សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

ក្រុម​មេដឹកនាំ G20 កំពុង​ពិភាក្សា​លម្អិត​នូវ​សេចក្ដីប្រកាស​រួម​ជំនួប​កំពូល​

2022/11/16 09:40:33 pm        612
​ឥណ្ឌូនេស៊ី៖ ក្រុម​មេដឹកនាំ​មាន​សេដ្ឋកិច្ច​ឈានមុខ​ទាំង​២០ ឬ G20 ដែល​កំពុង​ជួប​ប្រជុំ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី កំពុង​ពិភាក្សា​ពី​សេចក្ដីប្រកាស​រួម​កិច្ចប្រជុំ​កំពូល​នេះ ស្រប​ពេល​មានការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​ការ​វាយ​លុក​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​។ ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Kishida Fumio, លោក​ប្រធានាធិបតី​អាមេរិក Joe Biden និង​លោក​ប្រធានាធិបតី​ចិន Xi Jinping ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ទាំងនោះ​ ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​រយៈពេល ​២​ថ្ងៃ​ដែល​នឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ពុធ​នេះ​។ បណ្ដា​ប្រទេស​លោក​ខាង​លិច និង​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​បាន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក ជុំវិញ​ដើមចម​បង្ក​ឲ្យ​តម្លៃ​ថាមពល ​និង​ស្បៀង​អាហារ​ហក់​ឡើង​ខ្ពស់​។​ពង្រាង​នៃ​សេចក្ដី​សម្រេច​រួម​របស់​ក្រុម​មេដឹកនាំ​ដែល​ទីភ្នាក់ងារសារព័ត៌មាន NHK ទទួល​បាន​ភាគ​ច្រើន​នៃ​សមាជិក​ទាំងអស់ បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​ប៉ុន្តែ​ពង្រាង​នេះ​ក៏បាន​បង្ហាញ​ផង​ដែរ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​ប្រទេស​ជាច្រើន​ដែល​មិន​ចូលរួម​ ក្នុង​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​រុស្ស៊ី​។ ​ប្រភព​ការទូត​របស់​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា ក្រុម​មេដឹកនាំ​ទំនងជា​នឹង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​លើ​សេចក្ដី​សម្រេច​រួម​គ្នា​នោះ៕អត្ថបទ៖ សុខមាន

លោក Biden បើក​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​មេដឹកនាំ​ពិភពលោក​លើ​ការផ្ទុះ​នៅ​ប៉ូឡូញ​

2022/11/16 07:17:12 pm        543
​ឥណ្ឌូនេស៊ី៖ មេដឹកនាំ​ពិភពលោក​ដែល​បាន​ជួបប្រជុំគ្នា​សម្រាប់​កិច្ចប្រជុំ G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី បាន​នឹង​កំពុង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​មានការ​ផ្ទុះ​ដ៏​ខ្លាំង​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ដែល​អាជ្ញាធរ​អ៊ុយ​ក្រែ​ន និង​ប៉ូឡូញ​បាន​និយាយ​ថា បណ្តាល​មក​ពី​មី​ស៊ី​ល​ផលិត​ដោយ​រុស្ស៊ី​។ ​សេត​វិមាន​បាន​និយាយ​ថា កិច្ចប្រជុំ​នេះ​ត្រូវ​បាន​កោះ​ប្រជុំ​ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បន្ទាប់ពី​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​នៅ​ភូមិ Przewodow ជា​ភូមិ​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​ប៉ូឡូញក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​។ មេដឹកនាំ​មកពី​សហរ​ដ្ឋ​អាមេរិក អាល្លឺម៉ង់ កាណាដា ហូ​ឡង់ ជប៉ុន អេ​ស្ប៉ា​ញ អ៊ីតាលី បារាំង និង​ចក្រភព​អង់គ្លេស​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​បន្ទាន់​នេះ​។ មេដឹកនាំ​អស់​គឺ​សុទ្ធ​តែ​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូលើកលែងតែ​ប្រទេស​ជប៉ុន​។​ ​ការ​ប្តេជ្ញាចិត្ត​ដែល​ទីក្រុង​មូ​ស្គូ​ត្រូវ​ដាក់​កំហុស​ចំពោះ​ការផ្ទុះ​នេះ អាច​បង្កឱ្យមាន​គោលការណ៍​ការពារ​រួម​របស់​អង្គការ​ណា​តូ​ ដែល​ត្រូវបាន​គេ​ដឹង​ក្នុង​មាត្រា​ទី៥ ដែល​ការវាយប្រហារ​លើ​សមាជិក​មួយ​ក្នុងចំណោម​សមាជិក​នៃ​សម្ព័ន្ធមិត្ត​លោកខាងលិច ត្រូវបាន​ចាត់ទុកថា​ជាការ​វាយប្រហារ​លើស​មា​ជិ​ក​ទាំងអស់ ដោយ​ចាប់ផ្តើម​ការពិចារណា​លើ​ការឆ្លើយតប​ខាង​យោធា​ដ៏​មាន​សក្តានុពល​។មេដឹកនាំ​ត្រូវ​បាន​គេ​មើលឃើញ​ភ្លាមៗ​រួមគ្នា ​ជុំវិញ​តុ​ប្រជុំ​មួយ​នៅពេល​ចាប់ផ្តើម​កិច្ចប្រជុំ​បន្ទាន់​។ លោក Biden និយាយ​ថា «​ទេ​» នៅពេល​អ្នកសារព័ត៌មាន​សួរ​លោក​ថា ​តើ​លោក​អាច​ចែករំលែក​អ្វីដែល​ដឹង​អំពី​ការ​ផ្ទុះ​នេះ​ដែរ ​ឬទេ​។ លោក​មិន​បានធ្វើ​អត្ថាធិប្បាយ​នោះទេ​ នៅពេល​សួរ​អំពី​ការជាប់​ពាក់ព័ន្ធ​របស់​រុស្ស៊ី​។ ​ប៉ូឡូញ​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ក្រុង​វ៉ា​សា​វី (Warsaw) សម្រាប់​ការ​ពន្យល់​ បន្ទាប់ពី​ក្រុង​មូ​ស្គូ​បដិសេធ​ថា ​ខ្លួន​មិន​ទទួលខុសត្រូវ​។​ ប្រធានាធិបតី​អាមេរិក​លោក Joe Biden និយាយ​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ណា​តូ​កំពុង​ស៊ើបអង្កេត​ការ​បំផ្ទុះ​ ដែល​បានសម្លាប់​មនុស្ស​ពីរ​នាក់​នៅក្នុង​ប្រទេស​ប៉ូឡូញ ប៉ុន្តែ​ព័ត៌មាន​ដំបូង​បង្ហាញថា វា​ប្រហែលជា​មិនមែន​បណ្តាល​មក​ពី​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​ប្រទេស​រុស្ស៊ី​នោះទេ​៕អត្ថបទ៖ ប៊ុនថន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​និយាយថា មី​ស៊ី​ល​រុស្ស៊ី​វាយប្រហារ​ប្រទេស​ប៉ូឡូញ​ជាការ​បង្កើន​ជម្លោះ​

2022/11/16 06:35:33 pm        418
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskiy បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មី​ស៊ី​ល​របស់​រុស្ស៊ីបាន​វាយប្រហារ​លើ​ប្រទេស​ប៉ូឡូញ ជា​ប្រទេស​សមាជិក​របស់​អង្គការ NATO ក្នុង​អ្វីដែល​លោក​បាន​និយាយថា គឺជា​ការបង្កើន​ជម្លោះ​កាន់តែខ្លាំង​ឡើង​។លោក Zelenskyy និយាយ​ថា នៅពេលដែល​រុស្ស៊ី​គិតថា ​និទ្ទណ្ឌភាព​កាន់តែ​យូរ ការគំរាមកំហែង​កាន់តែច្រើន​នឹង​កើតមាន​ចំពោះ​ប្រទេស​ណាមួយ​ដែល​មី​ស៊ី​ល​របស់​រុស្ស៊ី​បាញ់​ដល់​។ ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិចបាន​និយាយ​ថា ​ពួកគេ​កំពុង​ស៊ើបអង្កេត ប៉ុន្តែ​មិនអាច​បញ្ជាក់​ពី​របាយការណ៍​ដែល​ថា​ ការ​ផ្ទុះ​នៅ​ប្រទេស​ប៉ូឡូញ​ជា​សមាជិក​ណា​តូបណ្តាល​មក​ពី​មី​ស៊ី​ល​របស់​រុស្ស៊ី​នោះ​ទេ ខណៈ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​បដិសេធ​។ ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​បាន​និយាយ​ថា មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​នៅក្នុង​ភូមិ Przewodow ជា​ភូមិ​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​ប៉ូឡូញ​មាន​ចម្ងាយ​ប្រហែល ១២​គីឡូម៉ែត្រ​ពី​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​។ សមាជិក​នៃ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) បាន​ប្តេជ្ញា​ការពារ​រួមគ្នា ដូច្នេះ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ប្រទេស​ប៉ូឡូញ​អាច​ប្រឈម​នឹង​ការបន្ថែម​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។​នៅ​ទីក្រុង​វ៉ាស៊ីនតោន មន្ទីរ​បញ្ច​កោណ សេត​វិមាន និង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិកបាន​និយាយ​ថា ពួកគេ​មិន​អាច​បញ្ជាក់​របាយការណ៍​នេះ​បានទេ ហើយ​កំពុង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ប៉ូឡូញដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម​។ ក្រសួងការបរទេស​និយាយ​ថា របាយការណ៍​នេះ​មានការ​ពាក់ព័ន្ធ​មិន​គួរ​ឱ្យ​ជឿ​។ ប្រទេស​អាល្លឺម៉ង់ និង​កាណាដា​បាន​និយាយ​ថា ពួកគេ​កំពុង​តាមដាន​ស្ថានការណ៍ ហើយ​ប្រទេស​ន័​រ​វែ​ស​បាន​និយាយ​ថា​ ខ្លួន​កំពុង​ស្វែងរក​ព័ត៌មាន​លម្អិត​។ ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​បដិសេធ​ថា ​មិន​មែន​ជា​មី​ស៊ី​ល​រុស្ស៊ី​ដែល​បាន​វាយប្រហារ​លើទឹក​ដី​ប៉ូឡូញ ដោយ​ចាត់​ទុក​របាយការណ៍​ថា​ជាការ​បង្ក​ហេតុ​ដោយ​ចេតនា​ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​កាន់តែ​មាន​ភាព​តានតឹង៕អត្ថបទ៖ ប៊ុនថន

អតីត​ប្រធានាធិបតី​ Donald Trump ប្រកាស​​​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២៤

2022/11/16 06:08:39 pm        408
​អាមេរិក៖ អតីត​ប្រធានាធិបតី​លោក Donald Trump ដែល​មានបំណង​ក្លាយជា​អគ្គមេបញ្ជាការ​លើក​ទី២ តែ​ម្នាក់​គត់ដែល​មិន​ត្រូវបាន​ជាប់ឆ្នោត​ ២​អាណត្តិ​ជាប់​គ្នាបានប្រកាស​កាលពី​យប់​ថ្ងៃ​អង្គារ​ថា រូបលោក​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​តំណែង​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​នៅ​ឆ្នាំ​២០២៤​។ ​លោក Trump បាន​និយាយថា ដើម្បី​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ និង​រុងរឿង​ជាថ្មី នៅ​យប់​នេះ ខ្ញុំ​កំពុង​ប្រកាសពី​បេក្ខភាព​របស់ខ្ញុំ​ជា​ប្រជាធិបតី​សម្រាប់​សហរដ្ឋអាមេរិក។ ​យុទ្ធនាការដែល​គេ​រង់ចាំ​ជា​យូរ​មកហើយ​របស់លោក Trump បាន​កើតឡើង ​ស្របពេល​អតីត​ប្រធានាធិបតី​រូបនេះព្យាយាម​ទាក់ទាញ​ការចាប់អារម្មណ៍ ក្រោយ​ការបោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ មិនសូវ​ទទួលបាន​ជោគជ័យ រួមទាំង​ការ​ចាញ់​របស់​បេក្ខភាព​មួយចំនួន​គាំទ្រ​ដោយ​លោក ​Trump និង​ការស្ដីបន្ទោស​ជា​បន្តបន្ទាប់​ដែល​កើតមានឡើង​ចាប់​តាំងពី​ថ្ងៃ​បោះឆ្នោត​មក​។​គណបក្ស​សាធារណរដ្ឋ​បាន​បរាជ័យ​ក្នុងការ​ទទួល​បាន​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា ទោះ​មានការ​ខិតខំប្រឹងប្រែងរបស់​ពួកគេ​ដើម្បី​បំពេញ​អាសនៈ​ទូទាំង​រដ្ឋ​ជាច្រើន​ក៏ដោយ ហើយ​មក​ទល់​នឹង​ពេលនេះនៅ​មិនទាន់​ទទួល​បាន​សំឡេង​ភាគច្រើន​ក្នុង​សភា​នៅឡើយ ដោយ​មានតែ ២១៧​អាសនៈ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួតប្រជែង ដែល​ត្រូវការ​អាសនៈ​រហូតដល់ ២១៨​ ដើម្បី​ឈ្នះ​ដំណើរ​វិវឌ្ឍន៍​ទាំងនេះ បាន​បង្ខំ​ឲ្យលោក Trump និង​មេដឹកនាំ​គណបក្ស​ដទៃ​ទៀត​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​ព្យាយាម​ការពារ​ខ្លួន ខណៈ​ពួកគេ​ប្រឈម​នឹង​ការរិះគន់​ខ្លាំង​ពី​មន្ត្រី​ថ្នាក់ខ្ពស់​នៅ​ក្នុង​បក្ស​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

លោក ​Lavrov៖​ លោកខាងលិច​ព្យាយាម​យក​ពង្រាង​សេចក្ដីសម្រេច​របស់​មេដឹកនាំ​ G20​ ជា​លេស​នយោបាយ

2022/11/16 05:33:00 pm        414
​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​ចោទប្រកាន់​ប្រទេស​លោកខាងលិច​ពីបទ​ព្យាយាម​យក​ពង្រាង​សេចក្ដីសម្រេច​ របស់​មេដឹកនាំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​ទាំង​២០ ឬ G20 ដើម្បី​ថ្កោលទោស​ទីក្រុង Moscow​។ ​លោកបាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ជាទី​ដែល​លោក​កំពុង​ចូលរួម​ជំនួប​កំពូល G20​។ ​លោក Lavrov បាន​និយាយថា វិធានការ​ថាមពល​ដែលបង្កើតឡើង​ដោយ​សហរដ្ឋអាមេរិក និងបណ្ដា​ប្រទេស​លោកខាងលិច បាន​បង្ក​ឲ្យ​ស្ថានភាព​កាន់តែ​ដុនដាប​នៅក្នុង​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​។ ​លោក​ថា រុស្ស៊ីបាន​អំពាវនាវ​ដល់​ប្រទេស​លោកខាងលិច​កុំ​ឲ្យ​ប្រើ​បញ្ហា​នេះ​ជា​ហេតុផល​នយោបាយ​។ ​កាលពី​ថ្ង​អង្គារលោក Lavrov ក៏បាន​ជួប​រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi ផងដែរដែល​កំពុង​បំពេញ​ទស្សនកិច្ច​ទៅ​កោះ​បាលីសម្រាប់​ជំនួប G20។​លោក Lavrov បានបញ្ជាក់​ពី​ជំនឿ​ជឿជាក់ថា ​រុស្ស៊ី និង​ចិននឹង​នៅតែ​រក្សាបាន​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ និង​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​។​ ​លោក Lavrov ក៏បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ផងដែរ​ថា ​លោក​បាន​មានការ​សន្ទនា​ខ្លី​មួយ​ជាមួយ​ប្រធានាធិបតី​បារាំងលោក Emmanuel Macron និង​អធិការបតី​អាល្លឺម៉ង់លោក Olaf Scholz នៅ​ជំនួប G20។ លោក Lavrov បាន​ប្រាប់​មេដឹកនាំ​ទាំង​២ ​ថា ​អ៊ុយ​ក្រែ​ន​កំពុង​រារាំង​ដំណើរការ​ចរចា​ជាមួយ​រុស្ស៊ី៕អត្ថបទ៖ សុខមាន

ការបាញ់​ស្រោច​មី​ស៊ី​ល​របស់​រុស្ស៊ី​បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនីទូទាំងប្រទេស​អ៊ុយ​ក្រែ​ន​

2022/11/16 05:14:27 pm        468
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​បាញ់​ស្រោច​មី​ស៊ី​ល​ដ៏​ច្រើន​បំផុត​ លើ​ទីតាំង​ថាមពល​នានា​របស់​អ៊ុយ​ក្រែ​ន ​ប៉ុន្តែ​បាន​វាយប្រហារ​ដាក់​គោលដៅ​ចេញពី​ភាគ​ខាងកើត​ទៅខាង​លិច ​និង​បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​ទូទាំង​អ៊ុយ​ក្រែ​ន​។ ​លោក​ប្រធានាធិបតី Volodymr Zelenskyy បាន​និយាយថា រុស្ស៊ីបាន​បាញ់​មី​ស៊ី​ល​យ៉ាងហោចណាស់​ ៨៥គ្រាប់កាល​ពី​ថ្ងៃ​អង្គារ ភាគច្រើន​នៃ​មី​ស៊ី​ល​ទាំងនោះបាន​ត្រូវចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និង​បាន​បិទ​រោងចក្រ​ថាមពល​នៅក្នុង​ទីក្រុង​ជាច្រើន​។ លោក​ប្រធានាធិបតី​រូបនេះបាន​និយាយថា យើង​កំពុងធ្វើការដើម្បី​ស្ដារឡើងវិញ​នូវ​អ្វីៗ​គ្រប់បែប​យ៉ាង​។ យើង​នឹង​ស្រោចស្រង់​គ្រប់យ៉ាង។ ​រដ្ឋមន្ត្រី​ថាមពល​របស់លោក​បាន​និយាយថា នេះ​គឺជា​ការទម្លាក់​គ្រាប់បែក​ដ៏​ច្រើន​បំផុតមកលើ​ទីតាំង​ថាមពលនានា​ ក្នុងការ​វាយលុក​របស់​រុស្ស៊ី​ដែលមាន​រយៈពេល​ជិត​ ៩​ខែ​មកនេះ​។ ​ការវាយប្រហារ​ដ៏​សន្ធាប់​នេះបាន​កើតមានឡើង ខណៈ​ក្រុម​មេដឹកនាំ​ប្រទេស​មាន​ឧស្សាហ៍កម្ម​ឈានមុខ​ទាំង​២០ ឬ G20 បាន​ជួបគ្នា​នៅ​កោះ​បាលីសម្រាប់​ជំនួប​កំពូល​មួយ​ ដែលត្រូវបាន​គ្របដណ្ដប់​ដោយ​សង្គ្រាម​របស់​រុស្ស៊ីនៅ​អ៊ុយ​ក្រែ​ន​។ ការវាយប្រហារ​នេះក៏បាន​កើតឡើង​ផងដែរ ក្រោយ​ភាព​រីករាយ​សម្រាប់​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ខាង​យោធា​ដ៏​ធំ​បំផុតក្នុងការ​វាយលុក​រប​ស់​រុស្ស៊ី​ជិត ​៩​ខែ​មកនេះគឺ​ការ​ដណ្ដើមបាន​ទីក្រុង Kherson ​ភាគខាងត្បូង​មកវិញកាលពី​សប្ដាហ៍​មុន​។ ខណៈ​ការបរាជ័យ​នៅ​សមរភូមិ​របស់ខ្លួន​កើន​ឡើងជា​បន្តបន្ទាប់ រុស្ស៊ី​បាន​ងាក​ទៅ​បង្កើន​ការដាក់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយ​ក្រែ​នក្នុងពេល​ប៉ុន្មាន​ខែ​មកនេះ ដោយ​ធ្វើ​ឲ្យ​កាត់ផ្ដាច់​ចរន្តអគ្គិសនី​នៅតាម​តំបន់​ជាច្រើន​។ ​រុស្ស៊ីបាន​បាញ់ស្រោច​មី​ស៊ី​ល​ពាសពេញ​អ៊ុយ​ក្រែ​ន ខណៈ​មានការ​បង្ហាញ​ពី​សញ្ញា​ជាច្រើន​នៃ​ការដកថយ​បន្ថែមទៀត៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ​៖ តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជខូចវាខូច និងវានៅតែខូច..!

2022/11/16 05:02:42 pm        217
ភ្នំពេញ៖ សម្តចេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជខូចវាខូច និងវានៅតែខូច។សំណេររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់លោក ហ៊ុន សែន បបួលបុគ្គលទណ្ឌិត សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ ក្រោមពេលបុគ្គលទណ្ឌិតសម រង្ស៊ី នៅតែចិញ្ចឹមចិត្តខាំលោក ហ៊ុន ម៉ាណែតពីក្រោយ និងចោទប្រកាន់គ្រប់បែបយ៉ាង លើសពីសេចក្តីថ្លៃថ្នូររបស់មនុស្ស។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បុរសម្នាក់នេះឈ្លោះមិនរើសមុខទាំងព្រះមហាក្សត្រ រហូតជាមួយយុវជនជំនាន់ក្រោយតើមានហត់ដែរទេ?ហើយបើមិនបានលួចវាយគេតើរន្ទះបាញ់ឬអី? អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? »។លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។ ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរនោះមក ស្រាប់តែកាលពីម្សិលមិញ (ថ្ងៃ១៥ វិច្ឆិកា ២០២២) គាត់ចេញមកប្រឌិតរឿងទៀតមកចោទខ្ញុំថា÷ "កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥ លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)...។"សុំសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សាដែលលបតែវាយប្រហារគេពីក្រោយខ្នង ហ៊ានភ្នាល់ទេលើកនេះ។ យើងភ្នាល់ដាក់ជីវិតនយោបាយដដែល៖ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះមិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។ តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង?លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។ ឥឡូវខ្ញុំផ្តល់ឱកាសមាសអោយលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។ បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថារឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំអោយមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយរបស់ក្មេងម្នាក់(អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្សី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះដោយឥតអៀនខ្មាស់ដែរ ។សូមបញ្ជាក់ជូនមហាជនថា÷ ករណីនេះមិនពិបាកបញ្ជាក់ទេ ព្រោះបើថានគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ ហើយបើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។ តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់និងឆាប់ដឹងសខ្មៅ កុំអោយមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តងហើយម្តងទៀតមិនចេះហត់"

លោក ហ៊ុន ម៉ាណែត បបួលទណ្ឌិតសម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ ដើម្បីឲ្យ​ឆាប់​​ដឹង​ស​ដឹងខ្មៅ

2022/11/16 04:50:11 pm        624
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានបបួលទណ្ឌិតសម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ ដើម្បី​ឲ្យ​ឆាប់​ដឹងសដឹងខ្មៅ កុំឲ្យមហាជនធុញថា លោក(សម រង្ស៊ី) ជា​មនុស្ស​ចាស់​រកតែរឿង​ចោទ​ក្មេង​ម្ត​ងហើយម្តងទៀតមិនចេះហត់។យោងតាមសំណេរ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អស់ពីប្រឌិតរឿងមួយ ចូល​ដល់​រឿង​មួយ​ទៀត​មិនចេះចប់។ “សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? “ “អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។ ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។ ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរនោះមក ស្រាប់តែកាលពីម្សិលមិញ (ថ្ងៃ១៥ វិច្ឆិកា ២០២២) គាត់ចេញមកប្រឌិតរឿងទៀតមកចោទខ្ញុំថា÷ "កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥ លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)...។" សុំសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សាដែលលបតែវាយប្រហារគេពីក្រោយខ្នង ហ៊ានភ្នាល់ទេលើកនេះ។ យើងភ្នាល់ដាក់ជីវិតនយោបាយដដែល៖ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះមិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។ តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង? លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។ ឥឡូវខ្ញុំផ្តល់ឱកាសមាសអោយលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។ បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថារឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំអោយមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយរបស់ក្មេងម្នាក់(អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្សី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះដោយឥតអៀនខ្មាស់ដែរ ។ សូមបញ្ជាក់ជូនមហាជនថា÷ ករណីនេះមិនពិបាកបញ្ជាក់ទេ ព្រោះបើថានគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ ហើយបើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។ តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់និងឆាប់ដឹងសខ្មៅ កុំអោយមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តងហើយម្តងទៀតមិនចេះហត់”

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូត្រលប់ពីឥណ្ឌូនេស៊ី មកដល់កម្ពុជាហើយ

2022/11/16 01:50:22 am        137
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូឥណ្ឌូនេស៊ី មកដល់កម្ពុជាហើយ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។សម្តេចតេជោ ហ៊ុន សែន តាមរយៈទំព័រFacebook ផ្លូវការបានអរគុណដល់មិត្តឥណ្ឌូនេសុី ដែលបានយកចិត្តទុកដាក់ ទទួលប្រតិភូរបស់ កម្ពុជា និងសូមអធ្យាស្រ័យដែលកម្ពុជាមិនអាចចូលប្រជុំ-G20។សម្តេចតេជោ ក៏សូមអរគុណបងប្អូនជនរួមជាតិដែលព្រួយបារម្មណ៍ពីសុខភាពរបស់សម្តេច។គួរបញ្ជាក់ថា សម្តេចបានតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ពេលដែលសម្តេចទៅដល់ឥណ្ឌូនេស៊ី ដើម្បីចូលប្រជុំ-G20។សម្តេចបញ្ជាក់ថា «ខ្ញុំមិនច្បាស់ថាមេរោគនេះ មកនៅជាមួយខ្លួនខ្ញុំ ចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ ពេលមកដល់ពេទ្យឥណ្ឌូនេស៊ី យកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ-១៩ ដែលយើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។សម្តេចបន្តថា ជាសំណាងមួយ ដែលយប់មុិញ ដោយសារមកដល់យឺត សម្តេចមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយប្រធានាធិបតីបារាំងទេ។សម្តេចបន្តថា ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ សម្តេចសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើង កំពុងចរចាប្រគល់ជូនឥណ្ឌូនេសុី ជាតំណាងតែម្តង៕

លោក Zelenskiy ប្តេជ្ញា​បណ្តេញ​រុស្ស៊ី​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​ទាំងអស់​

2022/11/15 10:03:19 pm        401
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បានមក​ដល់ទី​ក្រុង Kherson កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ស្វាគមន៍​នូវ​ភាព​រីករាយ​ក្នុង​ទីក្រុង​ទើប​រំដោះ​បាន​នាពេល​ថ្មីៗ​នេះ ខណៈ​ប្រជាជន​ក្នុង​តំបន់​បាន​ប្រមូល​ផ្តុំគ្នា​លើក​ទង់​ជាតិ​អ៊ុយ​ក្រែ​ន​។ ​ទីក្រុង Kherson គឺជា​របស់​អ៊ុយ​ក្រែ​ន​ជា​រៀងរហូត វា​ជា​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​គ្រប់ពេលវេលា​។ ការ​រំដោះ​បានមក​វិញ​ទីក្រុង Kherson គឺជា​ជ័យជម្នះ​ដ៏​ធំ​បំផុត​ដែល​កងទ័ព​អ៊ុយ​ក្រែ​ន​បានទទួល​រហូត​មក​ដល់ពេលនេះ ហើយ​លោក Zelenskiy បាន​ប្តេជ្ញាបណ្តេញ​រុស្ស៊ី​ចេញពី​ទឹកដី​ដែល​ត្រូវបាន​ចូលមក​កាន់កាប់​ទាំងអស់​។ យើង​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​សន្តិភាព ហើយ​យើង​គោរព​ច្បាប់ ​និង​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​ទាំងអស់ ប៉ុន្តែ​បច្ចុប្បន្ននេះ​យើង​កំពុងនិយាយ​អំពី​ប្រទេស​របស់​យើង​ ដែល​យើង​កំពុង​ប្រយុទ្ធប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី។​ ​អមដោយ​អង្គរក្ស​ប្រដាប់អាវុធ លោក Zelenskiy បាន​និយាយ​ទៅកាន់​ក្រុម​ទាហាន​ថា ពួកគេបានបង្ហាញ​ថា ​វា​មិនអាច​ទៅរួច​ទេ​ក្នុងការ​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​ស្លាប់ មុនពេល​មានការ​គោរព​យ៉ាង​ស្ងៀមស្ងាត់​ដល់​កងទ័ព​ដែល​បាន​ស្លាប់ ​ក្នុងអំឡុងពេល​ប្រយុទ្ធ​។ទាហាន​រុស្ស៊ី​បាន​បន្សល់ទុក​ក្នុង​ទីក្រុង​មួយ​នេះ​នូវ​គំនរ​បាក់បែក​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវបាន​បំផ្លាញ ហើយ​ផ្លូវ​នានា​ពេញ​ដោយ​គ្រាប់មីន​។ យោងតាម​មន្ត្រី​អ៊ុយ​ក្រែ​ន​ក្នុង​តំបន់​កាន់កាប់​ដោយ​ប្រទេស​រុស្ស៊ី​និយាយថា ស្ពាន​តែមួយគត់​ដែល​ត​ភ្ជាប់​ទីក្រុង ​Kherson ​ទៅកាន់​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​ត្រូវបាន​បំផ្លាញ​។ លោក Zelenskiy និយាយថា មុននេះ​អ៊ុយ​ក្រែ​ន​បាន​ប្រមូល​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​យ៉ាងហោច​ណាស់ ៤០០​ករណីដែល​ត្រូវបាន​ប្រព្រឹត្ត​ដោយ​ទាហាន​រុស្ស៊ី ​ក្នុងអំឡុងពេល​ចូលកាន់​កាប់​តំបន់​របស់​ពួកគេ រួមទាំង​ការសម្លាប់ និង​ការចាប់​ពង្រត់​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការទូតកម្ពុជា បន្តអំពាវនាវឲ្យថៃអនុវត្តឲ្យបានពេញលេញ និងមាន​ប្រសិទ្ធភា​ព​ចំពោះ​សេចក្តី​ប្រកាស​រួមរវាងកម្ពុជា-ថៃកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
08/07/2026 12:08 PM
សម្ដេចធិបតី ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី
08/07/2026 11:08 AM
លោក Trump បង្ហាញចំណាត់ការពាណិជ្ជកម្មដើម្បីប្រកួតប្រជែងជាមួយចិនលើថាមពលព្រះអាទិត្យ និងបន្ទះឈីប
08/07/2026 11:08 AM
[UPDATE] ក្រុមមន្ត្រីថៃនិយាយថា គ្រូម្នាក់និងខ្មាន់កាំភ្លើងម្នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅសាលារៀនមួយក្នុងប្រទេសថៃ
08/07/2026 11:08 AM
Real Madrid សម្រេចការផ្ទេរ Yan Diomande ក្នុងតម្លៃអាចកើនដល់ ១២០ លានផោន បំបែកកំណត់ត្រាកីឡាករអាហ្វ្រិកថ្លៃបំផុត
08/07/2026 11:08 AM
«គម្រោងមេគង្គរីកចម្រើន» ពង្រឹងភាពធន់នឹងការប្រែប្រួល​អាកាស​​ធាតុ និងលើក​កម្ពស់​ជីវភាព​សហគមន៍​ជនជាតិភាគតិច នៅខេត្តរតនគិរី និងមណ្ឌលគិរី
08/07/2026 11:08 AM
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានកំពុងជំរុញដល់បរិយាកាសធុរកិច្ចផ្នែកកម្មន្តសាល SME និងសេវា
08/07/2026 11:08 AM
ស.ស.យ.ក អលស្ដារ នឹងប្រកួតសប្បុរសធម៌ចំនួន២ ដើម្បីភ្ជាប់ក្ដីនឹករលឹក និង​កៀរគរ​ជំនួយ​ជូន​ពលរដ្ឋ​នៅ​ភូមិរង់ចាំ
08/07/2026 11:08 AM
អាហ្សង់ទីនកំណត់ថ្ងៃទី ១៥ កក្កដាជា «ទិវាក្រុមបាល់ទាត់ជម្រើសជាតិ» រំលឹកជ័យជម្នះលើអង់គ្លេសនៅ World Cup 2026
08/07/2026 10:08 AM
អង្គការ UNICEF៖ កុមារម្នាក់ត្រូវបានសម្លាប់ក្នុងមួយថ្ងៃនៅតំបន់ហ្កាហ្សាចាប់តាំងពីបទឈប់បាញ់
08/07/2026 10:08 AM