គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

2022/09/23 03:03:54 pm        763
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ UNDP រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយ ឯកឧត្តមបានគូសបញ្ជាក់ថា យើងបានជួបគ្នាចុងក្រោយនៅទីក្រុងប៉េកាំងប្រទេសចិន កាលពីប៉ុន្មានឆ្នាំមុន។ ឯកឧត្តមពិតជារីករាយ ជាមួយនឹងកិច្ចសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា កន្លងមកយើងក៏បានគាំទ្រទាំងស្រុងជាមួយនឹងក្រុមការងារ អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅកម្ពុជានោះជាពិសេសចំពោះការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ។ ឯកឧត្តមបានមានប្រសាសន៍ថា យើងនឹងបង្កើនសាមគ្គីភាពជាមួយបណ្ដាប្រទេស ដែលបានប៉ះពាល់ដោយវិបត្តិទាំងឡាយ រួមទាំងជំងឺ Covid 19 ផងដែរ។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីស្ថានភាព សង្គ្រាមនៅអ៊ុយក្រែន និងអតិផរណាបណ្ដាលមកពីសង្គ្រាមនោះ ដែលបង្កើតនូវការលំបាកជាច្រើនសម្រាប់ប្រជាជននៅទូទាំងពិភពលោក។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថាអង្គការសហប្រជាជាតិ គឺឈរលើស្មារតីសាមគ្គីភាពជាមួយប្រទេសកំពុងអភិវឌ្ឍន៍និយាយជារួម និងនិយាយដោយឡែកចំពោះប្រទេសកម្ពុជា។ យើងនឹងខិតខំជំរុញការកែទម្រង់នៃហិរញ្ញប្បទានអន្តរជាតិផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានឆ្លៀតឱកាសទទួលជួបសម្ដេចនាពេលនេះ។ សម្ដេចតេជោក៏បានអរគុណចំពោះអ្វីដែល ឯកឧត្តម បានលើកឡើង ជាពិសេសចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ថា ឯកឧត្តមមានក្រុមការងាររបស់ ឯកឧត្តមដ៏ល្អប្រចាំនៅប្រទេសកម្ពុជា។ សម្រេចតេជោក៏បានមានប្រសាសន៍អំពីជំនួយវ៉ាក់សាំងកូវីដ១៩ របស់អង្គការសហប្រជាជាតិ តាមរយៈក្របខ័ណ្ឌកូវ៉ាក់ ដែលជួយដល់ប្រទេសកម្ពុជាផងដែរ។ ហើយដែលរហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបបានបហរមាណជា ៩៥% ហើយ នៃចំនួនប្រជាជនសរុប ហើយមួយចំនួននៃប្រជាជនក៏បានទទួលវ៉ាក់សាំងដូសជំរុញទី៥រួចទៅហើយ ហើយគិតត្រឹមថ្ងៃទី ២២ កញ្ញានេះ មានអ្នកឆ្លងត្រឹមតែ០៣នាក់តែប៉ុណ្ណោះ។ ក្នុងជំនួបនេះ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងនូវ០៣ចំណុចសំខាន់ៗ ៖ ១) សម្ដេចតេជោ បានគូបញ្ជាក់ពីភាពជោគជ័យ នៃតុលាការខ្មែរក្រហម ដែលជាកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជាជា មួយនឹងអង្គការសហប្រជាជាតិ។ ដែលនៅថ្ងៃនេះ តុលាការកូនកាត់នេះ បានប្រកាសសាលក្រមស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលជាអ្នករងគ្រោះរបបប្រល័យពូជសាសន៍នោះ។ សម្ដេចតេជោបានមានប្រាសាទថា កន្លងមកឯកឧត្តម និងសម្ដេចបានធ្លាប់ធ្វើការជាមួយគ្នា ជាពិសេសរួមទាំងអង្គការសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងនិងរបបប្រល័យពូជសាសន៍ ។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចបានរង់ចាំរយៈពេល ៤៣ឆ្នាំ សម្រាប់ការស្វែងរកយុត្តិធម៌នៅថ្ងៃនេះ ហើយ៤៣ឆ្នាំមុន យើងបានរួចពីការស្លាប់នៃរបបប្រល័យពូជសាសន៍ ដោយមានការជួយពីប្រទេសវៀតណាម។ សម្តេចតេជោបានបញ្ជាក់ទៀតថាការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជន ក្នុងគោលដៅដើម្បីបង្ការកុំឱ្យមានព្រឹត្តិការណ៍ស្ថានភាពបែបនេះកើតឡើងសារជាថ្មីទៀត។ ២) សម្ដេចតេជោ ក៏បានគូសបញ្ជាក់អំពីការចូលរួមរបស់ប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ។ កម្ពុជាត្រៀមក្នុងការចូលរួមបន្ថែមនៃកងទ័ពចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ហើយសម្ដេចក៏បានអរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ៣)សម្ដេចតេជោបានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងក្របខណ្ឌអាស៊ាន ដោយសម្ដេចបានអញ្ជើញ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ២០២២ខាងមុខនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ឆ្នាំនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលនឹងមានវត្តមាន ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្ត្រី ពីបណ្ដាប្រទេស ជាដៃគូសន្ទនារបស់អាស៊ាន៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ(UNDP)

2022/09/23 03:00:22 pm        492
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ នៅមន្ទីរស្នាក់ការរបស់អង្គការសហប្រជាជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ ។ជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជារីករាយដែលបានជួបឯកឧត្តមសារជាថ្មីម្ដងទៀត ក្រោយបែកគ្នាមួយរយៈ។ សម្ដេចតេជោបានមានប្រសាសន៍ថា កន្លងមកឯកឧត្តមធ្លាប់បានធ្វើការនៅក្របខណ្ឌមេគង្គ ហើយឯកឧត្តមពិតជាបានស្គាល់កម្ពុជាច្បាស់។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះអង្គការ UNDP ក៏ដូចជាភ្នាក់ងារនៃអង្គការសហប្រជាជាតិ ដែលបានគាំទ្រប្រទេសកម្ពុជា ជាពិសេសគោលនយោបាយរបស់សម្ដេច ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ឯកឧត្តម Achim Steiner បានមានប្រសាសន៍ថា ឯកឧត្តមពិតជារីករាយដែលបានជួបសម្ដេចតេជោនាពេលនេះ ជាពិសេសនៅទីស្នាក់ការអង្គការសហប្រជាជាតិ។ ឯកឧត្តមបានតាមដានពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយជាពិសេសក៏បានឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាកន្លងមក ហើយនៅក្នុងឆ្នាំខាងមុខនេះ អង្គការ UNDP និងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសលើការអភិវឌ្ឍន៍។ ឯកឧត្តមបានបន្តទៀតថា ឯកឧត្តមពិតជាមានមោទនភាពចំពោះអ្វីដែលយើងមានជាភាពដៃគូវាងអង្គការ UNDP ជាមួយនឹងប្រទេសកម្ពុជា។ ឯកឧត្តមក៏រីករាយនៅពេលដែលឃើញកម្ពុជាជោគជ័យលើគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តមបន្តថា អ្វីដែលសំខាន់នៅពេលនេះ គឺពាក់ព័ន្ធទៅនឹងការងារបម្រែបម្រួលអាកាសធាតុ ដែលមានការលើកឡើងពីឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ។ យើងនឹងបន្តធ្វើការងារជាមួយប្រទេសកម្ពុជាជាបន្តទៀត ជាពិសេសលើវិស័យដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះ ។ សម្ដេចតេជោបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តម ដែលគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានខិតខំប្រឹងប្រែងចាកចេញពីប្រទេសក្រីក្រមកជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។ សម្ដេចតេជោក៏បាន មានប្រសាសន៍០៣ចំណុចសំខាន់ៗ ៖ ១) កម្ពុជាពិតជាត្រូវការការគាំទ្រពី UNDP២) សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចកំពុងជំរុញគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ហើយកម្ពុជាត្រូវការការគាំទ្រពី UNDP ៣) សម្ដេចតេជោបានគូសបញ្ជាក់ពីរបញ្ហាបម្រែបំរួលអាកាសធាតុ ដោយឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ហើយក៏បានដាក់ចេញ នូវកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលចំណុចនេះក៏ត្រូវការគាំទ្រពី UNDP ផងដែរ។ ជាការឆ្លើយតប ឯកឧត្តម Achim Steiner បានមានប្រសាសន៍ថា ឯកឧត្តមពិតជាឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់សម្ដេចតេជោ អំពីអ្វីដែលកម្ពុជាទទួលបានជោគជ័យលើការអភិវឌ្ឍន៍កន្លងទៅនេះ។ ឯកឧត្តមក៏បានគួរបញ្ជាក់ថា អង្គការ UNDP នឹងបន្តជួយប្រទេសដែលកំពុងអភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងហិរញ្ញប្បទាន ហើយធ្វើយ៉ាងណាជំរុញយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគឱ្យបានខ្ពស់បំផុត។ លើសពីនេះទៅទៀត ឯកឧត្តមក៏បានមានប្រសាសន៍បញ្ជាក់ថា ឯកឧត្តមពិតជាមានមោទនភាពចំពោះអ្វីដែលកម្ពុជាបានទទួលជោគជ័យមកដល់ពេលនេះ ហើយយើងនឹងបន្តជួយដល់កម្ពុជាក្នុងការធ្វើដំណើរទៅមុខទៀត។ ហើយទាក់ទងទៅនឹងការដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះនេះ UNDP ពិតជារីករាយដែលកន្លងមកបានធ្វើជាដៃគូ ជាមួយនឹងកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជានោះ។ ឯកឧត្តមបានគូសបញ្ជាក់ថា យើងនឹងធ្វើឲ្យកម្ពុជា ទទួលបាននូវភាពជោគជ័យជាពិសេស លើការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបៃតងអាស៊ានវិញ ឯកឧត្តមបានមានប្រសាសន៍ថា ចំពោះប្រទេសដែលកំពុងមានការអភិវឌ្ឍ ការងារនេះមិនមែនជាឧបសគ្គទេ ជាការងារដែលយើងត្រូវតែយកចិត្តទុកដាក់ ពិសេសក្នុងតំបន់អាស៊ានតែម្ដង។ ឯកឧត្តមបានបញ្ជាក់ទៀតថា គោលនយោបាយបៃតងនេះ អ្វីដែលយើងត្រូវធ្វើគឺការជំរុញធ្វើយ៉ាងម៉េច ឱ្យសេដ្ឋកិច្ចបៃតងនេះ ជាគន្លឹះក្នុងសេដ្ឋកិច្ចក្របខណ្ឌរួម។ នៅឱកាសនោះផងដែរ ឯកឧត្តមក៏បានរំលេចផងដែរថា អង្គការ UNDP មានបទពិសោធន៍ ក៏ដូចជាធ្វើការជាមួយបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក ដូច្នេះ គោលនយោបាយដោយឈ្លាសវៃ និងប្រសិទ្ធភាពនេះ គឺយើងត្រូវជំរុញការងារនេះរួមគ្នា។ ចុងក្រោយ សម្ដេចតេជោ សង្ឃឹមថានៅពេលវេលាសមស្របណាមួយ ឯកឧត្តមនឹងបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយនឹងបានឃើញពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ៕

ប្រជាពលរដ្ឋនាំគ្នាទៅស្រុកកំណើត តាមរថយន្តក្រុងសាធារណៈរបស់រដ្ឋដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

2022/09/23 02:57:11 pm        545
ភ្នំពេញ៖បងប្អូនពលរដ្ឋ​ បាននាំគ្នាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា តាមឡានក្រុង​សាធារណៈរបស់រដ្ឋដឹកជញ្ជូនដោយឥតគិតថ្លៃចាប់ពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅចំណតឫស្សីកែវ៕

ប្រជាពលរដ្ឋបានចាកចេញទៅស្រុកកំណើតតាមរថភ្លើងដោយមិនគិតថ្លៃសម្រាប់ថ្ងៃទី ២៣ ខែកញ្ញានេះ

2022/09/23 02:36:33 pm        813
ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើន បានចាកចេញទៅស្រុកកំណើតតាមរថភ្លើងដោយមិនគិតថ្លៃ សម្រាប់ថ្ងៃទី ២៣ ខែកញ្ញានេះ។យ៉ាងណាម៉ិញការចេញដំណើរពីរាជធានីភ្នំពេញ តាមរថភ្លើងនេះ ដំណើរការបានតែមួយខ្សែប៉ុណ្ណោះ គឺសម្រាប់ខ្សែរថភ្លើង ដែលចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្ត តាកែវ កំពត និងខេត្តព្រះសីហនុ។ចំពោះខ្សែរថភ្លើងឆ្ពោះទៅខេត្ត ពោធិ៍សាត់ បាត់ដំបង ត្រូវបានអាក់ខាន ដោយសារទឹកជំនន់បង្កផលប៉ះពាល់ដល់ផ្លូវរថភ្លើង។ជាដំណោះស្រាយ ខាងក្រុមហ៊ុន Royal Railway បានសម្រេចជួលរថយន្តក្រុង ដើម្បីដឹកពលរដ្ឋឆ្ពោះទៅខេត្តពោធិ៍សាត់ និងបាត់ដំបង ដោយមិនគិតថ្លៃវិញ៕

លោក Zelenskyy​ និយាយថា ឈ្លើយសឹក​ ២១៥​នាក់​ត្រូវបាន​ដោះលែង​ដោយ​រុស្ស៊ី​ក្នុងការ​ដោះដូរ

2022/09/22 10:27:17 pm        875
​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពលរដ្ឋ​អ៊ុយ​ក្រែ​ន និង​បរទេស​ចំនួន ២១៥​នាក់​ត្រូវ​បាន​ដោះលែង​ដោយ​រុស្ស៊ី​ក្នុង​ការ​ដោះដូរ​ឈ្លើយសឹក​។​ ​នៅ​ក្នុង​សុន្ទរកថា​លោក Zelenskyy និយាយ​ថា ​ឈ្លើយសឹក ២០០​នាក់​ត្រូវ​បាន​បញ្ជូន​ត្រលប់​មកវិញ​ ជា​ការ​ដោះដូរ​ជាមួយ​លោក Viktor Medvedchuk អតីត​មេដឹកនាំ​គណបក្សប្រឆាំង​គាំទ្រ​រុស្ស៊ីរបស់​អ៊ុយ​ក្រែ​ន និង​ជា​មនុស្ស​ជិតស្និទ្ធ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ពុធ​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​អ្នក​ប្រយុទ្ធ​អង្គភាព ​Azov ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ដោះលែង ​ជា​លទ្ធផល​នៃ​ការដោះដូរឈ្លើយសឹក​ជាមួយ​រុស្ស៊ី​ដែល​បាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។ និយាយ​ទៅកាន់​ក្រុម​អ្នក​ប្រយុទ្ធ​ដែល​ត្រូវ​បាន​ដោះលែង​ លោក Zelenskyy និយាយ​ថា អ្នក​បាន​ធ្វើ​អ្វី​គ្រប់យ៉ាង​រួចហើយ យើង​អរគុណ​អ្នក​គ្រប់គ្នា អ្នកធ្វើ​បាន​ល្អ​ហើយ​។​​ប្រទេស​អ៊ុយ​ក្រែ​ន​បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​ទទួល​ការ​ដោះ​លែង​ពលរដ្ឋ​អ៊ុយ​ក្រែ​ន ​និង​ពលរដ្ឋ​បរទេស​ពី​ការ​ឃុំ​ឃាំង​របស់​រុស្ស៊ី​ចំនួន ២១៥​នាក់រួម​ទាំង​ក្រុម​អ្នក​ប្រយុទ្ធ​របស់​អង្គភាព Azov ដែល​បាន​ការពារ​រោងចក្រ​ដែកថែប​ត្រូវ​បាន​ឡោមព័ទ្ធ​នៅ​ទីក្រុង Mariupol អស់​រយៈ​ពេល​ជាច្រើន​ខែ​។ ​លោក Zelenskyy បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​មន្ត្រី​ម្នាក់​ប្រាប់​លោក​អំពី​ការ​ដោះ​លែង​ពលរដ្ឋ ជា​ការ​ដោះដូរ​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​គាំទ្រ​រុស្ស៊ី​លោក Viktor Medvedchuk និង​មនុស្ស ៥៥​នាក់​ផ្សេងទៀត​ដែល​ឃុំខ្លួន​ដោយ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ ប៊ុនថន

ប្រជាជន​រុស្ស៊ី​បាន​ប្រញាប់ប្រញាល់​ចូលទៅក្នុង​ប្រទេស​ស៊ែ​ប៊ី ខណៈ​ការកែ​ណ្ឌ​កម្លាំង​ត្រូវបាន​ប្រកាស​

2022/09/22 10:01:17 pm        663
​រុស្ស៊ី៖ ប្រជាជន​រុស្សី​ក្នុង​ចំនួន​ដ៏​ច្រើន​បាន​ប្រញាប់ប្រញាល់​កក់​សំបុត្រ ​ដើម្បី​ចាក​ចេញពី​ប្រទេស​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស​ពី​ការកែ​ណ្ឌ​កម្លាំង​ដោយ​ផ្នែក​សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ជើង​ហោះហើរ​បាន​កក់​ពេញ​យ៉ាង​ឆាប់រហ័ស ហើយ​តម្លៃ​សំបុត្រ​ដែល​នៅសល់​បាន​ឡើងថ្លៃ​កប់​ពពក ​ដែល​ជាក់ស្តែង​ត្រូវ​បាន​ជំរុញ​ដោយ​ការភ័យខ្លាច​ថា ព្រំដែន​របស់​រុស្ស៊ី​អាច​បិទ​ក្នុង​ពេល​ឆាប់ៗ​នេះ ឬ​ការកែ​ណ្ឌ​កម្លាំង​ដែល​អាច​បញ្ជូន​បុរស​រុស្ស៊ី មាន​អាយុ​ចូលរួម​ប្រយុទ្ធ​ជាច្រើន​នាក់​ទៅកាន់​សមរភូមិ​សង្គ្រាម​។ សំបុត្រ​សម្រាប់​ជើង​ហោះហើរ​ទីក្រុង Moscow-Belgrade ដំណើរការ​ដោយ​ក្រុម​ហ៊ុន Air Serbia ជា​ក្រុមហ៊ុន​អាកាសចរណ៍​អឺរ៉ុប​តែមួយគត់​ ក្រៅពី​ក្រុមហ៊ុន​អាកាសចរណ៍​ប្រទេស​ទួរគី​ក្នុង​ការ​រក្សា​ជើង​ហោះហើរ​ទៅកាន់​ប្រទេស​រុស្ស៊ី ទោះបីជា​មាន​ប​ម្រាមជើង​ហោះហើរ​របស់​សហភាព​អឺរ៉ុប​ក៏ដោយ​។​​ស្ត្រី​ជនជាតិ​រុស្សី​ម្នាក់​ដែល​មកដល់​ទីក្រុង​បែ​ល​ក្រា​ដ​បាន​និយាយ​ប្រឆាំង​នឹង​សង្គ្រាម ទោះបីជា​មាន​ការ​ភ័យខ្លាច​ក្នុង​ការ​និយាយ​ដូច្នេះ​ក៏ដោយ​។ ខ្ញុំ​ខ្លាច ព្រោះ​រដ្ឋាភិបាល និង​នគរបាល​របស់ខ្ញុំ​អាច​មើល​ឃើញ​ក្នុង​បទសម្ភាសន៍​នេះ ហើយ​ខ្ញុំ​នឹង​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​របស់ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ថា ​សេរីភាព​សម្រាប់​អ៊ុយ​ក្រែ​ន សូម​នរណា​ក៏​បាន​ដែរ​បញ្ឈប់​លោក ពូ​ទីន​។ ពលរដ្ឋ​រុស្ស៊ី​មិន​ត្រូវការ​ទិដ្ឋាការ​ដើម្បី​ចូល​ប្រទេស​ស៊ែ​ប៊ី​នោះ​ទេ ជា​ប្រទេស​នៅ​អឺរ៉ុប​តែមួយ​គត់​ដែល​មិនបាន​ចូលរួម​ក្នុង​ការ​ដាក់​ទណ្ឌកម្ម រ​បស់​លោក​ខាងលិច​លើ​រុស្ស៊ី​ចំពោះ​ការ​វាយ​លុក​របស់​ប្រទេស​នេះ​នៅ​អ៊ុយ​ក្រែ​ន​។​​បទបញ្ជា​របស់​លោក ពូ​ទីន ចែងថា​ ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ចូល​បំពេញ​កាតព្វកិច្ច​ នឹង​ត្រូវ​កំណត់​ដោយ​ក្រសួងការពារជាតិ​។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Sergei Shoigu បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​ថា ទាហាន​បម្រុង​ចំនួន ​៣​សែន​នាក់​ដែល​មាន​បទពិសោធន៍​ប្រយុទ្ធ និង​សេវាកម្ម​ពាក់ព័ន្ធ​ដំបូង​នឹង​ត្រូវ​បានដាក់​ពង្រាយ​។ រដ្ឋធានី Belgrade របស់​ប្រទេស​ស៊ែ​ប៊ី បាន​ក្លាយ​ជា​គោលដៅ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​រុស្ស៊ី ​ក្នុងអំឡុងពេល​សង្គ្រាម​។ ប្រជាជន​រុស្សី​រហូតដល់ ៥​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​ស៊ែ​ប៊ី ចាប់​តាំង​ពី​រុស្ស៊ី​បាន​វាយលុក​លើ​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ ប៊ុនថន

មេដឹកនាំ​ពិភពលោក​ថ្កោលទោស​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​

2022/09/22 09:40:49 pm        674
​UN៖ ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​ឈានចូល​ដំណាក់កាល​កណ្តាល​ នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ​ដោយ​ប្រទេស​អាល្លឺម៉ង់ ​និង​បារាំង​បាន​ថ្កោលទោស​ ចំពោះ​ចក្រពត្តិនិយម​របស់​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន ខណៈ​ប្រទេស​កាតា សេ​ណេ​ហ្គា​ល់ និង​ទួរគីអំពាវនាវ​ឱ្យមាន​ការចរចា​សន្តិភាព​ជាបន្ទាន់ ហើយ​ប្រទេស​លី​ទុយ​អា​នី​ជំរុញឱ្យមាន​ការបង្កើត​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ដើម្បី​ដាក់ទោស​ភាពឃោរឃៅ​រប​ស់​ទីក្រុង​មូ​ស្គូ​។ ឈរ​នៅ​វេទិកា​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក អធិការបតី​អាល្លឺម៉ង់លោក Olaf Scholz បាន​និយាយថា ពុំមាន​ការបង្ហាញ​ភស្តុតាង​ត្រឹមត្រូវ​អ្វី​ទាំងអស់​សម្រាប់​ការសម្រេចចិត្ត​របស់លោក​ ពូ​ទីន ​ក្នុងការ​វាយលុក​លើ​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ​។ លោក​និយាយថា នេះ​គឺជា​ចក្រពត្តិនិយម ហើយ​វា​បាន​បង្ក​ឲ្យ​មាន​មហន្តរាយ​មិន​ត្រឹមតែ​សម្រាប់​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ពិភពលោក​ដែល​សណ្តាប់ធ្នាប់​ផ្អែកលើ​ច្បាប់​។ លោក Scholz និយាយថា ​ប្រសិនបើ​យើង​ចង់ឱ្យ​សង្គ្រាម​នេះ​បញ្ចប់ នោះ​យើង​មិនអាច​ព្រងើយកន្តើយ​ចំពោះ​របៀប​ដែល​វា​នឹង​បញ្ចប់​នោះទេ​។ លោក ពូ​ទីន នឹង​បោះបង់ចោល​សង្គ្រាម និង​មហិច្ឆតា​ចក្រពត្តិនិយម​របស់លោក ប្រសិនបើ​លោក​ដឹងថា​មិនអាច​ឈ្នះ​។ ដូច្នេះ អាល្លឺម៉ង់​សន្យាថា​ នឹងមិន​ទទួលយក​សន្តិភាព​ដែល​កំណត់ដោយ​រុស្ស៊ី​ឡើយ ហើយនឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន​អស់ពី​កម្លាំងចិត្ត​ទាំង​ផ្នែក​ហិរញ្ញវត្ថុ សេដ្ឋកិច្ច ជំនួយ​មនុស្សធម៌ និង​ដោយ​សព្វាវុធ​។ទន្ទឹមនឹងនេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ថ្កោលទោស​ការវាយលុក​រប​ស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មកលើ​អ៊ុយ​ក្រែ​ន​នៅ​អង្គការសហប្រជាជាតិ ខណៈ​មេដឹកនាំ​រុស្ស៊ី​បង្កើន​កិច្ចប្រឹងប្រែង​សង្គ្រាម និង​គំរាមកំហែង​ការសង​សឹក​។​ ​ថ្លែង​ទៅកាន់​ការជួបប្រជុំ​ប្រចាំឆ្នាំ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ​(UNGA) នៅ​ទីក្រុង​ញូវយ៉ក លោក Biden បាន​ប្រើ​សុន្ទរកថា​ភាគច្រើន​រប​ស់លោក​ដើម្បី​ថ្កោលទោស​ទីក្រុង​មូ​ស្គូ​។ សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មួយ​នេះ​ បាន​វាយលុក​ប្រទេសជិតខាង​របស់ខ្លួន ដោយ​ព្យាយាម​លុបបំបាត់​រដ្ឋ​អធិបតេយ្យ​មួយ​នេះ​ចេញពី​ផែនទី​។ រុស្ស៊ី​បាន​បំពាន​គោលការណ៍​ស្នូល​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដោយ​ឥត​អៀនខ្មាស៕អត្ថបទ៖ ប៊ុនថន

អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិកប៉ះទង្គិច​គ្នា​នៅ​អង្គការសហប្រជាជាតិលើ​បញ្ហា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង​សិទ្ធមនុស្ស​

2022/09/22 07:22:10 pm        735
​UN៖ សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​បាន​ប៉ះ​ទង្គិច​គ្នា​ស្ដីពី​បញ្ហា​សន្តិសុខ និង​សិទ្ធិមនុស្ស​កាលពី​ថ្ងៃ​ពុធ ដោយ​ប្រធានាធិបតី​អ៊ីរ៉ង់​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​ធានា​ ដល់​ការ​ស្រោចស្រង់​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៥​ ឡើងវិញ ហើយ​ប្រធានាធិបតី​អាមេរិក​ប្ដេជ្ញា​មិន​ឲ្យ​អ៊ីរ៉ង់​សម្រេច​បាន ​ការ​ផលិត​គ្រាប់បែក​បរមាណូ​ដោយ​ជោគជ័យ​ឡើយ​។ ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Ebrahim Raisi បាន​វាយប្រហារ​ពាក្យសម្ដី​ផ្គើន​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដោយ​ទាត់ចោល​ស្តង់ដារ​២ លើ​បញ្ហា​សិទ្ធិមនុស្ស និង​ការ​ស្លាប់​ស្ត្រី​ជនជាតិ​អ៊ីរ៉ង់​ម្នាក់​នៅ​ក្នុង​ការ​ឃុំខ្លួន​របស់​នគរបាល ដែល​បង្ក​ឲ្យ​មានការ​ត​វ៉ា​នៅ​ទូ​ទាំង​ប្រទេស​អ៊ីរ៉ង់​។ ​លោក Raisi ក៏បាន​និយាយ​ផង​ដែរ​ថា ទីក្រុង​តេ​អេ​រ៉ង់​ចង់​ឲ្យ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ទទួល​ទោស​ចំពោះ​ការ​សម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​របស់​កងកម្លាំង Quds អ៊ីរ៉ង់​លោក Qassem Soleimani កាលពី​ឆ្នាំ​២០២០ ក្នុង​ការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ខណៈ​ដែល​លោក​លើក​បង្ហាញ​រូបថត​របស់​លោក​ឧត្ដមសេនីយ៍​រូប​នេះ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក

2022/09/22 07:08:53 pm        530
ភ្នំពេញ៖ ពេលអញ្ជើញធ្វើដំណើរទៅដល់សណ្ឋាគារស្នាក់នៅ នាទឹកដីសហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២១ ខែកញ្ញា (ពេលវេលានៅអាមេរិក)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅទឹកដី សហរដ្ឋអាមេរិក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះវត្តមានប្រជាពលរដ្ឋដែលជាជនរួមជាតិខ្មែរទាំងអស់ ដែលបាចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់នៅពេលនេះ។នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ‘’ តើនេះគឺជារូបសម្តេចផ្ទាល់រឺយ៉ាងណា? ‘’ ។ ព្រោះ មុនពេលមកដល់ទីក្រុងញូយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចឈឺដាច់សរសៃឈាម មិនបានទៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកនោះទេ។សម្តេចតេជោ បានអរគុណជាពន្លឹកជាថ្មីម្តងទៀត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបសម្តេចនាពេលនេះ និងបានជូនពរដល់ការធ្វើដំណរត្រឡប់ទៅលំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្តិភាព៕

សាលាក្តីខ្មែរក្រហម សម្រេចតម្កល់បណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន ដោយផ្តន្ទាទោសអស់មួយជីវិត

2022/09/22 07:05:04 pm        941
ភ្នំពេញ៖  អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថាតុលាការខ្មែរក្រហម នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ សម្រេចតម្កល់សាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យលោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២ ដោយផ្តន្ទាទោសអស់មួយជីវិត។ ការប្រកាសសាលដីកាបណ្តឹងសាទុក្ខនេះ មានអញ្ជេីញចូលរួមពីដេីមបណ្តឹងរដ្ឋប្បវេណី ជនរងគ្រោះ និងតំណាងរាជរដ្ឋាភិបាល តំណាងស្ថានទូតបរទេសនានាប្រចាំកម្ពុជា រួមទាំងព្រះសង្ឃ សិស្សនិស្សិតជាច្រេីនផងដែរ។ គួរជម្រាបថា អង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានកាត់ទោស លោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម, ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ៕(ដោយ៖ ឧត្តម)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរបញ្ចកោណ នឹងវិនិយោគ ៤០០លានដុល្លារ ក្នុងការ​​រុក​រក​រ៉ែកម្ររបស់អូស្ត្រាលី
08/08/2026 06:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
08/08/2026 06:08 PM
សមាជិកព្រឹទ្ធសភាបក្ស​សាធារណរដ្ឋអនុម័ត​តែង​តាំង​លោក Todd Blanche ជារដ្ឋ​មន្ត្រី​យុត្តិធម៌អាមេរិក
08/08/2026 06:08 PM
ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ធ្លាក់នៅជិតចំហេះ​ព្រៃរបស់អាមេរិក ដោយ​មាន​មនុស្ស ២នាក់​នៅ​ខាង​ក្នុង​
08/08/2026 06:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី
08/08/2026 05:08 PM
ជប៉ុន​សម្លឹងការចំណាយ​ការពារជាតិ​ខ្ពស់​បំផុត  ៥៦ពាន់​លាន​ដុល្លារ ​ស្រប​ពេល​​បារម្ភ​ពី​សន្តិសុខ​ក្នុង​តំបន់
08/08/2026 05:08 PM
កូរ៉េខាងត្បូងត្រៀមប្រឈម​នឹង​កម្ដៅ​ក្ដៅ​ខ្លាំង ខណៈជំងឺទាក់ទងនឹងកម្ដៅ​កើនឡើង
08/08/2026 05:08 PM
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បំពេញ​ទស្សនកិច្ចនៅ​ស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរុស្ស៊ី
08/08/2026 05:08 PM
ព្យុះទីហ្វុង Dolphin ធ្វើ​ឱ្យមាន​អ្នក​របួស​ ៥នាក់​ នៅ​ខេត្ត Okinawa របស់​​ជប៉ុន ខណៈ​ចិនបិទកំពង់ផែ មុន​ព្យុះទៅ​ដល់​
08/08/2026 04:08 PM
មេដឹកនាំ​កោះ​តៃវ៉ាន់ត្រួតពិនិត្យការហ្វឹកហ្វឺនវាយប្រហារតាមឆ្នេរសមុទ្រ អំឡុងសមយុទ្ធប្រចាំឆ្នាំ
08/08/2026 04:08 PM