លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ព្រះមហាក្សត្រនៃកម្ពុជា យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន

2024/04/05 03:24:23 pm        188
នៅព្រឹកថ្ងៃទី៥ខែមេសានេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វ​ព្រះរាជ​ហឫទ័យ​ ស្តេចយាង​ចាកចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា​តាម​ព្រះទីនាំង​យន្តហោះ​ពិសេស​ ទៅ​កាន់​ប្រទេសជប៉ុន ដើម្បីបំពេញព្រះរាជទស្សនកិច្ចចាប់ពីថ្ងៃទី៥ ខែមេសាឆ្នាំ២០២៤​នេះតទៅ។ យាង និងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ចថ្វាយព្រះករុណាស្តេចយាង​ចាកចេញ​ពី​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ សង្កេតឃើញវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស​ឧត្តម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ សម្តេចឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់ រាជវង្សានុវង្ស និង ឯក​អគ្គ​រាជ​ទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ព្រះរាជ​ទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាស្តេចយាងទៅកាន់ប្រទេសជប៉ុននេះ បើតាមព្រះរាជសារ របស់​ព្រះអង្គ​ដែលឡាយព្រះហស្ថលេខាកាលពីថ្ងៃទី២ខែមេសា ឆ្នាំ២០២៤ ពេលអវត្ត​មាន​របស់​ព្រះអង្គ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួល​ជួយ​ព្រះអង្គ​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកថា ទំនាក់ទំនងការទូតរវាងជប៉ុន និង កម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ១៩៥៣ មកម៉្លេះ។ ប៉ុន្តែ​ទំនាក់ទំនងនេះបានជាប់គាំងនៅអំឡុងទសវត្សឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០ ដោយ​សារ​តែ​សង្គ្រាម​ស៊ីវិល និង​របបប្រល័យពូជសាសន៍នៅកម្ពុជា។ អ្វីដែលជាការទម្រង់ទិស និងការសម្រួច​ទំនាក់ទំនង​ប្រកប​ដោយភាពវិជ្ជមានរវាងកម្ពុជា-ជប៉ុន គឺការចូលរួមយ៉ាង សកម្មរបស់កម្ពុជា ក្នុង​ការ​កសាង​សន្តិភាព និងស្តារប្រទេសកម្ពុជាឡើងវិញ ក្នុងទសវត្ស៨០ និង៩០ក្នុងនោះសម្តេច​តេជោ ហ៊ុន សែន បានចូលរួម​យ៉ាង​សកម្មជាមួយ​នឹង​ការ​រឹតចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ប្រទេសកម្ពុជា និងជប៉ុន គឺជាដៃគូ ដ៏សំខាន់ក្នុងតំបន់ជាច្រើន ហើយមាន​ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​ចេញ​ទៅ​សិក្សា ស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន និងមានប្រជាជនជប៉ុន ជាច្រើន​កំពុង​រស់​នៅ​ប្រទេសកម្ពុជា។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានគាំទ្រការចូលរួមចំណែកក្នុងតំបន់ និង​សហគមន៍​អន្តរជាតិ។ប្រជាជនកម្ពុជា និងជប៉ុន មានការគោរពស្រឡាញ់ យោគយល់គ្នាយ៉ាងខ្លាំង។ បន្ថែម​ពីនេះ កម្ពុជា និងជប៉ុន ជាប្រទេសដែលមានព្រះមហាក្សត្រគ្រងរាជសម្បត្តិដូចគ្នា ដោយ​រដ្ឋាភិបាលជប៉ុន បានយាងព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ទៅប្រទេស​ជប៉ុន​ក្នុង​ឋានៈ​ជា​ភ្ញៀវ​រដ្ឋ​នៅឆ្នាំ១៩៥៥។ ខណៈជាង១០ឆ្នាំមុន ព្រះចៅអធិរាជជប៉ុន ទ្រង់ក៏យាង​មក​កាន់​ទឹកដី​កម្ពុជា​ គ្រួសាររាជវង្សកម្ពុជា និងរាជវង្សជប៉ុន មានទំនាក់ទំនងយ៉ាងល្អ ដែលក្លាយជា​ចំណែក​មួយ​ដ៏សំខាន់​នៃទំនាក់ទំនងទ្វេភាគី។ជាមួយនឹងទំនាក់ទំនងការទូតនេះ ប្រទេសជប៉ុន បានបញ្ជូនអ្នកជំនាញរបស់ខ្លួន មក​ជួយ​ជួស​ជុល ប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ប្រទេស​ជ​ប៉ុន បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋ-សង្គម នៅកម្ពុជា ជាក់ស្តែង មានអ្នក​វិនិយោគិនជប៉ុនជាច្រើន បានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជប៉ុន ក៏ជា​ប្រទេស​ធំមួយ ក្នុងការផ្តល់ជំនួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ជាក់ស្តែង​ការ​ស្ថាបនា​ស្ពាន​ជ្រោយ​ចង្វារ, ស្ពានគីសូណា, ស្ពានអ្នកលឿង ដែលជាស្ពានឆ្លងទន្លេធំៗនៅកម្ពុជា។កម្ពុជា បានគាំទ្រគោលនយោបាយរបស់ជប៉ុន រួមទាំងនៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ប្រទេស​ទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញ ទៅមកលើឆាកអន្តរជាតិហើយតាមរយៈ ព្រះរាជទស្សន​កិច្ច​របស់​ព្រះអង្គ​ទៅ​កាន់​ប្រទេស​ជប៉ុនជាថ្មី​ម្តង​ទៀត​នេះ​នឹងនាំមកនូ​វផ្លែផ្កា​នៃ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ជាច្រើនវិស័យថែមទៀតសម្រាប់ប្រទេសទាំង២៕ អត្ថបទ ៖ មុត សុទ្ធ់

សម្ដេចធិបតី៖ក្រសួងមុខងារសាធារណៈដើរតួនាទីសំខាន់គាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រដ្ឋ

2024/04/05 01:03:44 am        127
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្រសួងមុខងារសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលរួមមានការកែទម្រង់ប្រព័ន្ធគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ, ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យ អប់រំ វិស័យសុខាភិបាលជាដើម។​សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីររាជធានី ខេត្តបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ដឹ ព្រេមៀ សែនសុខ។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៅក្នុងក្រសួងមុខងារសាធារណៈដែលក្នុងរយៈពេល៧ខែនេះបានខិតខំ និងចូលរួមយ៉ាងសកម្មយកចិត្តទុកដាក់លើកិច្ចការងារធ្វើកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។ សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបន្តធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចនៅតាមបណ្ដាក្រសួង ស្ថានប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាឱ្យក្រសួងស្ថាប័នអាចបំពេញភាកិច្ចរឹងមាំជូនជាតិ និងប្រជាជន។សូមជម្រាបថា ក្រសួងមុខងារសារណៈត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយការរួមបញ្ចូលគ្នានូវស្ថាប័នចំនួន៣ គឺរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងសាលាភូមិន្ទរដ្ឋបាល។ ក្រសួងមុខងារសាធារណៈមានបេសកកម្ម និងភារកិច្ចដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈ មានភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ហៅកាត់ថា គ.វ.រ.។ គណៈកម្មាធិការជាតិនេះដឹកនាំផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងមានសមាសភាពជារដ្ឋមន្ត្រីពីគ្រប់ក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់កាដូឆ្នាំថ្មីដល់ប្រធានមន្ទីររាជធានីខេត្តដំឡើងកម្រិត​ស្មើប្រធាននាយកដ្ឋាន

2024/04/05 12:55:34 am        127
ភ្នំពេញ ៖ ជាកាដូឆ្នាំថ្មីសម្រាប់មន្រ្ដីរាជការ ជាប្រធានមន្ទីរ នៃរដ្ឋបាលរាជធានី ខេត្ត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីរនៅតាមបណ្ដារាជធានី-ខេត្តទាំងអស់មានតំណែងស្មើប្រធាននាយករដ្ឋាន ខណៈកាលពីមុនស្មើត្រឹមអនុប្រធាននាយកដ្ឋានប៉ុណ្ណោះ។​សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីររាជធានី ខេត្តបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ដឹ ព្រេមៀ សែនសុខ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ ទាក់ទងទៅនឹងការងារធ្វើកំណែទម្រង់ វិមជ្ឈការ វិសហមជ្ឈការ គឺរាជរដ្ឋាភិបាលបានប្រគល់សិទ្ធិឱ្យរដ្ឋបាលរាជធានីខេត្ត ស្រុក ក្រុង ថ្នាក់ក្រោមជាតិ ដើម្បីបម្រើសេវាដល់ប្រជាពលរដ្ឋ។ សម្ដេចបញ្ជាក់ថា តួអង្គគន្លឹះក្នុងការផ្ដល់សេវាទៅដល់ប្រជាពលរដ្ឋ គឺមន្ទីរជំនាញនៅមូលដ្ឋានផ្ទាល់ដែលមានសិទ្ធិ និងធនធានគ្រប់គ្រាន់ ដូច្នេះមុខងារ និងការទទួលខុសត្រូវរបស់មន្ទីរជំនាញក៏កាន់តែកើនផងដែរ ហើយដើម្បីលើកទឹកចិត្តប្រធានមន្ទីរសម្ដេចធិបតីបានសម្រេចដំឡើងកម្រិតស្នើប្រធាននាយករដ្ឋានតែម្ដង។  សូមជម្រាបថា ការដំឡើងកម្រិតតំណែងដល់ប្រធានន្ទីរជំនាញនៅតាមបណ្ដារាជធានី-ខេត្ត សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា គឺជាការលើកទឹកចិត្ត ក៏ដូចជាកាដូឆ្នាំថ្មីឱ្យស័ក្តិសមទៅនឹងតួនាទី និងការខិតខំរបស់មន្រ្ដីជំនាញនៅថ្នាក់ក្រោមជាតិ ក្រោយពេលរាជរដ្ឋាភិបាលបានប្រតិភូអំណាច ប្រគល់ការងារទៅដល់មន្ទីរជំនាញនានានៅថ្នាក់ក្រោមជាតិកាន់តែច្រើនជាងមុន៕ អត្ថបទ៖ វ៉ន ដារ៉ា

នាយករដ្ឋមន្រ្តណែនាំឲ្យក្រសួងមុខងារសាធារណៈធ្វើការឲ្យបានម៉ត់ចត់ចំពោះការជ្រើសរើសមន្រ្តីរាជការ

2024/04/04 11:31:15 pm        97
ភ្ណំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងមុខងារសាធារណៈត្រូវធ្វើការកែទម្រង់ឲ្យបានម៉តចត់បំផុត ចំពោះការប្រឡងចូលជាមន្រ្តីរាជការនៅតាមក្រសួង-ស្ថាប័ន នីមួយៗដោយត្រូវប្រកាន់ជំហរជានិច្ចចំពោះ«អ្នកចេះគឺជាប់»។ នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈនារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការធ្វើកំណែទម្រង់គឺជាកត្តា ចាំបាច់បំផុត ដោយត្រូវអនុវត្តជាប្រចាំ ហើយក៏ត្រូវធ្វើការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ ដូចជាការប្រឡងមន្រ្តីរាជការជាដើមត្រូវតែម៉ត់ចត់ ដោយគ្មានការសូកប៉ាន់អ្វីនោះឡើយ។​នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានប្រកាសបន្តអនុវត្តនូវអភិក្រមទាំងប្រាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្រ្តីផងដែរ ដោយអភិក្រមទាំងប្រាំនោះគឺ«ឆ្លុះកញ្ចក់ ងួតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ខណៈអភិ ក្រមទាំងប្រាំនេះនៅតែមានតម្លៃសម្រាប់ដាស់តឿន ឲ្យមន្រ្តីគ្រប់កម្រិតពិនិត្យកែលម្អខ្លួនឲ្យសមជាមន្រ្តីបម្រើរាស្រ្តនោះ៕អត្ថបទ ៖ បាន ចក់

សម្តេចធិបតី៖អ្វីដែលរាជរដ្ឋាភិបាលចង់បានគឺសេវាសាធារណៈមួយដែលរឹងមាំក្នុងការបម្រើដល់ពលរដ្ឋ

2024/04/04 11:25:12 pm        105
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលចង់បាន ធំបំផុតនោះ គឺសេវាសាធារណៈមួយដែលមានភាពរឹងមាំ ក្នុងការបម្រើដល់ផលប្រយោជន៍របស់បងប្អូនប្រ ជាពលរដ្ឋគ្រប់រូប ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈនារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលមានភាពចាំបាច់ ក្នុងការបន្ដកំណែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឲ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ហើយបំពេញការងារនៅក្នុងជីវភាពប្រព័ន្ធតួអង្គតែមួយ ដោយធានាបានប្រសិទ្ធភាពខ្ពស់ នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់ នៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃ នៅលើការអនុវត្តគោលនយោបាយយុទ្ធសាស្ដ្រ នៅក្នុងបរិការនៃការវិវត្តន៍ ប្រែប្រួលយ៉ាងឆាប់រហ័ស នៅក្នុងសភាពការណ៍សង្គម សេដ្ឋកិច្ច នៅទូទាំងប្រទេសជាដើម។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា កិច្ចការខាងលើនេះ គឺក្រសួងមុខងារសាធារណៈ ដើរតួនាទីសំខាន់បំផុតក្នុងការគាំទ្រដល់ការងារបំពេញមុខងាររបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ជាពិសេសនោះគឺការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាកិច្ចការអាទិភាពបំផុតរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧នេះតែម្តង៕អត្ថបទ៖ បាន ចក់

គណបក្សនយោបាយនានាផ្ញើសារអបអរសាទរ និងគាំទ្រសម្តេចតេជោ ជាប្រធានព្រឹទ្ធសភានីតិកាលទី៥

2024/04/04 02:20:22 am        115
ភ្នំពេញ ៖ បណ្តាគណបក្សនយោបាយនានា បានផ្ញើសារអបអរសាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានីតិកាលទី៥ ខណៈតួនាទីដ៏ឧត្តុង្គឧត្តមនេះ ពិតជាស័ក្តិសមបំផុតចំពោះតេជោ ហើយក៏ដើម្បីឆ្លើយតបទៅនឹងបំ ណងប្រាថ្នារបស់ប្រជាជនកម្ពុជាទូទាំងប្រទេសផងដែរ។យោងតាមលិខិតអបអរសាទរ ដែលបានចេញដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ នាយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ បានលើកឡើងថា ពួកគេសូមចូលរួមអបអរសាទរ ចំពោះសម្តេចតេជោ ក្នុងឱកាស ដែលសម្តេចទទួលបានការគាំទ្រជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិ កាលទី៥នេះ។តាមរយៈលិខិតអបអរសាទររបស់បណ្តាគណបក្សនយោបាយទាំងនោះ បានលើកឡើងទៀតថា «ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ដើម្បីដឹកនាំស្ថាប័នព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ គឺឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុ ជាទូទាំងប្រទេស ដែលបានបង្ហាញឆន្ទៈ និងជំនឿជឿជាក់លើការដឹកនាំដ៏មានភាពម៉ឺងម៉ាត់បំផុតរបស់ សម្តេចតេជោ»។ ក្នុងសារលិខិតអបអរសាទរទាំងនោះបានបន្ថែមទៀតថា នាឱកាសដ៏ឧត្តុង្គឧត្តមនេះ ពួកគេសូម សម្តែងនូវមោទនភាពជូនសម្តេចតេជោ ដែលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច ប្រទេសជាតិកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ មួយវិញទៀតវីរភាពដ៏ធំធេងរបស់សម្តេចតេជោ បានធ្វើឲ្យប្រជាជន កម្ពុជាចងចាំ និងដឹងគុណជានិច្ចមិនអាចបំភ្លេចបាន ព្រោះប្រទេសជាតិបានរស់ឡើងវិញ ប្រកបដោយ កិត្តិយស និងកិត្យានុភាព ហើយប្រជាជនរស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងសេចក្តីសុខក្សេមក្សាន្ត ក្រោមម្លប់នៃ សន្តិភាព។យ៉ាងណាក៏ដោយក្នុងសារលិខិតបណ្តាគណបក្សនយោបាយទាំងនោះ បានគោរពជូនពរ ជ័យ សេរីមង្គលគ្រប់ប្រការជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានីតិ កាលទី៥នេះ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយពុទ្ធ ពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕អត្ថបទ ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន និងសមាជិកសមាជិកាព្រឹទ្ធសភាសច្ចាប្រណិធានប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ និងបម្រើជាតិ

2024/04/04 01:00:22 am        112
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ចូលសច្ចាប្រណិធាន ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។​ខ្លឹមសារនៃការធ្វើសច្ចាប្រណិធានសម្តេចសម្ដេចប្រធាន អនុប្រធាន និងសមាជិកព្រឹទ្ធសភាទាំង ៦២ រូប បានប្ដេជ្ញាថា ក្នុងពេលប្រតិបត្តិការ តាមមុខតំណែងខ្លួន និងក្នុងការបំពេញ បេសកកម្ម ដែលប្រជារាស្ត្រកម្ពុជា បានប្រគល់ជូន និងប្តេជ្ញា គោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រយោជន៍ របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ សម្តេចសម្ដេច ប្រធាន អនុប្រធាន និងសមាជិកព្រឹទ្ធសភាទាំង ៦២ រូប បានសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួក ឬសម្រាប់ភាគីរៀងៗខ្លួនឡើយ។ សម្តេចសម្ដេច ប្រធាន អនុប្រធាន និងសមាជិកសមាជិកាព្រឹទ្ធសភាទាំងអស់ បានប្តេជ្ញាប្តូរផ្តាច់ ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវឯករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា, អធិបតេយ្យភាពជាតិពេញបរិបូរណ៍, បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ ១៩៦៣ ដល់ ១៩៦៩, ហើយមិនអនុញ្ញាតឲ្យមានការបែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ។សម្តេចសម្ដេច ប្រធាន អនុប្រធាន និងសមាជិកសមាជិកាព្រឹទ្ធសភាទាំងអស់ក៏បានប្តេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវអព្យាក្រឹត្យភាព និងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតឲ្យជនណាមួយក៏ដោយដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ។ សម្តេចសម្ដេចប្រធាន អនុប្រធាននិងសមាជិកសមាជិកាព្រឹទ្ធសភាទាំងៃអស់បានបញ្ជាក់ថា មិនបម្រើជាដាច់ខាត នូវផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ ។សម្តេចសម្ដេច ប្រធាន អនុប្រធាន និងសមាជិកសមាជិកាព្រឹទ្ធសភាទាំងអស់បានប្តេជ្ញាគោរពជានិច្ចទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្សព្រមទាំងមានការគោរពយ៉ាងម៉ឹងម៉ាត់ ចំពោះសិទ្ធិមនុស្ស ដូចមានចែង ក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស៕ ដោយ ៖ ដារ៉ា

មហាជនផ្ញើសារអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានីតិកាលទី៥

2024/04/04 12:50:49 am        75
ភ្នំពេញ ៖ មហាជនផ្ញើសារអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា បន្ទាប់ពីសម័យប្រជុំក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតជ្រើសរើសសម្ដេចជាប្រធានព្រឹទ្ធសភា ដោយសំលេង ៦២ លើ ៦២។​ជាក់ស្ដែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និងឆានែលតេឡេក្រាម ថ្មាក់ដឹកនាំតាមណ្ដាក្រសួង ស្ថាប័ន មន្រ្ដីរាជការ មន្រ្ដីអង្គការ សមាគមន៍ សង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅ បានផ្ញើសារលិខិត អបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកដំបូងនៃនីតិកាលទី៥នេះ។ តាមរយៈសារលិខិតរបស់មហាជនផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ដោយភ្ជាប់ជាមួយរូបភាពសម្ដេចផងនោះបានបង្ហាញក្ដីសាទរសប្បាយរីករាយ និងមានមោទកភាពយ៉ាងក្រៃលែងដែលបានឃើញសម្ដេចតេជោដែលជាវីរជនកំពូលរបស់កម្ពុជា បានបន្តកាន់តំណែងកំពូលនៅក្នុងស្ថាប័នព្រឹទ្ធសភានាថ្ងៃនេះ។ ក្នុងនោះថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ននានា ទាំងស្ថាប័ននីតិបញ្ញាត្តិ និងប្រតិបត្តិបានផ្ញើសារអបអរសាទរ និងជូនពរ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសដែលសម្តេចត្រូវបានសមាជិកព្រឹទ្ធសភាទាំងមូលបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ ខណៈតួនាទីដ៏ឧត្តុង្គឧត្តមនេះពិតជាស័ក្តិសមបំផុតចំពោះគំរូវីរភាពរបស់សម្តេចតេជោ ដែលជាបិតាស្ថាបនិកសន្តិភាពរបស់កម្ពុជានោះ។ក្រៅពីនេះបណ្ដាអង្គការសមាគមន៍ សហភាពសិទ្ធិកម្មករកម្ពុជា តំណាងឱ្យកម្មករ កម្មការិនី ដែលជាសមាជិកជាងរាប់ម៉ឺននាក់ រួមនឹងប្រជាពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធបានផ្ញើសារលិខិត អបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេច ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែកក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។ក្នុងនោះមហាជនជាពិសេសថ្នាក់ដឹកនាំវ័យក្មេងជំនាន់ក្រោយ បានសម្តែងនូវក្តីកត្តញ្ញូកតវេទីដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់កម្លាំងកាយ ចិត្ត ធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីជាតិមាតុភូមិ និងប្រជាជនរបស់សម្តេច។  បន្ទាប់ពីបេសសកម្មដឹកនាំជាតិរយៈពេលជាង៤០ឆ្នាំ ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចនឹងបន្តដឹកនាំស្ថាប័ននីតិបញ្ញត្តិជាន់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការកាន់ចង្កូរនាវាកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។ មហាជនបានគត់សម្គាល់ឃើញថា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនសម្តេចតេជោ ដើម្បីដឹកនាំស្ថាប័នកំពូលមួយនេះ គឺពិតជាបង្ហាញយ៉ាងជាក់ច្បាស់នូវតួនាទីដ៏ឧត្តុង្គឧត្តមរបស់សមេ្តចតេជោដែលប្រជារាស្ត្រខ្មែរច្រើនលើសលប់គោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែមានជំនឿចិត្តយ៉ាងមុតមាំលើគតិបណ្ឌិត និងភាពវៃឆ្លាតរបស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេសជាតិ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោបានថ្លែងថា តួអង្គសហស្ថាបនិកសម្រាប់ការចរចានយោបាយ បង្កើតព្រឹទ្ធសភា ពេលនោះ គឺនៅសល់តែសម្តេចម្នាក់ប៉ុណ្ណោះ

2024/04/04 12:28:07 am        126
ភ្នំពេញ ៖ ពេលនេះ សម្តេចតេជោ បានថ្លែងថា ការប្តេជ្ញាចិត្តរបស់សម្តេច និងឯកឧត្តមទាំងពីរ ក្នុងការគោរព រដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម និងការអភិវឌ្ឍប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជន យើង ស័ក្តិសមទទួលបាននូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ហើយថែមទាំងជំរុញទឹកចិត្តយើង ទាំងអស់គ្នាឱ្យបន្តកេរដំណែលដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការងារប្រចាំថ្ងៃរបស់យើងទៀតផង។ទន្ទឹមនេះ ព្រឹទ្ធសភាក៏ដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួល ការងាររវាងរដ្ឋសភានិងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមាន ជាយថាហេតុ។ក្នុងឋានៈជាសហស្ថាបនិកក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង សម្តេចតេជោ ហ៊ុន សែន សូមយកឱកាសដ៏កម្រនេះរំឭកពីសារៈសំខាន់ផ្នែកនយោបាយ នៃការបង្កើតព្រឹទ្ធសភា ក្នុងការដោះស្រាយវិបត្តិនយោបាយ ដែលបានបង្កឱ្យមានការគំរាមកំហែងដ៏ធំមួយដល់ឯកភាព និងស្ថិរភាពជាតិ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២។សម្តេចតេជោបានថ្លែងថា សុឆន្ទៈរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម តាមកិច្ចព្រមព្រៀងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងការទទួលយកការដឹកនាំស្ថាប័នកំពូលនេះនៅឆ្នាំ១៩៩៩ បានបើកច្រកឱ្យមានដំណោះស្រាយនយោបាយ និងកិច្ចសហប្រតិបត្តិការរវាង គណបក្សនយោបាយនានាដែលជាប់ឆ្នោត។ ក្នុងនាមជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។ យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន រំលឹកថា ៥៤ឆ្នាំមុន រៀបចំចូលព្រៃតស៊ូ ពេលនេះមកដឹកនាំព្រឹទ្ធសភា, អាយុ៣២ឆ្នាំក្លាយជានាយករដ្ឋមន្ត្រី អាយុ ៧២ឆ្នាំក្លាយជាប្រធានព្រឹទ្ធសភានាថ្ងៃនេះ៕ ដោយ ៖ ដារ៉ា

ព្រឹទ្ធសភាបើកសម័យប្រជុំដំបូងសម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

2024/04/04 12:22:30 am        125
ភ្នំពេញ ៖ នៅព្រឹកថ្ងៃថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះ ព្រឹទ្ធសភាបានបើកសម័យប្រជុំលើកដំបូងសម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ​បន្ទាប់ពីព្រះរាជពិធីបើកសម័យប្រជុំព្រឹទ្ធសភានីតិកាលទី៥ និងព្រះរាជសនៈកថារបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួចហើយនោះ ព្រឹទ្ធសភា ក៏បានដំណើរការកិច្ចប្រជុំ ដោយមានការបោះឆ្នោត សម្រេចជ្រើសរើសប្រធានព្រឹទ្ធសភា អនុប្រធានទី១ អនុប្រធានទី២ ព្រឹទ្ធសភា។ ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ មួយថ្ងៃមុនខួប៥៤ឆ្នាំ នៃការប្រែក្លាយជីវិតជាយុទ្ធជនប្រយុទ្ធដណ្តើមអំណាច ថ្វាយសម្តេច នរោត្តម សីហនុនោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភា ៦២ លើ៦២ សំឡេង ឱ្យធ្វើជាប្រធានដឹកនាំព្រឹទ្ធសភា។ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនសម្តេចតេជោ ដើម្បីដឹកនាំស្ថាប័នកំពូលមួយនេះ គឺពិតជាបង្ហាញ យ៉ាងជាក់ច្បាស់នូវតួនាទីដ៏ឧត្តុង្គឧត្តមរបស់សមេ្តចតេជោ ដែលប្រជារាស្ត្រខ្មែរច្រើនលើសលប់គោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែមានជំនឿចិត្តយ៉ាងមុតមាំលើគតិបណ្ឌិត និងភាពវៃឆ្លាតរបស់ សម្តេចតេជោ ក្នុងការដឹកនាំប្រទេសជាតិ ក្នុងឋានៈជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ប្រជាជាតិខ្មែរទាំងមូល ពិតជាមានមហាភ័ព្វវាសនាខ្ពស់ក្រៃលែង ដោយមានអគ្គមគ្គុទេ្ទសក៍ដ៏ឆ្នើម គឺ សមេ្តចតេជោ ដែលជាវីរកុលបុត្រខ្មែរដ៏អង់អាចក្លាហាន តែងតែរួមសុខរួមទុក្ខដោយក្តីស្មោះត្រង់បំផុត ជាមួយ ប្រជាជន និងប្រទេសជាតិ នៅគ្រប់កាលៈទេស:ទាំងអស់។ សមេ្តចតេជោ គឺជាតួអង្គដ៏មាន សារសំខាន់មិនអាចខ្វះបាន សម្រាប់ឆាកនយោបាយរបស់កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេល អនាគត ព្រោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ គឺជាគ្រឹះនៃការបង្រួបបង្រួមជាតិ ការកសាង ខឿន សន្តិភាព ឯករាជ្យ បូរណភាពទឹកដី ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ក្នុងឱកាសកិច្ចប្រជុំលើកដំបូងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះសមាជិកសមាជិការដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមណ្ឌលបោះឆ្នោតក្នុងភូមិភាគ ទាំងប្រាំបី ដែលភាគច្រើនលើសលប់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្រដ៏លើសលប់នេះ ឆ្លុះបង្ហាញជាថ្មីម្តងទៀតនូវជំនឿជាក់ និងទំនុកចិត្ត លើគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធានានូវសន្តិភាព ស្ថិរភាព និងមាគ៌ាអភិវឌ្ឍន៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលមុន ព្រមទាំងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អតីតអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អតីតអនុប្រធានទី២ ដែលការលះបង់ និងការដឹកនាំរបស់សម្តេច និងឯកឧត្តមទាំងពីរ បានជួយពង្រឹងស្ថាប័នរបស់យើងក្នុង រយៈពេលជាច្រើនឆ្នាំកន្លងមក។ សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីប្រវត្តិនៃការបង្កើតស្ថាប័នព្រឹទ្ធសភា ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយកម្ពុជា កាលពី២៥ឆ្នាំមុន។ សម្តេចតេជោ រំលឹកអំពីការបង្កើតព្រឹទ្ធសភា ដែលជាព្រះគុណដ៏ធំធេងរបស់ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គដោះស្រាយវិបត្តិនយោបាយកម្ពុជាសម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ ខិតខំថែរក្សាសុខភាព ខណៈស្ថិតក្នុងវ័យចំណាស់ទាំងអស់គ្នា។ សម្តេចតេជោ រំលឹកថា អំពីការប៉ុនប៉ងធ្វើឃាតសម្តេច កាលពី ២៤កញ្ញា ១៩៩៨ នៅខេត្តសៀមរាប ដែលបើសិនពេលនោះ សម្តេចស្លាប់ ខេត្តសៀមរាបនឹងក្លាយជាវាលពិឃាត និងក្លាយជាថ្លុកឈាមសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតនៃការបង្កើតព្រឹទ្ធសភា កើតចេញពីគំនិតរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលលោក ប្រាក់ សុខុន ក៏បានដឹងរឿងនេះដែរ។ សម្តេចតេជោ បានថ្លែងថា ការបង្កើតព្រឹទ្ធសភា ជាការបញ្ចប់ភាពជាប់គាំងខាងនយោបាយពេលនោះ ដែលប្រៀបដូចជាព្រួញមួយបាញ់បានចាបច្រើន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបែងចែកអំណាចពេលនោះ ក្រោយបង្កើតព្រឹទ្ធសភា គឺសម្តេច ជា ស៊ីម ធ្វើជាប្រធានព្រឹទ្ធសភា សម្តេចក្រុមព្រះ ធ្វើជាប្រធានរដ្ឋសភា និងសម្តេចផ្ទាល់ធ្វើជានាយករដ្ឋមន្រ្តី ហើយលែងមាននាយករដ្ឋមន្រ្តីទី១ និងទី២ ទៀតហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការសម្របសម្រួលនយោបាយ ដើម្បីបំបាត់ភាពជាប់គាំងដោយ ព្រះបរមរតនកោដ្ឋ ម្ល៉េះពេលនោះ នឹងមានការបង្ហូរឈាម រយៈពេលយូរ៕ ដោយ ៖ ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM