BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

ព័ត៍មានសំខាន់ប្រចាំថ្ងៃ

ក្រុមហ៊ុន FURI វិនិយោគ​ការិយាល័យ​ជួល​កម្រិត A Plus នៃ​គំរោង The PeAk

2021/04/27 09:59:58 am        12
ភ្នំពេញ ៖ ​ក្រុមហ៊ុន​ FURI Real Estate​ ដែល​បាន​វិនិយោគ​ការិយាល័យ​ នៃ​គំរោង​ The PeAk​បាន​ប្រកាស​លក់​អគារ​ការិយាល័យ​របស់​ខ្លួន ​នៅក្នុង​គំរោង​ដែល​ផ្តោត​លើ​ការ​វិនិយោគ​បែប​ពហុមុខ​ងារ​នេះ​។ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ FURI Real Estate​ កញ្ញា​ លឹម សុខា​ដាវី​ន​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ក្រុមហ៊ុន ​FURI​ បាន​ទិញ​យក​ផ្នែក​ការិយាល័យ​នៃ​គំរោង​ដ៏​ធំ​នេះ ​ដែល​ចាប់​ផ្តើម​ពី​ជា​ន់ទី​១៣A ដល់​ជាន់​ទី​២៨ នៃ​អគារ​សណ្ឋាគារ ​Shangri_La​ ។នៅ​ក្នុង​អគារ​នេះ ​ផ្នែក​ជាន់​ខាងក្រោម​ជា​ផ្សារ​ទំនើប​ ជាន់​កណ្តាល​ជា​ការិយាល័យ​ និង​ជាន់​ខាងលើ​ចាប់ពី​ជាន់​ទី​២៩​ ដល់​ជាន់​ទ​៥៤​ជា​សណ្ឋាគារ​កម្រិត​ផ្កាយ​៥​។ ​បច្ចុប្បន្ន​ការិយាល័យ​ក្នុង​អគារ​នេះ​លក់​អស់​បាន​ជាង​៧០​ភាគរយ​ហើយ​។កញ្ញា​បន្តថា “​អគារ​ការិយាល័យ​នេះ យើង​ផ្តោត​លើ​ការលក់​ជូន​អតិថិជន ​និង​ជួល​ត្រលប់​ពី​អតិថិជន​វិញ ដោយ​ផ្តល់​ប្រាក់ចំណូល​ចន្លោះ​១៣០០​ ទៅ​១៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”​។​កញ្ញា​ បន្តថា “ទីផ្សារ​ការិយាល័យ​នៅ​តំបន់​នេះ ​ជា​តំបន់​មាន​ភាព​ទាក់ទាញ​បំផុត ​ព្រោះ​តំបន់​កោះ​ពេជ្រ​ជា​តំបន់ ដែល​មាន​ខុន​ដូ ​រាប់ម៉ឺន​យូ​នី​ត​ដែល​បាន​បញ្ចប់​ និង​កំពុង​សាងសង់​នៅ​តំបន់​នេះ​។គំរោង ​THe ​PeAk​ ជា​គំរោង​ដែលមាន​ការអភិវឌ្ឍន៍​ចម្រុះ ដោយមាន​ខុន​ដូ​ចំនួន​១១១៤​យូ​នី​ត ​មាន​ផ្សារ​ទំនើប​កម្រិត​ស្តង់ដារ​អន្តរជាតិ មាន​សណ្ឋាគារ ការិយាល័យ ​និង​សេវាកម្ម​ជាច្រើន​ទៀត​។ គំរោង​នេះ​ បាន​សាងសង់​ដល់​ជាង​២៨​ហើយ ក្នុង​គំរោង​កំពស់​៥៤​ជាន់​។កញ្ញា​លឹម សុខា​ដាវី​ន​ បាន​បន្តថា ​ផ្នែក​ការិយាល័យ​ក្នុង​គំរោង​នេះ​មាន​ចំនួន​សរុប​២៥០​យូ​នី​ត ដែល​មាន​ទំហំ​ចាប់ពី​៤២​ដល់​៤៤​ម៉ែត្រការ៉េ​ក្នុង​មួយ​យូ​នី​ត​ ប៉ុន្តែ​អតិថិជន​អាច​ជួល​បាន​ទំហំ​ច្រើនជាង​នេះ ដោយ​យើង​ មាន​ជំនាញ​លើ​ការងារ​នេះ ​និង​អាច​រៀបចំ​បាន ដើម្បី​បំពេញ​តម្រូវការ​អតិថិជន​។កញ្ញា​បន្តថា “​ទីផ្សារ​ការិយាល័យ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះទេ ​ព្រោះ​ក្រុមហ៊ុន​ណា​ក៏​ចង់​មក​បើក​ការិយាល័យ​នៅក្បែរ ​ឬ​នៅ​ជាមួយ​សណ្ឋាគារ​ Shangri_La​ ដែរ ​ព្រោះ​វា​ជួយ​លើក​កេរ្ដិ៍​ ឈ្មោះ​របស់​ក្រុមហ៊ុន​គាត់​”​។អ្នកនាង​ ជិន ចាន់​ឡែ​ន​ នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​FURI Real Estate ​បាន​មានប្រសាសន៍ថា​អ្វី​ជា​ចំណុច​ពិសេស​នោះ​គឺ​គំរោង​ The PeAk​ មាន​គំរោង​ដែល​មាន​លក្ខណៈ​ONe Stock Service​ ដែល​ផ្តល់​ឱកាស​ឲ្យ​អ្នក​វិនិយោគ​មាន​ភាព​ងាយស្រួល​ អាចធ្វើ​ការ ​និង​ស្នាក់​នៅក្នុង​តំបន់ ​ដែល​មាន​សេវាកម្ម​ចម្រុះ ដូចជា ផ្សារ​ទំនើប កន្លែង​ទទួលទាន​អាហារ ​សេវាកម្ម​កំសាន្ត ខុន​ដូ​ សម្រាប់​ស្នាក់នៅ និង​សណ្ឋាគារ​កម្រិត​ផ្កាយ​៥​ជាដើម​៕

ក្រុង​ប៉ោយប៉ែត​ មាន​ខុន​ដូ​កម្ពស់​កប់​ពពក​ជា​លើកដំបូង​

2021/04/27 09:59:58 am        11
បន្ទាយមានជ័យ ៖ ​ទីក្រុង​ប៉ោយប៉ែត ស្ថិតនៅ​ព្រំប្រទល់​ប្រទេស​ថៃ​បាន ​និង​កំពុង​រីកចម្រើន​យ៉ាង​លឿន ដោយមាន​អគារ​ខុន​ដូ​ភ្លោះ​ កំពស់​២១​ជាន់​ជា​លើកដំបូង ​ដែល​គំរោង​នេះ​ ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​សុខា ​រ៉េ​ស៊ី​ដិ​ន​។យោងតាម​ព័ត៌​មាន​របស់​ក្រុមហ៊ុន​នេះ ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​បាន​ឲ្យ​ដឹងថា​ ក្រុមហ៊ុន​សូម​នាំមក​នូវ​គំរោង​ថ្មី ​និង​ដំបូង​គេ​បង្អស់​នៅ​ទីក្រុង​ប៉ោយប៉ែត ​ជា​កន្លែង​ដែល​កំពុង​មាន​ការលូតលាស់​ផ្នែក​សេដ្ឋកិច្ច ​នោះ​គឺ​គំរោង​អាគារ​សហកម្ម​សិទ្ធ​ឬ​ខុន​ដូ​ កំពស់​២១​ជាន់ ត្រូវ​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អភិបាលខេត្ត​ និង​អាជ្ញាធរ​ដែនដី​។ខុន​ដូ​នេះ ​មាន​បន្ទប់​គេង​មួយ ​ដល់​បន្ទប់​គេង​បី និង​លក់​ក្នុង​តម្លៃ​ចាប់ពី​តម្លៃ ​២៧,៨៦៤​ដុល្លារ ដល់​ជាង​១​លាន​ដុល្លារ​អាមេរិក​។​ គំរោង​នេះ​ ស្ថិតនៅ​ភូមិ​គីឡូ​លេខ​៤ ​សង្កាត់​ផ្សារកណ្តាល ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។រដ្ឋាភិបាល​បានដាក់​ក្រុង​ប៉ោយប៉ែត ​ជាទី​ក្រុង​ពិសេស​និង​ជា​តំបន់​ឧស្សាហកម្ម​តាមរយៈ​គោល​នយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥ ២០២៥​ ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យ​តំបន់​នេះ​ទាក់ទាញ​ការ​វិនិយោគ​។ ​បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ជប៉ុន ​និង​ចិន​ជាច្រើន ទៅ​បើក​រោងចក្រ ​សហគ្រាស​ជាច្រើន​នៅ​ទីនោះ​ ដើម្បី​ផលិត​និង​នាំចេញ​ទៅកាន់​ប្រទេស​ថៃ ដោយ​សារ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​មានតម្លៃ​ទាប​ ធៀប​ជាមួយ​ប្រទេស​ថៃ​៕

វត្ត​យុគន្ធរ​ហៅ​វត្ត​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ទទួល​អង្គ​កឋិនទាន​ពី​ជំទាវ កែវ ម៉ាលី ទីប្រឹក្សា​សម្ដេច​ប្រធាន​ព្រឹទ្ធិ​សភា

2021/04/27 09:59:58 am        50
​​ភ្នំពេញ៖ ​ដោយមាន​សទ្ធា​ជ្រះថ្លា ក្នុង​វិស័យ​ព្រះពុទ្ធសាសនា លោកជំទាវ​ ​កែវ ម៉ាលី ទីប្រឹក្សា​សម្តេច​វិបុល​សេនា​ភក្តី​ ​សាយ ឈុំ ប្រធានព្រឹទ្ធសភា​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​រួម​នឹង​ក្រុមការងារ បាន​ដង្ហែរ​អង្គ​កឋិនទាន​ ​ទៅកាន់​វត្ត​យុគន្ធរ​ ​ហៅ​វត្ត​ឆ្នុកទ្រូ ឃំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង​ ​តាម​ប្រពៃណី​សាសនា ដើម្បី​បន្ត​កសាង​នូវ​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​នេះ​។​​​ក្នុង​ឱកាស​នោះ លោកជំទាវ បាន​នាំ​យក​នូវ​ទេយ្យទាន និង​បច្ច័យ​មួយ​ចំនួន​ប្រគេន ព្រះសង្ឃ​ដែល​គង់​ក្នុង​វត្ត​នេះ​ ​និង​បាន​ប្រគេន​បច្ច័យ​សម្រាប់​កសាង​វត្ត​ដែល​បាន​ប្រមូល​ពី​ពុទ្ធបរ​ស័​ទ​ចូលរួម​ជិត​មួយ​ម៉ឺន​ដុល្លារ​។​​​សូម​បញ្ជាក់​ថា កឋិនទាន គឺជា​បុណ្យ​មួយ ដែល​មានតែ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ និង​ជា​ទាន​មាន​មក​តាមផ្លូវ​ព្រះ​វិន័យ ហើយក៏​ជា​កាល​ទាន​ដ៏​ពិសេស​មួយ​មានកំណត់​ពេលវេលា​ច្បាស់លាស់ ពុំ​មែន​ចេះ​តែធ្វើ​នៅពេលណា ក៏បាន​តាមចិត្ត​ចង់​នោះឡើយ​។ រយៈកាល​ទទួល​កឋិន​ទាន​ក្ដី និង​រយៈកាល​កឋិនទាន​ក្ដី អាចធ្វើ​បានតែ​ក្នុងសម័យ​តែ ១​ខែ​គត់ (២៩​ថ្ងៃ​) ចាប់ពី​ថ្ងៃ​ ១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែកត្តិក​។​​ក្នុង​វត្ត​មួយ​ ​បើ​ការ​ចាំ​វស្សា​ ​គ្មាន​ភិក្ខុ​សោះ ក៏​មិនអាច​ហែ​កឋិន​ចូល​ដែរ ព្រោះ​សាមណេរ គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិន​ទេ លុះតែ​យ៉ាងហោច​បំផុត​ត្រូវមាន​ភិក្ខុ​១​អង្គ​ដែរ​ហើយ​ដែល​បាន​ចាំ​វស្សា​អស់​៣​ខែ បាន​ត្រឹមត្រូវ​ទើប​អាច​ហែ​កឋិន​ចូល​បាន​ ៕​

ភ្ជុំបិណ្ឌ​ឆ្នាំនេះ អាហារ នំចំណី ត្រូវបាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ

2021/04/27 09:59:58 am        60
​ភ្នំពេញ៖ ការគ្រប់គ្រង​ចង្ហាន់ នំចំណី ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌ​នៅតាម​វត្ត​អារាម​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ត្រូវបាន​កត់សំគាល់​ពី​ការចេះ​បែងចែក​បាន​យ៉ាង​ល្អ ពោល គឺ​មិនមាន​ខ្ជះខ្ជាយ​ឬ​ទុកឱ្យ​ផ្អូម​ចោល​នោះឡើយ​។ ព្រះសង្ឃ​នៅតាម​វត្ត​អារាម​មួយចំនួន​បាន​វេច​ខ្ចប់​ចង្ហាន់ និង​ចែក​បន្តទៅ​ប្រជា​ពុទ្ធបរិស័ទ ជាពិសេស​អ្នក​ដែល​ប្រឈម​ទៅនឹង​ការខ្វះខាត​។​​​ម្ហូបអាហារ នំចំណី​ដ៏​សំបូរ​បែប​នៅតាម​ទី​វត្ត​អារាម​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ បានធ្វើឱ្យ​មតិ​មួយ​បារម្ភ ពី​ការ​ទុកដាក់​មិនបាន​ល្អ ប៉ុន្តែ​ ផ្ទុយទៅវិញ គេ​សង្កេតឃើញ​នៅតាម​វត្ត​អារាម​មួយ​នៅ​រាជធានី​ភ្នំពេញ​បាន​យល់ដឹង និង​មានការ​បែង​ចែង ចង្ហាន់​បាន​យ៉ាង​ល្អ​។ ជាក់ស្ដែង​ដូចជា​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ជាដើម​បាន​យក អាហារ ដែល​ប្រជា​ពុទ្ធបរិស័ទ​ប្រគេន វេច​ខ្ចប់ ដួស​ដាក់​ឆ្នាំង យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​មក​សម្រាក​ព្យាបាល​ជម្ងឺ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ទាំងអស់នេះ​បាន​ចូល​រួមចំណែក​កាត់បន្ថយ​ការចំណាយ និង​មិន​ខ្ជះខ្ជាយ​នោះទេ​។​​​ចំណែកឯ​ព្រះសង្ឃ​គង់នៅ​វត្ត​សុវណ្ណ​មុនី​សាគរ​សំរោង​អណ្តែត​វិញ ក៏​មិន​ខុសពី​វត្ត​ប​ទុ​វ​តី​ដែរ សម្តេចព្រះ​សាក្យមុនី រ័ត្ន សារឿន សមាជិក​ថេរ​សភា​សង្ឃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សង្ឃដីកា​ថា វត្ត​សំរោង អណ្តែត​នៅពេលដែល​ព្រះសង្ឃ​ឆាន់​ត្រង់​រួច ព្រះសង្ឃ​តែងតែ​ប្រកាស តាម​ឧ​ឧគ្ឃោសនស័ព្ទ អញ្ជើញ​មនុស្សម្នារ​ទាំងអស់ ដែល​នៅក្នុង​បរិ​វណ​វត្ត អោយមក​ទទួលទាន​អាហារ ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​នេះ​។ មិន​ថា​ជនអនាថា អ្នកសុំទាន អ្នករត់ម៉ូតូឌុប ម៉ូតូ​កង់​បី អ្នកលក់​នំចំណី​ជាដើម អោយមក​ពិសារ​អាហារ​ជា​រៀងរាល់ នេះ​ជាស​ង្ឃ​ដិ​ការបស់​ព្រះអង្គ​។​​​ប្រជាពលរដ្ឋ​ដែល​បានទទួល​អាហារ​ពី​ព្រះសង្ឃ ម្នាក់ៗ​បាន​សំដែង​នូវ​ទឹកចិត្ត ត្រេកអរ​យ៉ាងខ្លាំង ចំពោះ​ទឹកចិត្ត ព្រះសង្ឃ​ទាំងអស់ ដែល​បាន​ចែកជូន នូវ​ចំណីអាហារ​ទាំងនេះ មកដល់​ពួកគាត់​ជា​រៀងរាល់ថ្ងៃ នៅ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​នេះ ស្រប​ពេលដែល​ពួកគាត់​កំពុង តែមាន​ការខ្វះ​ខាត់​ក្នុង​ជីវភាព និង​គ្រាន់​បាន​បន្ធូរបន្ថយ ការចំណាយ​លើ​ការហូបចុក​ប្រចាំថ្ងៃ បាន​មួយគ្រាៗ​ផងដែរ​។​​​តាមរយៈ​សកម្មភាព​ទាំងនេះ គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌ នៃ​ការចែករំលែក និង​ឆ្លើយតប​ទៅតាម​សេចក្តីត្រូវការ​។ ជា​រៀងរាល់ឆ្នាំ​គេ​តែងតែ​ឃើញ​មានការ​បញ្ចេញមតិ វែកញែក​គ្នា​ជារឿយៗ អំពី​ម្ហូបអាហារ​ដែលមាន​ច្រើន​លើសលប់ ដែល​ធ្វើឱ្យមាន​បារម្ភ​ពី​ការគ្រប់គ្រង​មិនបាន​ល្អ ខណៈ​ក្មេង​កំព្រា ជនអនាថា​មួយចំនួន កំពុង​ប្រឈម​ការអត់ឃ្លាន៕

ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា ​៖ ការ​អភិវឌ្ឍ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ គឺ​សម្រាប់​តែ​កម្ពុជា​ប្រើប្រាស់​ទេ

2021/04/27 09:59:58 am        35
ភ្នំពេញ ៖ ប្រមុខ​ការពារជាតិ​កម្ពុជា ​បាន​ប្រាប់​ដល់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថា ការ​អភិវឌ្ឍ​មូលដ្ឋាន ​ទ័ពជើងទឹក ​នៅ​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ ​គឺ​សម្រាប់​តែ​ការប្រើប្រាស់​ផ្ដាច់​មុខជា​របស់​កងទ័ព​ជើង​ទឹក ​កម្ពុជា​តែប៉ុណ្ណោះ មិន​សម្រាប់​កងទ័ព​បរទេស​នោះទេ ​និង​ក៏​ដើម្បី​ជាទី​សំចត​នាវា​គ្រប់​ប្រភេទ ​ដែល​អន្តរ ​ជាតិ​ស្នើសុំ​ចត​ផងដែរ​។សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​២១ ខែកញ្ញា ​ម្សិល មិញ បាន​ជួប​សវនាការ​ជាមួយ​លោក ប៉ា​ទ្រី​ក មូ​ហ្វ៊ី (W.patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អា​មេ រិ​ក​ប្រចាំ​កម្ពុជា​ ដែល​ក្នុងជំនួប​នេះ ​សម្ដេច​ពិជ័យ​សេនា ​បាន​បញ្ជាក់ថា គម្រោងការ​ប្រែក្លាយ​មូលដ្ឋាន សមុទ្រ​រាម ជា​កំពង់ផែ​អន្តរជាតិ​នេះ​ ត្រូវបានធ្វើ​ការសិក្សា​អស់​រយៈពេល​ជាង​១០​ឆ្នាំ ​មកហើយ​។ ដូច្នេះ បន្ទាប់ពី​ការ​អភិវឌ្ឍ​រួច កំពង់ផែ​នេះ​ នឹង​ទទួល​ការចូល​ចត​គ្រប់​នាវា​ទាំងអស់​។ មួយវិញទៀត​ រដ្ឋធម្មនុញ្ញ កម្ពុជា ​បានចែង​ច្បាស់ គឺ​មិន​ឱ្យមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ​»​។សហរដ្ឋអាមេរិក កន្លងមក ជាច្រើនលើក បាន​ចោទប្រកាន់ថា​ កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​លើ​ដឹក​ដី​កម្ពុជា ​ជាពិសេស​គឺ​មូលដ្ឋាន​សមុទ្រ​រាម ​នៅ​ខេត្ត​ព្រះសីហនុ ​តែម្តង​។​​យ៉ាងណាក៏ដោយ​ សម្តេច​ពិជ័យ​សេនា បាន​ថ្លែងអំណរគុណ​ដល់​អាមេរិក ​ ដែល​កន្លងមក ​បាន ជួយ​ហ្វឹកហ្វឺន​ដល់​កង​ទ័ពកម្ពុជា ​ដូចជា ​វិស័យ​ដោះមីន​ សន្តិសុខ​លម្ហ​សមុទ្រ ​សង្គ្រោះ​គ្រោះ​មហន្តរាយ និង​ជំនា​ញ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។ ​ឆ្នាំ​២០០៩–២០១០ អាមេរិក បាន​ជួយ​សាង សង់​សាលា​ហ្វឹកហ្វឺន​រក្សា​សន្តិភាព​ ACO នៅ​ខេត្តកំពង់ស្ពឺ ​ព្រមទាំង​បាន​ផ្តល់​សម្ភារ​មួយ​ចំនួនទៀត ​និង ជួយ​គាំទ្រ​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​ GPOI ឆ្មាំ​អង្គរ​ ២០១០ ដែល​តាមរយៈ​លំ​ហាត់​ហ្វឹកហ្វឺន​នេះ ​បានធ្វើឱ្យ​កងទ័ព​កម្ពុជា​ មាន​សមត្ថភាព​ចេញទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​បរទេស ​កាន់តែច្រើន​»​។សម្តេច​ពិជ័យ​សេនា បានបញ្ជាក់​បន្ថែមថា​« ជោគជ័យ​នៃ​បេសកកម្ម​រក្សា​សន្តិភាព​របស់​កម្ពុជា គឺ មិន​អាច​កាត់ផ្ដាច់​បាន​ពី​ការគាំទ្រ​របស់​អាមេរិក​។ ប៉ុន្តែ​ជា​ចុងក្រោយ ទំនាក់ទំនង​ទ្វេភាគី​រវាង​កងទ័ព ប្រទេស​ទាំងពីរ កម្ពុជា​-​អាមេរិក មានការ​រអាក់រអួល​ដោយសារ​ព្រឹត្តិការណ៍ ​នយោបាយ ជាពិសេស​ការ ប្រឈម​នឹង​វិបត្តិ​កូ​វីដ​–១៩​នេះ​តែម្តង​»​។លោក ប៉ា​ទ្រី​ក មូ​ហ្វ៊ី បាន​សំដែង​នូវ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​យោធា​កន្លង មក រវាង​កងទ័ព​ទាំងពីរ ​(​កម្ពុជា​-​អាមេរិក​) ។ ជាពិសេស​ការចូលរួម​របស់​កម្ពុជា​ក្នុង​បេសកកម្ម​រក្សា សន្តិភាព ដែល​ជា​ការ​តបស្នង​ទៅនឹង​អង្គការសហប្រជាជាតិ​នោះ​។ ​លោក​ឯកអគ្គរដ្ឋទូត​រំពឹងថា ទំនាក់​ទំ នង រវាង​កម្ពុជា និង​អាមេរិក នៅតែ​បន្ត​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
07/25/2026 01:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM