លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

ថាមពល​ត្រូវបាន​កាត់ផ្តាច់​នៅ​ទីក្រុង Kharkiv របស់​អ៊ុយ​ក្រែ​ន ​បន្ទាប់​ពី​ការបាញ់​មី​ស៊ី​ល​របស់​រុស្ស៊ី​

2023/03/10 09:26:39 pm        704
អ៊ុយក្រែន៖ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្សី​បាន​កាត់ផ្តាច់​ថាមពល​នៅ​ក្នុង​ទីក្រុង​ធំ​ទី​២ ​របស់​អ៊ុយ​ក្រែ​ន​គឺ​ទីក្រុង Kharkiv កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៩ ខែ​មីនា​។​​អភិបាល​តំបន់ Kharkiv លោក Oleh Synehubov បាន​និយាយថា ទីក្រុង​របស់​លោក​នៅ​ភាគ​ឦសាន​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវ​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​បាលី​ស្ទីក S-300 ប្រហែល ១៥គ្រាប់ដែល​អ៊ុយ​ក្រែ​ន​មិន​អាច​ស្ទាក់​ចាប់​បាន​។ លោក​និយាយ​នៅ​លើ​បណ្តាញ Telegram ថា សត្រូវ​បាន​វាយប្រហារ​មក​លើ​ទីក្រុង ​និង​តំបន់ ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ស្ថិត​ក្នុង​ចំណោម​គោលដៅ​វាយប្រហារ​។ ភ្លើង​សញ្ញា​ចរាចរណ៍​លែង​ដំណើរការ ហើយ​សំឡេង​រំខាន​ដោយ​ម៉ាស៊ីនភ្លើង​ត្រូវ​បាន​ឮ​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង Kharkiv។ ពលរដ្ឋ​បាន​មក​ប្រមូលផ្តុំ​គ្នា​ ដើម្បី​សាក​ថ្ម​ទូរសព្ទ​ដៃ​ដោយ​ប្រើ​ម៉ា​ស៊ីនភ្លើង​។ រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ច្រើន​គ្រាប់​ជា​បន្តបន្ទាប់ ​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​មនុ​ស្ស​បាន​ដេកលក់ ដោយ​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​យ៉ាងតិច ​៦​នាក់​ស្លាប់ និង​កាត់ផ្តាច់​ថាមពល​អគ្គិសនី​ក្នុង​ការ​វាយប្រហារ​នៅ​ក្រុង​គី​វ​ ដែល​រួមមាន​មី​ស៊ី​ល​ស៊ី​ប​គោលដៅ Kinzhal ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​ចំនួន​ ៦គ្រាប់ជា​អាវុធ​ដ៏​មានតម្លៃ​បំផុត​របស់​ទីក្រុង​មូ​ស្គូ។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​ថា ការប៉ុនប៉ង​មួយ​ផ្សេង​ទៀត​របស់​រដ្ឋ​ភេរវ​ករ​ដើម្បី​ធ្វើសង្គ្រាម​ប្រឆាំង​សង្គម​ស៊ីវិល បាន​បណ្តាល​ឱ្យ​មានការ​ដាច់​ចរន្តអគ្គិសនី​ ថាម​ពល​កម្តៅ និង​ទឹក​នៅ​ក្នុង​តំបន់ និង​ទីក្រុង​មួយ​ចំនួន​របស់​យើង ដែល​ក្រុម​អ្នក​ជំនាញ​កំពុង​ធ្វើការ​ ដើម្បី​ស្ដារ​ប្រតិបត្តិការ​នៅ​ទីតាំង​ថាមពល​ឡើងវិញ​។ ជន​ស៊ីវិល​ ៣នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លាប់​ដោយ​កាំភ្លើង​ធំ​នៅក្នុង​ទីក្រុង Kherson ភាគខាងត្បូង​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕អត្ថបទ៖ ប៊ុនថន

នគរបាល​អ៊ីស្រាអែល​ប៉ះទង្គិច​ជាមួយ​បាតុករ​នៅ​ក្រុង Tel Aviv តវ៉ា​កំណែទម្រង់​ប្រព័ន្ធតុលាការ​

2023/03/10 09:06:04 pm        490
​​អ៊ីស្រាអែល​៖ ប្រជាជន​អ៊ីស្រាអែល​ដែល​តវ៉ា​កំណែទម្រង់​ប្រព័ន្ធតុលាការ បាន​ប៉ះទង្គិច​ជាមួយ​នគរបាល​ជិះ​លើ​ខ្នង​សេះ​ក្នុង​ទីក្រុង Tel Aviv កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែមីនា​។​ ​អ្នករៀបចំ​ការតវ៉ាបាន​អំពាវនាវ​ឱ្យមាន​ការរំខាន​កាន់តែខ្លាំង​នៅ​ទូទាំងប្រទេស ជា​អ្វីដែល​ពួកគេ​ហៅថា «​ថ្ងៃ​នៃ​ការតស៊ូ​» ប្រឆាំង​កំណែទម្រង់​ដែល​ពលរដ្ឋ​អ៊ីស្រាអែល​ព្រួយបារម្ភ​ថា ​នឹង​រុញ​ឲ្យ​តុលាការ​កំពូល​របស់​អ៊ីស្រាអែល​ក្លាយជា​អង្គ​ប្រតិបត្តិ និង​បំប៉ន​អំពើពុករលួយ​។​ ​ដោយ​បំពាន​លើ​ការដាក់​ពង្រាយ​របស់​ន​គ​របាល​ដ៏​ច្រើន ក្បួន​រថយន្ត​ដែលមាន​ទង់ជាតិ​ពណ៌​ខៀវ​ និង​សបាន​ស្ថិតនៅ​លើផ្លូវ ​Highway ក្នុង​ទីក្រុង Tel Aviv និង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ហើយ​បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ចំណត​អាកាសយានដ្ឋាន Ben Gurion។ ​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ក្រុមអ្នកតវ៉ា​មួយក្រុម​បាន​ប្រើ​បាវ​ខ្សាច់ និង​បន្លា​លួស​ដើម្បី​រារាំង​វេទិកា​គោលនយោបាយ Kohelet ដែលជា​ក្រុមគាំទ្រ​កំណែទម្រង់​រដ្ឋាភិបាល​។ បាតុករ​អ៊ីស្រាអែល​បានចាប់ផ្តើម «​ថ្ងៃ​តស៊ូ​ជាតិ​» កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បង្កើន​ការប្រយុទ្ធប្រឆាំង​ផែនការ​របស់​រដ្ឋាភិបាល ​ក្នុងការ​រុះរើ​ប្រព័ន្ធតុលាការ​នៅ​ទូទាំងប្រទេស​។ ក្រុមបាតុករ​បាន​បិទ​ផ្លូវធំៗ​នៅ​ទូទាំងប្រទេស និង​បាន​និយាយថា ពួកគេ​នឹង​ព្យាយាម​បង្អាក់​ចរាចរណ៍​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Ben Gurion របស់​ប្រទេស​នេះ ក្នុង​គោលបំណង​បង្អាក់​ជើងហោះហើរ​របស់​នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ពី​ទីក្រុង Tel Aviv ទៅកាន់​ទីក្រុង​រ៉ូម ជា​កន្លែង​ដែល​លោក​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ៕អត្ថបទ៖ ប៊ុនថន

លោក ស៊ី ជីន​ពីង ត្រូវបាន​ប្រកាស​ជា​ប្រធានាធិបតី​ចិនសម្រាប់​អាណត្តិ​ទី​៣ ជាប់ៗ​គ្នាជា​ប្រវត្តិសាស្ត្រ​

2023/03/10 07:20:15 pm        464
​ចិន៖ លោក ស៊ី ជីន​ពីង នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ជាប់ឆ្នោត​ជា​ផ្លូវការ​សម្រាប់​អាណត្តិ​ទី​៣ ជា​ប្រធានាធិបតី​ចិន ខណៈ​សភា​បាន​បោះឆ្នោត​តួនាទី​កំពូល​ៗ​ជាច្រើន​។ ​អាណត្តិ​ថ្មី​រយៈពេល​ ៥​ឆ្នាំ​របស់​លោក​បាន​ធ្វើឡើង ​បន្ទាប់ពី​ការផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​ក្នុង​ឆ្នាំ​២០១៨ ដែល​បាន​លុបចោល​ការកំណត់​អាណត្តិ​។ ការបោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ធ្វើ​ឡើង​នៅ​មហា​សាល​ប្រជាជន​។ ​លោក Xi ដែល​មាន​អាយុ ៦៩​ឆ្នាំ​បាន​ចូលកាន់​តំណែង​អាណត្តិ​ទី​៣ ជា​ប្រវត្តិសាស្ត្រ​រួចហើយជា​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ចិន នៅក្នុង​សមាជ​បក្ស​ដ៏​ធំ​កាលពី​ខែតុលាឆ្នាំមុន ដោយបាន​ក្លាយ​ជា​អ្នកគ្រប់គ្រង​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ចិន​ចាប់​តាំងពី​លោក ម៉ៅ សេទុង​។​ គណៈប្រតិភូ​នៅ​ថ្ងៃ​សុក្រ​នេះក៏បាន​បោះឆ្នោត​ជ្រើសរើស​លោក Xi ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​របស់​ប្រទេស​ចិនក្នុងការ​បោះឆ្នោត​ជា​ឯកច្ឆន្ទ ហើយ​លោក Han Zheng ត្រូវបាន​ជ្រើសរើស​ជា​អនុ​ប្រធានាធិបតី​របស់​ប្រទេស​ចិន​។ រីឯលោក Li Qiang នឹងត្រូវ​បានកំណត់​កាលបរិច្ឆេទ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ចិន​នៅ​ថ្ងៃ​សៅរ៍ ហើយ​លោក​ Zhao Leji អាយុ​ ៦៦​ឆ្នាំ​ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​សភា​ថ្មី​។ ​ការផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស​ធ្វើឡើង​រៀងរាល់​ប្រាំ​ឆ្នាំ​ម្តង ហើយ​ជាធម្មតា​បង្ហាញ​ការរុះរើ​ដែល​ត្រូវបាន​ប្រកាស​នៅក្នុង​សមាជ​បក្ស​។ ប៉ុន្តែសមាជិក​ក្រុមប្រឹក្សារដ្ឋ ឬគណៈរដ្ឋមន្ត្រីត្រូវបាន​ប្រកាសនៅពេលដែល​សភាជាតិ​ចូលប្រជុំ​៕អត្ថបទ៖ ប៊ុនថន

មេដឹកនាំ​កំពូល​ចិន​ទាមទារ​ឲ្យ​បង្កើន​សមត្ថភាព​យោធា​ឲ្យ​ឆាប់រហ័ស​ដល់​ស្តង់ដារ​ចំណាត់ថ្នាក់​ពិភពលោក​

2023/03/10 06:34:06 pm        373
​ចិន៖ លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​អំពាវនាវ​ដល់​យោធា​ប្រទេស​របស់​លោក​ ឲ្យ​បង្កើន​កម្លាំង​របស់​ខ្លួន​ឲ្យ​ដល់​កម្រិតស្តង់ដារ​ចំណាត់ថ្នាក់​ពិភពលោក​។ លោក Xi បាន​ធ្វើ​អត្ថាធិប្បាយ​បែបនេះ​កាលពី​ថ្ងៃ​ពុធ ​ទី​៨​មីនា​ក្នុង​សុន្ទរកថា​មួយ មុន​សមាជជាតិ​ដែល​ជា​ស្ថាប័ន​ច្បាប់​កំពូល​របស់​ប្រទេស​ចិន​។ ​លោក Xi បាន​ប្រាប់​សមាជិក​សមាជ​បក្ស​កុំម្មុយនីស្ត​ចិន​ថា ប្រទេស​នេះ​ត្រូវតែ​បង្កើន​សមត្ថភាព​យុទ្ធសាស្ត្រ​ជាតិ ដើម្បី​កែ​លម្អ​កម្លាំង​រួម​ជា​ប្រព័ន្ធ​របស់​ប្រទេស​នេះទប់ទល់​នឹង​ការ​ប្រឈម​ជា​យុទ្ធសាស្ត្រ ការពារ​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ និង​ធ្វើ​ឲ្យ​យុទ្ធសាស្ត្រ​នេះ​ក្លាយ​ជា​ការ​អនុវត្តន៍​ជាក់ស្ដែង​។ ការ​អត្ថាធិប្បាយ​នេះ​ឆ្លុះបញ្ចាំង​ពី​ក្ដី​បារម្ភ​ដែល​ចេះតែ​កើន​ឡើង​នៅ​ក្នុង​រដ្ឋាភិបាល​ចិន ដែល​ថា​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិកអាច​ឈាន​ដល់​ការ​ប្រឈម​ដាក់គ្នា​។ ​រដ្ឋាភិបាល​ចិន​នឹង​បង្កើន​ការ​ចំណាយ​ខាង​យោធា​របស់​ខ្លួន​ត្រឹម ៧.២% នៅ​ឆ្នាំនេះ ដែល​ថវិកា​សរុប​កើន​ឡើង​ដល់ ​១.៥៦​កោដិ​យ័ន​។ ប្រមុខ​ការបរទេស​ចិន​លោក Qin Gang បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ថា ប្រទេស​របស់​លោក និង​សហរដ្ឋអាមេរិក​កំពុង​ឈាន​ទៅ​រក​ការ​ប្រឈម​ដាក់គ្នា និង​ជម្លោះ​ដោយសារតែ​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​៕អត្ថបទ៖ សុខមាន

ប្រមុខ​ថាមពលនុយក្លេអ៊ែរ​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​រោងចក្រ​ថាមពល​នៅ​អ៊ុយ​ក្រែ​ន​

2023/03/10 05:54:19 pm        485
​អ៊ុយក្រែន៖ បន្ទាប់ពី​ការ​ដាច់​ចរន្តអគ្គិសនី​មួយទៀត​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP) ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប្រធាន​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​ បាន​អំពាវនាវ​ឲ្យ​មាន​តំបន់​ការពារ​ដោយ​និយាយ​ថា ​លោក​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ភាព​មិន​សប្បាយចិត្ត ​របស់​អង្គការ​ដែល​លោក​ដឹកនាំ​គឺ​ទីភ្នាក់ងារ​ថាមពល​អាតូ​មិ​ក​អន្តរជាតិ (IAEA)។​ ​កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល​ជាង​ ៨០​គ្រាប់​ រួម​ទាំង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ដ៏​កម្រ​ទៅលើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន ខណៈ​មនុស្ស​កំពុង​លង់លក់​ក្នុង​ដំណេក​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៩​នាក់ និង​បាន​កាត់ផ្ដាច់​ចរន្ត​អគ្គិសនី និង​បង្ខំ​ឲ្យ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​នេះដាច់​ភ្លើង​ជា​លើក​ទី​៦ ចាប់​តាំង​ពី​ទីក្រុង Moscow បាន​បើក​ការ​វាយលុក​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២២​មក​។ ​មក​ទល់​នឹង​ពេលនេះ រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ត្រូវ​បាន​ត​ភ្ជាប់​ចរន្តអគ្គិសនី​ឡើង​វិញ ខណៈ​អង្គការសហប្រជាជាតិ​ព្រមាន​ថា ​ថ្ងៃ​សំណាង​របស់​យើង​នឹង​ត្រូវ​រលាយ​បាត់​។ ​លោក Rafael Grossi បាន​ប្រាប់​ក្រុម​ប្រឹក្សានាយក​ទីភ្នាក់ងារ IAEA នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពេលវេលា​ចុងក្រោយ​ដែល​ថាមពល​អគ្គិសនី​ទាំងអស់​បាន​ដាច់​នៅ​រោងចក្រ​នោះគឺ​កាលពី​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​។ លោក​ថា ​តើ​អ្វី​ដែល​យើង​កំពុង​ធ្វើ​គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​នេះ​កើតឡើង​? យើង​គឺជា​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ IAEA យើង​មាន​តួនាទី​ត្រូវ​ថែរក្សា​សុវត្ថិភាព​នុយក្លេអ៊ែរ​៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ជាការ​បញ្ចេញ​កំហឹង​លើ​ល្បែង​សង្គ្រាម​របស់​អាមេរិក និង​កូរ៉េខាងត្បូង

2023/03/10 05:18:30 pm        386
​កូរ៉េខាងជើង៖ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​ពិនិត្យមើល​សម​យុទ្ធ​គ្រាប់​ពិត​ដោយ​ផ្ទាល់ ជាទី​ដែល​យោធា​របស់​លោក​បាន​បាញ់​មី​ស៊ី​ល​ ដែល​គេ​សង្ស័យ​ថា​ជា​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី ក្រោយ​ប្អូនស្រី​របស់​លោក​គំរាម​អាមេរិក​ពី​ផលវិបាក​ធ្ងន់ធ្ងរ បើ​នៅតែ​ដំណើរការ​សម​យុទ្ធ​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង​។ ​ទីភ្នាក់ងារសារព័ត៌មាន​កណ្ដាល​ផ្លូវការ​កូរ៉េខាងជើង KCNA បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​បាញ់​មី​ស៊ី​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ហៅថា ​ជា​សម​យុទ្ធ​វាយប្រហារ​នេះ​គឺ​ក្នុង​គោលបំណង​ទប់ទល់​ការវាយប្រហារ និង​វាយបក​រាល់​ការវាយប្រហារ​ណាមួយ​ម​ក​លើ​ប្រទេស​របស់ខ្លួន​។ ​លោក​ Kim​ និយាយ​ថា សមយុទ្ធ​ទាំងនេះ​គឺជា​ការ​រម្លឹក​ថា ទាហាន​របស់​លោក​ត្រូវតែ​ត្រៀមលក្ខណៈ​ជានិច្ច​ ក្នុង​ករណី​មានការ​ផ្ទុះ​សង្គ្រាម​ដ៏​ពិតប្រាកដ​ភ្លាមៗ​ពី​ស​ត្រូវ​។ ​យោធា​កូរ៉េខាងត្បូង​អះអាង​ថា ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ ១​គ្រាប់​ចូល​ទៅ​ដែនទឹក​ភាគ​ខាង​លិច​របស់​ខ្លួន ស្រប​ពេល​ដែល​កងកម្លាំង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ត្រៀម​សម្រាប់​សម​យុទ្ធ​យោធា​រួមគ្នា​ធំ​បំផុត​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ ​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​អះអាង​ថា ​មី​ស៊ី​ល​នោះ​បាន​ហោះ​ចេញពី​តំបន់​មួយ​ក្បែរ​ទីក្រុង​ឆ្នេរសមុទ្រ Nampo និង​មិន​ទាន់​មាន​ការវាយតម្លៃ​ភ្លាមៗ​នៅឡើយ​ទេ​ថា ​តើ​មី​ស៊ី​ល​នោះ​ហោះ​បាន​ឆ្ងាយ​ប៉ុណ្ណា ឬ​ជាក់លាក់​យ៉ាងណា​ជាទី​ដែល​គ្រាប់​នោះ​បាន​ធ្លាក់​៕អត្ថបទ៖ សុខមាន

ទស្សនារូបភាព សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាតាមស្តង់ពិព័រណ៍ក្នុងពិធីបុណ្យទន្លេលើកទី៧

2023/03/10 02:16:47 am        625
កំពង់ធំ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបុណ្យទន្លេលើកទី៧ ធ្វើឡើងក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានរយៈពេល ៣ថ្ងៃពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ពិធីបុណ្យទន្លេលើកទី៧ នាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»។ ពិព័រណ៍បុណ្យទន្លេលើកទី៧ មានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន ៣០០ស្តង់។ ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាព នៃវិស័យទេសចរណ៍ ដែលត្រូវបាន​ចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍៕ អត្ថបទ៖ ឧត្ដម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ នៅកំពង់ធំ

2023/03/10 12:30:00 am        144
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតីបើក​ជាផ្លូវការ​ពិធីបុណ្យ​ទន្លេលើកទី៧ ដែលប្រារព្ធធ្វើនៅចំណុចសួនច្បារស្ទឹងសែន​ខេត្តកំពង់ធំ​ក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បី បច្ចុប្បន្ន និងអនាគត” នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ។ការប្រារព្ធពិធីបុណ្យទន្លេជាប្រចាំឆ្នាំនេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្កានុពលទេសចរណ៍ខេត្ត​តាមដងទន្លេ ជាពិសេសលើកទឹក​ចិត្តដល់ប្រជាជននៅតាម​បណ្តាខេត្តទាំងអស់ដែលនៅតាម​ដងទន្លេឱ្យ​ចូលរួមយ៉ាង​សកម្មក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ។ពិធីបុណ្យទន្លេ បានផ្តល់ជូនសកម្មភាពសំខាន់ៗដូចជាផ្សព្វផ្សាយផ្ទាល់នូវការសម្តែងទស្សនីយភាព សិល្បៈ ព្រមទាំង​បង្ហាញនូវផលិតផលទេសចរណ៍ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តតាមដងទន្លេ និងការតាំងពិពរណ៍ផលិតផល​ទេសចរណ៍ក្នុងស្រុក, សកម្មភាពកីឡាដោយមានការចូលរួមពីសំណាក់ កីឡាករ និងកីឡាការនី​ជាតិអន្តរជាតិ​ផងដែរ។៕

ប្រមុខ​ចារកម្ម​អាមេរិកនិយាយថា ​ទំនាក់ទំនង​ចិន​-​រុស្ស៊ី​បន្ត​កាន់តែ​ស៊ីជម្រៅ

2023/03/09 10:08:41 pm        722
​អាមេរិក៖ ប្រមុខ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​បាន​អះអាង​ថា ប្រទេស​ចិន​នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​ប្រទេស​រុស្ស៊ី ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​សហរដ្ឋ​អាមេរិក ទោះបីជា​មានការ​ថ្កោលទោស​ជា​អន្តរជាតិ ​ចំពោះ​សង្គ្រាម​របស់​ទីក្រុង​មូ​ស្គូ​នៅ​អ៊ុយ​ក្រែ​ន​ក៏ដោយ​។ នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​លោក​ស្រី Avril Haines និយាយ​ថា យើង​ពុំបាន​មើល​ឃើញ​ពួកគេ​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ តាមរបៀប​ដែល​យើង​ស្ថិត​នៅ​ក្នុង​សម្ព័ន្ធ​យោធា NATO នោះ​ទេ ប៉ុន្តែ​យើង​មើល​ឃើញ​ថា​មានការ​កើន​ឡើង​នៅ​គ្រប់​វិស័យ​ទាំងអស់​។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​បាន​ព្រមាន​ចិន​ជា​សាធារណៈ​ប្រឆាំង​​ការ​ផ្តល់​សព្វាវុធ​ដល់​ប្រទេស​រុស្ស៊ី ខណៈ​កងកម្លាំង​របស់​រុស្ស៊ី​បាន​បង្កើន​ការ​វាយ​លុក​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បាន​បដិសេធ​ថា ​ពុំបាន​ពិចារណា​លើ​ការ​បញ្ជូន​ជំនួយ​ទៅ​កាន់​ទីក្រុង​មូ​ស្គូ​នោះទេ​។ លោក​ស្រី Haines និយាយ​ទៅកាន់​គណៈកម្មាធិការ​ស៊ើបការណ៍​របស់​ព្រឹទ្ធសភា​ថា​ អង្គភាព​សេវា​ចារកម្ម​របស់​សហ​រដ្ឋ​អាមេរិក​កំពុង​តាមដាន​យ៉ាង​ដិតដល់ ​ចំពោះ​សញ្ញា​ដែល​ប្រទេស​ចិន​អាច​ផ្តល់​ឲ្យ​ដោយ​ផ្ទាល់ ប៉ុន្តែ​ពុំ​មែន​ជា​សាធារ​ណៈ​​ដែល​កំពុងតែ​គាំទ្រ​រុស្ស៊ី​។ យើង​ឃើញ​ពួកគេ​ផ្តល់​ជំនួយ​ដល់​រុស្ស៊ី​ក្នុង​បរិបទ​នៃ​ជម្លោះ ប៉ុន្តែ​ពុំបាន​ធ្វើ​វា​ជា​សាធារណៈ​ឡើយ ​ខណៈ​ដែល​អាច​នឹង​កើតឡើង​។ លោកស្រី Haines បាន​និយាយ​ថា​ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ចាត់​ទុក​សហរដ្ឋ​អាមេរិក​ជា​គូប្រជែង ក្នុង​ការ​សម្រេច​បាន​នូវ​គោលបំណង​ក្នុង​តំបន់​របស់​លោក​។ លោក Xi Jinping បាន​ដាក់​កំហុស​លើ​ប្រទេស​លោក​ខាង​លិច​ ចំពោះ​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​ចន្ទ​ ដែល​ក្នុង​នោះ​លោក​បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ថា ​បាន​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ​ដើម្បី​ទប់ស្កាត់​ប្រទេស​ចិន​។ ទោះបីជា​កាល​ពី​ពេល​ថ្មីៗ​នេះ​លោក Xi បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​សហរដ្ឋអាមេរិក​ក៏ដោយ លោក​ស្រី​ Haines បាន​និយាយ​ថា ចារកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​នៅ​តែ​អះអាង​ថា ​ទីក្រុង​ប៉េកាំង​ជឿ​ថា ​ខ្លួន​ទទួល​បាន​ផល​ប្រយោជន៍​ពី​ទំនាក់ទំនង​ស្ថិរភាព​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​៕អត្ថបទ៖ ប៊ុនថន

​អ៊ុយ​ក្រែ​ន​បង្កើន​ការ​វាយបក​លើ​ទីក្រុង Bakhmut ខណៈ​រុស្ស៊ី​អះអាង​គ្រប់គ្រង​ទីក្រុង​នេះ​ដោយ​ផ្នែក​

2023/03/09 09:31:17 pm        741
​អ៊ុយក្រែន៖ យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា​ ខ្លួន​បាន​ត្រៀម​វាយបក​ទប់ទល់​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង Bakhmut ទោះបី​ជា​រុស្ស៊ី​បាន​អះអាង​គ្រប់គ្រង​លើ​ដែនដី​ទីក្រុង​នេះ​ពាក់កណ្ដាល​ហើយក៏​ដោយ​។ ​មួយ​ក្នុងចំណោម​សមរភូមិ​ដ៏​ក្ដៅគគុក​ជាច្រើន​ រយៈពេល​ជាង​មួយឆ្នាំ​មកនេះក្រុម​អ្នកស្នេហាជាតិ​អ៊ុយ​ក្រែ​ន ​ដែល​កាលពី​សប្ដាហ៍​មុន​ទំនងជា​បាន​ត្រៀម​ចាក​ចេញពី​ទីក្រុង Bakhmut នៅតែ​បន្ត​វាយ​បក​វិញ​នៅឡើយ​កាលពី​ថ្ងៃ​ពុធ​ ទី​៨ មីនា​។ ​មេបញ្ជាការ​កង​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន​បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook ថា សត្រូវ​នៅតែ​បន្ត​ការវាយប្រហារ និង​ពុំ​មាន​សញ្ញា​ផ្អាក​ការ​វាយ​សម្រុក​លើ​ទីក្រុង Bakhmut​ ទេ។​ ក្រុម​អ្នក​ស្នេហាជាតិ​​របស់​យើង​បាន​វាយប្រហារ​បក​វិញ​លើ​ទីក្រុង​នេះ និង​កំពុង​ឡោមព័ទ្ធ​សហគមន៍​មួយ​ចំនួន​។ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ពេល​យប់ ទាក់ទង​នឹង​សមរភូមិ​ដណ្ដើម​ទីក្រុង Bakhmut និង​ការ​ឡោមព័ទ្ធ​តំបន់ Donbas ថា នេះ​គឺជា​អាទិភាព​ដំបូង​របស់​យើង​។ ​ទីក្រុង Kyiv និយាយថា ការ​បរាជ័យ​របស់​រុស្ស៊ី​អាច​កំណត់​ពី​ស្ថានភាព​នៃ​សង្គ្រាម ខណៈ​អ៊ុយ​ក្រែ​ន​បាន​រំពឹង​ទុក​ថា ​នឹង​បើក​ការ​វាយបក​វិញនៅ​ពេល​អាកាសធាតុ​ប្រសើរ​ជាង​នេះ និង​នៅ​ពេល​ដែល​ខ្លួន​ទទួល​បាន​ជំនួយ​យោធា​បន្ថែម​ទៀត​ពី​លោក​ខាង​លិច ​រួម​ទាំង​រថ​ក្រោះ​ប្រយុទ្ធ​ធុន​ធ្ងន់​។​ មន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ជា​បន្តបន្ទាប់​ដោយ​មី​ស៊ី​ល​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​បាន​ប៉ះចំ​អគារ​លំនៅឋាន ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅ​ក្នុង​ទីក្រុង Kharkiv ​និង​ទីក្រុង Odesa៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្លាំងពលកម្មវ័យធ្វើការ​របស់កម្ពុជានឹងក្លាយជាចលករសម្រេចបានចក្ខុវិស័យប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០
08/03/2026 04:08 PM
លោក Trump ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងដើម្បីបញ្ចប់សង្គ្រាមលើអ៊ីរ៉ង់
08/03/2026 04:08 PM
ប្រភពព័ត៌មាន៖ ប៉ាគីស្ថាន និងកាតា នឹងបញ្ជូនអ្នកតំណាងសម្រាប់ការចរចារវាងអាមេរិក និងអ៊ីរ៉ង់
08/03/2026 04:08 PM
Infantino កំពុងប្រឈមវិបត្តិនយោបាយធ្ងន់ធ្ងរ បន្ទាប់ពីផែនការលក់ភាគហ៊ុនព្រឹត្តិការណ៍ FIFA ដួលរលំ
08/03/2026 04:08 PM
អាជ្ញាធរ​តៃវ៉ាន់​​៖ ទំនាក់ទំនងជិតស្និទ្ធជាមួយទី​បញ្ជាការ​ប៉ាស៊ីហ្វិករបស់អាមេរិក ជំរុញការត្រៀមខ្លួនការពារ​
08/03/2026 04:08 PM
លោក Trump៖ ការ​ចូល​អន្តរាគមន៍ប្រាក់យ៉េន គឺជាសញ្ញានៃមិត្តភាពជាមួយប្រទេសជប៉ុន
08/03/2026 04:08 PM
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញសាកសួរសុខទុក្ខ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាជីកដី ក្នុងឃុំអណ្តូងត្របែក ស្រុករមាសហែក
08/03/2026 04:08 PM
រដ្ឋមន្ត្រី​យុត្តិធម៌ស្តីទី​អាមេរិកបញ្ជាឱ្យលុបចោលមូលនិធិប្រឆាំងការ​យក​ធ្វើ​ជា​​អាវុធ ១,៨ពាន់លានដុល្លារ
08/03/2026 04:08 PM
កម្ពុជា-ADB ចុះ MoU ផ្តល់ឥណទានសម្បទានចំនួន ២៥០ លានដុល្លារ សម្រាប់កម្មវិធីអន្តរាគមន៍បន្ទាន់
08/03/2026 03:08 PM
Brentford ចាយលុយបំបែកកំណត់ត្រាក្លិបនាំយក Mamadou Sangare ពី Lens តម្លៃជិត ៥០ លានផោន
08/03/2026 03:08 PM