សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

ប្រធានក្រុមប្រឹក្សាអឺរ៉ុប អញ្ជើញមកដល់កម្ពុជាហើយ

2022/11/11 03:56:19 am        46
ភ្នំពេញ៖ ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្រ្តីសិង្ហបុរី ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាហើយ

2022/11/11 01:06:41 am        48
ភ្នំពេញ៖ ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី អញ្ជើញដឹកនាំគណៈប្រតិភូ មកដល់ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញជួបប្រជុំជាមួយតំណាងយុវជនអាស៊ាន

2022/11/10 11:47:59 pm        89
ភ្នំពេញ៖ រសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយអន្តរសភាអាស៊ានហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួមជាមួយបណ្តាមេដឹកនាំអាស៊ានដទៃទៀត បានអញ្ជើញជួបប្រជុំជាមួយតំណាងយុវជនអាស៊ាន។សូមជំរាបថា យុវជនត្រូវបានចាត់ទុកថា ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងជាកម្លាំងផលិតកម្ម​ដ៏មាន​សក្តានុពល។ យុវជនក្នុងតំបន់អាស៊ានអាយុចន្លោះពី១៥ ទៅ៣៤ឆ្នាំ មានចំនួនប្រមាណ ២១៣លាននាក់ ហើយមានការរំពឹងថា ចំនួនយុវជនអាចកើនដល់ ២២០លាននាក់នៅឆ្នាំ២០៣៨។អាស៊ាន បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាព របស់យុវជនតាមរយៈការដាក់ចេញនូវគោលនយោបាយ​នានាគាំទ្រដល់ការអប់រំ និងផ្តល់បណ្តុះបណ្តាលជំនាញផ្សេងៗ ជាពិសេសការអប់រំផ្នែកឌីជីថល ដើម្បីឱ្យសង្គមមាន​ការ​អភិវឌ្ឍរីកចម្រើន៕

នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ពាក់នាឡិកាដៃអាស៊ាន និងបង្ហាញដល់នាយករដ្ឋមន្រ្តីថៃ ក្នុងពិធីថ្ងៃដំបូងនៃដំណើរការកិច្ចប្រជុំកំពូលអាស៊ាន

2022/11/10 11:41:10 pm        268
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបង្ហាញនាឡិកាដៃអាស៊ាន ដល់លោកនាយករដ្ឋមន្ត្រីថៃ។គួរបញ្ជាក់ថា កម្ពុជាបានផលិតនាឡិកាដៃចំនួន ២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជា ឆ្នាំ២០២២។នាឡិកានេះ ត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)៕

សម្តេចពញាចក្រី៖ ការទូតសភាមានសារសំខាន់ណាស់ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ កំពុងកើតឡើងលើពិភពលោក

2022/11/10 11:19:01 pm        637
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ (AIPA) បានថ្លែងថា ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញ ដែលកំពុងកើតឡើងនៅលើពិភពលោក ។ក្នុងកិច្ចប្រជុំទល់មុខជាមួយប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា បច្ចុប្បន្ន អាស៊ានក៏ដូចជាប្រទេសដទៃនៅលើសកលលោក កំពុងស្ថិតនៅក្នុងចំណុច មួយប្រឈម ទៅនឹង បញ្ហាកាន់តែស្មុគស្មាញ ។សម្ដេចពញាចក្រីបន្តថា ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយ បញ្ហាដ៏ស្មុគស្មាញទាំងនេះ ដោយផ្អែកលើគុណតម្លៃរួមរបស់ AIPA ដូចមានចែងនៅក្នុងលក្ខន្តិកៈ ដូចជាការលើកកម្ពស់ គោលការណ៍សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់អាស៊ាន ។ សម្ដេចប្រធានរដ្ឋសភា បន្ថែមថា កិច្ចសន្ទនា និងការពិគ្រោះយោបល់នាពេលនេះ នឹងផ្តល់នូវលទ្ធផលដ៏ប្រសើរ ដោយធានាបានថា ឯកភាព និងមជ្ឈភាពរបស់អាស៊ាន នឹងត្រូវរក្សាបាន យើងអាចធ្វើការងាររួមគ្នា ដើម្បីជំរុញឲ្យការងើបឡើងវិញ ពីរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានភាពរឹងមាំ និងល្អប្រសើរជាងមុន ហើយធ្វើយ៉ាងណា ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសំដៅសម្រេចបាននូវសហគមន៍អាស៊ានមួយ ដែលមានភាពធន់ និងប្រកបដោយវិបុលភាព ។ជាមួយនេះ សម្តេចពញាចក្រី ហេង សំរិន បានបន្តទៀតថា AIPA គាំទ្រយ៉ាងពេញទំហឹងចំពោះមូលបទ ដែលត្រូវបានជ្រើសរើស សម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣ គឺ“អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលជាមូលបទ មានសារៈសំខាន់ និងស្របតាមបរិបទពិភពលោកដែលកំពុងវិវត្ត និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។  គួរបញ្ជាក់ថា ក្នុងនាមប្រធានអន្តរសភាអាស៊ានប្តូរវេននៅក្នុងឆ្នាំ២០២២ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIPA លើកទី៤៣ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ដោយគ្រោងនឹងជ្រើសរើសមូលបទ “កាបោះជំហ៊ានជាមួយគ្នាដើម្បីតំបន់អាស៊ានមួយ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់” ផ្តោតលើការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការពង្រឹង ពហុភាគីនិយម ដើម្បីធានាសន្តិភាព និងសន្តិសុខក្នុងតំបន់ ៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ានចូលសវនាការជាមួយ ជាមួយព្រះមហាក្សត្រ

2022/11/10 06:06:14 pm        137
ភ្នំពេញ៖ សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋ រដ្ឋាភិបាលអាស៊ាន ចូលសវនាការជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយជូនស្តីពីដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន ចំនួន ៣៤ប្រទេស និងស្ថាប័នអន្តរជាតិ បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន មានដូចជា : ព្រះមហាក្សត្រប្រុយណេ ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីចិន វៀតណាម ឡាវ ថៃ សឹង្ហបុរី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ។តាមកម្មវិធីដែលបានគ្រោងទុកនៅថ្ងៃទី១១ ខែវិច្ឆិកា ស្អែកនេះ ប្រធានាធិបតីកូរ៉េ អនុប្រធានាធិបតីឥណ្ឌា អគ្គលេខាធិការអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកដល់កម្ពុជា។ចំណែកនៅថ្ងៃទី១២ ខែវិច្ឆិកា តាមកម្មវិធី គឺប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកាណាដា និងញូវហ្សឺឡេន នឹងអញ្ជើញមកដល់កម្ពុជា។

អង្គការជេត្រូ សន្យាជំរុញឲ្យក្រុមហ៊ុនជប៉ុនបង្កើនវិនិយោគនៅកម្ពុជាបន្ថែមទៀតនាពេលអនាគត

2022/11/10 05:22:13 pm        279
ភ្នំពេញ៖ ឆ្លើយតបតាមការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជាលើការកៀរគរក្រុមហ៊ុនជប៉ុន ដើម្បីពង្រីកអាជីវកម្មនៅកម្ពុជា។ លោកប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ ជេត្រូ (JETRO) បានបញ្ជាក់ថា នឹងព្យាយាមជំរុញដល់ក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ឲ្យគិតគូរបន្ថែមក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ក្នុងជំនួបការងារ រវាងលោក ណូប៊ុហ៊ីកូ សាសាគិ (Nobuhiko Sasaki) ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន នៅរសៀលថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ នៅរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីជំរុញបរិយាកាសធុរកិច្ច និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើឡើង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់អំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បន្តចូលរួមទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន និងពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ចលនាភូមិមួយផលិតផលមួយ ជាពិសេសការរៀបចំពិព័រណ៍ និងលក់ផលិតផលខ្មែរនៅទីផ្សារជប៉ុន។ឯកឧត្តម បានស្នើសុំឱ្យអង្គការ ជេត្រូ សហការចូលរួមពិព័រណ៍ OVOP 2022 ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងជួយសម្របសម្រួលក្នុងការពិនិត្យលទ្ធភាពសិក្សារបន្ថែម អំពីកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងជប៉ុន និងកម្ពុជា ព្រមទាំងស្នើសុំអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ឱ្យកៀរគរក្រុមហ៊ុនជប៉ុនដែលមានទីតាំងនៅប្រទេសជិតខាង ជាពិសេសថៃ បូក១ និងវៀតណាម បូក១ ពិចារណាដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនមកកម្ពុជា។ ជាការឆ្លើយតប ភាគីជប៉ុន បានថ្លែងអំណរគុណដល់កម្ពុជាសម្រាប់ការគាំទ្រយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាពិសេសក្រសួងពាណិជ្ជកម្ម ដែលតែងតែគាំទ្រដល់ក្រុមហ៊ុនជប៉ុន ក្នុងការវិនិយោគនៅកម្ពុជា និងបានចូលរួមអបអរសាទរដល់កម្ពុជា ចំពោះភាពជោគជ័យរបស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននាពេលកន្លងមក និងកិច្ចប្រជុំពាក់ព័ន្ធនានា។លោកប្រធានបានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងបន្ថែមទៀត ដើម្បីជំរុញការនាំចេញផលិតផលជប៉ុន ជាពិសេសផលិតផលគ្រឿងសម្អាង និងអាហារមកកាន់ទីផ្សារកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានអង្គការ ក៏បានជំរុញឱ្យភាគីកម្ពុជាសិក្សា និងស្វែងយល់ពីតម្លៃបន្ថែម ដើម្បីឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើប្រៀបធៀបទៅនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហើយវាជាក្របខ័ណ្ឌដែលសម្រេចដោយរដ្ឋាភិបាលជប៉ុន។ លោកបានបន្តថា អង្គការគ្រោងនឹងរៀបចំសិក្ខាសាលាថៃ បូក១ នៅប្រទេសថៃដើមឆ្នាំ២០២៣ ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដែលមានទីតាំងក្នុងប្រទេសថៃ ដើម្បីពិនិត្យលទ្ធភាពពង្រីកអាជីវកម្មរបស់ពួកគេ ឱ្យមកវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសតាមរយៈច្រកអន្តរជាតិប៉ោយប៉ែត៕(ដោយ៖ ឈិត បូរ៉ាវី) 

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ គឺជាសមិទ្ធផលដ៏សំខាន់របស់អាស៊ាន

2022/11/10 05:09:55 pm        324
ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែនប្រធានអាស៊ានឆ្នាំ២០២២នេះ បានថ្លែងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់គឺជាសមិទ្ធផលដ៏សំខាន់របស់អាស៊ានដោយយើងបានខិតខំរួមគ្នាក្នុងការបើកទូលាយសេដ្ឋកិច្ច ព្រមទាំងធ្វើពិពិធកម្មទីផ្សារតំបន់ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលធ្វើឡើង នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សម្តេចតេជោ បានបង្ហាញការជឿទុកចិត្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ នឹងជម្រុញដល់ការធ្វើពាណិជ្ជកម្មទាំងក្នុង និង ក្រៅតំបន់អាស៊ាន ក៏ដូចជាធ្វើអោយកាន់តែទូលំទូលាយថែមទៀត នូវសមាហរណកម្មសេដ្ឋកិច្ចតំបន់។ ដូច្នេះនៅក្នុងពិធីបើក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៥ និង កិច្ចប្រជុំពាក់ពន្ធ័នៅរាជាធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ កម្ពុជាបានស្នើសុំអោយអគ្គលេខាធិកាដ្ឋានអាសិប នៅរាជធានីភ្នំពេញ ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះពាណិជ្ជកម្មសេរី និង ការបើកចំហរក្នុងតំបន់។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាភាគីមួយ នៃកិច្ចព្រមព្រៀងអាសិប កម្ពុជាសូមស្វាគមន៍រាល់ការធ្វើធុរកិច្ច និងការវិនិយោគ ពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និងគ្រប់បណ្តាភាគី។ ជាងនេះទៅទៀត ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និង ការបំផ្លាញបរិស្ថានជាដើម កម្ពុជាបានលើកសំណើឲ្យមានការរៀបចំនូវ “កិច្ចព្រមព្រៀងបៃតងអាស៊ាន” សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព និង ភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច។ សម្ដេចតេជោ បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាសូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន។ កម្ពុជាសូមសម្ដែងការប្តេជ្ញាចិត្តក្នុងការសហការ យ៉ាងជិតស្និទ្ធរួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់។សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើម បង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២២០០លាននាក់ ឬ ស្មើនឹង៣០ភាគរយ នៃប្រជាជនពិភពលោក ព្រមទាំងមានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក។ គួររំលឹកផងដែរថា កិច្ចព្រមព្រៀងអាសិប បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយបានក្លាយជាឆ្អឹងខ្នងដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ អោយកាន់តែធំទូលាយជាងមុន ព្រមទាំងបានផ្តល់ទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជាទៅលើមុខទំនិញរាប់រយមុខបន្ថែមទៀត៕(ដោយ៖ សូដាវណ្ណ)

សម្តេចតេជោ ហ៊ុន សែន ៖ សេដ្ឋកិច្ចអាស៊ានងើបឡើងវិញជាមួយការសម្រេចបាននូវកំណើនGDP ក្នុងអត្រា៣.១% ក្នុងឆ្នាំ២០២១

2022/11/10 04:40:44 pm        287
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានលើកឡើងថា សេដ្ឋកិច្ចអាស៊ាន កំពុងងើបឡើងវិញ ក្នុងរយៈពេល៣ឆ្នាំនេះ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣.១% ក្នុងឆ្នាំ២០២១ ជាមួយនឹងការរំពឹងទុក ៥.៣% ឆ្នាំ២០២២ និង៤.៩% ក្នុងឆ្នាំ២០២៣។សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលធ្វើឡើង នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សម្តេចតេជោ បានថ្លែងថា ជិតបីឆ្នាំមកនេះ អាស៊ានបានខិតខំរួមគ្នាឥតស្រាកស្រាន្ត ក្នុងការដាក់ចេញវិធានគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះស្រាយនូវវិបត្តិកូវីដ១៩ កាត់បន្ថយផលប៉ះពាល់មកលើសង្គមសេដ្ឋកិច្ច និងជាពិសេសបានដាក់ចេញនូវ «ក្របខណ្ឌស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF)» សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និងការបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមជាមួយកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្តារឡើងវិញពីវិបត្តិ នៃជំងឺកូវីដ១៩។សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានថ្លែងបន្ថែមថា យោងតាមការវាយតម្លៃ និងព្យាករណ៍ របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣.១% ក្នុងឆ្នាំ២០២១ ជាមួយនឹងការរំពឹងទុកនូវកំណើន ក្នុងអត្រា ៥.៣% និង ៤.៩% ក្នុងឆ្នាំ២០២២ និង២០២៣រៀងគ្នា»។សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាវេទិកាដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់អាស៊ីអាគ្នេយ៍៕ (ដោយ៖ សូដាវណ្ណ)

ឯកឧត្តម នាយករដ្ឋមន្រ្តីថៃ និងលោកជំទាវ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

2022/11/10 04:20:35 pm        493
ភ្នំពេញ៖ ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា (Prayut Chan-o-cha ) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ១ ៣០០កន្លែង ដល់ប្រជាពលរដ្ឋ និងអតីតពលករនៅស្រុកត្រពាំងប្រាសាទ
08/07/2026 06:08 PM
រដ្ឋាភិបាល និងគណៈប្រតិភូគណបក្សប្រឆាំង នៅវ៉េណេស៊ុយអេឡា ចាប់ផ្តើមកិច្ចចរចា
08/07/2026 06:08 PM
ស្ថានទូតរិះគន់ជំហរប្រឆាំងរុស្ស៊ីថ្មីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស
08/07/2026 06:08 PM
រដ្ឋមន្ត្រីក្រសួងការងារ ជំរុញលើកកម្ពស់ការដឹកនាំ និងអភិវឌ្ឍគ្រឹះស្ថាន TVET ឱ្យកាន់តែទំនើប និងគុណភាពខ្ពស់ក្នុងការបណ្តុះបណ្តាល ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ
08/07/2026 06:08 PM
Meta ត្រូវបានបង្គាប់​ឱ្យបង់ ៥៦៧លានដុល្លារ ចូល​មូលនិធិសុខភាពផ្លូវចិត្តក្មេង​ជំទង់ នៅ​ក្នុង​រដ្ឋរបស់​អាមេរិក
08/07/2026 06:08 PM
​សហរដ្ឋអាមេរិក និង​អាស៊ាន អំពាវនាវ​ជាថ្មី​ឲ្យ​មីយ៉ាន់ម៉ា​ដោះលែង​លោកស្រី អ៊ុង សានស៊ូជី
08/07/2026 06:08 PM
អ្នកការទូតជាន់ខ្ពស់៖ លោកខាងលិចបរាជ័យទាំងស្រុងក្នុងការប៉ុនប៉ងផ្តួលរំលំរុស្ស៊ី
08/07/2026 06:08 PM
ប្រភព៖ អ៊ីស្រាអែលបដិសេធមិនដកទ័ពចេញពីតំបន់ភាគខាងត្បូងលីបង់បន្ថែមទៀត អំឡុង​​ការ​ចរចា
08/07/2026 06:08 PM
អ្នកចរចាជានខ្ពស់​របស់អ៊ីរ៉ង់ រិះគន់ «ការទូតបែបឆាក​ល្ខោនដដែលៗ​» របស់សហរដ្ឋអាមេរិក
08/07/2026 06:08 PM
ប្រភព៖ ចារកម្មបង្ហាញថា អ៊ីរ៉ង់ និងក្រុមធ្វើ​សង្គ្រាម​តំណាង កំពុងរៀបចំវាយប្រហារអារ៉ាប៊ីសាអ៊ូ​ឌីត
08/07/2026 06:08 PM