សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

លោក Zelenskyy និយាយថា ឧក្រិដ្ឋកម្ម​សង្គ្រាម​រុស្ស៊ី​មាន​ជាង ៤០០​ករណី​ក្នុង​ទីក្រុង ​Kherson

2022/11/14 09:52:27 pm        707
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​អ្នកស៊ើប​អង្កេតបាន​រក​ឃើញ​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​រុស្ស៊ី​ជាង ៤០០​ករណី ហើយ​បាន​រក​ឃើញ​សាក​សព​ទាំង​ទាហាន និង​ជន​ស៊ីវិល​នៅ​ក្នុង​ទីក្រុង Kherson ដែល​ត្រូវ​បាន​រំដោះ​ពី​ការ​ចូល​កាន់កាប់​របស់​រុស្ស៊ី​។ ​លោក Zelenskyy បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ថា អ្នកស៊ើប​អង្កេត​បាន​ចងក្រង​ឯកសារ​ឧក្រិដ្ឋកម្ម​សង្គ្រាម​រុស្ស៊ី​ជាង ៤០០​ករណី​រួចហើយ​។ សាកសព​ជន​ស៊ីវិល និង​ទាហាន​ដែល​បាន​ស្លាប់​ត្រូវ​បាន​រកឃើញ​។ លោក​និយាយ​ថា ស្ថិរភាព និង​ការស្ដារ​ឡើងវិញ​នៃ​ច្បាប់ត្រូវបាន​បង្កើតឡើង​នៅ​តំបន់​តាំងទី​លំនៅ​ចំនួន ២២៦​កន្លែង​ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ១០០,០០០​នាក់​។ ការ​ចាប់​ខ្លួន​ទាហាន​រុស្ស៊ី និង​ទាហាន​ស៊ីឈ្នួល​កំពុង​ធ្វើឡើង​ផងដែរ​។​​លោក Zelenskyy និយាយថា ការប្រយុទ្ធ​គ្នា​នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​នមាន​ភាពខ្លាំង​ក្លា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដោយ​ពុំ​មានការ​ថមថយ​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ឡើយ​។ ការប្រយុទ្ធ​ក្នុង​តំបន់ Donetsk មាន​ស្ថាន​ភាពខ្លាំង​ដោយ​កម្រិត​នៃ​ការវាយប្រហារ​របស់​រុស្ស៊ី​មិន​ថយចុះ​នោះទេ ហើយ​កម្រិត​នៃ​ភាព​តស៊ូ និង​ភាពក្លាហានរបស់​យើង​គឺ​ខ្ពស់បំផុត​។ យើង​នឹងមិន​អនុញ្ញាតឱ្យ​ពួកគេ​ឆ្លងកាត់​ការការពារ​របស់​យើង​ឡើយ៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ ៨​នាក់​ស្លាប់ និង​ ៨១​នាក់​រង​របួសបន្ទាប់ពី​ការ​បំផ្ទុះ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ ហើយ​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន

2022/11/14 09:40:32 pm        534
​ទួរគី៖ យោងតាម​មន្ត្រី​បាន​ឲ្យ​ដឹងថា នគរបាល​​ទួរគី​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ក្នុងការ​បំផ្ទុះ​គ្រាប់បែកនៅ​ទីក្រុង Istanbul ភាគ​កណ្តាល ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ​៨​នាក់​ស្លាប់ និង ​៨១​នាក់​ផ្សេងទៀត​រងរបួស​។​ ​ការ​បំផ្ទុះ​គ្រាប់បែក​បានធ្វើ​ឲ្យ​កក្រើក​ផ្លូវ​ថ្មើរជើង​ដ៏​មមាញឹក​មួយកន្លែង​ នៅ​ភាគ​កណ្តាល​ទីក្រុង​អ៊ី​ស្តង់ប៊ុល ប្រទេស​ទួរគីកាលពី​ថ្ងៃអាទិត្យ​។ រូបភាព​វីដេអូ​ដែល​ទទួលបាន​ដោយសារ​ព័ត៌មាន Reuters បង្ហាញ​ពីការផ្ទុះ​បានកើត​ឡើងបំ​ប៉ើង​បំណែក ​និងកម្ទេចកម្ទី​ផ្សេងៗ​ទៅលើ​អាកាស ហើយ​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​ដេក​ដួល​នៅលើ​ដី ខណៈ​អ្នកផ្សេង​ទៀត​បាន​រត់​ភៀសខ្លួន​។ រថយន្ត​សង្គ្រោះបាន​ប្រញាប់ប្រញាល​ទៅដល់​កន្លែងកើតហេតុ​ ដើម្បី​សង្គ្រោះ​ជនរងគ្រោះ ដែល​នគរបាល​នៅ​ហ៊ុមព័ទ្ធ​នៅ​ទីនោះ។​ ​តំបន់​នេះស្ថិតនៅក្នុង​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​ទួរគីមាន​មនុស្ស​ច្រើន​កកកុញ ដែលជា​ធម្មតា​សំបូរ​ដោយ​អ្នកដើរ​ទិញ​ឥ​វ៉ាន់​នៅ​ចុង​សប្តាហ៍ ភ្ញៀវទេសចរ និង​ក្រុមគ្រួសារ​។ប្រធានាធិបតី​ទួរគីលោក ​Tayyip Erdogan និយាយថា នេះ​ជាការ​វាយប្រហារ​ភេរវកម្ម​ដោយ​មិនបាច់​សង្ស័យ​។ គ្មាន​នរណាម្នាក់​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​នេះ​នៅឡើយ​ទេ​។ ទីក្រុង​អ៊ី​ស្តង់​ប៊ុល និង​ទីក្រុង​ផ្សេងៗ​ទៀត​របស់​ប្រទេស​ទួរគី គឺជា​គោលដៅ​នាពេល​កន្លងមកដោយ​ក្រុម​ផ្តាច់ខ្លួន​ឃឺ​ដ ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម និង​ក្រុម​ផ្សេងទៀត រួមទាំង​ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅក្នុង​ឆ្នាំ២០១៥ និង ២០១៦៕អត្ថបទ៖ ប៊ុនថន

លក្ខណៈសម្គាល់ នៃធនប័ត្រប្រភេទ ២០០រៀល គំរូថ្មី

2022/11/14 08:49:11 pm        523
 ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ធនាគារជាតិ នៃកម្ពុជា បានចេញប្រកាសជាសាធារណៈ​ពី​លក្ខណៈ​សម្គាល់ នៃធនប័ត្រប្រភេទ ២០០រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ។អនុលោមទៅតាមអនុក្រឹត្យលេខ ២៣៤ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃចន្ទ ៦រោច ខែ​កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការចេញផ្សាយ ធនប័ត្រប្រភេទ ២០០ រៀល គំរូថ្មីក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា បានប្រកាសផ្សាយ ជាសាធារណៈនូវលក្ខណៈសម្គាល់នៃធនប័ត្រនេះ៖ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា៖ 

លក្ខណៈសម្គាល់ នៃធនប័ត្រប្រភេទ ២០០០រៀល

2022/11/14 08:42:07 pm        776
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ធនាគារជាតិ នៃកម្ពុជា បានចេញប្រកាសជាសាធារណៈ​ពី​លក្ខណៈ​សម្គាល់ នៃធនប័ត្រប្រភេទ ២០០០រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ។អនុលោមទៅតាមអនុក្រឹត្យលេខ ២៣៥ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃចន្ទ ៦រោច ខែ​កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការចេញផ្សាយ ធនប័ត្រប្រភេទ ២០០០ រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា បានប្រកាសផ្សាយ ជាសាធារណៈនូវលក្ខណៈសម្គាល់នៃធនប័ត្រនេះ៖ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា៖

រាជរដ្ឋាភិបាលដាក់ឱ្យចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០ រៀល គំរូថ្មីជាផ្លូវការ

2022/11/14 07:31:33 pm        954
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០ រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ។

ប្រមុខ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ព្រមាន​ពី​ផលវិបាក​កើត​ចេញ​ពី​សង្គ្រាម​ត្រជាក់​ថ្មី​

2022/11/14 07:19:02 pm        469
​IMF៖ ប្រមុខ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បាន​និយាយថា ការប៉ុនប៉ង​ធ្វើឡើងដោយ​​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ ក្នុង​ការ​សាងសង់​របាំង​សេដ្ឋកិច្ច​ដើម្បី​សម្រេច​គោលដៅ​ភូមិសាស្ត្រ​នយោ​បាយ ហើយ​ទី​បញ្ចប់​នឹង​ធ្លាក់​មក​លើ​ខ្លួនឯង​វិញ​។ ​លោកស្រី Georgieva បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន Washington Post កាលពី​ចុង​សប្ដាហ៍​ថា លោកស្រី​មាន​ក្ដី​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក។ យើង​អាច​កំពុង​ដើរ​ធ្លាក់​ដោយ​មិន​ដឹង​ខ្លួន ចូល​ក្នុង​ពិភព​មួយ​ដែល​កាន់តែ​ក្រីក្រ​ជាង​នេះ ដោយសារតែ​លទ្ធផល​នៃ​ទង្វើ​នោះ​។ ​លោកស្រី​និយាយ​ថា ប្រសិនបើ​ការ​ប្រជែង​គ្នា​រវាង​អាមេរិក និង​ចិន ធ្វើ​ឲ្យ​បែងចែក​សេដ្ឋកិច្ច​សកលទៅជា​ក្រុម​ប្រឆាំង​គ្នានោះ​សេដ្ឋកិច្ច​នឹង​ធ្លាក់​ក្នុង​រង្វង់ ​១.៥% ​ជាង ១.៤​ទ្រី​លាន​ដុល្លារ​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ ដោយ​បន្ថែម​ថា ការខាតបង់​ក្នុង​ភាគរយ​ខ្ពស់​សម្រាប់​តំបន់​អាស៊ី​នឹង​មាន​ទំហំ​ទ្វេ​រ​ដង។​លោកស្រី Georgieva ជនជាតិ​ប៊ុល​ការី​រូប​នេះ​បាន​រម្លឹក​ថា​ លោកស្រី​បាន​ហែល​ឆ្លង​សង្គ្រាមត្រជាក់​ដំបូង​ នៅ​ចំហៀង​ម្ខាង​ទៀត​នៃ​វាំងនន​ដែក វា​ពិតជា​លំបាក​ណាស់។ ​ហើយ​ពេលនេះ​ការ​ឆ្លង​កាត់​សង្គ្រាម​ត្រជាក់​លើក​ទី​២​ សម្រាប់​ជំនាន់​មួយ​ផ្សេងទៀត គឺជា​រឿង​គ្មាន​ការ​ទទួល​ត្រូវ​ធ្ងន់ធ្ងរ​បំផុត៕អត្ថបទ៖ សុខមាន

ព្រះចៅស៊ុលតង់ សាទរដែលកម្ពុជាដឹកនាំប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដោយជោគជ័យ

2022/11/14 06:15:04 pm        550
ភ្នំពេញ៖ ក្នុងព្រះរាជដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា បន្ទាប់ពីស្តេចយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១​ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅកម្ពុជាដោយជោគជ័យ ព្រះចៅ ស៊ុលតង់ នៃប្រទេសព្រុយណេ បានសំដែងនូវការសាទរចំពោះជោគជ័យដែលសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងល្អ។ព្រះចៅស៊ុលតង់កោតសរសើរកម្ពុជាបែបនេះ ខណៈព្រះអង្គត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទទួលសវនាការនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបនេះ ព្រះចៅស៊ុលតង់ បានសំដែងនូវការសារទរដែលកម្ពុជាបានរៀបចំដឹកនាំប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានយ៉ាងល្អ។ព្រះចៅស៊ុលតង់ ទ្រង់ក៏បានសំដែងនូវការសព្វព្រះរាជហឫទ័យ​ ដែលបានឃើញទំនាក់ទំនងល្អរវាងព្រះរាជាណាចក្រទាំងពីរ កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរហើយ ក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យ បន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសបានស្នើឲ្យរដ្ឋមន្ត្រីកសិកម្មទាំងពីរប្រទេសសហការគ្នាលើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណថ្វាយព្រះចៅស៊ូតង់ដែលទ្រង់បានយាងមកធ្វើទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជានិងយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលញាំងឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ក្នុងឱកាសនោះដែរសម្ដេចតេជោក៏បានគោរពថ្លែងអំណរគុណជូនព្រះចៅស៊ុលតង់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រទាំងពីរ៕

ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​អាចជា​របៀបវារៈ​សេដ្ឋកិច្ច​ក្នុងជំនួប​កំពូល G20

2022/11/14 06:07:39 pm        584
​ឥណ្ឌូនេស៊ី៖ កិច្ចប្រជុំ​កំពូល G20 ដែល​ជា​វេទិកា​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​ ត្រូវ​បាន​ផ្ដោត​លើ​ការ​ពិភាក្សា​រក​ដំណោះស្រាយ​នៃ​បញ្ហា​យ៉ាប់យ៉ឺន​បំផុត​ ដែល​កំពុង​ប្រឈម​នឹង​សេដ្ឋកិច្ច​សកល​។ ​នៅ​ឆ្នាំនេះ តារាង​នៃ​បញ្ហា​ជាច្រើន​កំពុង​ប្រឈម​សម្រាប់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​នាំមុខ ដែលនឹង​គ្របដណ្ដប់​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​ស្អែក​នេះ​នៅ​កោះ​បាលី​គឺ​សំខាន់​ជាង​ពេល​កន្លងទៅ​។ ​អតិផរណា​នៅ​ក្នុង​បណ្ដា​ប្រទេស​ជាច្រើនកំពុង​ហក់​ឡើង​ខ្ពស់​ក្នុង​រយៈពេល ​៤០​ឆ្នាំ​មកនេះ​មួយ​ផ្នែក​ដ៏​ធំ​គឺ​ដោយសារតែ​ការ​ហក់​ឡើង​ខ្ពស់​នៃ​តម្លៃ​ថាមពល ខណៈ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​គោល​នយោបាយ​គ្មាន​ការ​ឆ្លង​រាលដាល​វីរុស COVID-19 របស់​ចិន​បាន​អាក់ខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​។ ​ស្រប​ពេល​ធនាគារ​កណ្ដាល​ដំឡើង​អត្រា​ការប្រាក់​ ដើម្បី​ទប់​នឹង​តម្លៃ​ទំនិញ​ដែល​កំពុង​ហក់​ឡើង​ខ្ពស់ មានការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ថា​ ពិភពលោក​អាច​នឹង​ហៀរ​ចេញពី​វិបត្តិ​ចំណាយ​លើ​ជីវភាព​ប្រចាំថ្ងៃ ធ្លាក់​ទៅជា​ឱនភាព​សកល​។​ ​ក្នុង​ពេល​ជាមួយគ្នា​នោះ​ដែរ សហរដ្ឋអាមេរិក ចិន និង​បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​លេចធ្លោ​ផ្សេងទៀត កំពុង​ប្រឈម​នឹង​ការ​អំពាវនាវ​បន្ទាន់​ឲ្យ​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​បញ្ចៀស​វិបត្តិ​អាកាសធាតុ​ដែល​កំពុងរីក​ធំ​៕អត្ថបទ៖ សុខមាន

ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រទេស G20 ជំរុញ​ឲ្យ​លោកខាងលិច​កាត់បន្ថយ​វោហារសាស្ត្រ​ប្រឆាំង​រុស្ស៊ី​

2022/11/14 05:47:42 pm        601
​ឥណ្ឌូនេស៊ី៖ ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល G20 ត្រូវ​គេ​រាយការណ៍​ថា កំពុង​ទប់ស្កាត់​ការ​ជួប​ជុំ​នៃ​បណ្ដា​មេដឹកនាំ​ពិភពលោក​កុំ​ឲ្យ​វាយប្រហារ​ខ្លាំង​លើ​រុស្ស៊ី ដោយ​ជំរុញ​ឲ្យ​ក្រុម​អ្នកនយោបាយ​លោក​ខាង​លិច​ទប់​កំហឹង ​ចំពោះ​ការរិះគន់​របស់​ពួកគេ​លើ​ទីក្រុង Moscow ដូច្នេះ​សមាជិក​ទាំងអស់​អាច​ត្រូវ​បាន​នាំ​យក​មក ​នូវ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ចុង​បញ្ចប់​នៃ​ព្រឹត្តិការណ៍​នេះ​។ ​​សារព័ត៌មាន Politico បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យដោយ​សំអាង​ដល់​អ្នកការទូត​ ៣​រូប​មិន​បញ្ជាក់​អត្តសញ្ញាណ​ដែល​បាន​ដឹង​ពី​ការពិភាក្សា​នេះ​ថា ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo និង​ក្រុម​មន្ត្រី​ផ្សេងទៀត​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក បាន​ស្នើ​ដល់​បណ្ដា​មេដឹកនាំ​លោក​ខាង​លិច​ឲ្យ​ធ្វើ​សម្បទាន​លើ​ព្រំដែន ​នៃ​ការប្រើប្រាស់​វោហារសាស្ត្រ​របស់​ពួកគេ​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន​។ កិច្ចប្រជុំ​កំពូល​ដែល​មាន​រយៈពេល​ ២​ថ្ងៃ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ ​ទី​១៥ ​ដល់​ថ្ងៃទី១៦ ខែ​វិច្ឆិកា​ស្អែក​នេះ​នៅ​កោះ​បាលី ហើយ​លោក​ប្រធានាធិបតី Widodo សង្ឃឹម​ថា​នឹង​រក​បាន​គំនិត​រួមគ្នា​ថា សមាជិក​ប្រទេស​មាន​ឧស្សាហ៍​កម្ម​លូតលាស់​ទាំង​២០ រួម​ទាំង​រុស្ស៊ី និង​ចិន​អាច​ព្រម​ព្រៀងគ្នា​លើ​សេចក្ដីប្រកាស​រួមគ្នា​មួយ​។​លោក Widodo ក៏​មាន​គោលបំណង​ទប់ស្កាត់​ក្រុម​ប្រទេស​នេះ​កុំ​ឲ្យ​ដើរ​តាមដាន​នៃ​កិច្ចប្រជុំ G8 ​ផង​ដែរ ដែល​បាន​ដក​រុស្ស៊ី​ចេញ និង​បាន​ក្លាយ​ជា G7 ក្រោយ​តំបន់ Crimea បោះឆ្នោត​ប្រជាមតិ​ក្លាយ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​ក្នុង​ឆ្នាំ២០១៤។ សេចក្ដីថ្លែងការណ៍​របស់​ប្រទេស​មាន​ឧស្សាហ៍​កម្ម​លូតលាស់​ទាំង​៧ ​ឬ G7 កាលពី​ដើមខែ​នេះ​បាន​ថ្កោលទោស​រុស្ស៊ី ចំពោះ​ការ​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន និង​អំពាវ​នាវ​ឲ្យ​រុស្ស៊ី​ដក​កម្លាំង​របស់​ខ្លួន​ចេញពី​អតីត​សហភាពសូវៀត​មួយ​នេះ​។ ក្រុម​ប្រទេស​នេះ​ក៏បាន​ចោទ​ប្រកាន់​រុស្ស៊ី​ផង​ដែរ​ពី​បទ​បង្ក​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​រិះគន់​វិមាន​ក្រឹម​ឡាំង​ចំពោះ​ការ​ប្រើ​វោហារសាស្ត្រ​នុយក្លេអ៊ែរ​គ្មាន​ការទទួលខុសត្រូវ​៕អត្ថបទ៖ សុខមាន

កម្រងរូបភាពកិច្ចប្រជុំកំពូលទ្វេភាគី និងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងកម្ពុជា-ប្រ៊ុយណេ

2022/11/14 05:38:37 pm        596
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបើកកិច្ចប្រជុំកំពូលទ្វេភាគីជាមួយះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រប្រ៊ុយណេដារូស្សាឡាម និងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា(MOU) រវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពី ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ ពង្រឹងការអនុវត្តច្បាប់ ដើម្បីបង្ការនិងឈានទៅលុបបំបាត់ពលកម្មកុមារ ព្រមទំាងលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារនៅតាមសិប្បកម្មផលិតឥដ្ឋ ក្បឿង
08/07/2026 01:08 PM
ប.ស.ស. ដាក់ឱ្យដំណើរការ «ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF)» កាត់​បន្ថយ​ការ​កកស្ទះ និងរង់ចាំយូររបស់ពលរដ្ឋទៅទទួលសេវា​
08/07/2026 01:08 PM
អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ដែលជាអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់
08/07/2026 01:08 PM
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
08/07/2026 01:08 PM
សាលាដែលមានសិស្សជាប់និទ្ទេសAច្រើន និងអត្រាសិស្សជាប់បាក់ឌុបខ្ពស់ នឹងចាត់ជាសាលាគំរូ
08/07/2026 12:08 PM
កម្ពុជាបោះជំហានឆ្ពោះទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាស​ក្នុងតំបន់ ខណៈ​ទំនិញ​ដឹក​តាម​ផ្លូវ​អាកាស​កើន ២១%
08/07/2026 12:08 PM
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖«សំឡេងនៃភស្តុតាង ឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធ»
08/07/2026 12:08 PM
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន
08/07/2026 12:08 PM
ប្រមុខUN ថ្កោលទោសការវាយប្រហាររវាងរុស្ស៊ី និងអ៊ុយក្រែន និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់
08/07/2026 12:08 PM
អ្នកវិភាគ៖ លោក Trump នឹងមិនទទួលយកការគ្រប់គ្រងរួមគ្នារវាងប្រទេសអ៊ីរ៉ង់ និងអូម៉ង់ឡើយ
08/07/2026 12:08 PM