គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំបានរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងរយៈពេល៤៣ឆ្នាំរវាងកម្ពុជានិងគុយបា ស្មើនឹង២/៣ នៃទំនាក់ទំនងការទូតរយៈពេល៦២ឆ្នាំមកនេះ

2022/09/24 01:33:49 pm        184
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចបានរំលឹកពីរយៈពេល៦២ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងគុយបា ខ្លួនសម្តេចបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនេះអស់រយៈពេល៤៣ឆ្នាំ(1979.2022)គឺស្មើនឹង២/៣នៃការធ្វើដំណើរទាំងមូល។ សម្តេចតេជោ រំលឹកថា «ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំធ្វើឡើងនៅឆ្នាំ២០០០។ ២២ឆ្នាំក្រោយខ្ញុំធ្វើទស្សនកិច្ចសាជាថ្មីម្តងទៀតក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត។»សម្តេចតេជោបានលើកឡើងអរគុណប្រជាជនគុយបាដែលបានជួយដល់ប្រជាជនកម្ពុជាក្នុងពេលដែលយើងជួបការលំបាកបំផុតក្រោយការដួលរលំរបបប្រល័យពូជសាសន៍ប៉ុល ពត។ ក្នុងនោះសម្តេចបញ្ជាក់ទៀតថា«(ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)»។សូមបញ្ជាក់ថា នៅវេលាម៉ោង ៥:២២នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២(ម៉ោងនៅញ៉ូយ៉កសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជេីញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ចាកចេញពីទីក្រុងញ៉ូវយ៉កឆ្ពោះទៅកាន់ប្រទេសគុយបាដែលមានរយៈពេលហោះហេីរជាង៣ម៉ោង ដើម្បីបន្តដំណើរទស្សនកិច្ចក្នុងប្រទេសនេះផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីបង់ក្លាដែស

2022/09/24 02:24:55 am        138
ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ពេលវេលានៅអាមេរិក ត្រូវនឹងទៀបភ្លឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វេលានៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដែស នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកជំទាវ ដែលបានបញ្ជូនរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស ដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន នៅរាជធានីភ្នំពេញ កាលពីដើមខែសីហាកន្លង។ ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបង់ក្លាដែស ដែលបានផ្ដលវ៉ាក់សាំង covid ១៩ ដល់ប្រទេសមីយ៉ាន់ម៉ា ចំនួន ១លានដូសកន្លងទៅ។សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណលោកជំទាវ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយដែលដាក់​ព្រះនាមព្រះករុណា សម្ដេចឪ នរោត្តម សីហនុ នៅប្រទេសបង់ក្លាដែស ហើយព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឈ្មោះផ្លូវការផ្ដល់កិត្តិយសដល់ឪពុករបស់លោកជំទាវ ដែលចាត់ទុកជាបិតាស្ថាបនិករបស់ប្រទេសបង់ក្លាដែស ជាប្រធានាធិបតីទី១ និងក្រោយមកក្លាយជានាយករដ្ឋមន្ត្រី ។សម្ដេចតេជោ ហ៊ុន សែ នក៏បានអបអរសាទរដែលបង់ក្លាដែសមានការសាងសង់ស្ពាន​មួយយ៉ាងវែងក្រោមការដឹកនាំ​របស់លោកជំទាវផ្ទាល់ដែលឈ្មោះស្ពាន ផាត់ម៉ា ដែលមានប្រវែងជាង ៦គីឡូម៉ែត្រ អាចប្រើបានទាំងរថយន្ត និងរថភ្លើង ហើយប្រើថវិការបស់ប្រទេសបង់ក្លាដែសសុទ្ធសាធ។សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការនាំអង្ករចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបង់ក្លាដែស ដែលកន្លងទៅ ក៏មានការចរចាក្នុងការទិញប្រមាណជា ២០ម៉ឺនតោន ពីប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលសម្ដេចចង់បានក្នុងកិច្ចពិភាក្សានេះ គឺធ្វើយ៉ាងណាដើម្បីឲ្យមានការនាំអង្ករពីប្រទេសកម្ពុជាទៅកាន់បង់ក្លាដែសឲ្យមានស្ថេរភាព ជាពិសេសសម្ដេចក៏បានអញ្ជើញក្រុមហ៊ុនរបស់បង់ មកកាន់កម្ពុជាដើម្បីវិនិយោគធ្វើឃ្លាំង កែច្នៃអង្គរ ជារោងម៉ាស៊ីនកិនស្រូវ ហើយនាំចេញទៅកាន់ប្រទេសបង់ក្លាដែស។ជាការឆ្លើយតប លោកជំទាវ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកជំទាវ បានស្នើឲ្យវិស័យឯកជនទៅវិនិយោគ​នៅប្រទេសកម្ពុជា លើវិស័យកសិកម្ម ជាពិសេស ក្នុងការនាំអង្ករចេញពីកម្ពុជា។លោកជំទាវ បានជម្រាបសម្តេចតេជោថា បង់ក្លាដែសមានដីតូច ប្រជាពលរដ្ឋច្រើន មិនអំណោយផលក្នុងការធ្វើកសិកម្ម ដោយសារងាយរងគ្រោះដោយសារទឹកជំនន់ ដូច្នេះត្រូវការទិញអង្ករពីខាងក្រៅ។ តាមរយៈនេះ លោកជំទាវ មានប្រសាសន៍ថា យើងអាចមានកិច្ចព្រមព្រៀងជាមួយគ្នា ហើយកន្លងមកប្រទេសទាំងពីរក៏ធ្លាប់បានធ្វើកិច្ចការងារជាមួយគ្នាដែលអាចពង្រីក និងពង្រឹង ធ្វើធុរកិច្ចជាមួយគ្នាឲ្យកាន់តែច្រើន។លោកជំទាវ ក៏មានបំណងចង់ជំរុញឲ្យកិច្ចព្រមព្រៀងទីផ្សារសេរី ប្រទេសទាំងពីរ ដើម្បីបង្កើនការនាំចេញ និងដើម្បីបង្កើន​ឱកាសបន្ថែមទៀត។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះគឺជាការចាំបាច់ដែលយើងអាចចាប់ផ្ដើមការចរចាដើម្បីឲ្យមានកិច្ចព្រមព្រៀង​ទីផ្សារសេរីជាមួយគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា ក៏មានកិច្ចព្រមព្រៀង​ទីផ្សារសេរីជា​មួយចិន ជាមួយនឹងកូរ៉េផងដែរ។ សម្តេចតេជោបន្តថា តាមរយៈកិច្ចព្រមព្រៀងទីផ្សារសេរីនេះ គឺយើងអាចបង្កើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីររបស់យើង ដែលជាឱកាសសម្រាប់បង់ក្លាដែស សម្រាប់ពង្រីក និងពង្រឹងទំនាក់ទំនងជាមួយអាស៊ានផងដែរ៕

រដ្ឋាភិបាល​ជប៉ុន​រំពឹងថា​ មនុស្ស​ ៤.៣០០​នាក់​នឹងចូលរួម​ពិធី​បុណ្យសព​រដ្ឋ​របស់​លោក​ Abe

2022/09/23 09:57:15 pm        610
​​ជប៉ុន​៖ រដ្ឋាភិបាល​ជប៉ុន​បាន​និយាយថា មនុស្ស​ប្រហែល ៤,៣០០​នាក់​មកពី​ក្នុង និង​ក្រៅ​ប្រទេស​ជប៉ុន​នឹង​ចូលរួម​ពិធី​បុណ្យ​សព​រដ្ឋ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក Shinzo Abe នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធាន​រដ្ឋមន្ត្រី​ខុទ្ទកាល័យលោក Matsuno Hirokazu បាន​និយាយ​ថា មនុស្ស​ប្រមាណ ៣,៦០០​នាក់​មកពី​ក្នុងប្រទេស និង​ប្រមាណ ៧០០​នាក់​ទៀត​មកពី​ក្រៅប្រទេស ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​បុណ្យសព​នេះ​។ អ្នក​នៅក្នុង​ប្រទេស​រួមមាន​ប្រធានសភា​ជាន់​ទាប ​និង​សភា​ជាន់ខ្ពស់ ព្រមទាំង​សមាជិកសភា​បច្ចុប្បន្ន ​និង​អតីត​សមាជិកសភាជាង ៧០០នាក់ និង​អភិបាលខេត្ត​ចំនួន ៤៤​នាក់​។​​រដ្ឋាភិបាល​ក៏​រំពឹងថា​នឹងមាន​មនុស្ស​ជាង ១,០០០​នាក់​មកពី​ក្រុម​ពាណិជ្ជករ និង​មជ្ឈដ្ឋាន​ផ្សេងទៀត​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​បុណ្យសព​។ ទាក់ទង​នឹង​ការចូលរួម​មកពី​ក្រៅប្រទេស រដ្ឋាភិបាល​រំពឹងថា​នឹង​ទទួល​ថ្នាក់ដឹកនាំ​កំពូលៗ​ចំនួន ៣៥​រូប និង​គណៈប្រតិភូ​បរទេស​ចំនួន ២១៨​រូប​។​ លោក Matsuno បាន​និយាយថា រដ្ឋាភិបាល​ជប៉ុន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មនុស្ស​ជាច្រើន ដែល​នឹងចូលរួម​ក្នុង​ពិធី​បុណ្យសព​របស់​អតីត​នាយករដ្ឋមន្ត្រី Shinzo Abe៕អត្ថបទ៖ ប៊ុនថន

លោក Blinken និយាយថា ​ប្រសិនបើ​អ៊ុយ​ក្រែ​ន​ឈប់​ប្រយុទ្ធ​ អ៊ុយ​ក្រែ​ន​នឹង​ចប់​

2022/09/23 09:30:33 pm        630
​សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​ថ្លែង​ទៅកាន់​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​នេះ​ការពារ​ខ្លួន និង​ពង្រឹង​សមត្ថភាព​ ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​ផ្នែក​ការទូត​ដោយ​យុត្តិធម៌​នៅ​តុ​ចរចា​។ លោក Blinken និយាយថា មនុស្ស​ម្នាក់​ជ្រើសរើស​សង្គ្រាម​នេះ មនុស្ស​ម្នាក់​នោះ​អាច​បញ្ចប់​វា​បាន ព្រោះ​ប្រសិន​បើ​រុស្ស៊ី​ឈប់​ប្រយុទ្ធ សង្គ្រាម​នឹង​បញ្ចប់​។ ប្រសិនបើ​អ៊ុយ​ក្រែ​ន​ឈប់​ប្រយុទ្ធ អ៊ុយ​ក្រែ​ន​នឹង​ចប់​។ លោក Blinken បាន​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ ដោយ​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ឃោរឃៅ​ផ្សេងទៀត​។​ លោក Blinken បាន​និយាយ​លម្អិត​អំពី​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ម្នាក់ ​ពី​ការ​ធ្វើ​ទារុណកម្ម​ដោយ​ទាហាន​រុស្ស៊ី​ ដោយ​លោក​និយាយ​ថា​ បុរស​នោះ​ត្រូវ​បាន​គេ​វាយ​រហូតដល់​គាត់​លែង​ដឹង​អ្វី​ទាំងអស់​។​លោក Blinken បាន​ដាក់​ចេញ​នូវ​អ្វី​ដែល​រដ្ឋបាល​លោក Biden ជឿថា ​ជា​ករណី​ដ៏​គួរតែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ​ដែល​សង្គ្រាម​មិន​ត្រឹមតែ​បណ្តាល​ឱ្យ​មាន​ការបំផ្លាញ​ដ៏​ធំ​ដល់​អ៊ុយ​ក្រែ​ន និង​ប្រជាជន​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដល់​វិបត្តិ​សកលលោក​ជាច្រើន​ទៀត រួម​ទាំង​ទុរ្ភិក្ស​ដែល​អាច​កើតមាន និង​កង្វះ​ថាមពល ព្រមទាំង​ការ​រំខាន​ដល់​ការ​ខិតខំ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​អន្តរជាតិ រួមមាន​បញ្ហា​សុខភាព ការ​ប្រយុទ្ធ​ប្រឆាំង​បម្រែបម្រួល​អាកាសធាតុ និង​ការកាត់បន្ថយ​ភាព​ក្រីក្រ៕អត្ថបទ៖ ប៊ុនថន

ប្រធាន​អង្គការ​ស្បៀងអាហារ​អង្គការសហប្រជាជាតិ​ព្រមាន​ពី​ការ​ខ្វះ​ខាត​ស្បៀងអាហារ​ថា ​នរក​នៅ​លើ​ផែនដី

2022/09/23 09:14:52 pm        476
UN៖ ​លោក David Beley នាយក​ប្រតិបត្តិ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ ជំងឺ​រាតត្បាត ការ​កើន​ឡើង​អតិផរណា និង​បម្រែ​បម្រួល​អាកាសធាតុ បណ្ដាល​ឲ្យ​ប្រជាជន​ជាង ៣០០​លាន​នាក់​កំពុង​រស់នៅក្នុង​ហានិភ័យ​នៃ​គ្រោះ​ទុរ្ភិក្ស​។ ​ខណៈ​ជី​កាន់តែ​ពិបាក​ក្នុង​ការផលិត​ និង​នាំចេញ បណ្តា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ និង​អាស៊ីពុំ​អាច​ប្រមូល​ផល​ក្នុង​បរិមាណ​ស្បៀងអាហារ​តាម​ធម្មតា​បាន​នោះទេ​។ លោក Beasley និយាយថា ​ពិភព​លោក​ផលិត​ស្បៀងអាហារ​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ឲ្យ​មនុស្ស​គ្នា​នៅលើ​ភពផែនដី​បាន​ជាង ៧,៧​ពាន់​លាន​នាក់​។ ៥០% នៃ​ស្បៀងអាហារ​នេះ​គឺ​ដោយសារ​តែមាន​ជី ដូច្នេះ​ប្រសិនបើ​អ្នក​ពុំមាន​ជី អ្នក​មិនអាច​ប្រមូល​ផល​ក្នុង​ទិន្នផល​ដែល​អ្នកត្រូវការ​នោះទេ​។​ ​បម្រែបម្រួល​អាកាសធាតុ​គឺជា​កត្តា​ផ្សំ​មួយ ​ដែល​រួមចំណែក​ដល់​គ្រោះរាំងស្ងួត​ និង​ភាពអត់ឃ្លាន​នៅក្នុង​ប្រទេស​ជាច្រើន​។យើង​កំពុង​មើលឃើញ​ការ​ការធ្លាក់ចុះ​ការផលិត​ស្បៀងអាហារ ​ដែលមាន​តម្លៃរ​ហូត​ដល់​ ១១​ពាន់​លាន​ដុល្លារ​នៅក្នុង​ប្រទេស​អាហ្វ្រិក​។ នៅ​ប្រទេស​អាមេរិក​កណ្តាល អាមេរិក​ខាងត្បូង​ក៏​ជួប​បញ្ហា​ដូចគ្នា​ចំពោះ​គ្រោះរាំងស្ងួត​។ ​ប្រទេស​ឥណ្ឌា​ក៏​រង​ការបំផ្លាញ​ដោយ​រលក​កម្តៅ ​និង​គ្រោះរាំងស្ងួត​។ លោក Beasley បាន​និយាយ​លើកឡើង​ដូច្នេះ នៅ​សួន​ច្បារផ្កា​កុលាប​នៅ​អង្គការសហប្រជាជាតិ​ ខាងក្រៅ​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ញូវយ៉ក ​ក្នុងអំឡុង​មហាសន្និបាត​លើក​ទី៧៧៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ ៩​នាក់​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​កម្លាំង​សន្តិសុខ​ក្នុង​ការ​តវ៉ា​ប្រឆាំង​ការ​ស្លាប់​ស្ត្រី​ម្នាក់​នៅ​អ៊ីរ៉ង់

2022/09/23 07:13:09 pm        564
​អ៊ីរ៉ង់៖ យោង​តាម​សារព័ត៌មាន ​AP កាលពី​ថ្ងៃ​ព្រហស្បតិ៍ ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់ និង​ក្រុម​បាតុករ​ពោរពេញ​ដោយ​កំហឹងជុំវិញ​ការ​ស្លាប់​ស្ត្រី​វ័យ​ ២២​ឆ្នាំ​ក្នុង​ការ​ឃុំខ្លួន​របស់​នគរបាល​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៩​នាក់​ស្លាប់​ចាប់​តាំងពី​អំពើ​ហិង្សា​បាន​ផ្ទុះឡើង​កាលពី​ចុង​សប្ដាហ៍​មុន។ ​វិសាលភាព​នៃ​ភាព​រំជើបរំជួល​នៅតែ​បន្ត​របស់​អ៊ីរ៉ង់ ដែល​ជា​ហេតុការណ៍​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​នៅតែ​មិនទាន់​ច្បាស់ ខណៈ​ក្រុម​អ្នក​តវ៉ា​ជាង​ ១០​ទីក្រុង​កំពុង​ផ្ទុះ​កំហឹង​ខ្លាំង​ដោយ​សារ​ការ​បង្ក្រាប​នៅ​លើ​បណ្ដាញ​សង្គម និង​វិបត្តិ​នានា​ដែល​ចេះតែ​កើន​ឡើង​ក្នុង​ប្រទេស​នេះ នៅតែ​បន្ត​ក្រោក​ប្រឆាំង​កងកម្លាំង​សន្តិសុខ និង​ប៉ា​រ៉ា​។ ដើម្បី​ទប់ស្កាត់​ការ​តវ៉ា​កុំ​ឲ្យ​រីក​ធំ ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ធំ​បំផុត​របស់​អ៊ីរ៉ង់​បាន​បិទ​អ៊ីនធឺណិត​ចល័ត​ជា​ថ្មី​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​នោះ Netblocks ដែល​ជា​ក្រុម​តាមដាន​បណ្ដាញ​អ៊ីនធឺណិត បាន​ហៅ​ការ​រឹតត្បិត​ទាំងនោះ​ថា​ ជា​ចំណាត់​ការ​ធ្ងន់ធ្ងរ​បំផុត​ចាប់​តាំង​ពី​ឆ្នាំ២០១៩​។​ ​អ្នកអាន​ព័ត៌មាន​មួយ​នៅ​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​លើក​ឡើង​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​តវ៉ា​ធំ​ៗ​អាច​កើន​ឡើង​ដល់​ ១៧នាក់​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​មិនបាន​និយាយ​ថា ​លោក​បាន​ដឹង​ដំណឹង​នេះ​តាម​មធ្យោបាយ​ណា៕អត្ថបទ៖ សុខមាន

ចិន​អំពាវនាវ​ឲ្យ​មាន​ការចរចា​សន្តិភាព​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​

2022/09/23 06:37:27 pm        527
​ចិន៖ ប្រមុខ​ការទូត​ចិន​លោក Wang Yi បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ អំឡុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្ដីពី​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ទីក្រុង Moscow និង​ទីក្រុង Kiev គួរតែ​បន្ត​ការចរចា​ដោយ​គ្មាន​បុរេ​លក្ខខណ្ឌ ឬ​ផ្ដោត​លើ​លទ្ធផល​។​ ​ស្របតាម​គោលជំហរ​អព្យាក្រឹត ជាប់​លាប់ និង​ច្បាស់លាស់​របស់​ចិន​លើ​ជម្លោះ​អ៊ុយ​ក្រែ​ន រដ្ឋមន្ត្រី​រូប​នេះ​បាន​រំលឹក​ជាថ្មី​ថា អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​រដ្ឋ​ទាំងអស់​គួរតែ​ត្រូវបាន​គោរព ហើយ​ការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​របស់​ភាគី​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ហ្មត់ចត់​។​ លោក Wang បាន​និយាយ​ថា ច្រក​តែមួយគត់​ដែល​អាច​គេច​ចេញពី​ជម្លោះ​គឺ​តាមរយៈ​ការសន្ទនា​ និង​ការចរចា​។​លោក​និយាយ​ថា អាទិភាព​ចម្បង​សម្រាប់​ភាគី​ទាំងអស់​គឺត្រូវ​បន្ត​ការសន្ទនា​ដោយ​គ្មាន​បុរេ​លក្ខខណ្ឌ ដោយ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ក្នុង​ជម្លោះ​ត្រូវ​បង្ហាញ​ភាព​អត់ធ្មត់។ លោក​បាន​បន្ថែម​ថា ចិន​ត្រូវ​បាន​ត្រៀមខ្លួន​គាំទ្រ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​ ដែល​អាច​ជួយ​ដោះស្រាយ​វិបត្តិ​នេះ​បាន​៕អត្ថបទ៖ សុខមាន

មនុស្ស​ជាង​ ៣០​នាក់​ស្លាប់​បន្ទាប់ពី​ទូក​ដឹក​ជនអន្តោប្រវេសន៍​ក្រឡាប់​លិច​ជិត​ឆ្នេរសមុទ្រ​ប្រទេស​ស៊ី​រី

2022/09/23 06:16:04 pm        423
​ស៊ី​រី៖ យោង​តាម​រដ្ឋាភិបាល​ស៊ី​រី មនុស្ស​រាប់សិប​នាក់​បាន​ស្លាប់បន្ទាប់ពី​ទូក​ដឹក​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួនមកពី​ប្រទេស​លី​បង់បាន​ក្រឡាប់​លិច​ជិត​ឆ្នេរសមុទ្រ​ប្រទេស​ស៊ី​រី។ ក្រសួង​សុខាភិបាល​ស៊ី​រីបាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ចំនួន​មនុស្ស​ស្លាប់​ត្រូវបាន​រកឃើញ​កើន​ឡើង​ដល់​ ៣៤​នាក់ ដោយ​បន្ថែម​ថា អ្នក​នៅ​មាន​ជីវិត ​២០​នាក់​កំពុង​ត្រូវបាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ Basel ក្នុង​ទីក្រុង Tartous របស់​ប្រទេស​ស៊ី​រី។ ​ត្រូវ​បាន​ស្រង់​សម្ដី​ពី​ក្រុម​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ដោយ​ក្រសួង​ដឹកជញ្ជូន​ស៊ី​រី ទូក​នេះ​បាន​ចាក​ចេញពី​តំបន់ Minyeh ​ភាគ​លិច​ប្រទេស​លី​បង់​កាលពី​ថ្ងៃ​អង្គារដោយ​ដឹក​មនុស្ស​ចន្លោះ​ពី​ ១២០ ទៅ ​១៥០​នាក់។​ ​លោក Samer Qubrusli នាយក​កំពង់ផែ​បាន​និយាយ​ថា កិច្ច​សហប្រតិបត្តិការ​ស្វែងរក​កំពុង​ប្រព្រឹត្តិ​ទៅ​ក្នុង​ស្ថានភាព​លំបាក​ ដោយ​សារ​ទឹក​រលក​ធំៗ​ និង​ខ្យល់​ខ្លាំង​។ ​នេះ​គឺជា​ឧបទ្ទវហេតុ​មួយ​ក្នុង​ចំណោម​ឧបទ្ទវហេតុ​ធំៗ​បំផុត​ជាច្រើន ចាប់​តាំង​ការ​កើន​ឡើង​ខ្ពស់​នៃ​ចំនួន​ជនជាតិ​លី​បង់ ស៊ី​រី និង​ប៉ា​ឡេ​ស្ទី​ន​បាន​ព្យាយាម​ភៀសខ្លួន​ចេញពី​ប្រទេស​លី​បង់ ​ដែល​រងគ្រោះ​ដោយ​វិបត្តិ​តាម​សមុទ្រ​ទៅ​កាន់​អឺរ៉ុប​។ ​ត្រឹមតែ​ប្រទេស​លី​បង់​មួយមាន​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​បាត់បង់​ការងារ ហើយ​លុយ​ផោន​លី​បង់​បាន​ធ្លាក់​ថ្លៃ​ជាង ​៩០% ដោយ​ធ្វើ​ឲ្យ​មនុស្ស​រាប់ពាន់​គ្រួសារ​គ្មាន​លទ្ធភាព​ទិញ​ថាមពល ដោយសារតែ​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ខ្លាំង​៕អត្ថបទ៖ សុខមាន

លោក Sergei Lavrov ការពារ​រុស្ស៊ី​នៅ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ពោរពេញ​ដោយ​កំហឹង​ជុំវិញ​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/09/23 05:50:32 pm        511
​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​លោក Sergei Lavrov បាន​ការពារ​សង្គ្រាម​របស់​ទីក្រុង Moscow ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២២ ខែ​​កញ្ញា ខណៈ​ដែល​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ទីក្រុង Moscow ទល់នឹង​ការ​ដាក់​បញ្ចូល​តំបន់​មួយ​ចំនួន​របស់​អ៊ុយ​ក្រែ​ន​ចូល​ជា​ឧប​សម្ព័ន្ធ ហើយ​បណ្ដា​រដ្ឋមន្ត្រីការបរទេស​លោក​ខាង​លិច​អំពាវនាវ​ឲ្យ​ទទួលខុសត្រូវ ​ចំពោះ​អំពើ​សាហាវ​ឃោរឃៅ​។​ ​លោក Lavrov គឺជា​បុគ្គល​តែ​ម្នាក់​គត់​នៅ​ក្នុង​បន្ទប់​ក្រុមប្រឹក្សា​នេះ ដែល​ត្រូវ​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​នៃ​ក្រុម​ប្រឹក្សា​ដែល​មាន ​១៥​ប្រទេសដែល​ត្រូវ​បាន​ចូល​ដោយ​ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken និង​ប្រមុខ​ការទូត​ចិន​លោក Wang Yi។ លោក Lavrov ពុំបាន​ស្ដាប់​អ្នកណាម្នាក់​ឡើយ​។​ ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmytro Kuleba បាន​ប្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​លើ​ទំនួល​ខុសត្រូវ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា នៅ​ថ្ងៃ​នេះ​ថា មាន​ក្រុម​អ្នក​ការទូត​រុស្ស៊ី​បាន​រត់​ភៀសខ្លួន​ភ្លាមៗ​ដូចជា​កងកម្លាំង​រុស្ស៊ី​ដែរ។​លោក Lavrov បាន​ចោទប្រកាន់​ទីក្រុង Kyiv ពី​បទ​គំរាម​ដល់​សន្តិសុខ​រុស្ស៊ី និង​ជាន់​ឈ្លី​យ៉ាង​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​របស់​ជនជាតិ​រុស្ស៊ី និង​អ្នក​និយាយ​ភាសា​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​បន្ថែម​ថា ទាំងនេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ការសម្រេចចិត្ត​ក្នុង​ការ​បើក​ប្រតិបត្តិការ​សឹក​ពិសេស​នេះ គឺជា​រឿង​ចាំបាច់​ជៀស​មិន​រួច​៕អត្ថបទ៖ សុខមាន

ក្រុម​ទាហាន​បម្រុង​រុស្ស៊ី​គេច​ចេញ​ពី​ប្រទេស ខណៈ​ក្រុង Moscow ចាប់ផ្ដើម​កែ​ណ្ឌ​ទ័ព​សម្រាប់​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន

2022/09/23 05:39:09 pm        285
​រុស្ស៊ី៖ ទីក្រុង Moscow ចាប់ផ្ដើម​កោះ​ហៅ​ឲ្យ​ចូល​បម្រើកងទ័ព​ជា​ចាំបាច់​របស់​ខ្លួន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២២​ កញ្ញា ដើម្បី​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើសង្គ្រាម​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ក្រុម​អាជ្ញាធរ​និយាយ​ថា មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្ម័គ្រចិត្ត ខណៈ​ដែល​បុរស​ជន​ជាតិ​រុស្ស៊ី​ជាច្រើនបាន​រត់​ចេញពី​ប្រ​ទស ​ដើម្បី​គេច​ចេញពី​ការ​បង្ខិតបង្ខំ​ឲ្យ​ចូល​ច្បាំង​។ ​រូបភាព​វីដេអូដែល​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម ចាប់​តាំង​ពី​លោក​ប្រធានាធិបតី Vladimir Putin បាន​បញ្ជា​ឲ្យ​កែ​ណ្ឌ​កម្លាំង​បម្រុង​កាលពី​ថ្ងៃ​ពុធ ទំនងជា​បង្ហាញ​ពី​ពលរដ្ឋ​រុស្ស៊ី​រាប់​រយ​នាក់​នៅ​ទូទាំង​ប្រទេស ​កំពុង​ឆ្លើយតប​ទៅ​នឹង​ការ​កោះហៅ​ឲ្យ​ចូល​បម្រើកងទ័ព​។​ ការ​កោះ​ហៅ​នេះ​មាន​ឡើង ខណៈ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​គ្រប់គ្រង​ដោយ​ទីក្រុង Moscow ត្រៀម​បោះឆ្នោត​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ ដើម្បី​ចូល​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ីក្នុង​ការ​ធ្វើ​ប្រជាមតិ ដែល​ត្រូវ​បាន​ទីក្រុង Kyiv និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ហៅថា​ ជា​ការ​ដណ្ដើមយក​ទឹកដី​ដោយ​ខុសច្បាប់​។​​ទីក្រុង Moscow បាន​ឈាន​ដល់​ដំណាក់កាល​ទាំងនេះ បន្ទាប់ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ដណ្ដើម​យក​បាន​វិញ​ភាគច្រើន​នៃ​ភាគ​ឦសាន​តំបន់ Kharkiv ដែល​ត្រូវ​គេ​មើល​ឃើញ​ថា ​ជា​ចំណុច​ប្រែប្រួល​អាច​កើតឡើង​ក្នុង​សង្គ្រាម​រយៈពេល ​៧​ខែ​ដែល​នៅតែ​អូស​បន្លាយ​គ្មាន​សញ្ញា​បញ្ចប់​។ យោធា​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​យ៉ាងហោចណាស់ ១ម៉ឺន​នាក់​បាន​ស្ម័គ្រចិត្ត​ប្រយុទ្ធ​ក្នុង​ពេល ​២៤​ម៉ោង​ចាប់​តាំង​ពី​ការ​ចេញ​បញ្ជា ប៉ុន្តែ​ក្រុម​បុរស​ៗ​ជាច្រើន​ក៏បាន​ប្រញាប់​ប្រញាល់​ចាក​ចេញពី​ប្រទេស​រុស្ស៊ី​ផង​ដែរ​ មុន​ពេល​ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​បម្រើកងទ័ព​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរបញ្ចកោណ នឹងវិនិយោគ ៤០០លានដុល្លារ ក្នុងការ​​រុក​រក​រ៉ែកម្ររបស់អូស្ត្រាលី
08/08/2026 06:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
08/08/2026 06:08 PM
សមាជិកព្រឹទ្ធសភាបក្ស​សាធារណរដ្ឋអនុម័ត​តែង​តាំង​លោក Todd Blanche ជារដ្ឋ​មន្ត្រី​យុត្តិធម៌អាមេរិក
08/08/2026 06:08 PM
ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ធ្លាក់នៅជិតចំហេះ​ព្រៃរបស់អាមេរិក ដោយ​មាន​មនុស្ស ២នាក់​នៅ​ខាង​ក្នុង​
08/08/2026 06:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី
08/08/2026 05:08 PM
ជប៉ុន​សម្លឹងការចំណាយ​ការពារជាតិ​ខ្ពស់​បំផុត  ៥៦ពាន់​លាន​ដុល្លារ ​ស្រប​ពេល​​បារម្ភ​ពី​សន្តិសុខ​ក្នុង​តំបន់
08/08/2026 05:08 PM
កូរ៉េខាងត្បូងត្រៀមប្រឈម​នឹង​កម្ដៅ​ក្ដៅ​ខ្លាំង ខណៈជំងឺទាក់ទងនឹងកម្ដៅ​កើនឡើង
08/08/2026 05:08 PM
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បំពេញ​ទស្សនកិច្ចនៅ​ស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរុស្ស៊ី
08/08/2026 05:08 PM
ព្យុះទីហ្វុង Dolphin ធ្វើ​ឱ្យមាន​អ្នក​របួស​ ៥នាក់​ នៅ​ខេត្ត Okinawa របស់​​ជប៉ុន ខណៈ​ចិនបិទកំពង់ផែ មុន​ព្យុះទៅ​ដល់​
08/08/2026 04:08 PM
មេដឹកនាំ​កោះ​តៃវ៉ាន់ត្រួតពិនិត្យការហ្វឹកហ្វឺនវាយប្រហារតាមឆ្នេរសមុទ្រ អំឡុងសមយុទ្ធប្រចាំឆ្នាំ
08/08/2026 04:08 PM