លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

ការតវ៉ា​ជាច្រើន​នៅ​អឺរ៉ុប ​និង​ប្រទេស​ច្រើន​ទៀត​ក្នុង​ថ្ងៃ​ខួប​ ១​ឆ្នាំ​នៃ​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​

2023/02/25 07:33:59 pm        635
​អឺរ៉ុប៖ សម្ព័ន្ធមិត្ត​របស់​អ៊ុយ​ក្រែ​ន​នៅ​ជុំវិញ​ពិភពលោក ​បាន​បើកភ្លើង​បំភ្លឺ​អគារ​មាន​ពណ៌​លឿង និង​ពណ៌​ខៀវ ដើម្បី​ធ្វើបាតុកម្ម និង​បាន​រៀបចំ​ទណ្ឌកម្ម​ថ្មី​លើ​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​សុក្រ ទី​២៤ ខែកុម្ភៈ ក្នុង​ការ​បង្ហាញ​ការរួបរួម​ការគាំទ្រ​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ថ្ងៃ​ខួប ​១​ឆ្នាំ​នៃ​ការវាយលុក​របស់​រុស្ស៊ី​។ មនុស្ស​ជាង ១​ម៉ឺន​នាក់​នៅ​ទីក្រុង​ប៊ែ​កឡាំង​បាន​ចេញ​ដើរ​ដង្ហែ​ក្បួន​បាតុកម្ម​ ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​អ៊ុយ​ក្រែ​ន​។ មនុស្ស​រាប់ពាន់នាក់​បាន​ដើរ​ដង្ហែ​ឆ្លងកាត់​ទីក្រុង ហើយ​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ច្រកទ្វារ Brandenburg ដែល​ត្រូវបាន​បើកភ្លើង​បំភ្លឺ​នៅពេល​យប់​ដោយ​ពណ៌​ទង់ជាតិ​របស់​អ៊ុយ​ក្រែ​ន​។ ការតវ៉ា​នៅ​តាម​ដង​ផ្លូវ​បាន​ឆ្លងកាត់​ស្ថានទូត​រុស្ស៊ី ជា​កន្លែង​ដែល​អ្នកដើរ​ដង្ហែ​ក្បួន​បាន​ស្រែក​ពាក្យ​ប្រឆាំង​រុស្ស៊ី និង​កាន់​បដា​ដែល​ហៅ​ប្រធានាធិបតី​រុស្ស៊ី​លោក Putin ថា​ជា​ភេរ​វករ​។ រដ្ឋាភិបាល​ពី​ទីក្រុង​វ៉ាស៊ីនតោន ទីក្រុង​ឡុង​ដ៍ និង​ទីក្រុង​ប៊ែ​រ​ឡាំង​បាន​និយាយ​ថា ពួកគេ​នឹង​នៅ​ជាប់​ជានិច្ច​ជាមួយ​អ៊ុយ​ក្រែ​នដរាបណា​ប្រទេស​នេះ​ត្រូវការ ដោយ​បញ្ជូន​ជំនួយ ​និង​សព្វាវុធ​ទំនើបៗ​ទៅកាន់​ទីក្រុង​គី​វ និង​បង្កើន​សម្ពាធ​ទណ្ឌកម្ម​លើ​ទីក្រុង​មូ​ស្គូ​។ មនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង Tbilisi ប្រទេស​ហ្ស​ក​ហ្ស៊ី​ដើម្បី​គាំទ្រ​អ៊ុយ​ក្រែ​ន​។ ការប្រមូលផ្តុំ​គ្នា​ចំនួន​៣ ​ដាច់ដោយឡែក​ពីគ្នា​រៀបចំ​ដោយ​ក្រុមប្រឆាំង​នៅ​ហ្ស​ក​ហ្ស៊ី ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន និង​ពលរដ្ឋ​រុស្សី​ដែល​បាន​ភៀសខ្លួន​ចេញពី​ការ​គាបសង្កត់​នៅ​ប្រទេស​របស់​ពួកគេ បាន​ចូលរួម​ជាមួយ​សភា​ហ្ស​ក​ហ្ស៊ី​សម្រាប់​ព្រឹត្តិការណ៍​ដែល​មាន​ឈ្មោះថា ពន្លឺ​នឹង​ឈ្នះ​ទី​ងងឹត​។ ទង់ជាតិ​របស់​ក្រុមប្រឆាំង​ប្រទេស​បេឡា​រុស និង​ម៉ុ​ល​ដូ​វ៉ា​ក៏ត្រូវ​បាន​គេ​មើល​ឃើញ​នៅក្នុង​ការប្រមូល​ផ្តុំគ្នា​នេះ ព្រមទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។ នៅក្នុង​ថ្ងៃ​ខួប​នេះដែរ ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​អ៊ុយ​ក្រែ​ន​រាប់​រយ​នាក់​នៅ​ក្នុង​ប្រទេស​ក្រិច ​បានចេញ​ដើរ​ដង្ហែ​ក្បួន​ឆ្លងកាត់​រដ្ឋធានី​។ មនុស្ស​ជាច្រើន​ស្លៀក​សំលៀកបំពាក់​ប្រពៃណី​របស់​ប្រទេស​កំណើត​ពួកគេ ដែល​ក្រុម​បាតុករ​រួមមាន​ទាំង​កុមារ​បាន​ដើរ​ដង្ហែ​ក្បួន ​ទៅកាន់​អគារ​សភា​របស់​ប្រទេស​នៅ​កណ្តាល​ក្រុង​អា​តែ​ន ដោយមាន​កាន់​ទង់ជាតិ​អ៊ុយ​ក្រែ​ន​ដ៏​ធំ​មួយ​ប្រវែង​ជាច្រើន​ម៉ែត្រ​។ នៅ​ក្នុង​ពិធី​ដ៏​ស្ងប់ស្ងាត់​មួយ​នៅ​ខាងក្រៅ​ ការិយាល័យ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ថ្ងៃ​សុក្រ ឯកអគ្គរដ្ឋទូត​មក​ពី​ប្រទេស​ជាច្រើន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ុយ​ក្រែ​ន ​បាន​ស្ថិត​ក្នុង​ភាព​ស្ងៀមស្ងាត់​មួយ​នាទី និង​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ទីក្រុង Kyiv ខណៈ​ពួកគេ​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​ការវាយលុក​របស់​រុស្ស៊ី​៕អត្ថបទ៖ ប៊ុនថន

អាមេរិក​ព្រមាន UN កុំឱ្យ​ចាញ់បោក​ការអំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ឥត​លក្ខខណ្ឌ​នៅ​អ៊ុយ​ក្រែ​ន​

2023/02/25 06:59:58 pm        656
​អាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​ព្រមាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុមប្រឹក្សា​នេះ​មិនគួរ​ត្រូវបាន​បោក​បញ្ឆោត ​ដោយ​ការ​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​បណ្តោះអាសន្ន ឬ​ដោយ​គ្មាន​លក្ខខណ្ឌ​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ ក្រុម​ប្រឹក្សាសន្តិសុខ​បាន​ជួបប្រជុំគ្នា​ដើម្បី​ប្រារព្ធ​ខួប ​១​ឆ្នាំ​នៃ​ការវាយលុក​របស់​រុស្ស៊ី​លើ​ប្រទេស​ជិត​ខាង​អ៊ុយ​ក្រែ​ន​ ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​ឆ្នាំមុន ខណៈ​ស្ថាប័ន​ដែលមាន​សមាជិក ​១៥​ប្រទេស​បាន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ញូវយ៉ក ជុំវិញ​ការ​ព្រួយ​បារម្ភ​របស់​លោក​ខាងលិច​ដែល​ថា ​ទីក្រុង​មូ​ស្គូ​កំពុង​រៀបចំ​ផែនការ​សកម្មភាព​។​ ​ការព្រមាន​របស់លោក Blinken ទៅកាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​ធ្វើឡើង​ បន្ទាប់ពី​ប្រទេស​ចិន​បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ពេញលេញ ជា​ផ្នែក​នៃ​ផែនការ​ចំនួន​ ១២​ចំណុច​ស្តីពី​សង្គ្រាម ដែល​ភាគច្រើន​ជាការ​និយាយ​ឡើងវិញ​នៃ​វិធីសាស្ត្រ​របស់​ខ្លួន ចាប់​តាំង​ពី​រុស្ស៊ី​បានចាប់ផ្តើម​នូវ​អ្វីដែល​គេ​ហៅថា «​ប្រតិបត្តិកា​រសឹក​ពិសេស​»​។ ​​លោក Blinken និយាយថា សន្តិភាព​ណាមួយ​ដែល​ធ្វើឱ្យ​ស្របច្បាប់ ​ការដណ្តើម​យក​ទឹកដី​ពី​សំណាក់​រុស្ស៊ី​ដោយ​ប្រើ​កម្លាំង នឹង​ធ្វើ​ឱ្យ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​ចុះ​ខ្សោយ និង​ផ្ញើសារ​ទៅ​កាន់​អ្នក​ឈ្លានពាន​គ្រប់​ទីកន្លែង ដែល​ពួកគេ​អាច​ឈ្លានពាន​ប្រទេស​នានា​បាន​។ មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​ពេញ​លេញ យូរអង្វែង និង​យុត្តិធម៌ ស្របតាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ដែល​បាន​បង្កើត​ឡើង ហើយ​ទាមទារ​ម្តងទៀត​ឱ្យ​ទីក្រុង​មូ​ស្គូ​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន និង​បញ្ឈប់​ការប្រយុទ្ធ៕អត្ថបទ៖ ប៊ុនថន

ប្រធានាធិបតី​ចិន​៖ សហគមន៍​វាសនា​រួម​ចិន​-​កម្ពុជា​នឹងត្រូវ​បាន​ចារ​ក្នុង​ទំព័រ​ថ្មី

2023/02/25 06:51:20 pm        659
​ភ្នំពេញ៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជានៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣ បានឱ្យដឹងថា កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឯកឧត្តម Xi Jinping ប្រធានាធិបតី​ចិន និង​លោកជំទាវ Peng Liyuan បាន​ចូលគាល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល នៅឯ Yangyuanzhai នៃ​សណ្ឋាគារ​រដ្ឋ Diaoyutai​។​ ​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា អំឡុងពេល​ចូលគាល់​ព្រះករុណា​ព្រះមហាក្សត្រ និង​សម្ដេចព្រះ​មហាក្សត្រី​នេះ ឯកឧត្តម​ប្រធានាធិបតី​ចិនបានទូល​ស្វាគមន៍​ព្រះករុណា​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ដែល​ព្រះអង្គ​ទាំង​ទ្វេ បាន​ស្ដេចយាង​មកកាន់​រដ្ឋធានី​ប៉េកាំងដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​។ ឯកឧត្តម​ប្រធានាធិបតី​មានប្រសាសន៍ថា ឯកឧត្តម​មាន​ក្តី​សោមនស្ស​ជាខ្លាំង ដែល​រូប​ឯកឧត្ដម និង​ភ​រិយា​បាន​ចូលគាល់​ព្រះអង្គ​ទាំង​ទ្វេ​ម្តងទៀត​នា​ថ្ងៃនេះ​។​ ​ឯក​ឧត្ដម​ប្រធានាធិបតីបញ្ជាក់​បន្ថែមថា ទីនេះ​គឺជា​ព្រះរាជដំណាក់​របស់​ព្រះអង្គ​ទាំង​ទ្វេ សូម​ស្វាគមន៍​ព្រះអង្គ​ទាំង​ទ្វេ​យាង​ត្រឡប់​មកកាន់​ព្រះរាជដំណាក់​វិញ​។ ព្រះអង្គ​ទាំង​ទ្វេ​តែង​យក​ព្រះទ័យ​ទុកដាក់​លើ​ស្ថានភាព​នៅក្នុង​ប្រទេស​ចិន រូប​ឯកឧត្ដម​ក៏បាន​ដឹង​ដែរ​ថា សម្ដេចព្រះ​មហាក្សត្រី​តែង​សព្វ​ព្រះរាជ​ហ​ឫទ័យ​ ទត​កម្មវិធី​ព័ត៌មាន​នៃ​ប្រទេស​ចិន​។ ​ឯកឧត្ដម​ប្រធានាធិបតីបន្តថា បន្ទាប់ពី​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​២០ ត្រូវបាន​រៀបចំ​រួច ព្រះករុណា​ព្រះមហាក្សត្រ​បាន​សព្វព្រះរាជហឫទ័យ​ ប្រោស​ព្រះរាជទាន​ព្រះរាជសារ​អបអរសាទរ​ដល់​ឯកឧត្តម​ផ្ទាល់​។ ឯកឧត្តម​ជឿជាក់ថា សហគមន៍​វាសនា​រួម​រវាង​ចិន និង​កម្ពុជានឹងត្រូវ​បាន​ចារ​ក្នុង​ទំព័រ​ថ្មី អភិវឌ្ឍ​កាន់តែ​ល្អប្រសើរ​ឡើង ហើយ​ចំណងមិត្តភាព​«​ដែកថែប​» នឹង​ទទួលបាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​។​ ​ព្រះករុណា​ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះ​ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ចិន និង​លោកជំទាវ​ជាទី​រាប់អាន សម្តេចព្រះ​មហាក្សត្រី និង​ព្រះអង្គ​ផ្ទាល់​មាន​កិត្តិយស​យ៉ាង​ក្រៃលែង ដែលមាន​ឱកាស​ជំនួប​ជាមួយ​ឯកឧត្តម​ប្រធានាធិបតី​ចិន និង​លោកជំទាវ​។ ព្រះ​អង្គ​បាន​ថ្លែងអំណរគុណ​ដោយស្មោះ ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ចិនដែល​តែង​ផ្តល់​ការគាំទ្រ និង​ជួយ​ដល់​ប្រទេស​កម្ពុជាអស់​រយៈពេល​យូរ​មកហើយ​៕អត្ថបទ​៖ គង់ ឌិន

ប៉ូឡូញ​ប្រគល់​រថក្រោះ Leopard ដំបូង​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន

2023/02/25 06:01:50 pm        649
​ប៉ូឡូញ៖ ប្រទេស​ប៉ូឡូញបានប្រគល់​រថក្រោះ​ប្រយុទ្ធឡេ​ភឺ​ត​ជំនា​ន់ទី​២ (Leopard 2) ដំបូង​ដល់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សុក្រ ជា​ថ្ងៃ​ខួប ​១​ឆ្នាំ​នៃ​ការវាយលុក​ចូល​អ៊ុយ​ក្រែ​ន​របស់​រុស្ស៊ី​។ ​​នាយករដ្ឋមន្ត្រី​ប៉ូឡូញលោក Mateusz Morawiecki ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង Kyiv និង​សម​ភាគី​អ៊ុយ​ក្រែ​ន​លោក Denys Shmyhal បាន​ពិនិត្យមើល​រថក្រោះ Leopard របស់​អាល្លឺម៉ង់​ចំនួន ៤​គ្រឿងសម្រាប់​ការដឹកជញ្ជូន​ដំបូង​នៅ​ទីតាំង​ដែល​មិនត្រូវ​បានបង្ហាញ​នៅ​អ៊ុយ​ក្រែ​ន​។​ ​លោក Morawiecki បាន​ប្រាប់​ក្រុម​ទាហាន​អ៊ុយ​ក្រែ​នដែលមាន​វត្ត​មាននៅ​ទីតាំង​នោះ​ថា ទាហានយើង​បាន​នាំយក​រថក្រោះ Leopard 2 ចំនួន​ ៤​គ្រឿង​ដំបូង​ពី​ប្រទេស​ប៉ូឡូញ ដើម្បីឱ្យ​អ្នក​បណ្តេញចេញ​ទាហាន​ឈ្លានពាន​រុស្ស៊ី ឱ្យបាន​កាន់តែ​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy លោក Morawiecki បាន​និយាយថា ប្រទេស​ប៉ូឡូញ​បានប្រគល់​រថក្រោះ Leopard ចំនួន ៤គ្រឿង​រួចហើយ ហើយ​បានរៀបចំ​ដើម្បី​ដឹកជញ្ជូន​បន្ថែមទៀត​ឱ្យបាន​កាន់តែ​លឿន​។ ការប្តេជ្ញាចិត្ត​របស់​ទីក្រុង​វ៉ា​សា​វីចំពោះ​ប្រទេសជិតខាង​ខ្លួន គឺមាន​សារសំខាន់​ក្នុងការ​បញ្ចុះបញ្ចូល​សម្ព័ន្ធ​មិត្ត​អឺរ៉ុប ​ឱ្យជួយផ្តល់​អាវុធ​ធុន​ធ្ងន់​ដល់​អ៊ុយ​ក្រែ​នរួមទាំង​រថក្រោះ ជា​ចំណាត់ការ​មួយ​ដែល​ប្រឆាំង​ដោយ​រដ្ឋាភិបាល​មួយចំនួន រួមទាំង​ទីក្រុង​ប៊ែ​រ​ឡាំងរហូត​ដល់ពេល​ថ្មីៗ​នេះ​។ ប៉ូឡូញនិយាយ​កាលពី​ខែ​មុន​ថា ​ខ្លួន​មានបំណង​ហ្វឹកហាត់​សម្រាប់​ទាហាន​អ៊ុយ​ក្រែ​ន​នៅលើ​ការប្រើប្រាស់​រថក្រោះ Leopard 2 រហូតដល់​ប្រាំ​សប្តាហ៍៕អត្ថបទ៖ ប៊ុនថន

FATF បានបញ្ជាក់​ជា​ផ្លូវការ​ថា កម្ពុជា​លែង​ស្ថិតក្នុង​បញ្ជី​នៃ​ក្រុម​ប្រទេស​ខាង​លាងលុយកខ្វក់​ទៀតហើយ

2023/02/25 05:01:06 pm        470
​ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​ផ្សព្វផ្សាយ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​ថា បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រលាញ់​ក្នុងនាម​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​(​គ​.​ស​.​ហ​) ខ្ញុំ​សូម​ប្រកាស​ជម្រាបជូន​ថា ក្រុមការងារ​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់​ហៅ​កាត់​(FATF) បានបង្ហាញ​ព័ត៌មាន​ជា​ផ្លូវការ​លើ​គេហទំព័រ​(Website)​របស់ខ្លួន ដោយ​បញ្ជាក់ថា កម្ពុជា​លែង​ស្ថិតនៅក្នុង​បញ្ជី​ប្រផេះ​ទៀតហើយ​។​​ក្រៅពី​បង្ហាញ​នូវ​ព័ត៌មាន​នេះ សម្ដេច​ក្រឡាហោមក៏បាន​បង្ហាញ​នូវ​ខ្លឹមសារ​បកប្រែ​ជា​ភាសារ​ខ្មែរ និង​ខ្លឹមសារ​ជា​ភាសា​អង់គ្លេស​ដែល​បាន​បង្ហោះ​លើ​គេហទំព័រ FATF ផងដែរ​។​ ​ខ្លឹមសារ​ដែល​ប្រកាស​ដោយ FATF បានបញ្ជាក់​ជា​ផ្លូវការ​ថា យុត្តាធិការ​ក្រោម​ការបង្កើន​ការត្រួតពិនិត្យ​កំពុងដំណើរការ​យ៉ាងសកម្ម​ជាមួយ FATF ដើម្បី​ដោះស្រាយ​ការខ្វះខាត​ខាង​យុទ្ធសាស្ត្រ នៅក្នុង​រដ្ឋាភិបាល​រប​ស់​ពួកគេក្នុងការ​ប្រយុទ្ធប្រឆាំង និងការសម្អាត​ប្រាក់​ទាក់ទង​នឹង​ហិរញ្ញប្បទាន​ភេរវកម្ម និងហិរញ្ញប្បទាន​ដែល​ចូលរួមចំណែក​ដល់​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​។ ប្រទេស​ថ្មីៗ​ដែល​ស្ថិតនៅក្រោម​កម្មវត្ថុ​នៃ​ការបង្កើន​ការត្រួតពិនិត្យ រួមមាន​អាហ្វ្រិក​ខាងត្បូង និង​នី​ហ្សេ​រី​យ៉ា ខណៈ​ប្រទេស​កម្ពុជា និងម៉ា​រ៉ុ​កលែង​ជា​កម្មវត្ថុ​នៃ​ការត្រួតពិនិត្យ​បន្ថែមទៀត​ដោយ FATF ទៀតហើយ​។​​អង្គការ​ឃ្លាំមើល​ការលាង​លុយ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិហៅ​កាត់​(FATF) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បានប្រកាស​ដក​កម្ពុជា​ជា​ផ្លូវការ​ចេញពី​«​បញ្ជី​ប្រផេះ​»​នៃ​ក្រុម​ប្រទេស​ដែលមាន​ហានិភ័យ​ខាង​លាង​លុយកខ្វក់កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣​។​ ​កម្ពុជា​ធ្លាប់​ត្រូវបាន FATF ដាក់ឱ្យ​ស្ថិតនៅក្នុង​«​បញ្ជី​ប្រផេះ​»​នៃ​ក្រុម​ប្រទេស​ដែលមាន​ហានិភ័យ​ខាង​លាងលុយកខ្វក់រយៈពេល ​៤​ឆ្នាំ​ជាប់ៗ​គ្នាចាប់តាំងពី​ឆ្នាំ​២០១៩ មក​។​ ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជាបានបង្ហាញ​ការប្តេជ្ញា​ចិត្តជា​បន្តបន្ទាប់ ចំពោះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​ ​កាលពី​ខែកក្កដា ឆ្នាំ​២០២០ កម្ពុជា​ក៏បាន​ចេញ​ច្បាប់ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ផងដែរ​។ ច្បាប់​នេះ​មាន​គោលបំណង​ធានា​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដោយ​កំណត់​អំពីវិធានការ​ត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្ប​ទាន​ភេរវកម្ម​៕ ​ដោយ​៖ គង់ ឌិន

ក្រុមយុវជន​សង្គម​ស៊ីវិល​អំពាវនាវ​សារព័ត៌មាន​ដែល​ប្រកាស​ឯករាជ្យ​ចូលរួម​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី

2023/02/25 04:10:05 pm        456
ភ្នំពេញ៖​ ក្រុម​យុវជន​សង្គម​ស៊ីវិល​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​ចេញ​លិខិត​អំពាវនាវ​ដល់​សារព័ត៌មាន​ដែល​ទទួល​ជំនួយ​បរទេស​មួយ​ចំនួន​ដែល​តែងតែ​ប្រកាសថា​ ឯករាជ្យ​នោះ​ចូលរួម​ថ្កោល​ទោស​ទណ្ឌិត សម រង្ស៊ី ដែល​បាន​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ​ ជា​ម្លប់​នៃ​ប្រជា​រាស្ដ្រ​ខ្មែរ​។​​ក្រុមយុវជន​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ ដល់​ស្ថាប័ន​សារព័ត៌មាន​ដែល​ទទួល​ជំនួយ​បរទេស ហើយ​តែងតែ​តាំងខ្លួន​ជា​ស្ថាប័ន​ឯករាជ្យ​ទាំងនោះ មេត្តា​តាមដាន​ព័ត៌មាន​អំពី​ទណ្ឌិត សម រង្ស៊ី ដែល​បាន​ប្រមាថ​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ​ ហើយ​គួរតែ​ចូលរួម​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី ជាជាង​អង្គុយ​យក​ពេលវេលា​មានតម្លៃ​របស់ខ្លួន​ មក​ប្រឌិត​វាយប្រហារ​យុវជន​សង្គម​ស៊ីវិល​ដែល​ឈប់​គាំទ្រ​ស្ថាប័ន​ខ្លួន​ទៅវិញ​។ ​ក្រុមយុវជន​លើកឡើងថា ការបង្កើត​ព័ត៌មាន​តែមួយ​ជ្រុង ហើយ​ប្រឌិត​ផ្សេងៗ មិន​អាច​ផ្តល់​ផលប្រយោជន៍​ជូន​សង្គមជាតិ​បានទេ​។ ម្យ៉ាងទៀត​បែរជា​បណ្ដុះ​ការឈឺចាប់ និង​ភាព​អយុត្តិធម៌​សម្រាប់​ក្រុម​យុវជន​សង្គម​ស៊ីវិល​ទៅវិញ ដោយ​គ្រាន់តែ​ពួកគេ​ឈប់​ចូលរួម​ប្រឆាំង ​ឬ​មាន​ទស្សនៈ​ផ្សេង​ខុស​ពី​ស្ថាប័ន​ព័ត៌មាន​ខ្លួន ​រួច​ក៏​ចាប់ផ្តើម​វាយប្រហារ​ក្រុម​យុវជន​សង្គម​ស៊ីវិល​ទាំងនោះ រូបភាព​នេះ​ហាក់បីដូចជា​ស្ថាប័ន​ព័ត៌មាន​ខាងលើ​កំពុង​ធ្វើ​វិធង្សនា​មិន​ឱ្យ​យុវជន​អង្គការ សមាគម​ផ្សេង​ទៀត​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ក៏ដូចជា​ធ្វើការ​រួមគ្នា​បាន​។​​ក្រុម​យុវជន​បាន​ចោទ​សួរ​ថា តើ​សារព័ត៌មាន​ទាំងនោះ​ធ្វើ​ក្នុង​គោលបំណង​អ្វី​? យ៉ាងណាមិញ​ការ​ចូល​រួម​សាង​ទង្វើ​ល្អ​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​ជាតិ និង​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ គឺ​ប្រសើរ​ជាង​ការផ្សាយ​បំបែកបំបាក់​ក្រុម​យុវជន​នានា​។ ក្រុម​យុវជន​ស្នើ​ទៅ​សារព័ត៌មាន​ទាំងនោះ​បញ្ឈប់​ការ​បង្ក​រឿងរ៉ាវ​ផ្សេងៗ ហើយ​ត្រូវ​ផ្សព្វផ្សាយ​បង្រួបបង្រួម​យុវជន​ឱ្យ​ចេះ​ស្រឡាញ់គ្នា និង​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​ទើប​យើង​អាច​បណ្ដុះ​ស្មារតី​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​។​ ​ក្រុម​យុវជន​លើក​ឡើង​ថា ក្នុងនាម​ជា​ប្រជានុរាស្ត្រ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​មានការ​ឈឺចាប់​នៅ​ពេល​ដែល​មាន​អគតិ​ជន​ម្នាក់ ប្រមាថ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​នៃ​យើង​។ ពួកគេ​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ដល់​សារព័ត៌មាន​ដែល​អះអាង​ថា ​ខ្លួន​ឯករាជ្យ​ទាំងនោះ​ចូលរួម​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី ដើម្បី​ការពារ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ និង​ជាតិខ្មែរ​ទាំងមូល​៕​អត្ថបទ​៖ វ៉ន ដា​រ៉ា

ក្រសួងសុខាភិបាលប្រកាសរកឃើញករណីទី២ នៃជំងឺផ្ដាសាយបក្សី H5N1 (ជាឪពុកក្មេងស្រីដែលស្លាប់)

2023/02/24 07:33:52 pm        249
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីទី២ នៃជំងឺផ្តាសាយបក្សីH5N1 នៅខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងចំណោមករណីសង្ស័យ១២នាក់ នៅភូមិរលាំង ឃុំរំចេក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង គឺជាឪពុកក្មេងស្រីដែលស្លាប់ ដោយសារជំងឺនេះ។

លោក Zelenskyy​ និយាយថា ស្ថានភាព​យោធា​នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន​ពិតជា​គ្រោះថ្នាក់ ​ខណៈ​ខួប ​១​ឆ្នាំ​មកដល់​

2023/02/24 07:24:42 pm        226
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy និយាយថា ស្ថានភាព​យោធា​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​ពិត​ជា​មាន​គ្រោះថ្នាក់​នៅ​ទីតាំង​មួយ​ចំនួន ខណៈ​ស្ថានភាព​នៅ​ភាគ​ខាងកើត​ក៏​មាន​ការ​លំបាក​ខ្លាំង​។ កងកម្លាំង​គាំទ្រ​ទីក្រុង​មូ​ស្គូ​បាន​បាញ់​ផ្លោង​ម្តង​ទៀត​នៅ​ភាគខាងត្បូង​ទីក្រុង Kherson ដែល​ពេលនេះ​បាន​កាត់ផ្តាច់​ថាមពល​កម្តៅ​សម្រាប់​ពលរដ្ឋ ៤​ម៉ឺន​នាក់​។​ លោក​ Zelenskyy ​និយាយ​ថា សម្រាប់​ភាគ​ខាង​ត្បូង​នៅ​កន្លែង​មួយ​ចំនួន​ស្ថានភាព​មាន​គ្រោះថ្នាក់​ខ្លាំង ប៉ុន្តែ​កងទ័ព​របស់​យើង​មាន​មធ្យោបាយ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្នក​ឈ្លានពាន ខណៈ​មានការ​វាយប្រហារ​ម្តង​ហើយ​ម្តងទៀត​ដោយ​កងកម្លាំង​រុស្ស៊ី​ ដែល​កំពុង​ព្យាយាម​ដណ្តើម​យក​តំបន់ Donetsk និង Luhansk ភាគ​ខាងកើត​។ ទន្ទឹម​នឹង​នេះ​ដែរ ពិធី​មួយ​ត្រូវ​បាន​រៀបចំឡើង​នៅ​មូលដ្ឋាន​ហ្វឹកហ្វឺន​នៅ​ជិត​ទីក្រុង Salisbury ចក្រភព​អង់គ្លេស​ ដើម្បី​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​ចាប់​តាំង​ពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ ទាហាន​អ៊ុយ​ក្រែ​ន និង​អង់គ្លេស​បាន​តម្រង់​ជួរដើម្បី​ទទួល​ពរជ័យ​ពី​បុព្វ​ជិត​និកាយ​អូ​ថូ​ដុក​ (Orthodox) ជនជាតិ​អ៊ុយ​ក្រែ​ន​។​ នៅ​ថ្ងៃ​សុក្រ​នេះ​គឺជា​ខួប ​១​ឆ្នាំ​ចាប់​តាំង​ពី​ការ​ចាប់ផ្តើម ជា​អ្វីដែល​រុស្ស៊ី​បាន​ហៅថា «​ប្រតិបត្តិការ​សឹក​ពិសេស​» នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ជម្លោះ​នៅតែ​បន្ត​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​ម៉ឺន​នាក់ ហើយ​ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់​លាន​នាក់​ភៀសខ្លួន​ចេញ៕អត្ថបទ៖ ប៊ុនថន

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ២៤ កុម្ភៈ គឺជាថ្ងៃសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់ជីវិត ពិការភាព និងបែកបាក់គ្រួសារ ដោយសារមីន និងសំណល់ជាតិផ្ទុះ

2023/02/24 06:51:06 pm        289
ក្រចេះ៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ» ប្រព្រឹត្តិទៅនៅវិមាន២ធ្នូ ដែលជាតំបន់ប្រវត្តិសាស្ត្រ នៃការបង្កើតចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិ ឈានឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ពិធីនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន តំណាងប្រទេសម្ចាស់ជំនួយ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងនឹករលឹកជាទីបំផុតពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនបងប្អូនប្រជាពលរដ្ឋខេត្តក្រចេះទាំងអស់ និងអង្គពិធីទាំងមូល។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា សារលិខិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ នេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាការទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន/គ្រាប់មិនទាន់ផ្ទុះនៅតាមសហគមន៍។រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់បំផុត និងប្រកបដោយទស្សនវិស័យ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានជំរុញឥតឈប់ឈរ ដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងសកម្មភាពមីន ព្រមទាំងបានដាក់ចេញនូវគោលដៅយ៉ាងច្បាស់លាស់ គឺ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» និងការដោះស្រាយហានិភ័យដែលនៅសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥ ដែលក្នុងនោះការដោះស្រាយផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម គឺជាការងារអាទិភាពទី២ដែលត្រូវដោះស្រាយ បន្ទាប់ពីការដោះស្រាយបញ្ហាមីន។ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា កសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះទាំងនេះនៅតាមសហគមន៍ ដែលអាជ្ញាធរមីន សហការជាមួយប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធ តែងតែយកចិត្តទុកដាក់ក្នុងលើកកម្ពស់ឲ្យប្រជាពលរដ្ឋយើងមានការយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់។លោកបន្តទៀតថា ដោយយល់ឃើញពីសារៈសំខាន់នេះ និងដើម្បីបន្តលើកកម្ពស់ការអប់រំស្តីពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមគ្រប់រូបភាព ទើបរាជរដ្ឋាភិបាលកម្ពុជារៀបចំឲ្យមាន ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ដែលបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៩ មក។ ថ្ងៃ២៤ កុម្ភៈ នេះជា៖- ថ្ងៃ ដែលយើងទាំងអស់គ្នា បានជួបជុំគ្នា ដើម្បីសម្តែងនូវការសោកស្តាយ ការអាណិតអាសូរ និងមានអារម្មណ៍ក្រៀមក្រំ ចំពោះការបាត់បង់ជីវិត ពិការភាព និងបែកបាក់គ្រួសារ ដែលបងប្អូនយើងបានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល- ថ្ងៃ ដែលផ្តល់ការលើកទឹកចិត្តឲ្យយើងទាំងអស់គ្នា ធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យអស់ពីទឹកដីកម្ពុជា និងពិភពលោកទាំងមូល- ថ្ងៃ ដែលយើងមានការប្តូរផ្តាច់ និងតាំងចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និង- ថ្ងៃ ដែលយើងសំណូមពរឲ្យបណ្តាប្រទេស ដែលផលិតគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឈប់ផលិត និងឈប់ប្រើប្រាស់ទៀត។យើងទាំងអស់គ្នា ត្រូវរួមគ្នា ដើម្បីលប់បំបាត់ចោលឲ្យអស់នូវសោកនាដកម្មដ៏សែនឈឺចាប់ ដោយសារគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ពីទឹកដីកម្ពុជា និងពិភពលោកទាំងមូល។ ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ គឺជាតួនាទីរបស់យើងទាំងអស់គ្នា៕

ចិន​អំពាវនាវ​ឲ្យ​មានបទ​ឈប់​បាញ់​ និង​ការចរចា​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ខណៈ​សង្គ្រាម​ចូល​ដល់​ឆ្នាំ​ទី​២

2023/02/24 06:41:06 pm        187
​ចិន៖ ប្រទេស​ចិន​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​រុស្ស៊ី បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​រវាង​អ៊ុយ​ក្រែ​ន និង​ទីក្រុង Moscow និង​បើក​ឲ្យ​មាន​ការចរចា​ជា​ផ្នែក​មួយ​នៃ​សំណើ​ ១២​ចំណុច​ដើម្បី​បញ្ចប់​ជម្លោះ​នេះ​។ ​​ផែនការ​ដែល​បាន​បញ្ចេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​ក្រសួងការបរទេស​ចិន​ក៏បាន​ជំរុញ​ឲ្យ​បញ្ចប់​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​លើ​រុស្ស៊ី​ផង​ដែរ ជា​វិធានការ​ដើម្បី​បញ្ជាក់​ពី​សុវត្ថិភាព​នៃ​ទីតាំង​នុយក្លេអ៊ែរ ការ​បង្កើត​ឲ្យ​មាន​ច្រក​របៀង​មនុស្សធម៌សម្រាប់​ការ​ជម្លៀស​ជន​ស៊ីវិល និង​ជំហាន​ដើម្បី​ធានា​បាន​នូវ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ ក្រោយ​ការផ្អាក​ដែល​បាន​បណ្ដាល​ឲ្យ​តម្លៃ​ស្បៀង​អាហារ​សកល​ហក់​ឡើង​ខ្ពស់​។​ ​ប្រទេស​ចិន​តែងតែ​អះអាង​មករ​ហូត​នូវ​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន​ក្នុង​ជម្លោះ​នេះ ប៉ុន្តែ​ពុំបាន​កំណត់​ព្រំដែន​នៃ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ទេ ហើយ​ក៏បាន​ពុំបាន​រិះគន់​រុស្ស៊ី​លើ​ការ​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន​ដែរ ខណៈ​ចោទប្រកាន់​បណ្ដា​ប្រទេស​លោក​ខាង​លិច​ពី​បទ​បង្កជម្លោះ និង​ដុត​បញ្ឆេះ​ជម្លោះដោយ​ការ​ផ្ដល់​អាវុធ​ជា​បន្ត​បន្ទាប់​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន​។ ​ប្រទេស​ចិន​ និង​រុស្ស៊ីបាន​ពង្រឹង​គោល​នយោបាយ​បរទេស​រវាង​ប្រទេស​ទាំង​២ ​ដើម្បី​ប្រឆាំង​សណ្ដាប់​ធ្នាប់​សន្តិសុខ​អន្តរជាតិ​សេរីនិយម​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។ អ្នកការទូត​ជាន់ខ្ពស់​ចិន​លោក Wang Yi បាន​បញ្ជាក់​ជាថ្មី​ពី​ទំនាក់ទំនង​រឹងមាំ​នៃ​ប្រទេស​ទាំង​២ នៅ​ពេល​លោក​បាន​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Moscow នៅ​សប្ដាហ៍​នេះ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ម៉ារ៉ុក៖ ការសម្រុក​ចូលរបស់​អន្តោប្រវេសន៍ទៅ​ក្នុង​ដែនដី​​ Ceuta គឺ​ដោយសារ​ចចាមអារ៉ាម​លើ​បណ្ដញ​សង្គម​
08/03/2026 08:08 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
08/03/2026 08:08 PM
ហុងគ្រីប្រឈមនឹងរយៈពេល ៥ថ្ងៃដ៏ធ្ងន់ធ្ងរ ខណៈគ្រោះរាំងស្ងួត បង្ខំឲ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ
08/03/2026 08:08 PM
អ្នកភូមិវាយតម្លៃការខូចខាត ពេលទឹកជំនន់បំផ្លិចបំផ្លាញនៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/03/2026 08:08 PM
កម្រិតទឹកទាបជាប់កំណត់ត្រាបង្ហាញនាវាលិច និងបណ្តាលឲ្យទូកជាប់លើខ្សាច់ក្នុងប្រទេសក្រូអាត
08/03/2026 08:08 PM
ការស្វែងរកមនុស្សបាត់ខ្លួន​ ២៨នាក់នៅតែបន្ត​ បន្ទាប់​ពី​​ស្រឡាងបាន​កើត​អគ្គិភ័យ​ នៅកោះ Madura របស់ឥណ្ឌូនេស៊ី
08/03/2026 08:08 PM
អ៊ីស្រាអែលបង្ហាញ «ក្តីបារម្ភ» ទៅកាន់សហរដ្ឋអាមេរិក ជុំវិញ​ផែនការតំបន់​ហ្កាហ្សា
08/03/2026 08:08 PM
ចិនជម្លៀសប្រជាជនចេញ ខណៈភ្លៀងធ្លាក់ខ្លាំងកើត​មាន​នៅ​ភាគពាយ័ព្យ និងភាគនិរតីប្រទេស
08/03/2026 07:08 PM
លោកស្រី von der Leyen ប្រាប់នាយករដ្ឋមន្ត្រីអេស្ប៉ាញថា EU ត្រូវធ្វើការងារ​ទៀត ដើម្បីពង្រឹងព្រំដែន
08/03/2026 07:08 PM
លោក Zelenskyy តែងតាំងអតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​​ជា​ប្រធានសេវា​ស៊ើបការណ៍សម្ងាត់បរទេស
08/03/2026 07:08 PM