លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​តម្រង់​គោលដៅ​យុទ្ធសាស្ត្រ​ ខណៈ​អាមេរិក​ និង​កូរ៉េខាងត្បូង​ធ្វើ​សម​យុទ្ធ​វាយប្រហារ​នុយក្លេអ៊ែរ​

2023/02/24 05:49:20 pm        269
​កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ខ្លួន​ធ្វើ​សម​យុទ្ធ​បាញ់​មី​ស៊ី​ល​តម្រង់​គោល​ដៅ​យុទ្ធសាស្ត្រ​ដ៏​កម្រ ខណៈ​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា ខ្លួន​បាន​ធ្វើ​លំ​ហាត់​សម​ក្នុង​តួនាទី​គ្រប់គ្រង​គ្រាអាសន្ន​ជាមួយ​កូរ៉េខាងត្បូង ផ្ដោត​លើ​លទ្ធភាព​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង​។ ​ការ​ធ្វើ​សមយុទ្ធ​មី​ស៊ី​ល ដែល​ទីភ្នាក់ងារសារព័ត៌មាន​កណ្ដាល​ផ្លូវការ​កូរ៉េខាងជើង​បាន​និយាយ​ថា បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ដោយ​បាន​មើល​ឃើញ​មី​ស៊ី​ល​យុទ្ធសាស្ត្រ Hwasal-2 ចំនួន ​៤​គ្រាប់​ដែល​មាន​សមត្ថភាព​វាយប្រហារ​ចំ​គោលដៅ​ជាក់លាក់​នៅ​ក្នុង​សមុទ្រ​ជប៉ុន ក្រោយ​ហោះ​ហើរ​រាង​កោង​ចម្ងាយ ​២.០០០​គីឡូម៉ែត្រ និង​ហោះហើរ​ ៨​គន្លង​រយៈពេល ​១៧០​នាទី។ សារព័ត៌មាន KCNA បាន​និយាយ​នៅ​ក្នុង​របាយការណ៍​មួយ​ថា សមយុទ្ធ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ជាថ្មី​ម្តង​ទៀត ​នូវ​ជំហរ​សង្គ្រាម​នៃ​កម្លាំង​ប្រយុទ្ធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ​ដែល​ពង្រឹង​នៅ​ក្នុង​គ្រប់​មធ្យោ​បាយ​ដែល​មាន​សមត្ថភាព​វាយបក ​ដោយ​នុយក្លេអ៊ែរ​ដ៏​សាហាវ​របស់​ខ្លួន​ប្រឆាំង​នឹង​កងកម្លាំង​អរិភាព។ ​​ជា​ធម្មតា​ការ​បាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​តែង​ត្រូវ​បាន​តាមដាន និង​ប្រកាស​ដោយ​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក។​ ប៉ុន្តែ​ចំពោះ​ការ​បាញ់​របស់​កូរ៉េខាងជើង​លើក​ចុង​ក្រោយ​នេះ ពុំ​ទាន់​មានការ​បញ្ជាក់​ភ្លាមៗ​ពី​ប្រទេស​ទាំង​៣ ​នេះ​នៅឡើយ​ទេ​៕អត្ថបទ៖ សុខមាន

ក្រុម​ប្រទេស ​G7 រៃអង្គាស​ថវិកា​ ៣៩​ពាន់​លាន​ដុល្លារ​ជួយ​អ៊ុយ​ក្រែ​ន​សម្រាប់​ឆ្នាំ​២០២៣

2023/02/24 05:10:49 pm        284
ឥណ្ឌា៖ លោក Shunichi Suzuki រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន​និយាយថា ក្រុម​ប្រទេស G7 កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រៃ​អង្គាស​ការ​គាំទ្រ​ខាង​សេដ្ឋកិច្ចជួយ​អ៊ុយ​ក្រែ​ន​រហូតដល់​ ៣៩​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២៣​ នេះ និង​បាន​ជំរុញ​ឲ្យ​កម្មវិធី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬ IMF ​ជួយ​ប្រទេស​នេះ​រហូតដល់​ដំណាច់​ខែ​មីនា។​កា​រសម្រេច​ចិត្ត​នេះ​បានកើត​ឡើង បន្ទាប់ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្លុក​នេះ និង​ទេសាភិបាល​ធនាគារ​កណ្ដាល ​មុន​ខួប​មួយ​ឆ្នាំ​ដំបូង​នៃ​សង្គ្រាម​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​ជម្លោះ​នេះ​នៅតែ​បន្ត​រីក​រាលដាល​ ទោះបី​រង​ទណ្ឌកម្ម​ពី​បណ្ដា​ប្រទេស​លោក​ខាង​លិច ដើម្បី​សម្លាប់​កញ្ចប់​លុយ​របស់​រុស្ស៊ី​សម្រាប់​ជួយ​ដល់​ប្រតិបត្តិការ​សឹក​ពិសេស​របស់​ខ្លួន​ក៏ដោយ​។ ​អ៊ុយ​ក្រែ​ន​កំពុង​សង្ឃឹម​ថានឹង​រួមបញ្ចូល​កម្មវិធី ​១៥​ពាន់​លាន​ដុល្លារ​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ដែល​នឹង​គ្រប​ដណ្តប់​ជំនួយ​ហិរញ្ញវត្ថុ​ភ្លាមៗ និង​ការ​គាំទ្រ​សម្រាប់​កំណែទម្រង់​រចនាសម្ព័ន្ធ​ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​កសាង​ឡើងវិញ​ក្រោយ​ជម្លោះ​។​​ប្រទេស​ជា​សមាជិក G7 រួមមាន​ចក្រភព​អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​សហរដ្ឋ​អាមេរិក​។ មេដឹកនាំ​ក្រសួង​ហិរញ្ញវត្ថុ​ទាំងនោះ​បាន​ជួបជុំគ្នា​នៅ​ក្នុង​ទីក្រុង Bengaluru ប្រទេស​ឥណ្ឌា មុន​ជំនួប​នៃ​បណ្ដា​ប្រមុខ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ជា​សមាជិក G20៕អត្ថបទ៖ សុខមាន

UN ថ្កោលទោសការវាយលុករបស់រុស្ស៊ីនៅមុនខួប ១ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន

2023/02/24 03:37:45 pm        277
​អាមេរិក៖ មហាសន្និបាទ​អង្គការសហប្រជាជាតិ​នៅក្នុង​ទីក្រុង New York បាន​គាំទ្រ​យ៉ាង​ច្រើន​លើស​លប់​លើ​សេចក្ដី​សម្រេច ​ថ្កោលទោស​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​មួយ​ឆ្នាំ​មកនេះ​។ សេចក្ដី​សម្រេច​នេះ​បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន និង​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​។ ​ការសម្រេច​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រទេស​ចំនួន​ ១៤១ ខណៈ​មាន​ប្រទេស​ ៣២​អនុបវាទ និង​ប្រទេស​ចំនួន ​៧ រួម​ទាំង​រុស្ស៊ី​ខ្លួនឯង​បោះឆ្នោត​ប្រឆាំង​។ នៅ​ក្នុង​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស ក្រុម​គណៈប្រតិភូ​មួយ​ចំនួន​ធំ​បាន​ដើរចេញ អំឡុង​ការ​ថ្លែង​សុន្ទរកថា​របស់​រុស្ស៊ី​នៅ​សម័យប្រជុំ​សភា​នៃ​អង្គការ​ដើម្បី​សន្តិសុខ​ និង​កិច្ច​សហប្រតិបត្តិ​ក្នុង​តំបន់​អឺរ៉ុប។ ការ​ដើរ​ចេញ​នៅ​អង្គការ​ដើម្បី​សន្តិសុខ និង​កិច្ច​សហប្រតិបត្តិ​ក្នុង​តំបន់​អឺរ៉ុប (OSCE) និង​ការបោះឆ្នោត​នៅ​អង្គការសហប្រជាជាតិ​បាន​កើត​ឡើង​មួយថ្ងៃ មុន​ខួប​មួយឆ្នាំ​នៃ​ការវាយលុក​។ ​ការបោះឆ្នោត​នៅ​អង្គការសហប្រជាជាតិ​នេះ បាន​អំពាវនាវ​ឲ្យ​មាន​សន្តិសុខ​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ សេចក្ដី​សម្រេច​នេះ​ក៏បាន​បញ្ជាក់​ពី​ការ​គាំទ្រ​ជាថ្មី​ផង​ដែរ​ សម្រាប់​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ដោយ​ច្រានចោល​ការ​អះអាង​របស់​រុស្ស៊ី​ចំពោះ​ការគ្រប់គ្រង​ផ្នែក​ជាច្រើន​នៅ​អ៊ុយ​ក​ក្រែ​ន​។ ប្រទេស​ចិន ឥណ្ឌា អ៊ីរ៉ង់ និង​អាហ្វ្រិក​ខាងត្បូង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន​៣២​ ដែល​បាន​បោះឆ្នោត​អនុបវាទ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់

2023/02/24 02:47:29 pm        271
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ សរុបចំនួន ៧,០២១នាក់ នារី ៣,៧០១នាក់។ គិតចាប់តាំងពីឆ្នាំ១៩៨០ មកទល់ឆ្នាំសិក្សា២០១៩-២០២០ និស្សិតបាន បញ្ចប់ការសិក្សាសរុប ៥៤,៧០៦នាក់ (នារី ២០,៧៣៨នាក់)។ ក្នុងនោះមាននិស្សិត អាហារូបករណ៍ សរុប ១៩,៧៨៦នាក់ (នារី ៦,១៦១នាក់) និងនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុប ៩៧នាក់ (នារី ៦៣ នាក់)៕

ថ្ងៃទី២៤កុម្ភៈនេះជាខួបលើកទី៤៤ឆ្នាំនៃការជួបគ្នាឡើងវិញរវាងសម្ដេចតេជោនិងភរិយាជាមួយនឹងកូនប្រុស

2023/02/24 01:49:59 pm        306
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ បានចេញសារបញ្ជាក់ថា ថ្ងៃនេះ គឺជាខួបលើកទី៤៤ ឆ្នាំនៃការជួបគ្នាឡើងវិញរវាងខ្ញុំ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយនិងកូនប្រុសដែលមិនដែលបានស្គាល់មុខគ្នា (២៤កុម្ភៈ ១៩៧៩ ដល់ ២៤ កុម្ភៈ២០២៣) បន្ទាប់ពីការជួបគ្នាចុង ក្រោយនៅថ្ងៃ១៨ មិថុនា ១៩៧៧ មុន ២ ថ្ងៃដែល សម្ដេចចេញដឹកនាំការតស៊ូវាយពួកប៉ុល ពតនៅថ្ងៃ ២០មិថុនា១៩៧៧។សម្ដេចតេជោរម្លឹកថាសម្ដេច និងភរិយា ក៏ដូចជាប្រជាជនកម្ពុជានៅទូរទាំងប្រទេស សុទ្ធតែជួបរឿងប្រហាក់ប្រហែលគ្នានៅក្នុងរបបប៉ុល ពត។សម្ដេចបញ្ជាក់ថា ដើម្បីរម្លឹកដល់រឿងអតីកាល សម្ដេចបានចេញផ្សាយចេញនូវសៀវភៅគូព្រេងមិនព្រាត់ដែលអានដោយកញ្ញា ម៉ង់ ចាន់កញ្ញា តាម channel Telegram នេះ។សម្ដេចតេជោបានបញ្ជាក់ផងដែរថា channel telegram សម្ដេច ក៏នឹងចាក់ផ្សាយផងដែរ នូវខ្សែភាពយន្តភាគរឿងកូនប្រុសក្រោម ពន្លឺព្រះចន្ទពេញបូណ៍មីចាប់ពី២០ មិនា ២០២៣ ខាងមុខគឺផ្សាយក្រោយទូរទស្សន៍បាយ័នក្នុងរង្វង់មួយម៉ោងក្រោយ៕

សម្ដេចតេជោ៖ «រដ្ឋបាលថ្នាក់ក្រោមជាតិ គឺស្ថិតនៅក្រោមរាជរដ្ឋាភិបាល»

2023/02/24 12:08:21 am        48
ភ្នំពេញ ៖ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រសាសន៍ថា រដ្ឋបាលថ្នាក់ក្រោមជាតិ គឺស្ថិតនៅក្រោមរាជរដ្ឋាភិបាល ហើយក្រសួងមហាផ្ទៃ មានតួនាទី​ទទួល​មើលការ​ខុសត្រូវ​តែប៉ុណ្ណោះ ដូច្នេះ សម្ដេចស្នើកុំឱ្យមានការភ័ន្តច្រឡំចំពោះការផ្ទេរតួនាទីដល់មន្រ្ដីនៅថ្នាក់ក្រោមជាតិ គឺមិនមែនជា​ភារកិច្ចរបស់ក្រសួងមហាផ្ទៃឡើយ។ ​សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរលើសមិទ្ធផលការងារដែលក្រសួងមហាផ្ទៃសម្រេចបាននាពេលកន្លងមក។ សម្ដេចបានបញ្ជាក់ថា លទ្ធផលដែលក្រសួងមហាផ្ទៃខិតខំ សម្រេចបាន គឺការចូលរួមថែរក្សាស្ថេរភាពនយោបាយ និងសន្ដិភាព និងសន្ដិសុខណ្ដាប់ធ្នាប់នៅក្នុងប្រទេសជាតិបានល្អប្រសើរ។​សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរលើសមិទ្ធផលការងារដែលក្រសួងមហាផ្ទៃសម្រេចបាននាពេលកន្លងមក។ សម្ដេចបានបញ្ជាក់ថា លទ្ធផលដែល ក្រសួងមហាផ្ទៃខិតខំ សម្រេចបាន គឺការចូលរួមថែរក្សាស្ថេរភាពនយោបាយ និងសន្ដិភាព និងសន្ដិសុខណ្ដាប់ធ្នាប់នៅក្នុងប្រទេសជាតិបានល្អប្រសើរ។សម្ដេចតេជោបានមានប្រសាសន៍ថាក្នុងឆ្នាំ២០២២ កន្លងទៅ ក្រសួងមហាផ្ទៃ បានខិតខំរៀបចំខិតបទដ្ឋាននានា ក្នុងនោះការអនុវត្ត ការងារកែទម្រង់ មជ្ឈការ និងវិសហមជ្ឈការ ក្រសួងមហាផ្ទៃបានខិតខំសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នា ផ្ដល់សេវាសាធារណៈយ៉ាងល្អដល់ប្រជាពលរដ្ឋ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅឆ្នាំ២០២៣នេះ កម្ពុជានឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដសំខាន់ៗ ដូចជា​ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ព្រឹត្តិការណ៍បោះឆ្នោតជាដើម ដូច្នេះសម្ដេច​បានឱ្យ​ក្រសួងមហាផ្ទៃ​ត្រូវខិតខំសហការជាមួយភាគីពាក់ព័ន្ធរក្សានូវសុខសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ និងចរារណ៍ឱ្យបានល្អប្រសើរ៕ ដោយ ៖ ដារា

សម្ដេចតេជោឱ្យពិនិត្យការតែងតាំងស្រ្ដីជាភិបាលរងខេត្តឱ្យបានយ៉ាងតិច ២ទៅ ៣នាក់ក្នុង១ខេត្ត

2023/02/24 12:06:25 am        42
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ​បានមាន​ប្រសាសន៍​ថា​ ដើម្បីឱ្យសមស្រប​ទៅនឹង​គោលនយោបាយ ក៏ដូចជាការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិស្រ្ដីនៅក្នុងសង្គម សម្ដេចឱ្យ​ពិនិត្យ​ឡើងវិញ​ចំពោះការតែងតាំងមន្រ្ដីនៅថ្នាក់ក្រោមជាតិ ជាពិសេស​តួនាទីស្រ្ដីជា​អភិបាលរងខេត្ត​ គឺឱ្យ​មាន​ស្រ្ដីយ៉ាងតិច ២ទៅ ៣នាក់ក្នុង១ខេត្ត។​សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ ដែលពិធីនេះ​ធ្វើឡើង​នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។សម្ដេចតេជោមានប្រសាសន៍ថា បញ្ហាការតែងតាំងមនុស្សនៅឯមូលដ្ឋាននេះ បច្ចុប្បន្នរាជរដ្ឋាភិបាល បានរុញ​ការងារ​ឱ្យទៅថ្នាក់មូលដ្ឋានកាន់តែច្រើនឡើង។ ក្របខណ្ឌថ្នាក់ជាតិ ក៏បានធ្វើវិសោធន​កម្មច្បាប់​ដើម្បីបែងចែកអាសនៈ​ដល់រាជធានី ខេត្ត និងផ្ដល់ការងាររឹតតែច្រើនដល់ថ្នាក់មូលដ្ឋានផងដែរ។សម្ដេចតេជោពិនិត្យឃើញថា បច្ចុបបន្ននេះការងារថ្នាក់ខេត្ត ថ្នាក់ស្រុក គឺនៅមានស្រ្ដីតិចតួចណាស់ ដូច្នេះសម្ដេចឱ្យ​មានការតែងតាំងស្រ្ដីជាអភិបាលរងយ៉ាងតិច២ទៅ៣ក្នុង១ខេត្ត។​សម្ដេចបញ្ជាក់ថា៖«រដ្ឋាភិបាលបានផ្ដល់អំណាចដើម្បីឱ្យមូលដ្ឋានអាចជ្រើសរើស ប៉ុន្ដែ ការស្នើមកនោះ មិនមានការ​ស្រ្ដីច្រើនឡើយ។ សម្ដេចបញ្ជាក់ថា មន្រ្ដីមូលដ្ឋានមិនគួរមានការខ្វះខាតស្រ្ដីនោះទេ។ គ្រូបង្រៀន សាស្រ្ដាចារ្យ គឺជាមូលដ្ឋានក្នុងការជ្រើសរើសជាអភិបាលរងខេត្ត ដែលការងារនេះអាចផ្លាស់ប្ដូរក្របខណ្ឌបាន»។សម្ដេចតេជោ ហ៊ុន សែនបន្តថា កាជ្រើសរើសមន្រ្ដីនេះ សម្ដេចស្នើឱ្យយកមន្រ្ដីក្របខណ្ឌស្រាប់ ដូចជាសាស្រ្ដាចារ្យ គ្រូបង្រៀន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ទី១២ បូក២ ជាដើម។ សម្ដេចបញ្ជាក់ថា បើចង់ឱ្យមានការលើក​តំកើនស្រ្ដីនៅគ្រប់​តួនាទី គឺត្រូវតែចូលរួមដោយខ្លួនឯងមន្រ្ដីនៅថ្នាក់មូលដ្ឋាន។ សម្ដេចបញ្ជាក់ថា ការផ្ដល់តួនាទីដល់​ស្រ្ដីនេះក៏​ត្រូវផ្ដល់ការងារផងដែរ៕ ដោយ ៖ ដារា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំក្រសួងមហាផ្ទៃ

2023/02/23 10:21:05 pm        85
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ។ពិធីនេះប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងស្ថាប័ននានា ព្រមទាំងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់ គ្រប់លំដាប់ ថ្នាក់ របស់ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាលរាជធានី-ខេត ព្រមទាំងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ផងដែរ៕

អ៊ីស្រាអែល​សម្លាប់​ជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​ ១១​នាក់​នៅ​តំបន់ West Bank

2023/02/23 07:30:12 pm        267
​អ៊ីស្រាអែល៖ ទាហាន​អ៊ីស្រាអែល​បាន​ឡោមព័ទ្ធ​អគារ​មួយ​កន្លែង​ក្នុង​ទីក្រុង Nablus តំបន់ West Bank ដែល​ត្រូវ​បាន​ចូល​គ្រប់គ្រង ជា​ភស្តុតាង​ចំពោះ​ការបំផ្លាញ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ខ្លាំង​ដែល​បាន​កើត​ឡើង​។ ក្នុងចំណោម​អ្នក​ស្លាប់​មាន​ជន​ប៉ា​ឡេ​ស្ទី​ន មាន​ខ្មាន់កាំភ្លើង​យ៉ាងហោចណាស់​ ៣​នាក់ និង​ជន​ស៊ីវិល ៣​នាក់ ជា​សរុប​យ៉ាងហោចណាស់​មនុស្ស​ ១១​នាក់​បាន​ស្លាប់​។ យោង​តាម​សាក្សី និង​ពេទ្យ​យោធា​បាន​ឲ្យ​ដឹង​ថា ជន​ប៉ា​ឡេ​ស្ទី​ន​ជាង ១០០​នាក់​ផ្សេងទៀត​បាន​រង​របួស​។​ យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ​គ្មាន​អ្នក​ស្លាប់​ និង​របួស​ជា​ជនជាតិ​អ៊ីស្រាអែល​នោះ​ទេ​។ ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​បញ្ជាក់​ថា មេបញ្ជាការ​ក្រុម​ជី​ហាត​អ៊ីស្លាម ២​នាក់​ត្រូវ​បាន​ទាហាន​ឡោមព័ទ្ធ​នៅ​លំនៅឋាន ដែល​នោះ​បាន​បង្កឱ្យមាន​ការប្រយុទ្ធ​គ្នា ហើយ​មេបញ្ជាការ​ទាំងពីរ​នាក់​ត្រូវ​បាន​សម្លាប់​។​ ​អ៊ីស្រាអែល​បាន​បង្កើន​ការ​វាយឆ្មក់​នៅ​តំបន់ West Bank ជាពិសេស​ក្រុង Nablus និង​តំបន់ Jenin នៅ​ក្បែរ​នោះ​ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពី​ការវាយប្រហារ​នៅ​តាម​ដង​ផ្លូវ​ដោយ​ជន​ប៉ា​ឡេ​ស្ទី​ន ​នៅ​ក្នុង​ក្រុង​ជាច្រើន​របស់​ខ្លួន​។​ ​ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយ​ថា ជន​ប៉ា​ឡេ​ស្ទី​ន ៦០​នាក់រួម​ទាំង​ខ្មាន់កាំភ្លើង និង​ជន​ស៊ីវិល​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០២៣ នេះ ខណៈ​អ៊ីស្រាអែល​និយាយ​ថា ជនជាតិ​អ៊ីស្រាអែល​ ១០​នាក់ និង​ភ្ញៀវ​ទេសចរ​អ៊ុយ​ក្រែ​ន​ម្នា​ក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​ប៉ា​ឡេ​ស្ទី​ន​ក្នុង​អំឡុង​ពេលនោះ​៕អត្ថបទ៖ ប៊ុនថន

បាញ់ប្រហារនៅរដ្ឋ Florida បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ រួមទាំងបុគ្គលិកព័ត៌មានទូរទស្សន៍ម្នាក់

2023/02/23 06:37:45 pm        226
អាមេរិក៖ នគរបាលនិយាយថា អ្នករាយការណ៍ព័ត៌មានទូរទស្សន៍នៅទីក្រុង Orlando ម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់នៅក្នុងការបាញ់ប្រហារនៅរដ្ឋ Florida ដែលបានបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់កាលពីថ្ងៃពុធ ខណៈកំពុងរាយការណ៍ពីការបាញ់ប្រហារមួយ។ អាជ្ញាធរនិយាយថា បុរសឈ្មោះ Keith Melvin Moses អាយុ ១៩ឆ្នាំត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្ស​ឃាតទាក់ទងនឹងការបាញ់ប្រហារកាលពីព្រឹកថ្ងៃពុធ។ Moses ត្រូវ​បាន​គេរំពឹង​ថា​នឹង​ត្រូវបាន​ចោទ​ប្រកាន់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ចំនួន ៤លើក​ផ្សេង​ទៀត រួម​ទាំង​ការ​សម្លាប់​អ្នក​សារព័ត៌មាន Spectrum News 13។ នគរបាល​និយាយ​ថា Moses មាន​ប្រវត្តិ​ឧក្រិដ្ឋ​កម្ម​ជា​យូរ​មក​ហើយ ​ដែល​រួម​មាន​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើប្រាស់​កាំភ្លើង ការ​វាយ​ប្រហារ​ដោយ​ហិង្សា និង​ការ​វាយប្រហារ​ដោយ​អាវុធ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រលកកម្តៅជាប់កំណត់ត្រាធ្វើឲ្យទីក្រុងចំនួន ២៥របស់អ៊ីតាលីស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម
08/03/2026 09:08 PM
កម្ពុជានិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
08/03/2026 09:08 PM
ម៉ារ៉ុក៖ ការសម្រុក​ចូលរបស់​អន្តោប្រវេសន៍ទៅ​ក្នុង​ដែនដី​​ Ceuta គឺ​ដោយសារ​ចចាមអារ៉ាម​លើ​បណ្ដញ​សង្គម​
08/03/2026 08:08 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
08/03/2026 08:08 PM
ហុងគ្រីប្រឈមនឹងរយៈពេល ៥ថ្ងៃដ៏ធ្ងន់ធ្ងរ ខណៈគ្រោះរាំងស្ងួត បង្ខំឲ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ
08/03/2026 08:08 PM
អ្នកភូមិវាយតម្លៃការខូចខាត ពេលទឹកជំនន់បំផ្លិចបំផ្លាញនៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/03/2026 08:08 PM
កម្រិតទឹកទាបជាប់កំណត់ត្រាបង្ហាញនាវាលិច និងបណ្តាលឲ្យទូកជាប់លើខ្សាច់ក្នុងប្រទេសក្រូអាត
08/03/2026 08:08 PM
ការស្វែងរកមនុស្សបាត់ខ្លួន​ ២៨នាក់នៅតែបន្ត​ បន្ទាប់​ពី​​ស្រឡាងបាន​កើត​អគ្គិភ័យ​ នៅកោះ Madura របស់ឥណ្ឌូនេស៊ី
08/03/2026 08:08 PM
អ៊ីស្រាអែលបង្ហាញ «ក្តីបារម្ភ» ទៅកាន់សហរដ្ឋអាមេរិក ជុំវិញ​ផែនការតំបន់​ហ្កាហ្សា
08/03/2026 08:08 PM
ចិនជម្លៀសប្រជាជនចេញ ខណៈភ្លៀងធ្លាក់ខ្លាំងកើត​មាន​នៅ​ភាគពាយ័ព្យ និងភាគនិរតីប្រទេស
08/03/2026 07:08 PM