លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានាផ្ញើសារអបអរសាទរជូនចំពោះសម្តេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា

2024/04/04 12:13:59 am        409
ថ្នាក់ដឹកនាំនៃបណ្តាក្រសួង ស្ថាប័ននានា ទាំងស្ថាប័ននីតិបញ្ញាត្តិ និងប្រតិបត្តិ នៅថ្ងៃទី៣ ខែ​មេសា ឆ្នាំ ២០២៤នេះបានផ្ញើសារអបអរសាទរ និងជូនពរ ចំពោះ​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសដែល​សម្តេច​ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​ទាំងមូលបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ ខណៈ​តួនាទី​ដ៏ឧត្តុង្គឧត្ត​មនេះពិតជាស័ក្តិសមបំ ផុតចំពោះគំរូវីរភាពរបស់សម្តេចតេជោ ដែល​ជា​បិតា​ស្ថាបនិក​សន្តិភាពរបស់កម្ពុជានោះ។យោង​តាមសារលិខិតអបអរសាទរ និងជូនពរ ដែលចេញដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ បាន លើក​ឡើងថាការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ ពិត​ជា​ស័ក្តិសម​បំផុត​ចំពោះ​គំរូ​វីរភាព​ដ៏​អស្ចារ្យ​របស់សម្តេច តេជោ ហ៊ុន សែន ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និង​ប​ទ​ពិសោធន៍ អស់រយៈ ពេលជាច្រើនទសវត្សរ៍ ក្នុងនាមជា​អគ្គ​មគ្គទេសក៍​ឯក​«បិតា​ស្ថាបនិក​សន្តិភាព​កម្ពុជា» ដោយបានបង្កើតនូវ ស្នាដៃ និងសមិទ្ធផលប្រវត្តិសាស្រ្ត​ជាតិធំៗ​ជា​ច្រើន​គូរ​ឲ្យ​កោត​ស្ងប់​ស្ងែងបំផុត តាមរយៈការដាក់ចេញនូវ គោលនយោបាយ និងយុទ្ធសាស្រ្តគ្រ​ប់​ជ្រុង​ជ្រោយ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ប្រជាជន ឯករាជ្យ ភាព អធិបតេយ្យភាព បូរណ​ភាព​ទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ លើកកម្ពស់កិត្យានុភាពជាតិ និងធានា​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។តាមរយៈសារលិខិតជូនពរ និងអបអរសាទរទាំងនោះ ក៏បានសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ បំផុត​ចំពោះគុណូបការៈដ៏ធំធេង និងសូមកោត​សរសើរ​ប្រកប​ដោយ​មោទន​ភាព​ជាទី​បំផុត​ចំពោះ​គំរូ​វីរភាព របស់សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយពល និង​បញ្ញា​ញាណ ព្រមទាំងបាន ធ្វើពលិកម្មគ្រប់បែបយ៉ាងសូម្បីជីវិតសម្តេចផ្ទាល់ ក្នុងបុព្វហេតុជាតិ មាតុ​ភូមិ​ និងប្រជាជនកម្ពុជា។ការទទួលបានតំណែងជាប្រធានស្ថាប័នកំពូលនៃអង្គនីតិបញ្ញាត្តិដ៏ឧត្តុង្គឧត្តមនេះ គឺជាមហាកិត្តិ យស​ដ៏ធំធេងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយស័ក្តិ​សម​បំផុត​នឹង​គិត្តិគុណវុឌ្ឍ​របស់​សម្តេចតេជោ ដែលជាអគ្គមគ្គទេសក៍ឯកឆ្នើមនៃនយោបាយឈ្នះ ឈ្នះ ការបង្រួបបង្រួមជាតិ ការផ្សះ​ផ្សាជាតិ ការការពារអធិបតេយ្យជាតិ ការការពាររាជបល្ល័ង្គ ស្របតាមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។ ក្នុងសារលិខិតជូនពរ និងអបអរសាទរ ក៏បានលើកឡើងផងដែរ ក្រៅពីសមិទ្ធផលជាច្រើនជូន ជាតិមាតុភូមិ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជា​«អ្នកត្រួស​ត្រាយ​ស្វែង​រក​សន្តិភាព»«ជាអ្នកនាំមកនូវ សន្តិភាព»ប៉ុណ្ណោះទេ ប៉ុន្តែជាមេដឹកនាំ​កំពូល​ដ៏​អង់​អាច​ក្លាហាន​ហ៊ាន​ជម្នះ​រាល់​ឧប​សគ្គក្នុងការ«ថែរក្សា ការពារសន្តិភាពឲ្យបានគង់វង្ស» ដែលស័ក្តិសម​ជា​«បិតា​ស្ថាបនិក​សន្តិភាព»ពិតៗនៅកម្ពុជា។ ជាងនេះ ទៅទៀតសម្តេចតេជោ​ថែម​ទាំង​បាន​ដឹក​នាំ​នាវា​កម្ពុជា​ឲ្យ​ទទួលបាននូវសុខសន្តិភាព បរិបូរណ៍ពេញលេញ ការគោរពសិទ្ធមនុស្ស លទ្ធិប្រជា​ធិបតេ​យ្យ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាព វិបុលភាព និងការអភិវឌ្ឍ​រីក​ចម្រើន​សម្បូរណ៍​សប្បាយរុងរឿងគ្រប់វិស័យ រហូតបាននូវការសាទរស្ងប់ស្ងែង និងកិត្តិ ស័ព្ទល្បីល្បាញ​សុស​សាយ​ទាំងលើឆាកជាតិ និងអន្តរជាតិថែមទៀតផង។ តាមរយៈ​សារជូនពរ និងអបអរសាទរនេះដែរ សម្តេច ឯកឧត្តម និងលោកជំទាវដែលជាថ្នាក់ដឹក នាំក្រសួង ស្ថាប័នទាំងនោះក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្វសាធុការពរ បវរសួស្តី ជ័យ​មង្គល វិបុលសុខ មហា ប្រសើរគ្រប់ប្រការជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជា​ឧត្តម​ភរិយា ព្រមទាំងបុត្រា បុត្រី ចៅៗជាទីស្រឡាញ់របស់សម្តេច សូមសម​ប្រកប​ជួប​ប្រទះ​នូវ​ពុទ្ធពរ​ទាំង​បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើងផងដែរ៕ អត្ថបទបាន ចក់

[BREAKING NEWS] សម្ដេចតេជោ ហ៊ុន សែន ជាប់ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង

2024/04/03 05:25:01 pm        424
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបាន បើក​សម័យ​ប្រជុំ​លើកដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។សម័យប្រជុំលើកដំបូងរបស់ខ្លួនសម្រាប់នីតិកាលទី៥នេះ បានប្រព្រឹត្ត​ទៅ​លើ​របៀប​វារៈ​សំខាន់ៗ​ចំនួ​ន២៖ ទី១- ប្រកាសសុពលភាពនៃអាណត្តិសមាជិកនីមួយៗ, ទី២- បោះឆ្នោត​ជ្រើសរើស​ប្រធាន និងអនុប្រធានទាំងទី១ ទី២ ព្រឹទ្ធសភា។ជាលទ្ធផលអង្គបោះឆ្នោតបានបោះឆ្នោតគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​ប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល។ បើសិនបើគ្មានការប្រែប្រួលទេពិធីស្បថចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំកំពូលព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ នៅ​ក្នុង​ព្រះបរមរាជវាំង។សូមបញ្ជាក់ថា ព្រឹទ្ធសភានីតិកាលទី៥នេះ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មាន​គណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង ដោយក្នុងនោះរួមមាន​គណបក្ស​ប្រជាជន​កម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធផល​គណបក្ស​ប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ​៕ 

ព្រះមហាក្សត្រ ឱ្យព្រឹទ្ធសភានីតិកាលទី៥ បន្តរួមចំណែកកាន់តែសកម្មពូនជ្រំប្រជាធិបតេយ្យ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន

2024/04/03 04:43:02 pm        539
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមានព្រះរាជសុន្ទរកថាទៅកាន់សមាជិកសមាជិកាព្រឹទ្ធសភា ក្នុង​ឱកាសបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយ​ព្រះអង្គ​បានផ្ដាំផ្ញើឱ្យព្រឹទ្ធសភានីតិកាលទី៥ បន្តរួមចំណែកឱ្យកាន់តែសកម្មថែមទៀត បន្តពូនជ្រំ​ប្រជាធិបតេយ្យ​ទាំង​ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានរបស់កម្ពុជា។ ព្រះរាជសុន្ទរកថា ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ថ្ងៃនេះជាឱកាសដ៏​មហា​វិសេស​វិសាល​ដែលព្រឹទ្ធសភានីតិកាលទី៥ បានប្រារព្ធពិធីបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្រប​ទៅ​តាម​កាល​កំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីម្ចាស់​ឆ្នោត​គឺ​តំណាង​រាស្ត្រ ​និងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ក្នុងក្របខ័ណ្ឌភូមិភាគទាំង៨ បាសម្តែងនូវឆន្ទៈ និង​ជំនឿ​ទុក​ចិត្ត តាមរយៈការបោះឆ្នោតជាអសកល សេរី និងពហុបក្ស កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤​កន្លងមក។ព្រះករុណាបានសម្តែងនូវសេចក្តីអំណរសាទរដ៏កក់ក្តៅក្រៃលែងថ្វាយ និងជូន​ចំពោះ​សម្តេច​ព្រះ​អង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួមគ្នា​បំពេញ​តួនាទី​ភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មាន​ប្រសិទ្ធ​ភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។ ព្រះករុណា​ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវរួម​ចំណែក​ធ្វើ​ឱ្យ​អំណាច​រដ្ឋ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ និងមានតុល្យភាពដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញនិងរបបរាជានិយនិយម។ សាមគ្គី​ជាតិ​រឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត ស្ថេរគង់វង្ស ត្រូវដើរ​ទន្ទឹម​នឹង​ការ​លើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ ព្រះ​ករុណាព្រះមហាក្សត្របានរម្លឹកឡើងថា ក្នុងអំឡុងពេលនៃបួននីតិកាលកន្លងទៅនេះ ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជាបានដំណើរការដោយរលូន ប្រកប​ដោយ​ភាព​ចាស់​ទុំ​ខាង​នយោបាយ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម និងដឹកនាំបន្តដោយភាព វៃឆ្លាត និងត្រឹមត្រូវ​ច្បាស់​លាស់ រហូតមកដល់បច្ចុប្បន្ននេះដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ។ព្រះករុណា​ព្រះមហាក្សត្រ បានផ្ដាំផ្ញើដល់​ព្រឹទ្ធសភា នីតិកាលទី៥​ថា​ ដោយ​ឈរ​លើ​អត្ត​សញ្ញាណ​ជា​តំណាង​ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួមចំណែក​ឱ្យ​កាន់​តែ​សកម្ម​ថែម​ទៀត​ ក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បី​ឱ្យ​មាន​ការ​បែង​ចែក​មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់​ក្រោម​ជាតិ សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ​ដោយ​ចីរភាព និងបរិយាបន្ន។ ព្រះករុណាព្រះមហាក្សត្រ បានបញ្ជាក់ថា ទន្ទឹមនេះព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និង​យុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់​ប្រជា​រាស្ត្រ​គ្រប់​រូប និងលើកកម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវ សុភ​មង្គល ភាពសុខដុមរមនាយូរអង្វែង ទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិយើង ទាំងមូល​៕

ព្រះមហាក្សត្រ៖ ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងផ្តល់នូវភាពយុត្តិធម៌​ដល់សង្គមទាំងមូល

2024/04/03 04:28:01 pm        507
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បី​សមធម៌​សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជារាស្ត្រ​គ្រប់រូប​យូរ​អង្វែង​។ក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូលថា ឈរ​លើ​អត្តសញ្ញាណ​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួម ចំណែកឱ្យកាន់តែសកម្មថែមទៀត ក្នុង​ការ​ពូន​ជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន ដើម្បីឱ្យមាន​ការ​បែង​ចែក​មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅ​លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ​ដោយ​ចីរភាព និង​បរិយាបន្ន​។ព្រះអង្គបានមានព្រះរាជបន្ទូលថា«ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បី​សមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជា រាស្ត្រគ្រប់រូប និង​លើក​កម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវ សុភមង្គល ភាព​សុខ​ដុមរមនាយូរអង្វែង ទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិយើងទាំងមូល»។ក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភានេះដែរ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះប​រមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏​បាន​មាន​ព្រះរាជ​បន្ទូល សូមសម្តែងនូវសេចក្តីអំណរសាទរដ៏កក់ក្តៅក្រៃលែង ថ្វាយនិង ជូនចំពោះសម្តេច ព្រះអង្គ​ម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួម​គ្នា​បំពេញ​តួនាទី​ភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ ឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មាន​ប្រសិទ្ធ​ភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។ព្រះអង្គ​បាន​មានព្រះរាជបន្ទូលបន្ថែមទៀតថា​ព្រឹទ្ធសភា​ត្រូវ​រួមចំណែក​ធ្វើឱ្យអំណាចរដ្ឋ​ប្រព្រឹត្ត​ទៅ​បាន​ល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម។ សាមគ្គីជាតិ​រឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត ស្ថេរគង់វង្ស ត្រូវ​ដើរ​ទន្ទឹម​នឹង​ការ​លើក​កម្ពស់​កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក៕ អត្ថបទ៖ បាន ចក់

ព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា

2024/04/03 04:07:04 pm        379
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។ ខាងក្រោមជាព្រះរាជសុន្ទរកថាទាំងស្រុងរបស់ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា៖

នាព្រឹកនេះ ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ ក្រោមអធិបតីភាពព្រះករុណា ព្រះមហាក្សត្រ

2024/04/03 02:15:27 pm        583
ភ្នំពេញ៖ ដូចតាមការគ្រោងទុកនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ ក្រោម​ព្រះរាជា​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា ព្រឹទ្ធសភានីតិកាលទី៥នេះ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា​នីតិកាលទី៥នេះ​មាន​គណបក្ស​នយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ដោយក្នុងនោះរួមមាន​គណបក្ស​ប្រជាជន​កម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធ​ផល​គណបក្ស​ប្រជាជន​កម្ពុជាទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការអប់រំនៅផ្ទះ និងសាលាឱ្យបានខ្លាំងដើម្បីបញ្ជៀសឥទ្ធិពលពីសង្គម

2024/04/03 12:42:14 am        140
ភ្នំពេញ ៖ថ្លែងក្នុង ឱកាសអញ្ជើញជាធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងអប់រំ យុវជននិងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យានារសៀលថ្ងៃទី២មេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជំរុញការអប់រំនៅផ្ទះ និងសាលាឱ្យបានខ្លាំងដើម្បីបញ្ជៀសឥទ្ធិពលពីសង្គម។សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំនិងបានបង្កើតលេខាធិការដ្ឋានមួយដែលដើរតួនាទីជាសេនាធិការរបស់គណៈកម្មាធិការជាតិក្នុងគោលបំណងជួយគាំទ្រលើកកម្ពស់ការអប់រំដែលក្នុងដំណាក់កាលដំបូង ផ្តោតទៅលើសាលាបឋមសិក្សាប្រមាណ៥០និង ផ្តល់នូវការគាំទ្រ និងការចុះជួយជំនាញផ្នែកទន់ ដើម្បីឱ្យនាយកសាលា គ្រូបង្រៀននិងសហគមន៍ចូលរួមនិងការរៀបចំកម្មវិធីក្រៅម៉ោងសិក្សាយ៉ាងហោចណាស់ពីរម៉ោងសិក្សាបន្ថែមក្នុងមួយថ្ងៃ ដើម្បីឲ្យសិស្សបានមករៀននិងទទួលបានការបំប៉ន់មេរៀនបន្ថែមទៅលើការសិក្សាក្នុងម៉ោងផ្លូវការ ការសិក្សាភាសាអង់គ្លេស កុំព្យូទ័រ សកម្មភាពផ្សេងៗទៀតដូចជាការអានជាក្រុម ការអានក្នុងបណ្ណាល័យ ការធ្វើលំហាត់បន្ថែម សកម្មភាពសង្គម ការអប់រំសីលធម៌និងការលេងកីឡាជាដើម។ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជា អាទិភាព ទី ១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍គន្លឹះ ៤ចំណុចដល់ ក្រសួង អប់រំ យុវជន និងកីឡាសម្រាប់អនុវត្ត រួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការ ពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវ ការក្នុង ការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់ សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាព របស់ សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការ ត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាម សាលា និងទី៤. ការជំរុញ និងលើក ទឹកចិត្តការចូលរួមរបស់ មាតាបិតា អ្នកអាណាព្យាបាល និងសហ គមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ ជាពិសេសអនុវត្តយ៉ាងសកម្មនូវវិធានការគន្លឹះ ៤ ចំណុចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញអនុសាសន៍ដ៏ខ្ពង់ខ្ពស់ នាសម័យប្រជុំដំបូង គណៈរដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើ ការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា៖ ទី១) ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣) ការយកចិត្តទុកដាក់ លើសុខ ភាព របស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅ តាមសាលា, ទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហ គមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ៕ ដោយ ៖ មុត សុត

សម្តេចធិបតី៖ឪពុកម្តាយខ្លះកាន់ជើងកូនពេកប្រើហ្វេសបុករិះគន់គ្រូបង្រៀនដោយសារតែប្រដៅកូនខ្លួន

2024/04/03 12:24:07 am        74
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាពេលបច្ចុប្បន្ននេះមានឳពុកម្ដាយមួយចំនួនតូច ដោយស្រឡាញ់កូនខ្លាំងពេកខ្វះការពិចារណាបែជាប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក បន្ទោសគ្រូបង្រៀន គ្រាន់តែគ្រូបង្រៀនដាក់វិន័យដល់កូនសិស្ស ដែលជាកូនរបស់ខ្លួនបានប្រព្រឹត្តខុសវិន័យក្នុងសាលានោះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា កាលពីកន្លងទៅនេះសម្តេចបានមើលឃើញតាម បណ្តាញសង្គមហ្វេសបុកមួយដែលបានបង្ហោះរិះគន់លោកគ្រូបង្រៀន គ្រាន់តែលោកគ្រូនោះបានដាក់ ពិន័យកូនរបស់ខ្លួន ដោយសារតែធ្វើខុសវិន័យសាលារៀន។​ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកិឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី បានបន្ថែមទៀតថា បញ្ហាម្ដាយឳពុកស្រឡាញ់កូនជ្រុលហួស កាន់ជើងកូននេះ គឺកើតឡើងបានដោយសារតែអាណាព្យាបាលរបស់សិស្សានុសិស្សខ្លះមិនសូវបានទំនាក់ទំនងជាមួយគ្រូបង្រៀន៕អត្ថបទ ៖ បាន ចក់

សម្តេចធិបតីណែនាំសាលារៀនទាំងអស់មិនត្រូវបង្កើតកម្មវិធីអ្វីមួយហើយស្នើសុំថវិកាពីអណាព្យាបាលសិស្សនោះទេ

2024/04/02 11:40:46 pm        314
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រប់សាលារៀនទាំងអស់មិនត្រូវបង្កើតជំនួយសមធម៌ ឬដាក់បន្ទុកផ្នែកហិរញ្ញវត្ថុអ្វីមួយដល់មាតាបិតា ឬអណាព្យាបាលរបស់សិស្សានុសិស្សជាដាច់ខាត ដើម្បីធ្វើយ៉ាងណាបញ្ជៀសការរិះគន់ និងការថ្នាំងថ្នាក់ពីអណាព្យាបាលរបស់សិស្ស ឬពីបណ្តាញសង្គមនានា។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកិឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចាប់ពីពេលនេះតទៅ មិនត្រូវបង្កើតកម្មវិធីអ្វីមួយហើយស្នើសុំថវិការបស់សិស្សានុសិស្សនោះឡើយ ខណៈបញ្ហានេះក៏ធ្លាប់មាន មកហើយដែរ ដូច្នេះមិនត្រូវឲ្យមានបន្តទៀតនោះទេ។ ​សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការបង្កើតកម្មវិធីអ្វីមួយពីសាលារៀន ហើយស្នើសុំថវិកាពីឱពុកម្តាយរបស់សិស្សានុសិស្សនោះ វាជារូបភាពមួយដែលអាចមានការយល់ច្រឡំពី ឱពុកម្តាយរបស់សិស្សានុសិស្ស ដោយពួកគាត់អាចចោទប្រកាន់មកសាលារៀនវិញថា ការស្នើសុំរបស់ យើងវាជាការដាក់សម្ពាធផ្នែកហិរញ្ញវត្ថុដល់ពួកគាត់ ដូច្នេះបញ្ហានេះគប្បីមិនមានទៀតវាល្អជាង៕អត្ថបទ ៖ បាន ចក់

ឯកអគ្គរាជទូតជប៉ុនអបអរសាទរចំពោះសម្តេចតេជោដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានៅថ្ងៃស្អែកនេះ

2024/04/02 06:54:27 pm        190
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានអនុញ្ញាតអោយ ឯកឧត្តម អូអីណូ អាហ្សឹហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលសម្តែងការគួរសម និង​ពិភាក្សា​ការងារនៅវិមាន ៧មករា រាជធានីភ្នំពេញ។ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងមាន​សេចក្តី​រីក​រាយ​យ៉ាង​ខ្លាំង​ដែលសម្តេចតេជោ បានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតអោយ ឯកឧត្តម បាន​ជួប​សម្តែង​ការ​គួរ​សម​នៅពេលនេះ ហើយសង្ឃឹមថានឹងបានជួបជាមួយ សម្តេចតេជោ ជាបន្ត​បន្ទាប់​ទៀត​នៅ​ពេលសម្តេចតេជោ ធ្វើជាប្រធានព្រឹទ្ធសភា។ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានអបអរសាទរចំពោះ សម្តេចតេជោ ដែលនឹង​ត្រូវ​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធ​សភា​នៃ​ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃស្អែកនេះ ហើយសង្ឃឹមថាទំនាក់ទំនងរវាងជប៉ុន និង​កម្ពុជា​នឹង​ត្រូវបានពង្រឹងពង្រីកថែមទៀតទាំងក្របខណ្ឌសភា រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ជាការឆ្លើយតប សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរាជទូត ដែល​បាន​ឆ្លៀត​ពេលជួប សម្តេច មុនពេលដែលសម្តេចក្លាយជាប្រធានព្រឹទ្ធសភា។ ឆ្លៀតក្នុង​ឱកាស​នេះ​ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ដែល​បាន​សម្របសម្រួលរៀបចំបានយ៉ាងល្អជូនចំពោះ សម្តេច នៅពេលដែល សម្តេច បាន​អញ្ជើញ​ទៅ​ពិនិត្យកែវភ្នែកនៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២៤កន្លងទៅ។ អរគុណជប៉ុន ដែល​បានរៀបចំអោយ សម្តេច ជួបមិត្តភក្តិទាំងឡាយ ជាពិសេសអរគុណចំពោះ ឯកឧ​ត្តម​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន គីស៊ីដា ហ៊ីមីអូ ដែលបានទទួលជួប សម្តេច ទោះបីជា សម្តេច មិនមាន​តួនាទី​ជា​នាយក​រដ្ឋមន្រ្តីក៏ដោយ។ សម្តេចតេជោ បានគូសបញ្ជាក់ថា នៅពេលដែល សម្តេច ធ្វើជាប្រធានព្រឹទ្ធសភា សម្តេច នឹង​បន្ត​ពង្រឹង​ពង្រីកទំនាក់ទំនងជាមួយជប៉ុនអោយកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសស្ថាប័នសភា ដើម្បី​ជា​ប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ ជាចុងបញ្ចប់ សម្តេចតេជោ តាមរយៈឯកឧត្តមឯកអគ្គរាជទូតជប៉ុន សូមផ្តាំផ្ញើការ​សួរសុខ​ទុក្ខ​របស់​សម្តេច ជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វីមីអូ និងបានជូនពរដល់ ឯកឧត្តម​ឯកអគ្គរាជទូតសូមអោយមានសុខភាពល្អបរិបូរណ៍ និងទទួលបាន​ជោគ​ជ័យ​គ្រប់​ភារកិច្ច​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM