BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

ព័ត៍មានសំខាន់ប្រចាំថ្ងៃ

រាជរដ្ឋាភិបាល​បាន​ នឹង​កំពុង​ធ្វើ​វិនិយោគ​ច្រើន​លើ​វិស័យ​អគ្គិសនី ​ដើម្បី​បញ្ចុះតម្លៃ​ និង​បំពេញ​ការ​ប្រើប្រាស់

2021/04/27 09:59:58 am        21
ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ថ្លែងថា​ ​បច្ចុប្បន្ននេះ​​ យើង​កំពុង​ប្រឈម ​នឹង​កង្វះខាត​អគ្គិសនី​ប្រើប្រាស់ ​រាជរដ្ឋាភិបាល ​បាន​នឹង​កំពុងតែ​ធ្វើ​វិនិយោគ ​ជាច្រើន​លើ​វិស័យ​អគ្គិសនី ​ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់ ​និង​កាត់បន្ថយ​តម្លៃ​ប្រើប្រាស់​។នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨ នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែមីនា នេះ ​សម្ដេច​តេ​ជោ ហ៊ុន សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់ថា​ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ​តម្រូវការ​ប្រើប្រាស់​អគ្គិសនី ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ​កាន់តែ​ច្រើនឡើង​ ដូច្នេះ​រាជរដ្ឋាភិបាល ​បាន​នឹង​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា ​កង្វះខាត នៃ​ការប្រើប្រាស់​អគ្គិសនី ​តាមរយៈ​ការ​កសាង​បណ្ដាញ​ផលិត​អគ្គិសនី ដូចជា ទំនប់​វា​រី​អគ្គិសនី ​និង​ប្រព័ន្ធ​ថាម​ពលព្រះអាទិត្យ ​ដែល​រំពឹងថា​ តទៅ​អនាគត ​នឹងមាន​អគ្គិសនី​គ្រប់គ្រាន់​បែង​ចែង​ទៅឱ្យ ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​គ្រប់​តំបន់​។​ប្រទេស​កម្ពុជា បច្ចុប្បន្ន កំពុង​ប្រឈម​នឹង​កង្វះខាត​អគ្គិសនី​ប្រើប្រាស់ ​ដោយសារ​តែ​មាន​តម្រូវការ ប្រើប្រាស់​កាន់តែច្រើន ​ពិសេស គឺ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ​ដែល​បាន​ធ្វើឱ្យ​ទំនប់​វា​រី​អគ្គិសនី មួយចំនួនធំ​ ខ្វះខាត​ទឹក មិ​នអាច​ផលិត​ថាមពល​អគ្គិសនី​បាន​គ្រប់គ្រាន់​។​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ​ជា បន្ទាន់​ចំពោះមុខ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បា​នសម្រេច​ជួល​កប៉ាល់​ផលិត​អគ្គិសនី​ពី​ប្រទេស​ទួរគី​ ដែល កប៉ាល់​នេះ​នឹង​មកដល់​ប្រទេស​កម្ពុជា ​ក្នុងពេល​ឆាប់ៗ​នេះ ​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​អគ្គិសនី​ នាពេល​បច្ចុប្បន្ននេះ​៕

របាយការណ៍​ បង្ហាញថា ​អ្នករងគ្រោះថ្នាក់​ស្លាប់​ និង​រងរបួស​ ដោយ​រន្ទះបាញ់​មាន​ខ្ពស់​ជាងគេ

2021/04/27 09:59:58 am        24
ភ្នំពេញ ៖ ​យោងតាម​របាយការណ៍​ក្រសួងសុខាភិបាល ​រយៈពេល​បី​ឆ្នាំ​ បានឱ្យដឹងថា ​ជនរងគ្រោះ​ថ្នាក់​របួស ​និង​ស្លាប់​ដោយ​រន្ទះបាញ់​ មាន​អត្រា​ខ្ពស់​ជាងគេ ​បើ​ប្រៀបធៀប​នឹង​ជនរងគ្រោះ​ថ្នាក់ ដោយ​សារ​ពស់​ចឹក​ ទឹកជំនន់ និង​ខ្យល់​កន្ត្រាក់​។លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ប្រាប់​BTV ​ព័ត៌មាន​ថា បើ​យោង​តាម​របាយការណ៍​ដែល​រៀបចំ ដោយ​នាយកដ្ឋាន​ការពារ​សុខភាព ​គឺ​ចំនួន​អ្នករងគ្រោះ​ដោយ​សារ​ពស់​ចឹក​ ក្នុង​ឆ្នាំ​២០០១៧–២០១៨–២០១៩ ​សម្រាប់​៦​ខេត្ត រួមមាន​ ៖ ​ខេត្តកំពង់ធំ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ​កំពង់ឆ្នាំង និង​ខេត្តក្រចេះ ​ក្នុង​នោះ​គេ​សង្កេតឃើញ​មាន​ជនរងគ្រោះ​ថ្នាក់​រង​របួស និង​ស្លាប់ ដោយ​រន្ទះបាញ់​ច្រើនជាងគេ​។

ការ​ប្រទូសរ៉ាយ​គ្នា​បាន​ផ្ទុះឡើង ខណៈ​កង​កម្លាំង​អ៊ីស្រាអែល​រុះរើ​សំណង់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​​ក្នុង​​តំបន់ West Bank

2021/04/27 09:59:58 am        27
វេសបែង៖ អ្នកស្រុក​និយាយ​ថា​ កងកម្លាំង​អ៊ីស្រាអែល​បាន​បំផ្លាញ​ចោល​ផ្នែក​ខ្លះ នៃ​លំនៅឋាន​ចំនួន ​៤​កន្លែង​ដែល​គេ​គិត​ថា ត្រូវ​បាន​សាងសង់​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃ​ច័ន្ទ​ ក្នុង​ភូមិ​អាល់​វ៉ា​ឡា​ជេ​ជិតទីក្រុង​ហ្ស៊េ​រ៉ុយ​សា​ឡឹម​ក្នុង​តំបន់ West Bank​។​ការ​ប្រទូសរ៉ាយ​ទាំងនោះ​បាន​ផ្ទុះឡើង​រវាង​ប្រជាពលរដ្ឋ និង​ក្រុម​មន្ត្រី​នគរបាល​ការពារ​ព្រំដែន ដែលសម្រុក​ចូល​ទៅ​ក្នុងលំនៅឋាន​របស់​ពលរដ្ឋ​ទាំងនោះ ដើម្បី​ទប់​ពួកគេ​កុំ​ឲ្យ​រំខាន​ក្នុង​ការ​វាយ​កម្ទេច​លំនៅឋាន​។​ បងប្រុស​ម្នាក់​ក្នុងចំណោមម្ចាស់ផ្ទះទាំងនោះ លោក អា​បេ​តអាល់ ហា​លីមហា​ចា​ឡេ បាន​ប្រាប់​សារព័ត៌មាន Reuters ថា ប្អូនប្រុស​របស់​លោកបាន​គោរព​តាម​បញ្ជា​របស់​សាលា​ក្រុង​ ដែល​ទាមទារ​ឲ្យ​បញ្ឈប់​ការសាងសង់​សំណង់​ទាំងនោះ​ហើយ។ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ផ្ទះ​ចំនួន ​៤កន្លែងបាន​និយាយ​ថា ពួកគេ​នឹង​សម្អាតផ្នែក​នានា​ដែលត្រូវ​បាន​វាយកម្ទេច និងបន្ត​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​តទៅទៀត ព្រោះថា​ពួកគេ​គ្មាន​កន្លែង​ត្រូវ​ស្នាក់នៅ​នោះ​ទេ​៕​អត្ថបទ​៖ ​សុខ​មាន

ផ្នែក​មួយ​ចំនួន​​នៃ​ប្រទេស​អូទ្រីស​កំពុង​រង​គ្រោះ​ដោយ​បំណាក់​​ដី ព្រិល​​ធ្លាក់​យ៉ាង​ខ្លាំង និង​​​ទឹក​ជំនន់​​​

2021/04/27 09:59:58 am        36
អូទ្រីស៖ ផ្នែក​មួយ​ចំនួន​នៃ​ប្រទេស​អូទ្រីស​ កំពុង​ដោះ​ស្រាយ​បញ្ហា​​ធ្លាក់​ព្រិល​ដ៏​ខ្លាំង​ក្លា ការ​គំរាម​កំហែង​​ពី​ការ​បាក់​ធ្លាក់​ផ្ទាំង​ព្រិល​ខ្លាំង​ក្លា ទឹក​ជំនន់​​ដោយ​សារ​ទឹក​​ទន្លេ​ឡើង​ និង​បឹង​បួរ​មាន​ទឹក​ពេញ​​ហៀរ​គ្រប់​កន្លែង​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។បំណាក់​​ដី​នៅ​ក្នុង​តំបន់​បែតហ្កាសស្តេន​ នា​ភាគ​ខាង​ត្បូង​​ទីក្រុង​សាលប៊ឺក​បាន​បំផ្លាញ​​លំនៅឋាន ​កាល​ពី​ពាក់​កណ្ដាល​​អាធ្រាត្រ​ដែល​បាន​​កប់​ស្ត្រី ២នាក់ នេះ​បើ​យោង​តាម​​​សេចក្ដី​រាយការណ៍​​របស់​ទីភ្នាក់ងារ​​ព័ត៌មាន APA របស់​ប្រទេស​អូទ្រីស។ ក្រុម​ពន្លត់​​អគ្គិភ័យ​​បាន​សង្គ្រោះ​​ស្ត្រី​ម្នាក់​​ក្នុង​ចំណោម​​ពួក​គេ​ភ្លាម​ៗ និង​សង្គ្រោះ​​បាន​តែ​មនុស្ស​ម្នាក់​​ទៀត​ប៉ុណ្ណោះ ក្រោយ​រយៈ​ពេល​​ជា​ច្រើន​ម៉ោង​មក។ ​មនុស្ស​ទាំង​ ២នាក់​បាន​រង​របួស​​ និង​នាំ​យក​ទៅ​​កាន់​មន្ទីរពេទ្យ​។ ​នៅ​ពេល​​ល្ងាច​ថ្ងៃ​នោះ​បំណាក់​ដី​មួយ​ទៀត​​ បាន​បាក់​​​ទៅ​លើ​​លំនៅឋាន​​មួយ​ខ្នង​​នៅ​តំបន់​​បេតក្លេនគីឆេន។ ក្រុម​អាជ្ញាធរ​​ និង​ក្រុម​សុនខ​សង្គ្រោះ​​កំពុង​ស្វែង​រក​អ្នក​ស្រុក​​បាត់​ខ្លួន​អាយុ ៨០ឆ្នាំ​ម្នាក់​ នេះ​ជា​​សេចក្ដីរាយការណ៍​ផ្សាយ​ជា​សាធារណ​របស់​ស្ថានីយ ORF។នៅ​ក្នុង​​ហ្គឺកតាល់​នៃ​តំបន់​ការីនធីយ៉ា​​ ក្រុម​ពន្លត់​​អគ្គិភ័យ​​ប្រហែល ៧០នាក់​ត្រូវ​បាន​ជម្លៀស​​អ្នក​ស្រុក​​ចេញ​ពី​អគារ ១៥ខ្នង​​ដោយ​សារ​តែ​​ទន្លេ​ហ្គឺក​មាន​ទឹក​ពេញ​ហៀរ​។ ​ផ្លូវ​​រថភ្លើង​​​​ជា​ច្រើន​​ខ្សែ​​ត្រូវ​បាន​​រំខាន​​ដោយ​ទឹក​ជំនន់​​ ហើយ​លំនៅឋាន​​​ប្រហែល ១៧០០ខ្នង​​​គ្មាន​អគ្គិសនី​ប្រើប្រាស់​​​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​។ ​តាម​កន្លែង​ផ្សេង​​ទៀត​នៅ​ភាគ​​​ខាង​ត្បូង​ប្រទេស​អូទ្រីស​ ភូមិ​ជា​ច្រើន​ត្រូវ​បាន​រង​គ្រោះ​ដោយ​សារ​ព្រិល​​ធ្លាក់​ខ្លាំង។ ​សាលារៀន​​មួយ​ចំនួន​​ត្រូវ​បាន​​បន្ត​បិទ​​ ហើយ​ឧទ្ធម្ភាគចក្រ​​មួយ​ចំនួន​​​ហោះ​ឆ្វែល​​តាម​តំបន់​ភ្នំ​​ នៅ​ក្បែរ​​រក​មើល​​ផ្ទាំង​​ព្រិល​ក្រាស់​ៗ៕អត្ថបទ៖ រិទ្ធី

ម្តាយ​មាន​ជំងឺប្រ​ចាំកាយ ​កូន​ប្រុសច្បង​អាយុ១៣​ឆ្នាំ ជិះ​កង់​ដឹក​បន្លែល​ក់តា​មភូមិយក​លុយសម្រាប់ចិញ្ចឹម​ប្អូនៗ​៣នាក់

2021/04/27 09:59:58 am        23
ភ្នំពេញ ៖ ដោយ​មាន​ក្តីអាណិតអា​សូរ​ លោកជំទាវ​ ហ៊ុ​ន ម៉ាណា ​អគ្គនាយិកាវិទ្យុ ​និង​ទូរ​ទស្សន៍​បាយ័ន កាល​ពីល្ងា​ចថ្ងៃទី១​៦ ​ខែតុលា ឆ្នាំ​២០១៩​ បាន​ចាត់​ឱ្យក្រុម​ការ​ងារមនុស្សធម៌​ចុះសា​កសួរ​សុខ​ទុក្ខ ​និង​នាំអំណោយ​សម្តេច​តេជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ទៅ​ចែករំលែក​ការ​លំបាក ​ដល់​គ្រួសា​រក្រីក្រ ​មួយគ្រួសារ ​ដែល​កំពុង​ជួប​ជីវភា​ពខ្វះ​ខាតយ៉ាងខ្លាំង​ រស់​នៅភូមិដើ​ម​ស្លែង ​សង្កាត់​ច្បារអំពៅ២ ​ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ​។ស្ថាន​ភាពរស់នៅ​របស់​គ្រួសា​រប្អូន​ប្រុស ​មាន​ឪពុក​ឈ្មោះ ​ទូច​ អាយុ​ ៣៣ឆ្នាំ​ មុខរបរកម្មករ​សំណ​ង់ ម្តាយឈ្មោះ កែវ គឹមសាន ​អាយុ​២៩ឆ្នាំ ​ មាន​ជំងឺហឺត​ប្រចាំ​កាយធ្វើកា​រអ្វីមិន​កើត ស្នាក់​នៅ​ផ្ទះជួល មា​នកូនក្នុង​បន្ទុក​ចំនួន​ ៤​នាក់​។កូនប្រុ​សច្ប​ងមា​នឈ្មោះ ​នាង រដ្ឋនី​​​​ អាយុ១៣ឆ្នាំ ​រៀន​ថ្នាក់ទី៣​ ក្រោយ​ចេញ​ពីសាលារៀន​ ឆ្លៀតពេល​ទៅទ​ទួលបន្លែ​ពីគេ​ ដឹក​នឹង​កង់​ជិះល​ក់តាម​ភូមិ​។អំណោយ​មនុស្ស​ធម៌​ ដែ​លបា​នផ្តល់​ជូនរួ​មមាន៖ អង្ករ១០០គីឡូក្រាម កន្ទេល ពូក មុង ភួយ ខ្នើយ ចាន ឆ្នាំង មី៥កេស ទឹកដោះគោ២កេសធំ ទឹកស៊ីអ៊ីវ​៣យួរ​ វិទ្យុ១គ្រឿង សំលៀកបំពាក់ កាតាប ប៊ិកសៀវភៅ ខ្មៅដៃ សម្ភារៈប្រើប្រាស់ប្រើក្នុងផ្ទះមួយចំនួនធំ និងថិកាចំនួន ៥០ម៉ឺនរៀលជារៀងរាល់ខែ គឺឧបត្ថម្ភពេញមួយឆ្នាំ ហើយថវិកាទាំងអស់នោះ បានរៀបចំទុកដាក់នៅធនាគារ(ABA)។ឱកាសនោះដែរក្រុមការងារតំណាងឱ្យលោកជំទាវ ហ៊ុន ម៉ាណា បានទទួលការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឱ្យក្មួយៗ ចៅៗ ខិតខំរៀនសូត្រឱ្យបានពូកែ ចំណែកឯឪពុកម្តាយវិញត្រូវខិតខំផ្តល់ឱកាសឱ្យកូនបានទៅរៀនគ្រប់ៗគ្នា និងឈប់ឱ្យកូនដឹកបន្លែលក់ដូចមុនទៀត ដើម្បីឱ្យកូនទាំង៤នាក់នេះមានឱកាសរៀនសូត្រឱ្យបានពេញលេញ៕

សហភាពអឺរ៉ុប បញ្ចប់យុទ្ធនាការសប្តាហ៍ បៃតងរបស់ខ្លួន ​ជាមួយនឹង ​ការ​សម្អាតទីសាធារណៈ

2021/04/27 09:59:58 am        22
ភ្នំពេញ ​ ៖ ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា រួមគ្នាជាមួយ​នឹង ស្ថានទូតរដ្ឋ​​ជា​​សមាជិក​​សហភាព អឺរ៉ុប ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និង អេកូយុវទូត​ (Young Eco Ambasador) បាន បញ្ចប់ យុទ្ធនាការសប្តាហ៍បៃតងរបស់សហភាពអឺរ៉ុប ​ជាមួយនឹងការ ​សម្អាតទីសាធារណៈ តាម​​បណ្តោយ ទន្លេសាប ចាប់ពីសួនជ្រោយចង្វារហូតដល់សហគមន៍ ​នេសាទជិតសណ្ឋាគារសុខា នៅថ្ងៃ ​អាទិត្យ ទី ៦ ខែ តុលា ។ប្រជាពលរដ្ឋ ប្រមាណ ៣០០នាក់បានចូលរួម សំអាតបរិស្ថាន ក្រោម យុទ្ធនាការបៃតង របស់ សហ ភាពអឺរ៉ុប​ ដឹកនាំដោយឯកឧត្តម នេត្រ ភក្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ​និងលោក Franck Visult ភារធារីស្តីទី ​នៃប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា។ឯកឧត្តម ណេត ភត្រា បានបញ្ជាក់ថា យុទ្ធនាការសម្អាត ទីសាធារណៈនេះ ក្នុងគោល បំណង ជំរុញ​ការអនុវត្តវិធានការទូទាំងសកលលោក ឆ្លើយតបចំពោះការប្រែប្រួល អាកាសធាតុ ​ការ បំពុល បរិស្ថាន ​និងសំណល់ប្លាស្ទិក ។ ឯកឧត្តម បន្តថា ក្នុងមួយថ្ងៃនៅក្នុងរាជធានីភ្នំពេញ ​បានប្រើប្រាស់ ថង់ប្លា ស្ទីក ប្រមាណ១០លានថង់ ​ដែលនេះ​ គឺជាកង្វល់ ទាមទារ​​អោយមានការចូលរួម​​ដោះស្រាយ​​ទាំងអស់។ ការ ដោះស្រាយនោះ គឺប្រជាពលរដ្ឋត្រូវកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក និង​​ត្រូវប្រើថង់ប្លាស្ទីក ​អោយ បាន២ ​ទៅ៣ដង​ ក្នុងមួយថង់ ។លោក Frank Vault ភារធារីនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា “ការបំពុលដោយប្លាស្ទិក គឺជា បញ្ហាធំចំបងមួយក្នុងចំណោមបញ្ហាបរិស្ថានធំៗ​ជាច្រើនទៀត ​ដែលកើតឡើងជាទូទៅជាងគេ ។ ក្នុង ចំណោមប្លាស្ទិក ទាំង អស់ដែលត្រូវបានប្រើប្រាស់ ​មានពាក់កណ្តាលជា ប្លាស្ទិក​ដែល​ប្រើប្រាស់ ​បាន តែ មួយ ដងប៉ុណ្ណោះ ហើយប្លាស្ទិកបែបនេះ រហូតដល់ ៩០% ​ត្រូវ​បាន​គេចោល ដោយផ្ទាល់ ទៅ ក្នុងទន្លេ ​និងសមុទ្របស់យើង។​ សហភាពអឺរ៉ុប​ លើក ទឹកចិត្តឱ្យមាន​ ការកែច្នៃ ប៉ុន្តែការកែច្នៃតែមួយមុខ ​គឺមិនគ្រប់​ គ្រាន់នោះឡើយ។សូមបញ្ជាក់ថា សហភាពអឺរ៉ុប (រដ្ឋជាសមាជិក គណៈកម្មការអឺរ៉ុប និងធនាគារវិនិយោគអ៊ឺរ៉ុប) តំណាង ​អោយ ៤០ ភាគរយ​ នៃហិរញ្ញប្បទាន​សកលលើការងារអាកាស ​ធាតុសាធារណៈ ។ នៅ​កម្ពុជា​ សហភាព អឺរ៉ុប បាន​និងកំពុងគាំទ្រដល់សកម្មភាពឆ្លើយតប​ចំពោះការប្រែប្រួល​​អាកាស​​ធាតុជាយូរ​ មកហើយ ​ហើយនៅពេលថ្មីៗនេះ ​បានសន្យាផ្តល់ថវិកាចំនួន ៦ លានអឺរ៉ូ ដើម្បីគាំទ្រ​ដល់​កិច្ចខិត ​ខំប្រឹងប្រែង ​របស់ រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបចំពោះការប្រែប្រួលអាកាស​​ធាតុ​​ផងដែរ ៕

Marc Marquez ឈ្នះ​នៅ​ជប៉ុន ជា​ជ័យជំនះ ៤​ទីលាន​ជាប់​គ្នា​ជួយ​ក្រុម​ហុងដា​ឈ្នះ​ជើង​ឯក​ពិភព​លោក​

2021/04/27 09:59:58 am        37
ប្រណាំង​ម៉ូតូ៖ ​បន្ទាប់ពី​គ្រប់​ពិន្ទុ​ជា​ជើងឯក​ពិភពលោក MotoGP​ ទៅ​ហើយ​កាលពី​ប្រកួត​នៅ​ប្រទេស​ថៃ កីឡាករ​អេ​ស្ប៉ា​ញ Marc Marquez មិន​បង្អង់​ដៃ​ឡើយ ដោយ​បន្ត​រក​បាន​ជ័យជំនះ​នៅ​ប្រទេស​ជប៉ុន​ចុង​សប្ដាហ៍​កន្លង​ទៅទៀត ដែល​ជា​ជ័យជំនះ ៤​ទីលាន​ជាប់​គ្នា​ជួយ​ឲ្យ​ក្រុម​ហុងដា​របស់​គេ​ គ្រង​ជើងឯក​ក្រុម​ស្ថាបនិក​ផង​ដែរ​។​Marc Marquez ចាប់ផ្ដើម​ចេញដំណើរ​ដោយ​នៅមុខ​គេ​ ក្រោយ​ឈ្នះ​ការ​ប្រណាំង​យក​ទី​ចេញដំណើរ តែ​ត្រូវ​បាន​កីឡាករ​បារាំង Fabio Quartararo ​នាំមុខ​នៅ​ជុំ​ដំបូងនៅ​ទីលាន​ប្រណាំង Twin Ring Motegi​។ ​យ៉ាង​ណាក្តី​ជើងឯក​ពិភពលោក ៨សម័យ​រូប​នេះ ក៏បាន​ត្រលប់​មក​នាំមុខ​ក្នុង​ការ​ប្រកួត​វិញ​នៅ​ជុំ​ដំបូង​ដដែល និង​រក្សា​ការ​នាំ​មុខ​រហូត​ដល់​ទី​ព្រ័ត្រ ខណៈ​កីឡាករ​របស់​ក្រុម Yamaha, Fabio Quartararo ​បាន​លេខ២ តាម​ពីក្រោយដោយ​កីឡាករ​អ៊ីតាលី Andrea Dovizioso​។ ​នេះ​ជា​ជ័យជំនះ​ទី១០ ក្នុង​រដូវ​កាល​នេះ​សំរាប់ Marc Marquez ដែល​ធ្វើ​ឲ្យក្រុម​ហុងដា​គ្រង​ជើងឯក​ពិភពលោក​ក្រុម​ស្ថាបនិក​។ ​សោកស្ដាយ​សំរាប់ Andrae Iannone​ និង Valentino Rossi សុទ្ធតែ​ដើរចេញ​ពី​ការប្រកួត​ដោយ​សារ​ដួល​ តែ​មិន​មាន​របួស​អ្វី​ធ្ងន់ធ្ងរ​ឡើយ​៕

ចិន គ្រោង​វិនិយោគ​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​ស្រូវ​-​អង្ករ​នៅ​កម្ពុជា

2021/04/27 09:59:58 am        23
ភ្នំពេញ ៖ ​ដើម្បី​ចូលរួម​ពង្រឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ស្រូវ​អង្ករ​ជាតិ ប្រតិភូ​ធុរជន​ចិន​ខេត្ត​ហឺ​ណាន់ បាន​បង្ហាញ​ចេតនា​វិនិយោគ​លើ​ការសាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក ​និង​ឡស​ម្ងួ​ត​ស្រូវ​-​អង្ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​ថែរក្សា​ស្ថិរភាព​តម្លៃ ​និង​កាត់បន្ថយ​ការ​ហូរ​ចេញ​ស្រូវ​ទៅកាន់​ប្រទេសជិតខាង ព្រមទាំង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាកសិករ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ក្នុងជំនួប​ការងារ រវាង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​នៅ​រសៀល​ថ្ងៃទី​២៣ ខែឧសភា​ កន្លងទៅនេះ ​នៅ​ទី​ស្តី​ក្រសួង លោក ប៊ី គង់​មីន (BI GUANGMIN) ​ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation ​បាន​ជម្រាប​ជូន​ភាគី​ជំនួប​អំពី​សាវតា ​និង​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ ​និង​ឡសម្ងួត​ដែល​មាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​សើម​ដល់​ទៅ ១៣​ពាន់​តោន​ ក្នុង​មួយថ្ងៃ​ ហើយ​អាច​ស្តុក​ស្រូវ​-​អង្ករ​ស្ងួត​បាន​ដល់​ទៅ​ ០១​លាន​តោន​។ លោក​ លើកឡើងថា ​គម្រោង​នឹង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​នេះ នៅក្នុង​ខេត្ត​ដែលមាន​សក្តានុពល​ផលិត​ស្រូវ​-​អង្ករ ​ហើយ​នៅពេល​ការសាងសង់​បញ្ចប់ ​នឹង​អាច​ជួយ​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា ​ទៅក្នុង​ទីផ្សារ​អន្តរជាតិ​ក្នុង​មួយឆ្នាំ ៥០​ម៉ឺន​តោន​។ជាការ​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ស្នើរ​ភាគី​ជំនួប ​ឲ្យ​សហការ​ជាមួយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ (​ក្រុមហ៊ុន​អង្ករ​) ដើម្បី​រៀបចំ​កិច្ចសន្យា​ស្តីពី​វិស្វកម្ម ​និង​សាងសង់​, កិច្ចព្រមព្រៀង​ស្តីពី​ការ​បង្កើត​ក្រុមហ៊ុនចម្រុះ​កម្ពុជា​-​ចិន ​ព្រមទាំង​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ ​និង​ការគ្រប់គ្រង រវាង​រដ្ឋាភិបាល​កម្ពុ​ជា ​និង​ក្រុមហ៊ុន​វិនិយោគ​ជា​ដៃគូ​ សម្រាប់ធ្វើ​ប្រតិបត្តិការ ​និង​ការថែទាំ​គម្រោង​ដើម្បី​ជំរុញ​កិច្ចការ​ទៅមុខ​ដោយ​រលូន​ និង​ទទួលបាន​ជោគជ័យ​។ក្នុង​ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ ​និង​ការនាំចេញ​អង្ករ​ជាមួយ​ប្រទេស​ចិន​ ដែល​ក្នុងនោះ​ភាគី​កម្ពុជា ​តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម ខណៈ​ភាគី​ចិន​តំណាង​ដោយ​ក្រុមហ៊ុន ​Henan Yuguang, ធនាគារ​នីហរ័ណ​-​អាហរ័ណ​ចិន​ និង​ក្រុមហ៊ុន​ស៊ី​ទីក​ហ្គ្រុ​ប​។​ នៅក្នុង​អនុស្សរណៈ ​ក្រុមហ៊ុន ខាង​លើ​នឹង​ទទួល​ការងារ​សាងសង់​ឡស​ម្ងួ​ត ​និង​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ​នៅក្នុង​ប្រទេស​កម្ពុជា​៕

គ្រូ​បង្វឹក​ថ្នាល​កីឡា​វ៉ូ​វី​ណា​ម​ឆ្លៀត​ពេល​បង្រៀន​ភាសា​អង់គ្លេស​ដល់​ក្មេងៗ​

2021/04/27 09:59:58 am        27
វ៉ូ​វី​ណា​ម៖ ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​ដែរ​ខ្លួន​មាន និង​ចង់​ឲ្យ​ក្មេងៗ​ដែល​ជា​កីឡាករ​ថ្នាលអាច​និយាយ អាន និង​សរសេរ​ភាសា​អង់គ្លេស គ្រូ​បង្វឹក​ថ្នាល​កីឡា​វ៉ូ​វី​ណា​ម​បាន​ឆ្លៀត​ពេលទំនេរ​របស់​ខ្លួន បង្រៀន​អង់គ្លេស​ដោយ​ឥតគិតថ្លៃ​។លោក ស៊ិន សេងហុង គ្រូ​បង្វឹក​ថ្នាល​កីឡា​វ៉ូ​វី​ណា​ម​បាន​ឲ្យ​ដឹង​ថា វា​ជា​រឿង​លំបាក​ដែរ ព្រោះ​លោក​ត្រូវ​រៀបចំ​កម្មវិធី​សម្រាប់​បង្ហាត់​កីឡាករ​ថ្នាល​ផង និង​ត្រូវ​រៀបចំ​មេរៀន​ដើម្បី​បង្រៀន​ក្មេងៗ​ផង​។​ ប៉ុន្តែ​ដោយ​ក្តី​ស្រឡាញ់ និង​ចង់​ឲ្យ​ក្មេងៗ​មានចំណេះ គឺ​លោក​សប្បាយចិត្ត​ក្នុង​ការ​បង្រៀន​ដល់​ក្មេង​ៗ ហើយ​លោក​សង្ឃឹមថា ថ្ងៃក្រោយ​ទៅ​ពួកគេ​នឹង​អាច​យក​ភាសា​នេះ​ទៅ​ប្រើប្រាស់​បាន​។​ គួរ​ដឹង​ដែរ​ថា រៀងរាល់ថ្ងៃ​លោក ស៊ិន សេងហុង​ បង្រៀន​ក្មេង​ ២​វេនគឺ​វេន​ថ្ងៃត្រង់​សម្រាប់​ថ្នាក់​ដំបូង និង​វេន​យប់​ថ្នាក់​មធ្យម ខណៈ​ដែល​សិស្ស​ទាំងនេះ​គឺជា​កីឡាករ​–កីឡា​ការិនី​ថ្នាល​ទាំង ​១៣​ប្រភេទ​កីឡា ដែល​ប្រមូល​ផ្តុំ​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា នា​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​៕

ក្មាន់​កាំ​ភ្លើង​ជា​និស្សិត​ម្នាក់បាញ់​​សម្លាប់​មនុស្ស ​១៩​នាក់​នៅ​មហា​វិទ្យាល័យ​មួយ​ក្នុង​តំបន់​គ្រី​មៀ

2021/04/27 09:59:58 am        27
អ៊ុយក្រែន៖ និស្សិត​មាន​វ័យ ១៨​ឆ្នាំ​ម្នាក់ បាន​ដើរចូល​ទៅ​ក្នុង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​គេ ​នៅ​ក្នុង​តំបន់គ្រី​មៀ​ (Crimea)​ ក្នុង​សំលៀក​បំពាក់​គ្របទាំង​សក់​ពណ៌​ទង់ដែង​របស់​គេ​ បន្ទាប់មក​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម ហើយ​បាន​បើក​ការ​បាញ់​ប្រហារ​កាលពី​ថ្ងៃ​ពុធ ​ដោយ​បាន​សម្លាប់​និស្សិត​ចំនួន ​១៩​នាក់​ និង​ជាង ​៥០​នាក់​ផ្សេងទៀត​រង​របួស​មុន​ពេល​គេ​បាញ់សម្លាប់​ខ្លួនឯង​។​លោក ហ្សឺ​ហ្គេ អាក​ស៊ី​យ៉ូ​នៅ មេដឹកនាំ​ប្រចាំ​តំបន់ក្នុង​តំបន់គ្រី​មៀបាន​និយាយ​ថា ជនល្មើស​បានដើរ​ទៅ​ដើរ​មក ​និង​បាញ់​សិស្ស និង​គ្រូបង្រៀន​ក្នុង​សភាព​ធម្មតា​។ ក្រុម​មន្ត្រី​បាន​និយាយ​ថា និស្សិត​ឆ្នាំ​ទី​៤ រូប​នេះបាន​បាញ់​សម្លាប់​ខ្លួនឯង​ នៅ​ក្នុងបណ្ណាល័យ​នៃ​មហាវិទ្យាល័យពហុបច្ចេកទេសឃើ​ច (Kerch Polytechnic College) បន្ទាប់ពី​ការវាយប្រហារ។ ម្ដាយ​របស់​គេ​ដែល​ជាគិលានុបដ្ឋាយិកា កំពុង​ជួយ​ព្យាបាលជនរងគ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់​មួយ ​ក្រោយពេល​បាញ់​ប្រហារមិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា កូនប្រុស​របស់​អ្នកស្រីត្រូវ​បាន​ចោទប្រកាន់​ពី​បទបង្ក​ភាព​វឹកវរ​ និង​បាន​បាត់បង់​ជីវិត​ហើយ​នោះ​។​ការ​បាញ់​ប្រហារ​តាម​សាលារៀន​បែបនេះ​កម្រ​កើតមាន​ណាស់​ ហើយ​ការវាយប្រហារ​កាលពី​ថ្ងៃ​ពុធ​ គឺជា​ការ​វាយប្រហារ​ដ៏​អាក្រក់​បំផុត​មួយ បង្កឡើង​ដោយ​និស្សិត​ខូចចិត្ត​ម្នាក់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ដែល​ទើប​កាត់​ឧបទ្វីប​គ្រី​មៀជា​ឧបសម្ពន្ធ​របស់​ខ្លួន ​ចេញពី​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ​2014​។​ ស្ថានភាព​ថ្លុក​ឈាមបាន​ធ្វើ​ឲ្យ​មានការ​ដេញ​ដោល​ អំពី​សុវត្ថិភាព​សាលារៀន​នៅ​ក្នុង​ប្រទេស​។ ​មហាវិទ្យាល័យពហុបច្ចេកទេសឃើ​ច ដែល​មាន​តែ​តុ​ទទួល​ចុះឈ្មោះ​មួយ​ប៉ុណ្ណោះ​ តែ​គ្មាន​ឆ្មាំ​សន្តិសុខ​ទេ​៕អត្ថបទ៖ សុខ​មាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
07/25/2026 09:07 AM
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
07/25/2026 09:07 AM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
07/25/2026 08:07 AM
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
07/25/2026 07:07 AM
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM