លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

ចិន​រិះគន់​ទីក្រុង​ម៉ានីល​ជុំវិញ​ទំនាក់ទំនង​យោធា​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាមេរិក​ ដោយ​ព្រមាន​ទល់នឹង​ការ​នាំ​ចចក​ចូល​ផ្ទះ

2023/03/13 05:45:51 pm        399
​ចិន៖ ទីក្រុង​ប៉េកាំង​បាន​បង្កើន​ការរិះគន់​លើ​ការសម្រេចចិត្ត​របស់​ប្រទេស​ហ្វីលីពីន ​ក្នុង​ការ​ស្វែងរក​ទំនាក់​ទំនង​យោធា​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក ខណៈ​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​អូស​ទាញ​ប្រទេស​នេះ​ប្រឆាំង​ចិន និង​ឈាន​ទៅ​រក​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​។ ​​ស្ថានទូត​ចិន​នៅ​ក្នុង​ទីក្រុង​ម៉ានីល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ហ្វីលីពីន​ត្រូវតែ​បញ្ឈប់​ដំណើរ​ឈាន​ចូល​ទៅក្នុង​ផ្លូវ​អាក្រក់​នៃ​ការ​នាំ​ចចក​ចូល​ផ្ទះ ដោយ​ចេញ​ការព្រមាន​ដាច់​ណាត់​ចំពោះ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Ferdinand Marcos Jnr នូវ​អ្វី​ដែល​ជា​សេចក្ដីថ្លែងការណ៍​ទី​២​ របស់​ខ្លួន​លើ​បញ្ហា​នេះ​ក្នុង​រយៈពេល​ ៣​ថ្ងៃ​។ ​ទោះបីជា​មានការ​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​អំឡុង​ដំណើរ​របស់​លោក Marcos ទៅកាន់​ទីក្រុង​ប៉េកាំង​កាលពី​ខែ​មករា ទំនាក់ទំនង​ទ្វេភាគី​ត្រូវ​បាន​អាប់អួរ​នៅ​ពេល​ថ្មីៗ ក្រោយ​ទីក្រុង​ម៉ានីល​បានសម្រេច​ងាក​ទៅ​រក​សហរដ្ឋអាមេរិក ដើម្បី​ប្រឆាំង​ការ​អះអាង​សិទ្ធិ​លើ​ដែនទឹក​របស់​ចិន ខណៈ​ភាព​តានតឹង​រីក​កាន់តែ​ធំ​ជុំវិញ​ជម្លោះ​ដែនទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ​សេចក្ដីថ្លែងការណ៍​ចុងក្រោយ​របស់​ស្ថានទូត​ចិន​កើតឡើង បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​ម៉ានីល​លោក MaryKay Carlson បាន​និយាយ​ថា ការសម្រេចចិត្ត​របស់​លោក Marcos ក្នុង​ការ​បើក​ចំហ​តំបន់​ចំនួន៤​ បន្ថែម​ទៀត​ដល់​កងកម្លាំង​អាមេរិក ក្រោម​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការ​ការពា​រ​ដ៏​ល្អ​ប្រសើរ ​នឹង​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​៕អត្ថបទ៖ សុខមាន

ក្រសួងព្រះបរមរាជវាំង៖ អគ្គិភ័យឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

2023/03/13 05:15:29 pm        411
ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង សម្តែងការសោកស្តាយពន់ពេកចំពោះព្រឹត្តិការណ៍ឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប បណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។

មនុស្ស​រាប់ពាន់​នាក់​ចេញ​តវ៉ា​ជាថ្មី​នៅ​កណ្ដាល​ទីក្រុង​អា​តែ​ន ក្រោយ​គ្រោះថ្នាក់​រថភ្លើង​សម្លាប់​មនុស្ស​ ៥៧​នាក់

2023/03/13 04:52:59 pm        363
​ក្រិក៖ មនុស្ស​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​ជាថ្មី​ទៀត​កាលពី​ថ្ងៃអាទិត្យ​ នៅ​កណ្ដាល​រដ្ឋធានី​អា​តែ​ន ប្រទេស​ក្រិ​ក ជុំវិញ​គ្រោះ​មហន្តរាយ​រថភ្លើង​បុក​គ្នា​ដ៏​សាហាវ​សម្លាប់​មនុស្ស​ ៥៧​នាក់​កាលពី​ខែ​មុន​នៅ​ក្នុង​ប្រទេស​ក្រិ​ក​។ ​ក្រុម​អ្នកតវ៉ា​បាន​បង្ហាញ​កំហឹង​ជុំវិញ​ការ​ធ្វេស​ប្រហែល​សុវត្ថិភាព ​នៅ​ក្នុង​បណ្ដាញ​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ក្រិ​ក និង​បាន​ទាមទារ​ឲ្យ​ដាក់ទោស​លើ​អ្នកទទួលខុសត្រូវដែល​បង្ក​ឲ្យ​រថភ្លើង​ដឹក​អ្នកដំណើរ និង​រថភ្លើង​ដឹកទំនិញ​បុក​គ្នា​ឆក់​យក​ជីវិត​មនុស្ស​ ៥៧​នាក់​កាលពី​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​។ នគរបាល​បាន​និយាយ​ថា ​មនុស្ស​ជាង​ ៨​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ក្នុង​ទីក្រុង​អា​តែ​ន​ នៅ​ខាងក្រៅ​អគារ​រដ្ឋសភា​ដើម្បី​តវ៉ា​ជាថ្មី​កាលពី​ថ្ងៃអាទិត្យ​ ទី​១២​មីនា​។ ​ក្រុម​អ្នក​តវ៉ា​បាន​សម្រុក​ទៅកាន់​ទីលាន​ចតុរង្គ Syntagma របស់​រដ្ឋធានី​អា​តែ​នដោយ​ក្រវីផ្ទាំង​បដា​អាន​ថា យើង​នឹង​មិន​ភ្លេច​ឡើយ យើង​នឹង​មិន​លើកទោស​ឲ្យ​ឡើយ និង​ឃ្លា​ថា យើង​នឹង​ក្លាយ​ជា​សំឡេង​របស់​អ្នក​ស្លាប់​ទាំងអស់​។​ ​អ្នកក្រុង​អា​តែ​ន​ម្នាក់​ដែល​ចូលរួម​ការតវ៉ាឈ្មោះ Markella វ័យ​ ៦៥​ឆ្នាំបាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា កំហឹង និង​ការមិន​ពេញ​ចិត្តបាន​នាំ​ខ្ញុំ​មកកាន់​ទីនេះ ។ អ្នក​តវ៉ា​ម្នាក់ទៀត​ឈ្មោះ Alexandros វ័យ ​២៦​ឆ្នាំបាន​និយាយថា យើង​អស់សង្ឃឹម យើងទាំងអស់គ្នា​មិនដឹងថា​ត្រូវ​និយាយថា​ម៉េច ហើយ​ត្រូវធ្វើ​អ្វីក្រៅពី​ការ​មក​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នេះ៕អត្ថបទ៖ សុខមាន

អូស្ត្រាលីនឹងបន្តគាំទ្រជួយដល់កម្ពុជា លើវិស័យជាច្រើន ជាពិសេសជួយកម្ពុជា ជាប្រទេសគ្មានមីននៅឆ្នាំ២០២៥

2023/03/13 04:51:38 pm        393
ភ្នំពេញ៖ អូស្ត្រាលីបានអះអាងថានឹងបន្តគាំទ្រជួយកម្ពុជាលើវិស័យជាច្រើន ដូចជាសេដ្ឋកិច្ច វិនិយោគ កសិកម្ម ជាពិសេសជួយឱ្យកម្ពុជាជាប្រទេសគ្មានមីននៅឆ្នាំ២០២៥ តាមការគ្រោងទុករបស់រដ្ឋាភិបាលកម្ពុជា ។ការបញ្ជាក់អះអាងរបស់ភាគីអូស្ត្រាលីបែបនេះ ខណៈសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្ដម ចាស្ទីន ខេវិន វ៉ាយអេត(Justin Kevin Wayatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានឱ្យដឹងថា បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានសេចក្តីរីករាយណាស់ដែលបានវិល​ត្រឡប់​មកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរយៈពេលជាង២០ឆ្នាំកន្លងមក។ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា នៅពេលនេះកម្ពុជាមានការរីកលូតលាស់​និងអភិវឌ្ឍន៍​យ៉ាងឆាប់រហ័ស ហើយឯកឧត្តមក៏សូមសំដែងនូវការគោរពចំពោះការដឹកនាំដ៏វៃឆ្លាត​របស់​សម្ដេចតេជោក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ កន្លងមក ការរៀបចំនិងដឹកនាំ​កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំទៅ​ដែលនាំមកជូនកម្ពុជានូវកិត្តិនាម កិត្តិសព្ទដ៏ល្អរន្ទីរ ក៏ដូចជាបានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងអាណត្តិជាឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជា​ឯកឧត្តម​និងប្រឹងប្រែងធ្វើយ៉ាងណាពង្រឹង​ទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់និងក្នុងភាពជាដៃគូលើវិស័យមួយចំនួន ដូចជាការ ជំរុញពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងរវាងអ្នកវិនិយោគនិងអ្នកវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម លើវិស័យសុខាភិបាល លើវិស័យដោះមីនធ្វើយ៉ាងណាជួយគាំទ្រកម្ពុជា​ឲ្យបានសម្រេចនូវគោលដៅ​ប្រទេសគ្មានមីននៅឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការលើវិស័យសង្គមកិច្ច វិស័យលទ្ធិប្រជាធិបតេយ្យ​និងសិទ្ធិមនុស្ស វិស័យការពារជាតិនិងវិស័យទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន​ការជួញ​ដូរគ្រឿងញៀនជួញដូរមនុស្សនិងឧក្រិដ្ឋកម្មផ្សេងៗទៀត។ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការស្វាគមន៍និងអបអរសាទរជូនចំពោះ​ឯកឧត្តមវ៉ាយអេត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់អូស្ត្រាលីប្រចាំកម្ពុជា។សម្ដេចក៏បានសំដែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសលើវិស័យកសិកម្មដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតជាវិទ្យាស្ថានកាឌី សម្រាប់ការស្រាវជ្រាវ ហើយការស្រាវជ្រាវនេះសោតទៀតក៏បាននាំកម្ពុជាទៅដល់ការស្រាវជ្រាវបានពូជស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខមួយនិងពូជស្រូវដទៃទៀត។សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរជូនចំពោះរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលីដែលកន្លងមកបានជួយកម្ពុជាក្នុងការផ្ដល់វ៉ាក់សាំងសម្រាប់ទប់ស្កាត់ការីរាលជំងឺ កូវីដ-១៩។សម្ដេចបានមានប្រសាសន៍ថាជោគជ័យរបស់កម្ពុជាលើការទប់ស្កាត់ជំងឺកូវីដ-១៩ គឺមិនអាចកាត់ផ្ដាច់បានពីការគាំទ្រនិងជួយពីប្រទេសអូស្ត្រាលីទេ។សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរជូនដល់រដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលីដែលបានជួយដល់កម្ពុជាលើបញ្ហាដោះមីននិងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ រួមនឹងវិស័យដទៃទៀត។គួរបញ្ជាក់ថា ឯកឧត្តម ចាស្ទីន វ៉ាយអេត ត្ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីតែងតាំងជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និងពេញសមត្ថភាពប្រចាំកម្ពុជា ជំនួសឯកឧត្តម បាប្លូ កាង។បើតាមស្ថានទូតអូស្ត្រាលី​ប្រចាំកម្ពុជា បានឱ្យដឹងថា នេះគឺជាលើកទីពីរហើយ ដែលឯកឧត្តម ចាស្ទីន វ៉ាយអេត បានមកបម្រើការងារនៅប្រទេសកម្ពុជា បន្ទាប់ពីបានមកធ្វើការងារការទូត​ដំបូង​បង្អស់ របស់លោកនៅកម្ពុជាកាលពីជាង២០ឆ្នាំមុន៕

ឯកឧត្តម ហ៊ុន ម៉ានី មានក្តីរន្ធត់ និងសោកស្តាយពន់ពេក ចំពោះអគ្គីភ័យឆាបឆេះព្រះរាជដំណាក់ខេត្តសៀមរាប

2023/03/13 04:24:34 pm        439
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពពសហព័ន្ធយុវជនកម្ពុជា(សសយក) នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានសរសេរលើបណ្តាញសង្គមFacebook ដោយសម្តែងក្តីរន្ធត់ និងសោកស្តាយពន់ពេក ចំពោះអគ្គីភ័យឆាបឆេះព្រះរាជដំណាក់ខេត្តសៀមរាប។សារឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា «ទូលព្រះបង្គំពិតជាមានសេចក្តីរន្ធត់ និងសោកស្តាយពន់ពេក ដោយបានទទួលដំណឹងអំពីអគ្គិភ័យដែលបានឆាបឆេះ ព្រះរាជដំណាក់ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ។ គិតត្រឹមព្រឹកនេះ ស្ថានការណ៍នៃអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញហើយ»។ឯកឧត្តមបញ្ជាក់ថា «ចេញពីព្រឹត្តិការណ៍ដ៏អាក្រក់នេះ ទូលព្រះបង្គំសូមលើកហត្ថបួងសួងដល់វត្ថុសក្តសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ យាងប្រោះព្រុំស័ព្ទសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលមាំមួន។ សូមព្រះអង្គទាំងទ្វេទុកព្រះទ័យលើកូនចៅទាំងអស់គ្នាចុះ»។ឆ្លៀតឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានីក៏សូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងមានសមត្ថកិច្ច ជាពិសេសកម្លាំងអគ្គិភ័យ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគ្រប់គ្រងស្ថានការណ៍៕

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការឆបោក តាមរយៈ​ប្រព័ន្ធTelegram

2023/03/13 07:03:00 am        576
ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី តាមរយៈសារជាសំឡេងបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដោយ​មាន​ជនឆបោក​តាម​រយៈប្រព័ន្ធTelegram ខណៈមានជនបោកប្រាស់បានប្រើប្រាស់លេខក្រៅ​ប្រទេស បង្កើតតេឡេក្រាម ដាក់ឈ្មោះលោក​ឧកញ៉ា ឃុន សៀ ហើយផ្ញើសារជាភាសាអង់គ្លេស​ឲ្យសម្ដេចផ្ទេរប្រាក់តាមរយៈABA ទៅឲ្យពួកគេ។ សូមស្ដាប់សារសំឡេងរបស់សម្ដេចតេជោតាមរយៈ Link: https://t.me/btvnewscambodia/80366

សម្ដេចតេជោ៖ ជំនួបសីហនុ-ហ៊ុន សែន និងសេចក្ដីថ្លែងការណ៍រួមបង្កើតបាននូវមូលដ្ឋាន ឈានដល់កិច្ចព្រមព្រៀងប៉ារីស

2023/03/13 05:39:46 am        571
ភ្នំពេញ៖ តាមរយៈTelegram នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំណរគុណបងប្អូនដែលបានបង្ហោះវីដេអូមួយដោយបង្ហាញពីជំនួបដំបូងរវាងសម្ដេច និងសម្ដេចព្រះបីតាជាតិដែលគេនិយមហៅថា ជំនួបសីហនុ ហ៊ុន សែន ហ្វែ អង់តាដឺណ័រប្រទេសបារាំងថ្ងៃទី២ ខែឆ្នូ ឆ្នាំ១៩៨៧។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ”ជំនួបដំបូងនេះភាគីម្ខាងៗមាន៣រូបដែលភាគី ព្រះករុណា មានព្រះអង្គផ្ទាល់អមដោយសម្តេចម៉ែ និងសម្តេចក្រុមព្រះ។ ឯភាគីភ្នំពេញមានសម្ដេចតេជោ អមដោយឯកឧត្តម ឌិច មន្ទី និង ឯកឧត្ដម ចម ប្រសិទ្ធ។” ការចរចាធ្វើពេញមួយថ្ងៃ (ថ្ងៃទី២ធ្នូ) បន្តមកថ្ងៃទី៣ធ្នូ សម្រេចបានសេចក្តីប្រកាសរួមមួយមកចុះហត្ថលេខាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧។” សម្ដេចតេជោបានសង្គត់ធ្ងន់ថា ជំនួប និងសេចក្តីថ្លែងការណ៍នេះហើយដែលបង្កើតបាននូវមូលដ្ឋាន សម្រាប់ការចរចា នៃភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ និងឈានដល់កិច្ចព្រមព្រៀងប៉ារីស។សម្ដេចតេជោបន្តថា មុនចរចានាំគ្នាអង្គុយឲ្យសារព័ត៌មានចូលថតបន្ទាប់មកទើបចាប់ផ្តើមចូលតុចរចា គង់ និងអង្គុយទល់មុខគ្នា។ សម្ដេចតេជោ ជឿជាក់ថា តាមរយៈការពន្យល់ និងវីដេអូដែលបានផ្សព្វផ្សាយនេះនឹងជួយឲ្យបងប្អូនប្រជាជនយើងអាចយល់បានពីដំណើររឿងប្រវត្តិសាស្ត្រកម្ពុជាដែលអាចជៀសវាងបានពីការយល់ខុសតាមការកុហករបស់មនុស្សខ្លះ៕

ក្រុមបាតុករ​អ៊ី​ស្រា​អ៊ែល​ដើរ​ពេញ​ដងផ្លូវ​ក្នុងការ​តវ៉ា​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រឆាំង​កំណែទម្រង់​ប្រព័ន្ធតុលាការ​

2023/03/12 04:27:50 pm        381
​អ៊ី​ស្រា​អ៊ែល៖ ប្រជាជន​អ៊ីស្រាអែល​រាប់​សែន​នាក់​ បាន​ចូលរួម​ក្នុង​អ្វីដែល​អ្នកមួយ​ចំនួន​ហៅថា ​ការ​តវ៉ា​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​។​ ការតវ៉ា​ប្រឆាំងនឹង​ផែនការ​របស់​រដ្ឋាភិបាល ​សម្រាប់​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​តុលាការ​បាន​ដំណើរការ​អស់​រយៈពេល ​១០​សប្តាហ៍​មក​ហើយ​។ ​​ចំនួន​បាតុករ​បាន​ធ្លាក់​ចុះ​ក្នុង​ទីក្រុង​នានា​ដូចជា​ទីក្រុង Haifa ខណៈ​ដែល​មាន​មនុស្ស​ប្រមាណ ២០០.០០០​នាក់​ត្រូវ​គេ​ជឿ​ថា​បាន​ដើរ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង Tel Aviv​។ ​ក្រុម​អ្នក​រិះគន់​និយាយ​ថា កំណែទម្រង់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​។​ ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក Benjamin Netanyahu និយាយ​ថា ​ការ​ផ្លាស់ប្តូរ​ដែល​បាន​គ្រោង​ទុក​គឺ​ប្រសើរ​ជាង​សម្រាប់​ម្ចាស់​ឆ្នោត​។​ ​ក្រុម​អ្នក​រៀប​ចំ​បាន​និយាយ​ថា បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំនួន ៥០០,០០០​នាក់​បាន​ដើរ​តាម​ផ្លូវ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​សៅរ៍​ ជា​អ្វី​ដែល​កាសែត​អ៊ីស្រាអែល Haaretz ហៅថា ជា​បាតុកម្ម​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស។​ ​មេដឹកនាំ​ប្រឆាំង​លោក Yair Lapid បាន​ប្រាប់​ហ្វូង​មនុស្ស​នៅ​ក្នុង​ទីក្រុង Be'er Sheva ភាគខាងត្បូង​ថា ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​វិបត្តិ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។​ ​លោក​បាន​និយាយ​ថា រលក​នៃ​អំពើ​ភេរវកម្ម​កំពុង​វាយលុក​យើង សេដ្ឋកិច្ច​របស់​យើង​កំពុង​គាំង លុយ​កំពុង​រត់គេច​ពី​ប្រទេស​។ អ៊ីរ៉ង់​ទើបតែ​បាន​ចុះហត្ថលេខា​កាលពី​ម្សិលមិញ​ នូវ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ​ប៉ុន្តែ​រឿង​តែមួយគត់​ដែល​រដ្ឋាភិបាល​នេះ​យកចិត្តទុកដាក់ ​គឺ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​អ៊ីស្រាអែល៕​អត្ថបទ៖ សុខមាន

លោក ស៊ីម សំណាង ជាអតីតស្ថាបនិកអង្គការមាតាធម្មជាតិម្នាក់ទៀតចូលរួមគាំទ្ររាជរដ្ឋាភិបាល

2023/03/12 06:58:28 am        235
កោះកុង៖អតីតស្ថាបនិកអង្គការមាតាធម្មជាតិម្នាក់ទៀត លោក ស៊ីម សំណាង នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសស្ម័គ្រចិត្តចូលរួមគាំទ្រធ្វើសកម្មការពារ​ធនធានធម្មជាតិជាមួយ​រាជរដ្ឋាភិបាល​ឡើងវិញ​ក្រោយពីលោកធ្លាប់បានធ្វើសកម្មភាព​ខុសច្បាប់ជា​មួយ​ក្រុមអង្គការមាតាធម្មជាតិរបស់លោក អាឡេច រហូតឈានដល់​ជាប់​ពន្ធនាគារ​រយៈពេល​ជាង ១០ ខែ បណ្ដាលឱ្យគ្រួសារ​មាន​ទុក្ខ​លំបាក​គ្រប់​យ៉ាង​ប៉ុន្ដែ​គ្មាន​បរទេស​ណា​ម្នាក់​បាន​ជួយ​ដល់គ្រួសារពួកគាត់នោះទេ ។

BREAKING NEWS! សម្ដេចតេជោ ហ៊ុន សែន វីដេអូខលមកក្រុមយុវជនអតីតសកម្មជនអង្គការមាតាធម្មជាតិ

2023/03/12 06:43:23 am        719
កោះកុង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នេះ បានវីដេអូខល តាមរយៈប្រព័ន្ធតេឡេក្រាមជួបមន្រ្ដីបរិស្ថាន និងក្រុមយុវជនអតីតស្ថាបនិក និងសមាជិកអង្គការមាតាធម្មជាតិ ៣៤ នាក់។ក្នុងជំនួបប្រមាណជាង ៣០នាទី សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យមន្រ្ដី និងក្រុមយុវជនអង្គការសង្គមស៊ីវិល រួមគ្នាធ្វើការងារការពារធនធានធម្មជាតិ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់អេកូទេសចរណ៍ជីផាត នៃខេត្តកោះកុងដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់នៅកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ADB ចុះ MoU ផ្តល់ឥណទានសម្បទានចំនួន ២៥០ លានដុល្លារ សម្រាប់កម្មវិធីអន្តរាគមន៍បន្ទាន់
08/03/2026 03:08 PM
Brentford ចាយលុយបំបែកកំណត់ត្រាក្លិបនាំយក Mamadou Sangare ពី Lens តម្លៃជិត ៥០ លានផោន
08/03/2026 03:08 PM
អ៊ីរ៉ង់៖ MOU ជាមួយអាមេរិក នឹងបម្រើជា «គ្រឹះដ៏​​រឹង​មាំ​» នៃទំនាក់ទំនងការបរទេសនាពេលអនាគត
08/03/2026 03:08 PM
អ្នកនាំពាក្យក្រសួងការងារ បន្តអំពា​វនាវយ៉ាងទទូចដល់ប្រជា​ពលរដ្ឋ និងអតីតពលករខ្មែរ កុំឆ្លងដែនខុសដោយ​ច្បាប់​ទៅធ្វើ​ការងា​រនៅ​ថៃ
08/03/2026 03:08 PM
លោក Rubio៖ អាមេរិកនឹងវាយតម្លៃលទ្ធភាពនៃការបន្តកិច្ចចរចាស្តីពីអ៊ុយក្រែនឡើងវិញ ក្នុងប៉ុន្មាន សប្តាហ៍ខាងមុខ
08/03/2026 03:08 PM
អាជ្ញាធរ៖ ការវាយប្រហារនាវានៅជិតប្រទេសអូម៉ង់ បង្កឲ្យព្រួយបារម្ភអំពីការដឹកជញ្ជូនតាមច្រកសមុទ្រ ហ័រមូស
08/03/2026 03:08 PM
ឯកអគ្គរដ្ឋទូត៖ រុស្ស៊ីព្រមានអៀរឡង់អំពីផលវិបាកពីការប៉ុនប៉ងគំរាមកំហែងដល់ការដឹកជញ្ជូនតាម សមុទ្រ
08/03/2026 03:08 PM
ក្រុម​ហាម៉ាសចោទ​អ៊ីស្រាអែលថា កំពុង​បំផ្លាញការយោគយល់គ្នា អំពីបទឈប់បាញ់ នៅ​តំបន់​ហ្កាហ្សា
08/03/2026 03:08 PM
ប្រមុខការទូតអ៊ីរ៉ង់៖ កិច្ចពិភាក្សាអ៊ីរ៉ង់-អូម៉ង់ទាក់ទងនឹងច្រកសមុទ្រហ័រមូស ឈានដល់ដំណាក់កាលចុងក្រោយ
08/03/2026 03:08 PM
ម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១ ផ្ដល់ការភ្ញាក់ផ្អើលដល់អ្នករត់ និងបង្កើត​ចំណូល​ដល់សេដ្ឋកិច្ច​យ៉ាងហោច​កន្លះលានដុល្លារ
08/03/2026 03:08 PM