គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

លោក Biden បញ្ជាក់​ជាថ្មី​អំពី​គោលនយោបាយ​ចិន​តែមួយ​នៅ​ឯ​អង្គការសហប្រជាជាតិ​ បន្ទាប់ពី​លោក​និយាយ​ថា ​កម្លាំង​អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់​

2022/09/22 06:42:01 pm        645
​សហរដ្ឋអាមេរិក៖ កាលពី​ថ្ងៃ​ពុធ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Biden បាន​ព្យាយាម​កែតម្រូវ ក្រោយ​ការ​ប្ដេជ្ញាចិត្ត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោកក្នុងការ​ការពារ​កោះ​តៃវ៉ាន់​ដោយ​ប្រើ​កងទ័ព ហើយ​និយាយ​ថា សហរដ្ឋអាមេរិក​ប្រកាន់​ភ្ជាប់​គោលនយោបាយ​ចិន​តែមួយ​។​ ​លោក​បាន​ប្រាប់​បណ្ដា​មេដឹកនាំ​ពិភពលោក អំឡុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧ ក្នុង​ទីក្រុង New York ថា យើង​ព្យាយាម​ឲ្យ​មាន​សន្តិភាព និង​ស្ថិរភាព​ពេញលេញ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​នៅតែ​គោរព​គោលនយោបាយ​ចិន​តែមួយ​របស់​យើង ដែល​បាន​ជួយ​ទប់ស្កាត់​ការ​ផ្ទុះ​ជម្លោះ​រយៈពេល​ ៤០​ឆ្នាំ​មកនេះ។ យើង​នៅតែ​បន្ត​ប្រឆាំងនឹង​ការផ្លាស់ប្ដូរ​ស្ថានភាព​ជាក់ស្ដែង​ជា​ឯកតោភាគីដោយ​ភាគី​ណាមួយ​។ ​ការ​អត្ថាធិប្បាយ​ទាំងនេះ​មាន​ឡើង បន្ទាប់ពី​លោក Biden បាន​អះអាង​ក្រោយ​ការ​សម្ភាសន៍​ក្នុង​កម្មវិធី​ព័ត៌មាន ៦០​នាទី​កាលពី​ថ្ងៃអាទិត្យ​ដែល​លោក​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់​ដោយ​ប្រើ​កងទ័ព​អាមេរិក ប្រសិនបើ​មានការ​វាយប្រហារ​ណា​មួយ​ពី​សំណាក់​ប្រទេស​ចិន​។​​អ្នក​សម្របសម្រួល​កម្ម​វិធី ​៦០​នាទី លោក Scott Pelley បាន​សួរ​ថា ​តើ​ដូច្នេះ​វា​មិន​ដូចជា​អ៊ុយ​ក្រែ​ន​ទេឬ​ ដែល​ថាកងកម្លាំង​អាមេរិក​ទាំង​ប្រុស ទាំងស្រី នឹង​ការពារ​កោះ​តៃវ៉ាន់​ក្នុង​ករណី​មានការ​វាយ​ប្រហារ​ពី​ប្រទេស​ចិន​? លោក Biden ឆ្លើយ​ថា​ ពិតមែន​ហើយ​។ ​ជា​ការ​ឆ្លើយតប ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ​ខ្លួន​បាន​តវ៉ា​យ៉ាង​ដាច់​ណាត់​ជាមួយ​អាមេរិក បន្ទាប់ពី​លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​ថា ​ក្រុង​វ៉ាស៊ីនតោន​នឹង​ការពារ​កោះ​តៃវ៉ាន់​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​ចិន ដោយ​បន្ថែម​ថា ​ការ​អត្ថាធិប្បាយ​របស់​លោក​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលនយោបាយ​ របស់​សហរដ្ឋអាមេរិក​ដែល​មាន​ជា​យូរ​មក​ហើយ​លើ​កោះ​នេះ​៕ អត្ថបទ៖ សុខមាន

លោក Biden សម្លឹង​រក​ការកំណត់​អំណាច​វ៉េតូ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ

2022/09/22 06:13:00 pm        682
សហរដ្ឋអាមេរិក៖ ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ចោទប្រកាន់​រុស្ស៊ី​ពី​គំនិត​ចក្រពត្តិនិយម និង​ព្យាយាម​លុបបំបាត់​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុងនាម​ជា​រដ្ឋ ខណៈ​ដែល​ទទូច​ថា សហរដ្ឋអាមេរិក​មិនបាន​ព្យាយាម​ដុត​បញ្ឆេះ​ជម្លោះ​នោះ​ទេ មានតែ​កិច្ច​សហប្រតិបត្តិការ​ប៉ុណ្ណោះ​។ លោក Biden ក៏បាន​គាំទ្រ​ការពង្រីក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​កំណត់​អំណាច​វ៉េតូ​សម្រាប់​សមាជិក​អចិន្ត្រៃយ៍​របស់​ខ្លួន​ផង​ដែរ​។ សមាជិក​អចិន្ត្រៃយ៍​ដែល​មាន​អំណាច​វ៉េតូ​ទាំង ​៥​ប្រទេស​រួមមាន​ចិន បារាំង សហព័ន្ធ​រុស្ស៊ី ចក្រភព​អង់គ្លេស​ និង​អៀរ​ឡង់​ខាងជើង និង​សហរដ្ឋ​អាមេរិក​។ ​លោក Biden បាន​និយាយ​ថា រុស្ស៊ី​បាន​បំពាន​ដោយ​គ្មាន​ការ​ខ្មាសអៀន​លើ​គោលការណ៍​ស្នូល​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ គ្មាន​អ្វី​សំខាន់​ជាង​ការ​ហាម​ប្រាម​ដាច់ខាត​លើ​ប្រទេស​ទាំង​ឡាយ​ណា​ ដែល​ដណ្ដើម​យក​ទឹកដី​នៃ​ប្រទេសជិតខាង​របស់​ពួកគេ​ដោយ​ប្រើ​កម្លាំង ដោយ​ចោទ​ប្រកាន់​ទីក្រុង Moscow ពី​ការប៉ុនប៉ង​លុបបំបាត់​រដ្ឋ​អធិបតេយ្យ​មួយ​ចេញពី​ផែនទី​។​លោក​ក៏បាន​ទទូច​ផង​ដែរ​ថា គ្មាន​នរណា​គំរាមកំហែង​រុស្ស៊ី​ទេ ហើយ​ថា លោក​ប្រធានាធិបតី Vladimir Putin បាន​គំរាមកំហែង​ដោយ​នុយក្លេអ៊ែរ​ប្រឆាំង​អឺរ៉ុប​ទៅវិញ​ទេ ហើយ​បាន​បង្ហាញ​ពី​ភាព​ព្រងើយ​កន្តើយ​ដោយ​គ្មាន​ការពិចារណា សម្រាប់​ការ​ទទួល​ខុស​ត្រូវ​នៃ​របប​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ នៅ​ក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​ផ្សាយ​តាម​ទូរទស្សន៍​កាលពី​មុន​នេះ​៕អត្ថបទ៖ សុខមាន

សម្ដេចពញាចក្រី៖ ការធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ មិនអាចកាត់ផ្ដាច់ពីកត្តាសុខសន្តិភាព

2022/09/22 06:12:54 pm        521
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ មានប្រសាសន៍ថា ការធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺមិនអាចកាត់ផ្ដាច់បាន ពីកត្តាសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាកនោះទេ ។ ក្នុងឱកាសចូលរួមវេនកាន់បិណ្ឌទី១២ នៅវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា សុខសន្តិភាព ដែលកម្ពុជាមានរាល់ថ្ងៃនេះ គឺកើតឡើងពីការបូជានូវសាច់ស្រស់ ឈាមស្រស់របស់វីរៈយុទ្ធជន តស៊ូយ៉ាងលំបាកនាំមកជូនជាតិមាតុភូមិ ដូចនេះ សូមពលរដ្ឋត្រូវនាំគ្នាបន្តថែរក្សាការពារ ដើម្បីឲ្យសុខសន្តិភាពនេះ ស្ថិតនៅគង់វង្ស ។ សម្ដេចពញាចក្រី បានបន្តថា សុខសន្តិភាព ធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ខណៈហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានកើតឡើងជាហូរហែរ ទាំងនៅក្នុងទីក្រុង និងជនបទ ។ សម្ដេចបន្ថែមថា ជាក់ស្ដែងប្រជាពលរដ្ឋកម្ពុជាកាន់ព្រះពុទ្ធសាសនា តែងនាំគ្នាធ្វើពិធីបុណ្យភ្ជុំបិណ្ឌ ឬពិធីបុណ្យជាច្រើនទៀតយ៉ាងសប្បាយរីករាយ នៅទូទាំងប្រទេស ដែលនេះសបញ្ជាក់ ពីគុណសម្បត្តិនៃសុខសន្តិភាព ទើបពលរដ្ឋបានធ្វើបុណ្យទានដោយមិនមានការភ័យខ្លាចរឿងសង្គ្រាម ។ ជាមួយនេះ សម្ដេចប្រធានរដ្ឋសភាជាតិ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីកុំឲ្យពិធីបុណ្យភ្ជុំបិណ្ឌ មានការឆ្លងរីករាលដាលខ្លាំងឡើងវិញ នៃជំងឺកូវីដ-១៩ ហើយបង្កការរំខានដល់ការធ្វើបុណ្យទាន ឬប្រកបការងារផ្សេងៗដូចឆ្នាំមុន ។ សម្ដេចពញាចក្រី ក៏បានជំរុញបន្ថែមទៅអាជ្ញាធរទាំងអស់ ត្រូវបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋបានធ្វើបុណ្យភ្ជុំបិណ្ឌ ឲ្យបានសប្បាយរីករាយ ក៏ដូចជាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ដល់ពួកគាត់ មានការសម្រួលចរាចរណ៍ជាដើម ។ ក្នុងឱកាសកាន់វេនបិណ្ឌទី១២នេះ សម្ដេចពញាចក្រី ហេង សំរិន បាននាំយកទេយ្យទាន រួមទាំងបច្ច័យចូលបុណ្យ ចំនួន៥លានរៀល និងបច្ច័យកសាងសមិទ្ធផលក្នុងវត្តអារាមនេះ ជិត១ម៉ឺនដុល្លារផងដែរ ៕( ដោយ៖ បាន សុខរិទ្ធិ)

ពិភពលោក​មាន​ប្រតិកម្ម​ចំពោះ​ផែន​ការកែ​ណ្ឌ​កម្លាំង​មួយផ្នែក​របស់លោក ​Putin សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

2022/09/22 05:41:50 pm        727
​ពិភពលោក៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បានប្រកាស​កែ​ណ្ឌ​យោធា​មួយផ្នែកនៅក្នុង​ប្រទេស​រុស្ស៊ី រយៈពេល​ ៧​ខែ​នៃ​សង្គ្រាម​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដោយនិយាយ​ថា​វា​មិនមែន​ជាការ​គំរាម​ទេ​។​ ​នៅ​ក្នុង​សន្ទរកថា​តាម​ទូរទស្សន៍​ទៅកាន់​ប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ លោក Putin បាន​និយាយ​ថា លោក​កំពុង​ការពារ​ដែនដី​ទាំងឡាយ​របស់​រុស្ស៊ី ហើយ​ថា លោក​ខាង​លិច​ចង់​កម្ទេច​ប្រទេស​នេះ​ចោល។ លោ​ក​ថា ​រុស្ស៊ី​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​អាច​ធ្វើ​បាន ​ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន​។ លោក Sergei Shoigu រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​ថា ក្រឹត្យ​របស់​លោក Putin នឹង​មើល​ឃើញ​ការ​បន្ថែម​កង​ទ័ព​ចំនួន ៣សែន​នាក់​ទៀត ដែល​អំពាវនាវ​ឲ្យ​ចូល​បម្រើ​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​ថា លោក​មិន​ជឿ​ថា ពិភពលោក​នឹង​បណ្ដោយ​ឲ្យ​លោក Vladimir Putin ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ និង​បាន​ប្ដេជ្ញា​បង្កើន​ការ​វាយ​លុក​រំដោះ​យក​ដែនដី​របស់​អ៊ុយ​ក្រែ​ន​មកវិញ ដែល​ត្រូវ​បាន​កងកម្លាំង​រុស្ស៊ី​ដណ្ដើម​យក​ទៅ។ ប្រមុខ​សម្ព័ន្ធ​ណា​តូ​លោក Jens Stoltenberg បាន​និយាយ​ថា ការ​កែ​ណ្ឌ​កម្លាំង​យោធា​របស់​លោក Putin គឺ​វោហារសាស្ត្រ​នុយក្លេអ៊ែរ​ដ៏​គ្រោះថ្នាក់ និង​ខ្វះ​ការ​ពិចារណា​។​ចំណែក​មន្ត្រី​ក្រសួង​បរទេស​របស់​ចក្រភព​អង់គ្លេស​លោកស្រី Gillian Keegan បាន​និយាយ​ថា សុន្ទរកថា​របស់​លោក Putin គឺជា​ការ​បង្កើន​ក្ដី​បារម្ភ​នៃ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ការ​គំរាម​របស់​លោក​មិនមែន​លេងសើច​នោះ​ទេ។ ​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយថា សហរដ្ឋអាមេរិក​កំពុង​ចាត់​ទុក​ការ​គំរាម​បើកចំហ​គ្មាន​ការទទួលខុសត្រូវ​រប​ស់​លោក​ប្រធានាធិបតីរុស្ស៊ី Vladimir Putin គឺជា​ការ​ព្យាយាម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​យ៉ាង​ពិត​ប្រាកដ​។ រីឯ​អនុ​អធិការបតី​អាល្លឺម៉ង់​លោក Robert Habeck បាន​និយាយ​ថា នេះ​ជា​រឿង​អាក្រក់ និង​ការ​ដើរ​ខុសផ្លូវ​មួយ​ទៀត​ពី​រុស្ស៊ី ដែល​យើង​នឹង​ត្រូវ​ពិភាក្សា ​និង​ពិគ្រោះ​យោបល់​ផ្ដោត​ផ្លូវ​នយោបាយ​ថា ​តើ​ត្រូវ​ឆ្លើយតប​ដោយ​របៀប​ណា​៕អត្ថបទ៖ សុខមាន

មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ការតវ៉ា​ប្រឆាំងនឹង​ផែន​ការកែណ្ឌ​កម្លាំង​មួយផ្នែក​របស់លោក ​Putin សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/09/22 05:18:47 pm        511
​រុស្ស៊ី៖ នគរបាល​រុស្ស៊ី​ត្រូវ​គេ​រាយការណ៍​ថា ​បាន​ចាប់ខ្លួន​មនុស្ស​រាប់​រយ​នាក់​ដែល​កំពុង​ប្រមូល​ផ្ដុំគ្នា ប្រឆាំង​នឹង​ការសម្រេចចិត្ត​របស់​វិមាន​ក្រឹម​ឡាំង ក្នុង​ការ​អំពាវនាវ​បន្ថែម​កងកម្លាំង​កងទ័ព​រាប់​ពាន់​នាក់​បន្ថែម​ទៀត ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។ ​ក្រុម​សិទ្ធិមនុស្ស​រុស្ស៊ី OVD-Info បានកំណត់​ចំនួន​សរុប​ជាង ១ពាន់​នាក់។​ ចំនួន​អ្នក​តវ៉ា​ច្រើន​បំផុត​ដែល​ត្រូវ​បាន​ចាប់ខ្លួន​គឺ​នៅក្នុង​ទីក្រុង St Petersburg និង Moscow​។ មនុស្ស​រាប់សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង Irkutsk និង​ទីក្រុង​ផ្សេងទៀត​ក្នុង​ដែនដី​ស៊ី​បេ​រី និង​ទីក្រុង​ធំ​បំផុត​ទី​៤ ​របស់​រុស្ស៊ី Yekaterinburg។ សំបុត្រ​យន្តហោះ​ចាក​ចេញពី​ប្រទេស​រុស្ស៊ី​បាន​លក់​អស់យ៉ាង​ឆាប់រហ័ស ក្រោយ​សេចក្ដីប្រកាស​របស់​លោក​ប្រធានាធិបតី Vladimir Putin​។ ​ប្រធានាធិបតី​រុស្ស៊ី​បាន​បញ្ជា​ឲ្យ​មាន​ការ​កែ​ណ្ឌ​កម្លាំង​មួយ​ផ្នែក មានន័យថា ទាហាន​បម្រុង​ចំនួន ៣សែន​នាក់​ដែល​ពុំ​មែន​ជា​ទាហាន​កែ​ណ្ឌនឹងត្រូវ​ពង្រាង​ដើម្បី​បង្កើន​កងកម្លាំង​របស់​រុស្ស៊ី ដែល​បាន​ទ្រុឌទ្រោម​ក្នុង​ការ​ដកថយ​នៅ​សមរភូមិ​នានា​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​វិធានការ​នេះមាន​ឡើង​មួយថ្ងៃ​ក្រោយ​តំបន់​មួយចំនួន​នៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី​គ្រប់គ្រង​បាន​ប្រកាស​ផែនការ​បោះឆ្នោត​ប្រជាមតិ​ចូល​ជាមួយ​រុស្ស៊ី​។ ​ហើយ​នៅ​ក្នុង​សុន្ទរកថា​ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន លោក Putin បាន​សង្កត់​ធ្ងន់​ថា លោក​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន​ទាំងអស់ ដើម្បី​ការពារ​ដែនដី​របស់​រុស្ស៊ី ដោយ​លោក​បាន​បង្ហើប​ថា ​អាច​នឹង​ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកហើយ

2022/09/22 01:30:52 pm        293
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ទៅ​ដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយ​សុវត្ថិភាព​កាល​ពី​វេលា​ម៉ោង​១៨​និង​៦​នាទី​យប់ ថ្ងៃទី២១កញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវនិងម៉ោង ៥ព្រឹក​និ​ង​៦​នាទី​ ថ្ងៃទី២២កញ្ញា ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Westchester County ទីក្រុងញូវយ៉ក ក្រោមវត្តមាន​នៃ​ការ​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​ស្និទ្ធ​ស្នាល​រ៉ាក់ទាក់បំផុត ពីតំណាងឯកឧត្តមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជា ឥស្សរជនការទូត នៃស្ថាន​តំណាង​អចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាច្រើនរូប។ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍ អង្គការ សហ​ប្រជាជាតិ ឯកឧត្តម Antonio Guterres អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោកជំទាវ Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស ឯកឧត្តម Jose Ramos Horta ប្រធានាធិបតី​ទីម័រ​ខាង​កើត និងអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈទៅកាន់កិច្ចពិភាក្សាទូទៅ នៃមហា​សន្និបាត​អង្គ​ការ​សហប្រជាជាតិ លើកទី៧៧ នៅវេលាថ្ងៃត្រង់ថ្ងៃទី២៣កញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក ក្រោបប្រធានបទ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៧ របស់យើង “ចំណុច​របត់សំខាន់នៃការផ្លាស់ប្ដូរមិនឤចត្រឡប់ក្រោយបាន ៖ ដំណោះស្រាយ​បរិវត្ត​កម្ម​ចំពោះ​បញ្ហា​ប្រឈមប្រទាក់ក្រឡាគ្នា ”។ នៅសណ្ឋាគារស្នាក់នៅរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី វត្តមាន​នៃ​ការអញ្ជើញដល់របស់សម្តេចតេជោ ត្រូវបានការ​ធ្វើ​គារវកិ​ច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធ​ស្នាល​រ៉ាក់​ទាក់​បំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែរមកពីទីជិតឆ្ងាយ រស់នៅក្នុងសហរដ្ឋអាមេរិកប្រមាណ ១០០នាក់។ ប្រជាពលរដ្ឋខ្មែរទាំងអស់ មានប្រសាសន៍ជំរាបជូនសម្តេចថា បើទោះបីដឹងថាសម្តេចមិនមានគំរោងជួបសំណេះសំ ណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាក្តី ក៏ពួគាត់ បានស័្មគ្រចិត្តមកជួបសម្តេចដោយផ្ទាល់ ដើម្បីសំដែងក្តីគោរពស្រឡាញ់ និងការដឹងគុណបំផុត ជូនចំពោះសម្តេច ពិសេសចង់ជួប និង​ឃើញ​ដោយ​ផ្ទាល់ថាតើ រូបសម្តេចពិតជាមានវត្តមានអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពិតប្រាកដរឺយ៉ាងណា។ សម្តេចតេជោបានអរគុណចំពោះវត្តមានប្រជាពលរដ្ឋដែលជាជនរួមជាតិខ្មែរទាំងអស់ ដែលបាន​ចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់នៅពេលនេះ។ នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋទាំងអស សម្តេចមានប្រសាសន៍ថា តើនេះគឺជារូបសម្តេចផ្ទាល់រឺយ៉ាងណា។ មុនពេល​មកដល់ទីក្រុងញូវយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចឈឺដាច់​សរសៃ​ឈាម មិនបានទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះទេ។ សម្តេចបន្តថា តើនេះ​ជា​សម្តេច​ពិត​រឺ​យ៉ាង​ណា? សម្តេចតេជោបានអរគុណជាពន្លឹកជាថ្មីម្តងទៀត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបសម្តេចនាពេលនេះ និងបានជូនពរដល់ការធ្វើដំណរត្រឡប់ទៅលំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្តិភាព៕

តារាភាពយន្ត Angelina Jolie នឹង​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

2022/09/21 10:21:23 pm        645
​​ប៉ា​គី​ស្ថាន​៖ គណៈកម្មាធិការ​សង្គ្រោះ​អន្តរជាតិ​បាន​ប្រកាស​ថា តារាភាពយន្ត​ហូលីវូដ និង​ជា​សកម្មជន នាង Angelina Jolie នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ដើម្បី​ជួយ​ទាក់ទាញ​ចំណាប់​អន្តរជាតិ ​ចំពោះ​វិបត្តិ​មនុស្សធម៌​ដែល​កំពុង​ញាំញី​នៅ​ក្នុង​ប្រទេស​នេះ​។ ​​មនុស្ស​ជាង​ ១,៥០០​នាក់​បាន​បាត់​បង់ជីវិត​រួច​ទៅ​ហើយ ហើយ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា ​ប្រជាជន​ចំនួន ៣៣​លាននាក់​រង​ផល​ប៉ះពាល់​ដោយ​ភ្លៀង​មូសុង​ក្នុង​កំណត់ត្រា ​ដែល​បាន​ជន់​លិច​មួយ​ភាគ​បី​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​ទាំងមូល ​ខណៈ​បង្កើន​ការ​ព្រួយ​បារម្ភ​ពី​ជំងឺ​បណ្តាល​មក​ពី​ទឹក​កខ្វក់​ ដូចជា​ជំងឺ​អាសន្នរោគ និង​ជំងឺគ្រុនឈាម​។​​អង្គការ UNICEF និយាយ​ថា កុមារ​ប្រមាណ ៣.៤​លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​សង្គ្រោះ​ជីវិត និង​ជំនួយ​បន្ទាន់ ​ខណៈ​ប្រហែល ៧០% នៃ​ដំណាំ​ចម្បង​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ត្រូវ​បាន​បំផ្លាញ ហើយ​អ្នកជំងឺ​ប្រចាំថ្ងៃ​រាប់​ពាន់​នាក់​ត្រូវ​បាន​កត់ត្រា ដោយ​ការ​ចំណាយ​សរុប​នៃ​ការ​ស្តារ​ឡើង​វិញ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ មាន​ចំនួន​ ៣០​ពាន់​លាន​ដុល្លារ​៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​រក​ឃើញ​ការ​បាញ់​ផ្លោង​នៅ​រោងចក្រ​ Zaporizhzhia ខណៈ​ក្រុម​ផ្តាច់ខ្លួន​អ៊ុយ​ក្រែ​ន​មាន​ផែនការ​បោះឆ្នោត​ចូល​ជាមួយ​រុស្ស៊ី​

2022/09/21 09:53:38 pm        732
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​បាន​អះអាងថា កងកម្លាំង​របស់ខ្លួន​បាន​រកឃើញ​ការបាញ់​ផ្លោង​ចំនួន​ ៥គ្រាប់​នៅ​រោងចក្រ​ថាមពល​កម្ដៅ​មាន​ទីតាំងនៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ជា​រោងចក្រ​ធំ​បំផុត​របស់​អឺរ៉ុប​។ ថ្លែង​នៅ​ទីក្រុង​មូ​ស្គូ អ្នកនាំពាក្យ​លោក Igor Konashenkov បាន​និយាយថា អង្គភាព​កាំភ្លើង​ធំ​របស់​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន ដែល​បាន​បាញ់​ផ្លោង​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ត្រូវបាន​ទប់ទល់​ដោយ​ការបាញ់​តបត​វិញ​។ លោក​បាន​អះអាងថា កម្រិត​វិទ្យុសកម្ម​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅ​ធម្មតា​ ហើយ​លោកបាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា ​បាន​បាញ់​ផ្លោង​ចំនួន ២៤គ្រាប់​ទៅលើ​ទីក្រុង Nikopol ក្នុង​រយៈពេល ២៤ម៉ោង​កន្លងទៅនេះ​។​ ​ជាមួយគ្នានេះតំបន់​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាងកើត និង​ភាគខាងត្បូង​អ៊ុយ​ក្រែ​នបានប្រកាស​ផែនការកាលពី​ថ្ងៃ​អង្គារ ​ដើម្បី​ចាប់ផ្តើម​ការបោះឆ្នោត​នៅ​សប្តាហ៍​នេះ​ដើម្បី​ក្លាយជា​ផ្នែក​របស់​ប្រទេស​រុស្ស៊ី​។មន្ត្រី​ដែលតែង​តាំង​ដោយ​ទីក្រុង​មូ​ស្គូ​នៅ​តំបន់ Donetsk, Luhansk, Kherson និង​តំបន់ Zaporizhzhia ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី ដោយ​ផ្នែកបាន​និយាយថា ការបោះឆ្នោត​ប្រជាមតិ​នឹងធ្វើ​ឡើង​ចាប់​ពីថ្ងៃ​សុក្រ​។ ការបោះឆ្នោត​នៅក្នុង​ដែនដី​ដែល​រុស្ស៊ី​គ្រប់គ្រង​រួចហើយ ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ភាពប្រាកដប្រជា​ក្នុងការ​ចូលរួម​ជាមួយ​ទីក្រុង​មូ​ស្គូ ប៉ុន្តែ​ទំនងជា​មិនត្រូវបានទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ប្រទេស​លោកខាងលិច ​ដែល​គាំទ្រ​អ៊ុយ​ក្រែ​ន​ដោយ​យោធា និង​ការគាំទ្រ​ផ្សេងទៀត​នោះទេ​។​ ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីលោក Sergey Lavrov បាន​និយាយថា លោក​ជឿថា ប្រជាជន​នៃ​ដែនដី​ដែល​ពាក់ព័ន្ធ គួរតែ​សម្រេចចិត្ត​ចំពោះ​ជោគវាសនា​របស់​ពួកគេ​។ ទីក្រុង ​Luhansk និង Donetsk រួមគ្នា​បង្កើតបានជា​តំបន់ Donbas ដែល​ត្រូវ​ដណ្តើមបាន​ដោយ​ការប្រយុទ្ធ​ផ្តាច់ខ្លួន​តាំងពី​ឆ្នាំ២០១៤៕អត្ថបទ៖ ប៊ុនថន

អ៊ុយ​ក្រែ​ន និង​លោកខាងលិច​ទាត់ចោល​ផែន​ការធ្វើប្រជាមតិ​របស់​រុស្ស៊ីសម្រាប់​តំបន់​ដែល​ខ្លួន​គ្រប់គ្រង

2022/09/21 09:34:17 pm        545
​អ៊ុយក្រែន៖ បណ្ដា​មេដឹកនាំ​លោកខាងលិចបាន​ទាត់ចោល​ផែនការ​ ធ្វើឡើង​ដោយ​ក្រុម​អាជ្ញាធរ​រុស្ស៊ីក្នុង​ដែនដីរបស់​អ៊ុយ​ក្រែ​នគ្រប់គ្រង​ដោយ​រុស្ស៊ី ក្នុង​ការធ្វើប្រជាមតិក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ ដើម្បី​ភ្ជាប់​ដែនដី​ទាំងនោះ​ទៅជា​មួយរុស្ស៊ី​។ ​​ប្រទេស​អ៊ុយ​ក្រែ​ន និង​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ការធ្វើប្រជាមតិ​បែបនេះ​នឹង​ក្លាយជា​ភាព​អាម៉ាស់​ខុសច្បាប់ និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​ និង​ប្រទេស​ជាច្រើន​ទៀតនឹងមិន​ទទួលស្គាល់​លទ្ធផល​នេះ​ទេ​។​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Jake Sullivan បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោនបាន​ទាត់ចោល​នូវ​ការធ្វើប្រជាមតិ​ណាមួយ​យ៉ាង​ដាច់ខាត ខណៈដែល​អធិការបតី​អាល្លឺម៉ង់លោក Olaf Scholz និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ដែល​លោក​ទាំង​២ ​បាន​ប្រើពាក្យ​ថា អាម៉ាស់ ដើម្បី​ពិពណ៌នា​ពី​ការធ្វើប្រជាមតិ ដែល​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​ទីក្រុង Moscow និយាយថា នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៣ ​ខែកញ្ញា​សប្ដាហ៍​នេះនៅក្នុង​ដែនដី​ចំនួន​៤ ត្រូវបាន​គ្រប់គ្រង​ដោយ​រុស្ស៊ី។​​ប្រតិកម្ម​ទៅនឹង​ការ​ប្រកាសថា សាធារណរដ្ឋ​ប្រជាមានិត Lugansk និង Donetsk នឹងធ្វើ​ប្រជាមតិ​ចូលរួម​ជាមួយ​រុស្ស៊ី​នៅ​សប្ដាហ៍​នេះ អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg កាលពី​ថ្ងៃ​អង្គារបាន​ហៅ​ផែនការ​ទាំងនោះ​ថា​មិន​ស្របច្បាប់ និង​ទាមទារ​ឲ្យ​មានការ​គាំទ្រ​អ៊ុយ​ក្រែ​ន​កាន់​តែច្រើន​ទៀត​ពី​សហគមន៍​អន្តរជាតិ​។ ទីភ្នាក់ងារសារព័ត៌មាន​នានា​របស់​រុស្ស៊ីបាន​រាយការណ៍​កាលពី​ថ្ងៃទី​២០ ​ខែកញ្ញា​ថា ក្រុម​ប្រឹក្សា​សាធារណៈ​ក្នុង​តំបន់ Kherson របស់​អ៊ុយ​ក្រែ​ន ជា​ផ្នែក​ដ៏​ធំ​នៃ​ដែនដី​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​យោធា​ក្រុង Moscow ចាប់តាំងពី​ខែ​មិនា​មក បាន​ជំរុញ​ឲ្យ​ក្រុម​អាជ្ញាធរ​លើក​បន្តុប​ដោយ​រុស្ស៊ី រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​ភ្លាមៗ​លើ​តំបន់​នេះ ដើម្បី​ចូលរួម​ជាមួយ​សហព័ន្ធ​រុស្ស៊ី៕អត្ថបទ៖ សុខមាន

លោក Zelensky នឹង​អំពាវនាវ​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​សុំ​អាវុធ និង​ជំនួយ​ឲ្យ​បាន​កាន់តែ​ឆាប់​

2022/09/21 07:22:29 pm        540
​អ៊ុយក្រែន៖ លោកប្រធានាធិបតី Vladimir Zelensky បាន​ជំរុញ​កងកម្លាំង​របស់​លោក​ឱ្យ​រុលទៅមុខ​ឲ្យ​កាន់​តែ​លឿន ដើម្បី​ស្តារ​ឲ្យ​មាន​ប្រក្រតី​ភាព​ឡើងវិញ​នៅ​ក្នុង​តំបន់​ដែល​ត្រូវ​បាន​រុស្ស៊ី​ចូលកាន់​កាប់ នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍ ខណៈ​ដែល​លោក​និយាយ​ថា នឹង​ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដើម្បី​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​សម្រាប់​ការ​ផ្តល់​អាវុធ និង​ជំនួយ​ឲ្យ​បាន​កាន់តែ​លឿន​។​ ​មេបញ្ជាការ​យោធា​ទីក្រុង Lugansk លោក Sergey Gaidai បាន​និយាយ​តាម​បណ្តាញ Telegram ថា​នឹង​មាន​ការប្រយុទ្ធ​គ្នា​គ្រប់​សង់ទីម៉ែត្រ​ទាំងអស់​។ សត្រូវ​កំពុង​ត្រៀម​ការពារ ដូច្នេះ​យើង​នឹង​មិន​អាច​ដើរ​ចូល​ដោយ​ងាយ​ស្រួល​នោះ​ទេ​។​ ​សាធារណរដ្ឋ​ប្រជាមានិត Donetsk និង Lugansk បាន​អំពាវនាវ​ឱ្យ​មាន​ការបោះឆ្នោត​ប្រជាមតិ​ជុំវិញ​ការ​ក្លាយទៅជា​សហព័ន្ធ​រុស្ស៊ី ដោយ​ទីក្រុង​គី​វ​បាន​អះ​អាង​ថា កង​ទ័ព​របស់​ខ្លួន​ដណ្តើម​យក​បាន​មកវិញ​នូវ​មូលដ្ឋាន​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ Donbas និង​នៅ​ភាគ​ខាង​ត្បូង៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរបញ្ចកោណ នឹងវិនិយោគ ៤០០លានដុល្លារ ក្នុងការ​​រុក​រក​រ៉ែកម្ររបស់អូស្ត្រាលី
08/08/2026 06:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
08/08/2026 06:08 PM
សមាជិកព្រឹទ្ធសភាបក្ស​សាធារណរដ្ឋអនុម័ត​តែង​តាំង​លោក Todd Blanche ជារដ្ឋ​មន្ត្រី​យុត្តិធម៌អាមេរិក
08/08/2026 06:08 PM
ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ធ្លាក់នៅជិតចំហេះ​ព្រៃរបស់អាមេរិក ដោយ​មាន​មនុស្ស ២នាក់​នៅ​ខាង​ក្នុង​
08/08/2026 06:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី
08/08/2026 05:08 PM
ជប៉ុន​សម្លឹងការចំណាយ​ការពារជាតិ​ខ្ពស់​បំផុត  ៥៦ពាន់​លាន​ដុល្លារ ​ស្រប​ពេល​​បារម្ភ​ពី​សន្តិសុខ​ក្នុង​តំបន់
08/08/2026 05:08 PM
កូរ៉េខាងត្បូងត្រៀមប្រឈម​នឹង​កម្ដៅ​ក្ដៅ​ខ្លាំង ខណៈជំងឺទាក់ទងនឹងកម្ដៅ​កើនឡើង
08/08/2026 05:08 PM
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បំពេញ​ទស្សនកិច្ចនៅ​ស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរុស្ស៊ី
08/08/2026 05:08 PM
ព្យុះទីហ្វុង Dolphin ធ្វើ​ឱ្យមាន​អ្នក​របួស​ ៥នាក់​ នៅ​ខេត្ត Okinawa របស់​​ជប៉ុន ខណៈ​ចិនបិទកំពង់ផែ មុន​ព្យុះទៅ​ដល់​
08/08/2026 04:08 PM
មេដឹកនាំ​កោះ​តៃវ៉ាន់ត្រួតពិនិត្យការហ្វឹកហ្វឺនវាយប្រហារតាមឆ្នេរសមុទ្រ អំឡុងសមយុទ្ធប្រចាំឆ្នាំ
08/08/2026 04:08 PM