គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

ឯកឧត្តម នាយករដ្ឋមន្រ្តីថៃ និងលោកជំទាវ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

2022/11/10 04:20:35 pm        493
ភ្នំពេញ៖ ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា (Prayut Chan-o-cha ) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។ 

សម្ដេចតេជោ៖ កម្ពុជាប្ដេជ្ញាចិត្ត ចំពោះប្រព័ន្ធពាណិជ្ជកម្មស្របតាមវិធានការច្បាប់ និងស្វាគមន៍ការវិនិយោគអន្តរជាតិ

2022/11/10 04:13:53 pm        146
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា កម្ពុជាប្ដេជ្ញាចិត្ត ចំពោះប្រព័ន្ធពាណិជ្ជកម្មស្របតាមវិធានការច្បាប់ និងស្វាគមន៍រាល់ធ្វើការធុរកិច្ច និងការវិនិយោគពីសំណាក់ប្រទេសសមាជិកអាស៊ាន និងគ្រប់បណ្ដាភាគី ។ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ (ASEAN BUSINESS AND INVESTMENT SUMMIT 2022) នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្រាប់កម្ពុជា ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន រាជរដ្ឋាភិបាលបានអនុវត្តនូវច្បាប់ស្តីពីវិនិយោគថ្មីមួយ និងបានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ។ សម្ដេចតេជោបន្តថា រាជរដ្ឋាភិបាលក៏បាននិងកំពុងបន្តខិតខំបង្កើនការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងឌីជីថល លើកកម្ពស់គុណភាពសេវាឡូជីស្ទីក បង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ជំរុញការអភិវឌ្ឍជំនាញ និងការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គមជាដើម ។ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការប្ដេជ្ញាចិត្ត ក្នុងការសហការយ៉ាងជិតស្និទ្ធ រួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់ ៕ អត្ថបទ បាន សុខរិទ្ធិ

កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់

2022/11/10 04:05:29 pm        298
Breaking News៖ ទីក្រុងសេអ៊ូលបាននិយាយថា អាវុធមិនស្គាល់ប្រភេទមួយគ្រាប់ បានធ្លាក់ចូលសមុទ្រ ប៉ុន្មាននាទី បន្ទាប់ពីការបាញ់ ខណៈមិនអាចផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីរយៈចម្ងាយរបស់អាវុធនោះ និងមានឡើងក្រោយការអះអាងថា ទីក្រុងព្យុងយ៉ាង កំពុងប្រើមីស៊ីលបាលីស្ទីកសម័យសហភាពសូវៀត ក្នុងការបាញ់របស់ខ្លួន៕

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២

2022/11/10 03:57:27 pm        424
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២(ASEAN BUSINESS AND INVESTMENT SUMMIT 2022) ដែលប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២។

សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២(ASEAN BUSINESS AND INVESTMENT SUMMIT 2022)

2022/11/10 03:33:59 pm        419
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២(ASEAN BUSINESS AND INVESTMENT SUMMIT 2022) ដែលប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។ព័ត៌មានលម្អិតBTV នឹងផ្សាយជូននាពេលបន្តបន្ទាប់។

ឯកឧត្តម ប្រាក់ សុខុន ស្នើហ្វីលីពីន បង្កើនការនាំអង្ករពីកម្ពុជា និងពង្រីកជើងហោះហើររវាងប្រទេសទាំងពីរ

2022/11/10 03:26:26 pm        357
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើទៅប្រទេសហ្វីលីពីន បង្កើនការនាំអង្ករពីប្រទេសកម្ពុជា រួមទាំងពង្រីកជើងហោះហើររវាងប្រទេសពីរ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ កាន់តែរីកចម្រើន ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃជំនួបរវាងឯកឧត្តម ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ឯកឧត្តម អែនរីកគេ អេ ម៉ាណាឡូ (Enrinque A. Manalo) កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយភាគទាំងពីរ បានបង្ហាញនូវការពេញចិត្ត ចំពោះកំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្ម ហើយដើម្បីជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ លើវិស័យវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី រួមទាំងបានលើកទឹកចិត្តឲ្យភាគីទាំងពីរ ពន្លឿនការចរចារលើសេចក្តីព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា ។ ក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្នើដល់ភាគីហ្វីលីពីន បង្កើនការនាំចូលអង្ករ និងទាញយកប្រយោជន៍ពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្ដល់នូវការលើកទឹកចិត្តច្រើនជាងមុន សម្រាប់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពិសេសក្នុងឧស្សាហកម្មកសិ-ម្ហូបអាហារ ។ ជាមួយនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានជំរុញកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ហើយឯកឧត្តម ប្រាក់ សុខុន បានផ្ដល់អនុសាសន៍ឲ្យបង្កើនជើងហោះហើរត្រង់ រវាងទីក្រុងម៉ានីល-រាជធានីភ្នំពេញ-ទីក្រុងម៉ានីល និងលទ្ធភាពហោះហើររវាងទីក្រុងសេប៊ូ-សៀមរាប-សេប៊ូ ។ ក្រៅពីនោះ ភាគីទាំងពីរ បានពិភាក្សាបន្ថែមពីកិច្ចសហប្រតិបត្តិការ លើវិស័យធនធានមនុស្ស សន្តិសុខ និងការពារជាតិ កសិកម្ម និងការផ្លាស់ប្ដូរការគាំទ្ររវាងប្រទេសទាំងពីរ នៅលើឆាកអន្តរជាតិផងដែរ ។ រដ្ឋការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសហ្វីលីពី បានផ្លាស់ប្ដូរទស្សនៈដល់គ្នាផងដែរ ពាក់ព័ន្ធវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដែលក្នុងឱកាសនោះ ឯកឧត្តម ម៉ាណាឡូ បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងឋានៈប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពី មីយ៉ាន់ម៉ា និងបានបញ្ជាក់ពីការបន្តគាំទ្ររបស់ហ្វីលីពីន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ

ខួប៤៦ឆ្នាំ នៃមរណភាពបុត្រាហ៊ុន កំសត់, សម្តេចតេជោ ហ៊ុន សែន សុំកុំឲ្យមានរឿងអកុសលរបៀបនេះកើតឡើងចំពោះប្រជាជនកម្ពុជាសាជាថ្មីម្តងទៀត

2022/11/10 01:47:51 pm        352
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គសមFacebook ផ្លូវការដោយរៀបរាប់ថា កំសត់កូនពុកបើទោះបីជាពុករវល់ការងារប្រទេសជាតិយ៉ាងណាក៍ដោយក៍ពុកមិនភ្លេចដល់កូនដែរ។ថ្ងៃនេះជាខួបលើកទី៤៦ឆ្នាំនៃការស្លាប់យ៉ាងវេទនារបស់កូន(១០វិច្ចកា១៩៧៦.១០វិច្ចកា២០២២)។សម្តេចតេជោបន្តថា រយៈពេល៤៦ឆ្នាំជារយៈពេលដ៏វែងតែពុកនិងម៉ែមិនដែលភ្លេចនូវរឿងឈឺចាប់ដែលបានកើតឡើងសម្រាប់រូបកូនព្រមទាំងពុកនិងម៉ែនាពេលនោះដែរ។ទឹកភ្នែករាប់លានដំណក់របស់ពុកដែលហូរធ្លាក់មកវាតែងតែដាស់តឿនពុកឲ្យបន្តការខិតខំលប់បំបាត់ចោលនយោបាយជ្រុលនិយមគ្រប់ប្រភេទ និងពីគ្រប់ប្រភពឲ្យអស់ពីកម្ពុជា។សម្តេចបញ្ជាក់ថា “សូមកុំឲ្យមានរឿងអកុសលរបៀបនេះកើតឡើងចំពោះប្រជាជនកម្ពុជាសាជាថ្មីម្តងទៀត”៕

អ៊ុយក្រែនអរគុណកម្ពុជាដោយផ្ទាល់ដែលគាំទ្រអ៊ុយក្រែនតាមរយ:សេចក្តីថ្លែងការណ៍បង្ហាញពីកង្វល់ចំពោះស្ថានការណ៍នៅអ៊ុយក្រែន

2022/11/09 07:04:42 pm        148
ភ្នំពេញ ៖នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។​នៅក្នុងជំនួបនេះ ជាមួយនឹងការ​ពាំនាំនូវ​ពាក្យផ្តាំផ្ញើ​សួរសុខទុក្ខពី ឯកឧត្តម ប្រធានាធិបតីអ៊ុយក្រែន ជូនចំពោះសម្តេចតេជោ ឯកឧត្តម រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក៏បានអគុណសម្តេចតេជោ​ដែលកម្ពុជាបានចេញ​សេចក្តីថ្លែងការណ៍តាមរយ:​រដ្ឋមន្ត្រីការបរទេស​អាស៊ានការ​គាំទ្របង្ហាញ​ពីកង្វល់ចំពោះស្ថានការណ៍នៅអ៊ុយក្រែន។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ជាការឆ្លើយតប សម្ដេចតេជោបាន​ថ្លែងអំណរគុណ​ជូនចំពោះ​ឯកឧត្តមរដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន​ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីឯកឧត្តមប្រធានាធិបតី និងការសាទរ​ថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម ធ្លាប់ទទួលរងការឈ្លានពាន។ ដូច្នេះ កម្ពុជាយល់ពីអារម្មណ៍របស់ប្រជាជនអ៊ុយក្រែន។ សម្តេចបន្តថា ជំហររបស់កម្ពុជា​ចំពោះសង្គ្រាមនៅអ៊ុយក្រែន ​គឺប្រកាន់​ភ្ជាប់និង​គោរព​គោលការណ៍​ ដែលបានចែកក្នុងធម្មនុញ្ញអង្គការ​សហប្រជាជាតិ​និងច្បាប់អន្តរជាតិ។ កម្ពុជាប្រឆាំងនឹងការឈ្លានពាន ប្រឆាំងការគំរាមកំហែង​ឬការប្រើប្រាស់​ហិង្សាមកលើអធិបតេយ្យ​ និងបូរណភាព​ដែនដី​របស់រដ្ឋឯករាជ្យនិង​មិនគាំទ្រដល់​ការបំបែករដ្ឋឬការ​ទន្ទ្រានយកទឹកដី​ពីប្រទេសដ​ទៃឡើយ។ឆ្លៀតឱកាសនោះ សម្ដេចបានផ្ដាំផ្ញើនូវការសួរសុខទុក្ខ​ដល់ពលរដ្ឋ​អ៊ុយក្រែនទាំងអស់និងជូនពរឲ្យប្រជាជនអ៊ុយក្រែន​ទាំងអស់បានទទួលនូវ​សុខសន្តិភាព​និងការអភិវឌ្ឍក្នុង​ពេលឆាប់ៗខាង​មុខកុំបីខានឡើយ។សូមបញ្ជាក់ថា ឯកឧត្ដម រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីព្រលប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជានៅពេលនេះ នឹងចូលរួមចុះហត្ថលេខា​លើលិខិតុបករណ៍នៃការ​ចូលជាភាគីនៃសន្ធិសញ្ញា​មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC)ដែលជាសន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៧៦ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅបង្កើតក្រមប្រតិបត្តិស្តីពីទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់ ជំរុញសន្តិភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាអចិន្ត្រៃយ៍ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងដោះស្រាយជម្លោះដោយសន្តិវិធី។បច្ចុប្បន្នសមាជិកសន្ធិសញ្ញានេះមានចំនួន ៤៩ប្រទេសហើយ។ សមាជិកនឹងកើនដល់៥១ បន្ទាប់អេស្បាញ និងអ៊ុយក្រែន ត្រូវបានចុះហត្ថលេខាក្នុងកំលុងកិច្ចប្រជុំកំពូលអាស៊ាននាប៉ុន្មានថ្ងៃខាងមុខនេះ៕

សម្តេចតេជោ ហ៊ុន សែន សោកស្តាយជាថ្មី ដែលភរិយាសម្តេចមិនអាចចូលរួមទទួលភរិយាថ្នាក់​ដឹក​នាំប្រទេស​នានា​បាន​ដោយសារបញ្ហាសុខភាព ​និងផ្តាំទៅក្មេងពាលពីកំណើតឈប់បានឈប់ទៅរឿងបោកប្រាស់

2022/11/09 03:12:01 pm        403
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាបបង្ហាញការសោកស្តាយដោយភរិយាសម្តេច ​គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនមិនអាច​ចូល​រួមទ​ទួល​ភរិយាថ្នាក់​ដឹកនាំនៃប្រទេសនានាបានដោយសារបញ្ហាសុខភាព។សម្តេចតេជោបញ្ជាក់ថា​តាំងពីចូលរួមអាស៊ាន១៩៩៩មកភរិយាខុំសម្តេចមិនដែលខកខាន​ក្នុងការចូលរួមប្រជុំអាស៊ាន​ប្រចាំឆ្នាំជាមួយសម្តេច​ម្តងណាឡើយ។ ពេលធ្វើប្រធានអាស៊ានឆ្នាំ២០០២ និងឆ្នាំ២០១២ ភរិយាខ្ញុំបានបំពេញកិច្ចការដ៏ល្អក្នុងនាមភរិយាប្រធានអាស៊ាន។សម្តេបន្តថា“មិនត្រឹមតែអាស៊ានទេដែលភរិយាខ្ញុំចូលរួមអមដំណើរខ្ញុំគឺគ្រប់វេទិកាអន្តរជាតិតែម្តងដែលភរិយានៅជាមួយខ្ញុំរហូតមាន​អង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ត្បូង ត្បូង អាសុី អឺរ៉ុប។ល។សូម្បីតែការចរចារកសន្តិភាពរវាងភាគីកម្ពុជាក៏មានវត្តមានភរិយាទៅចូលរួមជាប់ជានិច្ចដែលគេអាចមើលឃើញក្នុងខ្សែភាពយន្ត​គេនិងឃើញភរិយា​ខ្ញុំឈរពីក្រោយខ្ញុំពេលចុះហត្ថលេខា​លើកិច្ចព្រមព្រៀងប៉ារីស​តាំងពីក្មេងពាលនៅស្រាតនៅឡើយ។នៅមានទៀតភរិយាខ្ញុំនៅបានធ្វើសកម្មភាពដោយឡែកផ្សេងទៀតនៅតាម​ទីកន្លែង​និង​ប្រធានបទ​ខុសៗគ្នារាប់​ទាំង​ទៅ​ថ្លែង​ការណ៍​​នៅ​អង្គការសហប្រជាជាតិ​​​តាម​ការ​អញ្ជើញ​ពី​​អគ្គលេខាធិការ​អង្គការ​សហប្រជា​ជាតិ​ទៀត​ផង​ ផ្តាំ​ទៅ​ក្មេងពាល​​ពីកំណើតឈប់​បានឈប់ទៅរឿងបោកប្រាស់”៕

សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើ​ឯកសារ​សំខាន់ៗចំនួន១១

2022/11/09 01:17:13 am        471
នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីជំនួបទ្វេភាគីរួចហើយនោះ សម្ដេចអគ្គ​មហាសេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ(Pham Minh Chinh)នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាសហធិបតី ក្នុង​ពិធី​ចុះ​ហត្ថលេខាលើឯកសារសំខាន់ៗចំនួន១១ ក្នុងនោះរួមមាន៖១-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីប្រភេទ និងបរិមាណយានយន្តពាណិជ្ជកម្ម ដើម្បី អនុវត្តកិច្ចព្រមព្រៀង និងពិធីសាររវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក។២-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋសង្គម និយមវៀតណាម លើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម។៣-កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធាណរដ្ឋសង្គមនិយមវៀតណាម។៤-កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ស្តីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាក្រោមក្របខណ្ឌនៃមាត្រា ៥៦ (១)(ក) នៃបទប្បញ្ញត្តិរបស់គណៈកម្មាធិការដែលទទួលបានប្រតិភូកម្មអំណាច (សហភាព អ៊ឺរ៉ុប) ២០១៥/២៤៤៦ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បំពេញបន្ថែមបទប្បញ្ញត្តិ (សហភាពអឺរ៉ុប) លេខ ៩៥២/២០១៣ នៃសភា និងក្រុមប្រឹក្សាអឺរ៉ុប ទាក់ទងទៅនឹង វិធានលម្អិត ស្តីពីបទប្បញ្ញត្តិជាក់លាក់នៃក្រមគយរបស់សហភាព សម្រាប់គ្រឿងបង្គុំ និង ផ្នែករបស់ទោចក្រយាន។៥-កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ស្ដីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាអនុលោមតាមផ្នែក១៨(៣)(ខ), នៃបទប្បញ្ញត្តិគយ ២០២០ (ដើមកំណើតទំនិញដែលអាចគិតពន្ធ៖ គម្រោងអនុគ្រោះពន្ធ) (ការចាកចេញពីសមាជិកភាព នៃសហភាពអ៊ឺរ៉ុប) សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ ទោចក្រយាន។៦-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យុសំឡេងវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍សម្រាប់ឆ្នាំ២០២២-២០២៥។ ៧-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការធ្វើសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន និងបរិវត្តកម្មឌីជីថល។៨-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម។៩-អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជា ណាចក្រកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។១០-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម។១១-អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនវៀតថល ខេមបូឌា (Viettel Cambodia) ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ១ ៣០០កន្លែង ដល់ប្រជាពលរដ្ឋ និងអតីតពលករនៅស្រុកត្រពាំងប្រាសាទ
08/07/2026 06:08 PM
រដ្ឋាភិបាល និងគណៈប្រតិភូគណបក្សប្រឆាំង នៅវ៉េណេស៊ុយអេឡា ចាប់ផ្តើមកិច្ចចរចា
08/07/2026 06:08 PM
ស្ថានទូតរិះគន់ជំហរប្រឆាំងរុស្ស៊ីថ្មីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស
08/07/2026 06:08 PM
រដ្ឋមន្ត្រីក្រសួងការងារ ជំរុញលើកកម្ពស់ការដឹកនាំ និងអភិវឌ្ឍគ្រឹះស្ថាន TVET ឱ្យកាន់តែទំនើប និងគុណភាពខ្ពស់ក្នុងការបណ្តុះបណ្តាល ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ
08/07/2026 06:08 PM
Meta ត្រូវបានបង្គាប់​ឱ្យបង់ ៥៦៧លានដុល្លារ ចូល​មូលនិធិសុខភាពផ្លូវចិត្តក្មេង​ជំទង់ នៅ​ក្នុង​រដ្ឋរបស់​អាមេរិក
08/07/2026 06:08 PM