សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

ប្រធានាធិបតី​អាមេរិក ​និង​ចិន​មិន​ចុះសម្រុង​គ្នា​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់​

2022/11/15 09:41:01 pm        654
​ឥណ្ឌូនេស៊ី៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ចូលរួម​កិច្ចពិភាក្សា​ដោយ​ត្រង់​ៗ​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់ និង​ប្រទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃ​ចន្ទ ក្នុង​កិច្ចប្រជុំ​រយៈពេល ​៣​ម៉ោងក្នុង​គោលបំណង​ការពារ​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​ដែល​កំពុង​ជួប​ភាព​តានតឹង​មិន​ឲ្យ​ធ្លាក់​ចូល​ទៅក្នុង​សង្គ្រាមត្រជាក់​ថ្មី​។ ក្នុងពេល​មានការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​សិទ្ធិមនុស្ស ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​ការ​គាំទ្រ​ឧស្សាហកម្ម​ក្នុងស្រុក មេដឹកនាំ​ទាំងពីរ​បាន​សន្យា​ឲ្យ​មាន​ទំនាក់ទំនង​ប្រសើរ​ជាង​មុន​។ លោក Biden បាន​និយាយ​បន្ទាប់ពី​កិច្ចពិភាក្សា​របស់លោក​ជាមួយ​លោក Xi Jinping នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ថា យើង​នឹង​ប្រកួតប្រជែង​យ៉ាងខ្លាំង​ក្លា​។ ប៉ុន្តែ​លោក​មិន​ស្វែងរក​ជម្លោះ​នោះទេ លោក​កំពុង​ស្វែងរក​ការគ្រប់គ្រង​ការប្រកួតប្រជែង​នេះ​ដោយ​ការទទួលខុសត្រូវ​។ ទីក្រុង​ប៉េកាំង​បាន​និយាយ​ជា​យូរ​មកហើយ​ថា ​ខ្លួន​នឹង​នាំយក​កោះ​ស្វ័យគ្រប់គ្រង​មួយ​នេះ ដែល​ខ្លួន​បានចាត់ទុក​ថា ​ជា​ផ្នែក​មួយ​មិនអាច​កាត់ផ្តាច់​បាន​ពី​ប្រទេស​ចិន​ឲ្យ​មក​នៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន ហើយ​មិនបាន​បដិសេធ​ចំពោះ​ការប្រើប្រាស់​កម្លាំង​ដើម្បី​យកមក​វិញ​នោះទេ​។ ​ចិន​បាន​ចោទប្រកាន់​អាមេរិក​ជា​ញឹកញាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ថា​ បាន​ជំរុញ​ទឹកចិត្ត​កោះ​តៃវ៉ាន់​ចំពោះ​ឯករាជ្យភាព​។ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​និយាយថា នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​របស់​មេដឹកនាំ​ទាំងពីរ លោក Xi បានចាត់ទុក​កោះ​តៃវ៉ាន់​ថា​ ជា​បន្ទាត់​ក្រហម​ដំបូងដែល​មិន​ត្រូវបាន​ឲ្យ​ឆ្លងកាត់​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន​នោះទេ​។ ស្តីពី​ប្រទេស​កូរ៉េខាងជើង លោក Biden និយាយថា វា​ពិបាក​ក្នុងការ​ដឹងថា ​តើ​ទីក្រុង​ប៉េកាំង​មាន​ឥទ្ធិពល​លើ​ការសាកល្បង​អាវុធ​របស់​ទីក្រុង​ព្យុងយ៉ាង​ដែរ ឬទេ​។ វា​ពិបាក​នឹង​និយាយថា លោក​ប្រាកដថា​ចិន​អាច​គ្រប់គ្រង​កូរ៉េខាងជើង​បាន​។ លោក​បាន​ប្រា​ប់លោក Xi ថា សហរដ្ឋអាមេរិក​នឹងធ្វើ​អ្វីដែល​ខ្លួន​ត្រូវធ្វើ​ដើម្បី​ការពារ​ខ្លួន និង​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង និង​ជប៉ុន៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន ត្រៀមចាកចេញពីឥណ្ឌូនេស៊ី ត្រឡប់មកកម្ពុជាវិញនៅរសៀលនេះ

2022/11/15 09:37:38 pm        374
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសមុននេះបន្តិចថា សម្តេចត្រៀមចាកចេញពីឥណ្ឌូនេសុី ត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេស ដែលត្រូវហោះហើរឆ្លងកាត់។សម្តេចតេជោ ហ៊ុន សែន សូមអរគុណដល់មិត្តឥណ្ឌូនេសុី ដែលបានយកចិត្តទុកដាក់ទទួលប្រតិភូរបស់កម្ពុជា និងសូមអធ្យាស្រ័យដែលកម្ពុជាមិនអាចចូលប្រជុំ-G20 បាន។ សម្តេចតេជោ ក៏សូមអរគុណបងប្អូនជនរួមជាតិដែលព្រួយបារម្មណ៍ពីសុខភាពរបស់សម្តេច។ ការហោះរយៈពេល ៣ម៉ោង៣០នាទី ដែលសម្តេចនឹងមកដល់កម្ពុជានៅក្បាលព្រលប់ល្ងាចនេះ៕

ម្ចាស់ផ្ទះ​កិច្ចប្រជុំ G20 និយាយថា ​ពិភពលោក​មិនអាច​ដើរទៅ​មុខ​បានទេ បើ​សង្គ្រាម​មិន​បញ្ចប់​

2022/11/15 07:15:44 pm        676
​ឥណ្ឌូនេស៊ី៖ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo ដែលជា​ប្រធាន​កិច្ចប្រជុំ G20 នៅ​ថ្ងៃ​អង្គារ​នេះ​បាន​អំពាវ​នាវ​ឲ្យ​មានការ​ឯកភាព​គ្នា​នៅឯ​កិច្ចប្រជុំ​កំពូល​ឆ្នាំ២០២២ របស់​ប្លុក​នេះ និង​និយាយ​ថា ក្រុម​ប្រទេស​ទាំងនេះ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ពិភពលោក ​ធ្លាក់​ចូល​ក្នុង​សង្គ្រាមត្រជាក់​ថ្មី​មួយ​ទៀត​ឡើយ ហើយ​ថា​ជម្លោះ​ត្រូវតែ​បញ្ចប់​។ ​លោក​បាន​និយាយ​ថា បើ​សង្គ្រាម​មិន​បញ្ចប់​ទេ វា​នឹង​លំបាក​សម្រាប់​ឲ្យ​ពិភពលោក​បោះជំហាន​ទៅ​មុខ ដោយ​លោក​ពុំបាន​សំដៅ​ដោយ​ផ្ទាល់​ដល់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ ក្នុង​ពេល​ថ្លែង​សុន្ទរកថា​បើក​នៅ​កិច្ចប្រជុំ​កំពូល​នោះ​។ ឥណ្ឌូនេស៊ី​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​សម្រាប់​ប្លុក​នេះ​សង្ឃឹម​ថា ក្រុម​មេដឹកនាំ​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ទាំង​២០ អាច​ផ្ដោត​លើ​សកម្ម​ភាពដើម្បី​ជួយ​ស្រោច​ស្រង់​សេដ្ឋកិច្ច ទោះបីជា​ភាព​ប្រេះឆា​មាន​កាន់​តែ​ខ្លាំង​ដោយ​សារ​តែ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដោយ។​លោក​ខាងលិច​បាន​ចោទ​រុស្ស៊ី​ពីបទ​បង្កើត​សេចក្ដីថ្លែងការណ៍​ដោយ​គ្មាន​ទំនួល​ខុស ត្រូវ​លើ​លទ្ធភាព​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរចាប់តាំងពី​ការវាយលុក​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន​។ រុស្ស៊ី​បាន​ចោទ​ប្រកាន់​បក​ទៅ​លោក​ខាង​លិច​វិញ ​ពីបទ​ប្រើប្រាស់​វោហារសាស្ត្រ​នុយក្លេអ៊ែរ​បង្ករឿង​។ យោង​តាម​សេចក្ដី​ពង្រាង​បឋម​នៃ​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​ប្រទេស G20 ទទួល​បាន​ដោយ​ទូរទស្សន៍ Reuters ក្រុម​មេដឹកនាំ​ប្រទេស G20 នឹង​ស្ដីបន្ទោស​ការប្រើប្រាស់ ​ឬ​គំរាម​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ៕អត្ថបទ៖ សុខមាន

កិច្ចប្រជុំ​ G20 បាន​ចាប់ផ្ដើម​នៅ​ឥណ្ឌូនេស៊ី ខណៈ​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​អតិផរណា​ជា​របៀបវារៈ​កំពូល

2022/11/15 06:49:51 pm        487
​ឥណ្ឌូនេស៊ី៖ ក្រុម​មេដឹកនាំ​ប្រទេស​មាន​ឧស្សាហ៍​កម្ម​លូតលាស់​ទាំង​២០ ឬ G20 បាន​បើក​ការ​ពិភាក្សា​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​លើ​កោះ​បាលី បន្ទាប់ពី​ព្រឹត្តិការណ៍​ចុងក្រោយ​ដោយ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី សម្រាប់​ប្លុក​នេះ​ផ្ដោត​លើ​សកម្មភាព​ដើម្បី​ជួយ​ស្រោចស្រង់​វិបត្តិ​សេដ្ឋកិច្ច​សកល ​ទោះបីជា​មានការ​ប្រេះ​ឆា​កាន់​តែ​ខ្លាំង​ដោយសារ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​កិច្ចប្រជុំ G20 ដែល​រាប់បញ្ចូល​ទាំង​ប្រទេស​ចាប់ពី​ប្រេ​ស៊ី​ល​រហូតដល់​ឥណ្ឌា អារ៉ាប៊ីសាអ៊ូឌីត និង​អាល្លឺម៉ង់មាន​ច្រើនជាង 80% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក 75% នៃ​ពាណិជ្ជកម្ម​អន្តរជាតិ និង 60% នៃ​ចំនួន​ប្រជាជន​របស់​ខ្លួន​។ សញ្ញា​វិជ្ជមាន​មុន​កិច្ចប្រជុំ​នេះ​គឺជា​ជំនួប​ទ្វេភាគី​រយៈពេល ​៣​ម៉ោង​រវាង​លោក​ប្រធានាធិបតី​អាមេរិក Joe Biden និង​ប្រធានាធិបតី​ចិន Xi Jinping ដែល​មេដឹកនាំ​ទាំង​២​ បាន​សន្យា​បង្កើន​ទំនាក់ទំនង​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត ទោះបី​មានការ​ខ្វែង​គំនិត​គ្នា​ជាច្រើន​ក៏ដោយ។​ស្រប​ពេល​ដែល​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​ការ​ហក់​ឡើង​ខ្ពស់​នៃ​អតិផរណា​សកល ក្លាយ​ជា​របៀបវារៈ​ដ៏​សំខាន់​ក្នុង​ជំនួប​កំពូល​នេះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ ដល់​បណ្ដា​មេដឹកនាំ​របស់​ប្រទេស​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​បំផុត​របស់​ពិភពលោក​ រួប​រួម​គ្នា​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​៕អត្ថបទ៖ សុខមាន

មហាសន្និបាត​អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​រុស្ស៊ី​ចេញ​សំណង​ការ​ខូចខាត​ដល់​អ៊ុយ​ក្រែ​ន​

2022/11/15 06:23:21 pm        372
​UN៖ មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​អនុម័ត​សេចក្ដី​ស​ម្រេចមួយ អំពាវនាវ​ឲ្យ​រុស្ស៊ី​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំពាន​ច្បាប់​អន្តរជាតិ ​ដោយសារតែ​ការវាយលុក​ចូល​អ៊ុយ​ក្រែ​ន​។​ ផលវិបាក​ជា​ច្រើន​ដែល​ត្រូវ​បាន​លើក​ឡើង​ រួមមាន​ការ​ចេញ​សំណង​សម្រាប់​ការខូចខាត និង​ការបាត់បង់​អាយុ​ជីវិត​មនុស្ស​ជាច្រើន​អំឡុង​សង្គ្រាម។ ​សេចក្ដី​សម្រេច​នេះ​បាន​អនុម័ត​កាលពី​ថ្ងៃ​ចន្ទ​ដោយមាន​សំឡេង​គាំទ្រ ៩៤ នៃ​សមាជិក ១៩៣ របស់​អង្គ​មហា​សន្និបាត​។ មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា រុស្ស៊ី​ដែល​បាន​វាយលុក​ប្រទេស​ជិត​ខាង​របស់​ខ្លួន​កាលពី​ខែ​កុម្ភៈ ត្រូវតែ​ទទួលយក​រាល់​ផលវិបាក​ស្របច្បាប់​ទាំងអស់​នៃ​ទង្វើ​ខុសច្បាប់​អន្តរជាតិ​របស់ខ្លួន រួមទាំង​ការចេញ​សំណង​សម្រាប់​អ្នក​រងរបួស រួមទាំង​ការខូចខាត​ទាំងឡាយ​បណ្ដាលមកពី​ការប្រព្រឹត្ត​ទាំងនោះ​។​ប្រទេស​ចំនួន ​១៤ បាន​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នោះរួម​ទាំង​រុស្ស៊ី ចិន និង​អ៊ីរ៉ង់ ចំណែក ប្រទេស​ចំនួន ​៧៣​ទៀត​អនុបវាទរួម​ទាំង​ប្រេ​ស៊ី​ល ឥណ្ឌា និង​អាហ្វ្រិក​ខាងត្បូង។ ​មិនមែន​រដ្ឋ​ជា​សមាជិក​ទាំងអស់​សុទ្ធ​តែ​បាន​បោះ​ឆ្នោត​នោះ​ទេ​។​ នេះ​គឺជា​ការ​គាំទ្រ​កម្រិត​ទាប​បំផុត​នៃ​សេចក្ដី​សម្រេច​ចំនួន​ ៥ ពាក់ព័ន្ធ​នឹង​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​បាន​បង្កើត​ឡើងដោយ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ ចាប់​តាំង​ពី​រុស្ស៊ី​វាយប្រហារ​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​៕អត្ថបទ៖ សុខមាន

លោក Biden និយាយថា ចិន​ត្រូវតែ​ព្យាយាម​ទប់ស្កាត់​កូរ៉េខាងជើង​កុំ​ឲ្យ​សាកល្បង​នុយក្លេអ៊ែរ​

2022/11/15 06:01:13 pm        379
​ឥណ្ឌូនេស៊ី៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ​Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​លោក​បាន​ប្រាប់​ប្រធានាធិបតី​ចិនលោក Xi Jinping រួចហើយ​ថា ទីក្រុង​ប៉េកាំង​មាន​កាតព្វកិច្ច​ព្យាយាម​និយាយ​ជាមួយ​កូរ៉េខាងជើង កុំ​ឲ្យ​បន្ត​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ ទោះបីជា​គេ​មិន​ច្បាស់​ថា តើ​ចិន​អាច​គ្រប់គ្រង​ទីក្រុង​ព្យុងយ៉ាង​បាន ឬ​អត់​ក៏ដោយ​។​ ​លោក Biden បាន​ជួប​ជាមួយ​លោក Xi ជាង ​៣​ម៉ោង​មុន​ជំនួប​កំពូល ​G20 នៅ​កោះ​បាលី ដែល​ជា​ជំនួប​ទល់មុខ​គ្នា​លើកដំបូង​ចាប់​តាំង​ពី​លោក Biden កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំមុន​មក​។ លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី​លោក​បាន​ព្រមាន​លោក Xi ថា សហរដ្ឋអាមេរិក​នឹង​ធ្វើ​អ្វីមួយ​ក្នុង​ករណី​ចាំបាច់​ដើម្បី​ការពារ​ខ្លួន និង​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង និង​ជប៉ុន ប្រសិន​បើ​កូរ៉េខាងជើង​បន្ត​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ ជា​សកម្មភាព​មួយ​ដែល​ទីក្រុង​ព្យុងយ៉ាង​មិន​បាន​ធ្វើ​ចាប់​តាំង​ពី​ឆ្នាំ២០១៧ មក​។ លោក Biden បាន​និយាយ​ថា ​ការ​ឆ្លើយ​តប​របស់​សហ​រដ្ឋ​អាមេរិក​អាច​ប្រឈម​នឹង​ចិន​កាន់​តែ​ខ្លាំង​ឡើង បើ​ទោះ​បី​ជា​មិន​ដៅ​ចំពោះ​ចិន​ដោយ​ផ្ទាល់​ក៏ដោយ​៕ អត្ថបទ៖ សុខមាន

លោក Biden សន្យា​មិន​ឲ្យ​ផ្ទុះ​សង្គ្រាមត្រជាក់​ថ្មី​ជាមួយ​ចិន​ក្នុងជំនួប​ជាមួយ​លោក Xi នៅ G20

2022/11/15 05:46:10 pm        350
​ឥណ្ឌូនេស៊ី៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​សន្យា​ថា​នឹង​មិន​ឲ្យ​ផ្ទុះ​សង្គ្រាមត្រជាក់​ថ្មី​ជាមួយ​ចិន ក្រោយ​ជំនួប​ផ្សះផ្សា​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping​។ ​លោក​ក៏បាន​និយាយ​ផង​ដែរ​ថា លោក​មិន​ជឿ​ថា ចិន​នឹង​វាយលុក​ក្រសោប​យក​កោះ​តៃវ៉ាន់​នោះ​ទេ​។ ​នេះ​ជា​ជំនួប​ទល់មុខ​គ្នា​លើកដំបូង​រវាង​មេដឹកនាំ​មហាអំណាច​ទាំង​២ ចាប់​តាំង​ពី​លោក Biden ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​។ ​មេដឹកនាំ​ទាំង​២ ​បាន​ពិភាក្សា​ផង​ដែរ​ពី​បញ្ហា​កូរ៉េខាងជើង និង​ការ​វាយ​លុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​នៅ​ឯ​ជំនួប​នៅ​កោះ​បាលី ​(Bali) មួយថ្ងៃ​មុន​ជំនួប​កំពូល​នៃ​បណ្ដា​ប្រទេស​មាន​ឧស្សាហ៍កម្ម​លូតលាស់​ទាំង ​២០ ឬ G20 នៅ​លើ​កោះ​របស់​ប្រទេស​ឥណ្ឌូនេស៊ី។​ ​ក្នុង​ជំនួប​រយៈពេល​ ៣​ម៉ោង​ដែល​បាន​ធ្វើឡើង​ភ្លាមៗ​នៅ​សណ្ឋាគារ​ប្រណីត​មួយ ក្រោយ​ការ​មក​ដល់​របស់​លោក Xi មេដឹកនាំ​ទាំង​២ ​បាន​ពិភាក្សា​ពី​ប្រធានបទ​សំខាន់ៗ​ជាច្រើនរួម​ទាំង​កោះ​តៃវ៉ាន់​ផង​ដែរ​។​ត្រូវ​បាន​អះអាង​សិទ្ធិ​គ្រប់គ្រង​ដោយ​ទីក្រុង​ប៉េកាំង កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះយក​អាមេរិក​ធ្វើ​ជា​សម្ព័ន្ធ​មិត្ត ហើយ​តែងតែ​​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក-​ចិន​។ ភាព​តាន​តឹង​បាន​បាន​ឡើង​កម្ដៅ​កាលពី​ខែ​សីហា នៅ​ពេល​ដែល​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi បាន​ទៅ​ទស្សនកិច្ច​កោះ​តៃវ៉ាន់។ ប្រទេស​ចិន​បាន​ឆ្លើយតប​ដោយ​សម​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​កោះ​មួយ​នេះ ដែល​ជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​ថា​ជម្លោះ​អាច​ផ្ទុះឡើង​រវាង​អាមេរិក​ និង​ចិន​៕អត្ថបទ៖ សុខមាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

2022/11/15 05:39:40 pm        225
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានរបៀបវារៈ ចំនួនបួនមាន៖១. ការពិភាក្សា និងអនុម័តសេចក្តីស្នើ វិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។២. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។៤. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖- ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន - ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក) នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ - ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន តេស្តឃើញវិជ្ជមានកូវីដ-១៩ និងសម្រេចអោយប្រតិភូកម្ពុជាត្រលប់មកស្រុកវិញ

2022/11/15 02:21:33 pm        713
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មុនចេញពីកម្ពុជាបានធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរសម្តេចបានធ្វើតេស្តរហ័សមុនឡើងយន្តហោះតែពុំមានឃើញអ្វីនោះឡើយ។សម្តេចថា «ខ្ញុំមិនច្បាស់ថាមេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយតែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេសុី យកសំណាកពេលល្ងាចលុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ-១៩ ដែលយើងត្រូវតែទទួលស្គាល់បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។សម្តេច បន្តថា ជាសំណាងមួយដែលយប់មុិញដោយសារមកដល់យឺត សម្តេចមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយប្រធានាធិបតីបារាំងទេ។សម្តេច បន្តថា ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ សម្តេចសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើង កំពុងចរចាប្រគល់ជូនឥណ្ឌូនេសុី ជាតំណាងតែម្តង។សម្តេច បន្តថា អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃ នាពេលប្រជុំAPEC។«ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ»៕

ជប៉ុន អាមេរិក និង​កូរ៉េខាងត្បូង​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​

2022/11/14 10:24:19 pm        739
​ជប៉ុន៖ មេដឹកនាំ​​ជប៉ុន សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បាន​និយាយ​ថា ប្រទេស​ទាំង​បី​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​របស់​កូរ៉េខាងជើង ហើយ​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​ទីក្រុង​ព្យុងយ៉ាង​សាកល្បង​នុយក្លេអ៊ែរ​។ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Kishida Fumio, ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​​កូរ៉េខាងត្បូងលោក ​Yoon Suk-yeol បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ បន្ទាប់ពី​ជំនួប​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ថ្ងៃអាទិត្យ​។ សេចក្តីថ្លែងការណ៍​និយាយថា ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ក្នុង​ចំនួន​ដ៏​ច្រើន​ដែល​មិន​ធ្លាប់មាន​ពីមុនមករបស់​កូរ៉េខាងជើង​ក្នុងឆ្នាំនេះ បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​សន្តិសុខ​នៅលើ​ឧបទ្វីប​កូរ៉េ និង​លើសពីនេះទៅទៀត​។ សេចក្តីថ្លែងការណ៍​បន្ថែ​ម​ថា ​មេដឹកនាំ​ប្រទេស​ទាំងបីជំ​រុញឱ្យ​ប្រទេស​កូរ៉េខាងជើង អនុវត្តតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​ ​ការសាកល្បង​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាងនឹង​ត្រូវបាន​ឆ្លើយតប​ជាក់ស្តែង និង​ម៉ឺងម៉ាត់​ពី​សហគមន៍​អន្តរជាតិ​។ សេចក្តីថ្លែងការណ៍​និយាយថា ​​ជប៉ុន សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​នឹង​សម្របសម្រួល​ក្នុងការ​ធានាបាន​ថា ​ទណ្ឌកម្ម​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវបាន​អនុវត្ត​យ៉ាង​ពេញ​លេញ​។ការប្តេជ្ញាចិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក​ក្នុងការ​ពង្រឹង​ការការពារ​បន្ថែម​ចំពោះ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូងត្រូវបាន​គាំទ្រ​ដោយ​សមត្ថភាព​ពេញលេញរួមទាំង​នុយក្លេអ៊ែរ​។ ​មេដឹកនាំ​ទាំងបីមានបំណង​ចែករំលែក​ទិន្នន័យ​ព្រមាន​ពី​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ក្នុងពេល​វេលា​ជាក់ស្តែង ដើម្បី​បង្កើន​សមត្ថភាព​របស់​ប្រទេស​នីមួយៗ​ក្នុងការ​រកឃើញ និង​វាយតម្លៃ​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​មី​ស៊ី​ល ជា​ជំហាន​ដ៏​សំខាន់​សម្រាប់​ការការពារ សន្តិភាព និង​ស្ថិរភាព​។ បន្ថែម​លើ​នេះ មេដឹកនាំ​ទាំងបីបាន​អំពាវនាវ​ឱ្យ​ប្រទេស​កូរ៉េខាងជើង​ត្រលប់​មករក​ការចរចា​វិញ ដោយ​និយាយថា ផ្លូវ​មកកាន់​ការសន្ទនា​នៅតែ​បើកចំហ​ឆ្ពោះទៅរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ផ្នែក​ការទូត៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលាដែលមានសិស្សជាប់និទ្ទេសAច្រើន និងអត្រាសិស្សជាប់បាក់ឌុបខ្ពស់ នឹងចាត់ជាសាលាគំរូ
08/07/2026 12:08 PM
កម្ពុជាបោះជំហានឆ្ពោះទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាស​ក្នុងតំបន់ ខណៈ​ទំនិញ​ដឹក​តាម​ផ្លូវ​អាកាស​កើន ២១%
08/07/2026 12:08 PM
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖«សំឡេងនៃភស្តុតាង ឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធ»
08/07/2026 12:08 PM
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន
08/07/2026 12:08 PM
ប្រមុខUN ថ្កោលទោសការវាយប្រហាររវាងរុស្ស៊ី និងអ៊ុយក្រែន និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់
08/07/2026 12:08 PM
អ្នកវិភាគ៖ លោក Trump នឹងមិនទទួលយកការគ្រប់គ្រងរួមគ្នារវាងប្រទេសអ៊ីរ៉ង់ និងអូម៉ង់ឡើយ
08/07/2026 12:08 PM
សហភាពអឺរ៉ុបគួរតែប្រើប្រាស់ឥទ្ធិពលជាមួយម៉ារ៉ុកបន្ទាប់ពីលំហូរជនអន្តោប្រវេសន៍ចូលតំបន់ Ceuta របស់អេស្ប៉ាញ
08/07/2026 12:08 PM
ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់​កំពុងរង់ចាំថ្ងៃ​ត្រឡប់ទៅសាលារៀន!
08/07/2026 12:08 PM
ការវាយឆ្មក់របស់អ៊ីស្រាអែលនៅជំរំ Qalandiya តំបន់West Bank បណ្តាលឱ្យពលរដ្ឋប៉ាឡេស្ទីនជាង៥០នាក់របួស
08/07/2026 12:08 PM
ប្រជាជនលីបង់ខាងត្បូង មានកំហឹងយ៉ាងខ្លាំង ខណៈអ៊ីស្រាអែលបន្តវាយប្រហារ
08/07/2026 12:08 PM