​ស សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​តាជី​គី​ស្ថាន នៅក្នុង​ការវាយតម្លៃ​កិច្ច​គាំទ្រ​របស់ ADB ដែលមាន ថវិការ​សរុប​ចំនួន ១២,២​ពាន់​លាន​ដុល្លារ សម្រាប់​កសិកម្ម ធនធានធម្មជាតិ និង​ការ​អភិវឌ្ឍន៍ជនបទ​ក្នុង​ឆ្នាំ​២០០៥ ដល់ ឆ្នាំ​២០១៧ ៕

តម្រូវការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ មាន​កាន់តែខ្លាំង​ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម ​នៅ​កម្ពុជា

2021/04/27 09:59:58 am        35
ភ្នំពេញ ៖ ​អ្នកជំនាញ​ប្រព័ន្ធ​បច្ចេកវិទ្យា ​លើកឡើងថា​ ប្រព័ន្ធ​បច្ចេកវិទ្យា ​ដើរតួនាទី​កាន់តែ​សំខាន់ ក្នុង​ការ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ​អាជីវកម្ម ​ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​, ​កាន់តែ​ងាយស្រួល រហ័ស និង​មាន​តម្រូវការ​កាន់​តែខ្លាំង​ឡើងៗ ​ជាពិសេស​ស្ថិត​ នៅក្នុង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​–១៩ នេះ​។លោក ទុយ ហុង ស្ថាបនិក និង​គ្រប់គ្រង​គម្រោង Localize បាន​ថ្លែង​លើកឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ អ្នកយកព័ត៌មាន BTV ​ស្តីពី​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ថ្ងៃទី ​២៦ ខែ តុលា ឆ្នាំ​២០២០ នេះ​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ វិស័យ​បច្ចេកវិទ្យា នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច ដែល​ជួយ​វិស័យ​ឯកជន ធ្វើ​អាជីវកម្ម ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ​ព្រោះ​ប្រព័ន្ធ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើរតួនាទី​កាន់តែ​សំខាន់ ងាយ ស្រួល​ និង​រហ័ស ក្នុង​ការ​ជួយ​សម្រួល​កា​រងា​រ​ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​ ជាក់ស្តែង​ស្ថិតនៅក្នុង​ការរីក​រាល​ដាល ​នៃ​ផល ប៉ះពាល់​ជំងឺ​កូ​វីដ​–១៩ នេះ​។ជុំវិញ​និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​បុគ្គលិក​ក្រុមហ៊ុន Localize លើកឡើង​ស្រដៀង​គ្នា​ថា ​តាម​ការមើលឃើញ ​ជាពិសេស​នៅក្នុង​ដំណាក់កាល​ជំងឺ​កូ​វីដ ១៩ នេះ ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ ក្នុង​អាជីវកម្ម ដូចជា​ ការ​បញ្ជាទិញ ​ការ​កុម្ម៉ង់ និង​ការ​ផ្តល់សេវា​ផ្សេងៗ ដែល​ជួយ​បន្ថយ​ទាំង​ពេលវេលា ថវិកា ​និង​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ជាដើម​។សូមបញ្ជាក់ថា ​៖ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) កាល​ពីពេល​ថ្មីៗ​នេះ បាន​បើក​កិច្ចប្រជុំ ស្តីពី​សេចក្តីព្រាង​គោលនយោបាយ​ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឆ្នាំ​២០២០–២០៣០ ក្នុងនោះ​គណៈ​កម្មាធិការ​បាន​កំណត់ គោលបំណង​ទី​១ គឺ​ការ​កសាង និង​ពង្រឹង​ធនធានមនុស្ស​ឱ្យបាន​គ្រប់គ្រាន់ ទាំង​បរិមាណ គុណភាព និង​សមាសភាព​, ទី​២ ផ្តល់​លទ្ធភាព​ដល់​សកម្មភាព​ស្រាវជ្រាវ និង​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ប្រសិទ្ធ និង​កសាង ប្រព័ន្ធ​អេកូ​នវានុវត្តន៍​ប្រកបដោយ​បរិ​យា​ប័ន្ន ទី​៣៖ ពង្រឹង​ស្ថាប័ន យន្តការ​ស្ថាប័ន និង​ក្របខ័ណ្ឌគតិយុត្តិ​ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សម្រាប់​គាំទ្រ​ប្រព័ន្ធ​អេកូ​នវានុវត្តន៍​ជាតិ ដើម្បី​ធ្វើជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​វិស័យ ឯកជន និង​រដ្ឋ ឱ្យ​បាន​ប្រកបដោយ​ជីវភាព និង​គោលបំណង​ទី​៤ ការបណ្តុះ​សង្គម​ឱ្យ​មាន​វប្បធម៌ ប្រកបដោយ​បរិ​យា​ប័ន្ន ដោយ​ការ​កសាង​ទំនុក​ចិត្ត​សាធារណៈ​លើ​ផលិតផល និង​សេវា​បច្ចេកវិទ្យា​ជាតិ ​និង​ការ​ពេញចិត្ត​ទៅលើ​លទ្ធផល​នៃ​ការខិតខំ​ និង​ការ​វិ​និ យោគ​លើ​ការ​អភិវឌ្ឍ ក៏ដូចជា​ទៅលើ​ការកែទម្រង់​អភិបាលកិច្ច​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នេះ ៕អត្ថបទ​៖ សុន រ៉ា​ឌី

សម្តេច​តេ​ជោ​ ថ្លែងថា​ សម្ដេច​មានលទ្ធភាព​ពន្លត់ភ្លើង​សង្គ្រាម​តែ​គ្មាន​លទ្ធភាព​ពន្លត់​ក្រុម​ពួក​អាសិរពិស

2021/04/27 09:59:58 am        34
​បន្ទាយមានជ័យ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងថា សម្ដេច​មានលទ្ធភាព​ត្រឹម​ពន្លត់ភ្លើង​សង្គ្រាម ​ប៉ុណ្ណោះ ប៉ុន្តែ​គ្មាន​លទ្ធភាព​ពន្លត់​ក្រុម​ពួក​អាសិរពិស​ ដែល​តែងតែ​ទាមទារ​ឱ្យ​សម្ដេច​ចុះចេញ​ពី​តំណែង​បានឡើយ​។ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ ក្នុង ស្រុក​ម៉ាឡៃ ​ខេត្តបន្ទាយមានជ័យ ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា​នេះ ​សម្តេច​តេ​ជោ ​ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ បាន​បញ្ជាក់ថា ​សម្ដេច​ បាន​ឡើងកាន់តំណែង​ គឺ​តាម​ការបោះឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ ​ហើយ​បើសិនជា​ចុះ​វិញ ​ក៏​តាម​ការបោះឆ្នោត​ដែរ​។នៅពេល​មាន​វត្តមាន​លើ​ទឹកដី​ស្រុក​ម៉ាឡៃ​នេះ សម្ដេច​តេ​ជោ ​ក៏បាន​រំលឹក​អំពី​នយោបាយ​ឈ្នះ ឈ្នះ ដែល​ចាប់ផ្ដើម​ពី​ទីនេះ​ ដោយ​សម្ដេច​ បានបញ្ជាក់​ថា ​នយោបាយ​ឈ្នះ ឈ្នះ​ បើ​គ្មាន​តួអង្គ​អ៊ី​ឈាន​ទេ មិន​ អាច​ចាប់ផ្ដើម​បាន​ឡើយ​។ ដូច្នេះ ២៤​ឆ្នាំ​ក្រោយនេះ​ កម្ពុជា ​បាន​ឯកភាព​ទឹកដី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ​ដែល​តែង​តែ​មាន​សង្គ្រាម​អូសបន្លាយ​រាប់រយឆ្នាំ​មក​នោះ​ ហើយ​បន្ទាប់ពី​សមាហរណកម្ម តំបន់​ម៉ាឡៃ ​និង​បណ្ដា​ស្រុក​តាម​ខ្សែបន្ទាត់​ព្រំដែន​នេះ ​បាន​ប្រែក្លាយ​ពី​តំបន់​សមរភូមិ​ប្រយុទ្ធ​ដ៏​ស្រួច ស្រាវ​ពី​អតីតកាល ​មក​ជា​តំបន់​អភិវឌ្ឍន៍​រីកចម្រើន​។ជាមួយ​នឹង​ការ​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ស្រុក​ម៉ាឡៃ ​ក៏ដូចជា ​អ្នក​ខេត្តបន្ទាយមានជ័យ ទាំងមូល ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ សម្តេច​តេ​ជោ​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ បន្ត​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ឆ្នាំ​២០២៣​ ជា​បន្តទៀត​ ដើម្បី​បន្ត​រួមសុខ​រួមទុក្ខ ​ជាមួយគ្នា​តទៅទៀត​៕​អត្ថបទ​ ៖​ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
07/25/2026 12:07 PM
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
07/25/2026 11:07 AM
កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
07/25/2026 11:07 AM
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
07/25/2026 11:07 AM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
07/25/2026 11:07 AM
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
07/25/2026 10:07 AM