BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

ព័ត៍មានសំខាន់ប្រចាំថ្ងៃ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ មានប្រសាសន៍ថា ​គ្រោះធម្មជាតិ​មិន​អាច​អ្នកណា​ហាមឃាត់​បានទេ​ តែ​យើង​មាន​សមត្ថភាព​អាច​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ

2021/04/27 09:59:58 am        59
ភ្នំពេញ ៖​ ក្នុង​ពិធី​សំណេះសំណាល​ និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌ​ច្បារអំពៅ​ ១.២៥០​គ្រួសារ ​មកពី​៦​សង្កាត់ ​នៅ​ព្រឹក​ថ្ងៃទី​២៥ ​តុលា​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា​ មានប្រសាសន៍ថា ​គ្រោះធម្មជាតិ​នានា គឺ​មិន​អាច​មាន​អ្នកណា ហាមឃាត់​បានទេ ​តែ​យើង​មាន​សមត្ថភាព ​អាច​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​គ្រោះ​មហន្តរាយ​បាន​ទាន់​ពេលវេលា​។នៅក្នុង​ឱកាស​ចែក​អំណោយ​មនុស្សធម៌​នេះ ​សម្តេច​ ក៏បាន​ពាំ​នាំ​នូវ​ព្រះរាជ​បណ្ដាំ​ផ្ញើ​សួរសុខទុក្ខ​ពី​ព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស ​ក៏ដូចជា​ ព្រះករុណា​ព្រះមហាក្សត្រ​ជូន​ចំពោះ​ជន​រួមជាតិ​ដែល​ជា​និច្ចកាល​ព្រះអង្គ​ទាំង​ទ្វេតែងតែ​យក​ព្រះទ័យ​ទុកដាក់​គិតគូរ​អំពី​សុខទុក្ខ ​របស់​ប្រជារាស្ត្រ​ នៅ​គ្រប់​ទីកន្លែង ​ជាពិសេស​ក្នុង​ស្ថានភាព​ដែល​ជួប​គ្រោះ​មហន្តរាយ​នានា​។សម្ដេច បាន​សំដែង​នូវ​សេចក្តី​អាណិត​ និង​រីករាយ​ដែល​បាន​មក​ជួប​សំណេះសំណាល​ និង​ចែក​អំណោយ​ និង​សួរសុខទុក្ខ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ផ្ទាល់ ​ហើយ​សម្តេច​ បញ្ជាក់ថា នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​រួមសុខ​រួម​ទុក្ខ​របស់​កាកបាទក្រហម ​ក៏ដូចជា​ រាជរដ្ឋាភិបាល ​និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​និច្ចកាល​តែងតែ​នៅ​ជាមួយ​ប្រជាជន​គ្រប់ការ​លំបាក ។អំណោយ​ទាំងនេះ​ គ្រាន់តែ​ជួយ​សម្រាល​នូវ​ការ​លំបាក​បាន​មួយគ្រា ប៉ុណ្ណោះ​ ប៉ុន្តែ​អ្វីដែល​សំខាន់​បងប្អូន​ត្រូវខិតខំ​បង្កបង្កើនផល​ស្តារ​ការខូចខាត ប្រកប​របរ​ចិញ្ចឹមជីវិត​ជាថ្មី​ឡើងវិញ ​បន្ទាប់ពី​ទឹក​ស្រក​។ ​សម្តេច ​បាន​បន្តថា ​នៅ​ទូទាំង​ពិភពលោក​ គឺ​គ្មាន​ប្រទេស​ណា​អាច​ទប់ស្កាត់​ ហាមឃាត់​មេឃ ​មិន​ឱ្យមាន​ព្យុះ ភ្លៀង ខ្យល់​គ្រោះ​ទឹកជំនន់​ និង​គ្រោះ​មហន្តរាយ​ផ្សេងៗ​បានទេ ហើយ​ប្រទេស​ជិតខាង​យើង​ក៏​កើតមាន និង​ធ្ងន់ធ្ងរ​ជាង​យើង​ទៅទៀត​។​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​បន្តថា ​កាក​បាទក្រហមកម្ពុជា ​មានលទ្ធភាព​អាច​ធ្វើ​សកម្មភាព​ទៅ​បាន​ទាំង​ពេល​បច្ចុប្បន្ន និង​កន្លងមក ក៏​អាស្រ័យ​ដោយ​ការចូលរួម​គាំទ្រ​ពី​សប្បុរសជន​នានា​ ជា​សំភារៈ ថវិកា ដើម្បី​យក​ទៅ​ទិញ​សំភារៈ​មក​ចែកជូន​ដោយ​ផ្ទាល់ដៃ ឱ្យ​បាន​ទាន់ពេលវេលា ​ដោយ​មិន​ប្រកាន់​ពណ៌ សម្បុរ បក្សពួក​ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​ ហើយ​អំណោយ​ចែក​ជូន​នៅថ្ងៃនេះ​ សម្តេច​ក៏បាន​សុំ​ការ​អធ្យាស្រ័យ​ដល់​បងប្អូន​នៅ​សង្កាត់​ពីរ​ទៀត​ ដែល​មិន​ជន់​លិច ​សូម​កុំ​មានការ​ច្រណែន​នឹង​បងប្អូន​ទាំង​១.២៥០​គ្រួសារ​នេះ​។​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​បន្តថា គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ ​រាជរដ្ឋាភិបាល ​កាកបាទក្រហម អាជ្ញាធរ ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ថ្នាក់ រួម​ទាំង​យុវជន​កាកបាទក្រហម​ កាយរឹទ្ធិ ព្រះសង្ឃ ​និង​សប្បុរសជន ​បាន​សស្រាក់សស្រាំ ធ្វើ​សកម្មភាព​ព្រមៗ​គ្នា ​ទាំងថ្ងៃទាំងយប់​ ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព ​និង​បង្ក​លក្ខណៈ​ចែក​ជូន​នូវ​អំណោយ​សង្គ្រោះ​បន្ទាន់​នៅ​គ្រប់​ទីកន្លែង ក្នុងចំណោម​ខេត្ត ក្រុង ដែល​ជន់​លិច​ចំនួន​១៩ ។ ​ខេត្ត​ក្រុង​ដែល​ធ្ងន់ធ្ងរ​ជាងគេ គឺ​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន ដែល​ខេត្ត​ក្រុង​ទាំង​បួន​នេះ​ កាកបាទ​បាន​បញ្ជូន​ថវិកា​ ១០០​លាន​រៀល​ ដើម្បី​ធ្វើ​សកម្មភាព​ជាបន្ទាន់​ ហើយ​ក្រៅពីនោះ​ ក៏មាន​សកម្មភាព​ចុះជួយ​ជាច្រើន​តាមរយៈ​មន្ត្រី​រាជរដ្ឋាភិបាល ​សាខា​កាកបាទក្រហម​ យុវជន​ស្ម័គ្រចិត្ត ព្រះសង្ឃ និង​សប្បុរសជន​នានា​ផងដែរ​។ក្នុងស្ថានភាព​ នៃ​គ្រោះទឹកជំនន់​ដែល​មិនទាន់​មានការ​ស្រក​អស់​នៅឡើយ​នេះ សម្តេច​ ក៏បាន​ផ្ដាំផ្ញើ​ដល់​ពុក ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​គ្រប់​ទីកន្លែង ​សូមមេត្តា​ប្រុងប្រយ័ត្ន កូនចៅ ​កុំឱ្យ​មាន​ការ​លង់ទឹក ការពារ​ប្រសើរ​ជាង​ព្យាបាល​ដោយ ​ត្រូវ​ពិនិត្យមើល​លើ​ផ្ទះ​សម្បែង​ខ្លាចក្រែង​មាន​សត្វ​អាសិរពិស ​ត្រូវ​រក្សា​អនាម័យ​ដោយ​ត្រូវ​ពិសារ​ទឹក​ដាំ​ឆ្អិន ​ចៀសវាង​កើត​ជំងឺ​ដង្កាត់​ផ្សេងៗ​ បន្ថែមទៀត ។​ បន្ថែម​លើ​នេះ​ ទោះបី​កម្ពុជា ​មិន​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វីដ​១៩ ​ប៉ុន្តែ​យើង​មិន​ត្រូវ​ភ្លេចខ្លួន​អំពី​វិធាន​ការពារ​ការ​ឆ្លង​កូ​វីដ​១៩​ឡើយ ​ព្រោះថា ​នៅ​លើ​ពិភពលោក​សព្វថ្ងៃ បណ្តា​ប្រទេស​ជាច្រើន ​នៅមាន​អ្នក​ឆ្លង និង​ស្លាប់​បាត់​បង់ជីវិត​ជាច្រើន​រៀងរាល់ថ្ងៃ​។សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អម​ដោយ​សប្បុរសជន លោកជំទាវ ឯកឧត្តម ជា​សមាជិក សមាជិក ​មន្ត្រី​សាខា យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម​ បាន​ចែក​ជូន​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​នៃ​ខណ្ឌ​ច្បារអំពៅ ​មកពី​៦​សង្កាត់ រួមមាន​សង្កាត់​និរោធ​,​វាល​ស្បូវ​ ក្បាលកោះ​,​ព្រែក​ឯង​,​ព្រែក​ថ្មី​,​និង​សង្កាត់​ព្រែកប្រា សរុប​១.២៥០​គ្រួសារ ​ដែល​ក្នុង​១​គ្រួសារៗ​ ទទួល​បាន​អង្ករ​៣០​គ​.​ក​, មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ឃី​ត ដែលមាន​សារុង មុង ភួយ អាវយឺត ​អាហារ​សំរន់​នំប៉័ង​ ទឹក​សុទ្ធ​ផងដែរ​។​អំណោយ​ដែល​បាន​ចែកជូន​នៅថ្ងៃនេះ​ សរុប​ជា​ថវិកា​អស់​ជាង​៥​ម៉ឺន​៣​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​៕អត្ថបទ​ ៖ មុត សុទ្ធ

គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ​ចុះ​អប់រំ​ពលរដ្ឋ​ពី​វិធី​បង្ការ​អំឡុង​គ្រោះ​ទឹកជំនន់​និង​ទប់ស្កាត់​កូ​វីដ​១៩ ​នៅ​កំពង់ស្ពឺ

2021/04/27 09:59:58 am        22
កំពង់ស្ពឺ ៖ ក្រុមការងារ​គ្រូពេទ្យ​ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ពិនិត្យ​និង​អប់រំ​ដល់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ទឹកជំនន់ និង​ការ​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ​នៅ​តំបន់​ដាច់ស្រយាល ក្នុងភូមិ​អន្លង់​សង្កែ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ​ខេត្តកំពង់ស្ពឺ​, កាលពី​ថ្ងៃទី​១៨ តុលា ម្សិលមិញ​ ​។ក្នុង​គោលដៅ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​–១៩ ដោយ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​២៧​រូប ​ដឹកនាំ​ដោយ​ឯកឧត្តម លេង ផា​លី ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ​សហការ​ជាមួយ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ឆាយ ថន ​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តកំពង់ស្ពឺ ​សាខា​សកម្មជន​ក្រុមការងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ឱ​រ៉ា​ល់ និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ឱ​រ៉ា​ល់ ​បាន​បន្ត​ចុះ​អប់រំ ណែនាំ អំពី​វិធានការ ​ការពារ​ទប់ស្កាត់​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ​–១៩​ ដោយ​បង្រៀន​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​ការរស់នៅ​ស្អាត​ប្រកបដោយ​អនាម័យ​ល្អ លាង​សម្អាត​ដៃ​នឹង​អាកុល ឬ​សាប៊ូ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​នៅពេល​ចាំបាច់ វិធី​បង្ការ​គ្រុនចាញ់ គ្រុនឈាម គ្រុន​ឈី​ក និង​គ្រុន​ផ្តាសាយធំ ​ព្រមទាំង​ពាំនាំ​ការសួរសុខទុក្ខ​ និង​នាំ​យក​អំណោយ​របស់​ឯក​ឧ​ត្ត​ម ហ៊ុន ម៉ា​នី ជា​តំណាងរាស្ត្រ និង​ជា ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​រួមមាន​ ៖ ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ ​ចែក​ថ្នាំពេទ្យ ផ្តាសាយ សន្លាក់ឆ្អឹង ក្រពះ ពោះវៀន មុ​ល​ទី​វី​តា​ម៉ី​ន វី​តា​ម៉ី​ន​សេ ព្រមទាំង​ចែក​អាល់កុល ​ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ១០​គ្រួសារ​ ថែមទាំង​មួយ​គ្រួសារៗ ទទួល​បាន អង្ករ​សែន​ក្រអូប ១០០% ស្មើ ២៥ គីឡូក្រាម​, មី​, ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ​ ប្រេងឆា និង​ថវិកា ៤ ម៉ឺន​រៀល តាម​ខ្នង​ផ្ទះ​តំបន់​ដាច់ស្រយាល​ផងដែរ​។ឯកឧត្តម លេង ផា​លី បាន​ថ្លែងថា ការងារ​មនុស្សធម៌​ចុះជួយ​ប្រជាពលរដ្ឋ​រៀង​រហូត​មកដល់​បច្ចុប្បន្ន​នេះ គឺ​កើត​ចេញពី​ការឧបត្ថម្ភ​គាំទ្រ និង​ដោយសារ​ទទួល​ការណែនាំ​បង្ហាញ​របស់​ឯកឧត្តម​ប្រធាន ហ៊ុន ម៉ា​នី ដែល​លោក​តែងតែ​ខ្វល់ខ្វាយ​គិតគូរ និង​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​គ្រប់​កាលៈទេសៈ​។ ជាក់ស្ដែង​សព្វថ្ងៃនេះ ដោយ​បញ្ហា​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ​និង​ប្រជាពលរដ្ឋ​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​រង​ផលប៉ះពាល់​ដល់​សុខភាព និង​សេដ្ឋកិច្ច​នៅក្នុង​គ្រួសារ​ផង ​ទើប​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្តម​ ហ៊ុន ម៉ា​នី ចុះ​មកជួយ​បងប្អូន​ប្រជាពលរដ្ឋ​នាពេលនេះ​។ ឯកឧត្តម លេង ផា​លី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្តន៍​វិធាន​ការពារ​អំឡុង​ពេល​កូ​វីដ​១៩ និង​គ្រោះ​ទឹកជំនន់​នេះ​ផង ត្រូវ​អនុវត្តន៍​តាម​វិធានការ ការណែនាំ​របស់​ក្រសួងសុខាភិបាល ​ដែល​បាន​ផ្សព្វផ្សាយ​នាពេល​កន្លងមក​។ទន្ទឹមនឹងនោះ​ដោយហេតុថា​នៅ​តំបន់​នេះ ជា​តំបន់​ព្រៃភ្នំ បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​សម្រាន្ត​ក្នុង​មុង​គ្រប់ពេល ដើម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុន​ឈី​ក ​គ្រុន​ផ្តាសាយធំ ​និង​ជំងឺ​ផ្សេងៗ​។ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តាមដាន និង​ពិនិត្យ​ផ្ទៃពោះ​តាម​ការកំណត់​របស់​មណ្ឌល​សុខភាព ​ឬ​មន្ទីរពេទ្យ បើ​ស្ត្រី​គ្រប់​ខែ​ជិត​ដល់ពេល​សម្រាល ត្រូវ​រក​កន្លែង​ស្នាក់នៅ​ក្បែរ​មណ្ឌល​សុខភាព ​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ ​ត្រូវ​ប្រុងប្រយ័ត្ន​ចៀសវាង​នូវ​គ្រោះថ្នាក់​លង់ទឹក​ ត្រូវ​ការពារ​កុមារ​តូចៗ​មិន​ឲ្យ​ចុះ​ទឹក ពន្យល់​កុមារ​ពី​គ្រោះថ្នាក់​នៃ​ការ​លង់ទឹក​ នាំ​កុមារ​ទៅ​កន្លែង​ខ្ពស់ ​និង​មាន​អ្នក​ថែទាំ​ ប្រើ​អាវ​ពោង ឬ​ប៊ីដុង​ជ័រ​គ្រប់ពេល​កុមារ​ចេញពីផ្ទះ​។ ត្រូវ​បរិភោគ​ទឹក​ស្អាត​ដោយ​ប្រើ​ធុង​ចម្រោះ ឬ​ដាំទឹក​ឲ្យ​ពុះ ឬ​ប្រើប្រាស់​ទឹក​ដោយ​ប្រើ​ថ្នាំ​ក្ល​រី​ន ឬ​ក្ខ​រ៉ា​មីន ​ត្រូវ​លាង​សម្អាត​បន្លែ ​និង​ផ្លែឈើ​ជាមួយ​ទឹកស្អាត អាហារ​ចម្អិន​ឲ្យ​បាន​ត្រឹមត្រូវ និង​ឆ្អិន​ល្អ ​គ្រប​អាហារ​ឲ្យ​បាន​ជិត ដើម្បី​ការពារ​រុយ​រោម ​និង​ធូលី​ដី​ហុយ​ចូល ព្រមទាំង​សម្អាត​កន្លែង​ធ្វើ​ម្ហូប​ និង​សម្ភារ​ផ្ទះបាយ ដូចជា ចាន ឆ្នាំង ស្លាបព្រា​ ខ្វះ កាំបិត​ជ្រុ​ញ​ឲ្យ​បាន​ស្អាត​។ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​មុន ​និង​ក្រោយ​បរិភោគ​អាហារ និង​ក្រោយ​ចេញពី​បង្គន់​ផងដែរ​៕​អត្ថបទ ៖ ហួត រដ្ឋា

អង្គការ​CCF ទទួល​អំណោយ របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ជាថ្មី​ម្ដងទៀត​

2021/04/27 09:59:58 am        22
​ភ្នំពេញ​៖ ក្មួយ និង​មនុស្ស​ចាស់ នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) បាន​ទទួល​ថវិកា​ចំនួន​៣០០០​ដុល្លារ​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ​បរិក្ខារ​ពេទ្យ ជាថ្មី​ម្ដងទៀត ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ (TYDA)។​​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី បាន​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត និង​បាន​ប្រគល់​អំណោយ​ជូន​លោក Scott Neeson ស្ថាបនិក​និង​ជានា​យក​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF)​ដើម្បី​ចែក​ជូន​ដល់​ក្មួយ​ៗ និង​មនុស្ស​ចាស់​នៅ​ក្នុង​អង្គការ​នេះ​ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌​។​​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ក៏បាន​ផ្តាំ​ផ្ញើ​ឱ្យ​ក្មួយៗ លោកយាយ​លោកតា អ៊ំ ពូ មីង​ថែទាំ​សុខភាព​ក្នុង​រដូវ​កាល​នេះ​តាមរយៈ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ការពារ​កុំ​ឱ្យ​សហគមន៍​យើង​ឆ្លង​រីក​រាលដាល​ជំងឺ​Covid-19​។​​សូម​បញ្ជាក់ថា នេះ​គឺជា​លើក​ទី​១៦​ហើយ​ដែល លោកជំទាវ ពេ​ជ ចន្ទ​មុន្នី បាន​មកដល់​អង្គការ​នេះ ជាទី​កន្លែង​មាន​អនុស្សាវរីយ៍ ជាច្រើន​រវាង​​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ក្នុង​ការធ្វើសកម្មភាព​មនុស្សធម៌​ផ្សេងៗ រួមមាន​៖ ការពិនិត្យ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ ដល់​ក្មួយៗ​កុមារ​ដោយ​ឥតគិតថ្លៃ ការប្រគល់​ផ្ទះ​ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ការប្រគល់​គ្រឿងឧបភោគ បរិភោគ សម្ភារៈ​សិក្សា និង​អំណោយ​ផ្សេងៗ​ជាច្រើន​ទៀត​ដល់​ក្មួយៗ និង​លោកយាយ លោកតា អ៊ំ ពូ មីង​នៅក្នុង​អង្គការ​នេះ​៕​

សម្តេច​តេជោ ​ហ៊ុន ​សែន ​ធ្វើដំ​ណើរ​ទៅ​បន្ទា​យមាន​ជ័យ ដើម្បី​សួរ​សុខ​ទុក្ខ​ និង​ជួយ​ឧបត្ថម្ភ​ប្រជាជ​នរ​ងគ្រោះ​ដោយ​ទឹកជំ​នន់​

2021/04/27 09:59:58 am        16
ភ្នំពេញ៖ សម្តេច​តេជោ​ ហ៊ុន ​សែន​ កំពុង​ធ្វើ​ដំណើរ​ទៅកា​ន់ខេត្ត បន្ទា​យមា​នជ័យ​ដើម្បី​សួរ​សុខ​ទុក្ខ​ និងជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​២​ម៉ឺន​គ្រួសារ ដែល​រង​គ្រោះដោ​យជំន​ន់ទឹក​ភ្លៀង​ នាព្រឹកថ្ងៃទី២០ ​ខែ​តុលានេះ​។សម្តេច​តេជោ ​ហ៊ុន​ សែ​ន បាន​សរ​សេរលើ​បណ្តាញ​សង្គម​Faceboo​kថា​ «ខ្ញុំនឹងបំពេញ​ការ​ងារ​ពីរ​ថ្ងៃនៅខេត្ត​បន្ទាយ​មាន​ជ័យគឺ​ថ្ងៃ២១-២២ ខែតុលា ឆ្នាំ២០២០​ មុន​នឹង​ត្រឡប់​មកភ្នំពេញ​វិញ​ដើម្បី​ដឹក​នាំ​ការប្រជុំ​គណៈ​រដ្ឋ​មន្ត្រីនៅថ្ងៃ​២៣ ​ខែ​តុលា​ឆ្នាំ២០២០​។ខេត្ត​បន្ទាយ​មាន​ជ័យ ជាខេត្ត​ដែល​រងគ្រោះ​ធ្ងន់ជាង​គេ និង​យូរ​ជាង​គេដែ​ល​ចាំបាច់​ត្រូវ​ផ្តល់​អទិ​ភាពសង្រ្គោះ​ផង និង​ស្តារ​ឡើង​វិញក្រោយ​ទឹក​ជំនន់​ផង​។តាម​រយៈ​រាជ​រដ្ឋាភិបាល ឬកាក​បាទក្រហម ឬអាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ ឬចុះចែក​ផ្ទាល់​ដល់ប្រជាជន​ដែលរង​គ្រោះ។​សូមកោ​តសរសើ​រចំ​ពោះស្ថាបន័​ថ្នាក់​ជាតិ​ និង​អាជ្ញាធ​រគ្រប់លំ​ដាប់ថ្នាក់​ កង​កម្លាំង​ប្រដាប់​អាវុធគ្រប់​ប្រភេទ​ព្រះសង្ឃក្រុ​មយុវជ​នទាំងអស់ ដែល​បាន​ចូល​រួមជួយសង្រ្គោះប្រ​ជាជន​នៅតំបន់​រង​គ្រោះដែ​លនេះ​បានបង្ហាញ​នូវ​កម្លាំង​សាមគ្គីភាពដ៏រឹង​មាំ និ​ងទូលំ​ទូលាយ​នៃជាតិ​យើង​៕

លំនៅឋាន​ស្តង់ដារ​ជប៉ុន​ទី​១​នៅ​កម្ពុជា ដែល​វិនិយោគ​ទឹកប្រាក់​ ៧០​លាន​ដុល្លារ​ ចាប់​ផ្តើម​បើក​លក់​ដំណាក់កាល​ទី​២

2021/04/27 09:59:58 am        15
​ភ្នំពេញ៖ លំនៅឋាន​អា​រ៉ា​ខា​វ៉ា (Arakawa Residence) លំនៅឋាន​ស្តង់ដារ​ជប៉ុន​ទី​១​នៅ​កម្ពុជា ដែល មាន​ទីតាំងនៅ​កណ្ដាល​ក្រុង និង​មានតម្លៃ​សមរម្យ បាន​ប្រកាស​ចាប់ផ្ដើម​បើក​លក់​ដំណាក់​ទី​២​ហើយ​ចាប់ពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០​នេះ​តទៅ​។​​ដំណាក់​ទី​១ ដែល​បាន​ប្រកាស​បើក​លក់​ចំនួន​១,៦៨០​យូ​នី​ត កាលពី​ចុងឆ្នាំ​២០១៩ ត្រូវ​បាន​អតិថិជន​គាំ ទ្រ​យ៉ាង​ពេញទំហឹង និង​បាន​ទិញ​អស់​មុន ផែនការ​កំណត់ ហើយ​ដំណាក់កាល​ទី​២​នេះ​មាន​ចំនួន តែ​១,២៨០ យូ​នី​ត​ប៉ុណ្ណោះ​។ លំនៅឋាន​អា​រ៉ា​ខា​វ៉ា (Arakawa Residence) ដែល​មាន​ម្ចាស់ភាគ​ហ៊ុន​ធំ​ជា​ជនជាតិ​ជប៉ុន​ បានចំណាយ​ទុនវិនិយោគ​ប្រមាណ​ ៧០​លាន​ដុល្លារ ដើម្បី​សាងសង់​លំនៅឋានបែប​ប្រណិត មាន​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព ផ្តល់​ភាព​ងាយស្រួល និង​មាន​បរិស្ថាន​ល្អ​សម្រាប់ ពលរដ្ឋ​ខ្មែរ​ដែល​មាន​ចំណូល​ទាប ​និងមធ្យម ហើយ​មានបំណង​ចង់​រស់នៅ​ផ្ទះ​បែប​ស៊ីវិល័យ ថ្លៃថ្នូរ​នៅ កណ្ដាល​ក្រុងភ្នំពេញ​។​​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ (Alex Yasumoto) សហ​ស្ថាបនិក​ក្រុមហ៊ុន អា​រ៉ា ខា​វ៉ា បាន​ថ្លែង ថា លំនៅឋាន​បែប​ខុន​ដូ​នេះ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​គោលបំណង ឲ្យ​ប្រជាជន​កម្ពុជា ដែល​ជា​សិស្ស និស្សិត គូ​ស្វាមីភរិយា​ថ្មី និង​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ បើ​ទោះជា​ពួកគាត់​មាន​ចំណូលទាប​និង​មធ្យម ក៏ដោយ​ក៏​អាច​ទិញ​លំនៅឋាន ខុន​ដូរ​របស់​អា​រ៉ា​ខា​វ៉ា​បាន និង​បានទទួល​បទពិសោធន៍​ជា​ម្ចាស់​កម្មសិទ្ធិ និង​រស់នៅ​សមរម្យ ក្នុង​ខុន​ដូរ​ទំនើប កណ្ដាល​ទីក្រុង​ភ្នំពេញ​។​​លោក អៀង សុធា​រ៉ា សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​ថ្លែង​ថា ក្រុមហ៊ុន​ខិតខំ​ធ្វើយ៉ាងណា ដើម្បី បង្កើត​លំនៅឋាន​មួយ​ដ៏​សមរម្យ ប្រកបដោយ​គុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និង​បង្កើត​ឲ្យ​មាន​ទម្លាប់​រស់នៅក្នុង​អគារ​រួម និង​ការថែទាំ​រួម​។ លោក សុធា​រ៉ា បាន​បន្ថែម​ថា អតិថិជន ដែល​ទិញ​យូ​នី​ត​ក្នុង​លំនៅឋាន​អា​រ៉ា​ខា​រ៉ា នឹង​ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ត​កូនតចៅ​។​​សូមបញ្ជាក់ថា Arakawa Residence ត្រូវបាន​អ្នកជំនាញ​វាយតម្លៃថា ជា​លំនៅឋាន​ស្តង់ ដា​ជប៉ុន​ទី​១ នៅ​កម្ពុជា ដែល​បាន​ក្លាយទៅជា​គំរូ​នៃ​លំនៅឋាន ឬ​សំណង់ អគារ​នានា​ដែលមាន​ស្តង់ដារ​ជប៉ុន​ពិតប្រាកដ ជាពិសេស​បច្ចេកទេស​សំណង់ ប្រព័ន្ធ​ទឹក និង​លូ និង​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​អគ្គិភ័យ ដើម្បី​បំបាត់​នូវ​ក្ដីកង្វល់​ដល់​ម្ចាស់ផ្ទះ​ដែល​បាន​ទិញ​រួច​។ Arakawa Residence ក៏​ជា​ក្រុមហ៊ុន​ទី​១​នៅ​កម្ពុជា ដែលប្រើទុនវិនិយោគ ​របស់​ក្រុមហ៊ុន​ក្នុង​ការសាងសង់​ទាំងស្រុង ដោយ​មិន​ប្រើ​ថវិកា​របស់​អតិថិជន យក​មកសាងសង់​ហើយក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា ដែល​អតិថិជន​អាច​ទិញ​ដោយ​ពុំ​ចាំបាច់​បង់​ប្រាក់​កក់ ហើយ​អាច បង់​រំលស់​ដោយ​មិន មានការ​ប្រាក់ ពោល ​គឺ​អាច​បង់ប្រាក់​ប្រចាំខែ​ចាប់ពី​២៩៧​ដុល្លារ​ឡើង​ទៅ​៕ អត្ថបទ៖ដាវណ្ណ

ការ​​ឆ្លង​រាល​ដាល​​វីរុស​កូ​រ៉ូ​ណា​នៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង​ជាង​ ៦​លាន​នាក់​

2021/04/27 09:59:58 am        13
​អាមេរិក៖ យោង​តាម​សារព័ត៌មាន ​Reuters ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅ​អាមេរិក​បាន​កើន​ឡើង​ដល់ ៦លាន​នាក់​កាលពី​ថ្ងៃអាទិត្យ ខណៈ​ដែល​រដ្ឋ​ជាច្រើន​នៅ​តំបន់ Midwest បាន​រាយការណ៍​ថា ​មានការ​ឆ្លង​រាលដាល​កើន​ឡើង​។​ រដ្ឋ​អាយ​អូ​វ៉ា (Iowa), រដ្ឋ​ណស​ ដា​កូតា (North Dakota), រដ្ឋ​សោត ដា​កូតា (South Dakota)​ និង​រដ្ឋ​មី​នី​សូ​តា ​(Minnesota)​ ថ្មីៗ​នេះ​បាន​រាយការណ៍​ថា​ មានការ​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ ១ថ្ងៃ​ក្នុង​ករណី​ឆ្លង​ថ្មី ខណៈ​ដែល​រដ្ឋ​ម៉ុ​នតា​ណា ​(Montana) ​និង​រដ្ឋ​អាយ​ដា​ហូ (​Idaho)​ កំពុង​មើល​ឃើញ​កំណើន​ឆ្លង​ថ្មី​នៃ​អ្នកជំងឺ ​COVID-19 ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​នានា​។​នៅ​ទូទាំង​ប្រទេស​ ការ​ប៉ាន់ប្រមាណ​លើ​ករណី​ឆ្លង​ថ្មី​ ចំនួន​អ្នក​ស្លាប់ ​ចំនួន​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ និង​អត្រា​នៃ​ការ​ធ្វើ​តេស្ត​វិជ្ជមាន​កំពុង​ធ្លាក់​ចុះ​ ប៉ុន្តែ​មាន​ទីតាំង​នានា​ដែល​ឆ្លង​រាលដាល​ខ្លាំង​ក្នុង​តំបន់ Midwest​។ ករណី​ថ្មីៗ​ជាច្រើន​នៅ​ក្នុង​រដ្ឋ​អាយ​អូ​វ៉ា គឺ​ស្ថិតនៅ​ទីក្រុង​ដែល​មាន​ទីតាំងនៅ​សាកលវិទ្យាល័យ​អាយ​អូ​វ៉ា និង​សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូ​វ៉ា ​ដែល​កំពុង​បើក​បង្រៀន​ដោយ​ផ្ទាល់​។ មហាវិទ្យាល័យ​ និង​សាកលវិទ្យាល័យ​នានា​នៅ​ទូទាំង​ប្រទេសបាន​មើល​ឃើញ​ការ​ផ្ទុះ​ឡើង​ បន្ទាប់​ពី​និស្សិត​បាន​វិលត្រឡប់​ទៅ​សាកលវិទ្យាល័យ​វិញ​ ដែល​បង្ខំ​ឲ្យ​អ្នកខ្លះ​ប្តូរ​ទៅ​រៀន​តែ​តាម ​Online ប៉ុណ្ណោះ៕អត្ថបទ៖ សុខ​មាន

សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ផ្តល់​អំណោយ​ជូន​ក្រុម​គ្រួសារ​សព​លោក​ ធឹម​ សេរី​រិទ្ធ ដែល​ទទួល​មរណភាព​ដោយ​ជំងឺម​ហា​រីក​

2021/04/27 09:59:58 am        25
កំពង់ចាម៖ ដោយ​មើល​ឃើញ​ពីកា​រលំបាក​ និង​ដើម្បី​ចូល​រួមរំលែ​កមរណទុក្ខ​ ព្រម​ទាំង​រំលែក​ការលំបាក​ក្នុង​ជីវភាព​រស់​នៅប្រ​ចាំថ្ងៃ ​លោកជំ​ទាវ​ ហ៊ុន​ ម៉ាណា ​ប្រធាន​ក្រុម​វេជ្ជសាស្ត្រស​ម្តេចតេជោ ​នៅ​ថ្ងៃទី​២៧​ ខែ​សីហា ​ឆ្នាំ២​០១៨ ​បា​នចាត់​ឱ្យក្រុ​មវេជ្ជសាស្ត្រ​សម្តេច​តេជោ ​និងកា​រងា​រម​នុស្សធ​ម៌ នាំ​យក​អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​សម្តេច​តេជោ ​ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ផ្តល់​ជូន​ក្រុម​គ្រួសារ​ លោ​ក ធឹម ​សេរីរិទ្ធ ​អាយុ​២២​ ឆ្នាំ ​ដែល​បាន​ទទួល​មរណភាព​ដោយ​ជំងឺម​ហារីក​ធ្ងន់​ធ្ងរ​។គួរ​បញ្ជាក់​ថា ​លោក​ ធឹម​ សេរីរិទ្ធ​ បាន​ទទួលមរណភាព​កាល​ពី​ជាង២ខែ​មុន​ ដោយ​បន្សល់​ទុក​ប្រពន្ធ​ កូន​(អាយុ៤​ខែ)​ និង​ម្តាយ ​រស់​នៅក្នុងជីវភាព​ក្រខ្សត់​លំបាក​លំបិន​ នៅភូមិ​ព្រៃញា ​ឃុំផ្អាវ​ ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​។អំណោយ​មនុស្ស​ធម៌ទាំ​ងនោះ​រួមមាន​៖ អង្ករ​១០០​គីឡូក្រាម,​ មី​៥កេស,​ ត្រីខ​១កេស​, ទឹក​ដោះគោ​ខាប់​១កេស​, មុង២​, ខ្នើយ​២​, ភួយ២​,កន្ទេល​២​,ពូក​១​, ទឹកត្រី​៣​យួរ​, សម្ភារៈប្រើ​ប្រាស់​ក្នុង​ផ្ទះបា​យមួយ​ឈុត​ធំ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​​។លោក​ស្រី ​វុធ​ ស្រីខួច ​អាយុ១៩ ​ត្រូវជាភរិយា​សព​លោក​លោក ​ធឹម​ សេរីរិទ្ធ​ បាន​អះអាង​ថា ប្តី​លោក​ស្រីបា​នទទួល​មរណ​ភាព ​បន្ទាប់​ពី​មិនអា​ចទប់ទល់​នឹង​ជំងឺមហារីក​ផ្នែក​គល់​ដើម​ដៃ​ខាង​ឆ្វេង​ដ៏ធ្ងន់ធ្ងរ​បាន ដោយ​បន្សល់​ទុក​ម្តាយ​ជា​ស្ត្រីមេម៉ាយ ​និង​ទារក​ទើបតែ​អាយុ៤​ខែ។​លោកស្រី​ វុ​ធ ស្រីខួច ​និង​ម្តាយក្មេក ​បាន​សម្តែង​សមានចិត្តរី​ករាយ​ រំភើប​ឥត​ឧបមា​ និង​ថ្លែងអំណរ​គុណ​ដសម្តេច​ទាំង​ទ្វេរ​ ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជាពលរដ្ឋ​គ្រប់ទី​កន្លែង​ និ​ងគ្រប់ពេល​វេលា​ និង​សូមជូ​នពរសម្តេច ​និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុន​សែន​ ព្រម​ទាំង​ក្រុមគ្រួសារ​ឱ្យមានសុខ​ភាព​ល្អពេញប​រិបូរណ៌ ​ដើម្បី​បន្តដឹកនាំ​ប្រទេស​ជាតិ​ឱ្យរីក​ចម្រើន​ ប្រកប​ដោយ​សុខស​ន្តិភាពជា​បន្ត​បន្ទាប់​ទៅ​ទៀត​៕

ក្រុមហ៊ុន​ធំៗ​ នៅ​អឺរ៉ុប​ គ្រោង​វិនិយោគ​សណ្ឋាគារ​នៅ​កម្ពុជា​

2021/04/27 09:59:58 am        19
ភ្នំពេញ ៖ ​ក្រុមហ៊ុន​ធំៗ​នៅ​អឺរ៉ុប គ្រោង​វិនិយោគ​លើ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​ ដោយ​ពួកគេ​អះអាងថា ​កម្ពុជា​ជា​ប្រទេស​ល្អប្រសើរ​សម្រាប់​វិនិយោគ​ និង​កំណើន​ទេសចរ​ ​អន្តរជាតិ​កើនឡើង​កាន់តែច្រើន​។លោក​ ម៉ូ​រ៉ូ ហ្គា​ប្បា​រ៉ូ​ទី ​(Mauro Gasparotti)​ នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ​Savills Hotels​ បាន​មាន​ប្រសាសន៍​ ក្នុង​សន្និសីទ​សារព័ត៌មាន ​នា​ល្ងាច​ថ្ងៃទី​២៩​ សីហា​នេះ​ថា​ យើង​បាន​ឃើញ​ភាព លូត​លាស់​យ៉ាង​ឆាប់រហ័ស​ នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា ​ដែល​ នឹង​ជំរុញ​នូវ​ការ ​អភិវឌ្ឍ​ផ្នែក​សណ្ឋាគារ​ នា​ថ្ងៃ​អនាគត​។ ​វា​ធ្វើ​ឲ្យ​យើង​រំជើបរំជួល​ ដោយសារ​វា​នាំមក​នូវ​ឱកាស​ថ្មី​ដ៏​សំខាន់​សម្រាប់​អតិថិជន ​ជា​អ្នក​អភិវឌ្ឍន៍​របស់​យើង ដែល​មាន​លទ្ធភាព​ក្នុង​ការ​ច្នៃប្រឌិត​។លោក ​បន្តថា “​ឧស្សាហកម្ម​ផ្នែក​បដិសណ្ឋារកិច្ច ​ដើរតួ​ នា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​ហើយ​សក្តានុពល ​នាពេល​អនាគត​គឺ​ធំធេង​ណាស់​”​។ យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ​កាលពី​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ចំនួន​៥,៦​លាន​នាក់ និង​នៅ​ឆ្នាំនេះ​ នឹង​កើន​ ឡើង​ដល់​ជាង​៦​លាន​នាក់​។លោក ​Mauro Gasparotti​ បាន​បន្តថា ​ការប្រើប្រាស់​សក្ដានុពល​របស់​ប្រទេស ដែល​មាន​ប្រវត្តិសាស្ត្រ វប្បធម៌ ​ដ៏​រ៉ឹង មាំ និង​ផ្តល់​នូវ​តំបន់​បេតិកភណ្ឌ ​ដ៏​សម្បូរ បែប​ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ​ប្រទេស​កម្ពុជា​ អាច​ដើរ​តាម​គន្លង​ប្រទេស​ថៃ​ និង​វៀតណាម ​ដើម្បី​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ នៅ​ថ្ងៃ​ឈប់​សម្រាក ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​សាកល​។ជាមួយគ្នានេះ​ លោក ​គ្រី​ស្ទា​ន ​ផុ​ច​ឆើ ​( Christian Puchher)​ នាយក​ប្រចាំ​ទ្វីប​អាស៊ី​នៃ​សណ្ឋាគារ​ Hilton​ បាន​មានប្រសាសន៍ថា​ ជាមួយ​នឹង​ប្រាក់ចំណូល​កើន​ឡើង ​និង​ភាព​ងាយស្រួល​នៃ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទេសចរណ៍ និង​អ្នកជំនួញ​ជាច្រើន​ត្រូវ​បាន​ទាក់ទាញ​មកកាន់​ប្រទេស​កម្ពុជា ដែល​ជា​គោលដៅ​នៃ​ប្រាសាទ​ និង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់ខ្លួន ​ដ៏​ខ្សាច់​ដ៏​អស្ចារ្យ​ ហើយ​ជា​ការ​ពិត​ណាស់​ភ្ញៀវ​ទេសចរណ៍​ទាំងនេះ ​រំពឹងថា​ នឹង​មាន​បន្ទប់​សណ្ឋាគារ​ល្អៗ ​លើសពី​អ្នកធ្វើ​ទេសចរណ៍​ធម្មតា​។លោក​ បន្តថា “​យើង​គ្រោង​នឹង​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ​ដើម្បី​វិនិយោគ​សណ្ឋាគារ​នាពេល​ខាងមុខ​ឆាប់ៗ​នេះ នៅ​ប្រទេស​ដ៏​អស្ចារ្យ​មួយ​នេះ​”​។លោក​ ខេ​វិម ប៊ូ​វេស​( Kevin Beauvais)​ ស្ថាបនិក​និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន ​Invision Hospitality​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា ​ការ​រចនា​សណ្ឋាគារ និង​អចលនទ្រព្យ​នៅ​ប្រទេស​នេះ​ជា​មាគ៌ា​សម្រាប់​អនាគត ​យើង​កំពុង​បង្កើត​បទពិសោធន៍​ជូន​ដល់​ភ្ញៀវ​ប្រកបដោយ​អត្ថន័យ ​និង​ការ​ប្រើ​ប្រាស់​ការ​រចនា​ប្រកបដោយ​ភាព​ច្នៃប្រឌិត ​ ដែល​ធនាគារ​ឲ្យ​មាន​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​។លោក ​បន្តថា “​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​អនាគត​ប្រទេស​កម្ពុជា​ ហើយ​យើង​រីករាយ​ក្នុង​ការ​ធ្វើការងារ​ជាមួយ​អ្នក​អភិវឌ្ឍន៍​ក្នុង​តំបន់ ដែល​ចង់​ផ្លាស់ប្ដូរ​គំនិត​បែប​ប្រពៃណី ​សម្រាប់​អនាគត​ដែល​អាច​បត់បែន​ និង​មាន​អត្ថប្រយោជន៍​”​។ លោក ​បន្តថា “​ជាមួយ​នឹង​ការ​រីកចម្រើន​នៃ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​ យើង​នឹង​វិនិយោគ​នៅ​ទីនេះ​នាពេល​អនាគត​”៕

ពលរដ្ឋ ស្នើឱ្យ​អាជ្ញាធរ​ចាត់វិធានការ​អ្នក​ចោល​សំរាម​ចូល​ក្នុង​ទឹកស្ទឹង​ព្រែក​ត្នោត

2021/04/27 09:59:58 am        33
ភ្នំពេញ ​៖ នៅ​រៀងរាល់​ពេលយប់ ជាពិសេស​ពេល​ជិត​ភ្លឺ​ គេ​តែងតែ​សង្កេតឃើញ ​នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត ​នៅក្នុង​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល​ គឺ​មាន​សំរាម​ដែល​ជា​កាកសំណល់ ត្រូវ​បាន​គេ​យក​ទៅ​បោះចោល​បណ្តែត​ហូរ​តាម​ផ្ទៃ​ទឹក​យ៉ាង​រប៉ាត់រប៉ាយ​ ដែល​បញ្ហា​នេះ​ ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ បានស្នើ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ទប់ស្កាត់​ការ​ចោល​សំរាម​បែប​អានាធិបតេយ្យ ​នេះ​។ពលរដ្ឋ​នៅ​ភូមិ​ព្រែ​កតា​ពៅ ​សង្កាត់​ដើម​មៀន ​លោក អ៊ុន ណ​ប់ បាន​ថ្លែងប្រាប់​BTV​នៅ​ថ្ងៃទី​២៩​ខែសីហា​ នេះ​ថា ជន​ដែល​យក​សំរាម​ទៅ​បោះ​ពង្រាយ ​បណ្តែត​តាម​ទឹក​នៅ​លើ​ផ្ទៃ​ទឹកស្ទឹង​ព្រែក​ត្នោត​នេះ ​គឺជា​ជនខិលខូច​។ ​ការ​បោះចោល​សំរាម​នៅលើ​ផ្ទៃ​ទឹក​នោះ ​គឺ​ភាគច្រើន​គេ​រៀបចំ​ជា​កញ្ចប់​ធំៗ​ បោះចោល​នៅពេល​យប់ ​នៅ​តាម​បណ្តា​ស្ពាន​នានា​ដែល​ធ្វើ​ឆ្លងកាត់​ស្ទឹង​ព្រែក​ត្នោត​។លោក អ៊ុន ណ​ប់ និង​ប្រជាពលរដ្ឋ បាន​និយាយថា ​ជារួម​នៅក្នុង​សង្កាត់​ដើម​មៀន ​មាន​រថយន្ត​ប្រមូល​សំរាម ​មក​ប្រមូល​ជា​រៀងរាល់ថ្ងៃ ​ ហើយ​សម្រាប់​លំនៅឋាន​ណា​ដែល​មិនបាន​បង់ថ្លៃ​ប្រមូល​សំរាម​តម្លៃ​៥០០០​រៀល​ក្នុង​មួយខែ ​គឺ​គេ​ភាគច្រើន​ តែងតែ​ឆ្លៀតឱកាស​សំរាម​ខ្លួន​ទៅ​ចោល​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ ដែល​បញ្ហា​នេះ ​ពលរដ្ឋ​បាន​អាជ្ញាធរ​បើក​តាម​ត្រួតពិនិត្យ​បញ្ហា​គ្រប់គ្រង​សំរាម​នេះ​។ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តកណ្តាល ​លោក អូ​ម ផាត់ បាន​ប្រាប់​BTV​ថា ​បញ្ហា​ចោល​សំរាម​បែប​អានាធិបតេយ្យ​នេះ​នៅ​តាម​ស្ទឹង​ព្រែក​ត្នោត ​និង​ទីសាធារណៈ​នានា​ទៀត​ លោក​នឹង​ចាត់​មន្ត្រី​ចុះ​តាមដាន​ឃ្លាំមើល ​ហើយ​នឹង​ហៅ​គេ​មក​ណែនាំ​ អប់រំ​ឲ្យ​ដឹងពី​បញ្ហា​បរិស្ថាន និង​ការគ្រប់គ្រង​សំរាម​នេះ​។លោក ថា កន្លងមក ក្រសួងមហាផ្ទៃ និង​ក្រសួងបរិស្ថាន ​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ​រួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន​ រួមគ្នា​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​នៅ​ទីប្រជុំជន​ ឲ្យ​បាន​គ្រប់ៗ ​គ្រប់គ្នា ​ដើម្បី​រួមគ្នា​ថែរក្សា​សម្អាត​បរិស្ថាន​ នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ភាព​ល្អប្រសើរ​។នៅក្នុង​អនុក្រឹត្យ​នោះ ក៏បាន​កំណត់ថា​ សម្រាប់​បុគ្គល​ដែល​មិន​គោរព​ការ​ញែក ​វេច​ខ្ចប់​សំរាម បែងចែក​សំរាម និង​ដាក់​ទុក​សំរាម​ចោល​តាម​ដងផ្លូវ ​មិន​សម​ស្របតាម​ពេលវេលា​ដែល​បាន​កំណត់ និង​បោះចោល​សំរាម​តាម​ទីសាធារណៈ ​តាម​ដងផ្លូវ​ ការ​ដុត​សំរាម​នៅ​ទីប្រជុំជន​សាធារណៈ មិនបាន​ត្រឹមត្រូវ​ ម្ចាស់​អ្នកគ្រប់គ្រង​ផ្សារ ​ទីតាំង​អាជីវកម្ម ក្រុមហ៊ុន​សហគ្រាស​ជាដើម ​ដែល​មិន​រៀបចំ​មាន​ធុង​សម្រាម​ត្រឹមត្រូវ ការ​វេច​ខ្ចប់​ដោយមាន​លាយ ជាមួយ​សំណល់​រឹង​ឧស្សាហកម្ម ឬ​សំណល់​រឹង​គ្រោះថ្នាក់ ​នឹងត្រូវ​ទទួល​បាន​កា​រ​ផាក ពិន័យ​ជា​ប្រាក់​ចាប់ពី​១​ម៉ឺន​រៀល​ ទៅ​២០​ម៉ឺន​រៀល​ទៅតាម​ប្រភេទ​សំរាម ។ ក្នុង​ករណី​បុគ្គល​បង់ប្រាក់ ​ពិន័យ​មិន​តាម​ពេលវេលា​កំណត់​ ការ​ពិន័យ​នឹង​ត្រូវ​បង់​ពិន័យ​កើន​ចំនួន​ពី​២​ដង ​ទៅ​៣​ដង ​ហើយ​បើ​មិន​បង់​ក្នុង​រយៈពេល​៩០​ថ្ងៃ ​អាជ្ញាធរ​នឹង​រៀបចំ​សំណុំ​ឯកសារ​ប្តឹងទៅ​តុលាការ ៕​

បន្ទាយមានជ័យ​មាន​ទាំង​ជំនន់​លិច​ស្រូវ​ទុំ និង​រាំងស្ងួត​ដំណាលគ្នា​

2021/04/27 09:59:58 am        21
​បន្ទាយមានជ័យ៖ ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​មិនមែន​មានតែ​ជំនន់​ទឹកភ្លៀង​លិច​ស្រូវ​ទុំ​ទេ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​គ្រោះរាំងស្ងួត​ប៉ះពាល់​ស្រូវ​ដែរ​។ ពោល គឺ​កសិករ​ជួប​ទ្វេ​គ្រោះ​នា​រដូវវស្សា​ឆ្នាំ​២០១៨​នេះ​។​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​បន្ទាយមានជ័យ​បាន​ឱ្យដឹង ថា រដូវវស្សា​ឆ្នាំនេះ ក្នុង​ខេត្ត​ដំណាំ​ស្រូវ​អនុវត្តន៍​បាន​ចំនួន​ ២៥​ម៉ឺន ​៤៣១០​ហិកតា​ស្មើនឹង​១០១,៥២% នៃ​ផែន​ការដែល​ត្រូវ​ផលិត ​គឺ​មាន ២៥​ម៉ឺន​០៥០០ ហិកតា​។ ប៉ុន្តែ​ជា​អកុសល​ខេត្តបន្ទាយមានជ័យ​ទទួល រង​នូវ​គ្រោះធម្មជាតិ​ទ្វេ​គ្រោះ​២​ផ្សេង​ពី​គ្នា​ គឺ​គ្រោះ​ទឹកជំនន់ និង​គ្រោះរាំង​ស្ងួត​។​​លោក​បន្ត​ថា គ្រោះ​រាំងស្ងួត​នៅ​ខេត្ត​បន្ទាយមានជ័យ​មាន​៥​ស្រុក​រួមមាន​មង្គល​បូរី​, ភ្នំស្រុក​, ព្រះនេត្រព្រះ​, ថ្មពួក និង​ស្រុក ស្វាយចេក​។ ចំពោះ​គ្រោះ​ជំនន់​វិញ​កើត​មាននៅ​ស្រុក​មង្គល​បូរី​, អូរជ្រៅ​, ព្រះនេត្រព្រះ និង​ក្រុង​សិរីសោភ័ណ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
07/25/2026 01:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
07/25/2026 12:07 PM
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
07/25/2026 11:07 AM