សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

គណបក្ស​សាធារណរដ្ឋ​ផ្ទុះ​កំហឹង​ ក្រោយ​គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​ព្រឹទ្ធសភា​អាមេរិក​

2022/11/14 05:33:33 pm        530
​អាមេរិក៖ ដំណឹង​ដែល​ថា​ គណបក្ស​ប្រជាធិបតេយ្យ​បាន​គ្រប់គ្រង​ព្រឹទ្ធសភា​អាមេរិក ក្រោយ​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នៅ​សប្ដាហ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ចោទប្រកាន់​ដាក់គ្នា​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​។ ​ក្រុម​អ្នក​រិះគន់​អតីត​ប្រធានាធិបតី​លោក Donald Trump បាន​ស្ដីបន្ទោស​លើ​រូបលោក​ចំពោះ​ការ​បង្ហាញ​ដ៏​ទន់ខ្សោយ ខណៈ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ផ្សេងទៀត បាន​រិះគន់​មេដឹកនាំ​ព្រឹទ្ធសភា​របស់​ពួកគេ​គឺ​លោក Mitch McConnell​។ ទន្ទឹម​នឹង​នេះ​ដែរ សេត​វិមាន​បាន​បង្កើត​សុចនាករ​ដ៏​រឹងមាំ​របស់​ខ្លួន​ថា​ លោក​ប្រធានាធិបតី Joe Biden នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​អាណត្តិ​បន្ទាប់​។ ចំណែក​ការប្រកួតប្រជែង​ដណ្ដើម​គ្រប់គ្រង​សភា​អាមេរិក នៅតែ​មិនទាន់​ច្បាស់លាស់​នៅ​ឡើយ​។ គណបក្ស​សាធារណរដ្ឋ​នៅ​តែ​មាន​អាសនៈ​នាំមុខ​នៅ​សភា ដែល​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផែនការ​នានា​របស់​លោក​ប្រធានាធិបតី Joe Biden ប៉ុន្តែ​សំឡេង​ភាគច្រើន​របស់​ពួកគេ​ទំនងជា​កំពុង​ធ្លាក់​ចុះ​ ខណៈ​ការ​រាប់​សន្លឹកឆ្នោត​នៅតែ​បន្ត​។​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ បណ្ដាញ​ផ្សព្វផ្សាយ​នានា​របស់​អាមេរិកបាន​ព្យាករណ៍​ថា គណបក្ស​ប្រជាធិបតេយ្យ​បាន​គ្រប់គ្រង​អាសនៈ​ព្រឹទ្ធសភា​ចំនួន​ ២​ នៅ​ក្នុង​រដ្ឋ Arizona និង​រដ្ឋ Nevada ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ​បន្ត​គ្រប់គ្រង​សភា​ជាន់ខ្ពស់​មួយ​នេះ​។អភិបាល​រដ្ឋ​ម៉ា​រី​លែ​ន​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Larry Hogan ដែល​ជា​អ្នក​រិះគន់​ជា​យូរ​មក​ហើយ​លើ​អតីត​ប្រធានាធិបតី​រូប​នេះ​បាន​ប្រាប់​ទូរទស្សន៍ CNN កាលពី​ថ្ងៃអាទិត្យ​ថា នេះ​គឺជា​ការបោះឆ្នោត​លើក​ទី​៣ ជាប់​គ្នាដែល​លោក ​Trump បាន​ផ្ដល់​លទ្ធផល​ឲ្យ​យើង​។ ​លោក​និយាយ​ថា យើង​ពិបាក​នឹង​ទទួល​បាន​ជ័យជម្នះ​ណាស់​។ ខ្ញុំ​ពិតជា​ធុញទ្រាន់​នឹង​ភាព​បរាជ័យ​ណាស់​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ៖ ប្រយោជន៍ដែលកម្ពុជា​ទទួលបាន​ពី​កិច្ចប្រជុំ​អាស៊ាន​ គឺ​កិត្យានុភាព​ សម្រាប់​ទុកឲ្យក្មេង​ជំនាន់​ក្រោយ

2022/11/14 05:30:31 pm        444
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន​អាស៊ានប្តូរ​វេន​ឆ្នាំ​២០២២នេះ​ បានថ្លែងថា ផលប្រយោជន៍ ដែលកម្ពុជាទទួលបាន​យ៉ាងធំធេង​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​លើកទី៤០-៤១នាពេលនេះគឺកិត្យានុភាពសម្រាប់ទុកឲ្យកូនខ្មែរជំនាន់ក្រោយ ខណៈ​កិច្ច​ប្រជុំ​កំពូល​នេះ បានចុះហត្ថលេខា​សម្រេច​លើ​ឯកសារ​រហូត​ដល់​ចំនួន​១០០ឯកសារ​នៅ​លើទឹក​ដី​កម្ពុជា​។ថ្លែងក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំ​កំពូល​អាស៊ាន​ទី​៤០-៤១ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺបាន​បង្ហាញ​ភាព​ចាស់ទុំ​នៃ​ការ​ដឹកនាំ​ច្រើន​ ដោយកិច្ចប្រជុំទាំងអស់ជាពិសេសគឺកិច្ចប្រជុំអាស៊ីបូព៌ា គឺគ្មាន​ការ​ជជែក​តឹង​សរសៃ​.ក​ ដាក់គ្នា ​ខណៈ​សមិទ្ធ​ផល​នេះ​ហើយ​ជា​ផល​ប្រយោជន៍​របស់​កម្ពុជា​នោះ។​សម្តេច​តេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន បានបញ្ជាក់បន្ថែមផងដែរថា តាមរយៈកិច្ចប្រ ជុំ​កំពូល​នេះ កម្ពុជាបានពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អាស៊ាន​កាន់​តែខ្លាំងក្លា​បន្ថែម​ទៀត​ ហើយជាងនេះទៅទៀតកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺមានការគាំទ្រ និងកោត​សរសើរ​ពីដៃ​គូ​នានា ​ដោយ​ដៃគូខ្លះ​បាន​ឧបត្ថម្ភ​សម្ភារៈ​បច្ចេកទេស​ និង​ថវិកា​ សម្រាប់​កិច្ច​ប្រជុំ​នេះ​ផង​ដែរ​។នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា រយៈ​ពេល​មួយ​ឆ្នាំ​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ប្រធាន​អាស៊ាន ​វា​ពោរពេញ​ទៅ​ដោយ​អនុស្សាវរីយ៍ និង​ជា​ប្រវត្តិសាស្ត្រ​ សម្រាប់​រូប​សម្ដេច​ផ្ទាល់ ​និងកម្ពុជា ​ដែល​មាន​កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម​ បាន​ទទួល​តំណែង​ជា​ប្រធាន​ប្ដូរវេន​របស់អាស៊ាន។​ ពិសេស​ទៅ​ទៀត​នោះ​នៅ​ក្នុង​កិច្ច​ប្រជុំ​លើ​ទឹកដី​កម្ពុជា​នេះ អាស៊ាន​បាន​បញ្ចូល​អ៊ុយក្រែន និងប្រទេសជាច្រើនទៀត ក្នុងសន្ធិសញ្ញាមិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍(TAC) នៅ​ក្នុងកិច្ចប្រជុំកំពូល​អាស៊ាន​ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ទៀត​៕ អត្ថបទ៖​បាន ចក់

សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ានមិនមែនជាកូនជឹងឱ្យនរណាទេ

2022/11/14 01:03:13 am        814
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា «អាស៊ានមិនមែនជាកូនជិងឱ្យនរណាទេ...» អាស៊ាន ទទួលយកអ៊ុយក្រែន គឺអាស៊ានមិនខ្វល់ថា នរណាខឹង ឬ មិនខឹងទេ។ថ្លែងក្នុងសន្និសីទប្រកាលពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំអាស៊ាន​ពាក់ព័ន្ធនានា នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាស៊ានប្រកាន់ភាពជាកណ្ដាល...[]...អាស៊ានទទួលយកអ៊ុយក្រែន គឺដើម្បីបង្កើនភាពជាដៃគូ​សហប្រតិបត្តិការ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទាំងចិន និងអាម៉េរិក មិនតម្រូវឱ្យអាស៊ាន និងកម្ពុជា ត្រូវជ្រើសរើសរវាងអាម៉េរិក និង ចិននោះដែរ៕

បណ្តុំរូបភាពសម្តេចតេជោ ហ៊ុន សែន ពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធនានា

2022/11/14 01:01:43 am        83
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានធ្វើសន្និសីទសារព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ៖ សន្តិភាព និងសមត្ថភាពរៀបចំរបស់កម្ពុជា ជាកត្តាទាក់ទាញមហាអំណាចមកកាន់កម្ពុជា

2022/11/14 12:51:58 am        103
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា កម្ពុជាតូចមែន ក្រមែន តែកម្ពុជាក្នុងនាមប្រធានអាស៊ាន មានសមត្ថភាពអញ្ជើញប្រធានាធិបតី ប្រមុខរដ្ឋ ថ្នាក់ដឹកនាំនានា ចូលរួម និងឡើងថ្លែងក្នុងកិច្ចប្រជុំកំពូលដែលរៀបចំដោយកម្ពុជា។ថ្លែងក្នុងសន្និសីទប្រកាលពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធនានា នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា ដើម្បីឱ្យប្រមុខរដ្ឋ ប្រមុខដឹកនាំពិភពលោក ថ្នាក់ដឹកនាំនានា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៅកម្ពុជានាពេលនេះ គឺទី១.ត្រូវធានាឱ្យបាននូវសុខសន្តិភាព, ទី២.ការគ្រប់គ្រងបានល្អលើជំងឺកូវីដ, ទី៣.គ្មានការជ្រួលច្របល់ និងហិង្សា, ទី៤.បទពិសោធន៍ កម្ពុជា ដែលធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលបែបនេះ៕

សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើសន្និសីទលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា

2022/11/13 11:50:35 pm        747
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានធ្វើសន្និសីទសារព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា៕

គណៈប្រតិភូ នៃសាធារណរដ្ឋឥណ្ឌាបានចាកចេញពីប្រទេសកម្ពុជាហើយ

2022/11/13 11:21:36 pm        127
ភ្នំពេញ៖ គណៈប្រតិភូ នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំដោយ ឯកឧត្តម Jagdeep Dhankhar អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា បានចាកចេញពីប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីចប់កិច្ចកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅកម្ពុជា។

នាយករដ្ឋមន្ត្រីចិន ដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ

2022/11/13 11:07:43 pm        222
ភ្នំពេញ៖ គណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានចាកចេញពីប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីចប់កិច្ចកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងទស្សនកិច្ចផ្លូវការនៅកម្ពុជា។

អ្នកនាំពាក្យការបរទេសចិន សរសើរពីសម្រស់រាជធានីភ្នំពេញ នាពេលរាត្រី

2022/11/13 11:04:24 pm        1159
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង វិនពិន បាន​សរសើរពី​សម្រស់​រាជធានី​ភ្នំពេញនា​ពេលរាត្រី។លោក វ៉ាង វិនពិន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «រាត្រីដ៏ស្រស់ត្រកាល​នៅ​រាជ​ធានី​ភ្នំពេញ រយៈពេលមួយ​ឆ្នាំហើយ ដែលខ្ញុំបានត្រលប់មកភ្នំពេញជាថ្មី ។ ខ្ញុំពិតជារីករាយ​នៅ​ពេល​បាន​ឃើញ​​ពីការ​អភិវឌ្ឍ​របស់​កម្ពុជា រីករាយនឹងសន្តិភាព និងប្រជាជនកម្ពុជា»។

​​ ​ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ីបានចាកចេញពីប្រទេសកម្ពុជានៅរសៀលនេះ

2022/11/13 10:55:20 pm        95
ភ្នំពេញ៖ គណៈប្រតិភូឥណ្ឌូណេស៊ី ដឹកនាំឯកឧត្តម Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានចាកចេញពីប្រទេសកម្ពុជាហើយ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីចប់កិច្ចកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅកម្ពុជា និងបន្តជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៣។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិចារណកថា៖«ដើមឈើមួយដើមៗ សុទ្ធតែមានរឿងរ៉ាវរបស់ខ្លួន»
08/07/2026 02:08 PM
កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹង-ពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅលើវិស័យការពារជាតិ
08/07/2026 02:08 PM
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា
08/07/2026 01:08 PM
អ្នកវិភាគនិងពលរដ្ឋ៖ សារទុក្ខរបស់កម្ពុជាក្រោមការឈ្លានពានពីថៃ កំពុងទទួលបានសំឡេងបន្ទរពីអន្តរជាតិ
08/07/2026 01:08 PM
ក្រសួងការងារ ពង្រឹងការអនុវត្តច្បាប់ ដើម្បីបង្ការនិងឈានទៅលុបបំបាត់ពលកម្មកុមារ ព្រមទំាងលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារនៅតាមសិប្បកម្មផលិតឥដ្ឋ ក្បឿង
08/07/2026 01:08 PM
ប.ស.ស. ដាក់ឱ្យដំណើរការ «ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF)» កាត់​បន្ថយ​ការ​កកស្ទះ និងរង់ចាំយូររបស់ពលរដ្ឋទៅទទួលសេវា​
08/07/2026 01:08 PM
អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ដែលជាអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់
08/07/2026 01:08 PM
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
08/07/2026 01:08 PM
សាលាដែលមានសិស្សជាប់និទ្ទេសAច្រើន និងអត្រាសិស្សជាប់បាក់ឌុបខ្ពស់ នឹងចាត់ជាសាលាគំរូ
08/07/2026 12:08 PM
កម្ពុជាបោះជំហានឆ្ពោះទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាស​ក្នុងតំបន់ ខណៈ​ទំនិញ​ដឹក​តាម​ផ្លូវ​អាកាស​កើន ២១%
08/07/2026 12:08 PM